ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡាន EV ថ្មី Kia EV4 នឹងប្រកាសចេញក្នុងពេលឆាប់ៗនេះ

រថយន្តអគ្គិសនីថ្មីបំផុតរបស់ក្រុមហ៊ុន Kia គឺ Kia EV4 ត្រូវបានប្រទះឃើញកំពុងតេស្តសាកល្បងនៅក្រៅទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុនក្នុងប្រទេសកូរ៉េ មុនពេលសម្ពោធចេញជាផ្លូវការនៅក្នុងពេលឆាប់ៗនេះ ខណៈការផលិតរថយន្តនេះនឹងចាប់ផ្តើមនៅក្នុងខែមិនា។

បើយោងតាមរូបភាពដែលបានបង្ហាញគឺ Kia EV4 នឹងមានការរចនាបែបអនាគត ជាមួយរូបរាងស្ព័រ ប៉ុន្តែនៅតែរក្សាការរចនាប៉ាណា “Tiger Nose” ដដែល។

ក្នុងនោះ រថយន្តនេះ នឹងត្រូវបានបង្កើតឡើងលើគ្រោងឆ្អឹង E-GMP របស់ Hyundai ដែលប្រើប្រាស់នៅលើរថយន្តអគ្គិសនីជាច្រើនដូចជា Kia EV6 និង Hyundai Ioniq 5។ ចំពោះគ្រោងឆ្អឹងនេះផ្តល់នូវគុណសម្បត្តិដល់ Kia EV4 ជាច្រើនមានដូចជា មានប្រវែងគម្លាតកង់មុខ-ក្រោយវែងជាងមុខ និងមានការរចនាផ្នែកខាងក្នុងធំទូលាយជាងមុនជាដើម។

លើសពីនេះ រថយន្ត EV4 នឹងបំពាក់បច្ចេកវិទ្យាថ្មីបំផុត មានដូចជា​ប្រព័ន្ធព័ត៌មានកម្សាន្ត ccNC (Connected Car Navigation Cockpit) ដែលរួមបញ្ជូលជាមួយអេក្រង់ទំហំ ១២,៣ អ៊ីញ ចំនួន២ និងបំពាក់ប្រព័ន្ធជំនួយអ្នកបើកបរកម្រិតខ្ពស់ (ADAS) ដែលអាចបង្កើនសុវត្ថិភាព និងភាពងាយស្រួលសម្រាប់អ្នកបើកបរថែមទៀតផង។

គួរឲដឹងថា ក្រុមហ៊ុន Kia បានបញ្ជាក់ថា EV4 នឹងចេញលក់នៅលើទីផ្សារជាសកល បន្ទាប់ពីប្រកាសចេញជាផ្លូវការនៅក្នុងទីផ្សារក្នុងស្រុករួច ជាមួយតម្លៃលក់រំពឹងប្រហែលចាប់ពី ២៨ ៨១០ ដុល្លារ ដល់ ៣៧ ០០០ ដុល្លារ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ភីកអាប់ KGM Ssangyong Musso ប្រើអគ្គិសនីសុទ្ធ បង្ហាញរូបរាងជាផ្លូវការ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត KGM Mobility ដែលបានប្តូរឈ្មោះពីក្រុមហ៊ុន SsangYong បានធ្វើការដាក់បង្ហាញចេញនៅរូបរាងរថយន្តភីកអាប់ MUSSO ស៊េរីឆ្នាំ ២០២៥ ប្រើថាមពលអគ្គិសនីសុទ្ធ នៅក្នុងប្រទេសកូរ៉េខាងត្បូង ។

MUSSO ផលិតឡើងដោយផ្អែកនៅលើរថយន្ត Torres និងប្រើប្រាស់គ្រោងឆ្អឹង Ladder-frame platform ដោយរំពឹងថា បំពាក់ជាមួយម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបាន ២០៣ សេះ និងកម្លាំងរមួល ៣៣៩ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយរបស់ BYD ទំហំ ៧៣,៤ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៤៦២ គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង ។

សម្រាប់ការឌីស្សាញផ្នែកខាងក្រៅ ស្រដៀងទៅនឹរថយន្ត SsangYong Torres ប្រភេទ SUV ដូចជាប៉ាណា, រន្ធខ្យល់ រួមទាំងចង្កៀងមុខ-ក្រោយ LED ព្រមទាំងបានបន្ថែមនៅកាងដែក roof-rial លើដំបូល និងថាសកង់ឌីស្សាញថ្មីជាដើម ។ ខណៈផ្នែកខាងក្នុង មិនមានព័ត៌មានបង្ហាញទេ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចិនជាប់លេខ ១ ជាប្រទេសនាំចេញរថយន្តបានច្រើនជាងគេលើលោក ២ឆ្នាំជាប់ៗគ្នា

[បរទេស] នៅក្នុងឆ្នាំ ២០២៤ ឧស្សាហកម្មយានយន្តរបស់ប្រទេសចិន បាននាំចេញរថយន្តបានសរុប ៥,៨៥ លានគ្រឿង កើនឡើង ១៩% ពីឆ្នាំ ២០២៣ វ៉ាដាច់ប្រទេសជប៉ុន ក្លាយជាប្រទេសដែលនាំចេញរថយន្តបានច្រើនជាងគេលើលោក ២ឆ្នាំជាប់ៗគ្នា នេះបើយោងតាមគេហទំព័រ Nikkei។

ជាមួយគ្នានេះ ឧស្សាហកម្មយានយន្តរបស់ប្រទេសជប៉ុនឈរនៅលេខរៀងទី ២ ដោយបាននាំចេញរថយន្តបានសរុប ៤,២១ លានគ្រឿង ធ្លាក់ចុះ ៥% បើធៀបនឹងរយៈពេលកដូចគ្នាក្នុងឆ្នាំ ២០២៣ ។

គួរបញ្ជាក់ផងដែរថា ជាមួយរថយន្តចំនួន ៥,៨៥ លានគ្រឿងនៃការនាំចេញនេះ ជាកំណត់ត្រាថ្មីរបស់ឧស្សាហកម្មយានយន្តរបស់ប្រទេសចិន ដែលនាំចេញលើសពី ៥ លានគ្រឿងជាលើកដំបូងក្នុងប្រវត្តិសាស្រ្ត ខណៈ ការ​នាំ​ចេញ​រថយន្ត​របស់​ប្រទេស​ជប៉ុន​មិន​ដែល​មាន​លើស​ពី​ ៥​លាន​គ្រឿង​នោះទេ ចាប់តាំងពីឆ្នាំ ២០០៨ មក ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានស្ព័រ Xiaomi YU7 AWD គឺអាចបើកបរបានចម្ងាយដល់ ៧៦០ គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង!

ក្រសួងឧស្សាហកម្ម និងបច្ចេកវិទ្យាព័ត៌មានប្រចាំប្រទេសចិន (MIIT) បានធ្វើការដាក់បង្ហាញចេញនូវព៌ត័មានសំខាន់ៗមួយចំនួនរបស់រថយន្ត Xiaomi YU7 ដែលជារថយន្តប្រភេទ SUV អគ្គិសនីសុទ្ធទី២ របស់ក្រុមហ៊ុនផលិតរថយន្ត Xiaomi ហើយគ្រោងប្រកាសចេញជាផ្លូវការនៅក្នុងខែមិថុនា ឬខែកក្កដា ក្នុងឆ្នាំ២០២៥ ខាងមុខនេះ ដើម្បីប្រកួតប្រជែងជាមួយ Tesla Model Y Juniper ដោយផ្តល់ជូនទាំងជម្រើស RWD និង AWD ជាមួយតម្លៃលក់ចាប់ពី ៣៤ ៥០០ ដុល្លារ​ នៅក្នុងទីផ្សារប្រទេសចិន។

ចំពោះ Xiaomi YU7 ជម្រើសប៉ុង ២ AWD ដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន ២ អាចផលិតកម្លាំងបាន ២៩៥ និង ៣៨៦ សេះ ផ្គួបជាមួយអាគុយ ternary lithium battery ចំនួន ៣ ជម្រើស អាចបើកបរបានចម្ងាយ ៦៧០, ៧៥០ និង ៧៦០ គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង មានល្បឿនអតិបរមា ២៥៣ គ.ម/ម៉ោង។

សម្រាប់ Xiaomi YU7 ជម្រើសប៉ុង ១ RWD វិញ ដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបាន ៣១៥ សេះ ផ្គួបជាមួយអាគុយ lithium iron phosphate battery មានល្បឿនអតិបរមា ២៤០ គ.ម/ម៉ោង។

រថយន្តនេះ មានប្រវែងតួខ្លួនសរុប ៤ ៩៩៩ ម.ម ទទឹង ១ ៩៩៦ ម.ម កម្ពស់ ១ ៦០០ ម.ម ទម្ងន់ ២ ៤០៥ គ.ក និងប្រវែងគម្លាតកង់មុខ-ក្រោយ ៣ ០០០ ម.ម ។ សម្រាប់ផ្នែកខាងក្រៅ ទទួលបានការរចនាបែបស្ព័រ ដែលមានការរចនាស្រដៀងនឹងរថយន្ត Ferrari Purosangue ប៉ុន្តែចង្កៀងមុខត្រូវបានរចនាជាមួយរចនាប័ទ្ម 750S ដែលបំផុសគំនិតតាម McLaren ខណៈនៅផ្នែកខាងក្រោយរចនាជាមួយអំពូល LED លាតពេញផ្ទៃខាងក្រោយតែម្តង រួមជាមួយ spoiler ដែលមើលទៅមិនខុសពីរថយន្ត Aston Martin នោះឡើយ។

ចំពោះនៅផ្នែកខាងក្នុងវិញ ត្រូវបានរំពឹងថានឹងទទួលបានអេក្រង់កម្សាន្ត touchscreen ទំហំ ១៦,១អ៊ីញ ក៏ដូចជាអេក្រង់កម្សាន្ត touchscreen សម្រាប់អ្នកដំណើរខាងក្រោយ រួមជាមួយនឹងបច្ចេកវិទ្យាដ៏ឆ្លាតវៃជាច្រើនមុខងារ ឧបករណ៍ចាប់សញ្ញា LiDAR ដែលបំពាក់លើដំបូល និងប្រព័ន្ធជំនួយការបើកបរស្វ័យប្រវត្តិកម្រិតខ្ពស់ផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

BYD លក់រថយន្តបាន ៣០មុឺនគ្រឿងក្នុងខែមករា ខណៈការនាំចេញបានកើនឡើង 80%

ក្រុមហ៊ុន BYD បានប្រកាសជាផ្លូវការថា ពួកគេបានលក់រថយន្តបានចំនួន ៣០០ ៥៣៨ គ្រឿង ក្នុងខែមករា ឆ្នាំ២០២៥ កើនឡើង ៤៧,៥ភាគរយ បើប្រៀបធៀបទៅនឹងខែមករា ក្នុុងឆ្នាំ២០២៤។ ទោះបីជាការលក់មានការកើនឡើងក៏ដោយ ក៏មានការធ្លាក់ចុះចំនួន ៤១,៨ភាគរយ ផងដែរ បើប្រៀបធៀបទៅនឹងខែធ្នូ ក្នុងឆ្នាំ២០២៤ ដោយសារតែការផ្អាកការលក់ក្នុងថ្ងៃឈប់សម្រាកបុណ្យចូលឆ្នាំចិន។

ក្នុងចំណោមការលក់រថយន្តទាំងអស់, ការលក់រថយន្ត BEV (Battery Electric Vehicle) មានចំនួន ១២៥ ៣៧៧ គ្រឿង កើនឡើង ១៩,១ភាគរយ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាក្នុងឆ្នាំមុន។ ចំណែកការលក់រថយន្តប្រភេទ PHEV (Plug-in Hybrid Electric Vehicle) មានចំនួន ១៧១ ០៦៩ គ្រឿង កើនឡើង ៧៨,៧ភាគរយ។

ខណៈការនាំចេញរបស់ BYD ក៏មានការកើនឡើងយ៉ាងខ្លាំងផងដែរ ដោយមានការនាំចេញរថយន្តចំនួន ៦៦ ៣៣៦ គ្រឿង ក្នុងខែមករា ឆ្នាំ២០២៥ កើនឡើង ៨៣,៣ភាគរយ។

លើសពីនេះ ក្រុមហ៊ុន BYD ក៏បានបញ្ចាក់ផងដែរថា ពួកគេកំពុងពង្រីកផលិតកម្មរថយន្តរបស់ពួកគេទៅកាន់ទីផ្សារអន្តរជាតិជាច្រើនផងដែរ ក្នុងនោះមានរោងចក្រនៅក្នុងប្រទេសថៃមានសមត្ថភាពផលិត ១៥០​ ០០០ គ្រឿងក្នុងមួយឆ្នាំ និងកំពុងសង់រោងចក្រថ្មីនៅក្នុងប្រទេសឥណ្ឌូនេស៊ី ដែលរំពឹងនឹងបញ្ចប់នៅចុងឆ្នាំ២០២៥ នេះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានអគ្គិសនី Toyota bZ3X នឹងចេញលក់នៅក្នុងដើមខែមិនា ជាមួយតម្លៃខ្ទង់ ១មុឺនដុល្លារ សាកម្តងរត់បាន ៦១០ គីឡូម៉ែត្រ

[ទីផ្សារចិន] ក្រុមហ៊ុនផលិតរថយន្ត GAC-Toyota បានធ្វើការប្រកាសជាផ្លូវការថា រថយន្ត Toyota bZ3X ប្រភេទ SUV អគ្គិសនីសុទ្ធ នឹងចេញលក់ជាផ្លូវការនៅក្នុងទីផ្សារប្រទេសចិនក្នុងថ្ងៃទី ០៣ ខែមិនា ឆ្នាំ២០២៥ ខាងមុខនេះ ដោយផ្តល់ជូននូវជម្រើសចំនួន៣ រួមមាន 430 Air+, 520 Pro+ និង 620 Max ជាមួយតម្លៃលក់ចាប់ពី ១៣ ៨០០ ដុល្លារ​ ដល់ ២៧ ៥០០ ដុល្លារ។

Toyota bZ3X ដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន១ ប៉ុង១ FWD អាចផលិតកម្លាំងបាន ២០១ សេះ ផ្គួបជាមួយអាគុយទំហំ ៥០, ៥៨ និង ៦៧,៩ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៤៣០, ៥២០ និង ៦១០ គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង និងអាចសាកឡើងពី ៣០ ទៅ ៨០ភាគរយ ចំណាយពេលខ្ទង់ ២៤នាទី ប៉ុណ្ណោះ។

រថយន្តនេះ មានប្រវែងតួខ្លួនសរុប ៤ ៦០០ ម.ម ទទឹង ១ ៨៧៥ ម.ម កម្ពស់ ១ ៦៤៥ ម.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ២ ៧៦៥ ម.ម ។ សម្រាប់ការរចនាផ្នែកខាងក្រៅទទួលបានភាសារចនា “pure electric aesthetics” ដែលមានការរចនាជាមួយប៉ាណាមុខបិទជិត ចង្កៀងមុខ-ក្រោយ LED ចំនួន ១១២គ្រាប់ អូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង កញ្ចក់ចំហៀងពណ៌ខ្មៅ ព្រមទាំងប្រើប្រាស់នូវថាសកង់ស្ព័រទំហំ ១៨ និង ១៩អ៊ីញ និងដៃទ្វារប្រភេទ hidden door handles ជាដើម។ លើសពីនេះទៅទៀត ក៏ទទួលបាននូវជម្រើសពណ៌ Sky White, Pure Snow White, Distant Mountain Gray, Bright Moon Silver, Vast Black, Sky Pink និង Cyber ​​Gold ផងដែរ។

ចំពោះនៅផ្នែកខាងក្នុងវិញ ទទួលបានអេក្រង់កុងទ័របង្ហាញព៌ត័មានឌីជីថលទំហំ ៨,៨អ៊ីញ និងអេក្រង់កម្សាន្ត touchscreen ទំហំ ១៤,៦អ៊ីញ ដំណើរការដោយបន្ទះឈីប Qualcomm Snapdragon 8155  សម្រាប់បញ្ជាមុខងារទូទៅតាមសម្លេង ក៏ដូចជាកន្លែងសាកថ្មឥតប្រើខ្សែ ដំបូលកញ្ចក់ panoramic sunroof ទំហំ ១,១៤ម៉ែត្រការ៉េ ភ្លើងលម្អ ambient lighting ចំនួន ៣២ពណ៌ ពោងសុវត្ថិភាពចំនួន ៧ចំនុច បាសសម្លេង Yamaha ចំនួន ១១គ្រាប់ ព្រមទាំងភ្ជាប់មកជាមួយប្រព័ន្ធជំនួយការបើកបរកម្រិតខ្ពស់ Momenta 5.0 ដំណើរការដោយបន្ទះឈីប Nvidia DRIVE AGX Orin X ដែលរួមបញ្ជូលនូវឧបករណ៍ចាប់សញ្ញាចំនួន ២៧គ្រាប់ កាមេរ៉ាកម្រិតខ្ពស់ចំនួន ១១គ្រាប់ រ៉ាដា ultrasonic ចំនួន ១២គ្រាប់ ក៏ដូចជាមុខងារជំនួយការកំណត់ល្បឿន ជំនួយភ្លើងចរាចរណ៍ ចតពីចម្ងាយ និងមុខងារ blind spot monitoring ជាដើម៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

BYD Seal 05 DM-i ប្រភេទ PHEV ប្រើអគ្គិសនី បូកសាំង ជិះបាន ២ពាន់គីឡូម៉ែត្រ ឯតម្លៃខ្ទង់ ១មុឺនដុល្លារ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត BYD គ្រោងនឹងធ្វើការដាក់បញ្ចេញជាផ្លូវការនៅរថយន្ត BYD Seal 05 DM-I ស៊េរីថ្មីចុងក្រោយ ប្រភេទ Plug-in hybrid នៅថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ ២០២៥ ជាមួយតម្លៃឡក់ចាប់ពី ១២ ២៥០ ដុល្លារ ដល់ ១៥ ០០០ ដុល្លារ ក្នុងទីផ្សារប្រទេសចិន ។

BYD Seal 05 DM-I ដំណើរការដោយម៉ាស៊ីន DM-I 5.0 PHEV system ធ្វើការជាមួយម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ និងម៉ូទ័រអគ្គិសនី អាចផលិតកម្លាំងបានសរុប ២៣០ សេះ ផ្គួបជាមួយអាគុយទំហំ ១៦ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៩០ គីឡូម៉ែត្រ ខណៈចាក់សាំងពេញ អាចបើកបរបានចម្ងាយ ២០០០ គីឡូម៉ែត្រ ។

សម្រាប់រូបរាង និងការឌីស្សាញផ្នែកក្រៅរបស់រថយន្តនេះ គឺមានលក្ខណៈបែបស្ព័រ ដោយមានប៉ាណាមុខបិទជិត ក៏ដូចជារន្ធខ្យល់រាងជាសំណាញ់ ប្រើប្រាស់នៅចង្កៀងមុខ-ក្រោយប្រភេទ LED ព្រមទាំងថាសកង់ស្ព័រទំហំ ១៨អ៉ីញជាដើម ។

ចំពោះនៅផ្នែកខាងក្នុងវិញ មានកុងទ័របង្ហាញព័ត៌មានឌីជីថល និងអេក្រង់កំសាន្ត touchscreen រួមទាំងហ្វ្រាំងដៃអេឡិចត្រូនិច ជាមួយមុខងារ Auto Hold ក៏ដូចជាកន្លែងសាកថ្មឥតប្រើខ្សែផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ម៉ូតូស៊េរីទំនើបបំផុត ROYAL ENFIELD GUERRILLA 450 ត្រូវបានដាក់លក់ជាផ្លូវការនៅកម្ពុជាហើយ!

● Royal Enfield Guerrilla 450 ស៊េរីថ្មីដែលជាម៉ូតូទំនើបប្រភេទ premium modern roadster ត្រូវបានរចនាឡើងសម្រាប់ផ្ដល់បទពិសោធន៍នូវអារម្មណ៍បែប រំភើបញាប់ញ័រនៃប្រភេទ ‘All-Roadster’ ដ៏អស្ចារ្យ
● បង្កើតឡើងដោយប្រើផ្លេតហ្វម Sherpa 450 Guerrilla រួមបញ្ចូលគ្នានូវម៉ាស៊ីនដ៏ខ្លាំងក្លា ជាមួយនឹងតួ dynamic និង riding modes| ជាមួយនឹង 40PS និង 40Nm បញ្ជូនទៅកាន់កុងទ័រ
● តម្លៃដំបូងចាប់ផ្តើមពី 4,XXX ដុល្លារ ក្នុងប្រទេសកម្ពុជា ហើយអាចរកបានភ្លាមៗនៅតាមបណ្ដារហាង
ប្រទេសកម្ពុជា

ថ្ងៃទី 2 ខែកុម្ភៈ ឆ្នាំ 2025៖ ក្រុមហ៊ុន Royal Enfield បានដាក់លក់ម៉ូតូស៊េរីទំនើបបំផុតរបស់ខ្លួន – Royal Enfield Guerrilla 450 នៅក្នុងប្រទេសកម្ពុជានៅថ្ងៃនេះ។ ម៉ូឌែល Guerrilla 450 ត្រូវបានបង្កើតឡើងដើម្បីបង្ហាញពិភពលោកពីអ្វីដែល roadsters ​មានល្បឿនលឿន ងាយស្រួលជិះ និងអារម្មណ៍រំភើបញាប់ញ័រនៅក្នុងការបើកបរ។ រចនាឡើងយ៉ាងយកចិត្តទុកដាក់  ម៉ត់ចត់ ដើម្បីឆ្លើយតបទៅនឹងបទពិសោធន៍ជិះម៉ូតូ​ដែលអ្នកបើកបរត្រូវការ ម៉ូតូ Guerrilla 450 នេះ គឺជាម៉ូតូដែលកម្លាំងខ្លាំង ងាយស្រួលជិះ និងទំនើប ដែលនឹងផ្ដល់នូវភាពរីករាយពិតប្រាកដសម្រាប់អ្នកបើកបរគ្រប់ពេល គ្រប់កាលៈទេសៈ មិនថាពេលស្ទះចរាចរណ៍ ពេលជិះកម្សាន្ត ឬ ពេលបើកបរនៅលើផ្លូវវែងឆ្ងាយ។

Guerrilla 450 គឺជាម៉ូតូដែលបង្កប់នូវចរិតលក្ខណៈប្លែកពីគេ និងអង់អាច ប្រៀបដូចទៅនឹងផ្លូវដំណើរដ៏ពិសេសរបស់ Royal Enfield ក្នុងការកសាងម៉ូតូដែលឈានមុខគេ។

និយាយអំពី Guerrilla 450 លោក  Anuj Dua, ប្រធានអាជីវកម្មសម្រាប់តំបន់ APAC – Royal Enfield បាននិយាយថា៖ “ Guerrilla 450 គឺពិតជាស្រស់ស្អាត និងជាការផ្លាស់ប្ដូរដ៏ឥតខ្ចោះនៃ Roadster​។ នៅពេលដែលយើងចាប់ផ្តើមជាមួយនឹងផ្លេតហ្វម Sherpa 450 យើងបានគិតគូរអំពី adventure tourer និង superlative roadster ដែលនឹងក្លាយទៅជាម៉ូឌែលម៉ូតូមួយរបស់ Royal Enfield ដែលប្លែកពីគេ។ Guerrilla 450 គឺជាប្រភេទ roadster ដែលពោរពេញទៅដោយភាពជឿជាក់ហើយ Guerrilla ត្រូវបានអភិវឌ្ឍស្របជាមួយនឹងភ្នំហិមាល័យ និងត្រូវបានកែប្រែឱ្យមានភាពល្អឥតខ្ចោះសម្រាប់ការបើកបរក្នុងទីក្រុង ក៏ដូចជាការជិះកម្សាន្តពេលចុងសប្តាហ៍នៅលើផ្លូវបត់បែនច្រើន។ ម៉ូតូនេះពិតជាធ្វើឱ្យអ្នកកាន់តែអភិវឌ្ឍខ្លួនបានល្អ ហើយធ្វើឱ្យអ្នកកាន់តែមាន​ទំនុក​ចិត្ត​ក្នុង​នាម​ជា​អ្នកបើកបរ។ យើងមានទំនុកចិត្តថា អ្នកបើកបរនឹងមានពេលវេលាដ៏អស្ចារ្យពិតប្រាកដជាមួយម៉ូតូនេះ ដោយសារតែទម្រង់ក្នុងការអង្គុយបើកបរ ការគ្រប់គ្រងដ៏អស្ចារ្យ និងដំណើរការម៉ាស៊ីន។ ពិសេសជាងនេះទៅទៀតនោះ ម៉ូតូនេះ មានភាពបត់បែនខ្ពស់ និងរូបរាងស្អាតមែនទែនដែលស័ក្កសមក្នុងការជិះប្រចាំថ្ងៃ”។

The All-Roadster

Guerrilla 450 premium roadster ត្រូវបានបង្កើតឡើងតម្រូវទៅតាមផ្លូវកៅស៊ូគ្រប់ប្រភេទ ហើយជាមួយនឹងម៉ាស៊ីន Sherpa 452cc ដ៏ខ្លាំងក្លា រួមជាមួយតួដែកប្រភេទ spar tubular រួមទាំងការរក្សាជំហរបានល្អ ទោះជិះត្រង់ធម្មតា ឬ បត់កោង ម៉ូតូ Guerrilla 450 ពិតជាដូចទៅនឹង OG Roadster ណាស់។ លើសពីនេះ ការរចនាទម្រង់អង្គុយ រួមទាំងដំណើរការដ៏ខ្លាំងក្លារបស់ម៉ូតូនេះ ផ្ដល់នូវភាពបត់បែនបានល្អមែនទែន ហើយធ្វើឱ្យការបើកបរមានភាពសប្បាយរីករាយ បើទោះបីជាការបើកបរក្នុងស្ថានភាពផ្លូវតូចចង្អៀត ផ្លូវក្នុងក្រុងខ្វាត់ខ្វែង ពេលស្ទះចរាចរណ៍ ឬក៏ផ្លូវដំណើរកម្សាន្តផ្លូវវែងឆ្ងាយនោះទេ ក៏មិនជាបញ្ហាសម្រាប់ Guerilla ហើយធ្វើឱ្យការបើកបរដូចទៅនឹង ‘all-roadster’ យ៉ាងពិតប្រាកដ។

GRR – More growl for the prowl

Guerrilla 450 ត្រូវបានបំពាក់ដោយម៉ាស៊ីន Sherpa ស៊ីឡាំងតែមួយ 452cc ដែលថ្មី និងទំនើប ហើយត្រូវបានវិស្វកម្មឡើងសម្រាប់ដំណើរការដ៏ខ្លាំងក្លា និងមានថាមពលរបស់ roadster។ ប្រព័ន្ធផ្ទេរថាមពលនេះបានបង្ហាញខ្លួនជាលើកដំបូងនៅក្នុងម៉ូតូផ្សងព្រេង  Himalayan 450 ដែលបានឈ្នះពានរង្វាន់ ហើយចាប់តាំងពីពេលនោះមកបានទទួលការកោតសរសើរយ៉ាងខ្លាំង។ បំពាក់ដោយការដំឡើង DOHC 4-valve, Guerrilla 450 ផ្តល់នូវកម្លាំង 40 PS គួរឱ្យចាប់អារម្មណ៍នៅ 8,000 rpm និង 40 NM នៃកម្លាំងបង្វិលជុំខ្ពស់បំផុតនៅ 5,500 rpm ច្រើនជាង 85% នៃកម្លាំងបង្វិលជុំនេះដែលមានចាប់ពី 3000 rpm ។ ចំណែកឯ ប្រព័ន្ធត្រជាក់ របស់ម៉ូតូនេះ បំពាក់ដោយស្នប់ទឹករួមបញ្ចូលគ្នា,  សំបុកអ៊ែរភ្លោះ, បូមមុខដែលធានាបាននូវការគ្រប់គ្រងសីតុណ្ហភាពល្អបំផុតសម្រាប់ដំណើរការខ្ពស់បំផុតក្នុងស្ថានភាពណាមួយ។ លើសពីនេះទៅទៀត ប្រអប់លេខ ៦ល្បឿន រួមជាមួយហ្វ្រាំងឌីស ធ្វើការបើកបរក្នុងល្បឿនលឿនកាន់តែមានភាពងាយស្រួល និងមានសុវត្ថិភាពថែមមួយកម្រិតទៀត ដែលនេះធ្វើឱ្យ Guerrilla 450 ក្លាយជាសក្ខីភាពពិតចំពោះស្មារតីច្នៃប្រឌិត និងឧត្តមភាពវិស្វកម្មរបស់ Royal Enfield ។

Return of the Real Roadster

Guerrilla 450 ពោរពេញទៅដោយ ភាពវៃឆ្លាត សភាវគតិ និងអារម្មណ៍ ដោយម៉ូតូនេះត្រូវបានរចនាឡើងជាមួយនឹងកែបដែលមានពូកជាប់គ្នាខ្ពស់ផ្នែកខាងក្រោយ , ធុងសាំងចំណុះ 11លីត្រ ,ចង្កៀងមុខ LED , ចង្កៀងក្រោយបំពាក់ភ្លើងប្រដេញច្រើនគ្រាប់ និងបំពង់ស៉ីម៉ាំងកាត់បន្ថយសម្លេង។ លើសពីនេះ ជាមួយការរចនាដ៏ល្អឥតខ្ចោះនូវទម្រង់អង្គុយ និងគុណភាពនៃការបង្កើតឡើងដែលមានកម្រិតខ្ពស់ Guerrilla 450 ប្រកួតប្រជែងនឹងបទដ្ឋាន ដោយនាំមកនូវវិធីសាស្រ្តថ្មីសម្រាប់ការជិះម៉ូតូ។

Intuitive Riding Ergonomics

ទម្រង់អង្គុយនៅលើម៉ូតូ Guerrilla 450 ត្រូវបានរចនាឡើងផ្ដោតសំខាន់ទៅលើការជិះដែលផ្ដល់ផាសុកភាពជាមួយនឹងស្ទីលជិះផ្សេងៗគ្នា ដែលនេះនឹងអនុញ្ញាតឱ្យអ្នកបើកបរអាចគ្រប់គ្រងម៉ូតូបានល្អ មិនថាពេលបើកលឿន ឬ ពេលជួបឧបសគ្គ។ បន្ថែមពីនេះ ភាពស៊ីគ្នារវាងកៅអី និងឈ្នាន់ដាក់ជើង ធ្វើឱ្យទម្រង់ការជិះរក្សាជំហបានល្អ ហើយជាមួយនឹងតួ dynamic ធ្វើឱ្យម៉ូតូ Guerrilla 450 ស្រាល  ស្រួលគ្រប់គ្រង និងងាយស្រួលបត់បែន។ បូមមុខទំហំ 43mm និងតំណភ្ជាប់ mono-shock នៅផ្នែកខាងក្រោយ កាន់តែបង្កើនទំនុកចិត្តដល់អ្នកបើកបរ និងធ្វើឱ្យកាន់តែមានផាសុកភាព។ សំបកកង់មុខ និងក្រោយ ទំហំ 17អ៉ីញ និងទំហំកង់ 1440 mm នឹងជួយរក្សាលំនឹងបានល្អ ហើយការគ្រប់គ្រងក្នុងការបើកបរក៏ឥតខ្ចោះ ឯសន្ទះល្បឿនក៏ស្ទុះលឿនដែរ។

Switch moods. Switch Modes
ម៉ូតូ Guerrilla 450 ផ្តល់នូវបទពិសោធន៍បើកបរយ៉ាងស្វាហាប់ ដែលតម្រូវតាមអ្វីដែលអ្នកបើកបរចង់បាន ដោយសារប្រព័ន្ធគ្រប់គ្រងម៉ាស៊ីន (EMS) និងបច្ចេកវិទ្យា ride-by-wire។ លើសពីនេះទៅទៀត ជាមួយនឹងមុខងារ Performance Mode និង Eco Mode អ្នកបើកបរ អាចផ្លាស់ប្តូរការបិទបើកឱ្យសមស្របនឹងអារម្មណ៍ និងលក្ខខណ្ឌនៃការជិះម៉ូតូរបស់ពួកគេ មិនថាការបើកបរលើផ្លូវក្នុងទីក្រុងដែលមានភាពអ៊ូអរ ឬការបើកបរលើផ្លូវបត់បែន និងផ្លូវនៅតាមជនបទនោះទេ ម៉ូតូនេះនឹងធ្វើឱ្យអ្នកបើកបរមានអារម្មណ៍សប្បាយរីករាយគ្រប់ពេលធ្វើដំណើរ។

Enabled by technology, not defined by it
Guerrilla ប្រភេទខ្ពស់ និងមធ្យម បំពាក់មកជាមួយកុងទ័រ Tripper Dash ថ្មី ទំហំ 4 អ៉ីញ ងាយស្រួលប្រើ និងផ្ដល់នូវអត្ថប្រយោជន៍ច្រើនមែនទែនសម្រាប់ការបើកបរ។ វាផ្ដល់នូវព័ត៌មានសំខាន់ៗហើយត្រឹមត្រូវ ដល់អ្នកបើកបរ។ map navigation ដំណើរការដោយ Google Maps ជាមួយនឹងការណែនាំជាសំឡេងជាង 120 ភាសា Guerrilla 450 ធានាបាននូវការធ្វើដំណើរប្រកបដោយភាពរលូន មិនថាលើផ្លូវដែលអ្នកធ្លាប់ស្គាល់ ឬ ផ្លូវថ្មី។ អ្នកបើកបរក៏អាចអាចជ្រើសរើសរវាងអេក្រង់ analog  និង digital ដោយមានជម្រើស dark mode ដែលសមស្របគ្រប់ស្ថានភាពទាំងអស់។ លើសពីការរុករក អ្នកបើកបរក៏អាចគ្រប់គ្រងទៅលើតន្ត្រី ការព្យាករណ៍អាកាសធាតុ និងព័ត៌មានពីម៉ូតូរបស់ខ្លួន ដោយ Tripper Dash នេះ ត្រូវបានគាំទ្រដោយកម្មវិធី Royal Enfield ។

Royal Enfield GMA and Apparel
សំរាប់ម៉ូតូ Guerrilla 450 ក៏មានគ្រឿងបន្លាស់ដែរ (GMA) ហើយគ្រឿងបន្លាស់ទាំងនេះ ត្រូវបានរៀបចំយ៉ាងល្អិតល្អន់ ការឌីហ្សាញកាន់តែស្អាត និងមានមុខងារច្រើន។ គ្រឿងបន្លាស់ទាំងនោះ ត្រូវបានបំផុសគំនិតដោយ Urban និង Flat-Track themes ក្នុងរួមមាន៖ របាំងដែកការពារម៉ាស៊ីនទំហំធំ ,សន្ទះការពារបាតក្រោម, កែបបន្ថែមដែលមានបូកទន់ និងផាសុកភាព, របាំងការពារខ្យល់ពណ៌ខ្មៅដែលផ្ដល់នូវបទពិសោធន៍ក្នុងការបើកបរថ្មី។ លើសពីនេះ អ្នកអាចជ្រើសរើសបន្ថែមកែបសាកួរវែង , កញ្ចក់ចុងរបាហ្គែរ, របាំងខ្មៅ halcyon និងស៊ុមការពារចង្កៀងពណ៌ខ្មៅ ដែលជំនួយដល់ការបើកបរ និងលើកសម្រស់ម៉ូតូឱ្យកាន់តែស្អាត។ Guerrilla 450 ក៏បានភ្ជាប់មកជាមួយកាបូបវ៉ាលីដ៏ស្រស់ស្អាតនៅកាងខាងក្រោយ ងាយស្រួលដល់ការព្រេងនៅជាយក្រុងផងដែរ។

ចំណែកសំលៀកបំពាក់សម្រាប់ Guerrilla 450 តំណាងឱ្យការទទួលយករបស់ Royal Enfield លើវប្បធម៌ម៉ូតូនៅទីក្រុង។ អាវយឺត មួក និងមួកការពារ ត្រូវបានរចនាឡើងយ៉ាងពិសេស ដើម្បីទាក់ទាញដល់អ្នកបើកបរវ័យក្មេង។ ជាមួយនឹងការចេញលក់ Guerrilla 450 Roadster ក្រុមហ៊ុន Royal Enfield បានបង្ហាញនូវអាវ Crossroader ថ្មី ដែលជាអាវសម្រាប់អ្នកបើកបរដំបូងបង្អស់របស់ប្រទេសឥណ្ឌា ជាមួយនឹង Titanium 100%។ អាវធំនេះ ផ្តល់នូវលំហូរខ្យល់ដ៏ល្អឥតខ្ចោះ ធ្វើឱ្យអ្នកបើកបរមានអារម្មណ៍ថា មានផាសុកភាព និងភាពស្រស់ស្អាត ក្នុងពេលធ្វើដំណើរ។

នៅក្នុងប្រទេសកម្ពុជា Guerrilla 450 នឹងដាក់លក់ 2 ប្រភេទគឺ Dash និង Flash រួមជាមូយជម្រើស 2 ។ Dash មកជាមួយពណ៌  Playa Black ហើយដាក់លក់ក្នុងតម្លៃ 4,XXX ដុល្លារ។ ចំណែកឯ Flash មាន 2 ពណ៌សម្រាប់ជ្រើសរើស រួមមាន៖ Yellow Ribbon និង Brava Blue ក្នុងតម្លៃ  4,XXX ដុល្លារ។

ជាមួយគ្នានេះដែរ Royal Enfield ក៏បានបើកដំណើរការ ‘កម្មវិធីធានាគ្មានព្រំដែន’ ជាមួយ Guerrilla 450 ផងដែរ ។ គំនិតផ្តួចផ្តើមនេះមានគោលបំណងផ្តល់ឱ្យអ្នកបើកបរនូវសេរីភាពក្នុងការជិះកាន់តែច្រើន និងរុករកដោយគ្មានដែនកំណត់លើម៉ូតូ Royal Enfield របស់ពួកគេ ដែលគាំទ្រដោយបណ្តាញទូលំទូលាយនៃមជ្ឈមណ្ឌលសេវាកម្ម 3000+ នៅទូទាំងជាង 70 ប្រទេសជុំវិញពិភពលោក។

អំពី Royal Enfield

យីហោម៉ូតូចាស់ជាងគេក្នុងការផលិតបន្ត គឺ Royal Enfields បានបង្កើតម៉ូតូច្នៃយ៉ាងស្រស់ស្អាតតាំងពីឆ្នាំ 1901។ ពីប្រភពដើមរបស់អង់គ្លេស រោងចក្រផលិតត្រូវបានបង្កើតឡើងនៅ Madras នៅឆ្នាំ1955 ដែលជាកន្លែងឈរជើងដែល Royal Enfield នាំមុខការរីកចម្រើនរបស់អ្នកជិះម៉ូតូធុនមធ្យមចំនួន ២ របស់ឥណ្ឌា។ Royal Enfields កំពុងបញ្ជូលភាពមិនស្មុគស្មាញ អាចដំណើរការបានល្អ និងភាពរីករាយក្នុងការជិះទោចក្រយានយន្តសម្រាប់ការរុករក និងការបញ្ចេញគំនិតដោយខ្លួនឯង ទាំងនេះហើយដែលជាវិធីសាស្រ្តមួយដែលយីហោ Royal Enfields ហៅថាម៉ូតូសុទ្ធសាធ។

ម៉ូឌែលប្រណិតៗរបស់ Royal Enfield ដែលបានចេញលក់រួមមាន ម៉ូតូអគ្គិសនី Flying Flea រួមទាំង Flying Flea C6 រចនាប័ទ្ម Classic និង Flying Flea S6 រចនាប័ទ្ម Scrambler – ដែលត្រូវបានដាក់តាំងបង្ហាញនាពេលថ្មីៗនេះនៅក្នុងទីក្រុង Milan។ ក្រៅពីនេះក៏មានម៉ូឌែល Bear 650, Classic 650, Guerrilla 450 modern roadster, Hunter 350, Meteor 350, Super Meteor 650, Interceptor 650 និង Continental GT 650 twins, the Shotgun 650, the new Himalayan adventure tourer DVram41, the new iconic Bullet 350, Classic 350 និង Goan Classic 350 ថ្មី ។ អ្នកជិះម៉ូតូ និងអ្នកដែលនិយមចូលចិត្តម៉ូតូបែបនេះ នឹងទទួលបានការគាំទ្រយ៉ាងខ្លាំងពីព្រឹត្តិការណ៍គ្រប់កម្រិតទាំងថ្នាក់តំបន់ និងអន្តរជាតិ អ្វីដែលគួរអោយកត់សំគាល់បំផុតនោះ គឺការជិះម៉ូតូ ដែលជាការជួបជុំជារៀងរាល់ឆ្នាំរបស់មនុស្សរាប់ពាន់នាក់ដែលមានការចាប់អារម្មណ៍ពី Royal Enfield នៅ Goa និង Himalayan Odyssey ដែលធ្វើឡើងជាប្រចាំឆ្នាំនៅលើ ផ្លូវ ដី ដែលពិបាក និងឆ្លងកាត់ភ្នំខ្ពស់បំផុត។
ផ្នែកមួយនៃ Eicher Motors Limited, Royal Enfield ដំណើរការតាមរយៈហាងជាង 2000 នៅទូទាំងទីក្រុង និងទីប្រជុំជនសំខាន់ៗទាំងអស់ក្នុងប្រទេសឥណ្ឌា និងតាមរយៈហាងជិត 850 នៅក្នុងប្រទេសជាង 60 ជុំវិញពិភពលោក។ Royal Enfield ក៏មានមជ្ឈមណ្ឌលបច្ចេកទេសលំដាប់ពិភពលោកចំនួនពីរផងដែរ គឺនៅ Bruntingthorpe ចក្រភពអង់គ្លេស និងនៅ Chennai ប្រទេសឥណ្ឌា។ រោងចក្រផលិតទំនើបបំផុតចំនួនពីររបស់ក្រុមហ៊ុនមានទីតាំងនៅ Oragadam និង Vallam Vadagal នៅជិត Chennai ។ នៅទូទាំងពិភពលោក Royal Enfield មានអង្គភាពដំឡើង CKD ទំនើបចំនួន ៦ រួមមាននៅក្នុងប្រទេសនេប៉ាល់ ប្រេស៊ីល ថៃ អាហ្សង់ទីន កូឡុំប៊ី និងឥឡូវនេះនៅប្រទេស។

យើងក៏ផ្តល់ជូននូវជំនួយ និងការធានារយៈពេលបីឆ្នាំសម្រាប់ម៉ូតូទាំងអស់របស់យើង។ Royal Enfield គឺជាម៉ាករថយន្តឥណ្ឌាដំបូងគេដែលណែនាំគំនិតផ្តួចផ្តើមការធានាជាសកល ដោយលើកទឹកចិត្តម្ចាស់ Royal Enfield ទូទាំងពិភពលោកឱ្យងើបឡើងវិញ ជិះកាន់តែច្រើន និងរុករកដោយគ្មានដែនកំណត់។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានអគ្គិសនី EV អាចបាត់ចម្ងាយបើកបរ ២០% ពីចម្ងាយសរុប ក្នុងអាកាសធាត់ត្រជាក់ខ្លាំង

[បរទេស] យោងតាមការសិក្សាមួយចេញពីគេហំព័រ Recurrent បានរកឃើញថា រថយន្តអគ្គិសនីសុទ្ធ EV ជាមធ្យមបានបាត់បង់ចម្ងាយនៃបើកបរដល់ទៅ ២០% ពីចម្ងាយសរុប នៅពេលបើកបរក្នុងអាកាសធាត់ត្រជាក់ខ្លាំងធ្លាក់ចុះដល់ -០ អង្សា ។

ក្នុងនោះគេហទំព័រនេះ បានសិក្សាទៅលើរថយន្តជាង ១៨ ០០០ គ្រឿង ក្នុងចំនោម ២០ ម៉ូដែល ដែលពេញនិយមនៅក្នុងសហរដ្ឋអាមេរិក ក្នុងនោះ រថយន្ត Tesla Model X ដំណើរការបានល្អបំផុត ដោយរក្សាបានចម្ងាយបើកបរ ៨៩% និង Tesla Model S រក្សាបាននៅ ៨៨% នៃចម្ងាយបើកបរសរុប ។

លើសពីនេះគូប្រជែងខ្លាំងផ្សេងទៀតរួមមាន Audi e-tron និង Tesla Model 3 ទាំងពីរម៉ូដែលនេះអាចរក្សាបានចម្ងាយបើកបរ ៨៧%, Tesla Model Y រក្សាបាន ៨៦%,Hyundai Ioniq 5 រក្សាបាន ៨៥% និង Hyundai Kona ក៏រក្សាបាន ៨៤% ។

គួរបញ្ជាក់ផងដែរថា រថយន្តអគ្គិសនីសុទ្ធចំនួន ១១ម៉ូដែល ក្នុងចំណោម ១៣ម៉ូដែល ដែលអាចបើកបរបានល្អបំផុតនៅក្នុងអាកាសធាតុត្រជាក់ខ្លាំង សុទ្ធតែត្រូវបានបំពាក់ដោយម៉ាស៊ីនកាត់បន្ថយកំដៅ heat-pumps ដែលដំណើរការបានយ៉ាងល្អប្រសើរ ជាងរថយន្ត ៩ម៉ូដែលផ្សេងទៀតដែលមានមិនមាន ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Geely ប្រកាសចូលទីផ្សារឥណ្ឌូណេស៊ីម្តងទៀតជាមួយនឹងផែនការបង្កើតរោងចក្រផលិតរថយន្តថ្មី

ក្រុមហ៊ុន Geely ដែលជាក្រុមហ៊ុនផលិតរថយន្តធំបំផុតរបស់ប្រទេសចិន កំពុងពង្រីកទីផ្សាររបស់ពួកគេទៅក្នុងប្រទេសឥណ្ឌូនេស៊ីជាថ្មី ដោយមានផែនការផលិតរថយន្ត Geely EX5 និងម៉ូដែលផ្សេងៗជាច្រើនទៀតនៅក្នុុងប្រទេសមួយនេះ។

ក្នុងនោះ ក្រុមហ៊ុន Geely នឹងបង្កើតរោងចក្រផលិតរថយន្តថ្មីនៅក្នុងទីក្រុង Bekasi ក្នុងខេត្ត West Java ដែលគ្រោងចាប់ផ្តើមផលិតនៅត្រីមាសទី ២ ឆ្នាំ ២០២៥ នេះ។ ចំពោះការផលិតនេះ គឺជាការផលិតរថយន្តប្រភេទ Complete Knock Down (CKD) សម្រាប់ទីផ្សាររបស់ឥណ្ឌូនេស៊ី និងតំបន់អាស៊ាន។

លើសពីនេះ ក្រុមហ៊ុន Geely ក៏មានគម្រោងបើកកន្លែងលក់ និងសេវាកម្មនៅក្នុងប្រទេសឥណ្ឌូនេស៊ីចំនួន ១០០កន្លែងក្នុងរយៈពេល ៣ ឆ្នាំ ខាងមុខផងដែរ ដើម្បីជួយបង្កើនសេវាកម្ម និងភាពងាយស្រួលសម្រាប់អតិថិជន។ ក៏ប៉ុន្តែការចូលទីផ្សាររបស់ Geely នៅក្នុងប្រទេសឥណ្ឌូនេស៊ីជាថ្មីអាចជាឧបសគ្គសំខាន់សម្រាប់ក្រុមហ៊ុន Proton ដែលធ្លាប់បានសហការជាមួយ Geely ចាប់តាំងពីឆ្នាំ ២០១៧ និងមានគម្រោងនាំចេញរថយន្តទៅប្រទេសក្នុងតំបន់អាស៊ានដូចគ្នាផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+