ផ្ទាំងផ្សាយពាណិជ្ជកម្ម

មក​ស្គាល់​កន្លែង​សាក​​រថយន្ត​ដ៏​អស្ចារ្យ​របស់ Porsche

ទីតាំង​បើក​សាក​ល្បង​រថយន្ត​ឈ្មោះ​ថា​ Nardò Ring ស្ថិត​នៅ​ក្រុង​ Nardò ប្រទេស​អ៊ីតាលី បាន​សាង​សង់​ឡើង​នៅ​ឆ្នាំ ១៩៧៥ ហើយ​កាន់​កាប់​ដោយ​ក្រុមហ៊ុន​រថយន្ត​ Fiat។ នៅ​ឆ្នាំ ២០១២ ក្រុមហ៊ុន Porsche បាន​ទិញ​យក​ទីតាំង​នេះ និង​ដាក់​ឈ្មោះ​​ឲ្យ​ថា​ Nardò Technical Center។

​កាល​ពី​ឆ្នាំ ២០១៨ ​ក្រុមហ៊ុន​រថយន្ត​អាល្លឺម៉ង់​ខាង​លើ​សម្រេច​ចិត្ត​បិទ ដើម្បី​ធ្វើ​ការ​ជួសជុល​រហូត​ដល់​​ចុង​ឆ្នាំ ២០១៨។ នៅ​ពេល​នេះ​ Nardò Technical Center ត្រូវ​បាន​បើក​ដំណើរ​ការ​ឡើង​វិញ សម្រាប់​ការ​សាក​ល្បង​រថយន្ត​ Porsche។

Nardò Technical Center មាន​ផ្លូវ​ខ្សែ​ជា​រង្វង់​ដែល​មាន​ប្រវែង​សរុប​ ១២,៦ គីឡូម៉ែត្រ និង​មាន​ទទឹង​ ១៦ ម៉ែត្រ ហើយ​ពី​ខាង​ក្នុង​មាន​​ផ្លូវ​ខ្វាត់​ខ្វែង​ច្រើន​ប្រភេទ​សម្រាប់​ការ​ធ្វើ​តេស្ត​រថយន្ត​ក្នុង​ស្ថានភាព​ផ្លូវ​ខុសៗ​គ្នា ដែល​សរុប​ផ្ទៃ​ដី​មាន​​ទំហំ ១០៦ ០០០ ម៉ែត្រ​ការ៉េ។

ការ​ជួសជុល​​​បាន​ធ្វើ​ឲ្យ​ទីតាំង​សាក​ល្បង​រថយន្ត​កាន់​តែ​ទំនើប​ជាង​មុន ដែល​ការ​ជួសជុល​នេះ​ប្រើ​ពេល​ ៧ ខែ និង​​ចំណាយ​អស់​ថវិកា​ប្រមាណ ៣៩,៥ លាន​ដុល្លារ​ផង​ដែរ៕​​​​​

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ដឹង​មួយ​វិនាទី Mercedes-Benz ចំណេញ​លុយ​ប៉ុន្មាន​ទេ?

Mercedes-Benz ក្រុមហ៊ុន​​ផលិត​រថយន្ត​ប្រណីត​របស់​អាល្លឺម៉ង់​ដែល​បង្កើត​ឡើង​នៅ​ឆ្នាំ ១៩២៦ អាច​រក​ប្រាក់​ចំណេញ​បាន​ជា​មធ្យម ៣៣៩ ដុល្លារ​ក្នុង​មួយ​វិនាទី។

Mercedes E Class Coupe

នេះ​ស្មើ​នឹង​ជា​មធ្យម​ ២០ ៣១០ ដុល្លារ​ក្នុង​មួយ​នាទី និង​ ១ ២១៨ ៦៥៦ ដុល្លារ​ក្នុង​មួយ​ម៉ោង ហើយ​បើ​គិត ២៤ ម៉ោង ទទួល​បាន​ប្រាក់​ចំណេញ​ ២៩ ២៤៧ ៧៤៣ ដុល្លារ។ នេះ​បើ​ផ្អែក​តាម​ Staveley Head ក្រុមហ៊ុន​ផ្ដល់​ធានា​រ៉ាប់រង​រថយន្ត​​មាន​​មូលដ្ឋាន​នៅ​អង់គ្លេស។

Staveley Head បាន​ពិនិត្យ​មើល​លើ​ហិរញ្ញ​វត្ថុ​របស់​​ម៉ាក​រថយន្ត​ល្បីៗ​ចំនួន ១៤ រួម​មាន Mercedes-Benz។ គេ​បាន​ប្រើ​ប្រាស់​នូវ​លុយ​ចំណេញ​ជា​សកលលោក​ប្រចាំ​ឆ្នាំ​របស់​ Mercedes ប្រចាំ​ឆ្នាំ ២០១៧។

ពេល​មើល​លើ​ប្រាក់​ចំណូល​វិញ ​ក្នុង​មួយ​ម៉ោង​ជា​មធ្យម Mercedes-Benz រក​បាន​ ១២ ៥៣៥ ២០០ ដុល្លារ និង​ជាង ៣០០ លាន​ដុល្លារ​ក្នុង​មួយ​ថ្ងៃ។ ក្រុមហ៊ុន​នេះ​អាច​លក់​រថយន្ត​បាន​ ៥ គ្រឿង​ក្នុង​មួយ​នាទី និង​លក់​បាន ៧ ២០០ គ្រឿង​ក្នុង​មួយ​ថ្ងៃ៕ ​​

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សញ្ញានេះ ធានាថាមនុស្សភាគច្រើន មិនដឹងពីអត្ថន័យរបស់វា !

មនុស្សភាគច្រើនដែលបើកបររថយន្តនៅទូរទាំងពិភពលោក មិនប្រាកដថាដឹង និងស្គាល់ថាហេតុអ្វីបានជានៅលើកុងទ័រប្រេងឥន្ទនៈមានសញ្ញានេះឡើយ ដោយខ្លះបែរទៅឆ្វេង និងខ្លះបែរទៅស្តាំ តាមអត្ថន័យខាងក្រោម៖

រូបខាងលើនេះ សញ្ញានេះបែរទៅស្តាំ មានន័យថាកន្លែងចាក់ប្រេងឥន្ទនៈគឺនៅខាងស្តាំ
រូបខាងលើនេះ សញ្ញានេះបែរទៅឆ្វេង មានន័យថាកន្លែងចាក់ប្រេងឥន្ទនៈគឺនៅខាងឆ្វេង

 

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មកមើលស៊េរីថ្មី ២០២០ របស់តូយ៉ូតា ដែលនិយមជិៈនៅស្រុកខ្មែរបំផុតតិចមើល!

ជាការពិតណាស់ នៅទូទាំងពិភពលោកក្រុមហ៊ុនតូយ៉ូតា ជាក្រុមហ៊ុនដែលមានការទទួលស្គាល់ពីគុណភាព ដែលជាហេតុនាំអោយទទួលបានការលក់ដាច់ជាគេបំផុត។​ ជាក់ស្តែងដូចនៅក្នុងប្រទេសកម្ពុជា ជាប្រទេសដែលមានការនាំចូលរថយន្តមួយទឹកពីបណ្តារប្រទេសអឺរ៉ុបច្រើនផងដែរ ដែលការនាំចូលម៉ូដែលចាប់ពីឆ្នាំ២០០២ មកដល់ឆ្នាំ ២០១០ ដូចជារថយន្ត ស៊ីណា (Sienna) ហ៊ាយឡែនឌឺ (Highlander) តាកូមា (Tacoma) កូរូ៉ឡា (Corolla) ព្រុស ឬព្រីស (Prius)។ យ៉ាងណាមិញ ថ្ងៃនេះខេមបូអូតូ សូមនាំអ្នកទាំងអស់គ្នា ទៅមើលមូ៉ដែល ២០២០ បន្តិចមើល ថាតើមានអ្វីទាក់ទាញនោះ ដែលបានប្រកាលលក់នៅសហរដ្ឋអាមេរិក។

ស៊ីណា (Sienna) ២០២០
ព្រុស ឬព្រីស (Prius Prime) ២០២០
កូរូ៉ឡា (Corolla) ២០២០
តាកូម៉ា (Tacoma) ២០២០
ហ៊ាយឡែនឌឺ (Highlander) ២០២០
ផ្ទាំងផ្សាយពាណិជ្ជកម្ម

ទាំងខ្លាំង និងទំនើប! BMW X3 M និង X4 M ឆ្នាំ២០២០ ចេញតម្លៃលក់ហើយផ្លូវការហើយ!

នា​ពេល​ថ្មីៗ​នេះ ក្រុមហ៊ុន BMW បានបង្ហាញរថយន្ត SUV កម្លាំង​ខ្លាំង គឺ X3 M និង X4 M ព្រមទាំង X3 M Competition និង X4 M Competition ស៊េរី​ឆ្នាំ ២០២០ ហើយ​ឥឡូវ​នេះ​បាន​បង្ហាញ​ពី​តម្លៃ​របស់​ពួក​វា​។

BMW X4 M Competition

BMW X3 M នឹងមាន​តម្លៃ​ចាប់​ពី ៧០ ៩០០ ដុល្លារ និង X4 M មាន​តម្លៃ​ចាប់​ពី ៧៤ ៤០០ ដុល្លារ​ ខណៈ X3 M Competition និង X4 M Competition មាន​តម្លៃ​ថ្លៃ​ជាង ៧ ០០០ ដុល្លារ។

BMW X3 M Competition

X3 M និង X4 M ស៊េរី​ថ្មី​ ប្រើម៉ាស៊ីន​ចំណុះ ៣,០ លីត្រ Twin-turbo ទំហំ ៦ ស៊ីឡាំង បង្កើត​កម្លាំង​បាន ៤៧៣ សេះ និង​ប្រើ​ប្រអប់លេខ​អូតូ ៨ វគ្គ ប្រភេទ M Steptronic ព្រមទាំង​ប្រព័ន្ធ​បើកបរ​ប៉ុង​ពីរ AWD។ កម្លាំង​ប៉ុណ្ណេះ​ពួក​វា​អាច​ជាន់​ស្ទុះ​ពី​កុងទ័រ ០ ដល់ ១០០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង ប្រើ​ពេល​ត្រឹមតែ ៤,១ វិនាទី​ប៉ុណ្ណោះ ហើយ​មាន​ល្បឿន​អតិបរមា ២៨០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង។

ដោយឡែក X3 M Competition និង X4 M Competition ម៉ាស៊ីន​របស់​វា​ត្រូវ​ធ្វើឲ្យ​បង្កើត​កម្លាំង​បាន ៥០៣ សេះ ដែល​អាច​ជាន់ស្ទុះ​ពី​កុងទ័រ ០ ដល់ ១០០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង ប្រើ​ពេល​ត្រឹមតែ ៤ វិនាទី​ប៉ុណ្ណោះ ហើយ​មាន​ល្បឿន​អតិបរមា ២៨៤ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មិនធម្មតា! ម៉ាស៊ីន V8 បំពាក់លើ Ferrari 488 Pista មានកម្លាំងខ្លាំងបំផុតក្នុងប្រវត្តិសាស្រ្ត

កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនរថយន្តស្ព័រអ៊ីតាលី Ferrari បានបង្ហាញម៉ូដែល 488 Pista ជាផ្លូវការ ដោយវាមានកម្លាំងខ្លាំងជាង , លឿន​ជាង និង​មាន​ទម្ងន់​ស្រាល​ជាង Ferrari 488 GTB គួរ​ឲ្យ​កត់​សម្គាល់។ “Pista” គឺ​ជា​ពាក្យ​ក្នុង​ភាសា​អ៊ីតាលី ដែល​មាន​ន័យ​ថា “ផ្លូវ” (Track)។

រថយន្ត Ferrari 488 Pista ស្រាល​ជាង Ferrari 488 GTB ដល់​ទៅ ៩០ គីឡូក្រាម​ឯណោះ ដោយ​មាន​ទម្ងន់​ត្រឹមតែ ១ ២៨០ គីឡូក្រាម​ប៉ុណ្ណោះ។ វា​បំពាក់​ម៉ាស៊ីន​ទំហំ ៨ ស៊ីឡាំង​ដែល​មាន​កម្លាំង​ខ្លាំង​បំផុត​នៅ​ក្នុង​ប្រវត្តិសាស្រ្ត Ferrari គឺ ចំណុះ ៣,៩ លីត្រ Twin-Turbo ដែល​ផលិត​បាន​កម្លាំង ៧១០ សេះ ពោល​គឺ​ច្រើន​ជាង ៥០ សេះ។

488 Pista ថ្មី​នេះ អាច​ស្ទុះ​ពី ០ ដល់ ១០០ គីឡូម៉ែត្រ ប្រើ​ពេល​តែ ២,៨៥ វិនាទី​ប៉ុណ្ណោះ (488 GTB ប្រើ​ពេល ៣,០ វិនាទី) ខណៈ​ជាន់​ពី ០ ដល់ ២០០ គីឡូម៉ែត្រ ប្រើ​ពេល ៧,៦ វិនាទី (488 GTB ប្រើ​ពេល ៨,៣ វិនាទី) ហើយ​អាច​រត់​ដល់​ល្បឿន​អតិបរិមា ៣៤០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង (ល្បឿន​អតិបរិមា​របស់ 488 GTB គឺ ៣៣០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង)។

មិន​តែ​ប៉ុណ្ណោះ Ferrari ក៏​បាន​ធ្វើ​ឲ្យ​ដំណើរការ​បើកបរ​មិន​ចាញ់​ខ្យល់ (Aerodynamic Performance) របស់ 488 Pista កាន់​តែ​ប្រសើរ រហូត​ដល់​ទៅ ២០ ភាគរយ​ធៀប​នឹង ម៉ូដែល 488 GTB ទាំង​នៅ​លើ​ផ្លូវ​ប្រណាំង និង​ផ្លូវ​ធម្មតា៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ស្ដាយ​ណាស់! រថយន្ត​រាប់រយគ្រឿងខូចខាតយ៉ាងដំណំ ដោយសាររថយន្តភ្លើងធ្លាក់ផ្លូវ

រថយន្ត​ថ្មី​សន្លាង​រាប់​រយ​គ្រឿង ត្រូវ​ជឿជាក់​ថា​បាន​ខូច​ខាត នៅ​ពេល​ទូរថភ្លើង​ជាង ៣០ បាន​ធ្លាក់​ផ្លូវ​កាល​ពី​ព្រឹក​ថ្ងៃ​ពុធ នៅ​តំបន់​​ដាច់​ស្រយាល​ក្នុង​រដ្ឋ​ Nevada ក្បែរ​ទល់​ដែន​រដ្ឋ Utah សហរដ្ឋអាមេរិក។

វិបសាយ KSL រាយការណ៍​ថា​ហេតុ​ការ​នេះ​កើត​ឡើង​នៅ​ម៉ោង​វេលា​ប្រមាណ ៥៖៣០ ព្រឹក។ មិន​មាន​ការ​រាយការណ៍​ពី​អ្នក​រង​របួស​នោះ​ទេ ប៉ុន្តែ​មាន​​ទូ​រថភ្លើង​ដឹង​រថយន្ត​​ចំនួន ៣៣ ទូបាន​ធ្លាក់​ចេញ​ពី​ផ្លូវ។

ការ​ស៊ើបអង្កេត​អំពូល​មូលហេតុ​នឹង​ត្រូវ​ចាប់​ផ្ដើម ប៉ុន្តែ​គេ​សន្និដ្ឋាន​ថា​គ្រោះ​ថ្នាក់​នេះ ប្រហែល​ជា​កើត​ឡើង​ដោយ​សារ​ការ​​ប្រែ​ប្រួល​នៃ​ធាតុ​អាកាស​រវាង​ពេល​ថ្ងៃ​និង​ពេល​យប់ ដែល​អាច​ធ្វើ​ឲ្យ​ផ្លូវ​រថភ្លើង​ជាប់​គាំង។

រូបភាព​ដែល​គេ​បង្ហោះ​លើ​អនឡាញ​បាន​បង្ហាញ​ថា រថយន្ត​ដែល​រង​គ្រោះ​មាន​​ដូច​ជា​រថយន្ត Jeep Gladiator ស៊េរី​ថ្មី, រថយន្ត​ភីកអាប់ GMC និង​រថយន្ត Chevrolet ផង​ដែរ ដែល​សរុប​មាន​រាប់​រយ​គ្រឿង៕ ​​

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្ត ១៤ ម៉ូដែល ទំនង​អាច​ជិះ​ដល់ ៣២ ម៉ឺនគីឡូម៉ែត្រ

ពេល​ទិញ​រថយន្ត​​ មនុស្ស​ភាគ​ច្រើន​ច្បាស់​ជា​ពិចារណា​លើ​រយៈពេល​នៃ​ការ​ប្រើ​ប្រាស់ ចង់​បាន​រថយន្ត​ដែល​មាន​អាយុកាល​វែង​ប្រើ​បាន​យូរ​ឆ្នាំ។ iSeeCars របស់​សហរដ្ឋអាមេរិក​បាន​វិភាគ​លើ​រថយន្ត​ជាង ១៣,៨ លាន​គ្រឿង ដើម្បី​ពិនិត្យ​មើល​ថា​រថយន្ត​ម៉ូដែល​ណា​ខ្លះ​អាច​ប្រើ​ប្រាស់​បាន​ដល់​ ៣២ ម៉ឺន​គីឡូម៉ែត្រ ឬ​លើស​ពី​នេះ។ ជា​មធ្យម​មាន ១,២% នៃ​រថយន្ត​ដែល​ផលិត​រៀងរាល់​ឆ្នាំ អាច​ឆ្លង​ផុត​ដល់ ៣២ ម៉ឺន​គីឡូម៉ែត្រ។ ខាង​ក្រោម​ជា​រថយន្ត​ដែល​ឈរ​នៅ​តំណែង​លើ​គេ ក្នុង​ការ​វិភាគ ៖

១. Toyota Sequoia ៖ ៧,៤%

៧,៤% នៃ​រថយន្ត​ Toyota Sequoia ​​អាច​​បើកបរ​លើ​ដង​ផ្លូវ​​បាន​​លើស​ពី ៣២ ម៉ឺន​គីឡូម៉ែត្រ។ ជាង​នេះ​ទៅ​ទៀត​ រថយន្ត​ម៉ូដែល​នេះ​ក៏​ជា​រថយន្ត​មួយ​ក្នុង​ចំណោម​រថយន្ត​ ៥ ម៉ូដែល​ ដែល​អាច​ប្រើ​ប្រាស់​បាន​ដល់ ៤៨ ម៉ឺន​គីឡូម៉ែត្រ​ ក្នុង​ការ​សិក្សា​នេះ​ផង​ដែរ។

២. Chevrolet Suburban ៖ ៥,០%

៣. Ford Expedition ៖ ៥,០%

៤. GMC Yukon XL ៖ ៤,០%

៥. Toyota 4Runner ៖ ៣,៩%

​ក្រៅ​ពី​មាន​ឈ្មោះ​ក្នុង​បញ្ជី​រថយន្ត​អាយុ​កាល​ ៣២ ម៉ឺន​គីឡូម៉ែត្រ Toyota 4Runner ក៏​មាន​ឈ្មោះ​ក្នុង​បញ្ជី​រថយន្ត​​អាយុ​កាល ៤៨ ម៉ឺន​គីឡូម៉ែត្រ​ផង​ដែរ ដោយ​មាន​ ០,២% នៃ​ចំនួន​ដែល​បាន​ចុះ​បញ្ជី​នៅ​សហរដ្ឋអាមេរិក។

៦. Chevrolet Tahoe ៖ ៣,៨%

៧. Toyota Highlander Hybrid ៖ ៣,១%

៨. Honda Ridgeline ៖ ៣,០%

៩. GMC Yukon ៖ ២,៨%

១០. Toyota Tacoma ៖ ២,៦%

Toyota Tacoma ក៏​​ស្ថិត​ក្នុង​លំដាប់​កំពូល​ទាំង ៥ នៃ​រថយន្ត​មាន​អាយុ​កាល ៤៨ ម៉ឺន​គីឡូម៉ែត្រ​ផង​ដែរ។

១១. Toyota Tundra ៖ ២,៦%

បើ​គិត​ក្នុង​បញ្ជី​រថយន្ត​មាន​អាយុ​កាល​ដល់ ៤៨ ម៉ឺន​គីឡូម៉ែត្រ ម៉ូដែល Tundra នេះ​គឺ​ជាប់​លេខ ៦។

១២. Toyota Avalon ៖ ២,៥%

១៣. Honda Odyssey ៖ ២,៥%

១៤. Lincoln Navigator ៖ ២,២%

ផ្ទាំងផ្សាយពាណិជ្ជកម្ម

អេមណាស់! SUV ៧កៅអី Cadillac XT6 ឆ្នាំ២០២០ ទំនើប និងទូលាយខ្លាំង តម្លៃជាង៥ម៉ឺនដុល្លារ

នៅទីបំផុត រថយន្ត Cadillac XT6 ស៊េរី​ឆ្នាំ ២០២០ បានបង្ហាញតម្លៃលក់ជាផ្លូវការ បន្ទាប់ពីបានបង្ហាញខ្លួន នៅក្នុង​កម្មវិធី 2019 Detroit Auto Show ជា SUV ៧ កៅអី ដែលស្ថិត​នៅ​ក្រោម​ម៉ូដែល Escalade។

Cadillac XT6 ស៊េរីថ្មី មានតម្លៃ​ចាប់​ពី ៥៣ ៦៩០ ដុល្លារ​នៅ​លើទីផ្សារសហរដ្ឋអាមេរិក សម្រាប់​ម៉ូដែល Premium Luxury ប្រើ​ប៉ុងមុខ FWD។

XT6 ប្រើម៉ាស៊ីន​សាំង​ចំណុះ ៣,៦ លីត្រ ទំហំ ៦ ស៊ីឡាំង មាន​កម្លាំង ៣១០ សេះ និង​ប្រើ​ប្រអប់លេខ​អូតូ ៩ វគ្គ ហើយ​ប្រើ​ប្រព័ន្ធ​បើកបរ​ប៉ុង​មុខ FWD។

ដោយឡែក ​ម៉ូដែល XT6 Sport ប្រើ​ប្រព័ន្ធ​បើកបរ​ប៉ុង​ពីរ Sport Control AWD ហើយមានតម្លៃ ៥៨ ០៩០ ដុល្លារ។

ជា​ស្តង់ដារ ម៉ូដែល Premium Luxury និង Sport បាន​បំពាក់លក្ខណៈ​ពិសេសៗ ដូច​ជា ពោង​សុវត្ថិភាព ៧ , ប្រព័ន្ធ Forward Collision Alert, Automatic Emergency Braking, Lane Change Alert, Lane Keep Assist និង Rear Cross Traffic Alert ជាដើម។

ចំណែក​ឯ​ផ្នែក​ខាង​ក្នុង​វិញ​មាន​ផ្ទៃ​ធំ​ទូលាយ ហើយ​បំពាក់​ទៅ​ដោយ​គ្រឿង​បរិក្ខារ​មាន​គុណភាព​ខ្ពស់ និង​កៅអី​ចំនួន ៨ ដ៏​មាន​ផាសុកភាព។ មិន​តែ​ប៉ុណ្ណោះ វា​បំពាក់​អេក្រង់ Touchscreen ទំហំ ៨ អ៊ីញ, ប្រព័ន្ធ​សំឡេង Bose ៨ ឬ ១៤ គ្រាប់ , ប្រព័ន្ធ 4G LTE , កៅអី​ជួរ​ទី ៣ ចុច​អូតូ និង មុខងារ​សាក​ថ្ម​មិន​បាច់​ប្រើ​ខ្សែ ជាដើម៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

២នាក់បានហើយ! ឡាន BMW Z4 បើកដំបូល ឆ្នាំ ២០១៩ មាឌតូចមែន តែអេមមួយចប់

កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន​រថយន្ត BMW បាន​បញ្ចេញ​រថយន្ត​ប្រភេទ​បើក​ដំបូលថ្មី ដែលជិះ​បាន​គ្នា ២ នាក់ ម៉ូដែល Z4 សេរ៊ី​ឆ្នាំ ២០១៩ ជាផ្លូវការ។

Z4 Roadster M40i បាន​ទទួល​ការ​រចនា​យ៉ាង​ស្រស់ស្អាត និង​ទាក់ទាញ ជាមួយ​នឹង​សំណាញ់​ប៉ាណា​ភ្លោះ ប្រចាំ​ត្រកូល BMW , រន្ធ​បឺត​ខ្យល់​ធំ និង ចង្កៀង​មុខ​ក្រោយ​ថ្មី​ទៀត​ផង។ ផ្នែក​ខាង​ក្រៅ​របស់​វា​មាន​ពណ៌​ទឹកក្រូច (Frozen Orange) , ដំបូល​ទន់-បើក​បាន​ពណ៌​ខ្មៅ , កញ្ចក់​ចំហៀង​ពណ៌​ខ្មៅ , ចង្កៀង​មុខ LED និង យ៉ាន់​អាលុយមីញ៉ូម​ទម្ងន់​ស្រាល ទំហំ ១៩ អ៊ីញ​ផង​ដែរ។

ក្រុមហ៊ុន BMW មិន​បាន​បង្ហាញ​ព័ត៌មាន​ច្រើន​អំពី​ផ្នែក​ខាង​ក្នុង​ឡើយ ប៉ុន្តែ Z4 បាន​បំពាក់​កុងទ័រ​ឌីជីថល , ដៃ​ចង្កូត ៣ កាំ , ប្រព័ន្ធ iDrive Infotainment System , កៅអី​ស្បែក ប្រភេទ Vernasca , ប្រព័ន្ធ​ភ្លើង Ambient Lighting និង ប្រព័ន្ធ​សំឡេង Harman Kardon ជា​ដើម។

សូម​បញ្ជាក់​ថា រថយន្ត BMW Z4 Roadster M40i នឹង​បំពាក់​ម៉ាស៊ីន​ចំណុះ ៣,០ លីត្រ ទំហំ ៦ ស៊ីឡាំង ដែល​បង្កើត​កម្លាំង ៣៣៥ សេះ។ វា​អាច​ជាន់​ស្ទុះ​ពី​កុងទ័រ ០ ដល់ ១០០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​ប្រើ​ពេល​ត្រឹម​តែ ៤,៤ វិនាទី​ប៉ុណ្ណោះ។ Z4នឹង​មាន​តម្លៃ​ចាប់​ពី ៥០ ០០០ ដុល្លារ​ឡើង​ទៅ​នៅ​លើ​ទីផ្សារ​បរទេស៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+