ផ្ទាំងផ្សាយពាណិជ្ជកម្ម

បែកធ្លាយរូបភាព រថយន្ត Honda CR-V ២០២៣ ប្រភេទ Plug-in hybrid មុនពេលបង្ហាញខ្លួនជាផ្លូវការ

[បរទេស] កាលពីខែកក្កដា កន្លងទៅ រថយន្ត Honda CR-V ជំនាន់ទី ៦ ស៊េរីថ្មី ត្រូវបានដាក់បង្ហាញនៅសហរដ្ឋអាមេរិកជាមួយប្រភេទម៉ាស៊ីនសាំង និងប្រភេទម៉ាស៊ីនកូនកាត់ Hybrid។ ខណៈពេលថ្មីៗនេះ ក្រសួងឧស្សាហកម្ម និងព័ត៌មានវិទ្យាចុងក្រោយបង្អស់របស់ប្រទេសចិន បានបង្ហាញនៅរូបភាពរថយន្ត Honda CR-V ស៊េរីឆ្នាំ ២០២៣ ប្រភេទ Plug-in Hybrid ថ្មី មុនពេលបង្ហាញខ្លួនជាផ្លូវការក្នុងប្រទេសចិន។

យោងតាមរូបភាពនេះ Honda CR-V e:PHEV ថ្មីរក្សានូវរចនាប័ទ្មដូចទៅនឹងរថយន្ត Honda CR-V ប្រភេទម៉ាស៊ីនសាំង និងប្រភេទ Hybrid របស់ CR-V e:HEV ជាមួយនឹងឡូហ្គោ H-Mark តុបតែងជាមួយពណ៌ខៀវ និងឡូហ្គោ e:PHEV នៅ​លើ​ទ្វារ​ក្រោយ និងថាសកង់ទំហំ ១៨ អ៊ីញ ដល់ ១៩ អ៊ីញ។ រថយន្តនេះ មានតួខ្លួនមានប្រវែងសរុប ៤ ៧០៣ ម.ម ទទឹង ១ ៨៦៦ ម.ម កម្ពស់ ១ ៦៨០ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៧០១ ម.ម ។

ទាក់ទងនឹងផ្នែកម៉ាស៊ីនវិញ រថយន្ត Honda CR-V ស៊េរីឆ្នាំ ២០២៣ ប្រភេទ e:PHEV ថ្មី​នឹង​ត្រូវ​បាន​បំពាក់​ម៉ាស៊ីន​សាំងចំណុះ ២,០ លីត្រ មាន​កម្លាំង ១៥០​ សេះ គួបផ្សំ​នឹង​ម៉ូទ័រ​អគ្គិសនី​ដែល​មាន​កម្លាំង​ ១៨៤ សេះ ភ្ជាប់ដោយប្រអប់លេខអូតូ CVT។

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា រថយន្ត Honda CR-V e:PHEV ថ្មីនេះ នឹងមានលក់ជាពីរប្រភេទ គឺទាំងអាគុយ Hybrid ទំហំ ១៧,៧ គីឡូវ៉ាត់ម៉ោង។ ក្នុងនោះ ម៉ូដែល​មួយ​អាច​បើកបរ​ក្នុង​របៀប​អគ្គិសនី​សុទ្ធបានចម្ងាយ ៧១ គីឡូម៉ែត្រ និង​កម្រិតស៊ី​ប្រេង​ជា​មធ្យម ១៧,២ គីឡូម៉ែត្រ​/លីត្រ ឬ ៥,៨១ លីត្រ​/១០០ គីឡូម៉ែត្រ។ ខណៈ​ម៉ូដែល​មួយ​ទៀត​អាច​បើកបរ​ក្នុង​របៀប​អគ្គិសនី​បាន ៧៣ គីឡូម៉ែត្រ ជាមួយកម្រិតស៊ីប្រេងជាមធ្យមគឺ ១៨,២1 គីឡូម៉ែត្រ/លីត្រ ឬ ៥,៥ លីត្រក្នុង ១០០ គីឡូម៉ែត្រ ៕

Gasoline version
Hybrid version
ផ្ទាំងផ្សាយពាណិជ្ជកម្ម

ម្យ៉ាងដែរ! គ្រឿងតុបតែងថ្មីនេះ ធ្វើឲ្យរថយន្ត Toyota Hilux មានមុខដូច Toyota Tundra

[បរទេស] ក្រុមហ៊ុនកែច្នៃរបស់ប្រទេសជប៉ុនមានឈ្មោះថា GMG Double Eight បានធ្វើការកែច្នៃនិងផ្តល់នៅគ្រឿងតុបតែងតួខ្លួន custom bodykit ទៅលើរថយន្ត Toyota Hilux ជំនាន់ទី ៨ ដែលធ្វើឲ្យរថយន្តនេះមើលទៅដូចជាមុខនៃរថយន្តភីកអាប់ Toyota Tundra ដ៏គួរឲ្យទាក់ទាញនៅក្នុងប្រទេសជប៉ុន។

ចំណុចលេចធ្លោនៃឈុតរាងកាយគឺផ្នែកខាងមុខដែលបានរចនាឡើងវិញដូចទៅនឹងរថយន្ត Toyota Tundra  វា​រួម​បញ្ចូល​ទាំង​ប៉ាណាមុខរាងជា​សំបុកឃ្មុំ Honeycomb របាំងការពារជើងក្រោមពណ៌​ខ្មៅ អក្សរ GR-style Toyota និង​ភ្លើង​សញ្ញា​ពណ៌​លឿង​ចំនួន​បី ដែល​ធ្វើ​ឱ្យ Hilux មាន​រូបរាង​ដូច​រថយន្ត Pickup ខ្នាតធំ។ រន្ធខ្យល់បញ្ឈររចនាថ្មីត្រូវបានភ្ជាប់ជាមួយនឹងចង្កៀងមុខ និងគម្របម៉ាស៊ីនថ្មីផងដែរ។

សម្រាប់តួខ្លួនទាំងមូលនៅតែមិនផ្លាស់ប្តូរ លើកលែងតែបន្ថែមនៅរបាំងការពារភុកទំហំធំកាន់​តែ​រឹង​មាំ។ រថយន្តនេះក៏ត្រូវបានបំពាក់ជាមួយនឹងថាសកង់ស្ព័រប្រភេទ deadlock ស្រោបដោយសំបកកង់ A/T grippy និងប៉ូម lift kit ដែលធ្វើអោយប្រសើរឡើងបន្ថែមទៀតក្នុងការបើកបរលើផ្លូវលំបាក ឬ Off-Road។

មិនមានការផ្លាស់ប្តូរផ្នែកម៉ាស៊ីននោះទេ ដោយរថយន្ត Toyota Hilux នៅតែប្រើប្រាស់ម៉ាស៊ីនចំណុះ ២,៤ លីត្រ turbodiesel អាចផលិតកម្លាំងបាន ១៤៧ សេះ របស់ប្រទេសជប៉ុន និងម៉ាស៊ីនចំណុំ​ ២,៨ លីត្រ turbodiesel ដែលមានកម្លាំង ២០១ សេះ សម្រាប់ទីផ្សារប្រទេសផ្សេងៗ។

​គួរបញ្ជាក់ផងដែរ សម្រាប់តម្លៃតួខ្លួន GMG Double Eight នៅលើរថយន្តនេះ​មានតម្លៃសរុប ២ ៦៩២ ដុល្លារដូចជា៖ កាងខាងមុខ ១ ៦៣០ ដុល្លារ, សំណាញ់ក្នុងប៉ាណា ៣៥ ដុល្លារ, ភ្លើងពណ៌លឿង ៥៥ ដុល្លារ, របាំងការពារភុក ៦៥៩ ដុល្លារ, គម្របម៉ាស៊ីន ៤០២ ដុល្លារ ។ សម្រាប់តម្លៃខាងលើនេះមិនរាប់បញ្ចូលដៃពន្ធ និងដឹកជញ្ចូនទេ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

MG ទទួលបានភាពជោគជ័យយ៉ាងខ្លាំងកាលពីខែសីហានិងដើមខែកញ្ញានេះ ជាមួយនឹងការលក់ចេញជាង ១២០គ្រឿង

MG គឺជាម៉ាករថយន្តរបស់ចក្រភពអង់គ្លេសដែលមានវត្តមាននៅក្នុងប្រទេសកម្ពុជាតាំងពីឆ្នាំ២០១១ ហើយ MG Cambodia ទទួលបាន ការរីកចម្រើនលឿនបំផុតជាមួយនឹងរថយន្តម៉ូឌែលដ៏ទំនើបៗច្រើនប្រភេទដូចជា Crossover, Sedan និង SUV។ ជាពិសេស រថយន្ត MG ផ្តល់អាទិភាពទៅលើតម្លៃសមរម្យ ដើម្បីធ្វើឲ្យប្រជាជនកម្ពុជាអាចមានលទ្ធភាពក្នុងការប្រើប្រាស់រថយន្តថ្មី។ ទិន្នន័យនៃការលក់រថយន្ត MG កំពុងតែកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ហើយកាន់តែកើនឡើងសម្រាប់ឆ្នាំ២០២២នេះដោយប្រគល់ចេញប្រមាណជាង ៧០០គ្រឿងបើគិតចាប់ពីខែមករាមកដល់ខែសីហាឆ្នាំ២០២២។

ក្រុមហ៊ុនបានរាយការណ៍ពីការកើនឡើងនៃការលក់ជាបន្តបន្ទាប់នៅក្នុងខែ សីហា ឆ្នាំ ២០២២ ជាមួយនឹងចំនួន ១២០គ្រឿងបានលក់ចេញទៅកាន់អតិថិជន និងបញ្ផាកក់ទិញប្រមាណជាង២០០គ្រឿង។ នេះគឺជាជោគជ័យដ៏ធំធេង ហើយ MG កំពុងដើរលើយុទ្ធសាស្ត្រដ៏ត្រឹមត្រូវ បើទោះបីជាមានបញ្ហាប្រឈមដែលបង្កឡើងដោយបញ្ហាកង្វះខាតបន្ទះឈីប(Chip shortage) និងផលប៉ះពាល់នៃការរាតត្បាតជំងឺ Covid-19 ទូទាំងសកលលោកក៏ដោយក៏ MG នៅតែអាចយកឈ្នះបាន។ ខណៈពេលនេះ MG Cambodia មានលក់ម៉ូដែលរថយន្តចំនួន៦ម៉ូឌែលដែលពិតជាគួរឱ្យចាប់អារម្មណ៍ដែលគ្របដណ្តប់លើវិស័យរថយន្តយ៉ាងពេញនិយមនៃទីផ្សាររថយន្តថ្មីដូចជា ម៉ូដែល MG ZS, MG6, MG GT, MG RX5, MG HS និង MG RX8 ដែលសុទ្ធសឹងជាអ្វីដែលកំពុងមានភាពទាក់ទាញខ្លាំងពីសំណាក់ប្រជាជនកម្ពុជាជាមួយនឹងការរចនាដ៏ស៊ីវិល័យនៃរូបរាងខាងក្រៅ ជាមួយផ្នែកខាងក្នុងយ៉ាងប្រណិត ផ្តល់នូវភាពធំទូលាយ កំលាំងខ្លាំង ស៊ីសាំងតិច និងមានការធានារយៈពេល៣ឆ្នាំ ឬ ១០០,០០០Km។ ប្រសិនបើនិយាយអំពីតម្លៃវិញ រថយន្ត MG មានតម្លៃចាប់ពី ៣២ ០០០ដុល្លារ ដល់ ៥៨ ០០០ដុល្លារ និងមានសហការជាមួយធនាគារដៃគូជាច្រើន ដើម្បីផ្តល់មធ្យោបាយឆាប់រហ័ស និងងាយស្រួលសម្រាប់អ្នកទិញដើម្បីក្លាយជាម្ចាស់រថយន្ត MG ប្រកបដោយទំនុកចិត្ត។

យីហោ MG ធ្វើបានយ៉ាងអស្ចារ្យនៃការលក់រថយន្ត និងជាពិសេសនៅក្នុងលក្ខខណ្ឌទីផ្សារដ៏លំបាកអំឡុងពេលកូវិដ១៩នេះ។ MG បានបង្ហាញនូវអ្វីដែលពួកគេបានផ្តល់នូវការចាប់អារម្មណ៏ជាខ្លាំងជុំវិញរថយន្ត MG ដល់អ្នកទិញទាំងអស់ ហើយអតិថិជនរបស់ MG កាន់តែកើនឡើងជាលំដាប់ក្នុងការប្រើប្រាស់រថយន្តថ្មី។ ហេតុនេះហើយបានធ្វើឱ្យក្រុមហ៊ុន MG បានកំពុងបន្ថែមសាខាថ្មីទៀត ដើម្បីផ្តល់ជម្រើសកាន់ងាយស្រួលនិងឆាប់រហ័សដល់អតិថិជន ដោយការពង្រីកបន្ថែមនូវមជ្ឈមណ្ឌលថែទាំងនិងជួសជុលនៅខេត្តសៀមរាប និងអគារតាំងបង្ហាញរថយន្តថ្មីមួយទៀតដែលនឹងបើកដំណើរការក្នុងពេលឆាប់ៗនេះនៅចុងឆ្នាំ២០២២ នៅមហាវិថីសម្ដេច ហ៊ុនសែន។ ដូច្នេះហើយ អ្នកទិញអាចងាយស្រួលក្នុងការស្វែងរក និងមានជម្រើសកាន់តែច្រើននៅពេលពួកគេចាប់អារម្មណ៏ចង់ទិញរថយន្តMG។

នាយកគ្រប់គ្រងក្រុមហ៊ុន TF Motors Cambodia បានមានប្រសាសន៍ថា “នេះគឺជាលទ្ធផលលក់ដ៏អស្ចារ្យមួយផ្សេងទៀតសម្រាប់រថយន្ត MG ក្នុងខែសីហាឆ្នាំ២០២២នេះ ហើយយើងក៏នឹងមិនអាចទទួលបាននូវទិន្នន័យលក់ដ៏ល្អនេះដែរ ប្រសិនបើគ្មានការគាំទ្រពីសំណាក់អតិថិជនដ៏មានតម្លៃរបស់យើងខ្ញុំ និងការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់បុគ្គលិកទាំងអស់។ ដូច្នេះហើយយើងខ្ញុំសូមអរគុណដល់អតិថិជនទាំងអស់សម្រាប់ការជឿជាក់ និងពេញចិត្តលើរថយន្ត MG ហើយបានធ្វើអោយម៉ាក MG មានភាពល្បីល្បាញនៅក្នុងប្រទេសកម្ពុជារហូតដល់ពេលបច្ចុប្បន្ននេះ។ យើងរំពឹងថានឹងបន្តភាពរីកចម្រើនបន្ថែមទៀតជាមួយនឹងផលិតផលថ្មីៗ និងមានគុណភាពខ្ពស់ជាមួយនឹងអ្វីដែលជាតម្រូវការរបស់អតិថិជនយើង”៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

កំពូលរថយន្តបែបផ្សងព្រេង លក្ខណៈគ្រួសារ BAIC BJ40 Plus ឆ្នាំ២០២២ បង្ហាញវត្តមានផ្លូវការនៅកម្ពុជាហើយ

[ទីផ្សាររថយន្តក្នុងស្រុក] ក្រោយទទួលបាននូវការគាំទ្រ និងពេញនិយមខ្លាំងពីសំណាក់អតិថិជន កាលពីថ្ងៃទី ១០ ខែកញ្ញានេះកន្លងទៅ ក្រុមហ៊ុន BAIC Cambodia ដែលជាក្រុមហ៊ុននាំចូលផ្លូវការនៃរថយន្ត BAIC ជាច្រើនម៉ូឌែលនៅលើទីផ្សារប្រទេសកម្ពុជា បានធ្វើការរៀបចំកម្មវិធីសម្ភោធ និងដាក់លក់ជាផ្លូវការនូវរថយន្តម៉ូដែលថ្មីមួយទៀតរបស់ខ្លួនគឺម៉ូដែល BAIC BJ40 Plus ដែលជារថយន្ត SUV លក្ខណៈគ្រួសារ ផ្សងព្រេងបែប Off-road នៅទីស្នាក់ការកណ្តាលរបស់ខ្លួនស្ថិតនៅខណ្ឌជ្រោយចង្វា តាមបណ្តាយផ្លូវជាតិលេខ 6A ក្រោមវត្តមានពីសំណាក់អតិថិជន ភ្ញៀវកិត្តិយស បុគ្គលិកគ្រប់ជាន់ថ្នាក់ និងលោកអគ្គនាយកក្រុមហ៊ុន BAIC Cambodia ផ្ទាល់ផងដែរ។ គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន BAIC ជាក្រុមហ៊ុនរថយន្តដ៏ធំមួយរបស់ប្រជាមានិតចិន ដែលមានអាយុកាល ៦២ឆ្នាំរួចមកហើយ។ 

សម្រាប់រថយន្ត BAIC BJ40 Plus ឆ្នាំ២០២២នេះ ត្រូវបានផលិតឡើងជាមួយរូបរាងជ្រុងៗ ដែលផ្តល់នូវភាពទាក់ទាញ លេចធ្លោរ និងអំណាច។ រថយន្តនេះមានប្រវែងសរុប ៤ ៦៤៥មម, ទទឹង ១ ៩២៥មម, កម្ពស់ ១ ៨៧១មម, ប្រវែងនៃគម្លាតកង់ ២ ៧៤៥មម និងមានសម្ថភាពនៃការអូសសណ្តោងទម្ងន់ ៥តោន។ អ្វីដែលពិសេសជាងនេះទៅទៀតនោះ រថយន្តនេះយើងអាចធ្វើការដោះដំបូលខាងលើបានទៀតផង ដែលជាអត្តសញ្ញាណនៃរថយន្តបែប Classic ទំនើប និងប្រណិត។

សម្រាប់ផ្នែកខាងក្នុង ត្រូវបានរៀបចំឡើងជាមួយប្រណិតភាព និងផាកសុកភាព ជាមួយគ្រឿងបរិក្ខាទំនើបៗដែលមានដូចជា

  • ដៃចង្កូតប្រភេទអេឡិចត្រូនិច ភ្ជាប់ដោយប៊ូតុងកំណត់មុខងារ និងកម្តៅ
  • អេក្រង់កម្សាន្តទំហំ ១០អ៊ីញ 

  • ឧបករណ៍បំពងសម្លេងចំនួន ៦ចំណុច
  • កុងទ័របង្ហាញទំហំធំរហូតដល់ ១២,៣អ៊ីញ

  • ភ្លើងលម្អ Ambient Lighting
  • កៅអីប្រភេទស្បែកអាចបញ្ជាកំណត់ទិសដៃបានចំនួន ៨របៀបសម្រាប់កៅអីអ្នកបើកបរ ដោយថាមពលអេឡិចត្រូនិច ហើយក៏មានមុខងារកម្តៅកៅអី ទាំងកៅអីអ្នកបើកបរ និងរួមដំណើរផ្នែកខាងមុខ

ចំណែកប្រព័ន្ធសុវត្ថិភាព និងជំនួយការបើកបរវិញ រថយន្តនេះបានភ្ជាប់មកដូចជា៖

  • ប្រព័ន្ធកំណត់ល្បឿនបើកបរថេរ Cruise Control
  • ប្រព័ន្ធរ៉ាដាជំនួយចូលចត
  • ប្រព័ន្ធកាំម៉រាជំនួយផ្នែកខាងក្រោយ
  • ប្រព័ន្ធវាស់សម្ពាធខ្យល់កង់រថយន្ត
  • ប្រព័ន្ធហ្វ្រាំងដៃអេឡិចត្រូនិច និងជំនួយពេលឈប់ស្តុប Auto Hold
  • ប្រព័ន្ធការពារចារកម្ម
  • ប្រព័ន្ធហ្រ្វាំង ABS និង EBD
  • ប្រព័ន្ធ EBA, ESP, TCS, HAC, HDC និង RMI
  • ជម្រើសប្រព័ន្ធកំណត់ការបើកបរ Snow, Sport, Comfort និង ECO។

ចំពោះថាមពលម៉ាស៊ីន រថយន្ត BAIC BJ40 Plus ដំណើរការដោយម៉ាស៊ីនចំណុះ ២,០លីត្រ Twin-Turbo អាចផលិតកម្លាំងបាន ២១៥សេះ និងកម្លាំងរមួល ៣៨០ញ៉ូតុនម៉ែត្រ ភ្ជាប់ជាមួយប្រអប់លេខ ៨វគ្គស្វ័យប្រវត្តិ និងប្រើប្រាស់ប៉ុងពីរ។ ហើយសម្រាប់ការបើកបរចម្ងាយ ១០០គីឡូម៉ែត្រ រថយន្តនេះមានកម្រិតស៊ីសាំងប្រហែល ១០,១លីត្រ។

សូមបញ្ជាក់ផងដែរ សម្រាប់តម្លៃរថយន្ត SUV ពោពេញដោយសម្ថភាពនេះ មានតម្លៃពេញ ៧៩ ០០០ដុល្លារ ប៉ុន្តែក្នុងឪកាសពិសេសនេះបញ្ជុះនៅសល់ ៧៥ ០០០ដុល្លារ។ ដូច្នេះសម្រាប់បន្ថែម សូមទំនាក់ទំនងទៅកាន់

  • ទូរស័ព្ទលេខ 085 777 266 /085 777 388
  • Facebook Page: BAIC Cambodia – Head office
  • អគារតាំងបង្ហាញរថយន្តទាំង ២ទីតាំង៖ 
    • ទីស្នាក់ការកណ្តាល BAIC Cambodia ផ្លូវជាតិលេខ ៦A ខណ្ឌជ្រោយចង្វា 
    • សាខា BAIC Cambodia ផ្លូវមហាវិថីសហព័ន្ធរុស្សី ស្ថិតនៅទល់មុខសកវិទ្យាល័យភូមិន្ទភ្នំពេញ៕
ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota YARIS ATIV ២០២៣ ទទួលបានការកក់ទុកមុនច្រើនជាង ២០ ០០០ គ្រឿងក្នុងរយៈពេល ១ ខែប៉ុណ្ណោះ

[បរទេស] ក្រុមហ៊ុន Toyota Motor Thailand Co., Ltd. បានធ្វើការបង្ហាញថារថយន្ត Toyota YARIS ATIV ស៊េរីឆ្នាំ ២០២៣ ថ្មី ទទួលបានការកក់ទុកមុនសរុបបានចំនួនជាង ២១ ៣៥០ គ្រឿងក្នុងរយៈពេលត្រឹមតែមួយខែប៉ុណ្ណោះ ចាប់តាំងពីការចេញលក់នៅថ្ងៃទី ៩ ខែសីហា ឆ្នាំ ២០២២។ ចំនួននេះគឺជាការលក់កើនឡើងក្នុងកំឡុងសប្តាហ៍ដំបូងចាប់ពីថ្ងៃដាក់លក់ជាង ៥ ០០០ គ្រឿង ខ្ពស់ជាងគោលដៅដែលក្រុមហ៊ុនដៅទុក ៣ ៥០០ គ្រឿងក្នុងមួយខែ។

Toyota Yaris Ativ ថ្មី​ត្រូវ​បាន​រំលេច​ដោយ​ការ​រចនា​យ៉ាង​ស្រស់​ស្អាត​ផ្នែក​ខាង​ក្រៅ Fastback ដោយមានមកជាមួយភ្លើងចង្កៀងមុខប្រភេទ Full LED, ថាសកង់ស្ព័រទំហំ ១៦ អ៊ីញ, ចង្កៀងខាងក្រោយ Full LED Light-guiding ជាមួយ​នឹងអំពូលស៊ីញ៉ូ​ដែល​ Toyota បង្ហាញ​ថា​អាច​ត្រូវ​បាន​ពង្រឹង​បន្ថែម​ទៀត​ជាមួយ​នឹង​ការ​តុបតែង​ផ្សេងៗ​ដែល​គ្រប​ដណ្តប់​លើ​ចំណង់​ចំណូល​ចិត្ត​របស់​អតិថិជន​។

ផ្នែកខាងក្នុងក៏មានការផ្លាស់ប្ដូររចនាបថខ្លះៗផងដែរ ហើយវាមានបំពាក់មកជាមួយកុងទ័រព័ត៌មានឌីជីថលទំហំ ៧អ៊ីញ, មាន​អេក្រង់​កម្សាន្ត​ទំហំ ៩អ៊ីញ ភ្ជាប់មុខងារ Apple CarPlay និង Android Auto, ឧបករណ៍បំពងសំឡេងម៉ាក Pioneer, ភ្លើងលម្អ មាន​សរុប ៦៤ពណ៌ និងមានម៉ាស៊ីនត្រជាក់ចែកដាច់ជាពីរតំបន់។ បន្ថែមពីនេះ ក៏ជាលើកដំបូងផងដែរ ដែលប្រព័ន្ធសុវត្ថិភាពកម្រិតខ្ពស់ Toyota Safety Sense ត្រូវបានដំឡើងនៅក្នុងរថយន្តនេះ ។

ទាក់ទងនឹងផ្នែកម៉ាស៊ីន រថយន្តនេះដំណើរការដោយម៉ាស៊ីន​ចំណុះ ១,២ លីត្រ ទំហំ ៤ ស៊ីឡាំង អាចផលិតកម្លាំងបាន ៩៤ សេះ និងកម្លាំងរមួល ១១០ ញ៉ូតុនម៉ែត្រ ភ្ជាប់ជាមួយប្រអប់លេខប្រភេទ CVT-i និងប្រើប្រព័ន្ធបើកបរ​ប៉ុងមុខ។ សម្រាប់រថយន្តនេះមានតម្លៃចាប់ពី ១៥ ២០០​ដុល្លារ រហូតដល់ ១៩ ៦០០​ដុល្លារ នៅក្នុងទីផ្សារប្រទេសថៃ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

BYD ATTO 3 ត្រៀមចេញលក់នៅប្រទេសថៃចុងឆ្នាំនេះ

[បរទេស] ក្រុមហ៊ុន Rêver Automotive គ្រោងនឹងធ្វើការដាក់បង្ហាញរថយន្ត BYD ATTO 3 ក្នុង​ប្រទេស​ថៃនៅចុងឆ្នាំនេះ​ បន្ទាប់ពីការចុះហត្ថលេខាលើការចូលរួមវិធានការគាំទ្រការប្រើប្រាស់រថយន្តអគ្គិសនីជាមួយនាយកដ្ឋានពន្ធដារ ដើម្បីទទួលបានសិទ្ធិកាត់បន្ថយពន្ធពី ៨% ទៅ ២% និងការឧបត្ថម្ភធនពន្ធចំនួន ៤ ១១៩ ដុល្លារនៅឆ្នាំ ២០២៤ ។

BYD ATTO 3 មានប្រវែងតួខ្លួនសរុប ៤ ៤៥៥ មម ទទឹង ១ ៨៧៥ ម.ម កំពស់ ១ ៦១៥ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៧២០ ម.ម ។ ភ្ជាប់មកជាមួយឧបករណ៍ស្តង់ដារខាងក្រៅដូចជា ចង្កៀងមុខ LED ដែលមានមុខងារទម្លាក់-តម្លើងដោយស្វ័យប្រវត្តិ (High-Beam Assistant) អំពូលបំភ្លឹពេលថ្ងៃប្រភេទ LED, ចង្កៀងក្រោយ LED, ដំបូលបែប Panoramic Sunroof, ទ្វារក្រោយបើក-បិទដោយស្វ័យប្រវតិ្ត, កញ្ចក់ចំហៀងក្តោបអូតូជាមួយនឹងប្រព័ន្ធ defroster និងថាសកង់ស្ព័រទំហំ ១៨ អ៊ីញ។

ទាក់ទងនៅផ្នែកខាងក្នុងកាប៊ីនមានបំពាក់ដោយកៅអីអ្នកបើកបរអាចលៃតម្រូវតាមរយៈថាមពលអគ្គិសនី ៦​ ទិសដៅ និង ៤ ទិសដៅសម្រាប់នៅផ្នែកអ្នកដំណើរខាងមុខ ជាមួយនឹងកៅអីខាងក្រោយ ដែលអាចបត់បាន 60:40 និងមានលក្ខណៈពិសេសជាមួយនឹងអេក្រង់កំសាន្តទំហំ ១២,៨ អ៊ីញ ដែលអាចបង្វិលបញ្ឈរ ឬផ្ដេកតាមតម្រូវការ ភ្ជាប់មុខងារ Apple CarPlay និង Android Auto ជាមួយនឹងឧបករណ៍បំពងសម្លេងចំនួន ៨ ចំនុច, រន្ធសាក USB-C និងកន្លែងសាកឥតខ្សែជាស្តង់ដារ។

BYD ATTO 3 គឺជារថយន្តអគ្គិសនីសុទ្ធ ដំណើរការដោយម៉ូទ័រអគ្គិសនីមានកម្លាំង ២០៤ សេះ និងកម្លាំងរមួល ៣១០ ញ៉ូតុនម៉ែត្រ អាចបង្កើនល្បឿនពី ០-១០០ គីឡូម៉ែត្រ/ម៉ោង ក្នុងរយៈពេល ៧,៣ វិនាទី ផ្គួបជាមួយអាគុយ blade battery technology ទំហំ ៤៩,៩២ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៤១០ គីឡូម៉ែត្រក្នុងការសាកថ្មម្តង និងអាគុយទំហំ ៦០,៤៨ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៤៨០ គីឡូម៉ែត្រក្នុងការសាកថ្មម្តង គាំទ្រមុខងារសាកថ្មល្បឿនលឿន អាចសាកពី ០-៨០% ក្នុងរយៈពេល ៣០នាទីប៉ុណ្ណោះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡាន Tesla ធ្វើនៅចិន លក់បានច្រើនជាងមុនជិតបីដង កាលពីខែសីហា

[ទីផ្សារបរទេស] ក្រុមហ៊ុន Tesla បានបង្កើនការលក់​រថយន្តដែល​ផលិតនៅ​ប្រទេសចិនបានជិតបីដង កាលពីខែសីហាកន្លងទៅ ក្រោយពីមានការ​បង្កើនការផលិតនៅរោងចក្រក្នុងទីក្រុងសៀងហៃរបស់ខ្លួន។

សមាគមន៍រថយន្តចិនបានបង្ហាញថា Tesla បានលក់រថយន្តដែលផលិតនៅចិនបានសរុប ៧៦ ៩៦៥គ្រឿង ក្នុងខែសីហា និងបាន​នាំ​​រថយន្ត Model 3 ជាមួយ Model Y ចំនួន ៤២ ៤៦៣គ្រឿង ​ចេញ​ទៅទីផ្សារបរទេសផងដែរ។ តួលេខនេះមានការ​កើន​ឡើង បើ​ធៀបនឹងចំនួន ២៨ ៧១៧គ្រឿង និងចំនួននាំចេញ ១៩ ៧៥៦គ្រឿង ដែលទទួលបានកាលពីខែកក្កដា។

តាមរយៈការបង្កើនការផលិតនៅសៀងហៃ Tesla អាចកាត់បន្ថយរយៈពេលរង់ចាំសម្រាប់ការដឹកជញ្ជូនរថយន្ត​ជូន​អតិថិជននៅ​ប្រទេស​ចិន​បាន​រហូតដល់ ១៤សប្ដាហ៍ជាអតិបរមា។ អតិថិជនដែលចាប់អារម្មណ៍ចង់ប្រើរថយន្ត Model Y ប៉ុងក្រោយ អាច​ទទួល​បាន​រថយន្ត​១ខែក្រោយពីការទម្លាក់ការកុម្ម៉ង់។

គួរដឹងថាទីផ្សាររថយន្តចិនជារួម មានសន្ទុះកើនឡើងខ្លាំងកាលពីខែសីហា ដោយមាន​រថយន្តលក់​ចេញ​សរុប ១,៩​លាន​គ្រឿង កើនឡើង ២៨,៤% ធៀបនឹងឆ្នាំ២០២១ ក៏ដោយសារការ​ផ្ដល់​ការអនុគ្រោះលើការយកពន្ធ។ ក្នុងនោះដែរ រថយន្តអគ្គិសនីមានចំណែក ២៨% នៃការលក់ ហើយ​រថយន្តដែលនាំចេញទៅក្រៅប្រទេសមានការកើនឡើង ៧៧,៥% ធៀបនឹងខែកក្កដា៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

BMW XM ទំនងប្រកាសចេញជាផ្លូវការនៅចុងខែនេះហើយ

[ទីផ្សារបរទេស] រថយន្ត BMW XM ត្រូវបានគេដឹងថាកំពុងតែចូលរោងចក្រ​ផលិត​ ហើយរថយន្តនេះ​ក៏ត្រៀម​នឹង​បង្ហាញ​វត្តមាន​ឆាប់ៗនេះដែរ ដោយការប្រកាសចេញអាចនឹងធ្វើឡើងខែកញ្ញានេះតែម្ដង។

តាមការចុះផ្សាយរបស់ BMWBlog បានឲ្យដឹងថារថយន្ត BMW XM នឹងប្រកាសចេញជាផ្លូវការនៅ​ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ​២០២២ ដែល​មានន័យថាសល់ពេលតែប៉ុន្មានសប្ដាហ៍ទៀតប៉ុណ្ណោះ។ ព័ត៌មានលម្អិតអំពីការប្រកាសចេញនៅមិនទាន់លេច​ចេញ​នៅ​ឡើយទេ ប៉ុន្តែរំពឹងថាលេចចេញក្នុងពេលប៉ុន្មានសប្ដាហ៍ខាងមុខ។

BMW XM គឺជារថយន្តប្រភេទ PHEV ដែលប្រើប្រាស់ម៉ាស៊ីន Twin-Turbocharged ចំណុះ៤,៤លីត្រ ថ្មី ដែល​មាន​៨​ស៊ីឡ​ឡាំង គួបផ្សំជាមួយ​ម៉ូទ័រអគ្គិសនីមួយ។ សម្រាប់ XM Concept មានការបំពាក់ម៉ាស៊ីនប្រភេទនេះដែល​មាន​កម្លាំង ៧៥០​សេះ ប៉ុន្តែ​សម្រាប់​ផលិតផល​សម្រេច​នឹងអាចផលិតកម្លាំងបានត្រឹម ៦៤៤សេះប៉ុណ្ណោះ។

ជាមួយប្រព័ន្ធម៉ាស៊ីន PHEV នេះដែរ ទំនងជាអាចឲ្យ BMW XM បើកបរដោយប្រើថាមពលអគ្គិសនី​សុទ្ធបាន​ចម្ងាយ​ដល់ ៨០​គីឡូម៉ែត្រ ដោយព័ត៌មាននេះនឹងត្រូវបញ្ជាក់ជាផ្លូវការពេលដែលរថយន្ត SUV មហាកម្លាំងនេះបានប្រកាសចេញ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានអគ្គិសនី BMW iX xDrive40 ស៊េរីឆ្នាំ ២០២៣ តម្លៃខ្ទង់ ១៤ មុឺនដុល្លារ ចេញលក់នៅប្រទេសថៃ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត BMW បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅរថយន្តអគ្គិសនី BMW iX xDrive40 ស៊េរីឆ្នាំ ២០២៣ ថ្មី ជាមួយនឹងកញ្ចប់ BSI Standard package មានតម្លៃលក់ចាប់ពី ១៣៧ ៦៤៧ ដុល្លារនៅក្នុងទីផ្សារប្រទេសថៃ។

សម្រាប់ការរចនារូបរាងខាងក្រៅរបស់រថយន្តអគ្គិសនី BMW iX xDrive40 ស៊េរីឆ្នាំ ២០២៣ ថ្មី បានភ្ជាប់មកជាមួយគ្រឿងតុបតែងជាស្តង់ដារ រួមមាន ចង្កៀងមុខឲ្យឈ្មោះថា BMW Laserlight, មុខងារ Soft-close សម្រាប់ដៃទ្វារ, ដំបូលកញ្ចក់បែប Panorama Sky Lounge, និងថាសកង់ទំហំ ២២ អ៊ីញ ប្រភេទ aerodynamic wheel ជាដើម។

នៅខាងក្នុងកាប៊ីនត្រូវបានបំពាក់ដោយកៅអីខាងមុខមុខងារកម្ដៅ និងត្រជាក់ កុងទ័រព័ត៌មាន BMW Curved Display និងអេក្រង់កំសាន្ត ​touchscreen ថ្មី, ប្រព័ន្ធ BMW Live Cockpit Professional ជាមួយប្រព័ន្ធឆ្លាតវៃ BMW Natural Interaction control, ប្រព័ន្ធម៉ាស៊ីនត្រជាក់ស្វ័យប្រវត្តិ ៤ តំបន់, ឧបករណ៍បំពងសំឡេងជុំវិញដែលមានគុណភាពខ្ពស់ម៉ាក Harman Kardon និងអេក្រង់ 4D ដែលមានមុខងាររំញ័រទៅតាមបាសនៅកៅអីខាងមុខ។

រថយន្តថ្មីនេះ ដំណើរការដោយបច្ចេកវិទ្យា BMW eDrive technology និងម៉ូទ័រអគ្គិសនី electric all-wheel drive មានកម្លាំង ៣២៦ សេះ និងកម្លាំងរមួល ៦៣០ ញ៉ូតុនម៉ែត្រ អាចបង្កើនល្បឿនពី ០-១០០ គីឡូម៉ែត្រ/ម៉ោង ក្នុងរយៈពេល ៦ វិនាទី ផ្គួបជាមួយអាគុយ Lithium-ion ទំហំ ៧៦,៦ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយរហូតដល់ ៤២៥ គីឡូម៉ែត្រ គាំទ្រការសាកថ្មលឿនលឿន អាចសាកពី ០-៨០% ក្នុងរយៈពេល ៤៦ នាទី៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានអគ្គិសនីសុទ្ធរបស់ប្រទេសឥណ្ឌា សាកថ្មម្តងជិះបានខ្ទង់ ៥០០ គីឡូម៉ែត្រ បង្ហាញរូបរាងជាផ្លូវការ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Mahindra បានធ្វើការបានធ្វើការបង្ហាញចេញជាផ្លូវការរថយន្តអគ្គិសនីសុទ្ធ Mahindra XUV400 ប្រភេទ SUV ដែលជាដៃគូប្រគួតប្រជែងជាមួយរថយន្តអគ្គិសនី Tata Nexon និង MG ZS និងបើកទទួលការកក់ទុកមុន ក៏ដូចជាការប្រកាសតម្លៃ និងការដឹកជញ្ចូននៅខែមករា ឆ្នាំ ២០២៣ សម្រាប់ទីផ្សារប្រទេសឥណ្ឌា។

 

Mahindra XUV400 មានប្រវែងតួខ្លួនសរុប ៤ ២០០ ម។ម ទទឹង ១ ៨២១ ម.ម កំពស់ ១ ៨២១ ម.ម និងប្រវែងគន្លាតកងមុខក្រោយ ២ ៦០០ ម.ម ។ សម្រាប់ការរចនាខាងក្រៅ មានបំពាក់ជាមួយប៉ាណាមុខបិទជិតរាងជាអក្សរ X  និងមានឡូហ្គោនៅចំកណ្តាល អបដោយចង្កៀងមុខប្រភេទ LED ជាមួយអំពូលបំភ្លឺពេលថ្ងៃប្រភេទ LED ផងដែរ។ ខណៈនៅផ្នែកចំហៀងមានបំពាក់ដោយថាសកង់ស្ព័រទំហំ ១៦ អ៊ីញ និងចង្កៀងក្រោយប្រើប្រាស់ជាមួយអំពូល LED ដោយបានរចនាជារាងក្បាលព្រួញ។

រីឯនៅខាងក្នុងវិញ មានបំពាក់ជាមួយដៃចង្កូតប្រភេទ 3-spoke, កុងទ័រព័ត៌មានឌីជីថល MID និងអេក្រង់កំសាន្ត touchscreen ទំហំ ៧ អ៊ីញ ភ្ជាប់មុខងារ Apple CarPlay និង Android Auto, មុខងារ over-the-air, រន្ធម៉ាស៊ីនត្រជាក់រចនាបែបបញ្ឈរ និងពោងសុវត្ថិភាពចំនួន ៦ ចំនុចជាដើម។

ចូលទៅកាន់ផ្នែកម៉ាស៊ីនវិញ រថយន្តនេះដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន ១ មានកម្លាំង ១៥០ ញ៉ូតុនម៉ែត្រ និងកម្លាំងរមួល ៣១០ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ៣៩,៤ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៤៥៦ គីឡូម៉ែត្រក្នុងការសាកថ្មម្តង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+