ផ្ទាំងផ្សាយពាណិជ្ជកម្ម

Tesla Model 3 លក់ដាច់ខ្លាំង ដល់ថ្នាក់ BMW បូកចំនួនលក់រថយន្ត ៨ម៉ូដែលចូលគ្នា នៅមិនស្មើទៀត!

ការប្រៀបធៀបចំនួនលក់នៃរថយន្ត Tesla Model 3 ជាមួយរថយន្តដទៃទៀត តែងតែនាំមកនូវភាពភ្ញាក់ផ្អើល និងអាចឲ្យយើងដឹងថារថយន្តអគ្គិសនី កំពុងពេញនិយមខ្លាំងយ៉ាងណានាពេលបច្ចុប្បន្ននេះ។

យោងតាមរបាយការណ៍ថ្មីមួយបានឲ្យដឹងថា Tesla បានលក់ដាច់រថយន្ត Model 3 ចំនួន ១២៧ ៨៣៦គ្រឿងក្នុងសហរដ្ឋអាមេរិក នៅចន្លោះខែមករា និងវិច្ឆិកា ឆ្នាំ២០១៩ ធ្វើឲ្យវាក្លាយជារថយន្តលក់ដាច់បំផុតលំដាប់លេខ៩។

ចំនួនលក់នេះពិតជាគួរឲ្យភ្ញាក់ផ្អើលខ្លាំងណាស់ ប៉ុន្តែបើយកវាទៅប្រៀបធៀបជាមួយរថយន្តដទៃទៀត រឹតតែធ្វើឲ្យអ្នកភ្លឺភ្នែក។ ជាក់ស្តែង ក្រុមហ៊ុន BMW បានលក់រថយន្តម៉ូដែល 2 Series, 3 Series, 4 Series, 5 Series, 6 Series, 7 Series និង 8 Series សរុបត្រឹម ១១៦ ០៧៣គ្រឿងប៉ុណ្ណោះ នៅចន្លោះពេលដូចគ្នានោះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្តប្រើអគ្គិសនីសុទ្ធរបស់ Ferrari អាចនឹងកើតក្រោយឆ្នាំ ២០២៥

និយាយ​ទៅ​កាន់​អ្នក​កាសែត​កាល​ពី​ថ្មីៗ​នេះ លោក Louis Camilleri ជា​នាយក​ប្រតិបត្តិ​ Ferrari បាន​​បង្ហើប​ឲ្យ​ដឹង​អំពី​គោលដៅ​បញ្ចេញ​រថយន្ត​ប្រើ​ប្រាស់​ថាមពល​អគ្គិសនី​សុទ្ធ​នៅ​ក្រោយ​ឆ្នាំ ២០២៥។

លោក Louis បាន​និយាយ​ដូច​នេះ​ថា ៖ “ញាណ​ខ្ញុំ​ប្រាប់​ថា​ រថយន្ត​អគ្គិសនី​អាច​នឹង​ចេញ​មុខ​នៅ​ក្រោយ​ឆ្នាំ ២០២៥។”

ហេតុផល​ចម្បង​ដែល​នាំ​ឲ្យ​ម៉ាក​រថយន្ត​នេះ​​​​អូស​បន្លាយ​ការ​ផលិត​រថយន្ត​អគ្គិសនី​សុទ្ធ ដោយ​សារ​តែ​បច្ចេកវិទ្យា​នៃ​អាគុយ​មិន​ទាន់​ដល់​ចំណុច​ដែល​ក្រុមហ៊ុន​ទាមទារ​នៅ​ឡើយ។ មាន​ន័យ​ថា​បញ្ហា​ទាក់ទង​នឹង​ការ​សាក​ថ្ម​យឺត​យ៉ាវ​នៃ​រថយន្ត​អគ្គិសនី​បច្ចុប្បន្ន។

លោក​នាយក​ប្រតិបត្តិ​បាន​បញ្ជាក់​ថា ក្រុមហ៊ុន​គឺ​កំពុង​តែ​សិក្សា​លើ​រថយន្ត​ស្ព័រ​ប្រើ​ប្រាស់​ថាមពល​អគ្គិសនី​សុទ្ធ។

សម្រាប់​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ Ferrari នឹង​បន្ត​អភិវឌ្ឍន៍​រថយន្ត​ប្រើ​ប្រាស់​ប្រព័ន្ធ Hybrid ដដែល។ ក្រុមហ៊ុន​បាន​កំណត់​គោលដៅ​ថា​នៅ​ត្រឹម​ឆ្នាំ ២០២២ ​ក្នុង​ចំណោម​​​ចំនួន​រថយន្ត​ដែល​លក់​ចេញ​​សរុប មាន ៦០% នឹង​ជា​រថយន្ត​ Hybrid (ប្រើ​ប្រព័ន្ធ​ម៉ាស៊ីន បូក​នឹង​ម៉ូទ័រ​អគ្គិសនី)៕​

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ប្រទះឃើញឡូហ្គោថ្មីរបស់ Kia ក្នុងលិខិតចុះបញ្ជីកម្មសិទ្ធិបញ្ញា

វិបសាយ​រថយន្ត Motor1 បាន​ប្រទះ​ឃើញ​ពាក្យ​ចុះ​បញ្ជី​កម្មសិទ្ធិ​បញ្ញា​សម្រាប់​ឡូហ្គោ​ថ្មី ដែល Kia បាន​ដាក់​ជូន​ទៅ​កាន់​សេវាកម្ម​ព័ត៌មាន​កម្មសិទ្ធិ​បញ្ញា​កូរ៉េ​ខាង​ត្បូង។

នេះ​មិន​មែន​ជា​លើក​ទី​មួយ​នោះ​ទេ ដែល​គេ​បាន​ឃើញ​ឡូហ្គោ​ថ្មី​របស់​ Kia។ គេ​បាន​ឃើញ​វា​ម្ដង​រួច​មក​ហើយ​ នៅ​លើ​រថយន្ត​ Concept ដែល Kia បាន​បង្ហាញ​ក្នុង​កម្មវិធី​តាំង​បង្ហាញ​រថយន្ត​ Geneva Motor Show កាល​ពី​ខែ​មីនា។ ប៉ុន្តែ​វា​មាន​លក្ខណៈ​ខុស​គ្នា​បន្តិច​បន្តួច។

ឡូហ្គោ​ដែល​បង្ហាញ​ក្នុង​ពាក្យ​ស្នើ​សុំ គឺ​មាន​ដក​ចេញ​​នូវ​សញ្ញា​ដក​ឃ្លា ហើយ​អក្សរ K, I និង A គឺ​មាន​​​ផ្សារ​ភ្ជាប់​គ្នា​តែ​ម្ដង។ ចំណែក​លើ​រថយន្ត Concept គឺ​មាន​អក្សរ​ដែល​ឃ្លាត​ចេញ​ពី​គ្នា​។ ពេល​នេះ​គេ​មិន​ទាន់​ច្បាស់​នៅ​ឡើយ​ទេ ថា​ឡូហ្គោ​ថ្មី​នឹង​ចាប់​ផ្ដើម​ប្រើ​ប្រាស់​ពេល​ណា៕​

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Honda Fit ឆ្នាំ២០២០ ទើបចេញលក់ថ្មី តម្លៃតែ ១,៧ម៉ឺនដុល្លារ

Honda បានចេញលក់រថយន្តខ្នាតតូចម៉ូដែល Fit ស៊េរីឆ្នាំ២០២០ ជាផ្លូវការ នៅលើទីផ្សារសហរដ្ឋអាមេរិក។

រថយន្ត Honda Fit ឆ្នាំ២០២០ ចែកចេញជា ៤ម៉ូដែល គឺ Fit LX មានតម្លៃចាប់ពី ១៧ ១២០ដុល្លារ, Fit EX មានតម្លៃចាប់ពី ១៩ ៩០០ដុល្លារ, Fit Sport មានតម្លៃចាប់ពី ១៨ ៥៣០ដុល្លារ និង Fit EX-L មានតម្លៃចាប់ពី ២១ ៥៥០ដុល្លារ។

រថយន្ត Fit ថ្មីបំពាក់លក្ខណៈពិសេសមកស្តង់ដារជាច្រើន រួមទាំង កាមេរ៉ាមើលក្រោយ, ចង្កៀងអូតូ LED, Bluetooth, កុងទ័រឌីជីថល Multi-function Center Console, អេក្រង់បង្ហាញព័ត៌មានទំហំ ៧អ៊ីង, មុខងារ Apple CarPlay និង Android Auto ជាដើម។

ក្រៅពីនោះ វាក៏បំពាក់បច្ចេកវិទ្យាជំនួយការបើកបរ Honda’s Sensing មកស្តង់ដារ ដោយក្នុងនោះរួមមានមុខងារ ដូចជា Collision Mitigation Braking System with Forward Collision Warning and pedestrian detection, Adaptive Cruise Control, Lane Keeping Assist System និង Road Departure Mitigation with Lane Departure Warning។

រថយន្ត Honda Fit បំពាក់ម៉ាស៊ីនសាំងចំណុះ ១,៥លីត្រ Naturally Aspirated i-VTEC ទំហំ ៤ស៊ីឡាំង មានកម្លាំង ១៣០សេះ ហើយមានកម្រិតស៊ីសាំងជាមធ្យមត្រឹមតែ ៦លីត្រប៉ុណ្ណោះ សម្រាប់ការបើកបរចម្ងាយ ១០០គីឡូម៉ែត្រ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Nissan Sentra ឆ្នាំ២០២០ ដូររាងថ្មីទាំងស្រុង ចេញតម្លៃលក់ផ្លូវការ

Nissan បានប្រកាសតម្លៃលក់ជាផ្លូវការនៃរថយន្ត Sedan ខ្នាតមធ្យមរបស់ខ្លួនម៉ូដែល Sentra ស៊េរីឆ្នាំ២០២០ នៅលើទីផ្សារសហរដ្ឋអាមេរិក ដែលបានផ្លាស់ប្តូររូបរាងថ្មីទាំងស្រុង។

រថយន្ត Nissan Sentra ចែកចេញជា ៣ម៉ូដែល គឺ Sentra S មានតម្លៃចាប់ពី ១៩ ០៩០ដុល្លារ, Sentra SV មានតម្លៃចាប់ពី ២០ ២៧០ដុល្លារ និង Sentra SR មានតម្លៃចាប់ពី ២១ ៤៣០ដុល្លារ។

រថយន្ត Sedan របស់ប្រទេសជប៉ុននេះមានបំពាក់បច្ចេកវិទ្យាជំនួយការបើកបរ Nissan Safety Shield 360 មកស្តង់ដារ ដោយក្នុងនោះរួមមានមុខងារជាច្រើន ដូចជា Automatic Emergency Braking with Pedestrian Detection, Lane Departure Warning, Rear Cross Traffic Alert, Blind Spot Warning, Rear Automatic Braking and High Beam Assist, Intelligent Driver Alertness និង Rear Door Alert។

Nissan Sentra ឆ្នាំ២០២០ បំពាក់ម៉ាស៊ីនសាំងចំណុះ ២,០លីត្រ ទំហំ ៤ស៊ីឡាំង មានកម្លាំង ១៤៩សេះ។ វាបំពាក់ប្រព័ន្ធបូមថ្មី ហៅថា Independent Rear Suspension, ប្រព័ន្ធចង្កូតប្រើភ្លើងថ្មី Dual-pinion Rack Electric Power Steering System និងបច្ចេកវិទ្យា Nissan Intelligent Control ផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

BMW i3 នឹងបន្តរស់ដល់ឆ្នាំ ២០២៤

BMW i3s, Portugal, Lissabon

ជីវិត​របស់ BMW i3 ហាក់​មិន​ទៀងទាត់​សោះ​ឡើយ។ ដំបូង​ មាន​ការ​បញ្ជាក់​ថា​ BMW នឹង​មិន​បង្កើត​ចំនួន​ផលិត​រថយន្ត​អគ្គិសនី​នេះ​រហូត​ដល់​ឆ្នាំ ២០២០ ហើយ​ក៏​មាន​ការ​ប្រកាស​ថា​នឹង​មិន​មាន​រថយន្ត​ស្នង​តំណែង i3 នេះ​ឡើយ។

នៅ​ពេល​នេះ​នាយក​ប្រតិបត្តិ​ BMW ថ្មី​ឈ្មោះ Oliver Zipse បាន​បញ្ជាក់​ថា​ i3 នឹង​បន្ត​រស់​ ហើយ​ក៏​នឹង​​ទទួល​បាន​ការ​កែ​សម្រួល​ឲ្យ​កាន់​តែ​ល្អ​ប្រសើរ​ផង​ដែរ។ បន្ថែម​ពី​នេះ​អ្នក​តំណាង BMW បាន​និយាយ​ថា​ i3 នេះ​នឹង​ត្រូវ​បន្ត​ផលិត​រហូត​ដល់​ឆ្នាំ ២០២៤។ មាន​ន័យ​ថា​ជីវិត​របស់​រថយន្ត​អគ្គិសនី​ខ្នាត​តូច​នេះ​គឺ​នៅ​សល់​យូរ​គួរ​សម​ដែរ។

ចំពោះ​ការ​កែ​សម្រួល​បន្ថែម​លើ​​ម៉ូដែល BMW i3 ចាប់​ពី​​ចន្លោះ​ពេល​នេះ ដល់​ឆ្នាំ ២០២៤ អាច​នឹង​មាន​ការ​បន្ថែម​ទំហំ​អាគុយ​ធំ​ជាង​មុន​ ដែល​វា​អាច​នឹង​ធំ​ជាង​អាគុយ​​នៃ​ម៉ូដែល​បច្ចុប្បន្ន​ដែល​​មាន​ទំហំ ៤២,២ គីឡូវ៉ាត់​ម៉ោង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

វៀតណាមចង់យករថយន្តរបស់ខ្លួន ដាក់លក់នៅអាមេរិក

លោក Phan Nhat Vuong ដែល​ជា​ម្ចាស់​សម្ព័ន្ធ Vingroup ​ដែល​ជា​ក្រុមហ៊ុន​មេ​របស់​ក្រុមហ៊ុន​រថយន្ត​វៀតណាម Vinfast បាន​បង្ហាញ​​មហិច្ឆតា​ដ៏​ខ្ពស់​មួយ គឺ​ចង់​យក​រថយន្ត​ Vinfast លក់​លើ​ទីផ្សារ​សហរដ្ឋអាមេរិក​នៅ​ត្រឹម​ឆ្នាំ ២០២១។

យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ Bloomberg ​មហាសេដ្ឋី​ដែល​មាន​ទ្រព្យ​សម្បត្តិ​ជាង ៩ ពាន់​លាន​ដុល្លារ​រូប​នេះ នឹង​ចំណាយ​លុយ​ផ្ទាល់​ខ្លួន​ជាង ២ ពាន់​លាន​ដុល្លារ ដើម្បី​ធ្វើ​ឲ្យ​ Vinfast ជោគជ័យ​លើ​ទឹក​ដី​សហរដ្ឋអាមេរិក។

លោក Vuong បាន​លើក​ឡើង​ដូច​នេះ​ថា ៖ “គោលដៅ​ធំ​របស់​យើង​គឺ​បង្កើត​ម៉ាក​សញ្ញា​អន្តរជាតិ​មួយ​ឡើង។ វា​គឺ​ជា​ដំណើរ​ដ៏​ពិបាក​ ហើយ​យើង​នឹង​ត្រូវ​ចំណាយ​កម្លាំង​ច្រើន។ ប៉ុន្តែ​មាន​ផ្លូវ​តែ​មួយ​ប៉ុណ្ណោះ។”

លោក​ Vuong បាន​យក​អាមេរិក​ជា​គោលដៅ ទាំង​ដែល​ក្រុមហ៊ុន​មិន​ធ្លាប់​មាន​ទីតាំង​នៅ​សហរដ្ឋអាមេរិក​សោះ ហើយ​ណា​មួយ​ក្រុមហ៊ុន​ Vinfast មិ​ន​រំពឹង​ថា​នឹង​រក​ប្រាក់​ចំណេញ​បាន​នោះ​ឡើយ​ក្នុង​ជំនួញ​រយៈពេល ៥ ឆ្នាំ។ គួរ​ដឹង​ថា​ Vinfast កំពុង​លក់​រថយន្ត​ក្នុង​តម្លៃ​ទាប​ជាង​ការ​ចំណាយ​ផលិត​ ហើយ​ Vingroup ត្រូវ​ចំណាយ​ប្រចាំ​ឆ្នាំ​ប្រមាណ ៧៧៧ លាន​ដុល្លារ​/​មួយ​ឆ្នាំ ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ ដើម្បី​ប៉ះប៉ូវ​ការ​ខាត​បង់​​សម្រាប់ Vinfast៕​

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មកមើលតម្លៃឡានភីកអាប់ Honda Ridgeline ឆ្នាំ២០២០ ទើបប្រកាសចេញលក់

រថយន្តភីកអាប់ Honda Ridgeline ស៊េរីឆ្នាំ២០២០ បានចេញលក់ជាផ្លូវការ នៅថ្ងៃទី១៦ ធ្នូ ២០១៩ នេះ លើទីផ្សារសហរដ្ឋអាមេរិក ដោយអាប់ដេតលក្ខណៈពិសេសជាច្រើន ថែមទាំអផ្លាស់ប្តូរម៉ាស៊ីនថ្មីទៀតផង។

ឥឡូវនេះ រថយន្ត Honda Ridgeline ឆ្នាំ២០២០ បំពាក់ម៉ាស៊ីនសាំងចំណុះ ៣,៥លីត្រ i-VTEC ទំហំ ៦ស៊ីឡាំង ជាមួយមុខងារ Variable Cylinder Management មានកម្លាំង ២៨០សេះ ប្រើប្រអប់លេខអូតូ ៩វគ្គថ្មី និងប៉ុងពីរ AWD។

រឹតតែពិសេស វាបានបំពាក់បច្ចេកវិទ្យា Honda Sensing មកស្តង់ដារ ដោយក្នុងនោះរួមមានមុខងារដូចជា Collision Mitigation Braking System with Forward Collision Warning, Lane Keeping Assist System, Road Departure Mitigation with Lane Departure Warning និង Adaptive Cruise Control។

ក្រៅពីនេះ វាបំពាក់អេក្រង់ Display Audio ៨អ៊ីង អាចភ្ជាប់មុខងារ Android Auto និង Apple CarPlay, ចង្កៀង LED, កៅអីចុចអាចសារ៉េបាន ៨ទិស និងប្រព័ន្ធភ្លើង Ambient Lighting ជាដើម។

សូមបញ្ជាក់ថា រថយន្ត Ridgeline ថ្មី ចែកចេញជា ៤ម៉ូដែល គឺ Ridgeline Sport តម្លៃចាប់ពី ៣៣ ៩០០ដុល្លារ, Ridgeline RTL តម្លៃចាប់ពី ៣៦ ៦៧០ដុល្លារ, Ridgeline RTL-E តម្លៃចាប់ពី ៤២ ០២០ដុល្លារ និង Ridgeline Black Edition តម្លៃចាប់ពី ៤៣ ៥២០ដុល្លារ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Nissan Kicks ឆ្នាំ២០២០ កាន់តែសុវត្ថិភាពជាងមុន តម្លៃត្រឹមខ្ទង់ ២ម៉ឺនដុល្លារ

ក្រុមហ៊ុន Nissan បានចេញលក់រថយន្ត SUV ខ្នាតតូចម៉ូដែល Kicks ស៊េរីឆ្នាំ២០២០ ជាផ្លូវការនៅលើទីផ្សារសហរដ្ឋអាមេរិក ដោយបន្ថែមបច្ចេកវិទ្យាកាន់តែទំនើប និងសុវត្ថិភាពជាងមុន។

ឥឡូវនេះ រថយន្ត Nissan Kicks ស៊េរីឆ្នាំ២០២០ បានបំពាក់បច្ចេកវិទ្យា Safety Shield 360 ដោយក្នុងនោះរួមមានមុខងារដូចជា Automatic Emergency Braking with Pedestrian Detection, Rear Automatic Braking, Lane Departure Warning, Blind Spot Warning, Rear Cross Traffic Alert និង High Beam Assist មកស្តង់ដារតែម្តង។

Nissan Kicks ចែកចេញជា ៣ម៉ូដែល គឺ Kicks S មានតម្លៃចាប់ពី ១៨ ៨៧០ដុល្លារ, Kicks SV មានតម្លៃចាប់ពី ២០ ៥០០ដុល្លារ និង Kicks SR មានតម្លៃចាប់ពី ២១ ១២០ដុល្លារ។

វាបំពាក់ម៉ាស៊ីនសាំងចំណុះ ១,៦លីត្រ Naturally Asporated ទំហំ ៤ស៊ីឡាំង មានកម្លាំង ១២២សេះ ហើយប្រើប្រអប់លេខអូតូ Xtronic CVT និងប្រព័ន្ធប៉ុងមួយវិលកង់មុខ។ ជាមធ្យមរថយន្តនេះមានកម្រិតស៊ីសាំងត្រឹមតែ ៧លីត្រប៉ុណ្ណោះ សម្រាប់ការបើកបរចម្ងាយ ១០០គីឡូម៉ែត្រ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្តអគ្គិសនី Fisker Ocean សាកភ្លើង ៣០នាទី ជិះបាន ៣២០ គីឡូម៉ែត្រ

រថយន្ត​អគ្គិសនី​ Fisker Ocean ដែល​គេ​ទន្ទឹង​រង់​ចាំ​ជា​យូរ​នោះ នឹង​បង្ហាញ​មុខ​នៅ​ក្នុង​កម្មវិធី Consumer Electronics Show នា​ខែ​មករា​ឆ្នាំ ២០២០ ខាង​មុខ។

គេ​បាន​ដឹង​ថា​រថយន្ត Ocean នេះ​នឹង​មាន​បំពាក់​អាគុយ​ដែល​អាច​ផ្ទុក​ថាមពល​បាន​ ៨០ គីឡូវ៉ាត់​ម៉ោង ហើយ​អាច​ជិះ​បាន​ចម្ងាយ​ពី ៤០០ ទៅ ៤៨០ គីឡូម៉ែត្រ។ ដំណឹង​ល្អ​​នោះ​គឺ​ Ocean នឹង​អាច​​ជិះ​បាន​ចម្ងាយ​ជាង ៣២០ គីឡូម៉ែត្រ ដោយ​គ្រាន់​តែ​សាក​ភ្លើង ៣០ នាទី​ប៉ុណ្ណោះ។

គេ​ដឹង​ទៀត​ថា​រថយន្ត​នេះ​នឹង​មាន​បំពាក់​នូវ​ដំបូល​​សូឡារ ដែល​ជួយ​​សន្សំសំចៃ​ថាមពល​បាន​កាន់​តែ​ខ្លាំង។ ជាក់​ស្ដែង​ទៅ Fisker បាន​ប៉ាន់​ស្មាន​ថា​ដំបូល​សូឡារ​នេះ អាច​ផ្ដល់​នូវ​រយៈ​ចម្ងាយ​បើកបរ​បន្ថែម ១ ៦១០ គីឡូម៉ែត្រ ក្នុង​មួយ​ឆ្នាំ៕​

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+