ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota អាចជាការ​គំរាមកំហែង​ធំរបស់ Tesla

ក្រោយ​ពី​យ៉ាប់យ៉ឺន​អស់​ត្រូវ​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​រួច​មក​ Tesla ចាប់​ផ្ដើម​ឃើញ​សញ្ញា​វិជ្ជមាន​វិញ។ រថយន្ត Tesla Model 3 របស់​​ក្រុមហ៊ុន​កំពុង​ផលិត​តាម​តម្រូវ, រោងចក្រ​ថ្មី​នៅ​សៀងហៃ​បាន​បើក​ដំណើរ​ការ​ ហើយ​នឹង​មាន​រោងចក្រ​ទីពីរ​ឆាប់ៗ​នៅ​ប្រទេស​អាល្លឺម៉ង់។ បន្ថែម​ពី​នេះ បច្ចុប្បន្ន Tesla គឺ​មាន​តម្លៃ​ទីផ្សារ​ច្រើន​ជាង GM និង Ford រួម​បញ្ចូល​គ្នា​ទៅ​ទៀត។

ជាក់​ស្ដែង​ទៅ​អ្នក​វិភាគ​សហគ្រាស​រថយន្ត និង​សេដ្ឋកិច្ច​ជឿជាក់​ថា Tesla អាច​ជា​ការ​គំរាម​កំហែង​ដល់​ក្រុមហ៊ុន​ផលិត​រថយន្ត​នា​ពេល​បច្ចុប្បន្ន។ ទោះ​យ៉ាង​ណា​គេ​នៅ​រង់​ចាំ​មើល​សិន ប៉ុន្តែ​មាន​ក្រុមហ៊ុន​រថយន្ត​មួយ​​ក៏​កំពុង​តែ​ឡើង​កូដ​លើ​ការ​លក់​រថយន្ត​ប្រើ​ប្រាស់​ថាមពល​អគ្គិសនី​ផង​ដែរ នោះ​គឺ Toyota។

តួ​លេខ​ដែល​ទស្សនាវដ្ដី Forbes ប្រមូល​បាន បង្ហាញ​ថា​ចំនួន​លក់​រថយន្ត​ប្រភេទ Hybrid របស់ Toyota បាន​កើន​ឡើង ២៨,៧% នៅ​សហរដ្ឋអាមេរិក ខណៈ​ដែល​ចំនួន​លក់​ Lexus Hybrid គឺ​កើន​ឡើង​ជិត ៤៣,១%។ Toyota លក់​រថយន្ត Hybrid បាន​សរុប ២៧៤ ៥៥០ គ្រឿង​ក្នុង​ឆ្នាំ ២០១៩ លើ​ទីផ្សារ​អាមេរិក។ ធៀប​នឹង Tesla ឯណោះ​​លក់​រថយន្ត​បាន​ប្រហែល ២០ ម៉ឺន​គ្រឿង​កាល​ឆ្នាំ​មុន។

គួរ​ដឹង​ថា​ Toyota មាន​លក់​ប្រភេទ​មិន​មែន​ជា Hybrid សម្រាប់​រថយន្ត​ល្បីៗ​របស់​ខ្លួន ដូច​ជា RAV4 ជា​ដើម។ យ៉ាងណាក្ដី​អតិថិជន​ពេញ​ចិត្ត​នឹង Toyota RAV4 Hybrid ជាង។ មាន​រថយន្ត RAV4 Hybrid ចំនួន ៩២ ៥០០ គ្រឿង លក់​ចេញ​កាល​ពី​ឆ្នាំ ២០១៩ ដែល​កើន​ឡើង ៩២,៣% ធៀប​នឹង​ឆ្នាំ​មុន។

ជា​មួយ​សមិទ្ធផល​នេះ​​គេ​ជឿជាក់​ថា Toyota អាច​ជា​ការ​គំរាម​កំហែង​ខ្លាំង​ក្លា​មួយ​របស់ Tesla លើ​ផ្នែក​រថយន្ត​ដែល​មាន​ប្រើ​ប្រាស់​ថាមពល​អគ្គិសនី។ ប្រសិន​បើ​ Toyota ​បញ្ចេញ​លក់​រថយន្ត​ប្រើ​ថាមពល​អគ្គិសនី​សុទ្ធ​ទៀត​នោះ Tesla អាច​នឹង​រង​ការ​ប្រកួត​ប្រជែង​រឹត​តែ​ខ្លាំង៕​​

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Honda Clarity ប្រើម៉ាស៊ីន Plug-in Hybrid ឆ្នាំ២០២០ សន្សំសំចៃហួសការស្មាន

ក្រុមហ៊ុន Honda បានប្រកាសពីតម្លៃនៃរថយន្ត Clarity ប្រើម៉ាស៊ីន Plug-In Hybrid ស៊េរីឆ្នាំ២០២០ ដែលនឹងចាប់ផ្តើមដាក់លក់ នៅលើទីផ្សរសហរដ្ឋអាមេរិក ពីពេលនេះតទៅ។

រថយន្ត Honda Clarity Plug-In Hybrid ថ្មី មានតម្លៃចាប់ពី ៣៤ ៣៥៥ដុល្លារ ពោលគឺតម្លៃមិនផ្លាស់ប្តូរ ដូចពេលកាលចេញឆ្នាំ២០១៩ ដែរ។ ទោះជាយ៉ាងណា វាបានបន្ថែមមុខងារពិសេសមួយហៅថា Acoustic Vehicle Alert System (AVAS) ដែលអនុញ្ញាតឲ្យរថយន្តព្រមានដល់អ្នកដំណើរថ្មើរជើងខាងក្រៅ ពីវត្តមានរបស់វា នៅពេលបើកក្នុងល្បឿនយឺត ដោយប្រើថាមពលអគ្គិសនី។

Clarity Plug-In Hybrid នេះ ប្រើម៉ាស៊ីនចំណុះ ១,៥លីត្រ ទំហំ ៤ស៊ីឡាំង, ម៉ូទ័រអគ្គិសនីមួយ និងកញ្ចប់អាគុយកម្លាំង ១៧គីឡូវ៉ាត់ម៉ោង មានកម្លាំងសរុប ២១២សេះ។ វាអាចបើកបរដោយថាមពលអគ្គិសនីសុទ្ធចម្ងាយ ៧៥គីឡូម៉ែត្រ ល្អសម្រាប់ការប្រើប្រាស់ក្នុងទីក្រុងប្រចាំថ្ងៃ ហើយអាចសាកភ្លើងពេញវិញ ប្រើពេលត្រឹម ២,៥ម៉ោងប៉ុណ្ណោះ។

លើសពីនេះទៅទៀត បើដំណើរការដោយម៉ាស៊ីនសាំងសុទ្ធវិញ វាមានកម្រិតស៊ីសាំងត្រឹម ៥,៦លីត្រប៉ុណ្ណោះ សម្រាប់ការបើកបរចម្ងាយ ១០០គីឡូម៉ែត្រ។ រឹតតែពិសេស Clarity Plug-In Hybrid មានបំពាក់មុខងារពិសេសៗជាច្រើន ដូចជា អេក្រង់ទំហំ ៨អ៊ីង មានមុខងារ Android Auto និង Apple CarPlay, កៅអីមុខមានមុខងារកម្តៅ, ផ្លិតទឹកអូតូ និងប្រព័ន្ធសុវត្ថិភាព Honda Sensing ផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Audi បង្ហាញតម្លៃឡាន A8 ប្រភេទ Plug-in Hybrid ជិះ១០០គ.ម៉ ស៊ីសាំងត្រឹម២,៥លីត្រ

ក្រុមហ៊ុន Audi បានប្រកាសតម្លៃនៃរថយន្ត A8 TFSI e ស៊េរីឆ្នាំ២០២០ ដែលបំពាក់ម៉ាស៊ីន Plug-in Hybrid ជាផ្លូវការ សម្រាប់ទីផ្សារសហរដ្ឋអាមេរិក។

រថយន្ត Audi A8 TFSI e ថ្មីនេះ នឹងមានតម្លៃ ៩៤ ០០០ដុល្លារ ពេលចេញលក់លើទីផ្សារសហរដ្ឋអាមេរិក នាពេលឆាប់ៗខាងមុខននេះ។ តម្លៃនេះបានធ្វើឲ្យរថយន្តប្រើម៉ាស៊ីន Plug-in Hybrid ខាងលើ ថ្លៃជាងរថយន្ត A8 55 TFSI ដែលប្រើម៉ាស៊ីនសាំងធម្មតា រហូតដល់ទៅ ៨ ៨០០ដុល្លារ (៨៥ ២០០ដុល្លារ)។

A8 TFSI e បំពាក់ម៉ាស៊ីន Turbocharged ចំណុះ ៣,០លីត្រ ទំហំ ៦ស៊ីឡាំង, កញ្ចប់អាគុយ ១៤,‌១គីឡូវ៉ាត់ម៉ោងមួយ និងម៉ូទ័រអគ្គិសនីមួយ ហើយដំណើរការដោយប្រអប់លេខអូតូ ៨វគ្គ មានកម្លាំងសរុប ៤៤៣សេះ អាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេល ៤,៩វិនាទី។

ដោយសារតែជាប្រភេទម៉ាស៊ីន Plug-in Hybrid វាអាចបើកបរដោយប្រើថាមពលអគ្គិសនីសុទ្ធចម្ងាយប្រហែល ៣០គីឡូម៉ែត្រ។

ថ្វីបើ Audi មិនទាន់បង្ហាញលក្ខណៈពិសេសលម្អិតបន្ថែម ប៉ុន្តែ A8 TFSI e មានបំពាក់ប្រព័ន្ធចង្កៀងមុខដ៏ពិសេសប្លែកខុសពីគេ ហើយបំពាក់យ៉ាន់ Alloy ទំហំ ១៩អ៊ីងមកស្តង់ដារតែម្តង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota Land Cruiser មុខមាត់ថ្មី អាចនឹងលេចមុខប៉ុន្មានខែទៀត

ផ្អែក​តាម​ការ​ចុះ​ផ្សាយ​របស់​វិបសាយ​រថយន្ត​ជប៉ុន Best Car Web បាន​ឲ្យ​ដឹង​ថា​រថយន្ត Toyota Land Cruiser ជំនាន់​ថ្មី នឹង​បង្ហាញ​មុខ​ក្នុង​ពេល​តែ​ប៉ុន្មាន​ខែ​ទៀត ដែល​មាន​ការ​ផ្លាស់​ប្ដូរ​ច្រើន។

Land Cruiser ជំនាន់​ថ្មី​នឹង​មាន​ជា​ប្រភេទ​ម៉ាស៊ីន​ Hybrid ជា​លើក​ដំបូង ដែល​មាន​ម៉ាស៊ីន​សាំង ៣,៥ លីត្រ ៦ ស៊ីឡាំង អម​នឹង​ម៉ូទ័រ​អគ្គិសនី។ ដែល​វា​នឹង​ជំនួស​នូវ​​ប្រភេទ​ម៉ាស៊ីន ៤,៦ លីត្រ ៨ ស៊ីឡាំង នា​ពេល​បច្ចុប្បន្ន​នេះ។

កំពូល SUV ជំនាន់​ថ្មី​នេះ​ដែរ មិន​រំពឹង​ថា​ផ្លាស់​ប្ដូរ​មុខ​មាត់​ខ្លាំង​ក្លា​នោះ​ទេ ដោយ​រំពឹង​ថា​នឹង​មាន​ប្រើ​ប្រាស់​រន្ធ​ខ្យល់​ថ្មី​ដែល​បាន​ប្រើ​ប្រាស់​លើ​រថយន្ត Toyota ម៉ូដែល​ថ្មី​ជា​ច្រើន​រួច​មក​ហើយ ដូច​ជា​នៅ​លើ Toyota Corolla ជំនាន់​ថ្មី ដែល​វា​នឹង​ធ្វើ​ឲ្យ​រថយន្ត Land Cruiser មាន​រូបរាង​ទាន់​សម័យ​ជាង​មុន។

Corolla ជំនាន់ថ្មី

Best Car Web អះអាង​ថា Toyota នឹង​ប្រកាស​ចេញ Land Cruiser ថ្មី​នៅ​ក្នុង​ខែ​សីហា​ឆ្នាំ ២០២០ នេះ ហើយ​មុន​ការ​ប្រកាស​អាច​នឹង​មាន​លេច​ធ្លាយ​រូបរាង​រថយន្ត​រត់​សាក​ល្បង​នៅ​លើ​អនឡាញ​ជា​មិន​ខាន​ទេ៕​

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ការសាកល្បងស្ដែងៗ ពិនិត្យមើលថាក្រុមហ៊ុនរថយន្តណាស្មោះត្រង់ជាងគេនឹងរថយន្តអគ្គិសនីខ្លួន

ក្រុម​ការងារ Carwow បាន​ប្រមូល​​រថយន្ត​អគ្គិសនី​ជំនាន់​ចុង​ក្រោយ​ចំនួន ៦ ម៉ូដែល ដែល​មាន​លក់​លើ​ទីផ្សារ​បច្ចុប្បន្ន ដោយ​យក​មក​បើកបរ​រហូត​ដល់​រថយន្ត​ទាំង​នោះ​រលត់​ភ្លើង។

ក្រោយ​គេ​សាក​ល្បង​គេ​ដឹង​ថា​រថយន្ត​ណា​បើកបរ​បាន​ឆ្ងាយ​ជាង​គេ​ពេល​សាក​មួយ​ពេញ និង​រថយន្ត​ណា​ដែល​បើកបរ​បាន​ចម្ងាយ​ដូច​ដែល​ក្រុមហ៊ុន​អះអាង​ខ្លះ។ តាម​ការ​ធ្វើ​តេស្ត​ទទួល​បាន​លទ្ធផល​ដូច​ខាង​ក្រោម ៖

១. Tesla Model 3 ជិះ​បាន ៤៣៤ គ.ម (ស្មើ​នឹង ៧៨% នៃ​​រយៈ​ចម្ងាយ​ដែល​អះអាង)

២. Kia e-Niro ជិះ​បាន​ ៤១០ គ.ម (ស្មើ​នឹង ៩០% នៃ​រយៈ​ចម្ងាយ​ដែល​អះអាង)

៣. Jaguar I-Pace ជិះ​បាន ៣៥៩ គ.ម (ស្មើ​នឹង ៧៦% នៃ​រយៈ​ចម្ងាយ​ដែល​អះអាង)

៤. Nissan Leaf ជិះ​បាន​ ៣៣៤ គ.ម (ស្មើ​នឹង​ ៨៧% នៃ​រយៈ​ចម្ងាយ​ដែល​អះអាង)

៥. Audi E-Tron ជិះ​បាន​ ៣៣១ គ.ម (ស្មើ​នឹង ៨១% នៃ​រយៈ​ចម្ងាយ​ដែល​អះអាង)

៦. Mercedes EQC ជិះ​បាន ៣១២ គ.ម (ស្មើ​នឹង​ ៧៥% នៃ​រយៈ​ចម្ងាយ​ដែល​អះអាង)

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota ជះលុយដុំ ៣៩៤លានដុល្លារ ផលិតឡានហោះ

កាលពីឆ្នាំ២០១៧ ក្រុមហ៊ុន Toyota បានបោះទុនជិត ៤០ម៉ឺនដុល្លារ លើក្រុមហ៊ុនផលិតរថយន្តហោះ Cartivator។ ឥឡូវនេះ ក្រុមហ៊ុនរថយន្តជប៉ុនខាងលើ បានជះលុយរហូតដល់ទៅ ៣៩៤លានដុល្លារលើក្រុមហ៊ុន Joby Aviation ដើម្បីផលិតរថយន្តហោះអគ្គិសនី។

ក្រៅពីបោះទុនលុយច្រើនសម្បើម Toyota ក៏នឹងជួយដល់ក្រុមហ៊ុន Joby Aviation ដោយចែករំលែកចំណេះដឹងក្នុងការផលិត, គុណភាព និងការគ្រប់គ្រងការចំណាយផងដែរ ដើម្បីជួយក្រុមហ៊ុនខាងលើឲ្យអភិវឌ្ឍ និងផលិតរថយន្តហោះអគ្គិសនី ឈ្មោះថា eVTOL។

ថ្វីបើមិនទាន់មានព័ត៌លម្អិតពី eVTOL ប៉ុន្តែគេហទំព័រក្រុមហ៊ុន Joby Aviation បានឲ្យដឹងថា វានឹងអាចផ្ទុកអ្នកដំណើរចំនួន ៤នាក់ ហើយអាចបើកដល់ល្បឿន ៣២០គីឡូម៉ែត្រក្នុងមួយម៉ោង។ មិនតែប៉ុណ្ណោះ វាអាចបើកបានចម្ងាយ ២៤០គីឡូម៉ែត្រ នៅពេលសាកភ្លើងពេញម្តង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឆ្នាំ២០១៩ Lamborghini លក់ឡាន Urus បានលុយ១ពាន់លានដុល្លារ

Urus កំពុងក្លាយជារថយន្តលក់ដាច់បំផុតមួយរបស់ Lamborghini ដោយក្រុមហ៊ុនមួយនេះបានលក់រថយន្តដាច់រហូតដល់ទៅ ៨ ២០៥គ្រឿងក្នុងឆ្នាំ២០១៩។

ចំនួនលក់នេះកើនឡើង ៤៣% បើប្រៀបធៀបនឹងឆ្នាំ២០១៨ ហើយក្នុងនោះ Lamborghini លក់ Urus បានចំនួនរហូតដល់ទៅ ៤ ៩៦២គ្រឿងឯណោះ ស្មើនឹង ៦១% នៃចំនួនលក់សរុប។

គួរឲ្យដឹងថា Lamborghini បានចេញលក់ Urus កាលពីខែកុម្ភៈ ឆ្នាំ២០១៨ ហើយលក់បានតែ ១ ៧៦១គ្រឿងប៉ុណ្ណោះ គិតត្រឹមដាច់ខែធ្នូ ឆ្នាំ២០១៨។

រថយន្ត Lamborghini Urus បំពាក់ម៉ាស៊ីនចំណុះ ៤,០លីត្រ Turbo ទំហំ ៨ស៊ីឡាំង មានកម្លាំង ៦៤១សេះ ហើយមានតម្លៃចាប់ពី ២០០ ០០០ដុល្លារលើទីផ្សារបរទេស៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្ត SUV ប្រណីតរបស់កូរ៉េ បង្ហាញ​មុខជាផ្លូវការ

រថយន្ត Genesis GV80 ឆ្នាំ ២០២០ ដែល​ជា​រថយន្ត SUV ដំបូង​របស់​ក្រុមហ៊ុន​ផលិត​រថយន្ត​ប្រណីត​កូរ៉េ​ខាង​ត្បូង​នេះ បាន​បង្ហាញ​មុខ​ជា​ផ្លូវ​ការ​ ក្រោយ​ពី​លេច​ធ្លាយ​រូបរាង​អស់​ជា​ច្រើន​សប្ដាហ៍​រួច​មក។

Genesis បាន​ឲ្យ​ពិភពលោក​បាន​ឃើញ​ពី GV80 ដំបូង​កាល​ពី​ឆ្នាំ ២០១៧ ដែល​កាល​នោះ​គឺ​ជា Concept។ ចំពោះ​ប្រភេទ​ដែល​ផលិត​លក់​នេះ​នៅ​តែ​បន្ត​ប្រើ​ប្រាស់​រូបរាង​ដូច​ប្រភេទ Concept មិន​មាន​ការ​ផ្លាស់​ប្ដូរ​អ្វី​ច្រើន​ឡើយ។

ផ្នែក​ខាង​ក្នុង​ក៏​មាន​ការ​រក្សា​ទុក​នូវ​ចំណុច​ពិសេស​ដែល​មាន​លើ​ប្រភេទ Concept ផង​ដែរ ហើយ​គេ​បាន​បំពាក់​នូវ​ចង្កូត​ស្រោប​ដោយ​ស្បែក​ពីរ​ពណ៌ និង​តាប្លូ​បង្ហាញ​ប្រភេទ​ឌីជីថល, មាន​អេក្រង់​កម្សាន្ត​ទំហំ ១៤,៥ អ៊ីញ​ដែល​អេក្រង់​នេះ​អាច​បញ្ជា​មុខងារ​ជា​ច្រើន។ តាម​រយៈ​ប្រព័ន្ធ Road-Noise Active Noise Control ធ្វើ​ឲ្យ​​រថយន្ត​អាច​ទប់​សំឡេង​រំខាន​ពី​ខាង​ក្រៅ​បាន​យ៉ាង​ល្អ។

ពោង​សុវត្ថិភាព​មាន​ចំនួន ១០, មាន​មុខងារ Smart Cruise Control, មុខងារ​បញ្ចៀស​គ្រោះ​ថ្នាក់​ពី​ខាង​មុខ, មុខងារ​បញ្ចៀស​គ្រោះ​ថ្នាក់​ពី​ខាង​ក្រោយ, មុខងារ​រំឭក​អ្នក​បើកបរ និង​មាន​មុខងារ​សុវត្ថិភាព​ជា​ច្រើន​ទៀត។

នៅ​កូរ៉េ រថយន្ត GV80 នឹង​មាន​លក់​ជា​មួយ​ប្រភេទ​ម៉ាស៊ីន​ម៉ាស៊ូត ៣,០ លីត្រ Turbo ដែល​មាន​កម្លាំង ២៧៤ សេះ ហើយ​ក៏​មាន​ម៉ាស៊ីន​សាំង​ ២ ប្រភេទ​ឲ្យ​ជ្រើស​រើស​ដែល​មាន​កម្លាំង ៣០០ សេះ និង ៣៧៥ សេះ។

រថយន្ត GV80 នឹង​ដាក់​លក់​នៅ​កូរ៉េ​ខាង​ត្បូង​នា​ខែ​មករា​នេះ ហើយ​សម្រាប់​ទីផ្សារ​អាមេរិក​ក៏​នឹង​មាន​លក់​នា​ឆ្នាំ ២០២០ នេះ​ដែរ៕​​

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មើលរថយន្តដែលគេនិយមជិះបំផុតនៅវៀតណាម កាលឆ្នាំ ២០១៩

រថយន្ត​ដែល​លក់​ដាច់​បាន​ច្រើន​ជាង​គេ​ទាំង ១០ ប្រចាំ​ឆ្នាំ ២០១៩ ក្នុង​ប្រទេស​វៀតណាម ឃើញ​​រថយន្ត​ខ្លះ​ដែល​មាន​​លេច​មុខ​កាល​ពី​ឆ្នាំ​មុន នៅ​តែ​បន្ត​​មាន​​មុខ​នៅ​ឆ្នាំ​នេះ។ បន្ថែម​ពី​នេះ​ក៏​មាន​រថយន្ត​ថ្មី​ហក់​ចូល​តំណែង​កំពូល​ទាំង ១០ គឺ Mitsubishi Xpander ដែល​​ធ្វើ​​ឲ្យ​កក្រើក​នៅ​វៀតណាម។

១. Toyota Vios លក់​បាន​ ២៧ ១៨០ គ្រឿង

២. Mitsubishi Xpander លក់​បាន ២០ ០៩៨ គ្រឿង

៣. Hyundai Accent លក់​បាន ១៩ ៧១៨ គ្រឿង

៤. Hyundai Grand i10 លក់​បាន ១៨ ០៨៨ គ្រឿង

៥. Mazda 3 លក់​បាន ១៣ ៧៦១ គ្រឿង

៦. Honda CR-V លក់​បាន​ ១៣ ៣៣៧ គ្រឿង

៧. Ford Ranger លក់​បាន​ ១៣ ៣១៩ គ្រឿង

៨. Toyota Fortuner លក់​បាន ១២ ៦៦៧ គ្រឿង

៩. Toyota Innova លក់បាន ១២ ១៦៤ គ្រឿង

១០. Kia Cerato លក់​បាន ១១ ៣១៣ គ្រឿង​​

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota ចេញ RAV4 ប្រភេទសាកភ្លើងថ្មី សម្រាប់ទីផ្សារអឺរ៉ុប!

ក្រុមហ៊ុន Toyota បានបញ្ចេញរថយន្ត RAV4 ប្រើម៉ាស៊ីនប្រភេទ Plug-in Hybrid ស៊េរីថ្មីរបស់ខ្លួន នៅលើទីផ្សារអឺរ៉ុបជាផ្លូវការ ដោយហៅឈ្មោះថា RAV4 Prime។

រថយន្ត RAV4 Prime បំពាក់ម៉ាស៊ីនចំណុះ ២,៥លីត្រ ម៉ូទ័រអគ្គិសនីមួយ និង អាគុយ Hybrid មួយ មានកម្លាំងសរុប ៣០២សេះ ប្រើប៉ុងពីរ AWD-i (intelligent electric all-wheel drive system) អាចជាន់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេល ៦,២វិនាទី។

ដោយសារតែជារថយន្តប្រភេទ Plug-in Hybrid ដូច្នេះវាអាចបើកដោយប្រើថាមពលអគ្គិសនីសុទ្ធចម្ងាយ ៦៥គីឡូម៉ែត្រ ដល់ល្បឿនអតិបរមា ១៣៥គីឡូម៉ែត្រក្នុងមួយម៉ោងឯណោះ។

RAV4 Prime មានភាពខុសប្លែកពី RAV4 ធម្មតា ត្រង់តួខ្លួន២ពណ៌, កាងបែបស្ព័រជាង, ឡូហ្គូពណ៌ខៀវ ក៏ដូចជាយ៉ាន់ថ្មីទំហំ ១៨អ៊ីង និង ១៩អ៊ីងផដែរ។ ចំណែកឯផ្នែកខាងក្នុង វាផ្តល់នូវអារម្មណ៍បែបស្ព័រ ជាមួយអេក្រង់ Touchscreen ទំហំ ៩អ៊ីង មានមុខងារ Apple CarPlay និង Android Auto, កៅអីមុខក្រោយមានមុខងារកម្តៅ, ឃ្លុបក្រោយចុច, ដំបូលកញ្ចក់លាតធំ និង កុងទ័របាញ់លើកញ្ចក់ ជាដើម។

ទោះបីជាយ៉ាងណា ក្រុមហ៊ុន Toyota មិនទាន់បានបង្ហាញពីតម្លៃលក់ផ្លូវការរបស់វានៅឡើយទេ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+