ផ្ទាំងផ្សាយពាណិជ្ជកម្ម

Tesla នៅតែនាំមុខគេខាងលក់ឡានប្រណីតនៅអាមេរិក

[ទីផ្សារបរទេស] ក្រុមហ៊ុន Tesla មិនត្រឹមតែជាស្ដេចត្រាញ់លើទីផ្សាររថយន្តអគ្គិសនីប៉ុណ្ណោះទេ ប៉ុន្តែក៏ជាក្រុមហ៊ុនឈានមុខលើការលក់រថយន្តប្រណីតផងដែរ សម្រាប់នៅសហរដ្ឋអាមេរិក។

ផ្អែកតាម Automotive News Research & Data Center ទីផ្សាររថយន្តប្រណីតនៅសហរដ្ឋអាមេរិកប្រចាំត្រីមាសទីបីនៃឆ្នាំ២០២២នេះ មានទំហំ ៥៣៩ ៨០៧គ្រឿង ដែលក្នុងនោះរថយន្តរបស់ Tesla មានចំនួន ១១៤ ០០០គ្រឿង ឬស្មើនឹង ២១% នៃចំណែកទីផ្សារ។

លទ្ធផលរបស់ Tesla គឺខ្ពស់ជាងមុន ៤៧% បើប្រៀបទៅនឹងត្រីមាសទីបីនៃឆ្នាំ២០២១ ដែលមានន័យថាក្រុមហ៊ុនបានរីកចម្រើនយ៉ាងខ្លាំងក្លា មានចំណែកទីផ្សារកាន់តែធំឡើងៗ។

ជាការប្រៀបធៀប BMW ដែលជាក្រុមហ៊ុនរថយន្តប្រណីតមួយដែរ អាចលក់រថយន្តបាន ៧៨ ០៣១គ្រឿង ក្នុងត្រីមាសទីបី ដែលកើនឡើងត្រឹម ៣,២% ប៉ុណ្ណោះ។ ជាមួយលទ្ធផលនេះធ្វើឲ្យគម្លាតរវាង Tesla និង BMW នៅពេញមួយឆ្នាំ២០២២នេះ គឺមានរហូតដល់ជាង ១១២ ០០០គ្រឿង។

ដោយឡែក Mercedes-Benz ស្ថិតនៅចំណាត់ថ្នាក់លេខបីជាមួយចំនួនលក់ ៧២ ៣៨៩គ្រឿង កើនឡើង ៣១% តាមពីក្រោយដោយ Lexus ៦៧ ៥២៤គ្រឿង ថយចុះ ១៧% ខណៈដែល Audi លក់បាន ៣៩ ២៦៧គ្រឿង កើនឡើង ២០%៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ភីកអាប់អគ្គិសនីសុទ្ធ GMC Sierra EV Denali 1 ២០២៤ សាកថ្មម្តងជិះបាន ៦៤៤ គីឡូម៉ែត្រ បង្ហាញខ្លួនជាផ្លូវការ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត GMC បានធ្វើការដាក់បង្ហាញចេញនៅរថយន្តភីកអាប់អគ្គិសនីសុទ្ធ GMC Sierra Denali Edition 1 ស៊េរីឆ្នាំ ២០២៤ នឹងបានបើកទទួលការកក់ទុកមុននៅលើគេហទំព័រ GMC website ហើយការដឹកជញ្ចូនគ្រោងធ្វើឡើងនៅដើមឆ្នាំ ២០២៤ ជាមួយតម្លៃលក់ចាប់ពី ១០៧ ០០០ ដុល្លារ នៅទីផ្សារសហរដ្ឋអាមេរិក។

ភីកអាប់ GMC Sierra EV Denali Edition 1 ស៊េរីឆ្នាំ ២០២៤ មកជាមួយការរចនាដ៏ប្រណិត ដោយផ្នែក​ខាង​ក្រៅ​ត្រូវ​បាន​រចនា​ឡើង​ជាមួយប៉ាណាខាងមុខ​បិទ​ជិត ដែលមានភ្លើងបំភ្លឺជុំវិញ និងឡូហ្គោ GMC ត្រូវបានអមដោយអំពូលបំភ្លឺពេលថ្ងៃប្រភេទ LED ដែលមានរាងជា 7-shaped ដែលស្ថិតនៅពីលើចង្កៀងមុខមានមុខងារបំភ្លឺផ្លូវតាមចលនា, កាងខាងមុខទំហំធំ ថាសកង់ស្ព័រទំហំ ២៤ អ៊ីញ ស្រោបដោយសំបកកង់ទំហំ ៣៥ អ៊ីញ, ចង្កៀងក្រោយប្រភេទ LED រចនាថ្មី និងកាងខាងក្រោយជាមួយនឹងឈ្នាន់ជើងនៅខាងជ្រុង។

បន្ថែមពីនេះ Sierra EV Denali Edition 1 មានស្តង់ដារមកជាមួយនឹងប្រព័ន្ធ MultiPro Midgate ដែលអាចពង្រីកឃ្លុបក្រោយបានដល់ ៣ ៣៥២ ម.ម “ចូលទៅក្នុងកាប៊ីនដោយបត់កៅអីកណ្តាលចុះក្រោម។ ក្នុងនោះ ប្រព័ន្ធ MultiPro Tailgate ក៏អាចបត់ចុះក្រោមហើយលើកកន្លែងផ្ទុកមានប្រវែងជិត ៣ ៣៥២ ម.ម។ លើសពីនេះ GMC នឹង​ផ្តល់​ជូន​នៅ​គម្រប​​ដែល​អាច​ចាក់សោ​បាន និង​ធន់​នឹង​អាកាសធាតុនៅលើឃ្លុបខាងក្រោយ។ អតិថិជនក៏អាចរក្សាទុករបស់របរនៅក្នុង eTrunk ខាងមុខ ឬ frunk ដែលមានរន្ធបង្ហូរពីរ និងរន្ធសាក 120-volt ដល់ 240-volt ផងដែរ។

រីឯផ្នែកខាងក្នុងនៃកាប៊ីនផ្តោតលើការតុបតែងបែបប្រណិតភាព និងផាសុកភាព ដែលមានការតុបតែងជាមួយឈើ និងអាលុយមីញ៉ូមជុំវិញកុងសូល ​និងទ្វារ។ រន្ធម៉ាស៊ីនត្រជាក់រាងស្លីម, កុងទ័រព័ត៌មានឌីជីថលទំហំ ១១ អ៊ីញ និង អេក្រង់កំសាន្ត touchscreen បញ្ឈរទំហំ ១៦,៨ អ៊ីញ រួមបញ្ចូលនៅប្រព័ន្ធ Google integration, អេក្រង់បង្ហាញលើកញ្ចក់ Heads-Up display ទំហំ ១៤ អ៊ីញ, កន្លែងសាកថ្មឥតខ្សែជាមួយនឹងបាតឈើ, ឧបករណ៍បំពងសំលេងម៉ាក BOSE, កៅអីស្រោបដោយស្បែក និងឡូហ្គោ Denali នៅលើកៅអីអង្គុយអាចលៃតម្រូវតាមរយៈថាមពលអគ្គិសនី មុខការកំដៅ និងខ្យល់ចេញចូលផងដែរ។

ចូលទៅកាន់ផ្នែកម៉ាស៊ីនវិញ ភីកអាប់អគ្គិសនីសុទ្ធនេះ​ បំពាក់ដោយម៉ូទ័រអគ្គិសនីចំនួន ២ មានកម្លាំង ៧៥៤ សេះ និងកម្លាំងរមួល ១ ០៦៣ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយមអាគុយ Ultium Battery អាចបើកបរបានចម្ងាយប្រហែល ៦៤៤ គីឡូម៉ែត្រក្នុងការសាកថ្មម្តង ជាមួយមុខងារសាកថ្មល្បឿនលឿន DC កម្លាំងរហូលដល់ ៣៥០ គីឡូវ៉ាត់ ដោយសាកថ្មត្រឹម ១០នាទី អាចបើកបរបានចម្ងាយ ១៦១ គីឡូម៉ែត្រ នឹងមានរបៀបបើកបរចំនួន ៥ រួមមាន៖ Suspension drive, Sound, Tow/Haul, Off-Road និង​ Max Power Mod ជាមួយសមត្ថិភាពអូសសណ្តោង ៤ ៣០៩ គីឡូក្រាម និងអាចផ្ទុកទម្ងន់បាន ៥៩០ គីឡីក្រាម។

មិនត្រឹមតែប៉ុណ្ណោះ ប្រព័ន្ធ Onboard Power Station Pro អាចប្រែក្លាយឧបករណ៍សម្រាប់រថយន្តភីកអាប់ទៅជាប្រភពថាមពលចល័តដែលអាចផ្តល់ការសាកថ្មទំហំ ១០,២ គីឡូវ៉ាត់ ដល់គ្រឿងអេឡិចត្រូនិកផ្សេងៗ និងសូម្បីតែរថយន្តអគ្គិសនីផ្សេងទៀត។ សំខាន់ជាងនេះទៅទៀត ដូចជាឆ្នាំងសាកទ្វេទិស និងផលិតផល និងសេវាកម្មបន្ថែមដែលផ្តល់ជូនតាមរយៈខ្សែ Ultium Home របស់ GM Energy Sierra EV Denali Edition 1 អាចផ្តល់ថាមពលដល់តម្រូវការចាំបាច់របស់ផ្ទះរហូតដល់ ២១ ថ្ងៃ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មកដឹងខ្លះៗពីប្រម៉ូសិន និង មជ្ឈមណ្ឌលថែទាំរថយន្តក្រុមហ៊ុន ខេ (ខេមបូឌា)… (មានវីដេអូ)

ក្រុមហ៊ុន ខេ​ (ខេមបូឌា)​ មិនត្រឹមតែជាក្រុមហ៊ុនរថយន្តលក់ Isuzu ប៉ុណ្ណោះទេ ថែមទាំងមានមជ្ឈមណ្ឌលថែទាំរថយន្តសម្រាប់ជូនអតិថិជនទាំងអស់ផងដែរ។ មជ្ឈមណ្ឌលថែទាំរថយន្តរបស់ក្រុមហ៊ុន ខេ (ខេមបូឌា) មានទីធ្លាធំទូលាយសម្រាប់ចតរថយន្ត និងទីធ្លាថែទាំរថយន្ត ហើយមានបុគ្គលិក ប្រឹក្សាផ្នែកសេវាកម្ម ដែលរួសរាយរាក់ទាក់​ អាចប្រឹក្សាយោបល់ និងជួយបំពេញតម្រូវការរបស់អតិថិជនយ៉ាងពេញលេញ។

មិនត្រឹមតែប៉ុណ្ណោះ​​​ ជាងជំនាញរបស់ក្រុមហ៊ុន ខេ (ខេមបូឌា)ទាំងអស់ ក៏បានទទួលការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងក្រមសិលធម៌វិជ្ជាជីវពីក្រុមហ៊ុន ISUZU ផ្ទាល់ផងដែរ។ លើសពីនេះក្រុមហ៊ុន ខេ​ (ខេមបូឌា) ក៏បានផ្តល់ជូនដល់អតិថិជននូវកញ្ចប់ Promotion យ៉ាងពិសេស ដែល​បញ្ចុះតម្លៃរហូតដល់ ១៥% លើគ្រឿងបន្លាស់ហ្ស៊ីនជាង​ ១ ០០០ មុខ‼‼

ព្រមទាំងមានសេវាកម្មជួសជុលចល័ត សម្រាប់អតិថិជនដែលមានបញ្ហាខូចរថយន្តតាមផ្លូវ ឬ មិនអាចយករថយន្ត មកមជ្ឈមណ្ឌលជួសជុលបាន គ្រាន់តែធ្វើការទំនាក់ទំនងមកកាន់លេខ ០៩៥ ៨៨៨ ២០២ នោះទីប្រឹក្សាផ្នែកសេវាកម្ម និងធ្វើការណាត់ជួប ក្រុមការងារនឹងទៅតាមរយ:ពេលកំណត់​។

សូមស្វែងរកវីដេអូខាងក្រោម:

សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងតាមលេខទូរសព្ទ័:

  • ផ្នែកលក់ 077 66 88 99 / 023 950 084
  • ផ្នែកសេវាកម្ម 095 888 202
  • ឬអាចអញ្ចើញមកក្រុមហ៊ុនដែលស្ថិតតាមបណ្ដោយមហាវិថីសហព័ន្ធរុស្សី ទល់មុខអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ។
ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota RAV4 GR Sport សន្សំសំចៃខ្លាំង រូបរាងស្ព័រជាងមុន ប្រព័ន្ធជើងក្រោមកាន់តែរឹងមាំ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Toyota បានធ្វើការដាក់បង្ហាញចេញរថយន្ត Toyota RAV4 GR Sport មុខមាត់ថ្មី ដែលមានការរចនាម៉ូដបែបស្ព័រ ដែលផលិតឡើងដោយ Toyota Gazoo Racing ជាមួយការចែកចាយដំបូងនៅក្នុងទីផ្សារអ៊ឺរ៉ុបនឹងចាប់ផ្តើមនៅត្រីមាសទី ៤ នៃឆ្នាំ ២០២២ តម្លៃនឹងត្រូវបានប្រកាសនៅពេលក្រោយ ។

Toyota RAV4 GR Sport ត្រូវបានបំពាក់ដោយថាសកង់ស្ព័រទំហំ ១៩ អ៊ីញប្រភេទ 5-spoke ពណ៌ខ្មៅរលោង និងឡូហ្គោ GR នៅលើប៉ាណាមុខ និងនៅផ្នែកទ្វារខាងក្រោយ ជាមួយនឹងការតុបតែងពណ៌ខ្មៅ Piano-black details នៅលើតួខ្លួនដែលមាននៅលើ សំបកកង់ថ្មី, កាងខ្យល់ខាងមុខ, ប៉ាណាមុខ, ឈ្នាន់ជើងចំហៀង, ផ្នែកខាងក្រោយតុបតែងនៅចន្លោះចង្កៀង, ដំបូលនិងត្រឡោកកញ្ចក់ផងដែរ។

រីឯនៅផ្នែកខាងក្នុង ចំណុចលេចធ្លោគឺកៅអីស្ព័រថ្មីដែលស្រោបដោយស្បែក ជាមួយឡូហ្គោ GR។ កៅអីខាងមុខអាចលៃតម្រូវតាមរយៈថាមពលអគ្គិសនី ជាមួយនឹងមុខងារអង្គចងចាំសម្រាប់អ្នកបើកបរ។ អេក្រង់កំសាន្ត touchscreen ទំហំ ១០,៥ អ៊ីញ និងកុងទ័រឌីជីថលទំហំ ១២,៣  អ៊ីញ ជាលក្ខណៈពិសេសស្តង់ដារនៅក្នុងម៉ូដែល GR Sport,  កាម៉េរាមើលក្រោយបែប Panoramic និងប្រព័ន្ធសុវត្ថិភាព Toyota Safety Sense ពេញលេញរបស់ ADAS ផងដែរ។

ភាពខុសគ្នាដ៏ធំបំផុតរបស់ RAV4 GR Sport ពីម៉ូដែលផ្សេងទៀតគឺប្រព័ន្ធជើងក្រោមបូម stiffer springs និង shock absorbers ដែលយោងទៅតាមក្រុមហ៊ុនផលិតរថយន្តជប៉ុនបានធ្វើឲ្យការបើកបរកាន់តែប្រសើរឡើង និងផ្តល់នៅបទពិសោធន៍នៃការបើកបរដែលកាន់តែទាក់ទាញ។

ចំពោះ​ផ្នែកម៉ាស៊ីន ​ត្រូវបាន​បំពាក់​ដោយ​ប្រព័ន្ធអគ្គិសនី និង​រួម​បញ្ចូល​ជាមួយ​ប្រព័ន្ធ AWD-i របស់ Toyota ដែលមានចំណុះ ២,៥ លីត្រ សម្រាប់ Hybrid ផលិតកម្លាំងបាន ២១៩ សេះ។ ខណៈពេលដែល Plug-in Hybrid ផលិតបានកម្លាំង ៣០២ សេះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

អាល្លឺម៉ង់គ្រោងចាយ ៦ពាន់លានដុល្លារ សង់ស្ថានីយសាកឡានអគ្គិសនីទូទាំងប្រទេស

[ទីផ្សារបរទេស] រដ្ឋាភិបាលនៃប្រទេសអាល្លឺម៉ង់បានឯកភាពលើផែនការក្នុងការចំណាយទឹកប្រាក់ប្រមាណ ៦,១៧ពាន់លានដុល្លារ នៅរយៈពេលបីឆ្នាំខាងមុខ ដើម្បីពង្រីកចំនួនស្ថានីយសាករថយន្តអគ្គិសនីនៅតាមដងផ្លូវ។

ផែនការនេះគឺជាផ្នែកនៃគម្រោងការរបស់អាល្លឺម៉ង់ដែលចង់ឲ្យរថយន្តបើកបរលើដងផ្លូវមិនមានបំភាយឧស្ម័នពុល ដោយសង្ឃឹមថានឹងអាចបង្កើនចំនួនស្ថានីយសាកភ្លើងនៅទូទាំងប្រទេសបានចំនួន ១៤ដង ដែលមានន័យថាស្ថានីយសាកភ្លើងដែលបច្ចុប្បន្នមាន ៧ម៉ឺនកន្លែង នឹងត្រូវឡើងដល់ ១លានកន្លែង នៅត្រឹមឆ្នាំ២០៣០។

រដ្ឋាភិបាលមានបំណងប្រើប្រាស់ទឹកប្រាក់ជាង ៦ពាន់លានដុល្លារនេះ ដើម្បីផ្ដោតលើការដំឡើងស្ថានីយសាកភ្លើងនៅតាមសហគមន៍តូចៗ និងតាមតំបន់ដែលមិនទាន់មានស្ថានីយ ដោយគោលបំណងគឺចង់ឲ្យពលរដ្ឋចាប់អារម្មណ៍លើការប្រើរថយន្តអគ្គិសនី។

គួរដឹងថាសហភាពអឺរ៉ុបដែលជាប្រទេសកំណើតរបស់ BMW, Volkswagen និង Mercedes-Benz ជាដើម កំពុងខិតខំប្រឹងប្រែងក្នុងការបង្កើនចំនួនរថយន្តអគ្គិសនីនៅតាមដងផ្លូវ ពី ១,៥លានគ្រឿង នាពេលបច្ចុប្បន្ន ឡើងដល់ជាង ១៥លានគ្រឿង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានអគ្គិសនីដំបូងរបស់ Rolls-Royce ប្រកាសចេញជាផ្លូវការ

[ទីផ្សារបរទេស] Rolls-Royce បានបង្ហាញចេញជាផ្លូវការនូវរថយន្តអគ្គិសនីដំបូងរបស់ខ្លួនជាម៉ូដែល Spectre ស៊េរីឆ្នាំ២០២៤ រយៈពេលជាង១២០ឆ្នាំក្រោយពីស្ថាបនិកក្រុមហ៊ុនបានលើកឡើងដំបូងពីគំនិតនៃរថយន្តអគ្គិសនី។

Spectre គឺជារថយន្តប្រភេទ Coupe ប្រណីត ដែលវានឹងមានតម្លៃចន្លោះរថយន្ត Cullinan (៣៥ម៉ឺនដុល្លារ) និងរថយន្ត Phantom (៤៦ម៉ឺនដុល្លារ) ដោយតម្លៃរបស់វាអាចនឹងត្រូវប្រកាសចេញនៅចុងឆ្នាំ២០២៣ មុនពេលរថយន្តនេះចាប់ផ្ដើមទៅដល់ដៃអតិថិជន។

មានកង់មុខទៅកង់ក្រោយប្រវែង ៣២១០ម.ម និងមានទម្ងន់រហូតដល់ ២៩៧៥គីឡូក្រាម រថយន្ត Spectre បានផលិតដោយប្រើគ្រោងឆ្អឹងប្រភេទអាលុយមីញ៉ូម ដែលភ្ជាប់ជាមួយអាគុយទំហំធំ ធ្វើឲ្យរថយន្តនេះមានទម្ងន់ជាងរថយន្ត Rolls-Royce មុនៗប្រមាណ ៣០%។

ក្រុមហ៊ុន Rolls-Royce មិនទាន់បានប្រាប់អំពីលក្ខណៈបច្ចេកទេសនៃរថយន្តនេះនៅឡើយទេ ប៉ុន្តែជាមួយអាគុយដែលទម្ងន់ ៧០០គីឡូក្រាមទៅហើយនោះ អាចឲ្យរថយន្ត Spectre បើកបរបានចម្ងាយ ៥២០គីឡូម៉ែត្រ ដែលអាចសន្និដ្ឋានបានថាអាគុយនេះមានចំណុះជាង ១០០kWh។

ចំពោះប្រព័ន្ធថាមពលរបស់វាក៏មិនទាន់បានបង្ហាញចេញដែរ ដឹងត្រឹមថាវាអាចផលិតថាមពលបានច្រើនបំផុតគឺ ៥៧៧សេះ ដែលអាចឲ្យរថយន្តអគ្គិសនីប្រណីតនេះស្ទុះពី ០ ដល់ ១០០គ.ម/ម៉ ដោយប្រើពេលត្រឹម ៤,៥វិនាទី។

និយាយពីរូបរាង រថយន្ត Spectre ទទួលបានគំនិតមួយចំនួនពីរថយន្តទ្វារពីចាស់ៗរបស់ Rolls-Royce ដូចជារថយន្ត Wraith និង Phantom Coupe ប៉ុន្តែមានទទឹងធំជាង និងមានកម្ពស់ទាបជាងបន្តិច ហើយវាគឺជារថយន្តដំបូងរបស់ Rolls-Royce ដែលមានយ៉ាន់ធំរហូតដល់ ២៣អ៉ីញ។

ផ្នែកខាងក្នុងមានការតុបតែងស្រដៀងនឹងរថយន្ត Rolls-Royce ដទៃដែរ ប៉ុន្តែផ្នែកកៅអីអ្នកដំណើរមានបំពាក់អេក្រង់ឌីជីថលមួយ ខណៈដែលដំបូលផ្កាយដ៏ល្បីឈ្មោះនោះ បានពង្រីកខ្លួនទៅដល់ទ្វាររថយន្តតែម្ដង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គំរូរថយន្ត Mitsubishi XFC Concept គ្រោងបង្ហាញខ្លួនជាផ្លូវការក្នុងប្រទេសជាប់កម្ពុជា ​នៅសប្តាហ៍ក្រោយ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Mitsubishi បានធ្វើការដាក់បញ្ចេញនៅគំរូរថយន្ត Mitsubishi XFC Concept ថ្មី ប្រភេទ SUV ខ្នាត​តូច ដែល​ត្រូវបាន​ផលិតឡើងជាពិសេស​សម្រាប់​អតិថិជន​នៅតំប់អាស៊ាន នឹង​ត្រូវ​ដាក់​បង្ហាញខ្លួន​នៅ​ក្នុង​កម្មវិធី Vietnam Motor Show 2022 នៅ​ប្រទេស​វៀតណាម នាថ្ងៃទី ២៦ ដល់ថ្ងៃទី ៣០ ខែតុលា ឆ្នាំ ២០២២។

Mitsubishi XFC Concept ជា​គំរូរថយន្ត​ប្រភេទ SUV ខ្នាតតូចដែល​មានទំហំតូចជាងរថយន្ត Outlander និង Outlander PHEVs នាពេលបច្ចុប្បន្ន ដោយគ្រោងនឹងចាប់ផ្តើមលក់វានៅឆ្នាំ ២០២៣ ក៏ដូចជាការបំពាក់នៅប្រព័ន្ធម៉ូទ័រអគ្គិសនី ដើម្បីពង្រីកទៅកាន់តំបន់ផ្សេងទៀត ដែលក្រុមហ៊ុន Mitsubishi រំពឹងទុក ហើយសង្ឃឹមយ៉ាងមុតមាំថា រថយន្ត SUV នេះនឹងក្លាយជាម៉ូដែលពេញនិយមនៅក្នុងទីផ្សារអាស៊ាន ដូច Xpander បច្ចុប្បន្នដែរ។

ការរចនាផ្នែកខាងក្រៅរបស់គំរូរថយន្ត Mitsubishi XFC Concept នៅតែប្រើប្រាស់ការរចនាបែប Dynamic Shield ដែលជានិមិត្តសញ្ញារបស់ Mitsubishi ភ្ជាប់មកជាមួយចង្កៀងមុខប្រភេទ LED រាងអក្សរ L រួមជាមួយនឹងអំពូលបំភ្លឺពេលថ្ងៃនៅផ្នែកខាងក្រោម។ ខណៈ កញ្ចក់ផ្នែកចំហៀងត្រូវបានជំនួសដោយកាំម៉េរា និងសំណុំចង្កៀងក្រោយដែលត្រូវបានរចនាឡើងជារាងអក្សរ T និងស៊ីម៉ាំ២។

ផ្នែក​ខាង​ក្នុងវិញ​ កុងសូលត្រូវបានរចនាឡើងបែប Touch-capacitive ដែលមានប្រអប់លេខបញ្ឈរ និងប៊ូតុង Start/Stop, ដៃចង្កូតឲ្យឈ្មោះថា Flat-bottomed steering wheel ។ ខណៈដែរ អេក្រង់ព័ត៌មាន និងអេក្រង់កំសាន្តដែលត្រូវបានប្រើប្រាស់អេក្រង់ធំតែមួយឲ្យឈ្មោះថា adopting side by side screen ។ ខណ:កៅអីខាងមុខ និងកៅអីខាងក្រោយតុ​បតែងដោយពណ៌លឿង។ ក្នុងនោះ ក្រុមហ៊ុន Mitsubishi ក៏បានបញ្ជាក់ផងដែរថា គំរូរថយន្តនេះត្រូវបានរចនាឡើងដើម្បីឲ្យមានផ្ទៃខាងក្នុងធំទូលាយ និងទំហំផ្ទុកទំនិញដច្រើននៅផ្នែកខាងក្រោយផងដែរ។

ក្រុមហ៊ុន Mitsubishi មិនបានបង្ហាញព័ត៌មានលម្អិតអំពីប្រព័ន្ធម៉ាស៊ីននៅឡើយទេ ប៉ុន្តែបាននិយាយថា នឹងមានរបៀបបើកបរចំនួន ៤ សម្រាប់ជ្រើសរើសពី៖ Normal, Wet, Gravel និង Mud ជាមួយនឹងមុខងារ Wet mode ត្រូវបានបផលិតឡើងសម្រាប់លក្ខខណ្ឌ អាកាសធាតុភ្លៀង និងស្ថានភាពផ្លូវនៃតំបន់អាស៊ាន ជាពិសេសនេះនឹងបង្កើនសុវត្ថិភាពក្នុងការបើកបរផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

កូនឡាន MINI Cooper S Advanced Edition ២០២៣ មានតែ ២៧គ្រឿងប៉ុណ្ណោះ ក្នុងប្រទេសថៃ

[ទីផ្សារបរទេស] ក្រុមហ៊ុមផលិតរថយន្ត MINI ប្រចាំនៅប្រទេសថៃ បានធ្វើការដាក់បង្ហាញចេញនៅរថយន្តម៉ូដែលពិសេស MINI Cooper S Advanced Edition ស៊េរីឆ្នាំ ២០២៣ មានត្រឹមតែ ២៧ គ្រឿងប៉ុណ្ណោះ ជាមួយនឹងតម្លៃលក់ចាប់ពី ៧៦ ៧៧៦ ដុល្លារក្នុងទីផ្សាររបស់ខ្លួន។

សម្រាប់ការរចនាផ្នែកខាងក្រៅ MINI Cooper S Advanced Edition ស៊េរីឆ្នាំ ២០២៣ ទ្វារ ៣ មានបំពាក់ជាមួយនឹងកញ្ចប់ផ្នែកខាងក្រៅ Zesty Yellow exterior package និងកញ្ចប់ Piano Black Exterior Package បំពាក់ដោយថាសកង់ស្ព័រប្រភេទ Pulse Spoke ទំហំ ១៨ អ៊ីញជាមួយនឹងពណ៌លាយគ្នា និងសំបកកង់ប្រភេទ runflat tired ជាឧបករណ៍ស្តង់ដារផងដែរ។

ចំពោះនៅផ្នែកខាងក្នុង Advanced Edition ​មានមកជាមួយនឹងជម្រើសនៃកញ្ចប់ MINI Yours Leather Lounge Carbon Black ឬ Leather Chester Malt Brown package។ គ្រឿងបរិក្ខាស្តង់ដាររួមមានកៅអីស្ព័រសម្រាប់ផ្នែកខាងមុខ, ដៃចង្កូត multifunction steering wheel ស្រោបដោយស្បែក Nappa, អេក្រង់កំសាន្ត touchscreen ទំហំ ៨,៨ អ៊ីញ ភ្ជាប់ដោយ Apple CarPlay និង Driving Assistant, ឧបករណ៍ Radio MINI Visual Boost, ប្រព័ន្ធរុករក Navigation system ជាដើម។

ចូលទៅកាន់ផ្នែកម៉ាស៊ីនវិញ MINI Cooper S Hatch 3-door Advanced Edition ត្រូវបានបំពាក់ដោយម៉ាស៊ីនសាំងចំណុះ ២,០ លីត្រ ទំហំ ៤ ស៊ីឡាំង ដែលផលិតកម្លាំងបាន ១៩២ សេះ និងកម្លាំងរមួល ២៨០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ៧ វគ្គ ជាមួយនឹងប្រព័ន្ធ Adaptive Suspension ជាឧបករណ៍ស្តង់ដារ។

មិនត្រឹមតែប៉ុណ្ណោះ ក្រុមហ៊ុន MINI Thailand ក៏ត្រៀមបញ្ចេញរថយន្ត MINI Cooper S Hatch 3-door “Pat Moss” ដែលមានចំនួនកំណត់ត្រឹម ១០ គ្រឿងប៉ុណ្ណោះក្នុងប្រទេសថៃ ដែលមានតម្លៃ ៧៦ ៧៧៦ ដុល្លារ ជាម៉ូដែលពិសេសដើម្បីរំលឹកដល់ “Pat Moss” ដែលជាអ្នកប្រណាំងស្រីដែលធ្វើបានល្អបំផុត៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Honda Passport ស៊េរីឆ្នាំ២០២៣ លែងមានជម្រើសប៉ុងមួយ

[ទីផ្សារបរទេស] អតិថិជននៅសហរដ្ឋអាមេរិកដែលចង់ប្រើប្រាស់រថយន្ត Honda Passport នឹងត្រូវចំណាយច្រើនជាងមុនសម្រាប់ស៊េរីឆ្នាំ២០២៣ ដោយសារតែ Honda បានដកចោលប្រភេទបើកបរប៉ុងមួយឈ្មោះថា EX-L។

ដោយធ្វើឲ្យប្រព័ន្ធបើកបរប៉ុងពីរមានជាស្តង់ដារ មានន័យថារថយន្ត Passport AWD EX-L ដែលជាប្រភេទធូរថ្លៃជាងគេ នឹងមានតម្លៃចាប់ពី ៤២ ៣៩៥ដុល្លារ។

ការផ្លាស់ប្ដូរនេះ ក្រោយពី Honda បានដកចេញប្រភេទ Sport ដែលធ្វើឲ្យរថយន្ត Passport ឆ្នាំ២០២២ ឡើងថ្លៃលើសស៊េរីឆ្នាំ២០២១ រហូតដល់ ៥០៨០ដុល្លារ។

ចំពោះទំហំរបស់វា Passport នឹងត្រូវស្ថិតនៅចន្លោះរថយន្ត CR-V ជំនាន់ថ្មី និងរថយន្ត Pilot ៧កៅអី ដែលធ្វើឲ្យរថយន្ត Pilot ពេលនេះធូរថ្លៃជាងរថយន្ត Passport ប៉ុន្តែស៊េរីឆ្នាំ២០២៣នៃរថយន្ត Pilot នឹងឡើងថ្លៃលើសវិញ ពេលវាប្រកាសចេញលក់នៅឆ្នាំ២០២៣ខាងមុខ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Mazda CX-30 ស៊េរីឆ្នាំ២០២៣ កម្លាំងជាងមុន៥សេះ និងស៊ីប្រេងតិចជាងមុន

[ទីផ្សារបរទេស] ក្រុមហ៊ុន Mazda បានផ្ដល់ការអាប់ដេតសំខាន់មួយសម្រាប់រថយន្ត CX-30 ស៊េរីឆ្នាំ២០២៣ ដោយវាមានបន្ថែមកម្លាំងខ្លាំងជាងមុន សន្សំសំចៃប្រេងជាងមុន និងទទួលបានការផ្លាស់ប្ដូរដើម្បីអនុលោមទៅតាមស្តង់ដារសុវត្ថិភាពចុងក្រោយរបស់សហរដ្ឋអាមេរិកផងដែរ។

សម្រាប់ស៊េរីឆ្នាំ២០២៣នេះ ម៉ាស៊ីន Skyactiv-G ចំណុះ២,៥លីត្រ ទទួលបានកម្លាំងបន្ថែម៥សេះ ធ្វើឲ្យកម្លាំងសរុបកើនដល់ ១៩១សេះ។ ចំណែកម៉ាស៊ីននេះផងដែរក៏មានសមត្ថភាពសន្សំសំចៃប្រេងបានប្រសើរជាងមុនប្រមាណ ០,៤លីត្រ សម្រាប់ការបើកបរចម្ងាយ១០០គីឡូម៉ែត្រ លើកលែងតែប្រភេទម៉ាស៊ីន Turbo។

ប្រភេទម៉ាស៊ីន Skyactiv-G 2.5 Turbo អាចផលិតកម្លាំងបាន ២៥០សេះ ពេលប្រើប្រេងសាំងអុកតានកម្រិត៩៣ ហើយបើប្រើប្រេងសាំងអុកតានកម្រិត៨៧ អាចផលិតកម្លាំងបានត្រឹម ២២៧សេះ ប៉ុណ្ណោះ។

រថយន្ត CX-30 ស៊េរីឆ្នាំ២០២៣ គ្រប់កម្រិតគឺមានដុសខាត់បន្ថែមលើកម្រិតសុវត្ថិភាពរួមមានការបន្ថែមពោងសុវត្ថិភាពចំហៀង, ខ្សែក្រវ៉ាត់ដែលអាចរឹតអ្នកដំណើរស្វ័យប្រវត្តិពេលមានការប៉ះទង្គិចសម្រាប់កៅអីជួរក្រោយ និង ការពង្រឹងលើសរសរ B និង C នៃរថយន្ត ជាដើម។

Mazda CX-30 ស៊េរីឆ្នាំ២០២៣ មានតម្លៃចាប់ពី ២២ ៩៥០ដុល្លារ សម្រាប់ប្រភេទ 2.5 S ជាតម្លៃនៅសហរដ្ឋអាមេរិក ឯប្រភេទ Turbo Premium Plus ដែលជាប្រភេទខ្ពស់ជាងគេមានមុខងារបន្ថែមជាច្រើននោះ មាន តម្លៃ ៣៥ ៤០០ដុល្លារ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+