ផ្ទាំងផ្សាយពាណិជ្ជកម្ម

រយៈពេល ៦ឆ្នាំ កម្ពុជាលក់លេខចុះបញ្ជីរថយន្តបានចំនួន ២២៥ ១៧១ លេខ ទទួលបានចំណូលសរុបជាង ៨២លានដុល្លារ

[ក្នុងស្រុក] នាថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២ កន្លងទៅនេះ លោកជំទាវ កុយ សុដានី រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគណៈកម្មការអន្តរក្រសួងគ្រប់គ្រងការលក់លេខចុះបញ្ជីរថយន្ត បានដឹកនាំកិច្ចប្រជុំពិភាក្សា ប្រចាំខែកញ្ញា ឆ្នាំ២០២២ ស្ដីពីវឌ្ឍនភាពនៃការលក់លេខចុះបញ្ជីរថយន្ត ដោយមានការចូលរួមពី សមាជិកសមាជិកាគណៈកម្មការអន្តរក្រសួង និងមន្ត្រីជំនាញអង្គភាពពាក់ព័ន្ធផងដែរ។

កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងដើម្បីពិនិត្យលើរបាយការណ៍វឌ្ឍនភាពការងារលក់លេខចុះបញ្ជីរថយន្តគិតត្រឹមខែកញ្ញា ឆ្នាំ២០២២ ការពិភាក្សាអំពីវឌ្ឍនភាពការងាររបស់អនុគណៈកម្មការទាំងពីរ និងបញ្ហាប្រឈមផ្សេងៗទាក់ទងនឹងការអនុវត្តការងារដើម្បីជំរុញការលក់លេខចុះបញ្ជីរថយន្តឱ្យកាន់តែមានប្រសិទ្ធភាព សំដៅប្រមូលចំណូលជាតិឱ្យបានច្រើនថែមទៀត។

អង្គប្រជុំបានពិភាក្សាលើរបាយការណ៍សម្រេចបានទាក់ទងនឹងការលក់លេខចុះបញ្ជីរថយន្ត ការចែករំលែកមតិយោបល់យ៉ាងផុសផុលលើវឌ្ឍនភាពការងារ និងទិសដៅការងារបន្ត ដែលក្នុងនោះរួមមាន៖ ការសិក្សាតម្លៃរក្សាលេខចុះបញ្ជីរថយន្ត ការស្ទង់មតិប្រជាពលរដ្ឋក្នុងការទិញលេខចុះបញ្ជីរថយន្ត ការផ្ដល់មតិយោបល់លើការរៀបចំពិព័រណ៍ខួប៣ឆ្នាំ (ឆ្នាំ២០២០-២០២៣) ដើម្បីផ្សព្វផ្សាយឱ្យកាន់តែទូលំ ទូលាយទៅកាន់ក្រុមហ៊ុន សហគ្រាស ក៏ដូចជាប្រជាពលរដ្ឋ ឱ្យបានយល់ដឹងកាន់តែច្បាស់អំពីការចុះ បញ្ជីលេខពិសេស និងចុះបញ្ជីលេខពិសេសផ្ទាល់ខ្លួន និងការជំរុញលើកទឹកចិត្តមន្ត្រីជំនាញបច្ចេកវិទ្យាពង្រឹងសមត្ថភាពរបស់ខ្លួនឱ្យកាន់តែប្រសើរសំដៅផ្ដល់នូវការវិវឌ្ឍន៍ថ្មីៗទាក់ទងនឹងសង្គមឌីជីថល។

យោងតាមរបាយការណ៍របស់គណៈកម្មការអន្តរក្រសួងឱ្យដឹងថា៖ លេខចុះបញ្ជីរថយន្ត (លេខចុះបញ្ជីពិសេស និងលេខចុះបញ្ជីពិសេសផ្ទាល់ខ្លួន) លក់បានចំនួន ២២៥ ១៧១ លេខ ទទួលបានចំណូលសរុប ចំនួន ៣២៩ ៦៧២ ៤៩៩ ០០០ រៀល គិតចាប់តាំងពីខែកញ្ញា ឆ្នាំ២០១៦ ដល់ខែកញ្ញា ឆ្នាំ២០២២នេះ ស្មើនឹង ៨២ ៤១៨ ១២៥ ដុល្លារអាមេរិក។

ដោយឡែកចំណូលពីការលក់លេខចុះបញ្ជីពិសេស និងលេខចុះបញ្ជីពិសេសផ្ទាល់ខ្លួន គិតត្រឹមខែកញ្ញា ឆ្នាំ២០២២ ទទួលបានចំណូលថវិកាសរុបចំនួន ៦៤ ៦៣៨ ៩៧០ ៤០០ រៀល កើនឡើងប្រមាណ ៣០% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្ត Toyota Innova ប្រភេទ MPV ជំនាន់ថ្មី គ្រោងនឹងបង្ហាញខ្លួនជាផ្លូវការនៅខែក្រោយ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Toyota បានធ្វើការត្រៀមដាក់បង្ហាញចេញនៅរថយន្ត Toyota Innova ជំនាន់ថ្មី នៃរថយន្តប្រភេទ MPV របស់ខ្លួន ជាមួយការរំពឹងថានឹងបង្ហាញខ្លួននៅក្នុងប្រទេសឥណ្ឌូនេស៊ីក្នុងខែវិច្ឆិកា និងបន្ទាប់មកប្រទេសឥណ្ឌានៅដើមឆ្នាំ ២០២៣ ជាមួយនឹងឈ្មោះផ្សេងគ្នា។

គួរឲ្យដឹងថា ម៉ូដែលនេះ ជាផលិតផលដែលលក់ទូទាំងពិភពលោក ជាមួយឈ្មោះរថយន្តហៅផ្សេងគ្នាដោយអាស្រ័យលើទីផ្សារ។ ក្នុងនោះ នៅអាស៊ីអាគ្នេយ៍ Innova ជំនាន់ថ្មីនឹងត្រូវបានគេហៅថា Zenix ខណៈដែលនៅអាស៊ីខាងត្បូងគេហៅថា Hycross ។

បន្ថែមពីនេះ Toyota បានចុះបញ្ជីពាណិជ្ជសញ្ញា Innova Zenix ក្នុងប្រទេសឥណ្ឌូនេស៊ី។ នៅក្នុងឯកសារ ឈ្មោះនេះត្រូវបានចុះឈ្មោះសម្រាប់ការការពារពាណិជ្ជសញ្ញាពី 24/7 ។ ទន្ទឹមនឹងនេះដែរ ឈ្មោះម៉ាក Innova Hycross ត្រូវបានចុះបញ្ជីនៅក្នុងប្រទេសឥណ្ឌា ហើយត្រូវបានគេរំពឹងថានឹងត្រូវបានប្រើសម្រាប់ផលិតផលនេះនៅពេលវាចាប់ផ្តើមដាក់បង្ហាញនៅដើមឆ្នាំ ២០២៣។

កាល​ពី​សប្តាហ៍​មុន Innova ជំនាន់​ថ្មី​ត្រូវ​បាន​គេ​ប្រទះឃើញបើកបរ​ការ​ធ្វើ​តេស្ត​លើ​ដងផ្លូវ​​ក្នុង​ប្រទេស​ឥណ្ឌា​ជាមួយ​នឹង​ការ​បិទ​បាំង​តួខ្លួនដែលធ្វើឲ្យពិបាកសម្គាល់ ប៉ុន្តែហាក់បីដូចជា ចង្កៀងមុខរបស់ម៉ូដែល MPV ជំនាន់ក្រោយគឺស្លីមជាងមុន កាងខាងមុខ និងខាងក្រោយអាចមានការផ្លាស់ប្តូរ រួមជាមួយនឹងភាពខុសគ្នានៃប៉ាណាមុខផងដែរ ។

នៅក្នុងប្រទេសឥណ្ឌា Innova ជំនាន់ថ្មី នឹងធ្វើការអាប់ដេតកាន់តែទំនើបជាងម៉ូដែលបច្ចុប្បន្ន ដូចជាកុងទ័រឌីជីថល, កាំមេរ៉ា ៣៦០ ដឺក្រេ, ដំបូលកញ្ចក់ sunroof, រន្ធសាក USB និងកន្លែងសាកថ្មឥតខ្សែ ក៏ដូចជាជម្រើសអេក្រង់កំសាន្ត touchscreen ទំហំធំជាដើម។ លើសពីនេះ ក៏មានហ្វ្រាំងដៃអេឡិចត្រូនិក និងចង្កៀងមុខប្រភេទ LED ផងដែរ។

ជាពិសេស Innova Hycross នឹងលែងមានជម្រើសម៉ាស៊ីនម៉ាស៊ូតទៀតហើយ ហើយនឹងមានតែប្រព័ន្ធ Hybrid ដូចរថយន្ត Toyota Hyryder ទើបតែលក់នៅក្នុងប្រទេសឥណ្ឌាក្នុងឆ្នាំនេះ។ ប៉ុន្តែជំនួសឱ្យម៉ាស៊ីនចំណុះ ១,៥ លីត្រ នឹងម៉ាស៊ីនចំណុះ ២,០ លីត្ររួមបញ្ចូលគ្នាជាមួយម៉ូទ័រអគ្គិសនី៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានអគ្គិសនី Mercedes-Benz EQE ២០២៤ រូបរាងដ៏ប្រណិត ពោរពេញដោយបច្ចេកវិទ្យាទំនើបៗ បង្ហាញខ្លួនជាផ្លូវការ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Mercedes-Benz បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត Mercedes-Benz EQE ស៊េរីឆ្នាំ ២០២៣ ប្រភេទ SUV នៅក្នុងព្រឹត្តិការណ៍ Paris Motor Show 2022 ជារថយន្តអគ្គិសនីដ៏ប្រណិតដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស និងជាម៉ូដែលមានការរចនាបែបអនាគត ជាមួយផ្នែកខាងក្នុងពោរពេញដោយបច្ចេកវិទ្យា។

សម្រាប់រថយន្តអគ្គិសនីដ៏ប្រណិត Mercedes-Benz EQE នឹងមានម៉ូដែលចំនួន ៤ រួមមាន EQE 350+, 350 4Matic, 500 4Matic និង Mercedes-AMG EQE SUV ជាម៉ូដែលអគ្គិសនីសុទ្ធដំបូងគេពីផ្នែក AMG ។

រថយន្តអគ្គិសនីនេះ ប្រើប្រាស់ជាមួយគ្រោងឆ្អឹង EVA2 architecture platform មានប្រវែងតួខ្លួនសរុប ៤ ៨៦៣ ម.ម ទទឹង ១ ៩៤០ ម.ម ខណៈប្រវែងគន្លាតកង់មុខ-ក្រោយត្រូវបានកាត់ ១៨០ ម.ម ដើម្បីជួយផ្តល់នៅទំហំខាងក្នុងធំទូលាយ។

EQE SUV មាន​ផ្នែក​ខាង​មុខ​ស្រដៀង​នឹង EQE Sedan ដែល​មាន​ប៉ាណាមុខមួយផ្ទាំងធំ​ពណ៌​ខ្មៅ​រលោង អបដោយចង្កៀង​មុខ​ដែល​រួម​បញ្ចូល​គ្នា​ជា​រាង​ស្លាប។ នៅ​ផ្នែក​ខាង​ក្រោយ​មាន​ចង្កៀងប្រភេទ LED អូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង​ដែល Mercedes និយាយ​ថា​មាន​រាង​ដូច​ជា “ខ្សែ​កោង និង​បំភ្លឺ 3D helix”។ បន្ថែមពីនេះ ក៏ត្រូវបានផ្តល់ជូនជាមួយនឹងជម្រើសនៃការរចនាថាសកង់ស្ព័រទំហំ ១៩ ដល់ ២២ អ៊ីញទៀតផង។

រីឯនៅផ្នែកខាងក្នុងកាប៊ីន EQE SUV ត្រូវបានបំពាក់ជាមួយនឹងផ្ទាំងអេក្រង់ Hyperscreen ជាជម្រើសដែលមាននៅលើ EQE Sedan ដែលបំពាក់អេក្រង់កោង ដោយមានកុងទ័រព័ត៌មានឌីជីថលទំហំ ១២,៣ អ៊ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១២,៨ អ៊ីញ រួមបញ្ចូលជាមួយប្រព័ន្ធ Dolby Atmos system ដែលត្រូវបានរចនាឡើងដើម្បីផ្តល់ប្រព័ន្ធសំឡេងជុំវិញ និងផ្តល់បទពិសោធន៍ដូចរោងកុនដល់រថយន្តផងដែរ។

ទាក់ទងនឹងផ្នែកម៉ាស៊ីនវិញ សម្រាប់ម៉ូដែល៖

  • EQE 350+ បំពាក់ដោយម៉ូទ័រអគ្គិសនីខាងក្រោយមានកម្លាំង ២៨៨ សេះ និងកម្លាំងរមួល ៥៦៥ រមួល ប៉ុង១ វិលកង់ក្រោយ។
  • EQE 350 4Matic បំពាក់ដោយម៉ូទ័រអគ្គិសនីចំនួន ២ មានកម្លាំង ២៨៨ សេះ និងកម្លាំងរមួល ៧៦៤ ញ៉ូតុនម៉ែត្រ ប៉ុង២ វិលកង់ទាំងអស់។
  • EQE 500 4Matic ភ្ជាប់មកជាមួយម៉ូទ័រភ្លោះជាស្តង់ដារ មានកម្លាំង ៥៣៦ សេះ និងកម្លាំងរមួល ៨៥៨ រមួល ប៉ុង២ វិលកង់ទាំងអស់។
  • Mercedes-AMG EQE ប្រើប្រាស់ជាមួយម៉ូទ័រអគ្គិសនីរបស់រថយន្តផ្នែក AMG មានកម្លាំង ៦៨៧ សេះ និងកម្លាំងរមួល ៩៥០ ញ៉ូតុនម៉ែត្រ។ និងមានកញ្ចប់ AMG Dynamic Plus Package ជាជម្រើស ដែលបន្ថែមកម្លាំង ៦៧៨ សេះ និងកម្លាំងរមួល ១ ០០០ សេះ អាចបង្កើនល្បឿនពី ០-១០០​ គីឡូម៉េត្រក្នុងរយៈពេល ៣,៥ វិនាទី និងល្បឿនអតិបរម៉ា ២៣៩​ គីឡូម៉ែត្រ/ម៉ោង។

រថយន្ត EQE ប្រភេទ SUV បំពាក់ជាមួយអាគុយទំហំ ៩០,៦ គីឡូវ៉ាត់ម៉ោង ដែលអាចបើកបរបានចម្ងាយ ៥៥០ គីឡូម៉ែត្រក្នុងការសាកថ្មម្តង មានមុខងារសាកថ្មលឿនលឿនកម្លាំងដល់ ១៧០ គីឡូវ៉ាត់ ដោយអាចសាកពី ១០ ទៅ ៨០% ក្នុងរយៈពេល ៣២ នាទីប៉ុណ្ណោះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

BMW គិតថាម្ចាស់ឡាន Urus និង G-Class នឹងទិញឡាន XM

[ទីផ្សារបរទេស] រថយន្ត BMW XM ច្បាស់ណាស់ថាមិនមែនជារថយន្តសម្រាប់មនុស្សទូទៅនោះទេ ប៉ុន្តែក្រុមហ៊ុន BMW គិតថាម្ចាស់រថយន្ត SUV ប្រណីតមួយចំនួន ទំនងជាទិញរថយន្តមហាកម្លាំងនេះ។

នេះបើផ្អែកតាមការលើកឡើងរបស់នាយកប្រតិបត្តិក្រុមហ៊ុនលោក Frank van Meel និងអនុប្រធាននៃផ្នែកអតិថិជន ម៉ាកយីហោ និងការលក់លោក Timo Resch នៃក្រុមហ៊ុន BMW M  ក្នុងកម្មវិធីបង្ហាញរថយន្ត M2 និងរថយន្ត XM ទៅកាន់សាធារណៈជន។

លោក Frank van Meel លើកឡើងថា ៖ “អ្នកដែលបើកបររថយន្ត Lamborghini Urus ឬ Mercedes G-Class ជាច្រើនរូបបាននិយាយថា «ខ្ញុំចង់បានរបស់បែបហ្នឹងពី BMW ហើយមកទល់ពេលនេះ វា (BMW XM) គឺជាជម្រើសដ៏សក្តិសមមួយ»។”

លោក Timo Resch បានគាំទ្រលើការលើកឡើងនេះដោយទទួលស្គាល់ថារថយន្ត BMW XM នឹងមិនទាក់​ទាញអ្នកប្រើប្រាស់រថយន្ត M បច្ចុប្បន្នឲ្យប្ដូរប្រើ XM នោះទេ។ អ្វីដែលគេជឿជាក់គឺថាអ្នកទិញរថយន្ត XM គឺជាអ្នកដែលកំពុងប្រើរថយន្ត SUV ប្រណីត ដូចជា Lamborghini Urus, Bentley Bentayga និង Land Rover Range Rover ជាដើម។

លោក Timo Resch បាននិយាយដែរថាសហរដ្ឋអាមេរិកត្រូវបានមើលឃើញថាជាទីផ្សារធំសម្រាប់រថយន្ត XM ដោយប្រទេសចិន និងតំបន់មជ្ឈឹមបូព៌ា នឹងជាទីផ្សារបន្ទាប់៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានអគ្គិសនីថ្មីចុះបញ្ជីនៅអាមេរិក ឃើញមានកំណើនជាង ៥០% គិតត្រឹមខែសីហា

[ទីផ្សារបរទេស] ទីផ្សាររថយន្តអគ្គិសនីសុទ្ធនៅអាមេរិក កំពុងតែរីកចម្រើនខ្លាំង និងបានឈានដល់កម្រិតគួរឲ្យកត់សម្គាល់មួយ។

បើតាមទិន្នន័យចុះបញ្ជីចុងក្រោយពី Experian បានបង្ហាញថាអំឡុងពេល៨ខែដំបូង នៃឆ្នាំ២០២២ មានរថយន្តអគ្គិសនីចំនួន ៤៥៨ ៧៨៦គ្រឿង បានចុះបញ្ជីនៅអាមេរិក ដែលកើនឡើងប្រមាណ ៥៦% ធៀបនឹងពេលដូចគ្នាកាលពីឆ្នាំមុន។

គួរចាប់អារម្មណ៍ដែរថា រថយន្តអគ្គិសនីមានចំណែកប្រមាណ ៥% នៃចំនួនចុះបញ្ជីសរុប ខណៈដែលឆ្នាំមុនគឺមានប្រមាណ ២,៦% ប៉ុណ្ណោះ។

ក្នុងនោះ Tesla គ្រប់គ្រងចំណែកទីផ្សាររថយន្តអគ្គិសនី ៦៥% ដោយមានរថយន្តថ្មីជិត ៣០ម៉ឺនគ្រឿងបានចុះបញ្ជី ដោយឆ្នាំមុនមានចំណែកជិត ៥៤%។

ជាសញ្ញាវិជ្ជមាន គេសង្កេតឃើញម៉ាករថយន្តដទៃក៏មានកំណើនខ្លាំងណាស់ដែរ ដោយមានកំណើន ៦១% ធៀបនឹងឆ្នាំមុន។

រថយន្ត Model Y និង Model 3 មានចំនួនលក់ជាង ២៥៨ ០០០គ្រឿង ឯរថយន្តលក់ដាច់បន្ទាប់គឺ Ford Mustang Mach-E មានចំនួន ២៥ ៥៩៦គ្រឿង តាមពីក្រោយដោយ Teslas Model S ចំនួន ២០ ០៣២គ្រឿង និង Model X ចំនួន ១៩ ៧៣៩គ្រឿង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

អ្នក​ចែក​ចាយ Honda នៅទូទាំងសហរដ្ឋអាមេរិក ​អាច​នឹង​ត្រូវ​កាត់ចេញ​ពី​ភាព​ជា​ដៃ​គូ Sony Honda

[បរទេស] កាលពីពេលថ្មីៗនេះ អ្នកចែកចាយរបស់ក្រុមហ៊ុន Honda នៅទូទាំងសហរដ្ឋអាមេរិកបានសំដែងការបារម្ភថាខ្លួននឹងត្រូវកាត់ចេញពីផែនការរបស់ក្រុមហ៊ុន Honda និង Sony ក្នុងការលក់រថយន្តអគ្គិសនីនៅក្នុងប្រទេស។ ដោយ ក្រុមហ៊ុនទាំង ២ បានបញ្ជាក់ថាពួកគេនឹងលក់រថយន្តអគ្គិសនីដំបូងរបស់ពួកគេនៅសហរដ្ឋអាមេរិកនៅឆ្នាំ ២០២៦ ដោយបន្ថែមថាពួកគេចង់អនុវត្តគំរូលក់តែតាមអ៊ីនធឺណិតប៉ុណ្ណោះ។

ក្នុងនោះ លោក Brian Benstock អ្នកគ្រប់គ្រងទូទៅ និងជាអនុប្រធានក្រុមហ៊ុន Paragon Honda និង Paragon Acura នៅ Queens ទីក្រុង New York បានប្រាប់គេហទំព័រ Auto News ថា “បញ្ហាទាំងនេះពិតជាមានការព្រួយបារម្ភ ប៉ុន្តែផ្លូវឆ្ពោះទៅមុខដ៏ល្អបំផុតគឺជាមួយអ្នកចែកចាយរបស់យើង” ។

ជាមួយគ្នានេះ អ្នកនាំពាក្យក្រុមហ៊ុន Sony Honda Mobility លោក Mai Nagadome បាននិយាយថា ព័ត៌មានលម្អិតជាច្រើនអំពីផែនការនេះនៅតែត្រូវការបញ្ចាក់ ហើយបន្ថែមថាក្រុមហ៊ុនផលិតរថយន្តមិនបានបដិសេធលទ្ធភាពនៃការលក់តាមរយៈអ្នកចែកចាយនោះទេ ដោយកត់សម្គាល់ថាអតិថិជននឹងមានអារម្មណ៍មិនសប្បាយចិត្តដោយគ្មានដំណើរការសេវាកម្មបន្ទាប់ពីការលក់ដែលធ្លាប់ស្គាល់។

ទន្ទឹមនឹងនេះ អ្នកចែកចាយមួយចំនួននៅតែចង់ដឹងអំពីមូលហេតុដែលក្រុមហ៊ុន Honda នឹងពិចារណាធ្វើការនៅខាងក្រៅបណ្តាញលក់បច្ចុប្បន្នរបស់ខ្លួន ដែលរួមមានអ្នកចែកចាយ Honda ១ ១០០ នាក់ និង Acura ២៧០ នាក់ នៅសហរដ្ឋអាមេរិក។

គួរបញ្ជាក់ផងដែរថា រថយន្តអគ្គិសនីដំបូងបង្អស់ដែលផលិតដោយ Sony Honda Mobility នឹងមានប្រព័ន្ធកម្សាន្តក្នុងរថយន្តកម្រិតខ្ពស់, កម្មវិធី cloud-based software និងសេនស័រដែលអនុញ្ញាតឲ្យបើកបរស្វ័យប្រវតិត្តកម្រិត ៣ ក្នុងស្ថានភាពជាក់លាក់ និងកម្រិត 2+ ក្នុងការបើកបរក្នុងទីក្រុង និងផ្លូវ highway។ រថយន្តនេះនឹងត្រូវបានផលិតនៅរោងចក្រថ្មីមួយកន្លែងនៅក្នុងសហរដ្ឋអាមេរិក ហើយទំនងជានឹងត្រូវនាំចេញទៅកាន់ប្រទេសជប៉ុន និងទីផ្សារអឺរ៉ុបផ្សេងៗ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បែកធ្លាយរូបភាពនៃរថយន្ត Geely Haoyue L ប្រភេទ SUV មុនពេលបង្ហាញខ្លួនជាផ្លូវការ

[បរទេស] កាលពីពេលថ្មីៗ កន្លងទៅនេះ យោងតាមក្រសួងឧស្សាហកម្ម និងបច្ចេកវិទ្យាព័ត៌មាននៃប្រទេសចិន បានធ្វើការដាក់បង្ហាញចេញនៅរូបភាពរបស់រថយន្ត Geely Haoyue L ប្រភេទ SUV ដែលទទួលបានការរចនាថ្មីទាំងផ្នែកខាងក្នុង និងផ្នែកខាងក្រៅ។

សម្រាប់ការរចនានៅផ្នែកក្រៅរបស់ Geely Haoyue L SUV មានបំពាក់ដោយប៉ាណាមុខមួយផ្ទាំងធំ រចនាជាបញ្ឈរ​ស្រោបដោយក្រូម៉េ អបដោយចង្កៀង​មុខប្រភេទ LED ដោយអំពូលរចនា​​ថ្មី, កាងខាងមុខទំហំធំ, ថាសកង់ស្ព័រ, ឈ្នាន់ជើងចំហៀងពណ៌ខ្មៅរំលេចជាមួយក្រូម៉េ, ចង្កៀងខាងក្រោយប្រភេទ LED អូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង ជាមួយនឹងឡូហ្គោ GEELY នៅចំកណ្តាល និងបំពង់ស៊ីមាំងស្រោបដោយក្រូម៉េពីរជាន់។

រថយន្តនេះមានប្រវែងតួខ្លួនសរុប ៤៨៦០ មម ទទឹង ១៩១០ មម កំពស់ ១៧៧០ មម និងប្រវែងគន្លាតកង់មុខ-ក្រោយ។ ខណៈ ការរចនា និងគ្រឿងបរិក្ខានៅផ្នែកខាងក្នុង មិនទាន់ត្រូវបានបង្ហាញនៅឡើយទេ។

ចូលទៅកាន់ផ្នែកម៉ាស៊ីនវិញ រថយន្តនេះដំណើរការដោយម៉ាស៊ីនសាំងចំណុះ ២,០​ លីត្រ turbocharged អាចផលិតកម្លាំងបាន ២១៨ សេះ និងកម្លាំងរមួល ៣២៥ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ៧ វគ្គ ។ លើសពីនេះ ក៏បានបំពាក់នៅ​ប្រព័ន្ធ MacPherson suspension ខាងមុខ និងប្រព័ន្ធ Multi-link suspension ខាងក្រោយផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Tesla Model Y ជាប់ជាឡានលក់ដាច់ខ្លាំងជាងគេប្រចាំខែកញ្ញា នៅអាល្លឺម៉ង់

[ទីផ្សារបរទេស] កាលពីខែកញ្ញា រថយន្តថ្មីដែលចុះបញ្ជីនៅអាល្លឺម៉ង់បានកើនឡើង ១៤% ធៀបនឹងខែកញ្ញាឆ្នាំ២០២១ ដោយកើនឡើងដល់ ២២៤ ៨១៦គ្រឿង ធ្វើឲ្យចំនួនលក់ពេញមួយឆ្នាំ២០២២នេះ មានសរុប ១ ៨៦៧ ៨៨៥គ្រឿង (ថយចុះ ៧,៤%)។

ក្នុងនោះដែរ រថយន្តប្រភេទសាកភ្លើងបាន បាននាំមុខរថយន្តដទៃទៀត និងបោះជំហានឆ្ពោះទៅបំបែកកំណត់ត្រា ដែលទំនងជាអាចសម្រេចបាននៅចុងឆ្នាំ២០២២នេះ។

កាលពីខែកញ្ញា រថយន្តសាកភ្លើងចំនួន ៧២ ៧២៥គ្រឿង បានចុះបញ្ជីនៅអាល្លឺម៉ង់ ដែលកើនឡើង ២៩% ធៀបនឹងឆ្នាំកន្លងទៅ ស្របពេលដែលទំហំទីផ្សារបានកើនឡើងដល់ ៣២,៣% (ធៀបនឹង ២៨,៧% កាលពីឆ្នាំ​២០២១)។

ទាំងរថយន្តអគ្គិសនីសុទ្ធ និងរថយន្ត PHEV សុទ្ធតែបានកត់សម្គាល់ពីការកើនឡើង ដោយរថយន្តអគ្គិសនីសុទ្ធ​កើនបាន ៣២% និងរថយន្ត PHEV កើនបាន ២៤%។

រថយន្តប្រភេទសាកភ្លើងមិនត្រឹមតែជាមានចំណែកទីផ្សារធំជាងរថយន្ត Hybrid (៣០,៤%) នោះទេ ប៉ុន្តែថែមទាំងបាននាំមុខរថយន្តប្រើសាំង (៣២,២%) និងរថយន្តប្រើម៉ាស៊ូត (១៧%) ថែមទៀតផង។

គួរចាប់អារម្មណ៍ផងដែរថា ខែកញ្ញាគឺជាខែដែលរថយន្ត Tesla Model Y ក្លាយជារថយន្តលក់ដាច់ជាងគេនៅអាល្លឺម៉ង់ ជាមួយចំនួនចុះបញ្ជីដែលជាកំណត់ត្រាថ្មីគឺ ៩ ៨៤៦គ្រឿង ខណៈដែលរថយន្ត Volkswagen Golf មានចំនួនចុះបញ្ជីសរុប ៧ ០៩៥គ្រឿង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានអគ្គិសនីខ្នាតតូច Huazi Omega ថ្មី មានរូបរាងប្លែក តម្លៃខ្ទង់ ៧ ០០០ ដុល្លារប៉ុណ្ណោះ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Huazi Auto ដែលជាម៉ាករថយន្តអគ្គិសនីជាតិ បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត Huazi Omega ថ្មី ដែលជារថយន្តអគ្គិសនីខ្នាតតូច (Mini EV) ជាមួយនឹងការរចនាគួរឲ្យចាប់អារម្មណ៍ដែលមានតម្លៃ​លក់​ចាប់​ពី ៦ ៩០០ ដុល្លារក្នុងប្រទេសចិន។

Huazi Omega គឺជា​រថយន្ត​អគ្គិសនី​ខ្នាតតូច​​ ​ទ្វារ​៣ ​ដែល​មាន​គោលបំណង​ជា​ចម្បង​សម្រាប់​ប្រើប្រាស់​ក្នុង​ទីក្រុង មានប្រវែងតួខ្លួនសរុបគឺ ៣ ៤៤៤ ម.ម, ទទឹង ១ ៥៥០ ម.ម, កម្ពស់ ១ ៥៣៥ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៣៥០ ម.ម។ រំលេចជាមួយនឹងការរចនានៃចង្កៀងមុខចំនួន ៤ ជាមួយនឹងបាណាបិទជិតជាដើម។ ខណៈក្រុមហ៊ុន Huazi Auto មិនទាន់បង្ហាញព័ត៌មានលម្អិតអំពីផ្នែកខាងក្រោយនៃរថយន្តអគ្គិសនី Omega នៅឡើយទេ។

រិឯនៅផ្នែកខាងក្នុងកាប៊ីនមិនមានរូបភាពបញ្ចេញមកទេ ប៉ុន្តែ​មាន​ការ​បញ្ជាក់​ថា ​កៅអី,​​ ដៃចង្កូត និងកុងសូលគ្របដណ្តប់ដោយស្បែក។ បំពាក់មកជាមួយអេក្រង់កំសាន្តទំហំ ៩ អ៊ីញ ដែលអាចភ្ជាប់ប្រព័ន្ធតភ្ជាប់ Bluetooth និង Wi-Fi ផងដែរ។

Huazi Omega ត្រូវបានបំពាក់ដោយម៉ូទ័រអគ្គិសនីភ្លោះដែលផលិតកម្លាំងបាន ៣២,៦ សេះ ផ្គួបជាមួយម៉ូទ័រអគ្គិសនីទំហំ ១០,២៤ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ១២៨ គីឡូម៉ែត្រក្នុងការសាកថ្មម្តង និងអាគុយទំហំ ១៨,៤៣ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយដល់ ២២០ គីឡូវ៉ាត់ម៉ោង ប្រភេទបើកបរប៉ុង ២ វិលកង់ទាំងអស់៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានអគ្គិសនី Mazda MX-30 បញ្ឈប់ការលក់នៅត្រីមាសទីបី

[ទីផ្សារបរទេស] លទ្ធផលលក់របស់រថយន្តអគ្គិសនី MX-30 ប្រចាំខែសីហា និងខែកញ្ញា លើទីផ្សារសហរដ្ឋអាមេរិក​បានបញ្ជាក់ថាការលក់រថយន្តនេះសម្រាប់ស៊េរីឆ្នាំ២០២២ត្រូវបានបញ្ឈប់ជាផ្លូវការ។

កាលពីខែកញ្ញាកន្លងទៅ រថយន្ត MX-30 មិនបានលក់ចេញសូម្បីមួយគ្រឿង ក្រោយពីមានចំនួនលក់សូន្យគ្រឿងកាលពីខែសីហារួចមក ខណៈដែលកាលពីខែកក្កដាអាចលក់ចេញបានចំនួន ៨គ្រឿង។ នេះមានន័យថាក្នុងរយៈពេលមួយត្រីមាសគិតត្រឹមខែកញ្ញា រថយន្តនេះអាចលក់ចេញបានមិនដល់១០គ្រឿងផង។

សរុបពេញមួយឆ្នាំ២០២២នេះ Mazda MX-30 លក់ចេញបាន ៣២៤គ្រឿង​ ខណៈដែលគិតចាប់ពីពេលដាក់លក់ដំបូងមក វាអាចលក់ចេញបាន ៥០៥គ្រឿង។

គេពិបាកសន្និដ្ឋានណាស់ថារថយន្ត MX-30 នឹងវិលត្រឡប់ក្នុងនាមជាស៊េរីឆ្នាំ២០២៣នៅពេលណានោះ ដោយឧបសគ្គធំមួយរបស់រថយន្តនេះគឺការដែលមិនទទួលបានប្រាក់ឧបត្ថម្ភចំនួន ៧៥០០ដុល្លារ​ ដូចជារថយន្តអគ្គិសនីដទៃ ដោយសារជារថយន្តនាំចូល។

Mazda MX-30 ត្រូវបានចាត់ទុកថាជាគូប្រកួតដ៏ខ្សោយមួយក្នុងវិស័យរថយន្តអគ្គិសនី ដោយការសាកភ្លើងមួយពេញអាចបើកបរបានចម្ងាយប្រមាណ ១៦១គីឡូម៉ែត្រ ប៉ុណ្ណោះ ហើយតម្លៃរបស់វាក៏មិនធូរថ្លៃប៉ុន្មានដែរគឺចាប់ពី ៣៣ ៤៧០ដុល្លារ ឡើងទៅ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+