ផ្ទាំងផ្សាយពាណិជ្ជកម្ម

Porsche ក្លាយជាក្រុមហ៊ុនឡានមានតម្លៃខ្ពស់ដាច់គេនៅអឺរ៉ុប

[ទីផ្សារបរទេស] ក្រុមហ៊ុន Porsche ពេលនេះបានក្លាយជាក្រុមហ៊ុនរថយន្តដែលមានតម្លៃខ្ពស់ជាងគេនៅអឺរ៉ុប ក្រោយ​ពី​តម្លៃ​ភាគ​ហ៊ុន​បន្តឡើងថ្លៃបន្ទាប់ពី​ក្រុមហ៊ុនបានសម្រេចការដាក់លក់ភាគហ៊ុនជាផ្លូវការ។

គិតត្រឹមថ្ងៃព្រហស្បត្តិ៍កន្លងទៅ តម្លៃភាគហ៊ុនរបស់ Porsche បានកើនឡើងដល់ ៩១,៩៥ដុល្លារ ក្នុង​មួយ​ហ៊ុន ដែល​ធ្វើ​ឲ្យតម្លៃ​របស់​ក្រុមហ៊ុន​សរុបកើនដល់ ៨៤លានដុល្លារ អាចនាំមុខក្រុមហ៊ុន Volkswagen ដែល​មាន​តម្លៃ ៧៦,៦​លាន​ដុល្លារ ហើយ​ថែម​ទាំង​វ៉ា​ដាច់ Mercedes-Benz, BMW និង Stellantis ផងដែរ។

តម្លៃហ៊ុនរបស់ Porsche បានថយចុះ​ក្រោមតម្លៃលក់ដំបូងមកនៅត្រឹម ៧៩,៤២ដុល្លារ កាលពីដើម​សប្ដាហ៍ ប៉ុន្តែ​បាន​កើនឡើង​វិញ​នៅ​ពេលដែល​ធនាគារវិនិយោគ​បាន​ជាប់ពាក់ព័ន្ធនឹងការទិញយកភាគហ៊ុនចំនួន ៣,៨លាន​ហ៊ុន ដែល​ស្មើ​ប្រមាណ ៣០៨​លាន​ដុល្លារ។

រំលឹកថា Porsche បានដាក់លក់ភាគហ៊ុនជាសាធារណៈ​កាល​ពី​ចុងខែកញ្ញា ក្នុងតម្លៃ​ប្រមាណ ៨០​ដុល្លារ ដោយក្នុង​នោះ Volkswagen Group សម្រេចថាលក់ភាគហ៊ុនដែល​គ្មាន​សិទ្ធបោះឆ្នោតចំនួន ១២,៥% ដែល​ស្មើ​នឹង​ទំហំ​ទឹក​ប្រាក់​ប្រមាណ ៩,១​ពាន់​លាន​ដុល្លារ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានកំពូលប្រណីតជិះមិនអស់សាំងរបស់ Mercedes រំពឹងលក់តម្លៃ ២៣ម៉ឺនដុល្លារ នៅវៀតណាម

[ទីផ្សារបរទេស] រថយន្ត Mercedes-Benz EQS ស៊េរីឆ្នាំ២០២៣ នឹងប្រកាសចេញ​ក្នុងទីផ្សារ​ប្រទេស​វៀតណាម នៅ​ត្រឹមចុងខែតុលានេះ នៅក្នុងកម្មវិធីតាំងបង្ហាញរថយន្ត Vietnam Motor Show ឆ្នាំ២០២២។

រថយន្ត EQS ដែលនឹងចែកចាយលក់នៅប្រទេសវៀតណាម គឺមានចែកចេញជាពីរប្រភេទគឺប្រភេទ EQS 450 និង EQS 580 ដែល​មាន​តម្លៃ​ប្រមាណ ២៣ម៉ឺនដុល្លារ និងប្រមាណ ២៧ម៉ឺនដុល្លារ។ មកទល់ពេលនេះមានឈ្មួញលក់មួយ​ចំនួនចាប់ផ្ដើម​ទទួល​កុម្ម៉ង់ទិញរថយន្តអគ្គិសនីប្រណីតនេះ ដោយ​អតិថិជនអាចនឹងទទួលបានរថយន្តនៅអំឡុងត្រីមាសទីមួយ និងទីពីរនៃឆ្នាំ​២០២៣។

បច្ចុប្បន្ននេះដែរ Mercedes-Benz Vietnam បានត្រឹមប្រកាសពីការដំឡើងប្រព័ន្ធសាកភ្លើងតាមផ្ទះសម្រាប់អតិថិជន ដោយ​មិន​ទាន់​មាន​ដំណឹងជុំវិញការបង្កើតស្ថានីយសាកភ្លើងនៅតាមតំបន់សាធារណៈនៅឡើយទេ។

ប្រភពមួយចំនួនបាននិយាយថា រថយន្ត EQS ដែលលក់នៅវៀតណាមនឹងមានបំពាក់អាគុយចំណុះ ១០៧,៨kWh ដែល​អាច​បើកបរ​បាន​ចម្ងាយ​ដល់ ៧៧០គីឡូម៉ែត្រ ពេលសាកពេញម្ដង។ ដោយឡែក EQS នេះនឹងមានជម្រើស​កម្លាំងចំនួនពីរប្រភេទ ទីមួយគឺ​ប្រភេទប្រើម៉ូទ័រអគ្គិសនីមួយដែលផលិត​កម្លាំងបាន ៣៣៣សេះ និងមួយទៀតគឺប្រភេទម៉ូទ័រអគ្គិសនីពីរដែលអាចផលិតកម្លាំងបានសរុប ៥២៣សេះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រូបរាងថ្មី ប្រណិតភាព ទាន់សម័យ Toyota All New Vios ២០២៣ សម្ភោធដាក់លក់ផ្លូវការនៅលើទីផ្សារកម្ពុជា ជាមួយតម្លៃខ្ទង់ ៣ម៉ឺនដុល្លារ

បន្ទាប់ពីការរង់ចាំអស់រយៈពេលជាច្រើនសប្តាហ៍កន្លងទៅ ទីបំផុតរថយន្ត Toyota All New Vios ជំនាន់ទី៤ថ្មី បានធ្វើការសម្ភោធដាក់លក់នៅលើទីផ្សារប្រទេសកម្ពុជាជាផ្លូវការ ដែលប្រព្រឹត្តឡើងតាមរយៈការផ្សាយផ្ទាល់នៅបណ្តាញសង្គម Facebook ផ្លូវការ Toyota Cambodia នាពេលក្តៅៗមុននេះបន្តិច។

សម្រាប់ All New Vios ២០២៣ ត្រូវបានផលិតឡើងជាមួយការផ្លាស់ប្តូរថ្មីទាំងស្រុង ដែលកាន់តែទំនើប ស៊ីវិល័យ និងទាន់សម័យ ជាមួយការប្រើប្រាស់នូវតួរគ្រោងឆ្អឹងថ្មី DNGA Platform ដែលជួយអោយរថយន្តជំនាន់ថ្មីនេះកាន់តែមានភាពរឹងមាំ និងលេចធ្លោ ដែលសាកសមសម្រាប់យុវវ័យសម័យថ្មី ក្រុមគ្រួសារមានសមាជិកតិច អ្នកជំនួយវ័យក្មេង អ្នកស្រលាញ់ និងចូលចិត្តនូវរថយន្តប្រភេទ Sedan និងជាពិសេសអ្នកដែលចូលចិត្តអ្វីដែលថ្មីៗ។

ទន្ទឹងនឹងការប្រើប្រាស់នូវគ្រោងឆ្អឹងថ្មី ដែលផ្តល់អោយនូវរូបរាងដ៏ទាន់សម័យ និងលេចធ្លោ ម៉ូឌែល២០២៣នេះ ត្រូវបានពង្រីកប្រវែងនៃគម្លាតកង់មុខ-ក្រោយអោយកាន់តែវែងជាងមុនរហូតដល់ទៅ ៧០មីលីម៉ត្រ ដែលជួយអោយការធ្វើដំណើរកាន់តែមានផាសុកភាព និងមានមានប្រវែងសរុប ៤ ៤២៥មីលីម៉ែត្រ, ទទឹង ១ ៧៤០មីលីម៉ត្រ, កម្ពស់សរុប ១ ៤៩៥មីលីម៉ែត្រ និងកម្ពស់ពីដី ១៦០មីលីម៉ែត្រ។

បើក្រឡេកទៅផ្នែកខាងក្នុងនៃរថយន្តវិញក៏ត្រូវបានឌីស្សាញឡើងថ្មីទាំងស្រុងផងដែរ ដែលបានផ្តោតសំខាន់ទៅលើប្រណិតភាព ភាពស្រស់ស្អាត និងផាកភាព បន្ថែមជាមួយការប្រើប្រាស់នូវស្បែកប្រណិត ពណ៌ដ៏ទាក់ទាញ និងគ្រឿងបរិក្ខាទំនើបៗ ដោយបំពាក់ជាមួយ:

  • កុងទ័របង្ហាញព័ត៌មានប្រភេទឌីជីថលទំហំ ៧អ៊ីញ
  • ដៃចង្កូតប្រភេទអេឡេចត្រូនិចងាយស្រួលបត់បែន
  • ប៊ូតុង Start/Stop
  • អេក្រង់កម្សាន្តទំហំ ៩អ៉ីញភ្ចាប់ដោយមុខងារ Apple Carplay និង Andriod Auto, និងរន្ធUSB ចំនួន ៤

មកមើលប្រព័ន្ធសុវត្ថិភាពវិញ All New Vios ២០២៣ ទទួលបាននូវចំណាត់ថ្នាក់សុវត្ថិភាពលំដាប់ផ្កាយ៥ ពីសមាគមវាយតម្លៃ Asian NCAP និងបានបំពាក់ជាមួយប្រព័ន្ធសុវត្ថិភាព និងជំនួយការបើកបរ ដូចជាៈ

  • ប្រព័ន្ធប្រាំងអេឡិចត្រូនិច (ប៉ូតុង Park និង Hold)
  • កញ្ចប់សុវត្ថិភាព Toyota Safety Sense
  • ប្រព័ន្ធផ្តល់ដំណឹងការពារការបុកប៉ះ(Pre Collision Warning-PCW)
  • ប្រព័ន្ធជំនួយហ្វ្រាំងការពារការបុក(Pre Collision Brake-PCB)
  • ប្រព័ន្ធកំណត់ល្បឿនថេរ និងបន្ថយល្បឿនតាមរថយន្តខាងមុខ(Adapt Cruise Control- ACC)
  • ប្រព័ន្ធជូនតំណឹងពេលរេចាកគន្លងផ្លូវ(Land Departure Warning-LDW)
  • ប្រព័ន្ធជំនួយមិនអោយរេចាកគន្លងផ្លូវ(Land Departure Prevention-LDP)
  • ប្រព័ន្ធជំនួយរក្សាគន្លងផ្លូវ(Land Keeping Assist-LKA)
  • ប្រព័ន្ធបិទបើកភ្លើងហ្វាដោយស្វ័យប្រវត្តិ(Auto High Beam-AHB)
  • កាំមេរ៉ាជំនួយផ្នែកខាងក្រោយ
  • ពោងសុវត្ថិភាពចំនួន ៦គ្រាប់
  • សេនស័រជំនួយមុខ-ក្រោយចំនួន ៦គ្រាប់
  • ប្រព័ន្ធជំនួយពេលចេញពីចំណត Rear Cross Traffic Alert ដែលនឹងផ្តល់សញ្ញាអោយយើងបានដឹង ប្រសិនបើមានរថយន្ត ម៉ូតូ ឬកង់បើកកាត់ ឬជិតមកដល់ និងផ្តល់សញ្ញាប្រាប់ពីឧបសគ្គដែលមិនអាចមើលឃើញពីក្នុងរថយន្ត
  • ប្រព័ន្ធផ្តល់សញ្ញាដាស់តឿន និងប្រុងប្រយ័ត្ននៅផ្នែកកញ្ចក់ចំហៀងសងខាង Blind Spot Monitoring
  • ប្រព័ន្ធហ្រ្វាំង (Auto Brake System-ABS, Electronic Brake Distribution-EBD, Brake Assist-BA)
  • ប្រព័ន្ធទប់លំនឹងដោយស្វ័យប្រវត្តិក្នុងស្ថានភាពផ្លូវកោង Vehicle Stability Control (VSC)
  • ប្រព័ន្ធជំនួយដល់ការឡើងចំណោត Hill Start Assist Controll (HSAC)
  • ប្រព័ន្ធការពារចោរកម្ម Anti-theft System

All New Vios ឆ្នាំ២០២៣ មានតម្លៃ ៣៣ ៩០០ដុល្លា និងដំណើរការដោយម៉ាស៊ីនសាំងជំនាន់ថ្មី ចំណុះ ១,៣ លីត្រ ៤ ស៊ីឡាំង ផលិតកម្លាំងបាន ៩៣ សេះ និងកម្លាំងរមួល ១១០ ញ៉ូតុនម៉ែត្រ ភ្ជាប់ជាមួយប្រអប់លេខអូតូ CVT ជំនាន់ថ្មី។

ដូច្នេះសម្រាប់ព័ត៌មានបន្ថែមអំពីរូបរាង សមត្ថភាព ប្រណិតភាព និងតម្លៃ បងប្អូនទាំងអស់គ្នាអាចអញ្ជើញទៅកាន់អគារដាក់បង្ហាញរថយន្តរបស់ តូយ៉ូតា ខេមបូឌាទាំង ៥ សាខា ដើម្បីទទួលបាននូវបទពិសោធន៍នៃការកាន់ដៃចង្កូតរថយន្តជំនានថ្មីនេះដោយផ្ទាល់ លើសពីនេះបងប្អូនទាំងអស់គ្នាក៏អាចធ្វើការទំនាក់ទំនងតាម Facebook Telegram Youtube Website Instagram  ឬតាមរយៈលេខទូរស័ព្ទ 017 333 503 រឺ 086 333 503

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota Highlander ស៊េរីឆ្នាំ២០២៣ តម្លៃថ្លៃលើសមុនជាង ៥០០ដុល្លារ

[ទីផ្សារបរទេស] ក្រុមហ៊ុន Toyota បានបង្ហាញចេញរថយន្ត Highlander ស៊េរីឆ្នាំ២០២៣ កាលពីដើមឆ្នាំ ហើយពេលនេះ​ក្រុមហ៊ុនបានប្រកាសពីតម្លៃលក់​សម្រាប់​ទីផ្សារ​សហរដ្ឋអាមេរិក ដែលនឹងមានចាប់ពី ៣៦ ៤២០ដុល្លារ ឡើងទៅ។

គ្រោងដាក់លក់ចាប់ពីចុងខែតុលានេះ រថយន្ត Highlander ស៊េរីឆ្នាំ២០២៣ មានតម្លៃថ្លៃលើសស៊េរីឆ្នាំ​២០២២ ចំនួន ៥៦៥​ដុល្លារ ហើយ​វា​មាន​ចំណុចលេចធ្លោត្រង់ការ​ប្រើ​ម៉ាស៊ីនថ្មីប្រភេទ Turbocharged ចំណុះ២,៤លីត្រ ៤ស៊ីឡាំង អាច​ផលិត​កម្លាំងបាន ២៦៥​សេះ។

ក្រៅពីម៉ាស៊ីនថ្មីនេះ អតិថិជនក៏មានជម្រើសជ្រើសយក​ Highlander Hybrid ដែល​មាន​តម្លៃ​ចាប់​ពី ៤០ ២២០​ដុល្លារ ដោយ​បំពាក់​ម៉ាស៊ីន ២,៥លីត្រ ៤ស៊ីឡាំង ម៉ូទ័រអគ្គិសនីចំនួនមួយនៅខាងក្រោយ និងមាន​អាគុយ​ចំណុះតូចមួយ។ ម៉ាស៊ីននេះ​អាច​ផលិត​កម្លាំង​បាន​សរុប ២៤៣សេះ ដោយប្រើប្រព័ន្ធបើកបរប៉ុងពីរ។

ផ្នែកខាងក្រៅរបស់ស៊េរីថ្មីហាក់មិនមានផ្លាស់ប្ដូរទេ ប៉ុន្តែនៅផ្នែកខាងក្នុងមានប្រើប្រាស់ប្រព័ន្ធថ្មីឈ្មោះ Toyota Audio Multimedia ដែល​មាន​អេក្រង់ទំហំ ៨អ៉ីញ និងអេក្រង់ទំហំ ១២,៣អ៉ីញ ដូចដែលមាន​ប្រើ​លើ​រថយន្ត Tundra ស៊េរី​ឆ្នាំ​២០២២ ហើយថែមទាំងមានជម្រើស​កុងទ័រឌីជីថលថ្មីទំហំ ១២,៣អ៉ីញផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Honda Prologue បង្ហាញខ្លួនជាឡាន SUV អគ្គិសនីដំបូងរបស់ Honda លើផ្សារអាមេរិក

[ទីផ្សារបរទេស] រថយន្ត Honda Prologue ដែលជារថយន្ត SUV អគ្គិសនីថ្មីរបស់ Honda បានបង្ហាញ​ខ្លួន​ជា​ផ្លូវការ​ក្នុងនាម​ជា SUV ដំបូងរបស់ Honda សម្រាប់វាយលុកចូលទីផ្សារសហរដ្ឋអាមេរិក។

រថយន្ត Prologue នេះនឹងត្រូវបានចូលរួមដោយរថយន្តអគ្គិសនី​យ៉ាង​តិច ៣០​ម៉ូដែល ដែល​ Honda នឹង​ត្រូវ​ប្រកាសចេញ​សម្រាប់​ទីផ្សារ​ពិភពលោក​នៅ​ត្រឹម​ឆ្នាំ​២០៣០ ជាមួយ​ផែនការ​កាត់​ផ្ដាច់ការលក់រថយន្តម៉ាស៊ីនពីស្តុងនៅ​ត្រឹមឆ្នាំ​២០៤០។

រថយន្តអគ្គិសនីនេះគឺជាការសហការបង្កើតជាមួយ​ក្រុមហ៊ុនអាមេរិក General Motors ដោយប្រើប្រាស់​គ្រោងឆ្អឹង BEV3 របស់​ក្រុមហ៊ុន General Motors ផ្ទាល់។

Prologue នេះមានប្រវែងសរុប ៤៨៧៧ម.ម ទទឹង ១៩៨៩ម.ម ជាមួយ​កម្ពស់ ១៦៤៣ម.ម និងប្រវែងពីកង់​មុខ​ទៅកង់​ក្រោយ​គឺ ៣០៩៤ម.ម ដែល​ប្រវែងសរុបរបស់វាគឺវែង​ជាង Honda CR-V ស៊េរីឆ្នាំ២០២៣ ប្រវែង ២០៣ម.ម និង​មានទទឹង​ធំជាង ១២៧ម.ម។

យ៉ាងណាក្ដីទាក់ទងនឹងលក្ខណៈសម្បត្តិបច្ចេកទេស នៅមិនទាន់បានបង្ហាញចេញ​នៅ​ឡើយទេ ប៉ុន្តែអ្វីដែលគេបានដឹងគឺថារថយន្តអគ្គិសនីនេះនឹងមានជម្រើសប្រព័ន្ធបើកបរប៉ុងពីរ ដោយមិន​ច្បាស់ពី​ជម្រើស​ប៉ុងមួយ​នៅ​ឡើយទេ។

Honda Prologue នឹងត្រូវចេញលក់លើទីផ្សារនាឆ្នាំ២០២៤ ដោយតម្លៃលក់ និងលក្ខណៈសម្បត្តិ នឹងត្រូវបង្ហាញចេញ​ពេលដែល​ជិតដល់ថ្ងៃដាក់លក់ជាផ្លូវការ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានអគ្គិសនី Chevrolet Bolt លក់ចេញបានច្រើន ក្រោយទម្លាក់តម្លៃជាងកន្លះម៉ឺនដុល្លារ

[ទីផ្សារបរទេស] ក្រុមហ៊ុន General Motors នឹងបង្កើនការផលិតរថយន្ត Chevrolet Bolt EV និង Bolt EUV ក្រោយ​ពី​អាចលក់ចេញបានច្រើន បន្ទាប់ពីរថយន្តទាំងពីរបានកាត់បន្ថយតម្លៃកាលពីខែមិថុនា។

អំឡុងរយៈពេលបីខែនៃត្រីមាសទីបី ក្រុមហ៊ុន GM អាចលក់រថយន្តទាំងពីរបានសរុប ១៤ ៧០៩គ្រឿង ដែលជាកំណត់ត្រា​ប្រចាំត្រីមាស​ថ្មី​មួយសម្រាប់រថយន្តទាំងពីរ។ ទោះជា​ទទួលបានលទ្ធផលវិជ្ជមានក្នុងត្រីមាសទីបី ប៉ុន្តែការលក់របស់រថយន្តទាំងពីរ នៅ​មាន​ការ​ថយចុះ ១១% ក្នុងអំឡុងរយៈពេល៩ខែដំបូងនៃឆ្នាំ២០២២នេះ បើធៀបនឹងពេលដូចគ្នាកាលពីឆ្នាំ២០២១។

ជាការឆ្លើយតបនឹងកំណើននៃការលក់នេះ GM នឹង​បង្កើនទំហំផលិត​របស់រថយន្ត Bolt សម្រាប់ទីផ្សារ​សកល​ ចាប់ពី​ប្រមាណ ៤៤ ០០០គ្រឿង ក្នុងឆ្នាំ២០២២ ឡើងដល់ជាង ៧ម៉ឺនគ្រឿង ក្នុងឆ្នាំ២០២៣ ខាងមុខ។

គួរដឹងថារថយន្ត Bolt EV ស៊េរីឆ្នាំ២០២៣ មានតម្លៃចាប់ពី ២៦ ៥៩៥ដុល្លារ ដែលធូរថ្លៃជាងស៊េរីឆ្នាំ២០២២ ចំនួនជាង ៥៩០០​ដុល្លារ ចំណែក​ឯរថយន្ត Bolt EUV ស៊េរីឆ្នាំ២០២៣ ធូរថ្លៃជាងមុន ៦ ៣០០​ដុល្លារ ជាមួយ​តម្លៃ​ចាប់​ពី ២៨ ១៩៥ដុល្លារ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Tesla លក់ឡានបានច្រើនជាងមុន ប៉ុន្តែទាបជាងការរំពឹងរបស់អ្នកវិភាគ

[ទីផ្សារបរទេស] ការលក់រថយន្តរបស់ Tesla ប្រចាំត្រីមាសទីបីនៃឆ្នាំ២០២២នេះ ទទួលបានលទ្ធផលទាប​ជាង​ការ​រំពឹងទុក​របស់​អ្នក​វិភាគ ប៉ុន្តែនៅតែច្រើនជាងមុន បើធៀបនឹងត្រីមាសទីបីនៃឆ្នាំ២០២១។

ក្នុងត្រីមាសទីបីនៃឆ្នាំនេះ Tesla អាចផលិតរថយន្តបានសរុប ៣៦៥ ៩២៣គ្រឿង និងដឹករថយន្តជូនអតិថិជនបាន ៣៤៣ ៨៣០​គ្រឿង។ ក្នុងចំណោម​រថយន្តដែលផលិតបាន មាន​រថយន្ត ១៩ ៩៣៥គ្រឿង គឺជា Model S និង Model X ឯរថយន្ត​ចំនួន ៣៤៥ ៩៨៨​គ្រឿង ទៀតគឺជា Model 3 និង Model Y។ សម្រាប់​ការដឹក​ជញ្ជូន​វិញ មាន​រថយន្ត ១៨ ៦៧២គ្រឿង គឺជា Model S និង Model X ហើយរថយន្ត ៣២៥ ១៥៨គ្រឿង គឺជា Model 3 និង Model Y។

ដើម្បីជាការប្រៀបធៀប Tesla អាចផលិតរថយន្តបាន ២៣៧ ៨២៣គ្រឿង ក្នុងត្រីមាសទីបីនៃឆ្នាំ២០២១ ដោយដឹក​ជញ្ជូន​បាន​ចំនួន ២៤១ ៣០០គ្រឿង ផងដែរ។

Tesla និយាយ​ថា​ខ្លួនមានបញ្ហា​ក្នុង​ការ​ដឹក​ជញ្ជូន​រថយន្ត​នៅ​ពេញមួយត្រីមាសទីពីរនៃឆ្នាំ២០២២នេះ ដែលជាលទ្ធផល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​តួលេខ​របស់​ខ្លួន។ Tesla មិនមែនត្រូវបារម្ភតែលើការផលិត និងការដឹកនោះទេ ប៉ុន្តែក៏ត្រូវបារម្ភ​ចំពោះ​ការ​ដំឡើងថ្លៃ​រថយន្ត ដែល​អ្នកវិភាគ​ជឿជាក់​ថានឹង​ធ្វើឲ្យមានការប៉ះពាល់កាន់តែខ្លាំង។

គួរដឹងថា Tesla ចង់​បង្កើនការដឹកជញ្ជូនឲ្យបាន ៥០% ជារៀងរាល់ឆ្នាំ ហើយដើម្បីសម្រេចផែនការសម្រាប់​ឆ្នាំ​២០២២នេះ ក្រុមហ៊ុន​នឹងត្រូវដឹក​ជញ្ជូន​រថយន្តឲ្យបានលើសពី ៤៥ម៉ឺនគ្រឿង នៅក្នុងរយៈពេល៣ខែចុងក្រោយនៃឆ្នាំ២០២២៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

លក្ខណៈពិសេសៗទាំង៥ ដែលមាននៅលើរថយន្ត Jeep Wrangler ឆ្នាំ២០២៣

ឲ្យតែឮឈ្មោះ Jeep នរណាៗក៏ស្គាល់ដែរ ដោយសារតែភាពរឹងមាំ និងសមត្ថភាព Off-road របស់វា។ ថ្មីៗនេះ រថយន្ត Jeep Wrangler ឆ្នាំ២០២៣ ក៏បានបង្ហាញខ្លួនជាផ្លូវការ។ ថ្ងៃនេះសូមនាំអារម្មណ៍បងប្អូនទាំងអស់គ្នាមកដឹងពីលក្ខណៈពិសេសៗទាំង ៥ចំណុចដែលមានភ្ជាប់នៅលើរថយន្ត Jeep Wrangler ឆ្នាំ២០២៣។

១) ការរចនាផ្នែកខាងក្រៅ

Jeep Wrangler ២០២៣ នៅតែប្រើការឌីហ្សាញបែបជ្រុងៗ ស្រដៀងនឹងឆ្នាំ២០២២ ដែរ។

អ្វីដែលជាការផ្លាស់ប្តូរធំបំផុតមួយសម្រាប់ Jeep Wrangler ២០២៣ គឺការបន្ថែមម៉ូដែលពិសេសថ្មី ហៅថា Freedom Edition ដែលពាំនាំ Option ថ្មីមួយចំនួន ដូចជា កាងមុខដែក និងទំពក់អូសសណ្តោង, ជើងទ្រលើដំបូល, យ៉ាន់កង់ពណ៌ខ្មៅ, របាំងភក់កង់ពណ៌ដូចតួខ្លួន, ចង្កៀងមុខ LED និងអំពូលកាត់អ័ព្ទ LED ជាដើម។

២) ការរចនាផ្នែកខាងក្នុង

ចូលទៅមើលកាប៊ីនខាងក្នុងវិញ វានៅតែមានទំហំធំល្មម សម្រាប់មនុស្ស ៥នាក់ ហើយមានកន្លែងដាក់ឥវ៉ាន់ច្រើន។ ជាមួយគ្នានេះដែរ វាក៏មានបំពាក់កុងទ័រទំហំ ៧អ៊ីញ និងអេក្រង់កម្សាន្តទំហំ ៨,៤អ៊ីញ ដែលអាចភ្ជាប់ជាមួយមុខងារ Apple CarPlay និង Android Auto ក៏ដូចជាមុខងារផែនទី និងមានប្រព័ន្ធសំឡេង Alpine ដែលប្រើ Speaker ចំនួន ៩គ្រាប់ ផងដែរ។ ក្រៅពីនោះ វាមានសភាពដូចគ្នាទៅនឹងម៉ូដែលឆ្នាំ២០២២ ទាំងអស់តែម្តង។

៣) ប្រព័ន្ធសុវត្ថិភាព និងជំនួយការបើកបរ

បើនិយាយពីប្រព័ន្ធសុវត្ថិភាពវិញ Jeep Wrangler ២០២៣ បានបំពាក់មកជាមួយ

  • ប្រព័ន្ធការពារមិនអោយជាប់គាំងហ្វ្រាំង ABS
  • ប្រព័ន្ធទប់លំនឹងរថយន្ត 
  • ប្រព័ន្ធផ្តល់សញ្ញាដាស់តឿន និងប្រុងប្រយ័ត្ននៅផ្នែកកញ្ចក់ចំហៀងសងខាង Blind-spot monitoring
  • ប្រព័ន្ធជំនួយពេលចេញពីចំណត Rear cross-traffic alerts ជួយផ្តល់សញ្ញាអោយយើងបានដឹង ប្រសិនបើមានរថយន្ត ម៉ូតូ ឬកង់បើកកាត់ ឬជិតមកដល់ និងផ្តល់សញ្ញាប្រាប់ពីឧបសគ្គដែលមិនអាចមើលឃើញពីក្នុងរថយន្ត
  • ប្រព័ន្ធផ្តល់ពត៌មានពីឧបសគ្គដល់អ្នកបើកបរ Forward collision warning
  • ប្រព័ន្ធជាន់ហ្វ្រាំងបញ្ឈប់បន្ទាន់ Automatic emergency braking 
  • ប្រពន្ធ័កំណត់ល្បឿនបើកបរ​ និងបន្ថយល្បឿនដោយស្វ័យប្រវត្តិរថយន្តខាងមុខ Adaptive cruise control 
  • ប្រព័ន្ធទម្លាក់ ឬតម្លើងភ្លើងហ្វាដោយស្វ័យប្រវត្តិ Automatic high beams 
  • ប្រព័ន្ធជំនួយចូលចតរថយន្តនៅផ្នែកខាងក្រោយ Rear parking assist

៤) ថាមពលម៉ាស៊ីន

Jeep Wrangler ២០២៣ មានជម្រើសម៉ាស៊ីនច្រើនមែនទែន រហូតដល់ទៅ ៦ ណោះ ដោយមាន៖

  • ម៉ាស៊ីនសាំងចំណុះ ៦,៤លីត្រ Hemi ទំហំ ៨ស៊ីឡាំង មានកម្លាំង ៤៧០សេះ និងកម្លាំងរមួល ៦៣៧ញ៉តុនម៉ែត្រ
  • ម៉ាស៊ីនម៉ាស៊ូតចំណុះ ៣,០លីត្រ EcoDiesel ទំហំ ៦ស៊ីឡាំង មានកម្លាំង ២៦០សេះ និងកម្លាំងរមួល ៦០០ញ៉ូតុនម៉ែត្រ
  • ម៉ាស៊ីន Plug-in Hybrid ចំណុះ ២,០លីត្រ turbocharged ទំហំ ៤ស៊ីឡាំង ដំណើរការដោយម៉ូទ័រអគ្គិសនី២
  • ម៉ាស៊ីនសាំងចំណុះ ២,០លីត្រ turbocharged ទំហំ ៤ស៊ីឡាង មានកម្លាំង ២៧០សេះ និងកម្លាំងរមួល ៤០០ញ៉ូតុនម៉ែត្រ
  • ម៉ាស៊ីនសាំងចំណុះ ៣,៦លីត្រ Pentastar ទំហំ ៦ស៊ីឡាំង ដំណើរការជាមួយប្រព័ន្ធ Mild-hybrid
  • ម៉ាស៊ីនសាំងចំណុះ ៣,៦លីត្រ Pentastar ទំហំ ៦ស៊ីឡាំង មានកម្លាំង ២៨៥សេះ និងកម្លាំងរមួល ៣៥៣ញ៉ូតុនម៉ែត្រ

៥) តម្លៃ

Jeep Wrangler ២០២៣ នឹងត្រូវដាក់លក់ក្នុងតម្លៃចាប់ពីខ្ទង់ ៣០០០០ដុល្លារឡើងទៅ នៅទីផ្សារសហរដ្ឋអាមេរិក ខណៈវានឹងចេញលក់ជាផ្លូវការ នៅចុងឆ្នាំ២០២២ នេះតែម្តង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Sixt គ្រោងនឹងទិញរថយន្តអគ្គិសនីចំនួន ១០០ ០០០ គ្រឿងពីក្រុមហ៊ុន BYD សម្រាប់ដាក់ជួលនៅអឺរ៉ុប

[បរទេស] ក្រុមហ៊ុន SIXT ដែលជាក្រុមហ៊ុនជួលរថយន្តដ៏ធំនៅប្រទេសអាឡឺម៉ង់ បានធ្វើការវិនិយោគលើកិច្ចសន្យាដើម្បីបញ្ជាទិញរថយន្តអគ្គិសនីជាង ១០០ ០០០ គ្រឿង ពីក្រុមហ៊ុំន BYD ក្នុងរយៈពេល ៦ឆ្នាំខាងមុខ ដោយការដឹកជញ្ជូនលើកដំបូងចាប់ផ្តើមនៅត្រីមាសទី ៤ ឆ្នាំ ២០២២។

ក្រុមហ៊ុន BYD ដែលជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់ចិន (NEVs) បច្ចុប្បន្នកំពុងធ្វើឱ្យមានភាពជឿនលឿនពេញលេញនៅក្នុងទ្វីបអឺរ៉ុប។ ទោះបីជានៅក្នុងខែកញ្ញាឆ្នាំ ២០២២ ពួកគេបានលក់រថយន្តអគ្គិសនីជាង ២០០ ០០០ គ្រឿង ដែលនេះជាប្រវត្តិសាស្ត្រថ្មីមួយសម្រាប់ម៉ាករថយន្តអគ្គិសនីរបស់ចិនដែលបានបង្កើតការលក់ដ៏ធំនៃរថយន្តថាមពលថ្មី (NEVs) ក្នុងរយៈពេលត្រឹមតែមួយខែ។

BYD បានចូលទៅក្នុងសម្ព័ន្ធភាពជាមួយក្រុមហ៊ុនជួលរថយន្តអាល្លឺម៉ង់ SIXT ដែលសន្យាទិញរថយន្តអគ្គិសនីចំនួន ១០០ ០០០ គ្រឿងពីក្រុមហ៊ុនផលិតរថយន្តថាមពលថ្មី (NEV) ដ៏ធំបំផុតរបស់ប្រទេសចិននៅក្នុងប៉ុន្មានឆ្នាំខាងមុខនេះ។

អតិថិជន SIXT ដំបូង​គេ​ដែល​ទទួល​បាន​បទពិសោធន៍​លើ​រថយន្ត BYD ឆ្នាំ​នេះ​នឹង​រួម​មាន​អតិថិជន​ក្នុង​ប្រទេស​អាល្លឺម៉ង់ បារាំង ហូឡង់ និង​ចក្រភព​អង់គ្លេស។ រថយន្តអគ្គិសនី SIXT ដំបូងបង្អស់របស់ BYD នឹងត្រូវបានបង្ហាញដល់អតិថិជនគឺ ATTO 3 ដែលជាប្រភេទ SUV ផ្អែកលើគ្រោងឆ្អឹង e-Platform 3.0 ចុងក្រោយបង្អស់របស់ BYD និងត្រូវបានគេស្គាល់នៅក្នុងប្រទេសចិនថា Yuan Plus ដែលបំពាក់ជាមួយម៉ូទ័រអគ្គិសនីចំនួន ១ មានកម្លាំង ២០១ សេះ ផ្គួបជាមួយអាគុយ BYD blade batteries អាចបើកបរបានចម្ងាយ ៤២០ គីឡូម៉ែត្រក្នុងការសាកថ្មម្តង។

កិច្ចព្រមព្រៀងរបស់ Sixt ជាមួយ BYD អនុវត្តតាមគោលដៅនិរន្តរភាពរបស់ខ្លួន ក្រុមហ៊ុនជួលរថយន្តយក្សរបស់អាល្លឺម៉ង់សង្ឃឹមថានឹងប្រើប្រាស់រថយន្តជួលអគ្គិសនី ៧០% ដល់ ៩០% របស់ខ្លួននៅឆ្នាំ ២០៣០ ពីក្រុមហ៊ុន Audi, Opel, Renault, BMW, Peugeot និង Tesla ជាដើម៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ភីកអាប់អគ្គិសនី Ford F-150 Lightning ២០២៣​ ឡើងថ្លៃដល់ទៅខ្ទង់ ១ មុឺនដុល្លារជាង

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Ford បានធ្វើការប្រកាសពីការដំឡើងតម្លៃជាលើកទីពីរក្នុងរយៈពេល ២ខែ លើម៉ូដែល F-150 Lightning Pro trim ដែលជាម៉ូដែលថ្លៃជាងគេ ដោយសារតែការកើនឡើងតម្លៃសម្ភារៈគ្រឿងបរិក្ខា និងបញ្ហាកង្វះខាតបន្ទះឈីបសម្រាប់ការផលិត។

ក្នុងនោះ អ្នកនាំពាក្យបានបញ្ជាក់ប្រាប់គេហទំព័រ Automotive News ថា F-150 Lightning Pro ស៊េរីឆ្នាំ ២០២៣ នឹងមានតម្លៃចាប់ផ្តើមពី ៥៣ ៧៦៩ ដុល្លារ រួមទាំងថ្លៃដឹកជញ្ជូន ១ ៧៩៥ ដុល្លារផងដែរ ជាការឡើងថ្លៃចំនួន ៥ ០០០ ដុល្លារ លើតម្លៃដែលមានស្រាប់ ដែលជាលទ្ធផលនៃការដំឡើងតម្លៃមួយផ្សេងទៀតនៅក្នុងខែសីហា។

ការឡើងថ្លៃនេះ បានធ្វើឡើងសម្រាប់ត្រកូល Ford ទាំងអស់ ហើយតម្លៃរបស់ F-150 Lightning Pro កើនឡើងដល់ ៤៨ ៧៦៩ ​ដុល្លាររួមទាំងការដឹកជញ្ជូន។ ការដំឡើងតម្លៃនេះ នៅលើតែរថយន្តភីកអាប់អគ្គិសនីប៉ុណ្ណោះ ដោយម៉ូដែល entry-level trim ឡើងថ្លៃដល់ ១៣ ៧៩៥ ដុល្លារ ច្រើនជាងក្រុមហ៊ុនផលិតរថយន្តដែលបានប្រកាសនៅពេលរថយន្តដាក់បង្ហាញលើកដំបូងនៅក្នុងខែឧសភា ឆ្នាំ ២០២១។

គួរឲ្យដឹងថា មិនត្រឹមតែ Ford ជាក្រុមហ៊ុនតែមួយដែលដំឡើងតម្លៃនោះទេ ក្នុងនោះក្រុមហ៊ុន Rivian, Lucid និង Tesla ទាំងអស់បានប្រកាសពីការដំឡើងតម្លៃរថយន្តរបស់ពួកគេដោយសារតែអតិផរណា ខ្វះខាតបន្ទះឈីប និងកត្តាផ្សេងៗទៀតសម្រាប់ម៉ូដែលឆ្នាំ ២០២៣ ។

រថយន្ត F-150 Lightning Pro ត្រូវបានបំពាក់ដោយម៉ូទ័រអគ្គិសនីចំនួន ២ មានកម្លាំង ៤៣៦ សេះ និងកម្លាំងរមួល ១ ០៥០ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយ standard-range battery pack អាចបើកបរបានចម្ងាយ ៣៨៦ គីឡូម៉ែត្រក្នុងការសាកថ្មម្តង ហើយវាមានសមត្ថភាពផ្ទុក ៩០៧ គីឡូក្រាម និងអាចអូសសណ្តោងដល់ ៤២៩ គីឡូក្រាម ជាមួយនឹងកញ្ចប់ Max Trailer Tow package៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+