ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុនកែច្នៃ Hennessey បានបញ្ចេញ VelociRaptor 500 Bronco កម្លាំង ៥០០ សេះ ជាមួយតម្លៃខ្ទង់ ១០មុឺនដុល្លារ

[បរទេស] ក្រុមហ៊ុន​កែ​ច្នៃរថយន្តរបស់​អាមេរិក Hennessey Performance ទើប​តែ​បញ្ចេញ​ម៉ូដែលអាប់ដេត​ចុង​ក្រោយ​បំផុត​សម្រាប់​ម៉ូដែល Ford Bronco ដោយ​បង្កើន​សមត្ថភាព​របស់ Bronco Raptor ដល់​ទៅ ២០% ដែលហៅថា VelociRaptor 500 Bronco ជារថយន្តប្រភេទ SUV បង្កើតកម្លាំងបាន ៥០០ សេះ។

គួរឲ្យដឹងថា ម៉ូដែល Bronco Raptor ពីមុនរបស់ Hennessey គឺ VelociRaptor 400 Bronco ដែលមានកម្លាំង ៤១១ សេះ ពីម៉ាស៊ីនចំណុះ ២,៧ លីត្រ twin-turbo V6 ។ ទន្ទឹមនឹងនោះ VelociRaptor 500 Bronco ប្រើម៉ាស៊ីនចំណុះ ៣,០ លីត្រ twin-turbo V6 របស់ Bronco Raptor រួមជាមួយនឹងការកែប្រែស៊េរីផ្សេងទៀត ដើម្បីជំរុញថាមពលឱ្យកាន់តែខ្ពស់។ ទន្ទឹមនឹងនោះ VelociRaptor 500 Bronco ទទួលបានកម្លាំងរមួល ៧៤៦ ញ៉ូតុនម៉ែត្រ។

កម្លាំងម៉ាស៊ីននេះ គឺច្រើនជាងកម្លាំងពីស្តង់ដារ V6 Bronco ដែលមានកម្លាំង ៣៣០ សេះ​ និងកម្លាំងរមួល ៥៦៣ ញ៉ូតុនម៉ែត្រ និងច្រើនជាង Bronco Raptor របស់ក្រុមហ៊ុន Ford ដែលបង្កើតកម្លាំងបាន ៤១៨ សេះ និងកម្លាំងរមួល ៥៩៧ ញ៉ូតុនម៉ែត្រផងដែរ។

សម្រាប់កញ្ចប់នេះមានតម្លៃសរុបទាំងរថយន្ត​ Ford Bronco​ Raptor គឺ ១០៦ ៧៣០ ដុល្លារ ក្នុងនោះ បានបន្ថែមនៅ ភាពប្រសើរឡើងនៃខ្យល់ induction, ប្រព័ន្ធស្អុំប្រង intercooler, ប្រព័ន្ធគ្រប់គ្រងម៉ាស៊ីន, កាងថ្មី, ថាសកង់ស្ព័រទំហំ ១៨ អ៊ីញ ប្រភេទ 10-spoke ស្រោបដោយសំបកកង់ទំហំ ៣៧ អ៊ីញ, ឡូហ្គោ VelociRaptor Bronco 500 និងច្រើនទៀតផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ភីកអាប់ Ford F-Series នៅតែលក់ដាច់ខ្លាំងលើសគេនៅអាមេរិក

[ទីផ្សារបរទេស] នៅលើទីផ្សារសហរដ្ឋអាមេរិក នៅតែគ្មានអ្វីអាចលក់ដាច់បានច្រើនជាងរថយន្តភីកអាប់ ហើយ​របាយការណ៍​ប្រចាំ​ត្រីមាស​ទីបី (ខែកក្កដា ដល់ខែកញ្ញា) បានបង្ហាញថាភីកអាប់ F-Series របស់ Ford នៅតែជារថយន្ត​លក់​ដាច់​ជាងគេ។

រយៈពេលបីខែគិតត្រឹមខែកញ្ញា Ford អាចលក់រថយន្ត F-Series បាន​ចំនួន ១៦៧ ៩៦២គ្រឿង ដែល​ក្នុង​នោះ​ការ​លក់​នៅ​ខែ​សីហាកើនឡើង ២១% ធៀបឆ្នាំមុន ស្របពេលដែលការលក់ប្រចាំខែកញ្ញាថយចុះ ២៦,៦%។ ជាមួយ​ការ​ប្រកាស​ចេញ​រថយន្ត Ford Super Duty ជំនាន់ថ្មី វានឹងគួរឲ្យចាប់អារម្មណ៍ថាការលក់ F-Series នៅប៉ុន្មានខែខាងមុខ នឹងមានការប្រែប្រួលខ្លាំង​កម្រិត​ណា។

ទោះបីជាការលក់នៅខែកញ្ញាធ្លាក់ចុះខ្លាំងមែន ប៉ុន្តែ Ford អាចលក់រថយន្តបានច្រើនជាងគូប្រជែងនៅត្រីមាសទីបី ដោយក្នុង​នោះក្រុមហ៊ុន Ram អាចលក់ភីកអាប់ត្រកូល Ram បាន ១១៨ ១០៦គ្រឿង ខណៈដែល Chevrolet អាចលក់​រថយន្ត Silverado បាន ១១៧ ១៩៨គ្រឿង។

ចំណាត់ថ្នាក់បន្ទាប់បានទៅលើរថយន្ត GMC Sierra លក់បាន ៥០ ១៦៩គ្រឿង, រថយន្ត Honda Ridgeline លក់​បាន ១២ ៥១៥គ្រឿង, រថយន្ត Toyota Tundra លក់បាន ៩ ៨១៧​គ្រឿង និង Nissan Titan លក់បាន ១ ២៧៥គ្រឿង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គ្រួសារ Toyota Corolla ទទួលបានការអភិវឌ្ឍថ្មីទៅលើម៉ាស៊ីន និងប្រព័ន្ធសុវត្ថិភាព

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Toyota បានធ្វើការដាក់បង្ហាញរថយន្ត Corolla, Corolla Touring និង Corolla Sport ជាមួយការធ្វើឲ្យប្រសើរឡើងនៅថាមពលម៉ាស៊ីន និងប្រព័ន្ធសុវត្ថិភាពសម្រាប់ទីផ្សារប្រទេសជប៉ុន។

សម្រាប់ការការធ្វើឲ្យប្រសើរឡើងចាប់ផ្តើមជាមួយនឹងផ្នែកថាមពលម៉ាស៊ីន ដែលជាសមាសធាតុអគ្គិសនីនៃម៉ូដែលកូនកាត់ hybrid ចំណុះ ១,៨ លីត្រ ត្រូវបានអភិវឌ្ឍន៍ថ្មី មានកម្លាំងខ្លាំងជាងមុន និង ការបង្កើនល្បឿនរលូនជាងមុន នេះបើយោងតាមក្រុមហ៊ុនផលិតរថយន្តជប៉ុន។

ជាមួយការអភិវឌ្ឍន៍នេះត្រូវបានសន្មត់ថាម៉ូដែលដែលបានលក់នៅក្នុងប្រទេសជប៉ុនទទួលបានអត្ថប្រយោជន៍ពីការធ្វើឱ្យប្រសើរឡើងភាគច្រើនដូចគ្នានឹងទីផ្សារផ្សេងទៀតដែរ។ នៅសហរដ្ឋអាមេរិក ម៉ូដែលកូនកាត់ hybrid បានធ្វើឡើងវិញនៅម៉ូទ័រដែលបង្កើនថាមពល និងដំណើរការជាមួយនឹងអាគុយលីចូម-អ៊ីយ៉ុងថ្មី ដែលត្រូវបានផ្លាស់ប្តូរទីតាំងដើម្បីបង្កើនប្រសិទ្ធភាពដល់រថយន្ត។

បន្ថែមពីនេះ ក្រុមហ៊ុន Toyota បានបញ្ជាក់ថា រថយន្ត Corolla Touring និង Corolla Sport ឥឡូវនេះត្រូវបានបំពាក់ដោយម៉ាស៊ីនថ្មី ចំណុះ ១,៥ លីត្រ និងចំណុះ ២,០ លីត្រ។

ក្រុមហ៊ុន Toyota ក៏បានធ្វើបច្ចុប្បន្នភាពសុវត្ថិភាពផ្សេងៗផងដែរ ដែលមានមុខងារថ្មីត្រូវបានបន្ថែមទៅប្រព័ន្ធ Toyota Safety Sense ដូចជាប្រព័ន្ធផ្តល់សញ្ញាគ្រោះថ្នាក់ពេលមានឧបសគ្គនៅខាងមុខ, Proactive Driving Assist ដែលប្រមើលមើលហានិភ័យយោងទៅតាមលក្ខខណ្ឌនៃការបើកបរ និងគាំទ្រដល់ការបញ្ជាចង្កូត និងហ្វ្រាំងរបស់អ្នកបើកបរ។ ក្នុងនោះ ក៏ទទួលបានមុខងារគាំទ្រ software update ផងដែរ។

រីឯនៅផ្នែកខាងក្នុងកាប៊ីន Toyota បានបំពាក់អេក្រង់កំសាន្ត touchscreen ទំហំ ៨ អ៊ីងជាស្តង់ដារ ប៉ុន្តែអតិថិជនក៏អាចជ្រើសនៅអេក្រង់ទំហំ ១០,៥ អ៊ីញក៏បានដែរ ដែលភ្ជាប់ដោយមុខងារ Apple CarPlay  និង WIFI ជាដើម។

ទាក់ទងនឹងតម្លៃនៅក្នុងប្រទេសជប៉ុនសម្រាប់រថយន្ត Corolla hatchback មានតម្លៃចាប់ពី ១៣ ៧៤០ ដុល្លារ ដល់ ២០ ៧០១ ដុល្លារ, រថយន្ត Corolla Touring មានលក់ចាប់ពី ១៤ ២៩៣ ដុល្លារ ដល់ ២០ ០៤៦ ដុល្លារ និងរថយន្ត Corolla sport មានតម្លៃចាប់ពី ១៥ ១៩០ ដុល្លារ ដល់ ១៩ ៩៥៥ ដុល្លារ ៕

 

ផ្ទាំងផ្សាយពាណិជ្ជកម្ម

អ្នកទិញ Ford Maverick ជាង ៨០% សុទ្ធតែមិនធ្លាប់ប្រើឡានភីកអាប់ពីមុន

[ទីផ្សារបរទេស] រថយន្ត Ford Maverick ជាកូនរថយន្តភីកអាប់​ដ៏​ជោគជ័យ​មួយ ប៉ុន្តែក្រុមហ៊ុន Ford បាន​បង្ហាញ​ចេញ​តួ​លេខ​គួរ​ចាប់​អារម្មណ៍​ជាច្រើនដែលជាផ្នែក​មួយ​នៃ​របាយការណ៍លក់ប្រចាំខែកញ្ញា។

ក្នុងនោះ របាយការណ៍បានបង្ហាញថា អតិថិជនដែលទិញរថយន្ត Maverick ចំនួនជាង ៨០% គឺជា​អ្នកប្រើប្រាស់​រថយន្ត​ភីកអាប់​លើក​ដំបូង ហើយ Ford បានបញ្ជាក់ថាអតិថិជនទាំងនោះមកពី Honda CR-V, Honda Civic រួម​ទាំង Toyota RAV4 ផង​ដែរ។

កាលពីខែកញ្ញា Ford អាចលក់រថយន្ត Maverick បាន​ចំនួន ៣ ១៥៤គ្រឿង នៅសហរដ្ឋអាមេរិក ដែល​ធ្វើ​ឲ្យ​ចំនួន​លក់​សរុប​គិត​ពីដើមឆ្នាំ មកទល់បច្ចុប្បន្នគឺមាន ៥១ ៨០២គ្រឿងឯណោះ។

ដោយឡែក របាយការណ៍បានបង្ហាញអំពីលទ្ធផលលក់របស់រថយន្ត Ford Bronco ផងដែរ ដោយ​កាល​ពី​ខែ​មុន​អាច​លក់ចេញ​បាន ១០ ៨៩២គ្រឿង ហើយ ៩៩% នៃការលក់នោះគឺជាការកុម្ម៉ង់ទិញទុកមុន៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota RAV4 ទទួលបានកញ្ចប់ Adventure Off-Road Package II រូបរាងដ៏រឹងមាំ និងសមត្ថភាពបើកបរកាន់តែសាហាវ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Toyota បានធ្វើការប្រកាសពីការអាប់ដេតនៃរថយន្ត RAV4 នៅក្នុងប្រទេសជប៉ុន រួមទាំងបច្ចេកវិទ្យាជាច្រើនទៀតនៅខាងក្នុងកាប៊ីន និងកញ្ចប់ “Adventure Offroad Package II” ថ្មីដែលនាំមកនៅរូបរាងដ៏រឹងមាំ និងសមត្ថភាពបើកលើផ្លូវលំបាក ឬ Off-Road កាន់តែប្រសើរ។

ចាប់ផ្តើមជាមួយនឹងការតុបតែងថ្មី វាគឺជាការវិវត្តន៍នៃ “Adventure Offroad Package” ដែលត្រូវបានបង្ហាញជាលើកដំបូងនៅឆ្នាំ ២០២០។ កញ្ចប់ថ្មីនេះគឺផ្អែកលើ EU-spec ឬ US-spec TRD Offroad trims ដែលត្រូវមានប៉ាណាមុខផ្សេងគ្នា កាងការពារបាតក្រោម, កាងសម្រាប់រន្ធខ្យល់ខាងមុខុំ ថាសកង់ថ្មី និងផ្នែករបាំងការពារភុកជាដើម។ ក្នុងនោះ កញ្ចប់នេះ ក៏បានរួមបញ្ចូលពណ៌ “Gori Gori Black” មាននៅលើ កាងខាងមុខ និងខាងក្រោយ និងនៅលើត្រឡោកកញ្ចក់។ ជាមួយគ្នានេះ ក៏តុបតែងជា​ពីរ​ពណ៌​មាននៅរបារនៅលើ​ដំបូល, ថាស​កង់ស្ព័រ​ទំហំ ១៨ អ៊ីញ​ពណ៌​ខ្មៅ និង​ការ​ស្រោប​ប្លាស្ទិក​ជុំវិញ​តួ​រថយន្តផងដែរ។

ខណៈ ជម្រើសដែលផ្តោតលើផ្លូវ Off-Road ផ្សេងទៀតរួមមានសំបកកង់ A/T grippy A/T Falken (225/60R18), កាងការពារបាតខាងក្រោមខាងមុខ និងខាងក្រោយ “Gori Gori Black”, អំពូលកាត់អ័ព្ទ bi-color LED និងប្រព័ន្ធ suspension lift បន្ថែមកម្ពស់ពីដី ១០ ម.ម ។

រីឯនៅផ្នែកខាងក្នុង ដូចទៅនឹងរថយន្ត Toyota RAV4 ស៊េរីឆ្នាំ ២០២៣ របស់ EU-specs ដែរ ដែលម៉ូដែលជប៉ុនទទួលបានអត្ថប្រយោជន៍ពីការអាប់ដេតបច្ចេកវិទ្យាជាបន្តបន្ទាប់ ទាំងនេះរួមបញ្ចូល កុងទ័រព័ត៌មានឌីជីថលទំហំ ១២,៣ អ៊ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១០,៥ អ៊ីញ ភ្ជាប់កម្មវិធី software ថ្មីផងដែរ។ លើសពីនេះ RAV4 ទទួលបានកាម៉េរាមើលក្រោយឌីជីថល ដែលមានសមត្ថភាពថតវីដេអូពីកាមេរ៉ាខាងមុខ និងខាងក្រោយនៅលើកាត SD។ បន្ធែមពីនេះ ក៏បានបំពាក់ជាមួយប្រព័ន្ធសុវត្ថភាព Toyota Safety Sense ADAS ទៀតផង។

ទាក់ទងនឹងផ្នែកម៉ាស៊ីនវិញ សម្រាប់រថយន្ត RAV 4 របស់ប្រទេសជប៉ុន នៅតែប្រើប្រាស់ម៉ាស៊ីនចំហេះក្នុង (ICE-only), hybrid និង plug-in hybrid ជាប្រភេទសាំងចំណុះ ២,០ លីត្រ ប៉ុង១ និងប៉ុង ២។  ខណៈពេលដែលម៉ូដែលប្រើអគ្គិសនីជាមួយម៉ាស៊ីនចំណុះ ២,៥ លីត្រ និង e-motors មានស្តង់ដារជាមួយប្រព័ន្ធ E-Four ។ ការផ្លាស់ប្តូរតែមួយគត់គឺថា Toyota បានប្តូរឈ្មោះ Plug-in hybrid RAV4 ពី PHEV ទៅជា Z ។

សម្រាប់តម្លៃនៃរថយន្ត​ Toyota RAV4 ដែលបានអាប់ដេតមានតម្លៃចាប់ពី ២០ ៣០១ ដុល្លារ ដល់ ៣៨ ៩២៣ ដុល្លារដែលមានតម្លៃថ្លៃជាងឆ្នាំម៉ូដែលមុន។ ខណៈ តម្លៃសម្រាប់ Toyota RAV4 Adventure Offroad Package II នេះមានតម្លៃចន្លោះពី ២៦ ៨៣៦ ដុល្លារ ដល់ ៣១ ១១៥ ដុល្លារនៅក្នុងទីផ្សារប្រទេសជប៉ុន៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្ត Lexus RX 450h+ ប្រភេទ Plug-in Hybrid ត្រៀមបង្ហាញខ្លួនជាផ្លូវការនៅចុងឆ្នាំនេះ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Lexus បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត Lexus RX 450h+ ប្រភេទ Plug-in Hybrid ជំនាន់ទី ៥ ដោយគ្រោងនឹងដាក់លក់ជាផ្លូវការនៅចុងឆ្នាំ ២០២២ នេះ។

រថយន្ត All-new Lexus RX 450h+ ប្រភេទ Plug-in Hybrid នេះផលិតឡើងនៅលើគ្រោងឆ្អឹង GA-K platform មានប្រវែងតួខ្លួនសរុប ៤​ ៨៩០ ម.ម ទទឹង ១ ៩២០ ​ម.ម កំពស់ ១ ៦៩៥ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៨៥០ ម.ម។

សម្រាប់់ការរចនាទាំងមូលគឺត្រូវបានថ្មីទាំងស្រុង ដោយប៉ាណាមុខត្រូវបានបន្ថែមទំហំធំជាងមុន អបដោយចង្កៀងមុខប្រភេទ LED អំពូលបំភ្លឺពេលថ្ងៃ រចនាបែប swoosh រួមបញ្ចូលគ្នាជាមួយចង្កៀងកាត់អ័ព្ទបន្ថែមនៅភាពកាន់តែប្រណិតមួយកម្រិតទៀត។ ខណៈ ចង្កៀងខាងក្រោយជាប្រភេទ LED ដែលមានបច្ចេកវិទ្យាជាច្រើន និងថាសកង់ស្ព័រទំហំ ១៩ អ៊ីញ ក្នុងនោះអតិថិជនក៏អាចជ្រើសរើសទំហំ ២១ អ៊ីញតាមការរចនាផ្សេងៗគ្នាផងដែរ។

រីឯនៅផ្នែកខាងក្នុងមានបំពាក់នៅបច្ចេកវិទ្យា និងការរចនាថ្មីមួយចំនួនពីម៉ូដែល Lexus NX, ដោយមានកុងទ័រ Full LCD, អេក្រង់បង្ហាញលើកញ្ចក់ multi-function head-up display ទំហំ ១៤ អ៊ីញ, ប្រព័ន្ធ Lexus Interface ថ្មី គាំទ្រមុខងារ over-the-air update និងដៃចង្កូតដែលបានរចនាឡើងវិញ។  បន្ថែមពីនេះ ក៏មានការផ្លាស់ប្តូរគ្រឿងបរិក្ខាតិចតួចដោយបានតុបតែងជាមួយអាលុយមីញ៉ូម, ដំបូលបើកបែប Panoramic Sunroof, ភ្លើងលម្អចំនួន ៦៤ ពណ៌ និងកៅអីស្បែកទន់ដ៏ប្រណិតផងដែរ។

ចូលទៅកាន់ផ្នែកម៉ាស៊ីនវិញ រថយន្តនេះដំណើរការដោយម៉ាស៊ីនចំណុះ ២,៥ លីត្រ Plug-in Hybrid turbocharged ទំហំ ៤ស៊ីឡាំង ផ្គួបជាមួយម៉ូទ័រអគ្គិសនីចំនួន ៣ អាចផលិតកម្លាំងបាន ៣០៤ សេះ និងកម្លាំងរមួល ​២៧០ ញ៉ូតុនម៉ែត្រ ប្រើប្រាស់អាគុយទំហំ ១៨,១ គីឡូវ៉ាត់ម៉ោង អាចបើកបរដោយប្រើថាមពលអគ្គិសនីបានចម្ងាយ ៨៧ គីឡូម៉ែត្រក្នុងការសាកថ្មម្តង ប្រព័ន្ធបើកបរប៉ុង ២ វិលកង់ទាំងអស់។ សម្រាប់រថយន្ត Lexus RX 450h+ ប្រភេទ Plug-in hybrid ត្រូវបានភ្ជាប់មកជាមួយនឹងប្រព័ន្ធសុវត្ថភាព Lexus Safety system+ 3.0 ដែលរួមបញ្ចូលនៅមុខងារប្រព័ន្ធសុវត្ថភាពដ៏សំបូរបែប៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មេធំ Toyota រំភើបដល់ថ្នាក់ទប់ខ្លួនលែងជាប់ ពេលដឹងថាបានផ្ដួលក្រុមហ៊ុន General Motors

[ទីផ្សារបរទេស] នាយកប្រតិបត្តិក្រុមហ៊ុន Toyota លោក Akio Toyoda បានលើកឡើងថាលោកសប្បាយរីករាយ​ខ្លាំង ពេល​ដឹងថាក្រុមហ៊ុនរបស់ខ្លួនអាចលក់រថយន្តបានច្រើនជាងក្រុមហ៊ុន General Motors ក្នុងទីផ្សារសហរដ្ឋអាមេរិក កាល​ពីឆ្នាំ​២០២១។

រំលឹកថាក្រុមហ៊ុន General Motors បានជ្រុះតំណែងជាក្រុមហ៊ុនលក់រថយន្តដាច់បានច្រើនជាងគេក្នុងឆ្នាំ២០២១ ស្រប​ពេល​ដែល​ត្រូវប្រឈមនឹងបញ្ហាកង្វះការផ្គត់ផ្គង់។ ការលក់របស់ GM បាន​ធ្លាក់​ចុះ ១៣% មកនៅត្រឹម ២,២លានគ្រឿង នៅឆ្នាំ​២០២១ ខណៈដែល Toyota កើនឡើងការលក់ ១០,៤% ឡើងមកដល់ ២,៣លានគ្រឿង។

ក្នុង​ជំនួបកាលពីថ្មីៗនេះ លោក Toyoda បាននិយាយថាលោកសប្បាយរីករាយដល់ថ្នាក់បង្ហាញក្បាច់រាំ ក្រោយពីបាន​ឃើញព័ត៌មាន​នេះ។ លោក Toyoda និយាយថា ៖ “ខ្ញុំពិតជាបានរាំបែបសប្បាយបន្តិចក្នុងការិយាល័យរបស់ខ្លួន។ សំណាង​ល្អដែល​មិន​មាន​នរណាមើលឃើញ។”

Toyota អាចលក់រថយន្តបានច្រើនជាងគូប្រជែង ក៏ដោយសារមានការគ្រប់គ្រងបានល្អលើសង្វាក់ផ្គត់ផ្គង់ ប៉ុន្តែក្រុមហ៊ុននេះក៏​ត្រូវ​ប្រឈម​មុខ​នឹង​ការខ្វះខាតគ្រឿងបន្លាស់ដូចជាគូប្រជែងផងដែរ។

ជាក់ស្ដែងថ្មីៗនេះ Toyota បញ្ជាក់ថាខ្លួននឹងកាត់បន្ថយទំហំផលិតនៅខែតុលា ប្រមាណ ៥ម៉ឺនគ្រឿង ដែល​មានន័យថា​ទំហំផលិត​សរុបនឹងត្រូវថយចុះពី ៨០ម៉ឺនគ្រឿង មកនៅ ៧៥ម៉ឺនគ្រឿង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

នេះជារថយន្តទាំង ១១ ម៉ូដែល ដែលត្រៀមវៃលុកទីផ្សារសម្រាប់ឆ្នាំ ២០២៣

[បរទេស] ជារៀងរាល់ឆ្នាំឃើញក្រុមហ៊ុនផលិតរថយន្តបានធ្វើការដាក់បង្ហាញចេញនៅម៉ូដែលថ្មីៗជាច្រើន ហើយឆ្នាំ ២០២៣ នឹងមិនមានអ្វីប្លែកនោះទេ។ នៅឆ្នាំនេះនឹងឃើញអ្នកចែកចាយជាច្រើននាក់បានវាយលុកនៅរថយន្តថ្មីៗ ហើយមានរឿងជាច្រើនដែលត្រូវបានទាក់ទាញជាមួយនឹងរថយន្តដូចជា Civic Type R ថ្មី Corvette Z06 និង Ferrari Purosangue នៅពេលបានចាប់ផ្តើមដាក់បង្ហាញ។ ខាងក្រោមនេះជារថយន្តទាំង ១១ ដែលត្រៀមវៃលុកទីផ្សារសម្រាប់ឆ្នាំ ២០២៣​៖

  • រថយន្ត Alfa Romeo Tonale ស៊េរីឆ្នាំ ២០២៣

  • រថយន្ត BMW M2 ស៊េរីឆ្នាំ ២០២៣

  • រថយន្ត BMW M4 CSL ស៊េរីឆ្នាំ ២០២៣

  • រថយន្ត BMW X1 ស៊េរីឆ្នាំ ២០២៣

  • រថយន្ត BMW XM ស៊េរីឆ្នាំ ២០២៣

  • រថយន្តស្ព័រ Chevrolet Corvette Z06 ស៊េរីឆ្នាំ ២០២៣

  • រថយន្ត Chrysler 300C ស៊េរីឆ្នាំ ២០២៣

  • រថយន្ត Dodge Hornet ស៊េរីឆ្នាំ ២០២៣

  • រថយន្ត Ferrari Purosangue ស៊េរីឆ្នាំ ២០២៣

  • រថយន្ត Honda Civic Type R ស៊េរីឆ្នាំ ២០២៣

  • រថយន្ត Toyota GR Corolla ស៊េរីឆ្នាំ ២០២៣

 

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុនឡានអគ្គិសនីចិន លក់បានច្រើនមែន ប៉ុន្តែមានតែ BYD មួយគត់ លក់ចំណេញលុយ

[ទីផ្សារបរទេស] ក្រុមហ៊ុនរថយន្តអគ្គិសនី​ចិន បាន​រាយការណ៍​ពី​កំណើននៃការលក់ឥតឈប់ឈរ ប៉ុន្តែបើក្រឡេកមើល​ផ្នែក​ហិរញ្ញ​វត្ថុគេឃើញថាមានតែក្រុមហ៊ុន BYD មួយគត់ដែលទទួលបានប្រាក់ចំណេញពីការអាជីវកម្មខ្លួន។

គួរកត់សម្គាល់ថាម៉ាករថយន្ត Xpeng បានកើនឡើងចំនួនលក់ ៩៨% នៅក្នុងត្រីមាសទីពីរនៃឆ្នាំ២០២២នេះ ខណៈដែល​ម៉ាក Li Auto កើនឡើង ៦៣% និងម៉ាក Nio កើនឡើង ១៤%។

យ៉ាងណាក្ដី បើផ្អែកតាមតួលេខហិរញ្ញវត្ថុចេញផ្សាយដោយក្រុមហ៊ុនទាំងបី បានបង្ហាញថា Xpeng បានខាតបង់ទឹកប្រាក់ ៣៧៦​លាន​ដុល្លារ នៅត្រីមាសទីពីរ ដែលកើនឡើងការខាតបង់រហូតដល់ ១២៦%។ ចំណែកក្រុមហ៊ុន Nio កើនឡើងការខាតបង់ ៣៧០% ឡើងមកដល់ ៣៩៣លានដុល្លារ ខណៈដែល Li Auto ខាតបង់ទឹកប្រាក់ ៩០លានដុល្លារ កើនឡើង ១៧២%។

រឿងរ៉ាវនេះក៏បានកើតឡើងផងដែរសម្រាប់ម៉ាក Avatr EV របស់ក្រុមហ៊ុន Changan Automobile ដែលខាតបង់ទឹកប្រាក់ ៣៥លានដុល្លារ ឯម៉ាក Aion EV របស់ក្រុមហ៊ុន GAC ខាតបង់ទឹកប្រាក់ ១៩៦លានដុល្លារ ត្បិតថាការលក់មានកំណើនក៏ដោយ​ក្ដី។

ទៅមើល BYD ឯណោះ គឺផ្ទុយស្រឡះពីក្រុមហ៊ុនរថយន្តអគ្គិសនីដទៃទៀត ដោយ​ក្នុងរយៈពេល៦ខែដំបូងនៃឆ្នាំ២០២២នេះ ក្រុមហ៊ុន​ទទួលបានប្រាក់ចំណេញ ៥០៥លានដុល្លារ កើនឡើង ២០៦% ជាមួយការលក់​សរុប ៦៤១ ៣៥០គ្រឿង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានអគ្គិសនីសុទ្ធ Lexus RZ 450e នឹងបង្ហាញខ្លួននៅក្នុងរឿង Black Panther: Wakanda Forever នៅខែក្រោយ (មានវីដេអូ)

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Lexus កំពុងសហការជាមួយ Marvel Studios ជាលើកទី ៣ មុនពេលការចាក់បញ្ចាំងរឿង “Black Panther: Wakanda Forever” ហើយបានកំពុងរៀបចំអ្នកទស្សនាសម្រាប់ខ្សែភាពយន្តនេះជាមួយនឹងយុទ្ធនាការផ្សាយពាណិជ្ជកម្មថ្មីមួយដែលបង្ហាញពីរថយន្តអគ្គិសនីសុទ្ធដំបូងបង្អស់របស់ខ្លួនគឺ Lexus RZ 450e ។

 

ការផ្សាយពាណិជ្ជកម្មនេះត្រូវបានកំណត់នៅក្នុង Marvel Cinematic Universe និងមានលក្ខណៈពិសេសរបស់ General Okoye (សម្តែងដោយ Danai Gurira) ដែលជាសមាជិកនៃ Royal Guard ស្ត្រីទាំងអស់របស់ Wakanda ដែលត្រូវបានគេស្គាល់ថា Dora Milaje និង​លោក​ឧត្តមសេនីយ៍ Okoye និង​មនុស្ស​ពីរ​នាក់​ផ្សេង​ទៀត ពេល​ពួក​គេ​គេច​ពី​អ្នក​ដេញ​តាម​រថយន្ត Lexus RZ 450e ថ្មី។

អ្នកដឹកនាំរឿង លោក Anthony Leonardi III បាននិយាយ “ខ្ញុំសង្ឃឹមថាមនុស្សមើលការផ្សាយពាណិជ្ជកម្ម ហើយមានអារម្មណ៍ថាពួកគេដូចជានៅក្នុងខ្សែភាពយន្តដ៏អស្ចារ្យមួយ។ សម្រាប់កន្លែង Lexus នីមួយៗ ខ្ញុំចាត់ទុករថយន្តដូចជាតួអង្គ ដូច្នេះហើយ ដូចជាតួអង្គ Marvel RZ 450e គឺជាវីរបុរសផងដែរ។

គួរឲ្យដឹងថា Lexus បានដាក់បង្ហាញរថយន្ត RZ 450e នៅក្នុងខែមេសា ហើយប្រភេទ Crossover គឺជារថយន្តដំបូងរបស់ខ្លួនដោយផ្អែកលើគ្រោងឆ្អឹង e-TNGA platform ថ្មីរបស់ Toyota ដំណើរការដោយម៉ូទ័រចំនួន ២ មានកម្លាំង ៣០៩ សេះ ផ្គួបជាមួយអាគុយ lithium-ion ទំហំ ៧១,៤ គីឡូវ៉ាត់ម៉ោងអាចបើកបរបានចម្ងាយ ៤៧០ គីឡូម៉ែត្រក្នុងការសាកថ្មម្តង។

សម្រាប់រឿង “Black Panther: Wakanda Forever” នឹងចាក់បញ្ចាំងនៅថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ ២០២២ ហើយការផ្សាយពាណិជ្ជកម្ម Lexus RZ 450e នឹងដំណើរការនៅលើទូរទស្សន៍ និងប្រព័ន្ធផ្សព្វផ្សាយសង្គម។ ក្នុងនោះ រថយន្ត Lexus ក៏​នឹង​ត្រូវ​បាន​បង្ហាញ​ក្នុង​ខ្សែ​ភាព​យន្ត​ភាគ​រឿង “Black Panther: Wakanda Forever” សម្រាប់តួអង្គត្រូវបានផ្តល់ជូននៅ Lexus GX និង LC 500 Convertible ។

ជាមួយគ្នានេះ លោក Vinay Shahani អនុប្រធានផ្នែកទីផ្សាររបស់ Lexus បាននិយាយថា “តាមរយៈការត្រលប់ទៅទំនាក់ទំនងដ៏ជោគជ័យរបស់យើងជាមួយ Marvel Studios សម្រាប់វគ្គបន្តដែលរំពឹងទុកខ្ពស់ចំពោះ ‘Black Panther’ យើងកំពុងយកកិច្ចសហការនេះទៅកម្រិតមួយទៀត”៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+