ផ្ទាំងផ្សាយពាណិជ្ជកម្ម

Mercedes ចាប់ដៃជាមួយ Rivian ផលិតឡានវ៉ែនប្រើអគ្គិសនីសុទ្ធ

[ទីផ្សារបរទេស] ក្រុមហ៊ុន Mercedes និង Rivian បានប្រកាសអំពីការចុះអនុស្សរណៈយោគយល់ ជាមួយ​គោល​បំណង​បង្កើត​ក្រុមហ៊ុន​រួមគ្នាមួយ ដើម្បីផលិតរថយន្តវ៉ែនប្រើប្រាស់ថាមពលអគ្គិសនីសុទ្ធក្នុងតំបន់អឺរ៉ុប។

ក្រុមហ៊ុនទាំងពីរ គ្រោងផលិតរថយន្តវ៉ែន​ នៅ​ឯ​សង្វាក់ផលិតកម្មថ្មីសម្រាប់ផលិតរថយន្តអគ្គិសនីសុទ្ធ ដែល​នឹង​ស្ថិត​នៅ​​លើ​ទីតាំង​របស់ Mercedes នៅ​ឯ​ភាគកណ្ដាល ឬនៅភាគខាងកើតនៃ​តំបន់អឺរ៉ុប។ សង្វាក់ផលិតកម្មថ្មី នឹង​ផលិតរថយន្ត​សម្រាប់ Mercedes និងសម្រាប់ Rivian ផងដែរ។

ក្រុមហ៊ុនទាំងពីររំពឹងថានឹងផលិតរថយន្តវ៉ែនយ៉ាងតិចពីរម៉ូដែល នៅឯសង្វាក់​ផលិតកម្ម​ថ្មី ដោយ​រថយន្ត Mercedes នឹង​ប្រើ​គ្រោង​ឆ្អឹង VAN.EA ខណៈដែលរថយន្ត Rivian នឹងប្រើគ្រោងឆ្អឹង Rivian Light Van ដែលជាគ្រោងឆ្អឹងជំនាន់ទីពីរ​សម្រាប់​រថយន្ត​អគ្គិសនីដែលប្រើ​សម្រាប់ការងារដឹក​ជញ្ជូន។

Mercedes និង Rivian និយាយថាពួកគេមានមហិច្ឆតាដូចគ្នា ដោយចង់​បង្កើនទំហំផលិតនៃ​រថយន្តវ៉ែន​អគ្គិសនី ដើម្បី​ជួយ​ពិភព​លោក​ផ្លាស់​ប្ដូរ​ទៅប្រើ​ប្រព័ន្ធដឹក​ជញ្ជូនដែលមិនប៉ះពាល់បរិស្ថាន។ ពួកគេអះអាងការសហការគ្នា នឹងអាចកាត់បន្ថយថ្លៃចំណាយ និង​ធ្វើ​ឲ្យ​រថយន្ត​កាន់តែមានតម្លៃធូរថ្លៃ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្តអគ្គិសនី Jeep Wagoneer S សាកថ្មម្តងជិះបាន ៦៤៤ គីឡូម៉ែត្រ បង្ហាញរូបរាងជាផ្លូវការ

[បរទេស] ក្រុមហ៊ុនលិតរថយន្ត Jeep បានធ្វើការប្រកាសអំពីផែនការអគ្គិសនីរបស់ខ្លួន ដែលបានដាក់បង្ហាញចេញនៅរថយន្តអគ្គិសនីថ្មីចំនួន ៤ ក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះ ក្នុងចំណោមរថយន្តទាំងនោះមានរថយន្ត Jeep Wagoneer S ដែលជារថយន្តប្រភេទ SUV អគ្កីសនីសុទ្ធ គ្រោងនឹងបង្ហាញខ្លួននៅឆ្នាំ ២០២៤។

រថយន្តនេះ ត្រូវបានប្រើប្រាស់ឈ្មោះជាមួយនឹងម៉ូដែល Jeep Wagonerr និង Grand Wagoneer ដោយរថយន្ត Jeep Wagoneer S ថ្មីមានរូបរាងបែបស្ព័រជាង ផ្តោតលើលក្ខណៈ aerodynamics និងមានទំហំតូចជាង។ នៅផ្នែកខាងមុខ មានបំពាក់ជាមួយប៉ាណាមុខបិទជិតត្រូវបានភ្ជាប់ជាមួយនឹងចង្កៀងមុខ LED រាងស្លីមអូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង ជាមួយរន្ធមានពន្លឺចំនួន ៧ នៅក្រោមឡូហ្គោអក្សរ Wagoneer, រន្ធខ្សល់ចំហៀងរាងត្រីកោណ និងនៅកណ្តាលរាងធំតុងតែងជាមួយពណ៌ប្រាក់។

ខណៈ នៅផ្នែកចំហៀងមានថាសកង់ស្ព័រទំហំធំ ស្រដៀងទៅនឹងម៉ូដែល JEEP ផ្សេងទៀត កញ្ចក់រលោងរចនាដោយក្រូម៉េ, កាងជ្រែកខ្យល់ខាងក្រោយទំហំធំ និងចង្កៀងក្រោយ LED អូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាងផងដែរ។

ចំពោះរូបភាព ឬការបង្ហាញផ្នែកខាងក្នុងនៅមិនទាន់បញ្ចេញនៅឡើយទេ ប៉ុន្តែលោក Christian Meunier នាយកប្រតិបត្តិក្រុមហ៊ុន Jeep បាននិយាយថា វានឹងផ្តល់ជូនអ្នកប្រើប្រាស់នូវបទពិសោធន៍កម្រិតខ្ពស់ជាមួយនឹងបច្ចេកវិទ្យាជាច្រើនដែលមានគុណភាពខ្ពស់”។

ចូលទៅកាន់ផ្នែកម៉ាស៊ីនវិញ រថយន្តនេះបំពាក់ជាមួយម៉ូទ័រអគ្គិសនីចំនួន ២ អាចរ​ផលិត​កម្លាំងបាន​ ៦០០ សេះ អាចបង្កើនល្បឿនពី ០-១០០ គីឡូម៉ែត្រ/ម៉ោង ប្រហែលរយៈពេល ៣,៥ វិនាទី ។ រថយន្ត SUV នឹងមានមកជាមួយនឹងសមត្ថភាព 4×4 ជាស្តង់ដារ និងរំពឹងថាអាចបើកបរបានចម្ងាយប្រហែល ៦៤៤ គីឡូម៉ែត្រក្នុងការសាកថ្មម្តង។

សម្រាប់ព័ត៌មានបន្ថែមអំពីរថយន្ត Jeep Wagoneer S នឹងបង្ហាញនៅឆ្នាំ ២០២៣ នៅពេលដែលវានឹងត្រូវបានរៀបរាប់លម្អិតនៅក្នុងទម្រង់ផលិតកម្មចុងក្រោយរបស់រថយន្តនេះ៕

 

ផ្ទាំងផ្សាយពាណិជ្ជកម្ម

យានដ្ឋានស្តង់ដារជប៉ុនខេត្តសៀមរាបឥឡូវនេះ បានប្តូរមកទីតាំងថ្មីដែលធំជាងមុន ងាយស្រួលជាងមុន និងផ្តល់ជូននូវសេវាកម្មថែទាំប្រកបដោយទំនុកចិត្តខ្ពស់គ្មានពីរ លើដែនដីសុវណ្ណភូមិ

[ខេត្តសៀមរាប] សញ្ញាវិជ្ជមាននៃការប្រើប្រាស់រថយន្តថ្មី មួយទឹកនៅតែមានសន្ទុះគួរអោយកត់សម្គាល់ ដោយនៅក្នុងនោះរថយន្តរបស់តូយ៉ូតា និងឡិចសុីស នៅតែស្ថិតនៅក្នុងបេះដូងពលរដ្ឋកម្ពុជា គ្រប់ៗរូបអស់រយៈពេលជាច្រើនឆ្នាំណាស់មកហើយ។ 

ជាក់ស្តែងដោយមើលឃើញពីកំណើននៃការគាំទ្រ ក៏ដូចជាដើម្បីបំពេញនូវតម្រូវការអតិថិជនរបស់ខ្លួន កាលពីដើមខែសីហានេះ ក្រុមហ៊ុនតូយ៉ូតា (ខេមបូឌា) បានសម្ពោធអគារថ្មីរបស់ខ្លួន ប្រចាំនៅខេត្តសៀមរាប ដែលបានធ្វើការផ្លាស់ប្តូរទៅកាន់ទីតាំងថ្មី ដែលផ្តល់នូវភាពងាយស្រួល ធំទូលាយ និងបរិក្ខាទំបើបៗជាច្រើន រួមជាមួយជាងមានជំនាញបច្ចេកទេសត្រឹមត្រូវ បុគ្គលិករួសរាយរាក់ទាក់ ញញឹមទទួលអតិថិជនរបស់ខ្លួន។ ហើយនេះជាការឆ្លើយតបវិជ្ជាមានមួយ ទៅលើការអតិថិជនរបស់ខ្លួន ដែលបន្ថែមនូវទំនុកចិត្តកាន់តែខ្ពស់ និងរីកចំរើនជាលំដាប់។

សម្រាប់ទីតាំងថ្មី អគារថ្មីនេះត្រូវបានបើកដំណើរការជាផ្លូវការ ដែលផ្តល់ជូននូវសេវាកម្ម លក់រថយន្តថ្មី សេវាកម្មផ្លាស់ប្តូររថយន្តចាស់ ផ្លាស់យករថយន្តថ្មី និងសេវាកម្មបង់រំលស់ផ្ទាល់ជាមួយក្រុមហ៊ុន ក៏ដូចជាសេវាកម្មថែទាំ ជួសជុលទូរទៅ ប្តូរប្រេងម៉ាស៊ីន និងលក់គ្រឿងបន្លាស់សុទ្ធទៅលើផលិតរថយន្តតូយ៉ូតា និងឡិុចសុីស។

ជាមួយគ្នានេះ សេវាកម្មថែទាំរថយន្ត និងសេវាកម្មជួសជុលទូទៅ ត្រូវបានប្រើប្រាស់នូវផលិតផលិតស្តង់ដាចេញពីរោងចក្ររបស់ក្រុមហ៊ុនតូយ៉ូតាផ្ទាល់ ព្រមទាំងបានប្រើប្រាស់នូវគ្រឿងបរិក្ខា និងឧបរករណ៍ទំនើបៗ ដែលទទួលបាននូវការវាយតម្លៃទៅលើគុណភាព និងឧបករណ៌ដែលបានបំពាក់ ជាមួយក្រុមបច្ចេកទេសមានបទពិសោធន៍ខ្ពស់ ដែលទទួលបាននូវការហ្វឹកហាត់ និងសាកល្បងចំណេះជំនាញត្រឹមត្រូវតាមស្តង់ដារបច្ចេកទេសជប៉ុនផងដែរ។

គួរបញ្ជាក់ផងដែរថាអាគារតាំងបង្ហាញថ្មីនេះ មានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ ៦ ចម្ងាយពីតាំងអាគារចាស់ចំនួន ២ ២០០ម៉ែត្រ ឬចម្ងាយមកពីភ្លើងស្តុបចុងកៅស៊ូចំនួន ៣០០ម៉ែត្រ។ 

កាន់តែពិសេសបន្ថែមទៀតនោះ សម្រាប់សេវាកម្មប្តូរប្រេងម៉ាស៊ីន និងពិនិត្យគ្រឿងក្រោម ៣៤ចំណុច គ្រាន់តែបងប្អូនទាំងអស់គ្នាធ្វើការ Call កក់ទុកមុន ១ថ្ងៃនោះ បងប្អូនទាំងអស់គ្នានឹងទទួលបាននូវការបញ្ចុះតម្លៃ ១០ភាគរយ។

ដូច្នេះសម្រាប់ព័ត៌មានបន្ថែមទាក់ទងនឹងការផ្លាស់ប្តូរទីតាំងថ្មីនេះ គ្រប់អតិថិជនទាំងអស់អាចទំនាក់ទំនង ឬកក់ទុកជាមុនតាមរយៈលេខទូរស័ព្ទ 017 333 502 | 017 222 415 ឬតាមរយៈ៖

ផ្ទាំងផ្សាយពាណិជ្ជកម្ម

កូនឡានអគ្គិសនី Jeep បង្ហាញរូបរាងជាផ្លូវការ

[ទីផ្សារបរទេស] ក្រុមហ៊ុនរថយន្ត Jeep បានបោះជំហានជាមួយ​ផែនការរថយន្តអគ្គិសនីរបស់ខ្លួន ដោយ​បាន​ប្រកាស​អំពី​រថយន្ត​អគ្គិសនីថ្មីចំនួនបួនម៉ូដែល ដែលរថយន្តដំបូង​គេ​គឺជា​រថយន្តអគ្គិសនីខ្នាតតូចម៉ូដែល Avenger SUV ដែល​នឹង​ដាក់​លក់​នៅ​អឺរ៉ុប​នៅឆ្នាំក្រោយ។

រថយន្ត Avenger SUV គឺជារថយន្តអគ្គិសនី Off-Road ដំបូងគេក្នុង​ចំណោម​រថយន្ត​ដែល​ប្រើប្រាស់​គ្រោងឆ្អឹងថ្មីរបស់ក្រុមហ៊ុន Stellantis ឈ្មោះថា STLA ហើយរថយន្តនេះនឹងបង្ហាញរូបរាងពេញលេញនៅក្នុងកម្មវិធីតាំងបង្ហាញរថយន្តក្រុង​ប៉ារីស​នៅ​ខែ​តុលា​ខាងមុខ។

គួរដឹងថា Jeep បានប្ដេជ្ញា​ធ្វើយ៉ាងណាឲ្យ ៥០% នៃរថយន្តដែលលក់នៅសហរដ្ឋអាមេរិក គឺជារថយន្តអគ្គិសនី ដោយចង់​សម្រេច​ឲ្យបាននៅឆ្នាំ២០៣០ ប៉ុន្តែសម្រាប់ទីផ្សារអឺរ៉ុប ក្រុមហ៊ុនបានដាក់គោលដៅសម្រេចឲ្យបាន ១០០% ជាមួយរថយន្តម៉ូដែល Avenger ជា​តួឯក។

រថយន្ត Avenger នេះនឹងត្រូវផលិតនៅ​ឯរោងចក្រ Tychy ក្នុងប្រទេសប៉ូឡូញ ជាមួយរថយន្ត​ SUV ថ្មីរបស់​ម៉ាក Alfa Romeo និងម៉ាក Fiat ហើយរថយន្តនេះនឹង​ដាក់បញ្ចូលក្នុង​សែស្រឡាយរថយន្ត Jeep នៅអឺរ៉ុប នៅពីក្រោម​រថយន្ត Renegade។

ការចុះផ្សាយរបស់ Autocar បានឲ្យដឹងថា Avenger នឹងមានជម្រើសប្រព័ន្ធ​បើកបរប៉ុងមួយ ឬប៉ុងពីរ អាស្រ័យ​តាមការ​ជ្រើស​រើស​របស់អតិថិជន ថាជ្រើសយកប្រភេទប្រើម៉ូទ័រអគ្គិសនីមួយ ឬប្រភេទប្រើម៉ូទ័រពីរ ហើយរថយន្តនេះក៏នឹងមានជាប្រភេទ Hybrid ផងដែរ។

Jeep មិនបានបង្ហាញអំពីតម្លៃរបស់ Avenger នៅឡើយទេ ប៉ុន្តែអតិថិជននៅអឺរ៉ុប នឹងអាចកុម្ម៉ង់រថយន្តនេះបានចាប់ពីថ្ងៃទី១៧ ខែ​តុលា ពេលដែលរថយន្តនេះបង្ហាញវត្តមាននៅទីក្រុងប៉ារីស៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

អតិថិជនជាច្រើនសម្រុកទិញរថយន្ត HONDA មុនឱកាសបុណ្យភ្ជុំបិណ្ឌ

រថយន្តជប៉ុនម៉ាក ហុងដា តែងតែទទួលបានការជឿជាក់លើគុណភាព និងគាំទ្រពីសំណាកអតិថិជនក្នុងប្រទេសកម្ពុជាតាំងពីទសវត្សរ៍៩០ រហូតមកដល់បច្ចុប្បន្ន។

ស្របពេលដែលរថយន្ត ហុងដា ជាច្រើនម៉ូឌែលមានការរចនារូបរាងថ្មីទាំងស្រុង ធ្វើអោយក្រុមហ៊ុនលក់រថយន្តជប៉ុនមួយនេះបានទទួលការកក់ និងបញ្ជារទិញជាច្រើនគ្រឿងពីអតិថិជន។ ដើម្បីថ្លែងអំណរគុណ និងអបអរពិធីបុណ្យភ្ជុំបិណ្ឌខាងមុខ ក្រុមហ៊៊ុនបានរៀបចំ «កម្មវិធីប្រគល់រថយន្តជូនអតិថិជន» នៅអគារតាំងបង្ហាញរថយន្តថ្មីរបស់ខ្លួននៅលើមហាវិថីព្រះមុនីវង្ស កាលពីថ្ងៃទី០៧ ខែកញ្ញា កន្លងទៅនេះ។

ចំពោះអតិថិជនដែលមានតម្រូវការរថយន្តថ្មីសម្រាប់ថ្ងៃឈប់សម្រាកបុណ្យភ្ជុំបិណ្ឌនាពេលខាងមុខនេះ ក៏អាចទទួលបានប្រូម៉ូសិនពិសេស ដោយគ្រាន់តែជាវរថយន្ត ហុងដា ម៉ូដែលដូចខាងក្រោមនឹងទទួលបាន៖

  • សម្រាប់ម៉ូឌែល ??-?, ??-? និង ???? 
  1. កាំម៉េរា Record កម្រិត HD ១ឈុត
  2. ស្លាកលេខវែង ១ឈុត
  3. UV Sticker ១ឈុត
  4. កម្រាលជើងប្រណិត ១ឈុត
  5. ប្តូរប្រេងម៉ាស៊ីន ១ដង និងការធានាពីក្រុមហ៊ុនដោយផ្ទាល់រយៈពេល ៣ឆ្នាំ ឬ ១០ម៉ឺនគីឡូម៉ែត្រ ព្រមទាំងកាដូពិសេស។

  • សម្រាប់ម៉ូឌែល ????? (??)
  1. កាតចាក់សាំង ៥០០ដុល្លារ
  2. ស្លាកលេខវែង ១ឈុត
  3. កម្រាលជើងប្រណិត ១ឈុត
  4. ការផ្លាស់ប្តូរប្រេងម៉ាស៊ីន ៤ដង និងការធានាពីក្រុមហ៊ុនដោយផ្ទាល់រយៈពេល ៣ឆ្នាំ ឬ ១០ម៉ឺនគីឡូម៉ែត្រ ព្រមទាំងកាដូពិសេស។
  • សម្រាប់ម៉ូឌែល ????? (???)
  1. កញ្ចប់គ្រឿងតុបតែងពិសេស ១ឈុត
  2. កាតចាក់សាំង ៥០០ដុល្លារ
  3. ស្លាកលេខវែង ១ឈុត
  4. កម្រាលជើងប្រណិត ១ឈុត
  5. ការផ្លាស់ប្តូរប្រេងម៉ាស៊ីន ៤ដង និងការធានាពីក្រុមហ៊ុនដោយផ្ទាល់រយៈពេល ៣ឆ្នាំ ឬ ១០ម៉ឺនគីឡូម៉ែត្រ ព្រមទាំងកាដូពិសេស។

ប្រញាប់ឡើងប្រូម៉ូសិនដ៏អស្ចារ្យនេះនឹងបញ្ចប់ត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២នេះហើយ។

ជ្រើសរើសរថយន្តប្រកបដោយគុណភាពខ្ពស់ បច្ចេកវិទ្យាសុវត្ថិភាពទំនើបចុងក្រោយ ការប្រឹក្សាយោបល់ប្រកបដោយវិជ្ជាជីវៈ និងសេវាកម្មក្រោយការលក់ដ៏ល្អបំផុត កុំភ្លេចគិតដល់រថយន្ត ហុងដា

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ទាំងនេះជារថយន្តអគ្គិសនីសាកថ្មម្តងជិះបានចម្ងាយឆ្ងាយ ជាមួយតម្លៃទាប

[ទីផ្សារបរទេស] រថយន្តអគ្គិសនីដែលបើកបរបានចម្ងាយក្នុងការសាកថ្មម្តងតែងតែមាន​តម្លៃ​លក់​​កាន់​តែ​ខ្ពស់។ ទោះបីជាយ៉ាងណាក៏ដោយ នៅតែមានរថយន្តអគ្គិសនី ដែលជួយអ្នកប្រើប្រាស់ធ្វើដំណើរបានចម្ងាយឆ្ងាយដែលមានតម្លៃតិចជាង ៥០ ០០០ ដុល្លារ នេះបើយោងតាម ​​Business Insider ។ ខាងក្រោមនេះ ជារថយន្តអគ្គិសនីដែលអាចបើលបរបានចម្ងាយឆ្ងាយជាមួយតម្លៃទាប៖

Chevrolet Bolt EV៖ រថយន្តនេះបំពាក់អាគុយទំហំ ៦៥ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៤១៦ គីឡូម៉ែត្រក្នុងការសាកថ្មម្តង មានតម្លៃលក់ ២៥ ៦០០ ដុល្លារ។

Hyundai Kona EV ៖ រថយន្តនេះបំពាក់់ជាមួយអាគុយទំហំ ៦៥ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៤១៥ គីឡូម៉ែត្រក្នុងការសាកថ្មម្តង មានតម្លៃលក់ ៣៤ ០០០ ដុល្លារ។

Toyota bZ4x ៖ រថយន្តនេះបំពាក់ជាមួយអាគុយទំហំ ៧១,៤ គីទ្បូវ៉ាត់ និងមួយទៀតមានអាគុយ ៧២,៨ គីទ្បូវ៉ាត់ ដែលមានសមត្ថភាពអាចបើកបរបានចម្ងាយប្រមាណ ៤៥០ គីឡូម៉ែត្រក្នុងការសាកថ្មម្តង មានតម្លៃលក់ ៤២ ០០០ ដុល្លារ។

Volkswagen ID.4 Pro ៖ រថយន្តនេះបំពាក់ជាមួយអាគុយទំហំ ៨២ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយប្រហែល ៤៤២ គីឡូម៉ែត្រក្នុងការសាកថ្មម្តង មានតម្លៃលក់ ៤២ ៥០០ ដុល្លារ។

Hyundai Ioniq 5 SE ៖ រថយន្តនេះមាអាគុយទំហំ ​៥៨ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៤៨៧ គីឡូម៉ែត្រក្នុងការសាកថ្មម្តង មានតម្លៃលក់ ៤៤ ០០០ ដុល្លារ។

Tesla Model 3 ៖ រថយន្តអគ្គិសនីនេះបានបំពាក់ជាមួយអាគុយទំហំ ៥៤ គីឡូវ៉ាត់ម៉ោង អាចបើកបរចម្ងាយប្រហែល ៤៣៧ គីឡូម៉ែត្រ មានតម្លៃលក់ ៤៧ ០០០ ដុល្លារ។

Kia EV6 ៖ រថយន្តអគ្គិសនីនេះបានបំពាក់ជាមួយអាគុយទំហំ ៥៨ គីឡូវ៉ាត់ម៉ោង អាចបើកបរចម្ងាយប្រហែល ៤៩៨ គីឡូម៉ែត្រ មានតម្លៃលក់ ៤៧ ៥០០ ដុល្លារ។

Polestar 2៖ រថយន្តអគ្គិសនីនេះបានបំពាក់ជាមួយអាគុយទំហំ ៧៥ គីឡូវ៉ាត់ម៉ោង អាចបើកបរចម្ងាយប្រហែល ៤៣៤ គីឡូម៉ែត្រ មានតម្លៃលក់ ៤៨ ៤០០ ដុល្លារ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Nissan LIVINA ២០២៣ MPV ខ្ចីតួខ្លួនពី Xpander បង្ហាញខ្លួនជាផ្លូវការនៅប្រទេសហ្វីលីពីន

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Nissan បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅរថយន្ត all-new Nissan LIVINA ស៊េរីឆ្នាំ ២០២៣ ប្រភេទ MPV ជាមួយនឹងតម្លៃលក់ចាប់ពី ១៨ ១១៨ ដុល្លារ ដល់ ២១ ១៣៨ ដុល្លារនៅក្នុងទីផ្សារប្រទេសហ្វីលីពីន។

ក្រឡេកទៅមើលការរចនា រថយន្ត Nissan LIVINA ស៊េរី ២០២៣ថ្មី មានការប្រើតួខ្លួនដូចគ្នាទៅនឹងរថយន្ត Mitsubishi Xpander ដោយមានលក្ខណៈខុសគ្នាតែការឌីស្សាញនៃចង្កៀងមុខ អំពូលបំភ្លឺពេលថ្ងៃ LED រចនាថ្មី ប៉ាណាមុខរចនាបែប V-Motion ជាមួយឡូហ្គោ Nissan នៅចំកណ្តាល និងកាងខាងមុខរចនាថ្មី។ ខណៈដែល ចង្កៀងខាងក្រោយនៅតែដដែល និងថាសកង់ស្ព័រ ទំហំ ១៦ អ៊ីញជាដើម។

ចំពោះនៅផ្នែកខាងក្នុងកាប៊ីនវិញ មានការតុបតែងស្រដៀងទៅនឹង Mitsubishi Xpander ដោយមានកៅអី ៣ជួរ ៧កៅអី រួមជាមួយនឹងម៉ាស៊ីនត្រជាក់​ ២តំបន់, អេក្រង់កំសាន្ត touchscreen ទំហំ ៧ អ៊ីញ និងឧបករណ៍បំពងសម្លេងចំនួន ៦ ចំនុច។

រថយន្ត​ Nissan LIVINA ស៊េរីឆ្នាំ ២០២៣ ថ្មី ដំណើរការដោយម៉ាស៊ីនចំណុះ ១,៥ លីត្រ ទំហំ ៤ ស៊ីឡាំង អាចផលិតកម្លាំងបាន ១០៥ សេះ និងកម្លាំងរមួល ១៤១ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ៤ វគ្គ និងលេខដៃ ៥ វគ្គ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Bugatti គ្មានផែនការផលិតឡាន SUV និងឡានអគ្គិសនីឡើយ សម្រាប់ពេល១០ឆ្នាំទៀត

[ទីផ្សារបរទេស] ក្រុមហ៊ុន Bentley, Aston Martin និង Rolls-Royce ជាដើម សុទ្ធតែបានងាកមកផ្ដោតលើ​រថយន្តតួខ្ពស់ SUV ក្នុងពេលប៉ុន្មានចុងក្រោយនេះ ហើយ Ferrari នឹងជាម៉ាករថយន្តប្រណីតបន្ទាប់ដែលចូលរួមលក់រថយន្ត SUV ជាមួយ​រថយន្ត Purosangue ដែលប្រកាសចេញសប្ដាហ៍ក្រោយនេះ។

ទោះជាមានចចាមអារ៉ាមថា Bugatti គ្រោងប្រកាសចេញរថយន្ត SUV ប៉ុន្តែវានឹងមិនអាចចេញជារូបរាងឡើយ បើល​មើល​ទៅ​រយៈពេល១០​ឆ្នាំ​ខាងមុខទៀត។ លោក Mate Rimac នាយកប្រតិបត្តិក្រុមហ៊ុន​ បាន​បង្ហាញ​ក្នុងកិច្ចសម្ភាសន៍ជាមួយ​ទស្សនា​វដ្ដី​អាល្លឺម៉ង់ Autobmobilwoche ថារថយន្ត Bugatti SUV មិនជាចំណែកនៃផែនការរយៈពេល១០ឆ្នាំរបស់ក្រុមហ៊ុន​ឡើយ។

បន្ថែមពីនេះទៀត រថយន្តអគ្គិសនីសុទ្ធក៏នឹងមិនលេចចេញរូបរាងក្នុងអំឡុងពេល១០ឆ្នាំខាងមុខទៀតនេះដែរ ដែល​នេះ​គឺ​ជា​រឿង​ដ៏​ភ្ញាក់​ផ្អើល​មួយ​ ព្រោះថាក្រុមហ៊ុនផលិតរថយន្តធំៗជាច្រើន នឹងមានរថយន្តអគ្គិសនីលក់​នៅ​ត្រឹមឆ្នាំ២០៣២ខាងមុខ ហើយ​ក្រុមហ៊ុន​ខ្លះ​ក៏​គ្រោង​បញ្ឈប់ការលក់រថយន្តម៉ាស៊ីនពីស្តុងផងដែរ។

ទោះជាមិនមានផលិតរថយន្តអគ្គិសនីសុទ្ធ ប៉ុន្តែ Bugatti មិនអាចមិនអើពើនឹងថាមពលអគ្គិសនីបានឡើយ ដោយ​ក្រុមហ៊ុន​បាន​សម្រេច​ឈប់ផលិតម៉ាស៊ីន W16 ជាមួយការប្រកាសចេញរថយន្ត Mistral ហើយ​រថយន្តជំនាន់​ថ្មីរបស់ Bugatti នឹង​ប្រើ​ប្រាស់​ម៉ាស៊ីន Hybrid ជំនួសវិញ។

ក្នុងកិច្ចសម្ភាសន៍ដដែល លោក Mate Rimac បាន​និយាយថាគោលដៅសំខាន់មួយរបស់ក្រុមហ៊ុនគឺចង់​បង្កើន​ចម្ងាយ​បើកបរ​ដោយ​ប្រើថាមពលអគ្គិសនីលើប្រព័ន្ធម៉ាស៊ីន Hybrid ដោយចង់សម្រេចឲ្យបានចម្ងាយយ៉ាងតិច ៥០គីឡូម៉ែត្រ។ ដូច​នេះ​​អ្នក​ប្រើ​រថយន្ត Bugatti អាចបើករថយន្តក្នុងក្រុងដោយមិនបាច់ប្រើម៉ាស៊ីនពីស្តុងបាន៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Nio ដាក់គោលដៅលក់ឡានឲ្យបានជាង ៣ម៉ឺនគ្រឿង នៅត្រីមាសទីបី

[ទីផ្សារបរទេស] ក្នុងសេចក្ដីប្រកាសព័ត៌មានថ្មីមួយពីក្រុមហ៊ុនរថយន្តចិន NIO បានបង្ហាញថាខ្លួនមានផែនការលក់រថយន្ត​ឲ្យ​បាន ៣១០០០ ទៅ ៣៣០០០គ្រឿង នៅអំឡុងត្រីមាសទីបីនៃឆ្នាំ២០២២នេះ ដោយសេចក្ដីប្រកាសក៏បានបូកសរុបផងដែរថា NIO លក់​រថយន្តបាន ២៥ ០៥៩គ្រឿង កាលពីត្រីមាសទីពីរ។

ត្បិតថាការលក់របស់ NIO កាលពីខែកក្កដា និងខែសីហា មានការធ្លាក់ចុះធៀបនឹងខែមិថុនា ប៉ុន្តែក្រុមហ៊ុននេះនៅអាច​លក់​រថយន្ត​បាន​ជាង ១ម៉ឺនគ្រឿងក្នុងមួយខែ សម្រាប់ខែទាំងពីរ។ សរុបខែទាំងពីរ NIO អាចលក់រថយន្តអគ្គិសនីបាន ២០ ៧២៩គ្រឿង ហើយ​ដើម្បី​សម្រេចគោលដៅ ត្រូវលក់រថយន្តឲ្យបាន ១០២៧១ ទៅ ១២២៧១គ្រឿង នៅខែកញ្ញានេះ។

ថ្មីៗនេះ NIO បានប្រឈមមុខនឹងការប្រកួតប្រជែងដ៏ខ្លាំងក្លាពីក្រុមហ៊ុនរថយន្តចិនដទៃទៀត ហើយប្រឈមមុខនឹងបញ្ហាបិទខ្ទប់ ក៏ដូច​ជា​បញ្ហា​សង្វាក់​ផ្គត់ផ្គង់ ប៉ុន្តែទោះយ៉ាងណា NIO បាន​ធ្វើការពង្រីកខ្លួន ដោយវាយលុកទីផ្សារអឺរ៉ុបមុនគេ។

គិតត្រឹមខែសីហា ឆ្នាំ២០២២ NIO បានលក់រថយន្តអគ្គិសនីបានចំនួនជាង ២៣ម៉ឺនគ្រឿង ប៉ុន្តែបើងាកមកមើលផ្នែកហិរញ្ញវត្ថុវិញ ក្រុមហ៊ុន​បានប្រកាសពីការខាតបង់ទឹកប្រាក់រហូតដល់ ៤០៩,៨លាន​ដុល្លារ ក្នុងត្រីមាសទីពីរនៃឆ្នាំ ២០២២នេះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ដំណឹងល្អ! តូយ៉ូតា នឹងបង្កើតរោងចក្របង្គុំ និងតម្លើងរថយន្តនៅកម្ពុជា ក្នុងទំហំសាច់ប្រាក់ ៣៦,៧លានដុល្លា

រូបតំណាង

[ទីផ្សារក្នុងស្រុក] ពិតជាដំណឹងល្អណាស់ សម្រាប់វិស័យយានយន្ត និងទីផ្សាររថយន្តថ្មីនៅកម្ពុជា ដោយក្រុមហ៊ុនតូយ៉ូតានឹងមានរោងចក្របង្គុំ និងតម្លើងរថយន្តតូយ៉ូតា លើទឹកដីកម្ពុជាយើង។

រូបតំណាង

យោងតាមការចេញផ្សាដោយ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នាព្រឹកនេះថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២២ ឥឡូវនេះក្រុមហ៊ុន Toyota Tsusho Manufacturing (Cambodia) Co., Ltd បានទទួលសេចក្តីសម្រេចលើវិញ្ញាបនបត្រចុះបញ្ជីជាគម្រោងវិនិយោគ។

ដោយគម្រោងនេះនឹងមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ, រាជធានីភ្នំពេញ  ជាមួយទុនវិនិយោគចំនួន ៣៦,៧លានដុល្លារអាមេរិក និងបង្កើតការងារបានចំនួនប្រមាណ ១៥០នាក់៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+