ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្ត Pagani Zonda មានតែមួយគ្រឿងគត់លើលោក ដាក់លក់បាន ៥,៥លានដុល្លារ

រថយន្តស្ព័រ Pagani Zonda Riviera ស៊េរីឆ្នាំ២០១៧ មួយគ្រឿង បានលក់ដាច់ក្នុងតម្លៃ ៥,៥លានដុល្លារ នៅឯកន្លែងលក់ដេញថ្លៃ Silverstone Auction ក្នុងទីក្រុង Riyadh ប្រទេសអារ៉ាប៊ីសាអូឌីត។

រថយន្ត Zonda Riviera នេះ ប្រើម៉ាស៊ីនចំណុះ ៧,៣លីត្រ Naturally-aspirated ទំហំ ១២ស៊ីឡាំង ដែលបាន Upgrade ថ្មីមានកម្លាំងរហូតដល់ទៅ ៧៥០សេះ។ មិនតែប៉ុណ្ណោះ វាក៏បានអាប់ដេតប្រព័ន្ធសំឡេងបំពង់ស៊ីម៉ាំង ដើម្បីឲ្យវាស្រែកកាន់តែឮខ្លាំងជាងមុនទៀតផង។

ជាមួយនឹងតម្លៃ ៥,៥លានដុល្លារ រថយន្តស្ព័រខាងលើទើបតែត្រូវប្រើបានចម្ងាយ ៩០០គីឡូម៉ែត្រប៉ុណ្ណោះ។

ក្រៅពីនេះ រថយន្ត Pagani Zonda Riviera បានកែបំពាក់តួខ្លួន Carbon Fiber ថ្មី, ដំបូលថ្មី, កាងកន្ទុយក្រោយ Carbon fiber ថ្មី, កាងកាត់ខ្យល់ Carbon fiber ថ្មី និងរំលេចដោយពណ៌ខៀវយ៉ាងស្រស់ស្អាតផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Tesla កើបបាន ២០លានដុល្លារពីរថយន្តភីកអាប់អគ្គិសនី

រថយន្ត​ភីកអាប់​អគ្គិសនី​របស់ Tesla អាច​ទទួល​បាន​ការ​កុម្ម៉ង់​ទិញ​ដល់​ខ្ទង់ ២០ ម៉ឺន​គ្រឿង​គិត​ត្រឹម​បច្ចុប្បន្ន​នេះ ដែល​បង្ហាញ​ថា​ Tesla ​ដើរ​ផ្លូវ​ត្រូវ​លើ​ការ​អភិវឌ្ឍ​រថយន្ត​​ភីកអាប់​អគ្គិសនី​នេះ។

អ្នក​ដែល​កុម្ម៉ង់​ទិញ​រថយន្ត​ Tesla Cybertruck ​នេះ​ដែរ តម្រូវ​ឲ្យ​កក់​ប្រាក់ ១០០ ដុល្លារ ដែល​មាន​ន័យ​ថា​​ក្រុមហ៊ុន​អាច​រក​បាន​ជាង ២០ លាន​ដុល្លារ​ពី​ការ​បើក​ទទួល​ការ​កុម្ម៉ង់​ទិញ​នេះ។

Cybertruck មាន​ជម្រើស​ចំនួន​ ៣ គឺ ៖

  • Single Motor RWD តម្លៃ ៣៩ ៩០០ដុល្លារ មានចម្ងាយបើកបរជាង ៤០០គីឡូម៉ែត្រ
  • Dual Motor តម្លៃ ៤៩ ៩០០ដុល្លារ មានចម្ងាយបើកបរជាង ៤៨០គីឡូម៉ែត្រ
  • Tri-Motor AWD អាចរត់ស្ទុះពីកុងទ័រ ០ ដល់ ១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេលត្រឹមតែ ២,៩វិនាទីប៉ុណ្ណោះ ហើយមានល្បឿនអតិបរមា ២១០គីឡូម៉ែត្រក្នុងមួយម៉ោង និងចម្ងាយបើកបរជាង ៨០០គីឡូម៉ែត្រ ឯតម្លៃវិញគឺ ៦៩ ៩០០ដុល្លារ។
ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំនួនលក់រថយន្តលើសកលលោក ធ្លាក់​ចុះខ្លាំងជាលើកដំបូងតាំងពីឆ្នាំ ២០០៨

សារព័ត៌មាន​ CNBC បាន​ចុះ​ផ្សាយ​ថា​ចំនួន​លក់​រថយន្ត​នៅ​លើ​ទូទាំង​សកលលោក នឹង​ធ្លាក់​ចុះ​ខ្លាំង​បំផុត​ជា​លើក​ដំបូង​គិត​ចាប់​តាំង​ពី​ឆ្នាំ ២០០៨ មក។

ប្រទេស​ពីរ​ដែល​នាំ​ឲ្យ​មាន​ការ​ធ្លាក់​ចុះ​នេះ​គឺ​ប្រទេស​ចិន និង​សហរដ្ឋអាមេរិក ដោយ​តម្រូវ​ការ​មាន​ចំនួន​ទាប​បំផុត។ ការ​ចុះ​ផ្សាយ​អះអាង​ថា​ចំនួន​លក់​រថយន្ត​​លើ​សកល​លោក​រំពឹង​ថា​ថយ​ចុះ ៣,១ លាន​​គ្រឿង​​នៅ​ក្នុង​ឆ្នាំ​នេះ ជា​ការ​ធ្លាក់​ចុះ​ធំ​តាំង​ពី​ឆ្នាំ ២០០៨។

ចំនួន​លក់​រថយន្ត​​សរុប​នៅ​ឆ្នាំ ២០១៨ មាន​ចំនួន ៨០,៦ លាន​គ្រឿង ដែល​វា​ថយ​ចុះ​ធៀប​នឹង​ឆ្នាំ ២០១៧ ដែល​លក់​បាន​ ៨១,៨ លាន​គ្រឿង។ ក្រឡេក​មក​មើល​ ១០ ខែ​ដំបូង​នៃ​ឆ្នាំ ២០១៩ នេះ ចំនួន​លក់​រថយន្ត​ថ្មី​ធ្លាក់​ចុះ ១១% ធៀប​នឹង​ឆ្នាំ ២០១៨។ ចំណែក​នី​អាមេរិក​ ក្រុមហ៊ុន​រថយន្ត​ធំៗ​បាន​បន្ថយ​ចំនួន​ផលិត​រថយន្ត​ថ្មី​ប្រចាំ​ឆ្នាំ ដែល​ជា​សញ្ញា​នៃ​តម្រូវ​ការ​ថយ​ចុះ៕​​

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Nissan Rogue ឆ្នាំ២០២០ ចេញលក់នៅអាមេរិក តម្លៃតែជាង២ម៉ឺនដុល្លារ

ក្រុមហ៊ុន Nissan បានបញ្ចេញលក់រថយន្ត SUV ខ្នាតមធ្យមរបស់ខ្លួន ម៉ូដែល Rogue ស៊េរីឆ្នាំ២០២០ ជាផ្លូវការ នៅលើទីផ្សារសហរដ្ឋអាមេរិក។

រថយន្ត Nissan Rogue ចែកចេញជា ៣ម៉ូដែល គឺ Rogue Sport តម្លៃចាប់ពី ២៣ ២៤០ដុល្លារ, Rogue SV តម្លៃចាប់ពី ២៤ ៧៥០ដុល្លារ និង Rogue SL តម្លៃចាប់ពី ២៨ ៤៥០ដុល្លារ។

រថយន្តនេះប្រើម៉ាស៊ីនសាំងចំណុះ ២,០លីត្រ ទំហំ ៤ស៊ីឡាំង មានកម្លាំង ១៤១សេះ ប្រើប្រអប់លេខអូតូ CVT ហើយមានទាំងជម្រើសប៉ុងមួយវិលកង់មុខ និងប៉ុងពីរ។ Nissan Rogue មានកម្រិតស៊ីសាំងជាមធ្យម ៩,៤លីត្រ (ក្នុងក្រុង) និង ៧,៤លីត្រ (ក្រៅក្រុង)។

Rogue ថ្មីបានបំពាក់បច្ចេកវិទ្យាសុវត្ថិភាពជាច្រើន ដោយក្នុងនោះរួមទាំងមុខងារ Automatic Emergency Braking with Pedestrian Assist, Lane Departure Warning, Rear Automatic Braking, Blind Spot Warning, Rear Cross Traffic Alert និង High Beam Assist ជាដើម។

ដោយឡែក ផ្នែកខាងក្នុងរបស់វាបានបំពាក់អេក្រង់ Touchscreen ទំហំ៧អ៊ីង មានមុខងារ Apple CarPlay និង Android Autoមកស្តង់ដារ, ប្រព័ន្ធសំឡេង Bose និងមុខងារ NissanConnect Services ផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ស្ងាត់ៗ! Kia ចេញគំរូ SUV Coupe អត់ប្រើសាំង រាងដូចយានអាវកាស

ក្រុមហ៊ុន Kia បានបង្ហាញគំរូរថយន្តប្រភេទ SUV Coupe ថ្មី ហៅថា Futuron Concept ដែលដំណើរការដោយថាមពលអគ្គិសនីសុទ្ធ ជាមួយប្រព័ន្ធប៉ុងពីរផងដែរ។

រថយន្ត Kia Futuron Concept ត្រូវបានរចនាបែបអនាគតកាល ហើយមានផ្នែកខាងមុខហៅថា “Tiger Face”។ ការរចនាទាំងស្រុងរបស់វា ត្រូវ Kia ហៅថា “Star Cloud” ដែលបំផុសគំនិតពីកញ្ចុំផ្កាយនាពេលរាត្រី។ វាក៏បានបំពាក់ប្រព័ន្ធចង្កៀងមុខ-ក្រោយប្រភេទ Matrix LED ផងដែរ។

Futuron Concept មានប្រវែង ៤,៨ម៉ែត្រ កម្ពស់ ១,៥ម៉ែត្រ និងប្រវែងពីកង់មុខទៅកង់ក្រោយ ៣ម៉ែត្រ។ Kia អះអាងថា វាគឺជារថយន្តស្ព័រដែលផលិតលើគ្រោងឆ្អឹង SUV ហើយធ្វើឱ្យមានដំបូលទាល និងទាប។

ទោះជាយ៉ាងណា កាប៊ីនខាងក្នុងរបស់វានៅតែមានភាពធំទូលាយ ហើយការរចនាបែបអនាគត ខណៈកៅអីអង្គុយរបស់វាត្រូវ Kia អះអាងថា ដូចយន្តហោះ First Class អីចឹង។ វានឹងបំពាក់ប្រព័ន្ធសេនស័រ LiDAR ដែលអនុញ្ញាតឱ្យវាអាចបើកបរដោយស្វ័យប្រវត្តិកម្រិត៤ បានទៀតផង។

ក្រៅពីនោះ រថយន្ត Futuron Concept មិនមែនកញ្ចក់មើលចំហៀងឡើយ ដោយប្រើកាមេរ៉ាជំនួសវិញ ដូចរថយន្តស៊េរីថ្មីរបស់ក្រុមហ៊ុន Lexus អីចឹងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

អ្នកទិញ Bugatti ជាមធ្យមចាយលុយជាង ៣៣ ម៉ឺនដុល្លារលើ Option

មិន​ថា​រថយន្ត​ Chiron ឬ Divo ថ្មី​នោះ​ទេ​ គឺ​ស្ទើរ​តែ​រថយន្ត​ Bugatti ទាំង​អស់​គឺ​ផលិត​ឡើង​មក​ដោយ​អាច​ឲ្យ​អតិថិជន​ជ្រើស​រើស​បន្ថែម​​ចំណុច​ពិសេសៗ​បាន​ច្រើន​របៀប។

បើ​តាម​ប្រធាន​ក្រុមហ៊ុន Bugatti លោក Stephen Winkelmann បាន​ប្រាប់​ឲ្យ​ដឹង​ថា​ ចំនួន​ទឹក​ប្រាក់​ជា​មធ្យម​ដែល​អតិថិជន​ Bugatti ចំណាយ​លើ​ការ​បន្ថែម​ចំណុច​ពិសេស​ដែល​ពួក​គេ​ចង់​បាន​គឺ​​ខ្ទង់ ៣០០ ០០០ អឺរ៉ូ (ស្មើ​ប្រមាណ ៣៣ ម៉ឺន​ដុល្លារ) ដែល​វា​មិន​បូក​បញ្ចូល​លើ​តម្លៃ​រថយន្ត ឬ​ពន្ធ​ផ្សេងៗ​នោះ​ឡើយ។

បច្ចុប្បន្ន​នេះ​រថយន្ត​ដែល Bugatti កំពុង​មាន​លក់​ មាន​ចំនួន​ពីរ គឺ​ Chiron និង Chiron Super Sport 300+ (ម៉ូដែល Divo គឺ​ដាច់​ស្តុក) ដែល​វា​សុទ្ធ​សឹង​តែ​មាន​ផលិត​ក្នុង​ចំនួន​កំណត់៕​

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ខាង Ford ឆ្លើយតបនឹងវីដេអូប្រកួតសមត្ថភាពរថយន្តភីកអាប់ Tesla ជាមួយ Ford F-150

វីដេអូ​បង្ហាញ​អំពី​ការ​ប្រកួត​សមត្ថភាព​អូស​ទាញ​រវាង​រថយន្ត Tesla Cybertruck ដែល​ជា​រថយន្ត​ភីកអាប់​​អគ្គិសនី ជា​មួយ​នឹង​រថយន្ត​ភីកអាប់ Ford F-150 ត្រូវ​បាន​លោក Elon Musk នាយក​ប្រតិបត្តិ​ Tesla បង្ហាញ​ចេញ អំឡុង​ពេល​ប្រកាស​ចេញ​រថយន្ត​ភីកអាប់​អគ្គិសនី​ខ្លួន។

នៅ​ពេល​នេះ​អនុប្រធាន​របស់​ក្រុមហ៊ុន Ford X ដែល​ជា​ក្រុមហ៊ុន​សាខា​មួយ​របស់ Ford បាន​ឆ្លើយ​តប​ និង​បាន​​ឲ្យ​លោក Elon Musk ផ្ញើ​រថយន្ត​ Cybertruck មួយ​គ្រឿង​ដល់​ក្រុមហ៊ុន​ Ford ដើម្បី​បង្កើត​នូវ​ការ​ប្រកួត​ដ៏​ស្មើ​ភាព​មួយ។

ការ​ឆ្លើយ​តប​នេះ​ក្រោយ​ពី​គេ​យល់​ឃើញ​ថា ការ​ប្រកួត​រវាង Cybertruck និង F-150 ជា​ការ​ប្រកួត​មិន​ស្មើ​ភាព​មួយ ព្រោះ​ថា​ Cybertruck ដែល​យក​ប្រកួត​គឺ​ជា​ប្រភេទ​ប្រើ​ប្រព័ន្ធ​បើកបរ​ប៉ុង ២ (AWD) ចំណែក​ Ford F-150 ទំនង​ជា​ប្រភេទ​ប្រើ​ប្រព័ន្ធ​ប៉ុង ១ (RWD)។

លោក​ Elon Musk ក៏​បាន​ឆ្លើយ​តប​ទៅ​កាន់​អនុប្រធាន​ Ford X វិញ ដោយ​និយាយ​ថា ៖ “Bring it on” ដែល​មាន​ន័យ​ថា “មិន​ខ្លាច​ទេ”។ រង់​ចាំ​តាម​ដាន​ទាំង​អស់​គ្នា​​ថា​នឹង​មាន​អ្វី​កើត​ឡើង​ត​ទៀត រវាង​ក្រុមហ៊ុន​ទាំង​ពីរ៕​

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Honda City ឆ្នាំ២០២០ បង្ហាញខ្លួនផ្លូវការនៅថៃ ដូររូបរាងថ្មីទាំងស្រុង

ក្រុមហ៊ុន Honda បានបញ្ចេញរថយន្ត Sedan ខ្នាតតូចម៉ូដែល City ស៊េរីឆ្នាំ២០២០ របស់ខ្លួនជាផ្លូវការនៅក្នុងប្រទេសថៃ ដោយបានផ្លាស់ប្តូររូបរាងថ្មីទាំងស្រុងតែម្តង។

រថយន្ត Honda City ជំនាន់ទី៥ នេះ ទទួលបានការរចនាគួរឱ្យទាក់ទាញ ហើយជាគូប្រជែងរបស់រថយន្ត Mazda 2, Mitsubishi Attrage, Nissan Almera, Suzuki Ciaz និង Toyota Yaris Ativ។ វាជាលើកដំបូងបង្អស់ដែល Honda ផ្តល់នូវកញ្ចប់ RS Package ដល់រថយន្ត City ដែលជួយលើកសម្រស់របស់វាឱ្យកាន់តែស្ព័រ។

រថយន្ត City ថ្មី បំពាក់ម៉ាស៊ីនសាំងចំណុះ ១,០លីត្រ Turbo ទំហំ ៣ស៊ីឡាំង មានកម្លាំង ១២២សេះ ដំណើរការដោយប្រអប់លេខអូតូ ៧វគ្គ។

សូមបញ្ជាក់ថា រថយន្ត Honda City ស៊េរីឆ្នាំ២០២០ ចែកចេញជា ៣ម៉ូដែល គឺ City S មានតម្លៃ ១៩ ១៥០ដុល្លារ, City V តម្លៃ ២០ ១៥០ដុល្លារ និង City SV តម្លៃ ២២ ០០០ដុល្លារ នៅលើទីផ្សារប្រទេសថៃ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota ចេញរថយន្ត Yaris Cross តួខ្ពស់ តម្លៃជិត ២ម៉ឺនដុល្លារ

ក្រុមហ៊ុន Toyota Motor Thailand បានបញ្ចេញរថយន្ត Yaris Cross ដែលមានតួខ្ពស់ជាងរថយន្ត Yaris ធម្មតា ដល់ទៅ ៣០មីល្លីម៉ែត្រ ដើម្បីផ្តល់ភាពងាយស្រួលបើកបរឱ្យកាន់តែប្រសើរ។

ទោះជាយ៉ាងណា វាមិនត្រូវបានដាក់លក់ដាច់ដោយឡែកពី Yaris ធម្មតាឡើយ ប៉ុន្តែ Toyota ផ្តល់ជាកញ្ចប់ Accessories ដើម្បី Upgrade វាវិញ។ ការ Upgrade ពី Yaris ទៅ Yaris Cross មានតម្លៃតែ ៣៥ ០០០បាត ឬប្រហែល ១ ១៥០ដុល្លារប៉ុណ្ណោះ។

សូមបញ្ជាក់ថា រថយន្ត Yaris ចែកចេញជា ៣ប្រភេទ គឺ ប្រភេទ Entry តម្លៃ ១៧ ៨០០ដុល្លារ, ប្រភេទ Mid តម្លៃ ១៩ ៤០០ដុល្លារ និង ប្រភេទ High តម្លៃ ២១ ៤០០ដុល្លារ លើទីផ្សារប្រទេសថៃ។

រថយន្ត Yaris បំពាក់ម៉ាស៊ីនសាំងចំណុះ ១,២លីត្រ ទំហំ ៣ស៊ីឡាំង មានកម្លាំង ៨៦សេះ ដល់ ៩២សេះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ដំណើរកំសាន្តបោះជំរុំ និង Adverture ដ៏អស្ចារ្យរបស់ Ford ឆ្នាំ២០១៩ បានមកដល់ទៀតហើយ!

ភ្នំពេញ ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៩៖ ម្ចាស់រថយន្ត Ford គ្រប់រូបដែលជាអតិថិជន របស់ក្រុមហ៊ុន អ អិម អេ ខេមបូឌា នឹងកាន់តែសប្បាយរីករាយជាមួយ ដំណើរកំសាន្ត ADVENTURE ឆ្លងដែន ដ៏អស្ចារ្យឆ្ពោះទៅកាន់ ខេត្តស្ទឹងត្រែង ប្រទេសកម្ពុជា និងទីក្រុងប៉ាកសេ ខេត្តចម្ប៉ាសាក់ ប្រទេសឡាវ នៅដើមខែធ្នូ ខាងមុខនេះ ជាមួយនឹងក្បួនដង្ហែ រថយន្ត Ford ចំនួន ១៣០គ្រឿង។

ដំណើរកំសាន្ត Ford Adventure ឆ្នាំ២០១៩ នេះ រៀបចំដោយក្រុមហ៊ុន អ អិម អេ ខេមបូឌា (RMA Cambodia) នៅក្នុងប្រទេសកម្ពុជា និងឧបត្ថមកម្មវិធីដោយក្រុមហ៊ុន PTT ខេមបូឌា ដែលជាប្រេងឥន្ធនៈឈានមុខគេនៅកម្ពុជា ក្រុមហ៊ុនភេសជ្ជៈកម្ពុជា Coca Cola, ធនាគា KB Daehan Specialized Bank Plc. ហើយក៏មានការចូលរួមសហការជាមួយ AIA (Cambodia) Life Insurance ក្រុមហ៊ុន EFG (Express Food Group) ដែលរួមមាន Pizza Company, Swensen’s និង ​Dairy Queen, Philip General Insurance Cambodia និងក្រុមហ៊ុន Cooper Tire។

គួរបញ្ជាក់ផងដែរ ដំណើរកំសាន្ត Ford Adventure ឆ្នាំ២០១៩ ក៏មានការសហការចូលរួមពីសំណាក់ ក្រុមហ៊ុនឯកទេសបិត Sticker ថ្លាការពារថ្នាំរថយន្ត Sticker City និងហាងនំបុ័ងបាយ័ន ក្នុងដំណើរកំសាន្ត Ford Adventure ដ៏អស្ចារ្យលើកទី ១៣ នេះមានរយៈពេល ៤ថ្ងៃ ៣យប់ គឺចាប់ពីថ្ងៃទី ០៦ ដល់ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៩ ដោយមានអ្នកដំណើរប្រមាណ ៦០០នាក់ ដែលអ្នកចូលរួមនឹងរីករាយជាមួយទេសភាពព្រៃភ្នំនៅតាមដងផ្លូវក្នុងទឹកដីខេត្តស្ទឹងត្រែង រួមជាមួយនឹងបទពិសោធន៍បោះជំរុំដ៏អស្ចារ្យនៅលើវាលស្មៅយ៉ាងស្រស់ត្រកាលនៃខេត្តចម្ប៉ាសាក់ ប្រទេសឡាវ។ លើសពីនេះទៀត អ្នកចូលរួមទាំងអស់នឹងមានឱកាសដើរទិញទំនិញ ជាច្រើនសំបូរបែបក្នុងតម្លៃសមរម្យក្នុងផ្សារទំនើបនៅខេត្តចម្ប៉ាសាក់ ប្រទេសឡាវថែមទៀតផងដែរ។

ដំណើរកំសាន្តនេះ បានធ្វើឡើងជារៀងរាល់ឆ្នាំ ក្នុងនោះកាលពីឆ្នាំ២០០៧ ទៅខេត្តមណ្ឌលគិរី ឆ្នាំ២០០៨ ទៅកាន់ខេត្តរតនគិរី ឆ្នាំ២០០៩ ទៅកាន់ខេត្តប៉ៃលិន ឆ្នាំ២០១០ និងឆ្នាំ២០១១ ទៅកាន់ខេត្តចម្ប៉ាសាក់ ប្រទេសឡាវ ឆ្នាំ២០១២ ទៅកាន់ខេត្តមណ្ឌលគិរី ឆ្នាំ២០១៣ ក៏បានទៅកាន់ទឹកដីប្រទេសឡាវម្តងទៀត ឆ្នាំ២០១៤ ទៅកាន់ខេត្តត្រាត ប្រទេសថៃ ឆ្នាំ២០១៥ ទៅកាន់ខេត្តច័ន្ទបុរី ប្រទេសថៃ ឆ្នាំ២០១៦ ទៅកាន់ខេត្តបុរីរាម ឆ្នាំ២០១៧ ទៅកាន់ទីក្រុងប៉ាតាយ៉ា និងឆ្នាំ២០១៨ ទៅកាន់ខេត្តច័ន្ទបុរី ប្រទេសថៃ ដោយមានចំនួនអ្នកចូលរួមកើនឡើងជាបន្តបន្ទាប់។

លោក ម៉ៃឃើ ព្រីន (រូបកណ្តាល)

លោក ម៉ៃឃើ ព្រីន (Michael Breen) នាយកគ្រប់គ្រងប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិច នៃក្រុមហ៊ុន Ford Motor Company បានមានប្រសាសន៍ថា៖ “ក្រុមហ៊ុន Ford Cambodia រៀបចំព្រឹត្តិការណ៍នេះឡើងដើម្បីថ្លែងអំណរគុណដល់ អតិថិជន Ford ទាំងអស់ដែលបានគាំទ្រក្រុមហ៊ុន Ford និងដើម្បីឱ្យអតិថិជនបានធ្វើដំណើរកំសាន្តចុងឆ្នាំជាមួយ មិត្តភក្តិនិងក្រុមគ្រួសារផងដែរ។ នេះជាឱកាសដ៏អស្ចារ្យមួយដើម្បឱ្យអ្នកបានស្គាល់ និងរាប់អានមនុស្សថ្មីៗជាច្រើន និងបានធ្វើការណែនាំ និងចែករំលែកអំពីបទពិសោធន៌ក្នុងអាជីវកម្មរបស់អ្នក រួមជាមួយដំណើរកម្សាន្តបោះជំរុំដ៏អស្ចារ្យ ហើយសំខាន់បំផុតគឺទទួលបានបទពិសោធន៌បើកបរប្រកបដោយភាពរីករាយជាមួយរថយន្ត Ford។”

លោក សេង វឹង (រាប់ពីឆ្វេងទី ២)

លោក សេង វឹង ប្រធានគ្រប់គ្រងទូទៅផ្នែករថយន្ត Ford នៃក្រុមហ៊ុន RMA Cambodia បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅ ចំពោះរាល់បណ្តា ក្រុមហ៊ុនឧបត្តមទាំងអស់ ដែលបានជួយគាំទ្រដល់ដំណើរការនៃកម្មវិធីដំណើរកម្សាន្ត Ford Adventure ឆ្នាំ២០១៩នេះ។ លោករំពឹងថា ដំណើរកំសាន្តឆ្នាំនេះនឹងកាន់តែធ្វើឱ្យអ្នកចូលរួមរីករាយកាន់តែខ្លាំងជាងឆ្នាំមុនៗថែមទៀត។

លោកបានមានប្រសាសន៍ថា៖ “ដំណើរកម្សាន្ត Ford Adventure ឆ្នាំ២០១៩នេះ មានភាពអស្ចារ្យជាងឆ្នាំមុនៗ ដោយសារក្បួនរថយន្ត Ford ជាង ១៣០គ្រឿងធ្វើដំណើរឆ្លងកាត់ទឹកដីខេត្តស្ទឹងត្រែង ហើយឆ្ពោះទៅទឹកដីខេត្តចម្ប៉ាសាក់ ប្រទេសឡាវ ដែលធ្វើឱ្យអតិថិជន Ford ទទួលបានបទពិសោធន៌ក្នុងការបើកបរ និងទស្សនាតំបន់ទេសចរណ៍នៅលើទឹកដីប្រទេសកម្ពុជាយើង និងប្រទេសឡាវផងដែរ។”

លោក លាង ម៉ារឌី (ស្តាំ)

លោក លាង ម៉ារឌី អ្នកគ្រប់គ្រងជាន់ខ្ពស់ផ្នែកឥណទាន នៃធនាគារ KB Daehan Specialized Bank បានមានប្រសាសន៍ថា៖ “ឆ្លៀតក្នុងឱកាសនេះ ខ្ញុំបាទក៏សូមថ្លែងអំណរគុណ ដល់ថ្នាក់ដឹកនាំទាំងអស់របស់ក្រុមហ៊ុម អ អិម អេ ក៏ដូចជាថ្នាក់ដឹកនាំ និងបុគ្គលិក Ford ដែលផ្តល់នៅទំនុកចិត្ត និងភាពជឿជាក់ បានបើកឱកាសឱ្យធនាគារ KDSB បានធ្វើជាដៃគួរ ក្នុងការផ្តល់កម្ចីជូនគ្រប់អតិថិជន Ford ទាំងអស់ ដើម្បីជាការឆ្លើយតបចំពោះក្រុមហ៊ុន ធនាគារ KDSB ក៏បានខិតខំប្រឹងប្រែងពង្រឹងសេវាកម្មរបស់ខ្លួនតាមរយៈការផ្តល់អត្រាការប្រាក់ទាប សេវាអនុម័តឥណទានឆាប់រហ័ស ឯកសារងាយស្រួល ជាពិសេសនោះគឺទទួលសិក្សាអតិថិជន Ford គ្រប់ ២៥ខេត្តក្រុង ក្រៅពីកម្ចីសម្រាប់ទិញរថយន្ត ធនាគារក៏មានកម្ចីទិញផ្ទះ កម្ចីសម្រាប់អាជីវកម្ម និងពង្រីកមុខរបរ ជាមួយអត្រាការប្រាក់ប្រកួតប្រជែងផងដែរ។

លោក ហួង ស៊ុនហ៊ីន (ឆ្វេង)

លោក ហួង ស៊ុនហ៊ីន ប្រធានគ្រប់គ្រងស្ថានីយ៍ និងទីផ្សារលក់រាយ នៃក្រុមហ៊ុនប្រេងឥន្ធនៈ PTT Cambodia បានមានប្រសាសន៍ថា៖​ “ខ្ញុំសូមថ្លែងអំណរគុណ ដល់ក្រុមហ៊ុន អ អិម អេ ខេមបូឌា ដែលជឿជាក់លើផលិតផល និងសេវាកម្មរបស់ក្រុមហ៊ុន PTT Cambodia សម្រាប់កម្មវិធីដំណើរកំសាន្ត Ford Adventure ២០១៩ នេះ។ បច្ចុប្បន្នក្រុមហ៊ុន PTT Cambodia មាន ៧៤ សាខាស្ថានីយ៍ប្រេងឥន្ធនៈ រួមជាមួយនឹងហាងកាហ្វេ Amazon​ ហាងលក់ទំនិញ Jiffy បញ្ជរលក់អាហារ និងភេសជ្ជៈ និងបន្ទប់ទឹកស្អាតដែលមាននៅគ្រប់ស្ថានីយ៍ប្រេងឥន្ធនៈ PTT។ យើងនៅតែបន្ត ពង្រីកសេវាកម្ម និងស្ថានីយ៍របស់យើងឱ្យកាន់តែច្រើនឡើងថែមទៀតនៅតាមបណ្តាខេត្តនានា ដើម្បីឱ្យអតិថិជនមានភាពងាយស្រួលក្នុងការប្រើប្រាស់ផលិតផល និងសេវាកម្មរបស់យើង។

លោកស្រី ឡាវ ស្រីដែត (កណ្តាល)

លោកស្រី ឡាវ ស្រីដែត នាយកផ្នែកពាណិជ្ជកម្មប្រចាំប្រទេសនៃក្រុមហ៊ុនភេសជ្ជៈ Coca Cola-Cambodia បានមានប្រសាសន៍ថា៖ “ក្រុមហ៊ុនកូកា-កូឡា មានក្តីសោមនស្សជាខ្លាំង ដែលបាន ក្លាយខ្លួនជាអ្នកឧបត្តមធំនូវភេសជ្ជៈសម្រាប់កម្មវិធី Ford Adventure ២០១៩។ ផលិតផលរបស់យើង តែងតែផ្តល់ជូនអ្នកពិសារនូវភាពសប្បាយរីករាយ និងអារម្មណ៍ស្រស់ស្រាយនៅគ្រប់ឱកាសជួបជុំនានា ហើយពិតជាសាកសមឥតខ្ចោះ ក្នុងដំណើរផ្សងព្រេងដ៏អស្ចារ្យមួយនេះ។

លើសពីនេះទៅទៀត លោក សេង វឹង ក៏បានបន្ថែមទៀតថា ដំណើរកំសាន្ត Ford Adventure មិនត្រឹមតែជាការកំសាន្តសប្បាយប៉ុណ្ណោះទេ អ្វីដែលសំខាន់ជាងនេះទៅទៀតនោះ គឺការទំនាក់ទំនងគ្នាល្អ ការជួយគ្នាទៅវិញទៅមក របស់អតិថិជន Ford និងបុគ្គលិករបស់ក្រុមហ៊ុន អ អិម អេ ខេមបូឌា។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+