ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានអគ្គិសនី Mini Cooper SE ឆ្នាំ២០២០ តម្លៃមិនដល់៣ម៉ឺនដុល្លារ

ក្រុមហ៊ុន Mini បានបញ្ចេញតម្លៃនៃរថយន្តអគ្គិសនីស៊េរីថ្មីរបស់ខ្លួន គឺ Cooper SE ដែលនឹងដាក់លក់នៅសហរដ្ឋអាមេរិក ក្នុងខែមីនា ឆ្នាំ២០២០ ខាងមុខ។

រថយន្ត Mini Cooper SE ឆ្នាំ២០២០ នេះ នឹងមានតម្លៃចាប់ពី ២៩ ៩០០ដុល្លារលើទីផ្សារអាមេរិក។ វានឹងមានចំនួន ៣ម៉ូដែល ដោយប្រភេទ Base Model បំពាក់យ៉ាន់ទំហំ ១៦អ៊ីង, ចង្កៀងមុខ និងអំពូលកាត់អ័ព្ទប្រភេទ LED, អេក្រង់ទំហំ ៦,៥អ៊ីង, កុងទ័រឌីជីថល, មុខងារ Apple CarPlay, Bluetooth, កាមេរ៉ាក្រោយ, ភ្លិតទឹកអូតូ, កម្តៅកញ្ចក់ចំហៀង, កម្តៅកៅអីមុខ។

ក្នុងនោះក៏មានមុខងារ Cruise control, Active Driving Assistant with Forward Collision Warning និង Acoustic Pedestrian Warning មកស្តង់ដារដែរ។

វាប្រើម៉ាស៊ីនដែលមានកម្លាំង ១៨១សេះ, ប៉ុងមួយវិលកង់មុខ, អាចរត់ពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេល ៦,៩វិនាទី ហើយមានល្បឿនអតិបរមា ១៥០គីឡូម៉ែត្រក្នុងមួយម៉ោង។

កញ្ចប់អាគុយកម្លាំង ៣២គីឡូវ៉ាត់ម៉ោងរបស់វា អាចគាំទ្រការសាកភ្លើងកម្លាំង ៧,៤គីឡូវ៉ាត់ ដោយត្រូវចំណាយពេល ៤ម៉ោងដើម្បីសាកភ្លើងនៅផ្ទះឲ្យបាន ៨០%។ សាកភ្លើងមួយពេញវាអាចរត់បានចម្ងាយចន្លោះពី ២៣៥ ទៅ ២៧០គីឡូម៉ែត្រ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Ford ប្រកាសឈប់ផលិតរថយន្តម៉ូដែល Flex

Ford Flex គឺ​ជា​រថយន្ត​គ្រួសារ​មួយ​ប្រភេទ ដែល​មាន​ភាព​ខុស​ប្លែក​ពី​គេ​បំផុត វា​មិន​មែន​ជា​ប្រភេទ​រថយន្ត​​ Minivan ​ហើយ​ក៏​មិន​មែន​ជា​ប្រភេទ​រថយន្ត​ SUV ដែរ។

យ៉ាងណាក្ដី​ភាព​ខុស​ប្លែក​របស់​វា​មិន​អាច​ជួយ​ឲ្យ​ក្រុមហ៊ុន​រក​ចំណូល​បាន​ច្រើន​នោះ​ទេ ដូច​នេះ​ហើយ​ទើប​ Ford សម្រេច​ចិត្ត​ដក​ចេញ​នូវ​រថយន្ត​ម៉ូដែល​ Flex នេះ។ Ford បាន​ប្រកាស​ថា​ការ​ផលិត​រថយន្ត Flex នឹង​ត្រូវ​​បញ្ឈប់​នៅ​រោងចក្រ​នៃ​ប្រទេស​កាណាដា ជា​កន្លែង​ដែល​ផលិត​រថយន្ត​នេះ​អស់​ជាង​ ១០ ឆ្នាំ​មក​ហើយ។

ទោះ​បី​ជា​មាន​អ្នក​គាំទ្រ​ស្មោះស្ម័គ្រ​ ប៉ុន្តែ​ Flex មិន​ដែល​ពេញ​និយម​សម្រាប់​អតិថិជន​នោះ​ទេ។ ចំនួន​លក់​ខ្ពស់​បំផុត​នៅ​អាមេរិក​គឺ​នៅ​ឆ្នាំ ២០០៨ ដែល​រថយន្ត​នេះ​លក់​បាន​ ៣៨ ៧១៧ គ្រឿង ហើយ​វា​ធ្លាក់​នៅ​ត្រឹម​ចន្លោះ​ ២០ ០០០ ទៅ ២២​ ០០០ គ្រឿង ក្នុង​រយៈពេល ៤ ឆ្នាំ​ចុង​ក្រោយ។

ក្នុង​រយៈពេល ១១ ឆ្នាំ​មក​នេះ Ford លក់​រថយន្ត Flex នេះ​បាន​ជាង ២៩៦ ០០០ គ្រឿង។ ក្រុមហ៊ុន​មិន​បាន​បញ្ជាក់​អំពី​អ្នក​ជំនួស​តំណែង​​រថយន្ត Flex នេះ​ទេ ប៉ុន្តែ​អតិថិជន​ទំនង​ជា​មើល​ទៅ​​ម៉ូដែល Explorer ជំនួស​វិញ៕​​

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មើលរូបរាងរថយន្ត Lamborghini Urus ទុកប្រើក្នុងកម្មវិធីប្រណាំងរថយន្ត

Lamborghini បាន​បង្ហាញ​រូបភាព​ជា​ច្រើន​នៃ​រថយន្ត​ប្រណាំង​ Urus ST-X ដែល​​រថយន្ត​នេះ​នឹង​ត្រូវ​​ចូល​រួម​ក្នុង​កម្មវិធី​ប្រណាំង​រថយន្ត​ Super Trofeo 2020 World Finals នៅ​​តំបន់​ Misano Adriatico ប្រទេស​អ៊ីតាលី។

រថយន្ត​នេះ​បាន​បង្ហាញ​មុខ​ដំបូង​នៅ​ខែ​វិច្ឆិកា​ឆ្នាំ​ ២០១៨ ក្នុង​នាម​ជា​រថយន្ត​ Concept តែ​ប៉ុណ្ណោះ។ លើ​រថយន្ត​នេះ​ Lamborghini បាន​បំពាក់​នូវ​ប្រព័ន្ធ​ពន្លត់​អគ្គិភ័យ​ និង​ធុង​ប្រេង​ FT3។ ក្រុមហ៊ុន​ក៏​បាន​ធ្វើ​ការ​កែប្រែ​បន្ថែម​ដើម្បី​ធានា​ថា​ Urus ST-X នេះ​មាន​ទម្ងន់​ស្រាល​ជាង​ប្រភេទ​ធម្មតា ដោយ​វា​មាន​ទម្ងន់​ត្រឹម ១ ៦៤៩ គីឡូក្រាម ស្រាល​ជាង​ ២៥%។

Urus ST-X មាន​បំពាក់​ដោយ​ម៉ាស៊ីន Twin-Turbo ចំណុះ ៤,០ លីត្រ ៨ ស៊ីឡាំង ដូច​ប្រភេទ​ធម្មតា​ដែរ ដែល​ផលិត​កម្លាំង​បាន ៦៤១ សេះ។ តួ​លេខ​នៃ​ល្បឿន​មិន​ទាន់​បង្ហាញ​នៅ​ឡើយ​ទេ ប៉ុន្តែ​ប្រភេទ​ធម្មតា​មាន​ល្បឿន​អតិបរមា ៣០៥ គ.ម/ម៉ ហើយ​បង្កើន​សន្ទុះ​ពី ០-១០០ គ.ម/ម៉ ក្នុង​ពេល​តែ ៣,៦ វិនាទី៕

​​

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Lexus RX 450 ឆ្នាំ ២០២០ នៅវៀតណាម លក់តម្លៃ ២០ម៉ឺនដុល្លារ

រថយន្ត RX 450h ស៊េរី​ឆ្នាំ ២០២០ បាន​បង្ហាញ​មុខ​នៅ​ក្នុង​កម្មវិធី​តាំង​បង្ហាញ​រថយន្ត​ VMS កាល​ពី​ពេល​កន្លង​ទៅ​ថ្មី​ៗ​នេះ។ ពេល​នេះ​មាន​ការ​បង្ហាញ​តម្លៃ​លក់​ពី​ក្រុមហ៊ុន Lexus ប្រចាំ​ប្រទេស​វៀតណាម ដែល​រថយន្ត​ម៉ូដែល​នេះ​មាន​ ៤,៦៤ ពាន់​លាន​ដុង ស្មើ​នឹង​ប្រមាណ ២០ ម៉ឺន​ដុល្លារ។

RX 450h គឺ​ជា​ស៊េរី​ឆ្នាំ ២០២០ ដែល​វា​មាន​ការ​ផ្លាស់​ប្ដូរ​បន្តិច​បន្តួច​លើ​ការ​ឌីហ្សាញ និង​​មាន​បច្ចេកវិទ្យា​ថ្មីៗ​លើស​ពី​ស៊េរី​មុន។ អំពូល​ភ្លើង​ខាង​មុខ​ហាក់​មាន​រាង​ស្លីម​ជាង​មុន ហើយ​រន្ធ​ខ្យល់​បាន​ប្ដូរ​រចនាបថ​ថ្មី​ផង​ដែរ។ ចំណែក​ផ្នែក​ខាង​ក្នុង​របស់​ RX 450h ឆ្នាំ ២០២០ មិន​មាន​ការ​ផ្លាស់​ប្ដូរ​នោះ​ឡើយ​។

ចំពោះ​ប្រព័ន្ធ​ម៉ាស៊ីន​វិញ Lexus RX 450h នៅ​តែ​បំពាក់​ប្រព័ន្ធ​ម៉ាស៊ីន​ Hybrid ដែល​ប្រើ​ម៉ាស៊ីន​សាំង​ចំណុះ ៣,៥ លីត្រ ៦ ស៊ីឡាំង គួប​ផ្សំ​នឹង​ម៉ូទ័រ​អគ្គិសនី​ចំនួន​ពីរ អាច​ផលិត​កម្លាំង​បាន​ ៣០៨ សេះ ដូច​ស៊េរី​មុន​ដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ទីបំផុតក្រុមហ៊ុន JLR ទទួលបានប្រាក់ចំណេញ ដោយសាររថយន្តមួយម៉ូដែល

កាល​ពី​ចន្លោះ​ខែ​មេសា ដល់​ខែ​មិថុនា​ឆ្នាំ ២០១៩ ក្រុមហ៊ុន Jaguar Land Rover បាន​បង្ហាញ​​របាយការណ៍​ហិរញ្ញវត្ថុ​ដែល​ឃើញ​ថា​មាន​ខាត​បង់​ដល់​ទៅ ៥០៦ លាន​ដុល្លារ ដោយ​សារ​ការ​លក់​ថយ​ចុះ និង​ការ​បិទ​រោងចក្រ​ដោយ​សារ​បញ្ហា Brexit ផង​ដែរ។ វា​ជា​ស្ថានការណ៍​ដ៏​អាក្រក់​មួយ ប៉ុន្តែ​យុទ្ធសាស្ត្រ​ស្រោច​ស្រង់​របស់ JLR ចាប់​ផ្ដើម​ចេញ​ផ្លែ​ផ្កា​ហើយ។

យោង​តាម​របាយការណ៍​ហិរញ្ញវត្ថុ​ប្រចាំ​ត្រីមាស​ទី ៣ របស់​ក្រុមហ៊ុន​ បាន​បង្ហាញ​ថា​ក្រុមហ៊ុន​អាច​រក​ប្រាក់​ចំណេញ​បាន​ប្រមាណ ២០០ លាន​ដុល្លារ ជា​ប្រាក់​ចំណេញ​មុន​គិត​ពន្ធ។ ​មើល​លើ​ប្រាក់​ចំណូល​វិញ​គឺ​មាន​ប្រមាណ ៧,៨ ពាន់​លាន​ដុល្លារ កើន​ឡើង​ ៨% ធៀប​នឹង​ឆ្នាំ​មុន។

ខណៈ​ដែល​ចំនួន​លក់​សរុប​ថយ​ចុះ ០,៧% គេ​ឃើញ​ថា​ការ​លក់​នៅ​ប្រទេស​ចិន​របស់ JLR មាន​ការ​កើន​ឡើង ២៤,៣%។ ការ​ចេញ​លក់​រថយន្ត​​ថ្មី Range Rover Evoque ក៏​បាន​ជួយ​ឲ្យ​ JLR រក​ប្រាក់​ចំណេញ​បាន​ផង​ដែរ ដោយ​ការ​លក់​សរុប​លើ​សកល​លោក​របស់​រថយន្ត​នេះ​មាន​ការ​កើន​ឡើង​ដល់ ៥៤,៦%។ ចំណែក​​ចំនួន​លក់​រថយន្ត Range Rover Sport គឺ​កើន​ឡើង ១៧,៥% ហើយ​ការ​លក់​រថយន្ត Jaguar I-Pace ក៏​មាន​ការ​កើន​ឡើង ២ ៥៩៣ គ្រឿង​ផង​ដែរ៕​

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Hyundai ចង់លក់ឡានអគ្គិសនីឲ្យបានកន្លះលានគ្រឿង នៅឆ្នាំ២០២៥

ក្រុមហ៊ុន Hyundai មានគម្រោងធំចំពោះរថយន្តអគ្គិសនីរបស់ខ្លួន ដោយកំណត់គោលដៅលក់ឲ្យបាន ៥៦០ ០០០គ្រឿងក្នុងមួយឆ្នាំ នៅឆ្នាំ២០២៥។

ក្នុងអំឡុងការប្រកាសកាលពីដើមសប្តាហ៍មុន ក្រុមហ៊ុនរថយន្តកូរ៉េខាងត្បូងនេះ ក៏បានបង្ហាញពីគម្រោងចង់បញ្ចេញរថយន្តអគ្គិសនីចំនួន ១៦ម៉ូដែលត្រឹមឆ្នាំ២០២៥។

ជាមួយគ្នានេះ គូប្រជែងដូចជា Volkswagen កំពុងរំពឹងថានឹងលក់រថយន្តអគ្គិសនីឲ្យបាន ២២លានគ្រឿងក្នុងរយៈពេល ១០ឆ្នាំទៀត ខណៈ General Motors ចង់លក់រថយន្តអគ្គិសនីឲ្យបាន ១លានគ្រឿងត្រឹមឆ្នាំ២០២៥។

គួរឲ្យដឹងថា បច្ចុប្បន្ននេះក្រុមហ៊ុន Hyundai មានរថយន្តអគ្គិសនីម៉ូដែល Ioniq ដែល​ប្រើ​កញ្ចប់​អាគុយ​ទំហំ ៣៨គីឡូវ៉ាត់ម៉ោង មាន​កម្លាំង១៣៤សេះ អាច​បើកបរ​បាន​ចម្ងាយជិត ៣០០គីឡូម៉ែត្ររាល់​ពេល​សាកភ្លើង​ពេញ​ម្តង។ ក្រៅពីនោះ ក្រុមហ៊ុននេះក៏មានរថយន្ត Hybrid និង Plug-in Hybrid ជាច្រើនម៉ូដែលទៀតផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Mazda6 ឆ្នាំ២០២០ ចេញតម្លៃលក់តែជាង ២ម៉ឺនដុល្លារ

រថយន្ត Mazda6 ស៊េរីឆ្នាំ២០២០ នឹងត្រូវដាក់លក់ជាផ្លូវការនៅសហរដ្ឋអាមេរិក ក្នុងតម្លៃចាប់ពី ២៤ ០០០ដុល្លារ ពោលគឺថ្លៃជាងស៊េរីចាស់ត្រឹម ២០០ដុល្លារប៉ុន្ណោះ។

វាប្រើម៉ាស៊ីនសាំងចំណុះ ២,៥លីត្រ Skyactiv-G មានកម្លាំង ១៨៧សេះ និង ម៉ាស៊ីនសាំងចំណុះ ២,៥លីត្រ Turbocharged មានកម្លាំង ២៥០សេះ ប្រើប្រអប់លេខអូតូ ៧វគ្គ។

វាបំពាក់បច្ចេកវិទ្យាសុវត្ថិភាព i-Activsense ដោយក្នុងនោះមានមុខងារជាច្រើន ដូចជា Mazda Radar Cruise Control with stop and go, Advanced Smart City Brake Support with Pedestrian Detection, Smart Brake Support with Collision Warning, Lane Departure Warning with Lane-Keep Assist និង Blind Spot Monitoring with Rear Cross-Traffic Alert ។

ក្រៅពីនោះ Mazda6 មានម៉ូដែលផ្សេងទៀត ដូចជា Touring តម្លៃចាប់ពី ២៦ ៦០០ដុល្លារ, Grand Touring តម្លៃចាប់ពី ២៩ ៧០០ដុល្លារ, Grand Touring Reserve តម្លៃចាប់ពី ៣២ ២០០ដុល្លារ និង Signature តម្លៃចាប់ពី ៣៥ ៣០០ដុល្លារ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡាន Cadillac Escalade ពាសដែក អាចមានតម្លៃជិតខ្ទង់លានដុល្លារ

ក្រុមហ៊ុន​បំពាក់​ពាស​ដែក​ការពារ​គ្រាប់​ដ៏​ល្បី​មួយ​របស់​ប្រទេស​កាណាដា មាន​ឈ្មោះ​ថា Inkas Armored Vehicle Manufacturing បាន​បង្ហាញ​តម្លៃ​នៃ​កញ្ចប់ Option បំពាក់​ពាស​ដែក​ការពារ​គ្រាប់ សម្រាប់​រថយន្ត Cadillac Escalade ស៊េរីឆ្នាំ ២០១៩ ហៅ​ថា “Chairman Package”។

កញ្ចប់ Option “Chairman Package” នេះ នឹង​ធ្វើ​ឲ្យ​រថយន្ត SUV ដ៏​ពេញនិយម​នា​ប៉ែក​អឺរ៉ុប​កាន់​តែ​មាន​សុវត្ថិភាព​សម្រាប់​អ្នកដំណើរ ជាមួយ​នឹង​ការ​បំពាក់​អាវក្រោះ​ការពារ​គ្រាប់ ប្រភេទ BR6-level និង 360-degree ballistic armoring ដែល​អាច​ការពារ​ពី​គ្រាប់​កាំភ្លើង​ប្រភេទ 7.62mm និង 308 Winchester FMJ ផងដែរ។

ជាមួយ​គ្នា​នេះ កញ្ចប់ Option ដ៏​ពិសេស​ខាង​លើ នឹង​ផ្តល់​ឲ្យ​អ្នកដំណើរ​នូវ​ផាសុកភាព​កម្រិត​ប្រធានាធិបតី​តែម្តង។ កាប៊ីន​ខាង​ក្នុង​បំពាក់​ទៅ​ដោយ​កៅអី​ស្បែក ដែល​មាន​មុខងារ​កម្តៅ និង​បញ្ចេញ​ខ្យល់ ហើយ​ថែមទាំង​មាន​មុខងារ​ម៉ាស្សា​ទៀត​ផង។ មិន​តែ​ប៉ុណ្ណោះ វា​បាន​បំពាក់​ប្រព័ន្ធ​កម្សាន្ត និង​ប្រព័ន្ធ​សំឡេង Surround Sound System ដ៏​ទំនើប ដោយ​ក្នុង​នោះ​ក៏​មាន​ទូរទស្សន៍ 4k Smart TV, បច្ចេកវិទ្យា 4G LTE, មុខងារ Apple CarPlay និង Android Auto ផង​ដែរ។

រថយន្ត Escalade ពាសដែក​នេះ​ក៏​បាន​បំពាក់​កាមេរ៉ា​សុវត្ថិភាព ដែល​អាច​មើល​ឃើញ​កម្រិត ៣៦០ ដឺក្រេ , Satellite TV , ប្រព័ន្ធ​ទូរសព្ទ​ពិសេស , ទូ​ដាក់​កាំភ្លើង​ប្រភេទ Biometric និង ច្រើន​ទៀត។

សូម​បញ្ជាក់​ថា ​កញ្ចប់ Option “Chairman Package” នេះ អាច​មាន​តម្លៃ​ចន្លោះ​ពី ៣០ ម៉ឺន ដល់ ៥០ ម៉ឺន​ដុល្លារ អាស្រ័យ​លើ​គ្រឿង​បរិក្ខារ​ដែល​បាន​បំពាក់ បូករួមទាំងតម្លៃរថយន្ត Cadillac Escalade ទៀត អាចជិតដល់ខ្ទង់លានដុល្លារ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡាន ៨ ម៉ូដែល ចិនចម្លងពីគេដូចសឹងបេះដាក់!

ចិន គឺ​ជា​ប្រទេស​មួយ​ដែល​និយម​ចូលចិត្ត​ចម្លង​តាម​បរទេស ជាក់ស្តែង​ដូច​ជា​វិស័យ​ឧស្សាហកម្ម​រថយន្ត​អីចឹង។ ក្រុមហ៊ុន​ផលិត​រថយន្ត​ចិន​មួយ​ចំនួន បាន​ចម្លង​រូបរាង​រថយន្ត​ពី​បរទេស ដូចជា Mercedes-Benz, Jeep, Bentley, Ferrari និង Porsche ជាដើម។

សូម​បញ្ជាក់​ថា ចិន បាន​អនុម័ត​ច្បាប់​ការពារ​ក្រុមហ៊ុន​ផលិត​រថយន្ត​ក្នុង​ស្រុក​របស់​ខ្លួន ដោយ​វា​ស្ទើរ​តែ​មិន​អាច​ទៅ​រួច​ទេ សម្រាប់​ក្រុមហ៊ុន​ផលិត​រថយន្ត​បរទេស​ក្នុង​ការ​បង្ហាញ​តុលាការ​ចិន​ថា ប៉ាតង់​របស់​ពួកគេ​ត្រូវ​បាន​លួច​ចម្លង​យក​ទៅ​នោះ។

ខាងក្រោមនេះគឺជា​រថយន្ត​ចិន​ដែល​ចម្លង​តាម​គេ​ទាំង ៨ ម៉ូដែល មាន​រូបរាង​ស្ទើរ​ដូច​រថយន្ត​ដើម​បេះ​បិទ​តែ​ម្តង៕

១) Eagle Came ចម្លង​តាម Ferrari និង Porsche

២) BYD S8 ចម្លង​តាម Mercedes-Benz CLK-Class

៣) BAIC BJ80 ចម្លង​តាម Mercedes-Benz G-Class

៤) BAIC BJ90 ចម្លង​តាម Jeep Grand Cherokee

៥) Hawtai B35 ចម្លង​តាម Porsche Cayenne

៦) Geely GE ចម្លង​តាម Rolls-Royce Phantom

៧) Jinma JMW 2200 ចម្លង​តាម BMW i3

៨) Land Wind X7 ចម្លង​តាម Range Rover Evoque

ផ្ទាំងផ្សាយពាណិជ្ជកម្ម

អាចចំនេញច្រើន បើគ្រាន់តែប្តូរទម្លាប់បន្តិចនេះក្នុងការប្រើប្រាស់រថយន្ត

តើអ្នកទាំងអស់គ្នាមានបទពិសោធន៍ប៉ុន្មានឆ្នាំហើយក្នុងការប្រើប្រាស់រថយន្ត ឬក៏ទើបតែប្រើប្រាស់ថ្មីៗ? ថ្ងៃនេះយើងខ្ញុំសូមលើកឡើងនូវទំលាប់សាមញ្ញមួយចំនួនៗដែលអាចបង្ករជាបញ្ហាដោយមិនដឹងខ្លួន ហើយថែមទាំងចំណាយលុយច្រើនក្នុងការជួសជុលដោយមិនចាំបាច់ទៀតផង។

១. ពុំសូវចាប់អារម្មណ៍ លើការលាន់ស្នូរផ្សេងៗក្នុងពេលកំពុងបើកបរ ៖ នៅពេលដែលមានសំលេងចម្លែកណាមួយកើតឡើងខុសប្រក្រតីក្នុងពេលបើកបរ អ្នកគួរតែស្វែងរកប្រភពនៃសំលេងនោះ ទោះជាវាតិចតួចយ៉ាងណាក៏ដោយ។ ព្រោះការលាន់ស្នូរជាសញ្ញាណមួយបញ្ជាក់ថាមានចំនុចណាមួយនៃរថយន្តអាចនឹងមានបញ្ហា ហើយបើយើងមើលរំលងវានោះ យូរៗទៅវានឹងបង្ករជាកាខូចខាតធ្ងន់ធ្ងរ ការចំនាយកាន់តែច្រើនលើការជួសជុល បើសិនជាយើងរកដំណោះស្រាយមិនទាន់ពេលវេលានោះ។

២. រង់ចាំជិតអស់សាំង/ម៉ាស៊ូតពីធុងទើបចាក់បន្ថែម​ ៖ ជាទូទៅក្នុងធុងឥន្ធនៈគឺតែមានសារធាតុកករ ជាតិទឹក ដែលជ្រៀតចូលពេលចាក់ដោយពុំប្រុងប្រយ័ត្នត្រឹមត្រូវ ហើយព្រមជាមួយជាតិច្រែះដែលកើតឡើងនៅបាតក្រោមនៃធុងផងដែរ។ កាលណាយើងទុកសាំងរហូតជិតអស់នោះ ឥន្ធនៈលាយឡំនិងច្រែះទាំងនោះនឹងត្រូវបូមចូលទៅក្នុងទុយោសាំង ដែលបង្ករជាការកកស្ទះ ឬខូចកន្លែងណាមួយនៃប្រព័ន្ធឥន្ទនៈតែម្តង។​

៣. ការជាន់ហ្វ្រាំង ដោយពុំចាំបាច់ ៖ តើអ្នកនៅចាំទេ រក្សារគំលាតសុវត្ថិភាព គឺជាអ្វីដែលយើងតែងតែបានរៀនពីសាលាបើកបរ។ តើអ្នកដឹងទេ ទម្លាប់ក្នុងទុកគំលាតត្រឹមត្រូវក្នុងពេលបើកបរមិនត្រឹមតែជួយយើងអោយគេចផុតពីការប៉ះទង្គិចផ្សេងៗនោះទេ វាថែមទាំងកាត់បន្ថយការជាន់ហ្រ្វាំងផ្សេងៗដែលមិនចាំបាច់ ដែលនាំអោយស្បែកហ្វ្រាំង ក៏ដូចជា តាំបូ (Rotor Disc) អាចប្រើប្រាស់បានកាន់តែយូរផងដែរ។ មួយវិញទៀតការប្រើប្រាស់ហ្រ្វាំងមិនត្រឹមត្រូវបណ្តាលអោយរថយន្តស៊ីសាំងអស់ច្រើនជាងធម្មតាផងដែរ។

ដូចអ្វីដែលបានលើកឡើងខាងលើ ទម្លាប់ទាំង៣ខាងលើគឺងាយស្រួលបំផុតក្នុងការកែប្រែ ហើយថែមទាំងអាចជួយលោកអ្នកអោយគេចផុតពីការចំនាយថវិការជួសជុលជាច្រើនដែលមិនចាំបាច់។ បន្ថែមពីនេះការប្តូរប្រេង និងពិនិត្យប្រព័ន្ធសុវត្ថិភាពផ្សេងៗអោយបានទៀងទាត់ គឺគន្លិះសំខាន់ជាងគេដែលអ្នកជំនាញជាទូទៅតែងណែនាំទៅកាន់ម្ចាស់រថយន្តគ្រប់ប្រភេទគួរកុំមើលរំលង (បើតាមអ្នកបច្ចេកទេស រថយន្តគួរប្តូរប្រេងរៀងរាល់ ៣ខែ​ឬ៥,០០០គ.ម)។

អ្វីដែលធ្វើអោយម្ចាស់រថយន្តទាំងអស់កាន់តែមានទំនុកចិត្ត នោះគឺ លោកអ្នកគ្រាន់តែនាំយករថយន្តមកប្តូរប្រេងម៉ាស៊ីន អ្នកជំនាញយើងនឹងធ្វើការពិនិត្យ និងផ្តល់ព័ត៌មានត្រឡប់ទៅវិញ ប្រើសិនបើរកឃើញថារថយន្តលោកអ្នកអាចនឹងមានបញ្ហាត្រង់ចំនុចណាមួយ។ កាន់តែប្រសើរបន្ថែមទៀត សម្រាប់ម្ចាស់រថយន្ត TOYOTA & LEXUS គ្រប់ប្រភេទ មិនថាថ្មីឬចាស់ទេ គឺសុទ្ធតែអាចទទួលបានសេវាកម្មដែលមានគុណភាពល្អបំផុតពី យានដ្ឋាន តូយ៉ូតា ព្រមជាមួយតម្លៃសមរម្យ និងគ្រឿងបន្លាស់សុទ្ធ១០០%ដែលមានការធានាត្រឹមត្រូវពីរោងចក្រ តូយ៉ូតា។

ប្រសិនលោកអ្នកចាប់អារម្មណ៍ ឬមានបំណងសាក់សួរបន្ថែម សូមធ្វើការទំនាក់ទំនងមកកាន់

Tel: ០១៧ ២២២ ៨៥៧ / ០១៧ ៣៣៣ ៧១៩

Facebook Page: https://www.facebook.com/toyotacambodiaaftersales/

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+