ផ្ទាំងផ្សាយពាណិជ្ជកម្ម

Mercedes G-Class នឹងក្លាយជារថយន្ត Off-Road ប្រើអគ្គិសនី

បើ​តាម​ការ​ប្រកាស​ដ៏​​គួរ​ឲ្យ​ភ្ញាក់ផ្អើល​របស់​អ្នក​ដឹក​នាំ​ផ្នែក​បន្លាស់​ប្ដូរ​ឌីជីថល​​ប្រចាំ​ក្រុមហ៊ុន Daimler បាន​ឲ្យ​ដឹង​ថា​នាយក​ប្រតិបត្តិការ​ក្រុមហ៊ុន​នេះ ចង់​ផ្លាស់​ប្ដូរ​រថយន្ត​ G-Class ទៅ​ជា​រថយន្ត​ Off-Road ​អគ្គិសនី​នា​ពេល​អនាគត។

បើ​តាម​ការ​​អះអាង​របស់​ Pallenberg នៅ​លើ​គណនី Twitter គឺ​ថា​ Mercedes-Benz ​ធ្លាប់​បាន​ពិចារណា​ថា​ឈប់​​ផលិត​រថយន្ត​ SUV នេះ​ក្រោយ​ផលិត​លក់​លើ​ទីផ្សារ​អស់ ៤០ ឆ្នាំ ប៉ុន្តែ​ក្រុមហ៊ុន​បន្ត​អាយុ​ជីវិត​វា​ក្នុង​នាម​ជា​រថយន្ត​ប្រើ​ថាមពល​អគ្គិសនី​សុទ្ធ​វិញ។

Pallenberg បាន​ដក​ស្រង់​សម្ដី​លោក Ola Kallenius​នាយក​ប្រតិបត្តិ​ Daimler ដូច​នេះ​ថា ៖ “វា​នឹង​មាន​ប្រភេទ​​ Mercedes-Benz G-Class ដែល​មិន​ប៉ះពាល់​បរិស្ថាន។ ពី​មុន​មក​ធ្លាប់​មាន​ការ​ពិភាក្សា​​ថា​ពិឃាដ​រថយន្ត​នេះ​​ចោល ប៉ុន្តែ​អ្វី​ដែល​ខ្ញុំ​ឃើញ​ពេល​នេះ​គឺ​ខ្ញុំ​ចង់​និយាយ​ថា​រថយន្ត​​ Mercedes ចុង​ក្រោយ​ដែល​នឹង​ត្រូវ​ផលិត​នឹង​ជា​ G-Class៕”

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មើលរូបរាង Rolls-Royce Cullinan ប្រភេទ Black Badge ពោរពេញដោយអំណាច

Rolls-Royce បាន​បន្ថែម​នូវ​ប្រភេទ Black Badge នៅ​លើ​រថយន្ត​ SUV ប្រណីត​របស់​ខ្លួន ដែល​ប្រភេទ​នេះ​ធ្លាប់​មាន​នៅ​លើ​ម៉ូដែល Dawn, Wraith និង Ghost រួច​មក​ហើយ។

Cullinan Black Badge មាន​​រូបរាង​ខាង​ក្រៅ​ស្រោប​ដោយ​ពណ៌​ខ្មៅ​ភ្លឺ​រលោង និង​មាន​រំលេច​ដោយ​​ខ្សែ​ឆ្នូត​ពណ៌​លឿង ហើយ​ផ្នែក​ខាង​ក្នុង​ក៏​មាន​ប្រើ​ប្រាស់​ពណ៌​ខ្មៅ​ជា​គោល​នៃ​ការ​ឌីហ្សាញ និង​មាន​រំលេច​ដោយ​ពណ៌​លឿង​ដូច​ខាង​ក្រៅ​ដែរ។ នៅ​លើ​ដំបូល​​ខាង​ក្នុង​នៃ​រថយន្ត​គឺ​មាន​​បំពាក់​នូវ​​គ្រាប់​ភ្លើង​ចំនួន ១ ៣៤៤ គ្រាប់​ ប្រៀប​ដូច​ជា​គ្រាប់​ផ្កាយ​អ៊ីចឹង។

ក្រៅ​​ពី​មាន​រូបរាង​ពិសេស​ហើយ Cullinan Black Badge ក៏​មាន​ម៉ាស៊ីន ៦,៧៥ លីត្រ ១២ ស៊ីឡាំង កម្លាំង​ខ្លាំង​លើស​ប្រភេទ​ធម្មតា ២៩ សេះ ពោល​វា​បង្កើត​កម្លាំ​ង​បាន​ ៥៩២ សេះ។ រថយន្ត​អាច​រត់​ពី ០ ដល់ ៩៦ គ.ម/ម៉ ដោយ​ប្រើ​ពេល ៤,៩ វិនាទី និង​ល្បឿន​លឿន​បំផុត ២៥០ គ.ម/ម៉។

Rolls-Royce Cullinan Black Badge ស៊េរី​ឆ្នាំ ២០២០ នេះ មាន​លក់​ជា​ផ្លូវ​ការ​ហើយ​នៅ​សហរដ្ឋអាមេរិក ដែល​មាន​តម្លៃ​ចាប់​ផ្ដើម​ពី ៣៨២ ០០០ ដុល្លារ

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្តម៉ូដែលថ្មីMG RX8 សម្ពោធ និងលក់ជាផ្លូវការនៅកម្ពុជាហើយ

ភ្នំពេញ៖ ក្រុមហ៊ុន Morris Garage បានសម្ពោធជាផ្លូវការនៃរថយន្តម៉ូដែលថ្មីMG RX8 នៅសណ្ឋាគារភ្នំពេញសូហ្វីថែល។ ការបើកសម្ពោធរថយន្ត MG RX8 ក្រោមអធិបតីភាពរបស់ លោក Homen Sentoni Tandijono ដែលជាអគ្គនាយករបស់ក្រុមហ៊ុន MG Cambodia និង លោក Pum Sorya ជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន MG Cambodia ។

ក្នុងការបើកសម្ពោធនៅថ្ងៃទី ០៦ វិច្ឆិកា ឆ្នាំ២០១៩ ក៏មានការចូលរួមពី កញ្ញា វី ឌីណែត ដែលជាតារាចម្រៀងដ៏ល្បីប្រចាំប្រទេស និងមានការធ្វើបទបង្ហាញពី លោក ឡយ ភាល័យ ដែលជាអ្នកជំនាញឯកទេសរថយន្ត និង ភ្ញៀវកិត្តិយសជាច្រើនទៀតចំនួន ២៥០ នាក់ ដើម្បីអបអរសាទររថយន្តម៉ូដែលថ្មីនេះផងដែរ។

អ្នកគ្រប់គ្រងផ្នែកលក់ លោក អ៊ុំ គីម បានធ្វើបទបង្ហាញពីចំណុចពិសេស និងលេចធ្លោជាច្រើនរបស់រថយន្តទំនើប ដែលកំពុងមានភាពទាក់ទាញយ៉ាងខ្លាំង នៅលើទីផ្សារ និងជារថយន្តប្រភេទ SUV ស៊េរីថ្មី ៧ កៅអី ដែលមានពោងសុវត្ថិភាពចំនួន៨ និងមានបំពាក់ទៅដោយបច្ចេកវិទ្យាទំនើបជាច្រើនទៀត។

មិនត្រឹមតែប៉ុណ្ណោះអតិថិជនដែលបានចូលរួមកម្មវិធីសម្ពោធរថយន្តMG RX8កាលពីយប់មិញមានការឈ្នះរង្វាន់ជាច្រើនពីក្រុមហ៊ុន និងមានការប្រគល់រង្វាន់ជូនអតិថិជនពីទូតសុឆន្ទះរបស់ MGគឺ លោក ចាន់ រតនា និង អាយដលដែលជាអតិថិជនរបស់ MG គឺ កញ្ញា វី ឌីណែត ផងដែរ។

រូបភាពសកម្មភាពនៃពិធីសម្ពោធ

 

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Citroën C5 Aircross Plug-in Hybrid សាកភ្លើងផង ប្រើអាគុយផង សន្សំសំចៃកប់

ក្រុមហ៊ុនរថយន្តបារាំង Citroën បានបញ្ចេញ SUV ប្រភេទសន្សំសំចៃខ្ពស់ម៉ូដែល C5 Aircross Plug-in Hybrid ដែលប្រើសាំងផង អាគុយ Hybrid ផង និង សាកភ្លើងផង។

រថយន្ត Citroën C5 Aircross Plug-in Hybrid ប្រើម៉ាស៊ីនសាំងចំណុះ ១,៦លីត្រ PureTech Turbocharged ទំហំ៤ស៊ីឡាំង ជាមួយអាគុយ និងម៉ូទ័រអគ្គិសនីមួយ មានកម្លាំងសរុប ២២២សេះ។ វាប្រើប្រអប់លេខអូតូ ៨វគ្គ និងប្រព័ន្ធប៉ុងមួយវិលកង់មុខ។

C5 Aircross Plug-in Hybrid មានកម្រិតស៊ីសាំងជាមធ្យមត្រឹមតែ ១,៧លីត្រប៉ុណ្ណោះសម្រាប់ការបើកបរចម្ងាយ ១០០គីឡូម៉ែត្រ ហើយអាចដំណើរការដោយថាមពលអគ្គិសនីសុទ្ធ ៥០គីឡូម៉ែត្រ ហើយប្រើពេល ២ម៉ោងដើម្បីសាកពេញវិញ។

ផ្នែកខាងក្នុង SUV នេះបំពាក់កុងទ័រឌីជីថលដ៏ធំ ទំហំ ១២,៣អ៊ីង និងអេក្រង់ Infotainment System ទំហំ ៨អ៊ីងផងដែរ។ វានឹងត្រូវដាក់លក់ក្នុងតម្លៃចាប់ពី ៤៤ ២២០ដុល្លារក្នុងប្រទេសបារាំង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Daihatsu Rocky ឆ្នាំ២០២០ រាងថ្មីសន្លាង ចេញលក់នៅជប៉ុន តម្លៃជាង១ម៉ឺនដុល្លារ

រថយន្ត SUV ខ្នាតតូច Daihatsu Rocky ស៊េរីឆ្នាំ២០២០ ដែលផ្លាស់ប្តូររូបរាងថ្មីសន្លាង បានបង្ហាញខ្លួនជាផ្លូវការនៅក្នុងប្រទេសជប៉ុន។

វាប្រើគ្រោងឆ្អឹង Daihatsu New Global Architecture (DNGA) និងម៉ាស៊ីនសាំងចំណុះ ១,០លីត្រ Turbocharged ទំហំ ៣ស៊ីឡាំង មានកម្លាំង ៨៧សេះ ហើយប្រើប្រអប់លេខអូតូ D-CVT។

រថយន្ត Daihatsu Rocky មានការរចនាស្រដៀង Toyota Raize ដែរ ជាពិសេសគឺផ្នែកខាងក្រោយតែម្តង។ វាមានប្រវែង ៤ម៉ែត្រ, ទទឹង ១,៧ម៉ែត្រ និងកម្ពស់ ១,៦ម៉ែត្រ។

Rocky បំពាក់បច្ចេកវិទ្យាជាច្រើន ដូចជា Crash Avoidance Braking Function, Erroneous Start Prevention Function with Braking Control, Adaptive Cruise Control with All Speed Tracking និង Smart Panorama Parking Assist ជាដើម។

វានឹងត្រូវដាក់លក់ក្នុងប្រទេសជប៉ុនតម្លៃចាប់ពី ១៥ ៦៥០ដុល្លារ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចេញដំណឹងថា Subaru ចាប់ដៃជាមួយ Toyota សម្រាប់រថយន្ត WRX ជំនាន់ថ្មី

តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​រថយន្ត​ជប៉ុន​ Best Car បាន​ឲ្យ​ដឹង​ថា​ Toyota និង Subaru អាច​នឹង​សហការ​គ្នា​លើ​ការ​អភិវឌ្ឍ​រថយន្ត​ Subaru WRX ជំនាន់​ថ្មី ក្រោយ​ពី​ Toyota ទិញ​យក​ភាគហ៊ុន​ប្រមាណ​ជិត ២០% ពី Subaru។

ប្រភព​ដដែល​ឲ្យ​ដឹង​ថា​ក្រុមហ៊ុន​ទាំង​ពីរ​កំពុង​ចាប់​ដៃ​គ្នា​លើ​រថយន្ត​ដែល​គេ​ហៅ​ថា​ “Super AWD” ប៉ុន្តែ​មិន​បាន​បង្ហាញ​ព័ត៌មាន​លម្អិត​ផ្សេង​ឡើយ។ ដោយ​ឡែក​វត្តមាន​រថយន្ត WRX ជំនាន់​ថ្មី​នឹង​មិន​លេច​ចេញ​ឆាប់ៗ​នោះ​ទេ។ Colin Chrisie ដែល​នាយក​​គ្រប់គ្រង​ Subaru Australia និយាយ​ថា​សង្ឃឹម​រថយន្ត​នេះ​នឹង​លេច​មុខ​នៅ​ឆ្នាំ ២០២១៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Volvo ក្លាយជាក្រុមហ៊ុនរថយន្តដំបូងប្រើបច្ចេកវិទ្យា Blockchain

Volvo បាន​ក្លាយ​ជា​ក្រុមហ៊ុន​ផលិត​រថយន្ត​ដំបូង​គេ​ដែល​ប្រើ​ប្រាស់​នូវ​បច្ចេកវិទ្យា​ Blockchain ក្នុង​គោល​បំណង​តាម​ដាន​នូវ​​ចំនួន​លោហធាតុ Cobalt ដែល​ប្រើ​ក្នុង​អាគុយ​របស់​ពួក​គេ។

ការ​ប្រើ​ប្រាស់​បច្ចេកវិទ្យា​ Blockchain នេះ​នឹង​ជួយ​​ឲ្យ​គេ​មើល​ឃើញ​​ច្បាស់​អំពី​វត្ថុ​ធាតុ​​ដើម​ដែល​ផ្ដល់​ទៅ​សង្វាក់​ផលិតកម្ម ដូច​នេះ​ព័ត៌មាន​អំពី​ប្រភព​វត្ថុធាតុ​ មិន​អាច​ផ្លាស់​ប្ដូរ​ដោយ​គ្មាន​នរណា​ដឹង​នោះ​ទេ។

ក្រុមហ៊ុន​ស៊ុយអែត​នេះ​បាន​ឈាន​ដល់​ការ​ធ្វើ​កិច្ច​ព្រមព្រៀង​ជា​មួយ​ក្រុមហ៊ុន​ផ្គត់ផ្គង់​​​អាគុយ​​ឲ្យ​ខ្លួន​ដែល​មាន​​ក្រុមហ៊ុន CATL ក្នុង​ប្រទេស​ចិន និង​ក្រុមហ៊ុន LG Chem នៅ​កូរ៉េ​ខាង​ត្បូង និង​ជា​មួយ​ក្រុមហ៊ុន​បច្ចេកវិទ្យា​ Blockchain ឈាន​មុន ហើយ​គោល​ដៅ​គឺ​ចាប់​ផ្ដើម​ការ​ប្រើ​ Blockchain នៅ​ឆ្នាំ​នេះ​តែ​ម្ដង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Free ការពិនិត្យប្រព័ន្ធសុវត្ថិភាព ២៥ចំនុច ព្រមទាំងផ្លុំសម្អាតក្លិនក្នុងតម្រងម៉ាស៊ីនត្រជាក់នៃរថយន្ត ពី TOYOTA សាខាទឹកថ្លា

ដើម្បីជាកាដូរជូនចំពោះអតិថិជន ក្នុងឱកាសនៃការបើកដំណើរការ ស្នាក់ការកណ្តាលដ៏ទំនើបនៃ ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា)​ ក៏ដូចជារួមចំណែកផ្តល់ជូននូវផាសុកភាពបរិបូរណ៍ដល់អតិថិជន នាឱកាសព្រះរាជពិធីបុណ្យអុំទូកខាងមុខនេះ ម្ចាស់រថយន្ត TOYOTA & LEXUS ទាំងអស់នឹងទទួលបានសេវាកម្មឥតគិតថ្លៃ ចំពោះការផ្លុំសម្អាតតម្រងខ្យល់ និងតម្រងម៉ាស៊ីនត្រជាក់ ដើម្បីកម្ចាត់ក្លិនមិនល្អដែលតោងជាប់ក្នុងតម្រងម៉ាស៊ីនត្រជាក់ និងធូលីផ្សេងៗ ដែលជាប់តម្រងខ្យល់ម៉ាស៊ីនផងដែរ ។  ហើយក្នុងនោះយើងក៏បន្ថែមជូនការត្រួតពិនិត្យប្រព័ន្ធសុវត្ថិភាពសំខាន់ៗរហូតដល់២៥ចំនុចបន្ថែម ដែលការត្រួតពិនិត្យទាំងនោះសុទ្ធសឹងជាទីតាំងដែលសំខាន់មានដូចជា ប្រព័ន្ធហ្រ្វាំងនិងកង់ ប្រព័ន្ធចង្កូត និងប្រព័ន្ធកាឡេមុខក្រោយ។

កាន់តែងាយស្រួលបំផុត លោកអ្នកគ្រាន់តែទំនាក់ទំនងមក ០១៧ ២២២ ៨៥៧ / ០១៧ ៣៣៣ ៧១៩ ដើម្បីធ្វើការណាត់ទុកជាមុនប៉ុណ្ណោះ ក្រុមហ៊ុនយើងខ្ញុំនឹងរៀបចំពេលវេលា អ្នកបច្ចេកទេសជំនាញក្នុងការបំរើសេវាកម្មជូនលោកអ្នកដោយមិនគិតថ្លៃអ្វីទាំងអស់។ លោកអ្នកគ្រាន់តែរងចាំប្រហែល៣០នាទី ក្នុងការទទួលសេវាកម្មនេះ ហើយក្នុងកំឡុងពេលរង់ចាំ យានដ្ឋានយើងខ្ញុំក៏មានផ្តល់ជូននូវ កាហ្វេ ភេសជ្ជៈផ្សេងៗដោយឥតគិតថ្លៃ អមជាមួយសម្លេងតន្ត្រីដែលសម្រួលអោយការរង់ចាំរបស់លោកអ្នកកាន់តែប្រសើរ។ កាន់តែពិសេសជាងនេះទៀត យើងមានបន្ទប់ទស្សនាភាពយន្តនិងកន្លែងកំសាន្តសម្រាប់កុមារតូចៗផងដែរ។​

ដូចអ្វីដែលបានលើកឡើងខាងលើ លោកអ្នកគ្រាន់តែចំនាយពេលត្រឹមតែ ៣០នាទី នៅទីតាំងស្នាក់ការកណ្តាលដ៏ទំនើប​ នៃក្រុមហ៊ុន តូយ៉ូតា (ម្តុំទល់មុខមន្ទីពេទ្យ ROYAL PHNOM PENH ស្តុបទី១ ខាងស្តាំដៃ ចំងាយប្រហែល៨០០ម៉ែត្រពីស្ពានអាកាស៧មករា) ហើយការត្រួតពិនិត្យទាំងអស់គឺពុំមានគិតថ្លៃឡើយ។ ហើយបន្ទាប់ពីបញ្ចប់ត្រួតពិនិត្យ ទីប្រឹក្សារថយន្តយើងខ្ញុំនឹងផ្តល់ជូននូវព័ត៌មានលំអិតពីស្ថានភាពរថយន្តទៅកាន់លោកអ្នក។ ដូចនេះម្ចាស់រថយន្តទាំងអស់ នឹងមានទំនុកចិត្តកាន់តែប្រសើរ ចំពោះការធ្វើដំណើរនានាក្នុងថ្ងៃព្រះវាជពិធីបុណ្យបុណ្យអុំទូក។

*** បញ្ជាក់!!
១. ការផ្តល់ជូននេះ សម្រាប់តែស្នាក់ការកណ្តាលទឹកថ្លាប៉ុណ្ណោះ
២. សូមធ្វើការទំនាក់ទំនងមកយើងខ្ញុំដើម្បីណាត់ទុកជាមុន ០១៧ ២២២ ៨៥៧ / ០១៧ ៣៣៣ ៧១៩
៣. ការផ្តល់ជូននេះ សម្រាប់តែរថយន្ត TOYOTA & LEXUS ប៉ុណ្ណោះ
៤. ការផ្តល់ជូននេះ មានសុពលភាពពីថ្ងៃទី ០៧ ដល់ ១៦ វិច្ឆិកា ២០១៩

សូមអរគុណ

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Audi R8 V10 RWD ថ្មី ប្រើម៉ាស៊ីន១០ស៊ីឡាំង កម្លាំងជាង៥០០សេះ

Audi បានប្រកាសចេញរថយន្តស្ព័រ R8 V10 RWD ថ្មីជាផ្លូវការ ជាមួយតម្លៃចាប់ពី ១៣៩ ៩៥០ដុល្លារលើទីផ្សារបរទេស។

រថយន្ត Audi R8 V10 RWD ប្រើម៉ាស៊ីនចំណុះ ៥,២លីត្រ FSI ទំហំ ១០ស៊ីឡាំង មានកម្លាំង ៥៣៣សេះ ប្រើប៉ុងមួយវិលកង់ក្រោយ និងប្រអប់លេខអូតូ ៧វគ្គ S Tronic។ វាអាចរត់ពីកុងទ័រ ០ ដល់ ១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេលត្រឹម ៣,៧វិនាទីសម្រាប់ម៉ូដែល Coupe និង ៣,៨វិនាទីសម្រាប់ម៉ូដែល Spyder (បើកដំបូល) ហើយអាចរត់ដល់ល្បឿនអតិបរមា ៣២០គីឡូម៉ែត្រក្នុងមួយម៉ោង។

វាបានបន្ថែមពណ៌តួខ្លួនថ្មីមួយ គឺពណ៌ប្រផេះ Kemora Gray។ ចំណែកឯផ្នែកខាងក្នុងវិញ វាបំពាក់កៅអីស្ព័រស្រោបស្បែក និងកាំម្ញីមកស្តង់ដារ ហើយតាប្លូត្រង់កន្លែងអ្នកដំណើរមានផ្លាក RWD ដើម្បីបញ្ជាក់ថាវាជាម៉ូដែលថ្មី។

យ៉ាងណាមិញ បើនិយាយពីការរចនា និងរូបរាង នៅតែស្រដៀងរថយន្ត Audi R8 ធម្មតាដដែល គ្រាន់តែមានការអាប់ដេតបន្ថែមបន្តិចបន្តួចប៉ុណ្ណោះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ដឹងថ្ងៃ Tesla បង្ហាញកំពូលភីកអាប់អត់ប្រើសាំងហើយ!

ស្របពេលដែលមនុស្សជាច្រើនកំពុងទន្ទឹមរង់ចាំកំពូលភីកអាប់អគ្គិសនីរបស់ Tesla លោក Elon Musk ដែលជា CEO បានបង្ហោះសារនៅលើបណ្តាញសង្គម Twitter ថា វានឹងបង្ហាញខ្លួននៅថ្ងៃទី ២១ វិច្ឆិកា ក្នុងទីក្រុង Los Angeles។

ទោះបីជាយ៉ាងណា លោក Elon Musk មិនបាននិយាយអ្វីច្រើនពីភីកអាប់នេះឡើយ ប៉ុន្តែហៅឈ្មោះវាថា “Cybertruck”។

យ៉ាងណាក៏ដោយ CEO ខាងលើធ្លាប់អះអាងថា រថយន្តភីកអាប់អត់ប្រើសាំងរបស់ខ្លួន នឹងមានសមត្ថភាពអាចបើកដូចរថយន្តស្ព័រ Porsche 911 អីចឹង ហើយនិយាយថា វាអាចផ្ទុកមនុស្សបាន ៦នាក់ អាចអូសសណ្តោងបានទម្ងន់ ១៣៦ ០០០គីឡូក្រាម និងមានតម្លៃមិនដល់ ៥ម៉ឺនដុល្លារឡើយ។

សូមបញ្ជាក់ថា ភីកអាប់ដំបូងបង្អស់របស់ Tesla ទំនងជាចេញមកប្រជែង Ford F-150 និង Rivian R1T៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+