ផ្ទាំងផ្សាយពាណិជ្ជកម្ម

Suzuki ប្រកាសដាច់ស្តុករថយន្ត Jimny Nomade នៅទីផ្សារប្រទេសជប៉ុន

[បរទេស] ត្រឹមតែ ៤ ថ្ងៃបន្ទាប់ពីការដាក់លក់ជាផ្លូវការនៅ Jimny Nomade នៅក្នុងប្រទេសជប៉ុន ពេលនេះ ក្រុមហ៊ុនផលិតរថយន្ត Suzuki បាននិយាយថាខ្លួនបានទទួលបានការបញ្ជាទិញទុកមុនប្រហែល ៥០ ០០០ គ្រឿង ព្រមទាំងប្រកាសផ្អាកទទួលកក់ជាបណ្តោះអាសន្ន ដោយសារតម្រូវការច្រើន លើពីសមត្ថភាពផលិតបច្ចុប្បន្នរបស់ខ្លួន។

គួរឲ្យដឹងថា ការចែកចាយរថយន្ត Suzuki Jimny 5-door លើកដំបូងនៅក្នុងប្រទេសជប៉ុន គ្រោងធ្វើឡើងនៅថ្ងៃទី ៣ ខែមេសា ប៉ុន្តែដើម្បីបំពេញតម្រូវការដ៏ធំនាពេលបច្ចុប្បន្ន ក្រុមហ៊ុន Suzuki អាចនឹងលុបចោលព្រឹត្តិការណ៍ដែលបានគ្រោងទុកពីមុនទាំងអស់សម្រាប់ Jimny Nomade នៅក្នុងប្រទេសជប៉ុនផងដែរ។

ជាមួយគ្នានេះ ក្រុមហ៊ុនផលិតរថយន្តរបស់ប្រទេសជប៉ុនមួយនេះ ក៏បាននិយាយថា ខ្លួននឹងធ្វើបច្ចុប្បន្នភាពពេលវេលានៃការបើកទទួលការបញ្ជាទិញទុកមិនឡើងវិញ និងពិចារណាលើការផលិតឲ្យបានឆាប់នាពេលខាងមុខ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រូ​បភាព Render ឡាន EV ថ្មីរបស់ Xpeng ដែលគ្រោងប្រកាសចេញក្នុងឆ្នាំនេះ

ក្រុមហ៊ុនផលិតរថយន្ត Xpeng ត្រូវបានគេរាយការណ៍ថា កំពុងរៀបចំបង្ហាញរថយន្តថ្មីជាច្រើនក្នុងឆ្នាំ ២០២៥ ដែលរួមមានទាំងរថយន្ត SUV និង Sedan ដើម្បីពង្រីកទីផ្សាររបស់ពួកគេ។ ក្នុងចំណោមនោះ បើយោងតាមរូបភាព Render ដែលមានបង្ហាញ, រថយន្តសេរ៊ីនេះអាចជាម៉ូឌែល Xpeng Mona G03 ។

ចំពោះរថយន្ត Xpeng Mona G03 គឺជារថយន្តប្រភេទ SUV ខ្នាតមធ្យម ដែលនឹងជំនួស Xpeng G3 ដែលឈប់ផលិត ហើយគ្រោងបង្ហាញខ្លួននៅក្នុងឆមាសទី២ ខាងមុខនេះ ជាមួយតម្លៃលក់ចាប់ពី ១៨ ០០០ ដុល្លារ។

លើសពីនេះ ក្រុមហ៊ុន Xpeng ក៏មានគម្រោងបង្ហាញរថយន្តថ្មីៗបន្ថែមក្នុងឆ្នាំ ២០២៥ នេះផងដែរមានដូចជា៖

  • Xpeng G5 – រថយន្ត Compact SUV
  • Xpeng G7 – រថយន្ត SUV ខ្នាតធំ
  • Xpeng H01 – រថយន្ត SUV ខ្នាតធំ
  • Xpeng P7 (ជំនាន់ថ្មី) – រថយន្ត Sedan ទំហំមធ្យម
  • Xpeng P9 – រថយន្ត Sedan ប្រណិត

បន្ថែមលើស៊េរីនេះ Xpeng ក៏មានគម្រោងបង្ហាញចេញនូវរថយន្ត Mona SUV ថ្មីទំហំតូចជាងរថយន្តដែលចេញលក់នៅពេលបច្ចុប្បន្ននៅក្នុងឆ្នាំ២០២៦ ផងដែរ។ ជាពិសេសក្រុមហ៊ុនក៏គម្រោងចូលរួមក្នុងទីផ្សាររថយន្ត Plug-in Hybrid (PHEV) ដោយមានគម្រោងបង្ហាញរថយន្តម៉ូដែល PHEV ថ្មី ជាលើកដំបូងផងដែរ។

គួរឲដឹងថា នៅក្នុងខែមករា ឆ្នាំ២០២៥ ក្រុមហ៊ុន Xpeng បានលក់រថយន្តអគ្គិសនីចំនួន ៣០ ៣៥០ គ្រឿង កើនឡើង ២៦៧,៩ភាគរយ បើប្រៀបធៀបនឹងឆ្នាំមុន ខណៈចំនួន ១៥ ០០០ គ្រឿងក្នុងចំណោមនេះ គឺជាចំនួនលក់រថយន្ត Mona M03 ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Geely បញ្ចេញឡានប្រើអគ្គីសនី បូកសាំង អាចរត់បាន ២ពាន់គីឡូម៉ែត្រ ឯតម្លៃខ្ទង់ ១មុឺនដុល្លារប៉ុណ្ណោះ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Geely គ្រោងនឹងធ្វើការដាក់លក់នៅរថយន្ត Geely Galaxy L6 EM-I ប្រភេទ PHEV ក្នុងទីផ្សារប្រទេសចិន នៅថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ ២០២៥ ជាមួយតម្លៃលក់ចាប់ពី ១១ ៤០០ ដុល្លារ ។

Geely Galaxy L6 EM-I ដំណើរការដោយម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ និងម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបាន ២១៥ សេះ និងកម្លាំងរមួល ២៦២ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ១៩,០៩ គីឡូវ៉ាត់ម៉ោង ដោយប្រើថាមពលអគ្គីសនី និងសាំងពេញ ៦០លីត្រ អាចបើកបរបានចម្ងយ ២ ០០០ គីឡូម៉ែត្រ ។

រថយន្តនេះមានប្រវែងតួខ្លួនសរុប ៤ ៧៨២ ម.ម ទទឹង ១ ៨៧៥ ម.ម កំពស់ ១ ៤៨៩ ម.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ២ ៧៥២ ម.ម ។ សម្រាប់គ្រឿងបរិក្ខានៅផ្នែកខាងក្រៅមានបំពាក់ចង្កៀងមុខ-ក្រោយ ប្រភេទ LED រាងស្លីម ព្រមទាំងប្រើប្រាស់នៅថាសកង់ស្ព័រទំហំ ១៨ អ៊ីញ ។

ចំពោះនៅផ្នែកខាងក្នុងវិញមានបំពាក់កុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ១០,២ អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១៤,៦ អ៉ីញ រួមទាំងកន្លែងសាកថ្មឥត និងប្រព័ន្ធជំនួយការអ្នកបើកបរកម្រិតទិ ២ ផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

VW គ្រោងប្រកាសចេញលក់ All-new Tiguan ជំនាន់ទី៣ ឆ្នាំ 2025​ ក្នុងខែឧសភាខាងមុខនេះ

ក្រុមហ៊ុនផលិតរថយន្ត Volkswagen បានធ្វើការប្រកាសជាផ្លូវការថា ពួកគេគ្រោងនឹងដាក់បង្ហាញចេញលក់នូវរថយន្ត All-new Volkswagen Tiguan ជំនាន់ទី៣ សេរ៊ីឆ្នាំ២០២៥ នៅក្នុងទីផ្សារប្រទេសអូស្ត្រាលី នៅក្នុងខែ​​ឧសភាខាងមុខនេះ ទទួលបានជម្រើសម៉ាសុីនចំនួន ៣ ជាមួយតម្លៃលក់ចាប់ពី ២៧ ៣០០ ដុល្លារ ដល់ ៤៥ ៨០០ ដុល្លារ។

VW Tiguan ផលិតឡើងនៅលើគ្រោងឆ្អឹង MQB platform មានប្រវែងតួខ្លួនសរុប ៤ ៦៨៤ ម.ម ទទឹង ១ ៨៥៤ ម.ម កម្ពស់ ១ ៦៨៥ ម.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ២ ៧៩១ ម.ម ដំណើរការដោយ៖

  • ម៉ាស៊ីនសាំងចំណុះ ២,០ លីត្រ Turbocharged ទំហំ ៤ស៊ីឡាំង អាចផលិតកម្លាំងបាន ២៦៥ សេះ និងកម្លាំងរមួល ៤០០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូចំនួន ៧វគ្គ និងប្រព័ន្ធបើកបរប៉ុង ២ AWD ។
  • ម៉ាស៊ីនសាំងចំណុះ ២,០ លីត្រ Turbocharged ទំហំ ៤ស៊ីឡាំង អាចផលិតកម្លាំងបាន ២០៣ សេះ និងកម្លាំងរមួល ៣២០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូចំនួន ៧វគ្គ និងប្រព័ន្ធបើកបរប៉ុង ២ AWD ។
  • ម៉ាស៊ីនសាំងចំណុះ ១,៤ លីត្រ Turbocharged ទំហំ ៤ស៊ីឡាំង អាចផលិតកម្លាំងបាន ១៤៩ សេះ និងកម្លាំងរមួល ២៥០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូចំនួន ៧វគ្គ និងប្រព័ន្ធបើកបរប៉ុង ១ FWD ។

សម្រាប់ការរចនាផ្នែកខាងក្រៅរបស់ All-new Volkswagen Tiguan ជំនាន់ទី៣ សេរ៊ីឆ្នាំ២០២៥ ត្រូវបានបំពាក់ជាមួយប៉ាណាមុខទំហំធំ ចង្កៀងមុខ-ក្រោយ LED អូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង ព្រមទាំងថាសកង់ស្ព័រទំហំ ១៩ និង ២០ អ៊ីញ។

ចំពោះនៅផ្នែកខាងក្នុងវិញ មានកុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ១០,២៥ អ៊ីញ​ និងអេក្រង់កំសាន្ត touchscreen ទំហំ ១២,៩ អ៊ីញ និងទំហំ ១៥អ៉ីញជាជម្រើស អាចប្រើមុខងារ Apple CarPlay និង Android Auto រួមទាំងភ្លើងលម្អ ៣០ពណ៌ និងឧបករណ៍បំពងសំឡេងម៉ាក Harman Kardon ១២ចំណុចជាដើម ។ លើសពីនេះ ក៏បានភ្ជាប់មកជាមួយប្រព័ន្ធជំនួយការអ្នកបើកបរ IQ.Drive suite ដែលរួមបញ្ចូននៅមុខងារដ៏សំបូរបែបជាស្តង់ដារទៀតផង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បន្ទាប់ពីបរាជ័យ robotaxi, GM កំពុងងាកទៅរកការអភិវឌ្ឍប្រព័ន្ធជំនួយបើកបរកម្រិតខ្ពស់ថ្មីវិញ អាចបើកបរដោយស្វ័យប្រវត្តិ

ក្រុមហ៊ុន General Motors (GM) ត្រូវបានគេរាយការណ៍ថា បានងាកទៅរកការអភិវឌ្ឍប្រព័ន្ធជំនួយអ្នកបើកបរកម្រិតខ្ពស់របស់ពួកគេគឺ Super Cruise វិញហើយ បន្ទាប់ពីបានបរាជ័យក្នុងការអភិវឌ្ឍបច្ចេកវិទ្យា robotaxi ដែលបច្ចេកវិទ្យាថ្មីនេះ អាចមានសមត្ថភាពបើកបររថយន្តដោយស្វ័យប្រវត្តិមិនចាំបាច់ប្រើដៃ និងមានលក្ខណៈបច្ចេកទេសស្រដៀងទៅនឹងបច្ចេកវិទ្យា Autopilot របស់ក្រុមហ៊ុន Tesla ។

ក្នុងនោះ ក្រុមហ៊ុន GM បានប្រើបច្ចេកវិទ្យានេះនៅលើរថយន្តរបស់ Cadillac និង SUV ធំៗជាច្រើនរួចមកហើយ ដើម្បីផ្តល់នូវប្រព័ន្ធសុវត្ថិភាពល្អប្រសើរដោយបានរួមបញ្ចូលនូវការប្រើប្រាស់ប្រព័ន្ធកាមេរ៉ា រ៉ាដា និងឧបករណ៍ត្រួតពិនិត្យសុខភាពសម្រាប់អ្នកបើកបរផងដែរ និងបានរំពឹងថាប្រព័ន្ធ Super Cruise នេះ នឹងបង្កើតប្រាក់ចំណូលប្រចាំឆ្នាំដល់ ២ ពាន់លានដុល្លារ ក្នុងរយៈពេល ៥ ឆ្នាំ ខាងមុខ។

គួរបញ្ជាក់ថា បច្ចេកវិទ្យា Super Cruise របស់ GM ជាកម្មវិធីដែលតម្រូវឲអតិថិជនត្រូវបង់ប្រាក់ប្រចាំខែចំនួន ២៥ ដុល្លារ ឬ ២៥០ ដុល្លារ ប្រចាំឆ្នាំដើម្បីបន្តប្រើប្រាស់ ប៉ុន្តែអាចចូលប្រើប្រាស់បានដោយឥតគិតថ្លៃក្នុងរយៈពេល ៣ ឆ្នាំដំបូង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

VW ID.4 ស៊េរីថ្មីចុងក្រោយ ប្រើអគ្គីសនីសុទ្ធ នឹងចេញលក់ជាផ្លូវការនៅពាក់កណ្តាលឆ្នាំនេះ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Volkswagen ទើបតែបានធ្វើការផលិតឡើងវិញនៅរថយន្តអគ្គិសនីសុទ្ធ VW ID.4 ស៊េរីថ្មីចុងក្រោយ នៅទីផ្សារសហរដ្ឋអាមេរិក ដែលតម្លៃលក់ចាប់ពី ៤៥ ០៩៥ ដុល្លារ ដល់ ៥៧ ២៩៥ ដុល្លារ គ្រោងនឹងចេញលក់ជាផ្លូវការនៅពាក់កណ្តាលឆ្នាំ ២០២៥ នេះ ។

ក្នុងនោះ Volkswagen នឹងផ្តល់នៅជម្រើសកញ្ចប់អាគុយចំនួន ២ រួមមាន អាគុយទំហំ ៦២ គីឡូវ៉ាត់ម៉ោង និងអាគុយទំហំ ៨២ គីឡូវ៉ាត់ម៉ោង ខណៈម៉ូទ័រអគ្គិសនី រួមទាំងចម្ងាយនៃបើកបរ ក្រុមហ៊ុនមិនទាន់បង្ហាញនៅឡើយទេ ។

សម្រាប់គ្រឿងបរិក្ខាដែលមាននៅលើរថយន្តនេះ មានដូចជា ចង្កៀងមុខ-ក្រោយប្រភេទ LED ខណៈខាងមុខមានមុខងារទម្លើង-ទម្លាក់ហ្វាកូតដោយស្វ័យប្រវត្តិ, ថាសកង់ស្ព័រទំហំ ១៩អ៉ីញ ដល់ ២១អ៉ីញ រួមទាំងអេក្រង់កំសាន្ត touchscreen ទំហំ ១២,៩ អ៉ីញ ក៏ដូចជាកន្លែងសាកថ្មឥតប្រើខ្សែជាដើម ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ញាក់សាច់! Suzuki Jimny Nomad របស់ជប៉ុន ទទួលបានការកក់មុន ៤មុឺនគ្រឿង ត្រឹមតែរយៈពេល ២ថ្ងៃ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Suzuki ប្រចាំនៅទីផ្សារប្រទេសជប៉ុន បានធ្វើការប្រកាសថា ក្រុមហ៊ុនទទួលបានការបញ្ជាទិញទុកមុននៅរថយន្ត Suzuki Jimny Nomad ប្រភេទទ្វារ ៥ ចំនួនដល់ទៅ ៤ម៉ឺនគ្រឿង ត្រឹមរយៈពេល ២ថ្ងៃប៉ុណ្ណោះ ។

គួរឲ្យដឹងថា Suzuki Jimny ម៉ូដែល Nomade ប្រភេទទ្វា ៥ នៅទីផ្សារប្រទេសជប៉ុន គ្រោងនឹងដាក់លក់នៅខែមេសា ឆ្នាំ ២០២៥ ជាមួយតម្លៃលក់ចាប់ពី ១៧ ២០០ ដុល្លារ ៕

Suzuki Jimny Nomad ត្រូវបានបំពាក់ជាមួយប៉ាណា ប៉ាណាមុខតុបតែងជាមួយក្រូម៉េ និងកាងខាងមុខចស្រដៀងទៅនឹងម៉ូដែលទ្វារ ៣ អបសងខាងចង្កៀងមុខប្រភេទ LED អំពូលកាត់អ័ព្ទមានរាងមូល ។ ផ្នែកខាងក្នុងត្រូវបានបំពាក់ដោយអេក្រង់កំសាន្ត touchscreen ទំហំ ៩អ៉ីញ អាចភ្ជាប់មុខងារ Apple CarPlay/Android Auto ។

រថយន្តនេះ ដំណើរការដោយម៉ាស៊ីនសាំងចណុះ ១,៥ លីត្រ ទំហំ ៤ស៊ីឡាំង អាចផលិតកម្លាំងបាន ១០៣ សេះ និងកម្លាំងរមួល ១៣៤ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយជម្រើសប្រអប់លេខដៃ ៥វគ្គ និងប្រអប់លេខអូតូ ៤វគ្គ ប្រភេទបើកបរប៉ុង ២ part-time 4WD system ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ការលក់រថយន្ត EV នៅក្នុងប្រទេសថៃ ត្រូវបានព្យាករណ៍ថានឹងកើនឡើង ៤០ភាគរយ នៅក្នុងឆ្នាំ ២០២៥ នេះ

ការលក់រថយន្ត EV នៅក្នុងប្រទេសថៃ ត្រូវបានព្យាករណ៍ថានឹងកើនឡើង ៤០ភាគរយ នៅក្នុងឆ្នាំ ២០២៥ នេះ ដោយអាចនឹងមានចំនួនលក់លើស ១០០ ០០០ គ្រឿង បន្ទាប់ពីការលក់រថយន្ត EV ក្នុងឆ្នាំ ២០២៤ បានធ្លាក់ចុះ ៨ភាគរយ។ នេះបើតាមលោក Suroj Sangsnit ប្រធានសមាគមរថយន្តអគ្គិសនីថៃ (EVAT) បានប្រាប់រ៉យទ័រ។

ចំពោះការព្យាករណ៍នេះ ត្រូវបានធ្វើឡើងដោយផ្អែកលើកម្មវិធីលើកទឹកចិត្តថ្នាក់ជាតិរបស់រដ្ឋាភិបាលរបស់ប្រទេសថៃផ្ទាល់ដែលតម្រូវឱ្យក្រុមហ៊ុនដែលនាំចូលយានយន្តចូលក្នុងប្រទេសថៃចន្លោះឆ្នាំ ២០២២ ដល់ឆ្នាំ ២០២៣ ត្រូវផលិតរថយន្តចំនួន ១,៥ គ្រឿង សងវិញទៅតាមចំនួនរថយន្តដែលពួកគេបាននាំចូលក្នុងឆ្នាំនោះ ដើម្បីជួយឱ្យពួកគេមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ការកាត់បន្ថយពន្ធ និងជៀសវាងការផាកពិន័យ។

សម្រាប់កត្តាមួយទៀតដែលអាចធ្វើឲការលក់រថយន្ត EV នៅក្នុងប្រទេសថៃនៅក្នុងឆ្នាំ២០២៥ នេះអាចកើនឡើងខ្លាំងបាន គឺដោយសារសង្គ្រាមតម្លៃរថយន្តអគ្គិសនី (EV) នៅក្នុងប្រទេសថៃកំពុងមានការកើនឡើងយ៉ាងខ្លាំងដោយសារឥទ្ធិពលរបស់ក្រុមហ៊ុនផលិតរថយន្តរបស់ប្រទេសចិន។ ទោះបីជាយ៉ាងណាក៏ដោយ ការប្រកួតប្រជែងតម្លៃនេះអាចនឹងបង្កជាបញ្ហារសំខាន់សម្រាប់ឧស្សាហកម្មរថយន្តថៃទាំងមូល៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Tesla គ្រោងនឹងបញ្ចេញរថយន្ត EV ថ្មីដែលមានតម្លៃតម្លៃសមរម្យនៅក្នុងឆ្នាំនេះ

ក្រុមហ៊ុន Tesla បានធ្វើការប្រកាសជាផ្លូវការថា ពួកគេគ្រោងនឹងបញ្ចេញរថយន្តអគ្គិសនីថ្មីដែលមានតម្លៃសមរម្យនៅក្នុងឆមាសទី ១ នេះ។ រថយន្តថ្មីនេះ អាចមានឈ្មោះ Tesla Model 2 ឬ Tesla Model Q ប៉ុន្តែ Tesla មិនទាន់ប្រកាសឈ្មោះផ្លូវការនៅឡើយទេ ប៉ុន្តែនឹងមានទំហំតូចជាង Model Y ហើយមានរចនាសមស្របសម្រាប់ការបើកបរនៅក្នុងទីក្រុង។

ក្នុងនោះ Tesla មានគម្រោងលក់រថយន្តថ្មីនេះក្នុងតម្លៃប្រហាក់ប្រហែលពី ២៥ ០០០ ដុល្លារ ទៅ ៣០ ០០០ ដុល្លារ នៅក្នុងទីផ្សារសហរដ្ឋអាមេរិក។ ចំណែកនៅទីផ្សារអឺរ៉ុប តម្លៃអាចនឹងខុសគ្នាតិចតួចអាស្រ័យលើពន្ធ និងការឧបត្ថម្ភរបស់រដ្ឋាភិបាល។

ទន្ទឹមនឹងនេះ រថយន្តនេះ នឹងក្លាយជារថយន្តដែលមានតម្លៃសមរម្យបំផុតក្នុងចំណោមរថយន្តទាំងអស់របស់ Tesla ហើយអាចប្រកួតប្រជែងតម្លៃជាមួយរថយន្តផ្សេងៗរបស់ក្រុមហ៊ុន BYD, Volkswagen និង Hyundai បាន។

គួរឲដឹងថា រថយន្ត EV ថ្មីនេះ នឹងប្រើប្រាស់នូវប្រព័ន្ធថ្ម LFP (Lithium Iron Phosphate) បច្ចេកវិទ្យា Gigacasting និងប្រព័ន្ធ Software AI និង Full Self-Driving (FSD) ដែលអាចបើកបរដោយស្វ័យប្រវត្តិ និងគាំទ្របច្ចេកវិទ្យា Robotaxi ។

ខណៈការផលិត អាចនឹងធ្វើឡើងនៅក្នុងរោងចក្រ Giga Texas (អាមេរិក), Giga Shanghai (ចិន) និង Giga Berlin (អឺរ៉ុប)។ ប៉ុន្តែបើទោះបីជា Tesla បានប្រកាសថារថយន្តថ្មីនេះនឹងចេញលក់នៅក្នុងឆ្នាំ ២០២៥ ក៏ដោយ ក៏មានការរំពឹងថាការផលិតអាចនឹងពន្យារពេលផងដែរ បើមានបញ្ហាបច្ចេកទេស ឬការរៀបចំការផលិតមិនទាន់រួចរាល់៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានដែលលក់ដាច់ជាងគេរបស់ Kia នៅសហរដ្ឋអាមេរិក គឺប្រភេទ sedan

[ទីផ្សារបរទេស] កាលពីខែមករា ឆ្នាំ ២០២៥ រថយន្តប្រភេទ sedan របស់ក្រុមហ៊ុន Kia ក្លាយជារថយន្តលក់បានច្រើនជាងគេរបស់ក្រុមហ៊ុន នៅទីផ្សារសហរដ្ឋអាមេរិក នោះគឺម៉ូដែល K4 ស៊េរីថ្មីចុងក្រោយ ដោយលក់បានចំនួន ១១ ៣៥៧ គ្រឿង ។

ក្នុងនោះ ក្រុមហ៊ុនផលិតរថយន្ត Kia បានបង្ហាញទិន្ន័យនៃការលក់សរុបរបស់ខ្លួន នៅក្នុងទីផ្សារសហរដ្ឋអាមេរិកកាលពីខែមករា ឆ្នាំ ២០២៥ ដោយលក់បានសរុបដល់ទៅ ៥៧ ០០៧ គ្រឿង កើនឡើង ១២% បើធៀបនឹងរយៈពេលដូចគ្នាពីឆ្នាំ ២០២៤ ។

គួរឲ្យដឹងថា រថយន្ត Kia K4 មានតម្លៃលក់ត្រឹមតែ ២១ ៩៩០ ដុល្លារ នៅទីផ្សារសហរដ្ឋអាមេរិក ផ្តល់នៅជម្រើសម៉ាស៊ីនចំនួន ២ រួមមាន៖

  • ម៉ាស៊ីនសាំងចំណុះ ២,០ លីត្រ ទំហំ ៤ស៊ីឡាំង អាចផលិតកម្លាំងបាន ១៤៧ សេះ និងកម្លាំងរមួល ១៧៩ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ
  • ម៉ាស៊ីនសាំងចំណុះ ១,៦ លីត្រ Turbocharged ទំហំ ៤ស៊ីឡាំង អាចផលិតកម្លាំងបាន ១៩០ សេះ និងកម្លាំងរមួល ២៦៤ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ សម្រាប់ម៉ូដែល GT-Line ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+