ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡាន Hyundai Ioniq 5 ទំនងលក់តម្លៃជាង ៨ម៉ឺនដុល្លារ នៅវៀតណាម

[ទីផ្សារបរទេស] កាលពីខែមេសាកន្លងទៅ រថយន្ត Hyundai Ioniq 5 បានបង្ហាញវត្តមានជាផ្លូវការលើទីផ្សារ​ប្រទេស​វៀតណាម ប៉ុន្តែពេលនោះមិនទាន់មានការបញ្ជាក់ពីការលក់រថយន្តនេះនៅឡើយទេ ដោយហេតុថាកំពុងស្ថិតក្នុង​ដំណាក់​កាល​សិក្សា​ទីផ្សារ។

ដោយឡែក នាពេលនេះចាប់ផ្ដើមមានហាងចែកចាយរថយន្ត Hyundai បាន​បើក​លក់​រថយន្ត​អគ្គិសនី​នេះ​ជាផ្លូវការ​ជាមួយ​តម្លៃ​ជិត ២ពាន់​លាន​ដុង (ប្រមាណ ៨៥ ៤០០ដុល្លារ) ដោយមានផ្ដល់​ជូន​ការ​បើកបរ​សាកល្បង​ជូន​ដល់​អតិថិជន ហើយ​ថែម​ទាំង​អាច​ទិញ​ជិះ​បាន​ភ្លាមៗប្រសិនបើ​អតិថិជនចាប់ចិត្ត។ ផ្អែកតាមទីប្រឹក្សាផ្នែកលក់បានឲ្យដឹងថា Hyundai Ioniq 5 នេះ​មាន​ចំនួន​តិច​តួច​ប៉ុណ្ណោះ មិនទាន់មានច្រើននៅឡើយទេ។

Ioniq 5 គឺជារថយន្តអគ្គិសនីដ៏លេចធ្លោមួយនាពេលបច្ចុប្បន្ន ដោយប្រភេទដែលលក់​នៅ​វៀតណាម មានប្រើប្រាស់​អាគុយ​ចំណុះ ៧២,៦kWh មានម៉ូទ័រអគ្គិសនីដែល​អាចផលិតកម្លាំងបាន ២១៤សេះ និង​មាន​ចម្ងាយ​បើកបររហូតដល់ ៤៥០គីឡូម៉ែត្រ។ រថយន្ត​នេះ​ដែរ ប្រើប្រាស់​ដុំសាកល្បឿនលឿនដែលអាចសាកភ្លើង​ឡើងពី ១០% ដល់ ៨០% ក្នុងពេលត្រឹម ១៨នាទី។

តាំងពីប្រកាសចេញមក រថយន្តអគ្គិសនីរបស់កូរ៉េមួយនេះ បានឈ្នះពានរង្វាន់​ជាច្រើនរួមមាន​ពាន​រង្វាន់​រថយន្តប្រចាំ​ឆ្នាំ​២០២២ នៅ​ក្នុង​ប្រទេស​អង់គ្លេស និងអាល្លឺម៉ង់ និងថ្មីៗនេះបានឈ្នះពានរង្វាន់រថយន្តពិភពលោកប្រចាំឆ្នាំ២០២២ថែមទៀតផង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

តូចតែមាឌ កុំមើលកម្លាំង! Brabus ត្រៀមចេញកូនឡានអគ្គិសនី Smart #1 Brabus កម្លាំងជាង ៤០០សេះ

កាលពី ២ខែមុននៅពេលដែលរថយន្តអគ្គិសនី Smart #1 បានដាក់លក់ជាផ្លូវការនៅក្នុងប្រទេសចិន ជាមួយពាក្យចចាមរ៉ាមដែលថា Smart នឹងសហការជាមួយ Brabus ក្នុងការផលិតនូវម៉ូឌែលដែលមានថាមពលកម្លាំងខ្លាំង។ ឥឡូវនេះ រថយន្តដ៏មានថាមពលនេះក៏កំពុងត្រៀមបង្ហាញខ្លួនជាផ្លូវការនៅឯពិព័រណ៍រថយន្ត Chengdu នៅចុងខែនេះ ជាមួយឈ្មោះ Smart #1 Brabus ផលិតត្រឹមចំនួន ២ ០០០គ្រឿង និងមានតម្លៃចាប់ពី ៣៧ ៥៥០ដុល្លារ។

ផ្នែកខាងក្រៅត្រូវបានទទួលនូវការអាប់ដេតថ្មីអោយកាន់តែស្ព័រ និងស៊ីវីល័យ ជាមួយការលេងតួរខ្លួន ២ពណ៌ និងបានបំពាក់ថ្មីជាមួយ ថាសកង់ប្រភេទអាលុយមីញ៉ូមទំហំ ១៩អ៊ីញ, កាងខ្យល់, Diffuser, តែមជំហៀង, កាងខាងមុខ និងសំណាញ់ប៉ាណាឌីស្សាញថ្មី។ ចំណែកផ្នែកខាងក្នុងបានប្រើប្រាស់នូវពណ៌ខ្មៅ លាយក្រហម និងស្រោបដោយស្បែក Alcantara/leather ជាមួយឡូហ្គូ Brabus នៅលើកៅអី និងដៃចង្កូត, ភ្ជាប់មកជាមួយឈ្នាន់ស្ព័រផងដែរ, កុងទ័របង្ហាញប្រភេទឌីជីថលទំហំ ៩,២អ៊ីញ និងអេក្រង់កម្សាន្តទំហំ ១២,៨អ៊ីញ។

ក្រុមហ៊ុនមិនបានបង្ហាញពីលក្ខណៈជាក់លាក់នៃថាមពល និងដំណើរការនោះទេ ដែលទាំងនេះទំនងជាកើតឡើងនៅពេលដែលវាបង្ហាញខ្លួនជាលើកដំបូងនៅថ្ងៃទី ២៦ ខែសីហា។ ប៉ុន្តែបើតាមរបាយការណ៍បង្ហាញថា ម៉ូទ័រខាងមុខ/ខាងក្រោយ នឹងអាចផលិតកម្លាំងបាន ៤២២សេះ ជាមួយនឹងល្បឿនកុងទ័រ ០-១០០ គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេល ៣,៧ វិនាទី។

ខណៈពេលដែលម៉ូដែល Smart #1 ស្តង់ដារត្រូវបានបំពាក់ដោយម៉ូទ័រអគ្គិសនីដែលបំពាក់នៅខាងក្រោយដែលផ្តល់កម្លាំង ២៦៨សេះ និងកម្លាំងបង្វិល ៣៤៣ញ៉ូតុនម៉ែត្រ អាចជួយឱ្យរថយន្តរត់បានពីកុងទ័រ ០-១០០ គីឡូម៉ែត្រក្នុងមួយម៉ោងក្នុងរយៈពេល ៦,៧ វិនាទី។ ចំណែកម៉ូឌែលរបស់ Brabus ទទួលបានម៉ូទ័រខាងមុខបន្ថែម ដោយម៉ូទ័រសរុបចំនួនពីរ និងផ្តល់នូវការបើកបរកង់ទាំង៤។

បន្ថែមជាមួយនឹងការកើនឡើងនៃថាមពលកម្លាំង វាប្រហែលនឹងទទួលបានអាគុយដែលមានសមត្ថភាពធំជាងអ្វីដែលមានបំពាក់នៅលើម៉ូឌែលធម្មតា ដែលអាចជាអាគុយលីចូម-អ៊ីយ៉ុង ៦៦គីឡូម៉ែត្រម៉ោង ដែលអាចជួយអោយរថយន្តបើកបរបានចម្ងាយ ៤៤០គីឡូម៉ែត្រនៅពេលសាកពេញម្តង (បើយោងតាមការតេស្តនៅលើ WLTP) ។

គួរបញ្ជាក់ផងដែរថា នៅលើរថយន្តស្តង់ដារ ការសាកថ្មដល់ទៅ ៨០% ចំណាយពេល ៧ ម៉ោងកន្លះ ដោយប្រើដុំសាក AC ៧,៥ គីឡូវ៉ាត់ ប៉ុន្តែម៉ូដែលអ៊ឺរ៉ុបអាចទ្រទ្រង់ការសាកថ្ម AC ដល់ទៅ ២២គីឡូវ៉ាត់ ដែលប្រើពេល ៣ ម៉ោង និងការល្បឿនលឿន DC ១៥០គីឡូវ៉ាត់ ប្រើពេល ៣០ នាទីប៉ុណ្ណោះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Dodge Durango SRT Hellcat កម្លាំង ៧១០សេះ ត្រឡប់មកវិញជាម៉ូឌែលឆ្នាំ​ ២០២៣

[បរទេស] ក្រុមហ៊ុន Dodge បានបង្ហាញចេញ Durango SRT Hellcat ជាលើកដំបូង សម្រាប់ឆ្នាំម៉ូឌែល ២០២១ ប៉ុន្តែបានធ្វើការសម្រេចចិត្តក្នុងការផលិតវាត្រឹមតែមួយឆ្នាំប៉ុណ្ណោះ។ នាពេលនេះ រថយន្ត Dodge Durango SRT Hellcat បានធ្វើការត្រឡប់មកវិញជាមួយការបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍ Dodge Speed ​​Week ជាមួយការអាប់ដេតថ្មីជាម៉ូឌែលឆ្នាំ២០២៣ បន្ទាប់ពីតម្រូវការនៃរថយន្តនេះមានការកើនឡើង។

ដូចគ្នានឹងម៉ូឌែលដើម រថយន្តនេះដំណើរការដោយម៉ាស៊ីន Supercharged ចំណុះ ៦,២លីត្រ Hellcat V8 អាចផលិតកម្លាំងបាន ៧១០សេះ និងកម្លាំងបង្វិលជុំ ៦៤៥ lb-ft អាចស្ទុះពីល្បឿន ០-៩៦គ.ម/ម៉ ប្រើពេល ៣,៥វិនាទី។ ម៉ាស៊ីននេះទទួលបានជំនួយដោយដងបង្វិល ឬវីឡឺប្រឺកាំង ផលិតឡើងពីដែកស្វិត, ពីស្តុង ផលិតឡើងពីអាលុយមីញ៉ូមស្វិត, Forged Connecting rods និងប្រអប់លេខស្វ័យប្រវត្តិ TorqueFlite 8HP95 ៨វគ្គ ផ្គូរផ្គង់ជាមួយជម្រើសនៃការបើកបរចំនួន ៧។

ដូចទៅនឹងម៉ូដែលឆ្នាំ២០២១ ដែរ Durango SRT Hellcat ឆ្នាំ២០២៣នេះ ទទួលបាននូវការកែប្រែបន្តិចបន្តួច ទៅលើរូបរាង និងប្រព័ន្ធ Aerodynamic ដែលរួមមានការកែប្រែលើថ្ពាល់សងខាង, បំពង់ខ្យល់ និងកាងខ្យល់ខាងក្រោយដែលអាចបង្កើតបាននូវកម្លាំងសង្កត់(Downforce) ៦៣,៥គីឡូក្រាមនៅពេលរថយន្តបើកដល់ល្បឿនកំពូល ២៨៩,៦គ.ម/ម៉។ ក្នុងនោះក៏មានការធ្វើឱ្យប្រសើរឡើងផ្សេងៗ រួមបញ្ចូលការបំពាក់ហ្វ្រាំង Brembo ជាមួយនឹងដុំហ្វ្រាំង 6-piston ផ្នែកខាងមុខ និង 4-piston ខាងក្រោយ បន្ដែមជាមួយប្រព័ន្ធ Launch Control និង Launch Assist ផងដែរ។

ក្នុងនោះ អតិថិជនអាចធ្វើការបញ្ជាទិញនៃរថយន្ត Durango SRT Hellcat ឆ្នាំ២០២៣ ជាមួយជម្រើសកញ្ចប់មួយក្នុងចំណោមនៃកញ្ចប់ Plus Package និង Premium Package ។ ដោយកញ្ចប់ទីមួយ១ Plus Package បន្ថែមនូវកៅអីស្បែកគុណភាពខ្ពស់ Laguna, ដំបូលកញ្ចក់ដំណើរការដោយថាមពលអេឡិចត្រូនិច និងប្រព័ន្ធសុវត្ថិភាពកម្រិតខ្ពស់ ចំណែក Premium Package បានបន្ថែមពីលើកញ្ចប់ Plus Package ជាមួយខ្សែក្រវ៉ាត់ការពារពណ៌ក្រហម, កន្លែងកុងទ័របង្ហាញស្រោបដោយស្បែក, ប្រើប្រាស់កាបូននៅផ្នែកខាងក្នុង និងឧបករណ៍បំពងសម្លេងប្រភេទ Harman Kardon ចំនួន១៩គ្រាប់។

សម្រាប់ការបើកទទួលការបញ្ជាទិញនៃរថយន្ត Dodge Durango SRT Hellcat ឆ្នាំ២០២៣នេះ នឹងចាប់ផ្តើមនាខែកញ្ញា និងការដឹកជញ្ជូនចាប់ផ្តើមនាដើមឆ្នាំ២០២៣៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ផ្ទុះការគាំទ្រខ្លាំងលើវត្តមានរថយន្តម៉ូឌែលថ្មី MG GT នៅការតាំងពិពរណ៌រថយន្តនៅផ្សារទំនើបអ៊ីអនម៉លភ្នំពេញកាលពីសប្តាហ៏មុន

MG ជាយីហោរថយន្តរបស់ចក្រភពអង់គ្លេសដែលបានក្លាយជារថយន្តដ៏កំពុងពេញនិយម និងទទួលបានការគាំទ្រជាខ្លាំងពីសំណាក់អតិថិជននៅកម្ពុជានារយៈពេលច្រើនឆ្នាំចុងក្រោយមកនេះ ដោយសារតែវត្តមានដ៏រឺងមាំរបស់យីហោ MG នៅកម្ពុជាតាំងពីឆ្នាំ២០១១ បានធ្វើឱ្យអតិថិជនកាន់តែមានទំនុកចិត្ត និងជឿជាក់លើគុណភាពរថយន្ត ហើយកាន់តែពិសេសគឺការផ្តល់នូវជម្រើសយ៉ាងល្អសម្រាប់ប្រជាជនកម្ពុជាដែលមានប្រាក់ចំណូលចាប់ពីកម្រិតមធ្យមឡើងទៅ ដោយសាររថយន្ត MG គឺមានតម្លៃសមរម្យ មានភាពទំនើប និងទាន់សម័យ។

ថ្មីៗនេះយីហោ MG បាននាំចូលមកដល់នូវរថយន្តស៊េរីថ្មីកាន់តែទំនើប និងស្ព័រជាងមុន នោះគឺរថយន្ត MG GT ដែលទទួលបានការគាំទ្រជាខ្លាំងពីសំណាក់អតិថិជនដោយសារតែជម្រើសពណ៌ដ៏ទាក់ទាញដូចជាពណ៌លឿង ពណ៌ខៀវ ក្រហម សរ ប្រផេះ និងពណ៌ខ្មៅ ដែលសុតសឹងតែជាពណ៌ដ៏ពេញនិយម និងស៊ីវិល័យ។ វត្តមានថ្មីនៃរថយន្តស្ព័រនេះបានបង្ហាញឡើងនៅអគារតាំងបង្ហាញរថយន្ត MG និងការតាំងពិពរណ៌នៅផ្សារទំនើបអ៊ីអនមលភ្នំពេញកាលពីសប្តាហ៏មុននេះ ដែលផ្ទុះការគាំទ្រយ៉ាងខ្លាំង និងបានធ្វើឱ្យយីហោ MG កាន់តែមានប្រជាប្រិយភាព និងទទួលនូវភាពជោគជ័យថ្មី ដោយបានបន្តទទួលនូវការលក់ដ៏អស្ចារ្យនាពាក់កណ្តាលខែសីហានេះ ជាមួយចំនួនរថយន្តប្រគល់រថយន្តជូនអតិថិជនជាង ៦០ គ្រឿង និងការទទួលកក់ន្ថែមប្រមាណជិត ១០០គ្រឿងទៀត។ មិនតែប៉ុណ្ណោះ អតិថិជនដែលអញ្ផើញមកទស្សនារថយន្តនៅការតាំងពិពរណ៌ក៏ទទួលបាននូវកាដូរអនុស្សាវរីយ៏ដូចជាមួក ប៉េះប៉ោង និងរីករាយជាមួយតុក្តា MG ថតរូបស្អាតៗនៅបរិវេណកម្មវិធីផងដែរ។

MG ក៏តែងតែទទួលបាននូវភាពជោគជ័យខ្លាំងពីការតាំងពិពរណ៌នៅតាមបណ្តាផ្សារទំនើបជាដៃគូរដូចជា ផ្សារទំនើបអ៊ីអនម៉លភ្នំពេញ អ៊ីអនម៉លសែនសុខ ផ្សារទំនើបម៉ាក្រូ ដោយទទួលបាននូវការកក់ទិញរថយន្តជាច្រើន និងមនុស្សម្នាមកទស្សនាររថយន្តយ៉ាងកុះករ ដែលបាននាំចរាចរណ៏អតិថិជនកាន់តែច្រើនចូលទៅផ្សារទំនើប។ នេះគឺភាពអស្ចារ្យដ៏ខ្លាំងខ្លាំរបស់ MG ក្នុងការបង្ហាញសមត្ថភាព និងផ្តល់នូវជម្រើសកាន់តែល្អប្រសើរចាប់តាំងពីរថយន្តប្រភេទ SUV ខ្នាតតូច, SUV ខ្នាតកណ្តាល និងខ្នាតធំ រហូតដល់ប្រភេទ sedan សម្រាប់ផ្តល់ទៅតាមតម្រូវការផ្សេងៗគ្នារបស់អ្នកប្រើប្រាស់។

 

ប្រសិនបើលោកអ្នកកំពុងតែស្វែងរករថយន្តលក្ខណៈគ្រួសារ នោះរថយន្ត MG អាចជាជម្រើសដ៏ល្អសម្រាប់លោកអ្នកដែលភ្ផាប់មកជាមួយនូវរថយន្តទំនើប ភាពធំទូលាយ ប្រណិតភាពនៃការរចនាផ្នែកខាងក្នុងនិងខាងក្រៅ ដែលបង្កើនជម្រើសកាន់តែច្រើននិងល្អជាងមុនសម្រាប់អតិថិជនជ្រើសរើសតាមចំណង់ចំនូលចិត្ត និងតម្រូវការនៃការប្រើប្រាស់។ បន្ថែមជាមួយការធានាគុណភាពរថយន្តរយៈពេល ៣ឆ្នាំ ឬ ១០០,០០០គីឡូ ហើយអតិថិជនក៏អាចធ្វើការទិញជាលុយសុទ្ធ ឬបង់រំលោះជាមួយធនាគារជាដៃគូរបានយ៉ាងងាយស្រួល និងឆាប់រហ័ស៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

BMW គ្រោងផលិតឡានអ៉ីដ្រូហ្សែនទ្រង់ទ្រាយធំនៅឆ្នាំ២០២៥

[ទីផ្សារបរទេស] កាលពីឆ្នាំ២០២១ នៅក្នុងកម្មវិធីតាំងបង្ហាញ​រថយន្ត​ក្រុង Munich នៃប្រទេសអាល្លឺម៉ង់ ក្រុមហ៊ុន BMW បាន​បង្ហាញ​ចេញ​រថយន្ត iX5 Hydrogen ដែលជាប្រភេទរថយន្ត X5 ប្រើប្រាស់​ថាមពលអ៉ីដ្រូហ្សែន។ ពេលនេះដែរ តាម​ការ​ចុះ​ផ្សាយ​របស់ Nikkei Asia បាន​ឲ្យដឹងការផលិតរថយន្តអ៉ីដ្រូហ្សែនទ្រង់ទ្រាយធំរបស់ BMW អាច​នឹង​កើតមាន​ឡើងក្នុង​ពេល​ប៉ុន្មាន​ឆ្នាំ​ខាងមុខ។

ប្រធានផ្នែកលក់ឈ្មោះ Peter Nota ប្រចាំនៅក្រុមហ៊ុន BMW បានប្រាប់ដល់ Nikkei Asia ថា​ការ​លក់​រថយន្តអ៉ីដ្រូហ្សែន​របស់ BMW អាចនឹងចាប់ផ្ដើមចាប់បំផុតនៅឆ្នាំ២០២៥។ លោកបាន​ឲ្យ​តម្រុយ​ដែរ​ថា​រថយន្ត​ដំបូង​ទំនងជាប្រភេទ SUV ដោយ​សារ​រថយន្ត​នេះ​មាន​ប្រជាប្រិយភាព​ខ្លាំង។

មិនតែប៉ុណ្ណោះ ការចុះផ្សាយរបស់ប្រភពដដែលបានលើកឡើងថារថយន្តអ៉ីដ្រូហ្សែនរបស់ BMW នឹងត្រូវ​រួម​អភិវឌ្ឍន៍​ជាមួយ​ក្រុមហ៊ុន Toyota ដែលជាក្រុមហ៊ុនមានទំនាក់ទំនងជាមួយ BMW រួចស្រាប់ ហើយ​ Toyota ក៏​មាន​បទ​ពិសោធន៍​ផលិត​រថយន្ត​អ៉ីដ្រូហ្សែន​ផង​ដែរគឺរថយន្ត Toyota Mirai។

លោក Peter Nota បាន​សម្លឹងមើលឃើញថា​រថយន្តអ៉ីដ្រូហ្សែន​គឺជាដំណោះស្រាយ​មួយ​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​ដែល​រថយន្ត​អគ្គិសនីកំពុងប្រឈមមុខនាពេលបច្ចុប្បន្ន ជាពិសេសគឺសមត្ថភាពក្នុងការសាកបំពេញថាមពលដែលប្រើប្រាស់ពេលខ្លី និង​សមត្ថភាព​ជួយ​ថែរក្សាបរិស្ថានផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Ford Ranger ស៊េរីឆ្នាំ២០២៣ លក់នៅជិតខាងកម្ពុជាតម្លៃចាប់ពីក្រោម ៣ម៉ឺនដុល្លារ

[ទីផ្សារបរទេស] Ford ប្រចាំប្រទេសវៀតណាម បានប្រកាសចេញតម្លៃលក់ផ្លូវការរបស់រថយន្ត Ranger ជំនាន់ថ្មី ស៊េរីឆ្នាំ​២០២៣ ដែល​នឹងដឹក​ជញ្ជូន​អតិថិជននៅប្រទេសវៀតណាមនៅត្រឹមចុងខែកញ្ញា ឆ្នាំ២០២២នេះ។

នៅទីផ្សារប្រទេសវៀតណាម រថយន្ត Ranger ស៊េរីឆ្នាំ​២០២៣ មាន​ចែកចេញជា​ប្រភេទ XL, XLS, XLT និង Wildtrak ដោយ​ប្រភេទ XL, XLS និង XLT ប្រើប្រាស់​ម៉ាស៊ីនម៉ាស៊ូត Turbo ចំណុះ២,០លីត្រ អាចផលិត​កម្លាំងបាន ១៧០PS ផ្គួប​ជា​មួយ​ប្រអប់​លេខ​៦វគ្គ មាន​ទាំង​លេខដៃ និងលេខអូតូ។

ចំណែកប្រភេទ Wildtrak វិញ មានប្រើប្រាស់ម៉ាស៊ីនម៉ាស៊ូត Turbo ចំណុះ២,០លីត្រ ភ្ជាប់​ជា​មួយ​ប្រអប់​លេខ​ស្វ័យ​ប្រវត្តិ​១០​វគ្គ អាចផលិតកម្លាំងសរុប ២១០PS។

សម្រាប់តម្លៃវិញគឺមាន​ចាប់​ពីប្រមាណ ២៨ ១៥០ដុល្លារ ដល់​ប្រមាណ ៣៥ ៤៦០ដុល្លារ សម្រាប់ប្រភេទ XL, XLS និង XLT ខណៈ​ដែល​ប្រភេទ Wildtrak មានតម្លៃលក់​ប្រមាណ ៤១ ២៣០ដុល្លារ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

កាន់តែអស្ចារ្យ និងធ្វើអោយកក្រើកក្នុងទីផ្សាររថយន្តកម្ពុជាពី ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) ពីការទទួលកក់រថយន្ត Toyota Rush GR

GR គឺជាពាក្យអក្សរកាត់របស់ Gazoo Racing ហើយលើកនេះដែរ Toyota Rush GR មកជាមួយតម្លៃគឺ 35,500 ដុល្លារ។ Toyota Rush GR ២០២៣ ដែលជាសមាជិកថ្មីចុងក្រោយបំផុតក្នុងត្រកូល Toyota Rush ពិតជាច្បាស់ណាស់ថានេះមិនមែនជាតម្លៃប៉ាន់ស្មានឡើយ ដោយសារតែការ​ប្រកាស​ព័ត៌មានផ្លូវការនេះគឺបានបង្ហោះនាល្ងាចថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២។ តែទោះយ៉ាងណា ក៏យើងនៅតែអាចចាប់យកបាននៅរូបភាពមួយចំនួនខាងក្រោមស្តីពីម៉ូដែលថ្មីនេះ

សម្រាប់ម៉ូដែលថ្មី Toyota Rush GR នេះត្រូវបានផលិតដើម្បីបំពេញតម្រូវការអ្នកប្រើប្រាស់រថយន្តនៅក្នុងប្រទេស ដែលនិយមនៅអ្វីដែលជាបច្ចេកវិទ្យាចុងក្រោយដែលមានបំពាក់លើយានយន្ត ។ អ្វីដែលគួរអោយចាប់អារម្មណ៌នោះគឺ នៅផ្នែកចំហៀងបានលេង Side Body Molding ដែលដំណាងអោយឡូហ្គូ GR ពណ៌ខ្មៅ លាយក្រហម។ នៅផ្នែកខាងក្រោយក៏ដូចគ្នា គឺមានលេងតែមលោហៈ ដែលលេចជាមួយនឹងអក្សរ GR Sport។ 

ចូលទៅផ្នែកខាងក្នុងវិញ គឺបានផ្លាស់ប្តូរ ដៃចង្កូតថ្មី ប៉ូតុងចុចបញ្ឆេះម៉ាស៊ីន និងកៅអីស្ព័រ រំលេចដោយអក្សរ GR Sport។ ទាក់ទងនឹងកម្លាំងម៉ាស៊ីន និងជើងក្រោមវិញក៏មកជាមួយ៖ 

  • ទំហំម៉ាស៊ីន 1.5L (Euro 4) ប្រអប់លេខ E 4-Speed AT ប្រភេទនៃការបើកបរ 2WD
  • Euro 4 មានពាក្យពេញ​ Euro Emission Standard (1-6) គឺជាស្ដង់ដារគុណភាពកម្រិតដោយសហភាពយានយន្តអឺរ៉ុប​ ស្ដីពីកម្រិតកាត់បន្ថយការបំភាយឧស្ម័នកាបូនឌីអុកស៊ីតទៅបរិយាកាស
  • សោរឆ្លាតវៃជាមួយប៊ូតុង Start/Stop – ចង្កៀងខាងមុខប្រភេទ LED មានប្រព័ន្ធភ្លើងបិទបើកដោយស្វ័យប្រវត្តិ រួមជាមួយអំពូលភ្លើងបំភ្លឺផ្លូវពេលថ្ងៃ Daytime Running Light

  • យ៉ាន់ស្ព័រទំហំ ១៧ អ៊ីញកញ្ចក់មើលក្រោយអាចបញ្ជាដោយថាមពលអេឡិចត្រូនិក
  • ចង្កៀងក្រោយបំពាក់អំពូលប្រភេទ LED

  • ផ្នែកខាងក្នុងរចនាជាមួយកៅអី ៣ ជួរ មាន ៧កៅអី ដោយកៅអីជួរទីពីរ និងទីបីអាចបត់ជារៀងអក្សរ L

  • ប្រព័ន្ធកម្សាន្ត DVC Touch Screen អាចភ្ជាប់ Bluetooth

  • ម៉ាស៊ីនត្រជាក់ បំពាក់ទាំងនៅខាងមុខ ខាងក្រោយ និងមានប្រព័ន្ធគ្រប់គ្រងដោយស្វ័យប្រវត្តិ
  • ខាងក្រោយមានភ្ជាប់កាំមេរ៉ានិង Sensor ផ្តល់សុវត្ថិភាពក្នុងពេលចូលចំណត

  • ប្រព័ន្ធបើកបរពេលឡើងចំណោត High Assist Control (HAC) ដែលជួយសម្រួលដល់ការឡើងចំណោតនៃឡាន ដែលជាទូទៅ មុខងារនេះ ជួយទប់មិនអោយរថយន្តរអិលថយក្រោយពេលដែលដឹកទម្ងន់ធ្ងន់ និងមានពោងសុវត្ថិភាពចំនួន ៨
  • រថយន្តនេះក៏មានបំពាក់មកជាមួយប្រព័ន្ធហ្រ្វាំងសុវត្ថិភាព (ABS) ប្រព័ន្ធគ្រប់គ្រងលំនឹង (VSC) ប្រព័ន្ធគ្រប់គ្រងទំនាញសកម្ម (TRC) ប្រព័ន្ធបែងចែកសម្ពាធហ្រ្វាំង (EBD) – កន្លែងសាកទូរសព្ទបីកន្លែងគ្រប់ជួរនៃរថយន្ត។

បន្ថែមពីលើនេះទៀត ក្រុមហ៊ុន តូយ៉ូតា ក៏បានផ្តល់ជូននូវកម្មវិធីបើកបរសាកល្បងនូវរថយន្ត ដ៏ស្រស់សង្ហារ នេះផងដែរ។ លោកអ្នក ក៏អាចមកសាកសួរនៅ​ទីតាំងផ្ទាល់ដែលជាសាខាលក់រថយន្ត Toyota ទាំងប្រាំសាខា ទូទាំងព្រះរាជាណាចក្រកម្ពុជា។

សម្រាប់ពត៌មានបន្ថែម លោកអ្នកអាចទំនាក់ទំនងមកកាន់ផ្នែកសេវាកម្មអតិថិជនតាមរយៈលេខ ទូរស័ព្ទ៖ 017 222 408 / 017 333 503 / 086 333 503 ឬតាមរយៈទំព័រហ្វេសប៊ុកផ្លូវការគឺ Toyota Cambodia | Facebook ឬ តាមរយៈបណ្ដាញ Telegram Channel: https://t.me/toyotacambodiakh

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Volkswagen បញ្ចេញរូបភាពប៉ាតង់ ID Buzz ថ្មី ជាប្រភេទភីកអាប់អគ្គិសនីខ្នាតតូច

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Volkswagen បានធ្វើការដាក់បញ្ចេញនៅរូបភាពប៉ាតង់ដែលបានកាត់ដំបូលម៉ូដែល ID.Buzz  ក្លាយជារថយន្ត ID Buzz ប្រភេទភីកអាប់អគ្គិសនីខ្នាតតូច។

ក្រុមហ៊ុន Volkswagen កំពុងឆ្ពោះទៅរករថយន្តអគ្គិសនី ជាមួយនឹងការចេញលក់រថយន្តអគ្គិសនីក្រោម ID Series នៅលើគ្រោងឆ្អឹង MEB platform (Modular Electric Drive Kit) ជាពិសេស ID Buzz រថយន្តអគ្គិសនីនេះនឹងមានលក់នៅអឺរ៉ុបនៅត្រីមាសទី ៣ នៃឆ្នាំនេះ និងសហរដ្ឋអាមេរិកនៅឆ្នាំ ២០២៤ ។

គួរឲ្យដឹងថា រថយន្ត VW Microbus អគ្គិសនីថ្មីនេះ ត្រូវបានគេរំពឹងថានឹងលក់បានចំនួន ១២០ ០០០ គ្រឿង នេះបើយោងតាមលោក Ralf Brandstätter នាយកប្រតិបត្តិក្រុមហ៊ុន VW Passenger Cars ដោយសហរដ្ឋអាមេរិករំពឹងថានឹងក្លាយជាទីផ្សារធំបំផុត។

បើនិយាយអំពីផ្នែកម៉ាស៊ីនវិញ សម្រាប់ម៉ូដែល Buzz Pro កៅអីចំនួន ៥ បំពាក់ដោយម៉ូទ័រអគ្គិសនីមានកម្លាំង ២០១ សេះ និងកម្លាំងរមួល ៣១០ ញ៉ូតុនម៉ែត្រ​ ផ្គួបជាមួយអាគុយទំហំ ៨២ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៤២៣ គីឡូម៉ែត្រ/ម៉ោង ភ្ជាប់ជាមួយមុខងារសាកថ្មល្បឿនលឿន អាចសាកពី ៥% ដល់ ៨០%​ ត្រឹមរយៈពេល ៣០ នាទីប៉ុណ្ណោះ ដូចគ្នាទៅម៉ូដែល ID Buzz Cargo ផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

អាចទេ ឡានភីកអាប់ Audi អាចនឹងផលិតឡើងផ្អែកលើរថយន្ត Ford Ranger និង VW Amarok

[បរទេស] កាលពីពេលថ្មីៗ កន្លងទៅនេះ ក្រុមហ៊ុនផលិតរថយន្ត Audi កំពុងពិចារណាក្នុងការផលិតរថយន្តភីកអាប់ ប៉ុន្តែយើងមិនទាន់ឃើញសញ្ញាណាមួយនៃគំនិតនាពេលខាងមុខនោះទេ។ ខណៈ ក្រុមហ៊ុនមិនទាន់បញ្ចេញព័ត៌មានណាមួយនៅឡើយទេ។ ក្នុងនោះ យោងតាមវិចិត្រករ Theottle បានគូររថយន្តភីកអាប់ Audi Q6 ដោយប្រើរថយន្ត Ford Ranger ជាមូលដ្ឋាន។

ទន្ទឹមនឹងនេះ ប្រសិនបើ Audi នឹងត្រូវបានផ្តល់សិទ្ធិប្រើប្រាស់ស្ថាបត្យកម្ម ladder-frame architecture របស់ Ford ដែលអភិវឌ្ឍដោយ Ford អូស្ត្រាលី នោះវានឹងក្លាយជារថយន្តមួយដែលដែលនាំមកនូវសម្ថតភាពដូច Ranger Raptor ដ៏មានកម្លាំងខ្លាំង។

សម្រាប់ផ្នែកខាងក្រៅ Theottle បានប្រើប្រាស់តួរថយន្ត Audi Q6 ដែលជារថយន្តប្រភេទ SUV ដែលបានដាក់បង្ហាញកាលពីខែមុន។

Audi Q6

នៅក្នុងវីដេអូ វិចិត្រករបានធ្វើការកែតម្រូវទាំងអស់ចំពោះរថយន្ត​ Audi Q6 ដើម្បីធ្វើឲ្យវាស៊ីគ្នាជាមួយនឹងគ្រោងឆ្អឹងរបស់រថយន្តភីកអាប់។ ទោះជាយ៉ាងណាក៏ដោយ រូបរាង និងរចនាបថមានមកពីរថយន្ត​ Audi Q6 រួមមានគម្របការពារភុកខាងមុខ និងខាងក្រោយទំហំធំ, កាងរន្ធខ្បល់ធំ, ប៉ាណាមុខឲ្យឈ្មោះថា​ singleframe និងចង្កៀង LED ដ៏ប្រណិត ជាមួយរបាពន្លឺអូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង។

Audi Q6

ជាមួយគ្នានេះ ត្រូវបានគេរំពឹងថា Audi នឹងមានបំណងសម្រាប់ផ្នែកភីកអាប់អគ្គិសនី។ មិនតែប៉ុណ្ណោះ ប្រសិនបើរថយន្តភីកអាប់ Audi Q6 ចាប់ផ្តើមផលិតពិតមែន វានឹងត្រូវការនាំយកនូវផ្នែកខាងក្នុងដ៏ប្រណីត និងពោរពេញដោយបច្ចេកវិទ្យា និងម៉ាស៊ីនដ៏ខ្លាំង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុនផលិតរថយន្តរបស់ចិន BYD ឈានជើងចូលទៅកាន់ទីផ្សារប្រទេសថៃ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត BYD បានធ្វើការបោះជំហានចូលទៅទីផ្សារប្រទេសថៃជាផ្លូវការ។ ខណៈដែល ដៃគូក្នុងស្រុក និងជាអ្នកចែកចាយរបស់ក្រុមហ៊ុនផលិតរថយន្តចិននេះគឺ Rever ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធ Siam Motors Group ក្នុងប្រទេសថៃ។

យោងតាមគេហទំព័រ Headlightmag បានឲ្យដឹងថា នាយកប្រតិបត្តិក្រុមហ៊ុន Rever លោក Pratarnwong Phonprapha បានប្រកាសថា ខ្លួនមានបំណងចង់ឲ្យ BYD ក្លាយជាក្រុមហ៊ុនផលិតរថយន្តធំជាងគេទាំង ៥ នៅក្នុងប្រទេសថៃក្នុងរយៈពេល ៥ ឆ្នាំ នឹងត្រូវផ្លាស់ប្តូរក្រុមហ៊ុនធំៗមួយចំនួនផងដែរ។

ក្នុងនោះក្រុមហ៊ុន Pornprapha Group នឹងវិនិយោគទឹកប្រាក់ជាង ៨៤ ៦៩៧ ៩២០ ដុល្លារ ក្នុងការសហការនេះ។ លោក Pratarnwong និយាយថា ថវិកានេះគឺសម្រាប់តែដំណាក់កាលទីមួយប៉ុណ្ណោះ ហើយក្នុងចំណោមថវិកាសរុបចំនួន ១២ ៦៧៩ ៩០៧ ដុល្លារ សម្រាប់ទីផ្សារក្នុងអំឡុង ២ឆ្នាំដំបូង និង ៤ ២២៦ ៦០២ ដុល្លារផ្សេងទៀតសម្រាប់រៀបចំហេដ្ឋារចនាសម្ព័ន្ធ និងប្រព័ន្ធ IT ។

គោលបំណងគឺសម្រាប់ BYD ដើម្បីឲ្យមានអ្នកចែកចាយចំនួន ៣១ ជាមួយនឹងការលក់ និងសេវាកម្មក្រោយការលក់នៅទូទាំងប្រទេសថៃនៅឆ្នាំ ២០២២ មុនពេលបង្កើនបណ្តាញដល់ ៦០-៧០ ទីតាំងនៅឆ្នាំ ២០២៣។ ក្រុមហ៊ុនកំពុងធ្វើការជាមួយក្រុមហ៊ុន SHARGE របស់ប្រទេសថៃ ដើម្បីដាក់ឲ្យដំណើរការស្ថានីយ៍សាកថ្មសាធារណៈបន្ថែមទៀតនៅទូទាំងប្រទេស។

សម្រាប់ម៉ូដែល BYD ដំបូងគេសម្រាប់ប្រទេសថៃនឹងក្លាយជា BYD Atto 3 ដែលជារថយន្តប្រើប្រាស់គ្រោងឆ្អឹង e-Platform 3.0 និងជារថយន្តប្រភេទ SUV ប្រើជាមួយអាគុយ Blade EV របស់ក្រុមហ៊ុន BYD ទំហំ ៥០,១ ដល់ ៦០,៤ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងយ ៣២០ ដល់ ៤២០ គីឡូម៉ែត្រ ជាមួយមុខងារសាកថ្មល្បឿនលឿន  DC អាចសាកពី ២០%-៨០% រយៈពេល ៤៥ នាទី។

ខណៈ BYD EA1 Dolphin គឺជារថយន្តអគ្គិសនីមួយផ្សេងទៀតដែលត្រូវបានកំណត់ដាក់បង្ហាញនៅនៅដើមឆ្នាំ ២០២៣ នៅក្នុងប្រទេសថៃ ត្រូវបានបំពាក់ដោយម៉ូទ័រអគ្គិសនីមានកម្លាំង ១៧៧ សេះ និងកម្លាំងរមួល ២៩០ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ៤៤,៩ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៤០៥ គីឡូម៉ែត្រក្នុងការសាកថ្មម្តង និងមុខងារសាកថ្មល្បឿនលឿនអាចសាកថ្មពី ៣០% ដល់ ៨០% ក្នុងរយៈពេល ៣០ នាទី៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+