ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្តជប៉ុន ជាប់ជារថយន្តប្រចាំឆ្នាំ ២០២០ នៅចិន

រថយន្ត​ Mazda3 ជំនាន់​ថ្មី ទទួល​បាន​ពាន​រង្វាន់​មួយ​ទៀត​ហើយ​ នោះ​គឺ​ពាន​រង្វាន់​រថយន្ត​ប្រចាំ​ឆ្នាំ ២០២០ ក្នុង​ប្រទេស​ចិន (2020 China Car of the Year)។

រថយន្ត​​ខ្នាត​តូច​របស់​ជប៉ុន​មួយ​នេះត្រូវ​បាន​ជម្រើស​រើស​ដោយ​គណៈកម្មការ​ចំនួន ៣៨ នាក់ ក្នុង​ចំណោម​រថយន្ត​ចំនួន ១៩៤ គ្រឿង សម្រាប់​ប្រកួត​យក​ពាន​រង្វាន់​នេះ។ Mazda3 ដែល​លក់​នៅ​ប្រទេស​ចិន មាន​តែ​ជា​ប្រភេទ Sedan ដែល​ផលិត​នៅ​ Changan Mazda Automobile សម្រាប់​ទីផ្សារ​ក្នុង​ស្រុក​តាំង​ពី​ខែ​សីហា​ឆ្នាំ​នេះ។

គួរ​ដឹង​ថា​មុន​នេះ Mazda3 ឆ្នាំ ២០២០ ក៏​ទើប​ទទួល​បាន​ពាន​រង្វាន់​រថយន្ត​ប្រចាំ​ឆ្នាំ​នៅ​ថៃ​ផង​ដែរ។ មិន​តែ​ប៉ុណ្ណោះ​វា​អាច​ទទួល​បាន​ពាន​រង្វាន់​រថយន្ត​ប្រចាំ​ឆ្នាំ ២០១៩ សម្រាប់​ស្ត្រី ​ពី​កម្មវិធី Dubai International Auto Show កាល​ពី​អំឡុង​ចុង​សប្ដាហ៍​មុន និង​បាន​ជាប់​ឈ្មោះ​ប្រកួត​យក​ពាន​រង្វាន់​រថយន្ត​ប្រចាំ​ឆ្នាំ​ ២០២០ នៅ​អឺរ៉ុប ដែល​ប្រកួត​ជា​មួយ​រថយន្ត ៣៤ គ្រឿង​ទៀត។

ឆ្នាំ​មុន​ ពាន​រង្វាន់​រថយន្ត​ប្រចាំ​ឆ្នាំ ២០១៩ ក្នុង​ប្រទេស​ចិន​ គឺ​បាន​ទៅ​លើ​រថយន្ត​ Lexus ES ដែល​វា​អាច​ឈ្នះ​រថយន្ត​ Toyota Camry និង Audi A8 L។ ចំណែក​សម្រាប់​ឆ្នាំ ២០១៨ គឺ​បាន​ទៅ​លើ​រថយន្ត Volvo S90 ដែល​យក​ឈ្នះ​រថយន្ត BMW 5-Series និង Range Rover Velar៕​​​

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានភីកអាប់អគ្គិសនី Tesla ប្រកួតនឹង Ford F-150 លទ្ធផលយ៉ាងណា? (មានវីដេអូ)

ស្ថាបនិក​ក្រុមហ៊ុន Tesla លោក Elon Musk បាន​បញ្ចេញ​វីដេអូ​មួយ ដែល​បង្ហាញ​អំពី​ការ​ប្រកួត​សមត្ថភាព​គ្នា​រវាង​​រថយន្ត​ភីកអាប់​អគ្គិសនី Cybertruck ជា​មួយ​នឹង​ Ford F-150 ដោយ​ប្រកួត​កម្លាំង​អូស​មួយ​ណា​ខ្លាំង​ជាង។

វីដេអូ​បង្ហាញ​ថា​ Cybertruck អាច​អូស​ទាញ​ Ford F-150 បាន​យ៉ាង​ងាយ​ស្រួល ដោយ​គ្មាន​ពិបាក​អ្វី​បន្តិច​ឡើយ។ យ៉ាងណាក្ដី​ការ​ប្រកួត​នេះ​ហាក់​លម្អៀង​បន្តិច​ ដោយ​សារ Cybertruck ដែល​នៅ​ក្នុង​វីដេអូ​គឺ​ជា​ប្រភេទ​ប៉ុង​ ២។ ចំណែក​ឯ​ Ford F-150 មើល​ទៅ​អាច​វិល​តែ​កង់​ក្រោយ​ប៉ុណ្ណោះ មាន​ន័យ​ថា​វា​មិន​មែន​ជា​ប្រភេទ​ប្រើ​ប៉ុង ២ នោះ​ទេ ហើយ​ទំនង​ជា​បំពាក់​ម៉ាស៊ីន​ទំហំ​តូច។

ទស្សនា​វីដេអូ​ខាង​ក្រោម​នេះ ៖​

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្តកូរ៉េ Genesis G90 ឆ្នាំ២០២០ ទំនើបខ្លាំង មិនចាញ់ Mercedes

ក្រុមហ៊ុនរថយន្តកូរ៉េខាងត្បូង ដែលជាមែកធាងរបស់ក្រុមហ៊ុន Hyundai គឺ Genesis បានបញ្ចេញកំពូលរថយន្តប្រណីតរបស់ខ្លួន Genesis G90 ស៊េរីឆ្នាំ២០២០ ជាផ្លូវការ ដើម្បីប្រជែងទីផ្សាររថយន្តប្រណីត។

រថយន្ត Genesis G90 ប្រើម៉ាស៊ីន ២ជម្រើសគឺ ចំណុះ ៥,០លីត្រ ទំហំ ៨ស៊ីឡាំង មានកម្លាំង ៤២០សេះ និងចំណុះ ៣,៣លីត្រ Turbocharged ទំហំ ៦ស៊ីឡាំង មានកម្លាំង ៣៦៥សេះ។

ជាមួយនឹងការរចនាបែប G-Matrix Design Language រថយន្ត G90 មានរូបរាងទាក់ទាញខ្លាំងបំផុត ហើយមើលទៅពិតជាប្រណីត មិនបាញ់រថយន្តរបស់អាល្លឺម៉ង់ឡើយ។

មិនតែប៉ុណ្ណោះ ខាងក្នុងកាប៊ីនរបស់វា ក៏បានរចនា និងរៀបចំយ៉ាងប្រណីត ហើយទំនើបផងដែរ។ អេក្រង់លើតាប្លូរបស់វាមានទំហំ ១២,៣អ៊ីង ភ្ជាប់មកជាមួយមុខងារ Apple CarPlay និង Android Auto ស្តង់ដារតែម្តង។

G90 ក៏បានប្រើប្រព័ន្ធកាត់បន្ថយសំឡេងរំខាន Active Noise Cancellation ជាមួយប្រព័ន្ធបូម Adaptive Control Suspension ដើម្បីកាត់បន្ថយសំឡេង និងរំញ័រក្នុងកាប៊ីនរថយន្តទៀតផង។

ក្រៅពីនោះវាក៏បំពាក់មុខងារសុវត្ថិភាពជាច្រើនមកស្តង់ដារ រួមទាំង មុខងារ ane follow assist, rear cross-traffic collision-avoidance, forward collision-avoidance, safe exit assist និង lane-keep assist ជាដើម។

ទោះជាយ៉ាងណា ក្រុមហ៊ុន Genesis មិនទាន់បានប្រកាសពីតម្លៃរបស់វានៅឡើយទេ ប៉ុន្តែគេរំពឹងថាវានឹងមានតម្លៃលើខ្ទង់ ៧០ ០០០ដុល្លារលើទីផ្សារបរទេស៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Mini ចេញរថយន្ត John Cooper Works GP ថ្មី ខ្លាំង និងលឿនបំផុតមិនធ្លាប់មាន

ក្រុមហ៊ុន Mini បានបញ្ចេញរថយន្តម៉ូដែលពិសេសថ្មីមួយ ហៅថា John Cooper Works GP នៅក្នុងកម្មវិធី 2019 Los Angeles Auto Show ដែលមានកម្លាំងខ្លាំង និងល្បឿនលឿនបំផុតមិនធ្លាប់មានក្នុងត្រកូល Mini។

រថយន្ត Mini John Cooper Works GP នេះ ប្រើម៉ាស៊ីនចំណុះ ២,០លីត្រ TwinPower Turbo ទំហំ ៤ស៊ីឡាំង មានកម្លាំង ៣០១សេះ ដំណើរការដោយប្រអប់លេខអូតូ ៨វគ្គ និងប៉ុងមួយវិលកង់មុខ។ វាអាចរត់ស្ទុះពីកុងទ័រ ០ ដល់ ១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេល ៥,២វិនាទី ហើយមានល្បឿនអតិបរមាដល់ ២៦៥គីឡូម៉ែត្រក្នុងមួយម៉ោង។

ក្រៅពីមានដំណើរការខ្លាំង រថយន្តតូចច្រឡឹងនេះក៏ទទួលបានការរចនាយ៉ាងទាក់ទាញ និងលេចធ្លោផងដែរ។ រថយន្ត John Cooper Works GP នេះ មានកៅអីអង្គុយតែ២ប៉ុណ្ណោះ ខណៈកៅអីអង្គុយក្រោយត្រូវបានដកចេញ ដើម្បីដាក់ដែកទប់លំនឹងវិញ។

សូមបញ្ជាក់ថា រថយន្ត Mini នេះនឹងត្រូវផលិតត្រឹមតែ ៣ ០០០គ្រឿងប៉ុណ្ណោះ ជាមួយតម្លៃចាប់ពី ៤៥ ៧៥០ដុល្លារ លើទីផ្សារអង់គ្លេស៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចាំកាលទៀត​! រថយន្ត Porsche តាំងបង្ហាញលក់ជាមួយតម្លៃយ៉ាងពិសេសសម្រាប់ដំណាច់ឆ្នាំ

ភ្នំពេញ. ក្រុមហ៊ុនព្រីស៊ីហ្សិន ខាស៍ (ខេមបូឌា) លីមីតធីត​ ដែលជាក្រុមហ៊ុននាំចូល និងចែកចាយលក់រថយន្ត និងគ្រឿងបន្លាស់ម៉ាក Porsche ដោយស្របច្បាប់នៅកម្ពុជា និងមជ្ឈមណ្ឌល Porsche ភ្នំពេញ​​ នឹងរៀបចំព្រឹត្តិការណ៍តាំងបង្ហាញលក់ដ៏ធំបំផុតប្រចាំឆ្នាំ នៅផ្សារទំនើបអុីអន ភ្នំពេញ ចំនួនបី គឺថ្ងៃទី ២២ ដល់ថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ២០១៩ ចាប់ពីម៉ោង ៩ ព្រឹក ដល់ម៉ោង ១០យប់។

លោក ឆយ ម៉េងលាង អ្នកគ្រប់គ្រងផ្នែកលក់ បានលើកឡើងថា  “ការលក់ក្នុងឆ្នាំ ២០១៩ នេះ បានកើនឡើង ២៦% ធៀបនឹងឆ្នាំមុន ហើយយើងរំពឹងថានឹងមានការកើនឡើងច្រើនជាងនេះ រហូតដល់ដំណាច់ឆ្នាំ។ រថយន្ត  Porsche មានវត្តមាននៅព្រះរាជាណាចក្រកម្ពុជា រយៈពេលជិត ៥ ឆ្នាំ ហើយយើងតែងតែទទួលបានការគាំទ្រពីអតិថិជន។ យើងជឿជាក់ថា ការតាំងបង្ហាញលក់មុនដំណាច់ឆ្នាំនេះ គឺជាឱកាសដ៏ពិសេសបំផុត សម្រាប់អតិថិជន ក្នុងការស្វែងយល់បន្ថែមពីរថយន្ត បច្ចេកវិទ្យា និងប្រណិតភាពនៃរថយន្តស៊េរីថ្មីចុងក្រោយ ក៏ដូចជាការបើកបរសាកល្បងរថយន្តផ្ទាល់នៅទីតាំងទៀតផត។

Cayenne
Cayenne
Panamera

ព្រឹត្តិការណ៍តាំងបង្ហាញលក់ដ៏ធំបំផុតប្រចាំឆ្នាំ នឹងធ្វើឡើងនៅ Daylight Plaza ក្នុងផ្សារទំនើបអុីអន ភ្នំពេញ ចំនួនបី គឺថ្ងៃទី ២២ ដល់ថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ២០១៩ ចាប់ពីម៉ោង ៩ ព្រឹក ដល់ម៉ោង ១០យប់។ អតិថិជន នឹងបានឃើញរថយន្ត Cayenne, Macan និង Panamera ស៊េរីថ្មី ដែលបំពាក់ដោយកញ្ចប់ option ប្រណិត មិនតែប៉ុណ្ណោះ អតិថិជនក៏អាចបង្កើតរថយន្ត Porsche ម៉ូដែលណាមួយដែលលោកអ្នកពេញចិត្ត ជាមួយនឹងការរចនាតុបតែង ទៅតាមចំនង់ចំនូលចិត្ត តាមរយៈwebsite របស់យើង និងប្រឹក្សាជាមួយអ្នកជំនាញនៅទីតាំងផ្ទាល់តែម្តង។ លើសពីនេះទៅទៀត អតិថិជនក៏អាចទិញវត្ថុប្រើប្រាស់ សម្លៀកបំពាក់ វត្ថុអនុស្សាវរីយ៍របស់  Porsche Driver’s Selection ក្នុងកំឡុងពេល3ថ្ងៃនេះផងដែរ។

Macan

សម្រាប់ព័ត៌មានបន្ថែម ពាក់ព័ន្ធនឹងរថយន្ត ឬតម្លៃ សូមទាក់ទងទៅកាន់អ្នកប្រឹក្សាផ្នែកលក់តាមរយៈលេខ ០១៧ ៧៧៧ ៤៦៦ (កញ្ញាឡៃហ៊ាង) និង ០១០ ២២២ ០៦២ (លោកឆៃយ៉ា) ឬទាក់ទងទៅកាន់លេខទូរស័ព្ទការិយាល័យ ០១២ ៩០១ ៩១១។

អំពី​មជ្ឈមណ្ឌល​ Porsche ភ្នំពេញ

ដោយមាន​ទីតាំង​ ស្ថិតនៅ​ទល់​​មុខ​អាកាសយានដ្ឋាន​អន្តរជាតិ​​ពោធិ៍​ចិនតុង​ និង​ស្ថិតនៅតាម​បណ្តោយមហាវិថី​សហព័ន្ធ​រុស្សី​ ​មជ្ឈមណ្ឌល​ Porsche ភ្នំពេញ​​ គឺ​ជា​ហាង​ថ្មី​ និង​ទំនើប​បំផុត​មួយ​នៅក្នុង​ប្រទេស​កម្ពុជា​។ ​មជ្ឈមណ្ឌល​ Porsche ភ្នំពេញ​​​ មានបន្ទប់​តាំងបង្ហាញ​រថយន្ត​ថ្មី​ទំហំ​ ៥០០ ម៉ែត្រ​ការ៉េ​ដ៏គួរ​ឲ្យ​ចាប់អារម្មណ៍​​ និង​ទីតាំង​ផ្តល់សេវា​ក្រោយការលក់។ ​មជ្ឈមណ្ឌល​ ​Porsche ភ្នំពេញ​ បម្រើ​ការជា​ទីតាំង​ផ្តល់​សេវា​ច្រើនមុខ ​ដែល​មានចាប់ពី​ការលក់​ សេវា​ក្រោយការលក់​​ សម្ភារៈបន្ទាប់​បន្សំ​ (បរិក្ខារ​បច្ចេកទេស)​ ការ​ផ្សព្វ​ផ្សាយ​លក់រថយន្ត​ Porsche (ការជ្រើស​រើស​របស់​អ្នកបើកបរ​ Porsche​)​ នៅក្នុង​កន្លែង​តែមួយ​ ដោយផ្តល់​នូវ​កម្រិត​សេវា​ខ្ពស់​ដល់​អតិថិជន​របស់​ Porsche ​នៅក្នុង​ប្រទេស​កម្ពុជា​។ ​មជ្ឈ​មណ្ឌល​ Porsche ភ្នំពេញ​​​ ក៏ផ្តល់នូវ​ម៉ូដែល​ Porsche ទាំងអស់​ រួម​ទាំង​ការធ្វើ​ឲមានលក្ខណៈផ្ទាល់ខ្លួន​​សម្រាប់​ម៉ូដែល​ Porsche នីមួយៗ​ផងដែរ​។​​

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Volkswagen បញ្ចេញឡានវ៉ែនថ្មី គូប្រជែងរបស់ Lexus LM

នៅ​ថ្ងៃ​ដំបូង​នៃ​កម្មវិធី​តាំង​បង្ហាញ​រថយន្ត​ Guangzhou Auto Show គេ​ឃើញ​ក្រុមហ៊ុន​ Volkswagen និង SAIC បង្ហាញ​ចេញ​រថយន្ត​វ៉ែន​ថ្មី​របស់​ពួក​គេ​​សម្រាប់​ទីផ្សារ​ប្រទេស​ចិន ដែល​ជា​ម៉ូដែល Viloran។

ការ​បង្ហាញ​ចេញ​រថយន្ត​វ៉ែន​ថ្មី​នេះ ក៏​ដោយ​សារ​រថយន្ត​ប្រភេទ​នេះ​នៅ​តែ​មាន​ប្រជាប្រិយភាព​ខ្លាំង​នៅ​ប្រទេស​ចិន ខុស​​ពី​ទីផ្សារ​ដទៃ​ទៀត ហើយ​រថយន្ត​ដែល VW មាន​មិន​អាច​ប្រជែង​នឹង​រថយន្ត​ប្រណីត​របស់​ក្រុមហ៊ុន Lexus និង Buick បាន​នោះ​ឡើយ។

Vilora មាន​ប្រវែង ៥,៣ ម៉ែត្រ មាន​ទទឹង​ ២០០០ ម.ម និង​ប្រវែង​ពី​កង់​មុខ​ទៅ​កង់​ក្រោយ ៣១៨០ ម.ម។ វា​ប្រើ​ប្រាស់​គ្រោង​ឆ្អឹង​ MQB ដែល​ធ្វើ​ឲ្យ​មាន​ប្រវែង​វែង​ជាង​ម៉ូដែល VW Shran ប្រហែល​កន្លះ​ម៉ែត្រ។

រថយន្ត​វ៉ែន​នេះ​អាច​ផ្ដល់​ទំហំ​ធំ​ទូលាយ​សម្រាប់​អ្នក​ដំណើរ ៧ នាក់ ហើយ​កៅអី​ជួរ​ទីពីរ​មាន​​ផ្ដល់​នូវ​ផាសុកភាព​បាន​ខ្ពស់​ជាង​គេ ដោយសារ​ជា​កៅអី​ប្រភេទ Business-Class​​​ និង​មាន​កន្លែង​ដាក់​ជើង​ទូលាយ​ទៀត។ រថយន្ត Viloran ក៏​មាន​នូវ​ដំបូល​កញ្ចក់​ធំ, កាមេរ៉ា​មើល​ឃើញ​ជុំវិញ, មាន Adaptive Cruise Control, ជំនួយ​ការ​ពេល​ស្ទះ​ផ្លូវ និង​មុខងារ​ពិសេសៗ​ជា​ច្រើន​ទៀត។

Viloran រំពឹង​ថា​ប្រើ​ប្រាស់​ម៉ាស៊ីន TSI Turbo-Four បាន​មក​ពី​ត្រកូល​រថយន្ត​ EA8888 ដែល​មាន​ចំណុះ ២,០ លីត្រ កម្លាំង ២១៧ សេះ ភ្ជាប់​នឹង​ប្រអប់​លេខ​ ៧ វគ្គ។

Viloran នេះ​ដែរ​ជា​ម៉ូដែល​ដំបូង​របស់ SAIC Volkswagen ដែល​មាន​ប្រើ​ប្រាស់​ឡូហ្គោ​ថ្មី​របស់​ក្រុមហ៊ុន​អាល្លឺម៉ង់។ ការ​លក់​រថយន្ត​នេះ​នឹង​ចាប់​ផ្ដើម​នៅ​ដើម​ឆ្នាំ ២០២០ នៅ​ប្រទេស​ចិន ដោយ​មិន​ទាន់​បង្ហាញ​តម្លៃ​លក់​នៅ​ឡើយ៕​

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានអគ្គិសនីកម្លាំង ១១០០ សេះ ជាន់ដល់ ៩៦ គ.ម/ម៉ ប្រើពេលតែ ១,៩វិនាទី

រថយន្ត​ Karma SC2 ប្រភេទ Concept បាន​បង្ហាញ​ចេញ​នៅ​ក្នុង​កម្មវិធី​តាំង​បង្ហាញ​រថយន្ត Los Angeles Auto Show ដោយ​មាន​បន្ថែម​សមត្ថភាព​បង្កើន​សន្ទុះ​កាន់​តែ​ខ្លាំង​ក្លា​ជាង​មុន។

ប៉ុង​រថយន្ត​មុខ និង​ក្រោយ​របស់​ Karma SC2 គឺ​ដំណើរ​ការ​ដោយ​ម៉ូទ័រ​អគ្គិសនី​ចំនួន ២ ដែល​អាច​បង្កើត​កម្លាំង​បាន​ ១១០០ សេះ។ ជា​មួយ​កម្លាំង​មហាសាល​នេះ អាច​ឲ្យ​ Karma SC2 អាច​បង្កើន​សន្ទុះ​ពី ០ – ៩៦ គ.ម/ម៉ ដោយ​ប្រើ​ពេល​តែ ១,៩ វិនាទី។ អាគុយ​របស់​រថយន្ត​មាន​ថាមពល​ទំហំ ១២០ គីឡូវ៉ាត់ម៉ោង ដែល​អាច​បើកបរ​បាន​ចម្ងាយ ៥៦៣ គីឡូម៉ែត្រ​ពេល​សាក​បំពេញ​ម្ដង។

នៅ​ក្នុង​កម្មវិធី​ដដែល​នេះ ក្រុមហ៊ុន​ក៏​មាន​បញ្ចេញ​រថយន្ត​មួយ​ម៉ូដែល​ទៀត​គឺ Revero GTS ឆ្នាំ ២០២០ ដែល​ជា​ប្រភេទ​សម្រាប់​ផលិត​លក់​លើ​ទីផ្សារ​នៅ​ដើម​ឆ្នាំ​ក្រោយ​នេះ។ វា​គឺ​ជា​ប្រភេទ​កម្លាំង​ខ្លាំង​មួយ​នៃ Revero ប្រភេទ​ធម្មតា។

Revero GTS ឆ្នាំ ២០២០ ប្រើ​ម៉ូទ័រ​អគ្គិសនី​ចំនួន​ពីរ គួប​ផ្សំ​នឹង​ម៉ាស៊ីន​ប្រេង​សាំង​ Twin Power ៣ ស៊ីឡាំង។ រថយន្ត​នេះ​អាច​បើកបរ​បាន​ចម្ងាយ ៥៧៩ គីឡូម៉ែត្រ ​ពេល​​ប្រើ​ប្រាស់​ថាមពល​អគ្គិសនី​សុទ្ធ។ Karma និយាយ​ថា​ Revero GTS អាច​បង្កើន​សន្ទុះ​ពី ០ ដល់ ៩៦ គ.ម/ម៉ ដោយ​ប្រើ​ពេល ៣,៩ វិនាទី និង​ល្បឿន​អតិបរមា ២០៩ គ.ម/ម៉ ជា​មួយ​តម្លៃ​លក់​ចាប់​ពី ១៤៩ ៩៥០ ដុល្លារ៕​

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Audi RS Q8 កម្លាំង៦០០សេះ បង្ហាញខ្លួនផ្លូវការ ប្រជែង BMX X6 M

Audi បានបញ្ចេញ SUV កំពូលកម្លាំង RS Q8 របស់ខ្លួនជាផ្លូវការ នៅក្នុងកម្មវិធី 2019 LA Motor Show។

រថយន្ត Audi RS Q8 បំពាក់ម៉ាស៊ីនចំណុះ ៤,០លីត្រ Twin-turbo ទំហំ ៨ស៊ីឡាំង មានកម្លាំងរហូតដល់ទៅ ៦០០សេះ ខណៈម៉ាស៊ីននេះក៏មានបំពាក់លើរថយន្ត Audi RS6 Avant និង RS7 Sportback ដែរ។ RS Q8 ក៏បានបំពាក់ប្រព័ន្ធដ៏វៃឆ្លាតមួយហៅថា 48V Mild Hybrid ដែលអាចបិទដំណើរការម៉ាស៊ីន៤ ដើម្បីសន្សំសំចៃប្រេង។

SUV កំពូលកម្លាំងរបស់ Audi នេះ គឺជាគូប្រជែងរបស់រថយន្ត BMW X6 M ដែលមានកម្លាំង ៦០០សេះដែរ ដោយប្រើម៉ាស៊ីនចំណុះ ៤,៤លីត្រ Bi-Turbo ទំហំ ៨ស៊ីឡាំង។ ទាំង X6 M និង RS Q8 សុទ្ធតែអាចស្ទុះពីកុងទ័រ ០ ដល់ ១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេល ៣,៨វិនាទី។

ក្រៅពី BMW X6 M ក៏នៅមានកំពូល SUV របស់អង់គ្លេសមួយ ដែលត្រូវប្រជែងនឹង Audi RS Q8 ដែរ គឺ Aston Martin DBX ដែលទើបបង្ហាញខ្លួនថ្មីៗនេះ ដោយបំពាក់ម៉ាស៊ីនចំណុះ ៤,០លីត្រ Twin-turbo ទំហំ ៨ស៊ីឡាំង មានកម្លាំ ៥៥០សេះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឃើញរថយន្ត Hyundai Sonata ឆ្នាំ២០២០ នៅខាងក្រៅបែបនេះ ធានាដកចិត្តមិនរួច

រថយន្ត Hyundai Sonata ឆ្នាំ២០២០ ត្រូវបានដាក់តាំងបង្ហាញនៅក្នុងកម្មវិធី 2019 LA Motor Show ក្នុងទីក្រុង Los Angeles សហរដ្ឋអាមេរិក។

Sonata ដែលដាក់តាំងបង្ហាញនោះ គឺម៉ូដែល Limited បំពាក់ម៉ាស៊ីនចំណុះ ១,៦លីត្រ Turbo ទំហំ ៤ស៊ីឡាំង មានកម្លាំង ១៨០សេះ ប្រើប្រអប់លេខអូតូ ៨វគ្គ មានតួខ្លួនពណ៌ខៀវ ហៅថា Story Sea។ វាបានបំពាក់ Option ពេញបិបតែម្តង ហើយមានតម្លៃរហូតដល់ទៅ ៣៣ ០០០ដុល្លារលើទីផ្សារសហរដ្ឋអាមេរិក។

លក្ខណៈពិសេសរបស់វាមានដូចជា កុងទ័រពណ៌បាញ់លើកញ្ចក់ (Color Head Up Display), Hyundai Digital Key, Blind-Spot View Monitor ជាមួយមុខងារ Blind-Spot Collision Warning, Remote Smart Parking Assist និងច្រើនទៀតមកស្តង់ដារ។

រីឯផ្នែកខាងក្នុង វាបំពាក់កៅអីស្បែកមានមុខងារកម្តៅ និងបញ្ចេញខ្យល់, កុងទ័រឌីជីថល ១២,៣អ៊ីង, អេក្រង់ Touchscreen ទំហំ ១០,២៥អ៊ីងនៅផ្នែកកណ្តាល និងប្រព័ន្ធសំឡេង Bose ជាដើម៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ពន្ធ ០% ធ្វើឲ្យចំនួនរថយន្តនាំចូលទៅវៀតណាមកើនឡើងដូចព្យុះ

នៅ​ក្នុង​ខែ​តុលា មាន​រថយន្ត​ចំនួន ១៦ ៦៨៣ គ្រឿង ត្រូវ​បាន​នាំ​ចូល​ពី​ក្រៅ​ប្រទេស​លក់​នៅ​ប្រទេស​វៀតណាម ជា​តួលេខ​ខ្ពស់​ជាង​គេ​បំផុត​មួយ​ចាប់​តាំង​ពី​ដើម​​ឆ្នាំ ២០១៩។ បើ​ធៀប​នឹង​ខែ​តុលា ឆ្នាំ ២០១៨ តួលេខ​នេះ​គឺ​មាន​កំណើន​ជាង ១៣១% ឯណោះ។

ពេញ​មួយ​ឆ្នាំ ២០១៩ នេះ​ចំនួន​រថយន្ត​នាំ​ចូល​ទៅ​វៀតណាម​មាន​សរុប ១២៣ ៤៨៤ គ្រឿង ដែល​មាន​តម្លៃ​ជាង ២,៧ ពាន់​លាន​ដុល្លារ។ ប្រភព​រថយន្ត​នាំ​ចូល​ធំ​ជាង​គេ​គឺ​មក​ពី​ថៃ ដែល​​នាំ​ចូល​រថយន្ត ៦៨ ៥៩៧ គ្រឿង តាម​ពី​ក្រោយ​ដោយ​ឥណ្ឌូណេស៊ី​ដែល​មាន​ ៣៩ ៩១១ គ្រឿង។

ក្នុង​រយៈពេល ១០ ខែ​ចុង​ក្រោយ​នេះ​ដែរ ​ក្នុង​ចំណោម​រថយន្ត​នាំ​ចូល​សរុប មាន​ ៨០% គឺ​នាំ​ពី​ឥណ្ឌូណេស៊ី និង​វៀតណាម។ អត្រា​ពន្ធ​នាំ​ចូល ០% ដែល​ជា​​ផ្នែក​មួយ​នៃ​កិច្ច​ព្រមព្រៀង​អាស៊ាន AFTA ចាប់​តាំង​ពី​ឆ្នាំ ២០១៨ មក ជា​ហេតុផល​នាំ​ឲ្យ​រថយន្ត​​នាំ​ចេញ​ពី​ប្រទេស​ទាំង​ពីរ មាន​ការ​កើន​ឡើង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+