ផ្ទាំងផ្សាយពាណិជ្ជកម្ម

Lexus RX មួយគ្រឿងនេះពិសេសណាស់ ត្រូវបានផលិតឡើងយ៉ាងពិសេស

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Lexus បាន​​សហការ​ជាមួយ​សិល្បករ​និង​អ្នក​ច្នៃ​ម៉ូដ Harris Reed ដោយបានបំពាក់ឈុត “Ruby Red Rims” ទៅលើរថយន្ត Lexus RX ម៉ូដែលពិសេសចុងក្រោយ ដែលបំផុសគំនិតដោយស្បែកជើងពណ៌ក្រហម Ruby របស់តួអង្គ Dorothy នៅក្នុង “The Wizard of Oz” ។

គំរូរថយន្ត Lexus RX “Ruby Red Rims” បំពាក់ថាសកង់អាលុយមីញ៉ូមដ៏រឹងមាំ និងពន្លឺចែងចាំងដែលបំពាក់ដោយអំពូល LEDs ដែលមានទំហំធំនៅចំនុចកណ្តាលធ្វើអោយពន្លឺដែលផ្លាស់ប្តូរពណ៌បាន។

ជាមួយគ្នានេះ យោងតាមលោក Harris Reed ស្បែកជើងពណ៌ក្រហម Ruby របស់ Dorothy នៅក្នុងប្រលោមលោកបែប Fantasy ដ៏ពេញនិយម ត្រូវបានពិពណ៌នាអំពី “ការជ្រើសរើសផ្លូវផ្ទាល់ខ្លួន ហើយបន្តដំណើរថ្មីនៅលើផ្លូវឥដ្ឋក្រហម”។

ក្រៅ​ពី​ថាសកង់​ថ្មី​នេះ រថយន្ត SUV ក៏​បាន​ទទួល​បានផ្នែកខាង​មុខ​ដែល​តុបតែងជាមួយពណ៌​ក្រហម និង​ផ្នែកខាងក្រោយតុបតែងដោយ​​ពណ៌​ខ្មៅ ព្រម​ទាំងឡូហ្គោ​អក្សរ “Ruby Red Rims” នៅ​លើ​ទ្វារ​ខាង​មុខ។

គួរឲ្យដឹងថា ការរចនានៃថាសកង់ក៏ត្រូវបានបំផុសគំនិតដោយមួកចំនួន ២ នៅក្នុងកម្មវិធី Reed’s Spring 2023 collection។ ទន្ទឹមនឹងនេះ រថយន្ត Lexus RX “Ruby Red Rims” ដ៏ពិសេសនេះនឹងបង្ហាញខ្លួននៅក្នុងពិធី W Magazine’s 50th-anniversary ក្នុងទីក្រុង New York ហើយនឹងបង្ហាញខ្លួនបន្ថែមនៅទូទាំងសហរដ្ឋអាមេរិកក្នុងឆ្នាំ ២០២២ និងឆ្នាំ ២០២៣៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ត្រឹមរយៈពេលកន្លះខែ មានយានយន្តជាង ១៩ម៉ឺនគ្រឿង បានធ្វើដំណើរលើផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ

[ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ] យោងតាមកំណត់ត្រាស្ថិតិយានយន្ត និងស្ថានភាពចរាចរណ៍ដែលបានចេញផ្សាយដោយក្រសួងសាធារណការ និងដឹកជញ្ជូន(MPWT) បានបង្ហាញថា ដោយរាប់ចាប់ពីថ្ងៃបើកឱ្យដំណើរការសាកល្បង នាថ្ងៃទី០១ ខែតុលា ឆ្នាំ២០២២ (ម៉ោង ៧:០០នាទីព្រឹក) ដល់ ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២ (ម៉ោង ២៤:០០នាទីយប់) មានយានយន្តចំនួន ១៩០ ៣៤៦គ្រឿង បានធ្វើចរាចរណ៍លើផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ដោយបានចេញចូលតាមស្ថានីយទាំង ០៨ទីតាំង ខណៈដែលករណីគ្រោះថ្នាក់មានត្រឹមតែ ០,០០៤%តែប៉ុណ្ណោះ បើធៀបនឹងទំហំចរាចរណ៍ដែលបានកត់ត្រានេះ។

កំឡុងពេល ១៥ថ្ងៃនេះដែរ ថ្ងៃដែលមានលំហូរចរាចរណ៍មមាញឹកបំផុតគឺ ថ្ងៃទី១៥ ខែតុលា ដែលជាថ្ងៃប្រារព្ធព្រះរាជពិធីបុណ្យរំលឹកខួប១០ឆ្នាំ នៃការយាងសោយព្រះទិវង្គត របស់ព្រះបរមរតនកោដ្ឋ ហើយត្រូវនឹងថ្ងៃសៅរ៍ ចុងសប្តាហ៍ផងដែរ។ ក្នុងថ្ងៃនោះ មានយានយន្តសរុបចំនួន ២១.៧៩៨គ្រឿង បានធ្វើដំណើរលើផ្លូវល្បឿនលឿន។

បន្ថែមពីនេះ ក្នុងចំណោមយានយន្តចំនួនជាង ១៩ម៉ឺនគ្រឿង ដែលបានចរាចរណ៍ក្នុងរយៈពេល១៥ថ្ងៃចុងក្រោយនេះ មានករណីត្រូវការ ការប្រឹក្សាយោបល់ សាកសួរព័ត៌មាន និងស្វែងរកជំនួយសង្គ្រោះ សរុបចំនួន ៥០៦ខ្សែដែលបានធ្វើការទាក់ទងទៅកាន់លេខ១៣៩៩។

លើសពីនេះ ក្រសួងសាធារណការ និងដឹកជញ្ជូន សូមធ្វើការស្នើឱ្យប្រជាពលរដ្ឋគ្រប់រូប ចូលរួមស្វែងយល់ និងអនុវត្តតាមសេចក្តីណែនាំឱ្យបានម៉ឺងម៉ាត់ចំពោះគ្រប់លក្ខខណ្ឌក្នុងការបើកបរលើផ្លូវល្បឿនលឿននេះ និងគោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន ដើម្បីការធ្វើដំណើររបស់បងប្អូនប្រកបដោយភាពសប្បាយរីករាយ និងសុខសុវត្ថិភាព៕

«សូមបើកបរដោយស្មារតីទទួលខុសត្រូវ»

«ថ្ងៃនេះ ថ្ងៃស្អែកកុំឱ្យមានគ្រោះថ្នាក់ចរាចរណ៍»

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota Prius ២០២២ ស៊ីសាំងតិច រូបរាងទំនើប តម្លៃក្បែរ ៧មុឺនដុល្លារ បើកទទួលការកម្មង់ហើយសម្រាប់ទីផ្សារប្រទេសកម្ពុជា

[ទីផ្សារក្នុងស្រុក] កាលពីពេលថ្មីៗ កន្លងទៅនេះ យោងតាមគេហទំព័រ Auto US Direct Co., LTD ឬតាមគណនី Facebook page មានឈ្មោះថា Auto US Direct Cambodia បានធ្វើការទទួលបើកការកម្មង់នៃរថយន្ត Toyota Prius Prime Limited ស៊េរីឆ្នាំ ២០២២ សម្រាប់ទីផ្សារប្រទេសកម្ពុជា។

ជាមួយតម្លៃខ្ទង់ ៧ម៉ឺនដុល្លារនេះ មានរួមបញ្ជូលគ្រប់យ៉ាងដូចជា៖

  • តម្លៃឡាន ៣៩ ៤៩៨ ដុល្លារ
  • តម្លៃពន្ធនាំចូល ២៣ ៩៣៦ ដុល្លារ
  • តម្លៃដឹកជញ្ជូន ១ ៧៥០ ដុល្លារ
  • តម្លៃកាត់ឈ្មោះនៅអាមេរិក ៨៩៩ ដុល្លារ
  • តម្លៃឯកសារនៅខ្មែរ ៨០០ ដុល្លារ
  • តម្លៃសេវាកម្មរបស់ក្រុមហ៊ុននៅកម្ពុជា ២៥០ ដុល្លារ
  • តម្លៃសេវាកម្មរបស់ក្រុមហ៊ុននៅអាមេរិច ១ ៧៥០ ដុល្លារ
  • តម្លៃសរុបទាំងអស់ ៦៨ ៨៨៣ ដុល្លារ

គួរបញ្ជាក់ថា រថយន្ត Toyota Prius Prime Limited ស៊េរីឆ្នាំ ២០២២ នេះ ប្រើប្រាស់នៅម៉ាស៊ីនកូនកាត់ Hybrid ចំណុះ ១,៨ លីត្រ ទំហំ ៤ ស៊ីឡាំង ភ្ជាប់ដោយប្រអប់លេខអូតូ កម្រិតស៊ីប្រេងត្រឹមតែ ៤លីត្រ/១០០ គីឡូម៉ែត្រប៉ុណ្ណោះ។

គួរឲ្យដឹងថា ក្រុមហ៊ុន Auto US Direct Co., LTD ជាក្រុមហ៊ុនផ្តល់សេវាកម្មដូចជា៖

  • កម្មង់រថយន្តគ្រប់ប្រភេទពីសហរដ្ឋអាមេរិក
  • ជួយទិញរថយន្តថ្មី មួយទឹក និងដេញថ្លៃ
  • ជួយទិញក្នុងតម្លៃនាំចូល និងក្រោមទីផ្សារ
  • ជួយប្រឹក្សាយោបល់ និងផ្តល់ពត៏មានពិតប្រាកដពីរថយន្ត
  • ធានារថយន្តស្អាត ដូចពត៏មានដែលបានផ្តល់ជូន
  • ធានាការខូចខាតក្នុងរយៈពេលដឹកជញ្ជូន
  • ធានាប្រគល់រថយន្តដូចដែលបានកម្មង់
  • ល្អសម្រាប់អ្នកប្រើប្រាស់ និងអ្នកលក់បន្ត

សម្រាប់ព័ត៌មានលម្អិតអាចធ្វើការទំនាក់ទំនងតាមលេខទូរស័ព្ធ 077 288 687 ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Volkswagen ចំណាយ ២,៣៥ពាន់លានដុល្លារ ទិញយកភាគហ៊ុនរបស់ក្រុមហ៊ុនចិនមួយ

[ទីផ្សារបរទេស] សម្ព័ន្ធ Volkswagen Group បានចំណាយទឹកប្រាក់ប្រមាណ ២,៣៥ពាន់លាន​ដុល្លារ ដើម្បីទិញយកភាគហ៊ុន ៦០% នៃក្រុមហ៊ុនបច្ចេកវិទ្យាចិនឈ្មោះថា Horizon Robotics។

ក្រុមហ៊ុនរួមគ្នាមួយនឹងត្រូវបង្កើតឡើងក្រោមកិច្ចជួញដូរដែលធ្វើឡើងរវាងក្រុមហ៊ុនសាខាផ្នែក software របស់ Volkswagen ឈ្មោះ CARIAD និងក្រុមហ៊ុន Horizon Robotics ដោយមានគោលដៅពន្លឿនការអភិវឌ្ឍន៍នៃប្រព័ន្ធជំនួយការបើកបរ Advanced Driver Assistance System (ADAS) និងប្រព័ន្ធបើកបរស្វ័យប្រវត្តិ Autonomous Driving សម្រាប់ទីផ្សារប្រទេសចិន។

ការជួញដូរនេះរំពឹងថានឹងសម្រេចនៅឆមាសទីមួយនៃឆ្នាំ២០២៣ សារព័ត៌មាន Reuters បានបញ្ជាក់ថាក្រុមហ៊ុន CARIAD នឹងដើរតួសំខាន់ក្នុងការអភិវឌ្ឍន៍បច្ចេកវិទ្យាឈីបថ្មី ជាមួយក្រុមហ៊ុន Horizon Robotics ហើយបច្ចេកវិទ្យានេះ​នឹងត្រូវចែករំលែកទៅគ្រប់ម៉ាករថយន្តស្ថិតក្រោមសម្ព័ន្ធ Volkswagen Group។

គួរដឹងថាក្រុមហ៊ុន Horizon Robotics គឺជាដៃគូផ្គត់ផ្គង់សំខាន់របស់ក្រុមហ៊ុនរថយន្តដូចជា BYD, Audi, Continental, Li Auto និង SAIC។ ក្រុមហ៊ុននេះទទួលបានការបណ្ដាក់ទុនពី​ក្រុមហ៊ុន BYD, Great Wall Motors និង Intel ផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota និយាយថាឡាន Hybrid ៣០ម៉ឺនគ្រឿង ស្មើឡានអគ្គិសនីសុទ្ធ ៩ម៉ឺនគ្រឿង

[ទីផ្សារបរទេស] មេផ្នែកលក់ និងទីផ្សាររបស់ Toyota ប្រចាំអូស្ត្រាលី លោក Sean Hanley បានលើកឡើងវិញអំពីជំនឿជាក់របស់ក្រុមហ៊ុន Toyota ដែលថារថយន្តអគ្គិសនី មិនមែនជាវិធីតែមួយគត់ក្នុងការកាត់បន្ថយឧស្ម័នពុលនោះទេ។

លោក Sean Hanley បានលើកឡើងថា ដើម្បីជួយដល់បរិស្ថានបាន គឺត្រូវតែឆ្ពោះទៅជាមួយគ្នា ដោយ Toyota ត្រូវមាន​ដំណោះស្រាយសម្រាប់ទីផ្សារដែលខ្លួនកំពុងប្រតិបត្តិការ។ សម្រាប់អូស្ត្រាលី លោកជឿជាក់ថាជម្រើសម៉ាស៊ីនច្រើនប្រភេទគឺជា​ដំណោះស្រាយ។

លោក Sean Hanley លើកឡើងដូចនេះ ៖ “យើងនឹងមានរថយន្តអគ្គិសនីសុទ្ធសម្រាប់អតិថិជនដែលចង់បានវាប្រើប្រាស់ក្នុងក្រុង ហើយយើងក៏នឹងមានរថយន្ត Hybrid, រថយន្តអគ្គិសនីប្រើថាមពល fuel-cell និងរថយន្ត plug-in hybrid ផងដែរ។”

មេផ្នែករូបនេះបានបន្ថែមថាគ្រប់រថយន្ត Toyota ទាំងអស់ លើកលែងតែរថយន្តប្រភេទ GR នឹងមានជម្រើសអគ្គិសនីច្រើនប្រភេទនៅត្រឹមឆ្នាំ២០៣០។

លើសពីនេះលោកក៏បានបន្ថែមថា រថយន្ត Hybrid ចំនួន ៣០ម៉ឺនគ្រឿង ដែលបានលក់ចេញនៅប្រទេសអូស្ត្រាលី គឺបានចូលរួមចំណែកក្នុងការកាត់បន្ថយឧស្ម័នពុលស្មើនឹងរថយន្តអគ្គិសនីប្រមាណ ៩ម៉ឺនគ្រឿង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Porsche Taycan ស៊េរីឆ្នាំ២០២៣ បើកបានឆ្ងាយជាងមុនដល់ ១៤%

[ទីផ្សារបរទេស] ក្រុមហ៊ុន Porsche នាថ្ងៃនេះបានប្រកាសពីការប៉ាន់ស្មានចម្ងាយបើកបរថ្មីសម្រាប់រថយន្តអគ្គិសនីសុទ្ធ Taycan ស៊េរីឆ្នាំ២០២៣ ដែលធ្វើតេស្តដោយស្ថាប័ន EPA។

ជាលទ្ធផលឃើញថា Taycan Turbo Cross Turismo មានចម្ងាយបើកបរដែលប្រសើរលើសគេ ដោយអាចបើកបរបានឆ្ងាយជាងមុនដល់ ១៤,២% ដោយអាចបើកបរបានដល់ ៣៧៤គ.ម ធៀបនឹងពីមុនបើកបរបានចម្ងាយ ៣២៨គ.ម។

ប្រភេទបន្ទាប់ដែលបើកបរបានឆ្ងាយជាងមុន មាន Taycan Turbo Sedan ប្រសើរជាងមុន ១២,២% (៣៨៣គ.ម) និងប្រភេទ Turbo S Sedan ប្រសើរជាងមុន ១០,៤% (៣៥៧គ.ម) ជាដើម។

ដោយឡែក Porsche Taycan GTS Sedan និង GTS Sport Turismo មិនឃើញមានការប្រសើរឡើងលើចម្ងាយបើកបរនោះទេ បើធៀបនឹងស៊េរីឆ្នាំ២០២២ ដោយរថយន្តមួយអាចបើកបរបានចម្ងាយ ៣៩៦គ.ម និងមួយទៀតបើកបរបានចម្ងាយ ៣៧៥គ.ម។

ជាមធ្យមរថយន្ត Taycan ស៊េរីឆ្នាំ២០២៣ បើកបរបានឆ្ងាយជាងមុន ៦,៧% ប៉ុន្តែបើមិនរាប់ GTS ទាំងពីរម៉ូដែល គឺប្រសើរជាងមុន ៨,១៤%៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ញាក់សាច់! គ្រាន់តែចង្កៀងក្រោយ GMC Hummer EV មួយតម្លៃដល់ទៅជាង ៣ ០០០ ដុល្លារ

[បរទេស] កាលពីពេលថ្មីៗ កន្លងទៅនេះ យោងតាមព័ត៌មានថ្មីមួយ បានធ្វើការដាក់បង្ហាញពីតម្លៃនៃចង្កៀងក្រោយរបស់ភីកអាប់អគ្គិសនី GMC Hummer EV ដែលមានតម្លៃដល់ទៅជាង ៣ ០០០ ដុល្លារក្នុងមួយចំហៀង។ ខណៈដែល តម្លៃទាំងសងខាងនឹងមានតម្លៃដល់ទៅ ៦ ០៩០ ដុល្លារ ។

នេះបើយោងតាមគេហទំព័រ ​​The Drive បានឲ្យដឹងថា តាមពិតចង្កៀងក្រោយនេះ មានតម្លៃជាង ៣ ០៤៥ ដុល្លារ​ ដែលបញ្ជាក់ពីតួលេខដូច តម្លៃបញ្ជីឈ្មោះរបស់ General Motors ។ ប៉ុន្តែ​បើ​បូក​បញ្ចូល​ពន្ធ និង​សេវា​ការ​ដូរ​ចង្កៀង​ក្រោយ​ទាំង​សងខាង​នឹង​ត្រូវ​ចំណាយ​អស់​ជាង ៧ ០០០ ដុល្លារ។

មូលហេតុដែលចង្កៀងខាងក្រោយរបស់រថយន្តអគ្គិសនី GMC HUMMER EV មានតម្លៃថ្លៃ ដោយសារតែចង្កៀងខាងក្រោយរបស់រថយន្តភីកអាប់អគ្គិសនីនេះ មិនត្រឹមតែជាបំណែកនៃផ្លាស្ទិកពណ៌ក្រហម និងអំពូលភ្លឹបភ្លែតៗនោះទេ។ ប៉ុន្តែវាមានកម្មវិធី Hummer EV The Drive’s taillight control software and microprocessor បើកការបង្វិលប្រកបដោយប្រសិទ្ធភាព និងការបញ្ជាសង្គ្រោះបន្ទាន់ផ្សេងទៀត។

ជា​ការ​ពិត​ណាស់ បច្ចេក​វិទ្យា​ទាំង​នេះ​មាន​ភាព​ល្អិត​ល្អន់ និង​មាន​តម្លៃ​ថ្លៃ ហើយ​ដោយ​សារ​តែ​ការ​ខ្វះខាត​មីក្រូ​ឈីប និង​បញ្ហា​គ្រឿងផ្គត់ផ្គង់​បាន​ធ្វើ​ឲ្យ​​មាន​តម្លៃ​ថ្លៃ​ជាង​សម្រាប់​ចង្កៀងក្រោយ រួមទាំងតម្លៃនៃ GMC HUMMER EV ដោយ០បច្ចុប្បន្ន  ភីកអាប់ GMC HUMMER EVs ៧២៨ គ្រឿងត្រូវបានចែកចាយនៅឆ្នាំ ២០២២ ទោះបីជាមានការកក់ជិត ១០០ ០០០ គ្រឿង ក៏ដោយ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota bZ4X លក់ចេញបានត្រឹម ២៣២គ្រឿងប៉ុណ្ណោះ គិតត្រឹមខែកញ្ញា

[ទីផ្សារបរទេស] ខណៈដែលរថយន្ត Camry និង RAV4 បន្តលក់ដាច់ឥតឈប់ឈរនោះ រថយន្តអគ្គិសនី​ដំបូងរបស់ Toyota ម៉ូដែល bZ4X បែរជាទទួលបានលទ្ធផលមិនគាប់ប្រសើរប៉ុន្មានឡើយ ដោយកាលពីខែកញ្ញា មិនអាចលក់ចេញបានសូម្បីមួយគ្រឿង។

ផ្អែកតាមតួលេខផ្លូវការបង្ហាញថា Toyota អាចលក់រថយន្ត bZ4X បានចំនួនសូនគ្រឿងកាលពីខែកញ្ញា ជាមួយចំនួនលក់សរុបគិតត្រឹមខែកញ្ញាមាន ២៣២គ្រឿង នៅឯទីផ្សារសហរដ្ឋអាមេរិក។

រថយន្តអគ្គិសនីនេះ ជារថយន្តដំបូងនៃសែស្រឡាយរថយន្ត ‘Beyond Zero’ របស់ Toyota និងជាផ្នែកមួយនៃរថយន្តអគ្គិសនីទាំង៣០គ្រឿងដែល Toyota គ្រោងប្រកាសចេញត្រឹមឆ្នាំ២០៣០។

កាលពីពេលកន្លងទៅ រថយន្តនេះបានជួបប្រទះបញ្ហាដែលអាចរបូតកង់ក្រោមការជាន់ហ្វ្រាំងខ្លាំង ដែលបង្ខំឲ្យ Toyota ត្រូវហៅរថយន្តត្រឡប់មកវិញ និងបញ្ឈប់ការផលិតអស់រយៈពេលបីខែ ដោយការផលិតទើបចាប់ផ្ដើមឡើងវិញកាលពីដើមខែនេះប៉ុណ្ណោះ ក្រោយ Toyota អាចស្វែងរកដំណោះស្រាយបាន។

ទោះយ៉ាងណា bZ4X ត្រូវបានមើលឃើញថាជាគូប្រជែងដ៏លេចធ្លោមួយក្នុងទីផ្សាររថយន្តអគ្គិសនីដែលកំពុងរីកចម្រើនខ្លាំង។ រថយន្តនេះប្រើម៉ូទ័រអគ្គិសនីមួយដែលអាចផលិតកម្លាំងបាន ២០១សេះ និងផ្ដល់ចម្ងាយបើកបរបាន ៤០៥គ.ម ជាមួយតម្លៃ ៤២ ០០០ដុល្លារ នៅសហរដ្ឋអាមេរិក៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្ត Toyota Mega Cruiser ស្រដៀងនឹង Hummer ប្រើបានជាង ៩០ ០០០គីឡូម៉ែត្រ ដាក់លក់ក្នុងតម្លៃកប់ពពក

[បរទេស] រថយន្ត Toyota Mega Cruiser ប្រភេទ SUV បែប Off-road ជារថយន្តសម្រាប់យោធា ត្រូវបានគេដាក់ឈ្មោះថា Japanese Hummer ដែលប្រើប្រាស់បាន ៩០ ៩០០ ​គីឡូម៉ែត្រ មានតម្លៃ ៣១០ ០០០ ដុល្លារ ដែលមានរូបរាងស្រដៀងទៅនឹងរថយន្ត  Hummer ដ៏ល្បីល្បាញរបស់អាមេរិក។

ក្នុងចំណោមរថយន្ត Toyota Mega Cruiser ចំនួន ៣ ០០០ គ្រឿងដែលផលិតនៅចន្លោះឆ្នាំ ១៩៩៥ និង ២០០១ មានតែ ១៥០ គ្រឿងប៉ុណ្ណោះជារថយន្តស៊ីវិល។ នៅសល់ប្រតិបត្តិការសម្រាប់គោលបំណងយោធា (ឈ្មោះកូដ BXD10) ។ ម៉ូដែល​ដែល​ត្រូវ​បាន​ដាក់​ដេញ​ថ្លៃ​លើក​នេះ​មាន​លក្ខណៈ​ប្លែក​ជាង​មុន​នៅ​ពេល​ដែល​រថយន្ត​នេះ​គឺ​ជា​រថយន្ត​មួយ​ក្នុង​ចំណោម​រថយន្ត​មួយ​ចំនួន​ដែល​ត្រូវ​បាន​ប្តូរ​ទៅ​ជា​រថយន្ត​ចង្កូតស្តាំ។

យោងតាមព័ត៌មាននៅលើគេហទំព័រដេញថ្លៃអន្តរជាតិ រថយន្តនេះត្រូវបាននាំចូលពីប្រទេសកាហ្សាក់ស្ថាន និងមានអាជ្ញាប័ណ្ណនៅក្នុងរដ្ឋខូឡូរ៉ាដូ។ រថយន្ត Toyota Mega Cruiser មានទំហំធំជាង Hummer H1 ដែលមានប្រវែងតួខ្លួនសរុប ៥ ០៩០ ម.ម ទទឹង ២ ១៦៩ ម.ម កំពស់ ២ ០៧៥ ម.ម និងទម្ងន់ ២,៩ តោន ។ នៅផ្នែកខាងក្រោយមានកាំជណ្ដើរដែកអ៊ីណុកសម្រាប់ឡើងទៅទុកដាក់របស់របរនៅលើដំបូលប្រភេទ Gamiviti  ។

រីឯនៅផ្នែកខាងក្នុង Mega Cruiser មានភាពធំទូលាយ ប៉ុន្តែរថយន្តត្រូវបានផ្តល់ជូនតែកៅអីស្បែកចំនួន ៤ ដាច់ដោយឡែកពីគ្នា ហើយនៅចំកណ្តាលគឺជាកន្លែងទម្រដៃកណ្តាលដ៏ធំដូចគ្នាទៅនឹងរថយន្ត Hummer H1 មានបំពាក់កៅអីត្រូវបានរួមបញ្ចូលជាមួយមុខងារកំដៅ, អំពូល LED, ទូទឹកកក, តុធ្វើការ និងដៃចង្កូតជាដើម។

ចូលទៅកាន់ផ្នែកម៉ាស៊ីនវិញ រថយន្តនេះដំណើរការដោយម៉ាស៊ីនចំណុះ ៤,១ លីត្រ  turbodiesel ទំហំ ៤ ស៊ីឡាំង ដែលផលិតកម្លាំងបាន ១៥៣ សេះ និងកម្លាំងរមួល ៣៨២ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ៤ វគ្គ ប្រភេទបើកបរប៉ុង២ វិលកង់ទាំងអស់។ រថយន្ត​បានបន្ថែម​ប្រអប់​លេខ​​ចំនួន ៣លេខ សម្រាប់​ការ​បើកបរលើផ្លូវលំបាក ឬ Off-Road  ​ជាមួយ​នឹង​ប្រព័ន្ធចាក់សោរប៉ុងផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Mazda CX-60 ២០២៣ ទទួលបានជម្រើសម៉ាស៊ីនចំនួន ៣ សម្រាប់ទីផ្សារប្រទេសអូស្រ្តាលី

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Mazda ប្រចាំនៅអូស្រ្តាលីគ្រោងនឹងដាក់បង្ហាញចេញនៅរថយន្ត Mazda CX-60 ស៊េរីឆ្នាំ ២០២៣ ក្នុងពេលឆាប់ៗនេះ ដែលវានឹងត្រូវបានផ្តល់ជូននៅម៉ាស៊ីនកូនកាត់ Hybrid ផ្តាច់មុខសម្រាប់ទីផ្សារប្រទេសអូស្រ្តាលី។

សម្រាប់អតិថិជនក្នុងប្រទេសអូស្ត្រាលីនឹងមានជម្រើសម៉ាស៊ីនចំនួច ៣ ដើម្បីជ្រើសរើសដោយម៉ូដែលខ្ពស់បំផុតប្រើប្រាស់នៅម៉ាស៊ីនចំណុះ ២,៥ លីត្រ Skyactive-G ទំហំ ៤ ស៊ីឡាំង ដែលដំណើរការជាមួយនឹងម៉ូទ័រអគ្គិសនីមានកម្លាំង ១៣៤ សេះ និងអាគុយលីចូម (lithium-ion) ទំហំ ១៧,៨ គីឡូវ៉ាត់ម៉ោង អាចកម្លាំងកម្លាំងសរុប ៣២៣ សេះ និងកម្លាំងរមួល ៥០០ ញ៉ូតុនម៉ែត្រ។

បន្ថែមពីនេះ ម៉ាស៊ីន ៦ ស៊ីឡាំងនឹងត្រូវបានផ្តល់ជូនផងដែរ។ ទី១ គឺម៉ាស៊ីនចំណុះ ៣,៣ លីត្រ e-SkyactiveD turbodiesel  ជាមួយនឹងប្រព័ន្ធ  48-volt mild-hybrid មានកម្លាំង ២៥១ សេះ និងកម្លាំងរមួល ៥៥០ ញ៉ូតុនម៉ែត្រ។ Mazda ក៏នឹងផ្តល់ជូននៅម៉ាស៊ីនសាំងចំណុះ​ ៣,៣ លីត្រ turbocharged ទំហំ​ ៦ ស៊ីឡាំង ដែលអាចផលិតកម្លាំងបាន ២៨០ សេះ និងកម្លាំងរមួល ៤៥០ ញ៉ូតុនម៉ែត្រ។ ម៉ាស៊ីនទាំង ៣ នេះ ភ្ជាប់ដោយប្រអប់លេខអូតូ ៨ វគ្គ ប្រភេទបើកបរប៉ុង ២ វិលកង់ទាំងអស់។

រថយន្ត Mazda CX60 ​មានលក់​ក្នុង​ប្រទេស​អូស្ត្រាលី​ជា ៣ ប្រភេទគឺ Evolve, GT និង Azami នឹងភ្ជាប់មកជាមួយលក្ខណៈពិសេសស្តង់ដារដូចជា Apple CarPlay និង Android Auto កន្លែងសាកឥតខ្សែ, ទ្វារខាងក្រោយបិទ-បើកតាមរយៈថាមពលអគ្គិសនី, កញ្ចក់មុខងារក្តោបដោយស្វ័យប្រវត្តិ និងមុខងារការពារចំណាំងផ្លាតដោយស្វ័យប្រវត្តិ និងប្រព័ន្ធ advanced keyless entry កម្រិតខ្ពស់។

ក្រុមហ៊ុន Mazda Australia ក៏បានបញ្ជាក់ផងដែរថា ថាសកង់ដែលមានទំហំចន្លោះពី ១៨ អ៊ីញ និង ២០ អ៊ីញ នឹងត្រូវបានផ្តល់ជូនជាមួយពណ៌សថ្មី ដែលមានឈ្មោះថា Rhodium នឹងត្រូវបានផ្តល់ជូននៅគ្រប់ម៉ូដែលទាំងអស់។

ជាមួយគ្នានេះ នាយកគ្រប់គ្រងក្រុមហ៊ុន Mazda Australia លោក Vinesh Bhindi បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “CX-60 តំណាងឲ្យជំពូកថ្មីទាំងមូលសម្រាប់ Mazda និងបង្ហាញពីីស៊េរីដំបូងនៃម៉ាកយីហោ, គ្រោងឆ្អឹងថ្មីទាំងអស់, បច្ចេកវិទ្យាកូនកាត់ plug-in hybrid ពេញលេញ, ប្រព័ន្ធបើកបរ All-wheel drive និងថាមពលម៉ាស៊ីនដែលខ្លាំងក្លាបំផុត”៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+