ផ្ទាំងផ្សាយពាណិជ្ជកម្ម

NHTSA ពិន័យ Mercedes ១៣លានដុល្លារ ព្រោះរឿងមួយនេះ

ទីភ្នាក់ងារ National Highway Traffic Safety Administration (NHTSA) បានពិន័យលើក្រុមហ៊ុន Mercedes-Benz ចំនួន ១៣លានដុល្លារ ពាក់ព័ន្ធនឹងរឿងហៅចូលរថយន្តមានបញ្ហា (Recall)។

យោងតាម NHTSA ឲ្យដឹងថា ពួកគេបានបើកការស៊ើបអង្កេតលើក្រុមហ៊ុន Mercedes-Benz USA និងរកឃើញថា ក្រុមហ៊ុនបានហៅរថយន្តចូលចំនួន ១០១គ្រឿង នៅចន្លោះឆ្នាំ២០១៦ និង២០១៨។

ក្នុងនោះ ការហៅចូល៦ ក្រុមហ៊ុន Mercedes មិនបានផ្តល់ដំណឹងដល់អតិថិជនក្នុងអំឡុងពេល ៦០ថ្ងៃដែលច្បាប់តម្រូវឡើយ។ ការហៅចូល២២ ទៀត ឯកសារមិនបាន Upload ចូលទៅក្នុង Recall Portal ក្នុងរយៈពេល ៥ថ្ងៃនៃថ្ងៃធ្វើការឡើយ។ ចំណែកឯការហៅ១៤ ផ្សេងទៀត Mercedes បានដាក់ថ្ងៃ Recall ថា Unknown ហើយមិនបានធ្វើការ Update ព័ត៌មាននៅពេលក្រោយទៀតឡើយ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ការបើកសម្ពោធជាផ្លូវការនូវសាលតាំងបង្ហាញរថយន្តម៉ាក NISSAN ថ្មីនៅ ព្រះរាជាណាចក្រកម្ពុជា

ថ្ងៃទី១៩ ខែ​ធ្នូ ឆ្នាំ​២០១៩ – ក្រុម​ហ៊ុន តាន់ ​ចុង ​ម៉ូ​ធ័រ (ខេម​បូ​ឌា) ភីធី​វ៉ាយ អិល​ធីឌី ប្ញ(“TCMC”) ដែលជា​​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធរបស់​​ក្រុមហ៊ុន ​តាន់ ​ចុង ​ម៉ូ​ធ័រ ហូល​ឌីង ប៊ី​អេច​ឌី (ម៉ា​ឡេស៊ី) និង​ជាក្រុមហ៊ុនទទួលស្គាល់សិទ្ធិនាំចូលនិងចែកចាយផ្តាច់មុខស្របច្បាប់​ លើរថយន្តម៉ាក NISSAN តែមួយគត់ ​​នៅក្នុង​ប្រទេស​កម្ពុជា បាន​​បើក​​​សម្ពោធជាផ្លូវការហើយនូវសាលតាំងបង្ហាញរថយន្តថ្មីម៉ាកNISSANរបស់​​ខ្លួនដែលប្រារព្ធឡើងនៅរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។

ក្នុងកាថ្លែងសុន្ទរកថា​របស់ លោក ឧកញ៉ា Than Tai Hing ដែលជាប្រធាន​ក្រុមប្រឹក្សាភិបាល​​​ក្រុមហ៊ុន​ ​​តាន់ ​ចុង
ម៉ូធ័រ​ ប្រចាំប្រទេសកម្ពុជា និង​​ឡាវ បានមានប្រ​សាសន៍ថា ទស្សនះនិងឆន្ទះរបស់ក្រុមហ៊ុន NISSAN គឺ​ពឹងផ្អែកទៅលើយុត្តិសាស្ត្រផលិតរថយន្តដែលមានការរចនានិងច្នៃប្រឌិតថ្មី ហើយបានអភិវឌ្ឍអាជីវកម្មរបស់ខ្លួន ដោយមានការប្តេជ្ញាចិត្តខ្ពស់ក្នុងការផលិតរថយន្តស៊េរីថ្មីទំនើបដែលមានគុណភាពខ្ពស់ស្របតាមបច្ចេកវិទ្យាចុងក្រោយ បង្អស់ដើម្បីផ្គត់ផ្គង់ដល់អតិថិជនដែលនិយមប្រើប្រាស់រថយន្តស៊េរីថ្មី​បានទាន់តម្រូវការ គឺដើម្បីអោយអតិថិជនរបស់យើងទាំងអស់ ទទួលបាននូវអារម្មណ៍រីករាយ ផាសុខភាព និង សុវត្ថភាព ក្នុងការបើកបរ មិនតែប៉ុណ្ណះក្រុមហ៊ុនយើងបានផ្តល់នូវបទទពិសោធន៏និងសេវាកម្មដ៏មានទំនុកចិត្តដល់អតិថិជនតាំងពីនាទីដំបូង។

ដោយសំលឹងឃើញពីការកើនឡើងនៃអ្នកប្រើប្រាស់រថយន្តម៉ាក NISSAN និង ដើម្បីឆ្លើយតបទៅនឹងតំរូវការរបស់អតិថិជន អោយបានទាន់ពេលវេលា ក្រុមហ៊ុនតាន់ចុងមូធ័របាននឹងកំពុង​បន្ត​ពង្រីកនិងពង្រឹង​ នូវសេវាកម្មរបស់ខ្លួនដើម្បីធា​នា​ឱ្យ​បាន​នូវសេវាកម្មដែលមានគុណភាពខ្ពស់ មានភាពងាយ​ស្រួល និងមានភាពជឿជាក់ ដល់អតិថិជន លើសពីនេះទៅទៀតរថយន្តម៉ាក NISSAN គឺជាប្រេភេទរថយន្តដែលត្រូវបានទទួលស្គាល់ថាមានគុណភាពខ្ពស់ និងចំណាយសាំងតិចពីសំណាក់អ្នកប្រើប្រាស់គ្រប់ទិសទីទូទាំងសកលលោក។

នៅក្នុងសុន្ទរកថាលោកស្រី Ayako Nakamura ដែលជាអគ្គនាយករងផ្នែកទីផ្សារឯករាជ្យ ​ប្រចាំអាស៊ី និង អូសេអានី បានលើកឡើងថា៖ “តម្រូវ​កា​រ​របស់អតិ​ថិ​ជនគឺជាកត្តាចំបងនិងចាំបាច់បំផុតដែលយើងខ្ញុំ ត្រូវយកចិត្តទុកដាក់និងបំពេញអោយបាន  ​ ខណៈពេលដែល​​យើងខ្ញុំផ្តោតសំខាន់ទៅលើការបំពេញនឹងផ្តល់សេវាកម្ម ដែលល្អឥតខ្ចោះលំដាប់ពានរង្វាន់នៅក្នុងវិស័យឧស្សា​ហកម្មដែលឈានមុខគេ វា​ក៏​ជាកត្តា​សំខាន់​ផងដែរដែល​យើងខ្ញុំចាំបាច់ត្រូវ​​យកចិត្តទុកដាក់ក្នុងការបង្កើតនូវបរិយាកាសដែលល្អប្រសើរទុកជាបទពិសោធន៏។

ឯក​ឧត្តម ​ពៅ ម៉ាលី រដ្ឋ​លេខា​ធិការនៃ​ក្រសួងសាធារណការនិងដឹកជញ្ជូនកម្ពុជាបានមាន​ប្រសាសន៍​ថា​៖ “ថ្ងៃនេះខ្ញុំ​ពិតជាមានកិត្តិយសនិង​សេចក្តីសោមនស្សរីករាយខ្លាំងណាស់​ដែលត្រូវបានអញ្ជើញចូលរួម នៅក្នុងកម្មវិធីបើកសម្ពោធ​​ជាផ្លូវ​ការនូវសាលតាំងបង្ហាញរថយន្តម៉ាក NISSAN ថ្មី​នេះ ហើយ​​ខ្ញុំ​ពិត​ជាមានមោទនភាពនិងរីករាយក្រៃលែងចំពោះការ​ខិត​ខំ​ប្រឹង​ប្រែង ​​ របស់ក្រុមហ៊ុន NISSAN និង​​ក្រុមហ៊ុនតាន់ ​ចុង ​ម៉ូធ័រ​ ខេម​បូ​ឌា ដែលបានសហការគ្នាយ៉ាងស្វិតស្វាញក្នុងការផលិតនិងផ្គត់ផ្គង់រថយន្តទំនើបស៊េរីថ្មី តបនឹងតម្រូវការអតិ​ថិ​ជនក្នុងប្រទេស​កម្ពុជាយើង លើសពីនេះផងដែរខ្ញុំពិតជាស្ញប់ស្ញែងនិងសូមកោតសរសើរចំពោះបច្ចេក​វិទ្យាដ៏ថ្មីដែលបានបង្កើតឡើងសំរាប់បំពាក់លើរថយន្ត NISSANនា​ពេល​បច្ចុប្បន្ន​ ហើយ​ខ្ញុំ​ជឿជាក់​ថា​ ប្រព័ន្ធបំផ្លាស់ទីឆ្លាតវៃ ប្ញ (Intelligent Mobility) ដែលបានបំពាក់លើរថយន្ត NISSAN នឹង​​ជួយ​​បង្កើនសុត្ថិភាពដល់អ្នកបើកបរព្រមទាំងកាត់បន្ថយគ្រោះថ្នាក់​ចរាចរណ៏ផងដែរ។

ឯក​ឧត្តម បានបន្ថែមទៀតថា ការ​​​បើក​សម្ពោធ​ជាផ្លូវ​ការ​​សាលតាំងបង្ហាញ​​រថយន្ត​​របស់ក្រុមហ៊ុន NISSANថ្មីមួយនេះ ត្រូវ​បាន​​​រៀប​ចំ​ឡើងដោយយកចិត្តទុកដាក់ពីគណៈគ្រប់គ្រងជាន់ខ្ពស់របស់​​​ក្រុមហ៊ុន​តាន់ ចុ​ង ​ម៉ូធ័រ រួមទាំង​អ្នកសារ​ពត៏មានជាតិនិងទូរទូរទស្សន៏​​ក្នុងស្រុក​ជាច្រើន​ ​ភ្ញៀវកិត្តិយសទាំងអស់ដែលបានអញ្ជើញ​ចូលរួមក្នុងកម្មវិធីបើកសម្ភោធសាលតាំងបង្ហាញរថយន្តរបស់រថយន្តNISSANទាំងអស់បានសម្តែង​ការ​ចាប់អារម្មណ៍​​ជាខ្លាំងទៅលើ​ ​ការដាក់តាំងបង្ហាញរថយន្តមូដែលថ្មីទំនើបទាំងអស់របស់NISSAN ជាពិសេសពួកគាត់បានទទួលបាននូវអារម្នណ៏រីករាយនិងបទពិសោធន៍ដ៏ថ្មីប្លែកអស្ចារ្យ ជាមួយនឹងរចនាបទរបស់ ម៉ាកសំគាល់NISSANដែលមានពណ៏ក្រហមលេចធ្លោ និងមានតែមួយគត់នៅក្នុងប្រទេសកម្ពុជា។

សាលតាំងបង្ហាញថ្មីរបស់​រថយន្ត NISSAN ដែលចាប់បើកដំណើរការនេះ នឹងបង្កើនភាពងាយស្រួលដល់អតិថិជនក្នុងការស្វែងរកតបទៅនឹងតំរូវការនៃកំនើនប្រជាជនដែលបានកើនឡើងនៅ​រាជធានីភ្នំពេញ​ លើសពីនេះអតិថិជននឹងទទួលបាននូវសេវាកម្មប្រឹក្សារថយន្តដែលនូវជិតលោកអ្នកបំផុត។ អតិថិជនអាចទទួលបាននូវបទសោធន៍ដ៏ល្អនិង​ការស្វាគមន៍​យ៉ាងកក់ក្ដៅក្នុងការ​អញ្ជើញចូលទស្សនារាល់រថយន្ត NISSAN ម៉ូដែល​​ថ្មីដែលកំពុងដាក់តាំងបង្ហាញក្នុងសាលតាំងបង្ហាញរថយន្ត ដែលប្រកបដោយផាសុខភាព  ទំនើប ស៊ីវីល័យ និង បានជួបជាមួយបុគ្គលិកផ្តល់ប្រឹក្សារថយន្តដែលមានភាពរោះរាយរាក់ទាក់ដើម្បីទទួលបាននូវ “ការបើករថយន្ត NISSAN​ សាកល្បង“មិនតែប៉ុណ្ណោះអតិថិជនអាចទទួលបាននូវអារម្មណ៏រីករាយស្រស់ថា្លជាមួយក្រុមគ្រួសារក្នុងសាលតាំងបង្ហាញរថយន្តដែលបំពាក់ដោយ Wi-Fi ​​កន្លែង​​អង្គុយ​លេង កន្លែង​​ក្មេង​លេង និងចូលរួមទទួលទានកាហ្វេដ៏ឈ្ងុយឆ្ងាញ់ដោយឥតគិតថ្លៃ។

ភ្ញៀវកិត្តិយសដែលមានវត្តមាន​ក្នុង​ព្រឹត្តិការណ៍ផ្លូវ​ការ​​នេះពិតជាមានអារម្មរីករាយដោយទទួល​បាន​ការ​​ស្វាគមន៍យ៉ាងកក់ក្តៅ និងទទួល​ទាន​អាហារពេលល្ងាចបែប​ប៊ូ​ហ្វេ​​ដ៏​ឈ្ងុយ​ឆ្ងាញ់​ ជាមួយនឹងការទស្សនា​នូវការសម្តែង​​ក្បាច់រាំ​ រួម​ជាមួយ​​នឹង​ការ​កម្សាន្ត​ពី​ក្រុម​តន្ត្រី​ផងដែរ​។

សម្រាប់​ព័ត៌​មាន​បន្ថែម​ស្ដីពី​ម៉ូដែល​របស់​រថយន្តNISSANទាំង​អស់​នៅកម្ពុជាសូម​ចូល​ទៅកាន់វេបសាយ​របស់រថយន្ត NISSAN កម្ពុជាតាមរយៈ www.nissan.com.kh ឬតាម​ដាន​នៅ​លើ​ទំព័រ Facebook របស់​រថយន្ត​ NISSAN កម្ពុជា តាម​រយៈ  https://www.facebook.com/CambodiaNissan/ ប្ញទំនាក់ទំនងទូរស័ព្ទលេខ ០២៣ ៩៩៣ ៣៣៨

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចាំកាលទិញឡានថ្មីជិៈ? ឡានរបស់អង់គ្លេសថ្មីនៅខ្មែរ លក់តែជិត ៣ម៉ឺនទេ

នៅលើទំព័រផ្លូវការរបស់ក្រុមហ៊ុន MG Cambodia ដែលជាក្រុមហ៊ុននាំចូលស្របច្បាប់ ម៉ាក់ MG របស់ចក្រភពអង់គ្លេស បានប្រកាសដាក់លក់តម្លៃយ៉ាងពិសេសជូនដល់អតិថិជនដែលបានគាំទ្រផលិតផលរបស់ខ្លួន រថយន្តម៉ូដែល MG ZS One Turbo ក្នុងតម្លៃត្រឹមតែ ២៩៩៩០ ដុល្លារតែប៉ុណ្ណោះ។ ចង់ដឹងរូបរាងយ៉ាងណា លោកអ្នកអាចទៅមើល និងបើកបរសាកល្បងដោយមិនគិតថ្លៃនៅក្រុមហ៊ុន MG Cambodia។ បើចាប់អារម្មណ៍ អាចទៅមើលអោយបានមុនថ្ងៃទី ៣០ ខែមករា ឆ្នាំ២០២០ ព្រោះការផ្តល់ជូនមានកំណត់។

ប្រភព៖ MG Cambodia
ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្ត ១០ ដែលលក់ដាច់ខ្លាំងបំផុតនៅអាមេរិកក្នុងឆ្នាំ ២០១៩

បើ​តាម​តួ​លេខ​ដែល​ចេញ​ផ្សាយ​ដោយ​ Focus2move បាន​បង្ហាញ​អំពី​រថយន្ត​ចំនួន ១០ ដែល​លក់​ដាច់​បាន​ច្រើន​ជាង​គេ​នៅ​សហរដ្ឋអាមេរិក ប្រចាំ​ឆ្នាំ ២០១៩ ដែល​គិត​ត្រឹម​ខែ​វិច្ឆិកា។

១. Ford F-Series លក់​បាន​ប្រមាណ​ ៨០ ម៉ឺន​គ្រឿង

២. ​រថយន្ត​ភីកអាប់ RAM ​លក់​បាន​ប្រមាណ ៥៧៣ ០០០ គ្រឿង

៣. Chevrolet Silverado លក់​បាន​ប្រមាណ ៤៩៤ ០០០ គ្រឿង

៤. Toyota RAV4 លក់​បាន​ប្រមាណ ៤០៦ ០០០ គ្រឿង

៥. Honda CR-V លក់​បាន​ប្រមាណ​ ៣៤៨ ០០០ គ្រឿង

៦. Nissan Rogue លក់​បាន​ប្រមាណ ៣២៣ ០០០ គ្រឿង

៧. Toyota Camry លក់​បាន​ប្រមាណ​ ៣១០ ០០០ គ្រឿង

៨. Chevrolet Equinox លក់​បាន​ប្រមាណ ៣០៣ ០០០ គ្រឿង

៩. Honda Civic លក់​បាន​ប្រមាណ ៣០២ ០០០ គ្រឿង

១០. Toyota Corolla លក់​បាន​ប្រមាណ ២៨១ ០០០ គ្រឿង​

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Ford ចំណាយ ១,៤៥ ពាន់លានដុល្លារសម្រាប់ Ranger និង F-150 ជំនាន់ថ្មីរូបរាងថ្មី

Ford បាន​ប្រកាស​អំពី​ផែនការ​បណ្ដាក់​ទុន​ ១,៤៥ ពាន់​លាន​ដុល្លារ លើ​រោងចក្រ​ Wayne និង Dearborn នៅ​រដ្ឋ Michigan សហរដ្ឋអាមេរិក។

ក្នុង​រយៈពេល ៣ ឆ្នាំ​ខាង​​មុខ ក្រុមហ៊ុន​អាមេរិក​មួយ​នេះ​នឹង​បណ្ដាក់​ទុន ៧៥០ លាន​ដុល្លារ និង​បន្ថែម​ការងារ​ចំនួន ២ ៧០០ កន្លែង នៅ​រោងចក្រ Wayne សម្រាប់​ការ​ផលិត​រថយន្ត Bronco និង​រថយន្ត​ Ford Ranger ជំនាន់​ថ្មី។

ចំណែក​នៅ​រោងចក្រ Dearborn វិញ Ford នឹង​បណ្ដាក់​ទុន ៧០០ លាន​ដុល្លារ បន្ថែម​ការងារ​ថ្មី ៣០០ កន្លែង ដើម្បី​ទ្រទ្រង់​ការ​ផលិត​រថយន្ត​ Ford F-150 ជំនាន់​ថ្មី, F-150 ប្រភេទ​ Hybrid និង F-150 ប្រភេទ​អគ្គិសនី។

រូបរាងគំរូនៃ Ford Bronco

គួរ​ដឹង​ថា​ F-150 ​ថ្មី​និង F-150 Hybrid នឹង​បង្ហាញ​មុខ​នៅ​ឆ្នាំ ២០២០ ចំណែក F-150 អគ្គិសនី​នឹង​មក​ដល់​បន្ទាប់​ពី​នេះ។ សម្រាប់​រថយន្ត​ម៉ូដែល Bronco វិញ​នឹង​លេច​មុខ​ជា​ផ្លូវ​ការ​នៅ​ឆ្នាំ ២០២០ ដូច​គ្នា៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានអាមេរិកមួយនេះ នឹងប្រើអេក្រង់កោងប្រភេទ OLED ទំហំ៣៨អ៊ីង ដំបូងគេបង្អស់លើលោក!

កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនរថយន្តអាមេរិក Cadillac បានបញ្ចេញវីដេអូខ្លីមួយ បង្ហាញឲ្យឃើញពីតាប្លូនៃរថយន្ត SUV ខ្នាតធំរបស់ខ្លួន ដែលមានបំពាក់អេក្រង់កោង ប្រភេទ OLED ដំបូងគេបង្អស់លើពិភពលោក។

អេក្រង់ដ៏ធំសម្បើមនោះមានទំហំសរុប ៣៨អ៊ីង ហើយមានដង់ស៊ីតេភិចសែលស្មើនឹង ទូរទស្សន៍ 4K ២ដង។ ក្រុមហ៊ុន Cadillac អះអាងថា វានឹងផ្តល់នូវពណ៌ដ៏ល្អឥតខ្ចោះក្នុងឧស្សាហកម្មយានយន្ត។

ជាមួយគ្នានេះដែរ រូបថតនៃរថយន្ត Cadillac Escalade ជំនាន់ថ្មី ក៏បានលេចធ្លាយរួចមកហើយដែរ បង្ហាញឲ្យឃើញពីការរចនាដ៏ទំនើបទាន់សម័យ។ Escalade មានស្ទីលស្រដៀងទៅនឹងម៉ូដែល XT6 ដែរ តែមានប៉ាណាមុខធំជាង និងហំជាង។

គួរឲ្យដឹងថា រថយន្ត Cadillac Escalade ថ្មី នឹងប្រើគ្រោងឆ្អឹង T1 Truck Platform ដូច Chevrolet Tahoe និង Suburban ដែរ៕

 

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានប្រើអ៊ីដ្រូហ្សែន Honda Clarity ឆ្នាំ២០២០ ចាក់មួយពេញ ជិះបានជិត ៦០០គ.ម៉

ក្រុមហ៊ុន Honda បានបញ្ចេញលក់រថយន្តប្រើអ៊ីដ្រូហ្សែន ម៉ូដែល Clarity ស៊េរីឆ្នាំ២០២០ ជាផ្លូវការ លើទីផ្សារសហរដ្ឋអាមេរិក។

រថយន្ត Honda Clarity ឆ្នាំ២០២០ បាន Update បន្ថែមលក្ខណៈពិសេសមកស្តង់ដារមួយចំនួន ដូចជា បំពាក់កញ្ចក់មើលចំហៀងមានមុខងារកម្តៅថ្មី, ធ្វើឲ្យប្រព័ន្ធ Audible Vehicle Alert System ដែលការពារអ្នកដំណើរថ្មើរជើងកាន់តែប្រសើរ, បន្ថែមពណ៌ក្រហមថ្មីហៅថា Crimson Pearl, មុខងារ Apple CarPlay, Android Auto និង Honda Sensing ជាដើម។

Honda អះអាងថា រថយន្ត Clarity អាចបើកបរបានចម្ងាយប្រហែល ៥៨០គីឡូម៉ែត្រ នៅពេលចាក់បំពេញអ៊ីដ្រូហ្សែនម្តង នៅស្ថានីយជាង ៤០កន្លែងទូទាំងរដ្ឋអាមេរិក ដោយចំណាយពេលត្រឹមតែ ៣ ទៅ ៥នាទីប៉ុណ្ណោះ។

គួរឲ្យដឹងថា រថយន្តមិនបញ្ចេញជាតិពុលនេះ មានកម្លាំង ១៧៤សេះ សមល្មមនឹងការបើកបរប្រចាំថ្ងៃរបស់មនុស្សភាគច្រើន៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Lexus នឹងយកម៉ាស៊ីន V8 ថ្មីទៅប្រណាំង

Toyota បាន​ប្រកាស​ពី​ការ​ចូល​រួម​ក្នុង​កម្មវិធី​ប្រណាំង​រថយន្ត​ 24 Hours of Nürburgring Endurance Race នា​ឆ្នាំ​ក្រោយ​នេះ ដោយ​ប្រើ​ប្រាស់​រថយន្ត Lexus LC។ ក្រុមហ៊ុន​បាន​បញ្ជាក់​ថា​ Lexus LC នេះ​នឹង​ប្រើ​ប្រាស់​ម៉ាស៊ីន Twin-Turbo ៨ ស៊ីឡាំង (V8) ថ្មី ដែល​អាច​នឹង​ផលិត​លក់​នៅ​ថ្ងៃ​ខាង​មុខ។

ចំពោះ​ចំណុះ​ម៉ាស៊ីន​ថ្មី​នេះ គេ​មិន​ទាន់​ដឹង​នៅ​ឡើយ​ទេ ប៉ុន្តែ​ទំនង​ជា​មាន​ចំណុះ ៤,០ លីត្រ អាច​ផលិត​កម្លាំង​បាន​ប្រមាណ ៦០០ សេះ។ ក្រៅ​ពី​ប្រើ​ប្រាស់​ម៉ាស៊ីន​ថ្មី រថយន្ត Lexus LC ក៏​នឹង​ត្រូវ​កែ​សម្រួល​បន្ថែម​ដើម្បី​ឲ្យ​មាន​ស្ថិរភាព​ល្អ​ប្រសើរ និង​ត្រូវ​ត្រួត​ពិនិត្យ​ប្រព័ន្ធ​បូម​ឡើង​វិញ​ផង​ដែរ។

ការ​ប្រណាំង​រថយន្ត​ខាង​លើ​នឹង​ចាប់​ផ្ដើម​នៅ​ថ្ងៃ​ទី ២១ ខែ​ឧសភា ឆ្នាំ​ក្រោយ​នេះ។ អ្នក​ប្រណាំង​ឈ្មោះ​ Hiroaki Ishiura, Masahiro Sasaki, Kazuya Oshima និង​ Naoya Gamo នឹង​ត្រូវ​បើកបរ​រថយន្ត​ Lexus LC អំឡុង​ការ​ប្រណាំង ២៤ ម៉ោង នៅ Nurburgring នេះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុនរថយន្តធំជាងគេលេខ ៤ កកើតជាផ្លូវការ

ត្បិត​ថា​ការ​ប្រកាស​អំពី​ការ​រួម​បញ្ចូល​គ្នា​រវាង​ក្រុមហ៊ុន​រថយន្ត​ FCA និង PSA ធ្វើ​ឡើង​កាល​ពី​ប៉ុន្មាន​សប្ដាហ៍​មុន​មែន ប៉ុន្តែ​ទើប​តែ​ថ្ងៃ​នេះ​ប៉ុណ្ណោះ​ដែល​មាន​ការ​ចុះ​ហត្ថលេខា​ជា​ផ្លូវ​ការ។

ក្រុមហ៊ុន​រថយន្ត​ទាំង​ពីរ​បាន​ប្រកាស​អំពី​ការ​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​រួម​បញ្ចូល​គ្នា​ ដែល​បង្កើត​បាន​ជា​ក្រុមហ៊ុន​រថយន្ត​ធំ​ជាង​គេ​លំដាប់​ទី ៤ ក្នុង​លោក​គិត​លើ​ចំនួន​លក់ និង​​ធំ​លេខ ៣ បើ​គិត​លើ​ចំណូល​ដែល​រក​បាន។

ក្រុមហ៊ុន​រថយន្ត​ដែល​ទើប​បង្កើត​ថ្មី និង​មិន​ទាន់​កំណត់​ឈ្មោះ​​នៅ​ឡើយ​នោះ នឹង​មាន​ចំនួន​លក់​ចេញ​រថយន្ត​ជា​ប្រចាំ​ឆ្នាំ​ខ្ទង់ ៨,៧ លាន​គ្រឿង និង​ប្រាក់​ចំណូល​​មាន​ជិត​ខ្ទង់ ១៧០ ពាន់​លាន​អឺរ៉ូ (ប្រមាណ​ ១៨៩ ពាន់​លាន​ដុល្លារ)។ ចំណែក​ប្រាក់​ចំណេញ​អាច​នឹង​មាន​ខ្ទង់​ជាង ១១ ពាន់​លាន​អឺរ៉ូ (ប្រមាណ ១២ ពាន់​លាន​ដុល្លារ)។

ការ​រួម​បញ្ចូល​គ្នា​ជួយ​ពង្រឹង​ទីផ្សារ​​របស់​ក្រុមហ៊ុន​រថយន្ត​ថ្មី​កាន់​តែ​ខ្លាំង។ ជាក់ស្ដែង FCA គឺ​ខ្លាំង​ក្លា​នៅ​ទឹក​ដី​អាមេរិក​ខាង​ជើង និង​អាមេរិក​ឡាទីន ចំណែក​ PSA ឈរ​ជើង​បាន​ល្អ​លើ​ទឹក​ដី​អឺរ៉ុប៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡាន MINI Cooper ប្រើអគ្គិសនីដំបូងបង្អស់ ចេញតម្លៃលក់ផ្លូវការហើយ!

ក្រុមហ៊ុន MINI បានប្រកាសតម្លៃនៃរថយន្តអគ្គិសនីដំបូងបង្អស់របស់ខ្លួនជាផ្លូការ ហើយក៏ទទួលការបញ្ជាទិញទុកមុនផងដែរ ក្នុងសហរដ្ឋអាមេរិក។

រថយន្តអគ្គិសនី MINI Cooper ចែកចេញជា ៣ម៉ូដែល គឺ Cooper SE Signature មានតម្លៃចាប់ពី ២៩ ៩០០ដុល្លារ, Cooper SE Signature Plus មានតម្លៃចាប់ពី ៣៣ ៩០០ដុល្លារ និង Cooper SE Iconic មានតម្លៃចាប់ពី ៣៦ ៩០០ដុល្លារ។

ជាស្តង់ដារ វាមានបំពាក់លក្ខណៈពិសេសជាច្រើន ដូចជា ចង្កៀង LED, ភ្លិតទឹកអូតូ, យ៉ាន់ Alloy ១៦អ៊ីង, ដៃចង្កូតស្បែក, កៅអូស្បែកមានមុខងារកម្តៅ, កុងទ័រឌីជីថល, ប្រព័ន្ធម៉ាស៊ីនត្រជាក់ Dual zone, អេក្រង់បង្ហាញព័ត៌មាន ៦,៥អ៊ីង, ផែនទី និងមុខងារ Apple CarPlay ជាដើម។

រថយន្ត MINI Cooper ដំណើរការដោយថាមពលអគ្គិសនីនេះ បំពាក់កញ្ចប់អាគុយកម្លាំង ៣២,៦គីឡូវ៉ាត់ម៉ោង និងម៉ូទ័រអគ្គិសនីមួយ មានកម្លាំងសរុប ១៨១សេះ។ វាអាចរត់ពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេល ៦,៩វិនាទី ហើយមានល្បឿនអតិបរមា ១៥០គីឡូម៉ែត្រក្នុងមួយម៉ោង។

ក្រុមហ៊ុន MINI អះអាងថា រថយន្តនេះអាចបើកបរបានចម្ងាយជាង ១៧០គីឡូម៉ែត្រ រាល់ពេលសាកភ្លើងពេញម្តង។ ជាមួយនឹងខ្សែសាកតាមផ្ទះ Level 2 អ្នកអាចសាកភ្លើងពី ០-៨០% ប្រើពេលត្រឹម ៤០នាទីប៉ុណ្ណោះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+