Nissan បានប្រកាសតម្លៃលក់ជាផ្លូវការនៃរថយន្ត Sedan ខ្នាតមធ្យមរបស់ខ្លួនម៉ូដែល Sentra ស៊េរីឆ្នាំ២០២០ នៅលើទីផ្សារសហរដ្ឋអាមេរិក ដែលបានផ្លាស់ប្តូររូបរាងថ្មីទាំងស្រុង។
រថយន្ត Nissan Sentra ចែកចេញជា ៣ម៉ូដែល គឺ Sentra S មានតម្លៃចាប់ពី ១៩ ០៩០ដុល្លារ, Sentra SV មានតម្លៃចាប់ពី ២០ ២៧០ដុល្លារ និង Sentra SR មានតម្លៃចាប់ពី ២១ ៤៣០ដុល្លារ។
រថយន្ត Sedan របស់ប្រទេសជប៉ុននេះមានបំពាក់បច្ចេកវិទ្យាជំនួយការបើកបរ Nissan Safety Shield 360 មកស្តង់ដារ ដោយក្នុងនោះរួមមានមុខងារជាច្រើន ដូចជា Automatic Emergency Braking with Pedestrian Detection, Lane Departure Warning, Rear Cross Traffic Alert, Blind Spot Warning, Rear Automatic Braking and High Beam Assist, Intelligent Driver Alertness និង Rear Door Alert។
Nissan Sentra ឆ្នាំ២០២០ បំពាក់ម៉ាស៊ីនសាំងចំណុះ ២,០លីត្រ ទំហំ ៤ស៊ីឡាំង មានកម្លាំង ១៤៩សេះ។ វាបំពាក់ប្រព័ន្ធបូមថ្មី ហៅថា Independent Rear Suspension, ប្រព័ន្ធចង្កូតប្រើភ្លើងថ្មី Dual-pinion Rack Electric Power Steering System និងបច្ចេកវិទ្យា Nissan Intelligent Control ផងដែរ៕