ផ្ទាំងផ្សាយពាណិជ្ជកម្ម

BMW i4 សាកម្តងជិះបានដល់ ៤៨០គ.ម​ តម្លៃចាប់ពី ៥២០០០ដុល្លារ ចេញពីរោងចក្រ

ក្រុមហ៊ុន BMW បានប្រកាសចេញតម្លៃនៃរថយន្តអគ្គិសនី i4 eDrive35 ស៊េរីថ្មីរបស់ខ្លួនជាផ្លូវការ សម្រាប់ទីផ្សារសហរដ្ឋអាមេរិក។

រថយន្ត BMW i4 eDrive35 នេះ នឹងចូលរួមជាមួយម៉ូដែលផ្សេងទៀត គឺ i4 eDrive40 និង i4 M50 ដែលម៉ូដែលទាំង ២ ចុងក្រោយនេះ ប្រើកញ្ចប់អាគុយទំហំ ៨១,៥គីឡូវ៉ាត់ម៉ៅង ខណៈម៉ូដែលថ្មី i4 eDrive35 ប្រើត្រឹម ៦៦គីឡូវ៉ាត់ម៉ោងប៉ុណ្ណោះ។

ជាមួយនឹងកញ្ចប់អាគុយខាងលើ មានន័យថា i4 eDrive35 អាចបើកបរបានចម្ងាយប្រហែល ៤១៨គីឡូម៉ែត្រ នៅពេលសាកភ្លើងពេញម្តង ខណៈម៉ូដែល i4 eDrive40 អាចបើកដល់ ៤៨៤គីឡូម៉ែត្រ​ និង i4 M50 អាចបើកបាន ៤៣៤គីឡូម៉ែត្រ។

ថ្វីបើប្រើកញ្ចប់អាគុយតូចជាងគេមែន ប៉ុន្តែម៉ូដែល i4 eDrive35 នៅតែគាំទ្រល្បឿនសាកលឿន DC fast charging ដល់ទៅកម្លាំង ១៨០គីឡូវ៉ាត់ ដែលមានន័យថា សាកភ្លើងពី ១០ ទៅ ៨០% ប្រើពេលត្រឹមតែ ៣២ នាទីប៉ុណ្ណោះ។

សូមបញ្ជាក់ថា រថយន្ត BMW i4 eDrive35 ប្រើម៉ូទ័រអគ្គិសនីមួយ មានកម្លាំង ២៨១សេះ និងកម្លាំងរមួល ៤០០ញ៉ូតុនម៉ែត្រ ប្រើប៉ុងក្រោយ ខណៈម៉ូដែល i4 eDrive40 ប្រើម៉ូទ័រមួយដូចគ្នា មានកម្លាំង ៣៣៥សេះ និង ម៉ូដែល i4 M50 ប្រើម៉ូទ័រអគ្គិសនី២ មានកម្លាំងសរុបដល់ ៥៣៦សេះ។

ចំពោះតម្លៃវិញ ម៉ូដែល i4 eDrive35 មានតម្លៃចាប់ពីខ្ទង់ ៥២ ៣០០ដុល្លារ, ម៉ូដែល i4 eDrive40 មានតម្លៃចាប់ពីខ្ទង់ ៥៦ ៣០០ដុល្លារ និង ម៉ូដែល i4 M50 មានតម្លៃចាប់ពីខ្ទង់ ៦៦ ៨០០ដុល្លារ នៅលើទីផ្សារសហរដ្ឋអាមេរិក៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

BMW X1 ឆ្នាំ២០២៣ ចេញតម្លៃផ្លូវការ ចាប់ពី ៣៧០០០ដុល្លារ ចេញពីរោងចក្រ

រថយន្ត BMW X1 ឆ្នាំ២០២៣ ជំនាន់ទី១ បានបង្ហាញខ្លួនជាផ្លូវការនៅក្នុងប្រទេសអូស្ត្រាលី ហើយវានឹងចេញលក់នៅចុងឆ្នាំនេះតែម្តង។

រថយន្ត BMW X1 ជំនាន់ថ្មីនេះនឹងចែកចេញជា ២ ជម្រើសម៉ូដែល គឺ sDrive18i និង xDrive20i ហើយមានតម្លៃចាប់ពីខ្ទង់ ៣៧ ៥០០ដុល្លារ និង ៤៥ ៩០០ដុល្លារឡើងទៅ នៅលើទីផ្សារប្រទេសអូស្ត្រាលី។

ជាមួយគ្នានេះដែរ រថយន្ត X1 ប្រភេទប្រើអគ្គិសនីសុទ្ធគឺ BMW iX1 xDrive30 ក៏នឹងបង្ហាញខ្លួនតាមក្រោយដែរ ពោលគឺនៅដើមឆ្នាំ២០២៣ ខាងមុខនេះតែម្តង ខណៈតម្លៃ​ និងព័ត៌មានលម្អិតរបស់វា នឹងត្រូវប្រកាសនៅពេលជិតចេញ។

យ៉ាងណាមិញ រថយន្ត X1 sDrive18i បំពាក់ម៉ាស៊ីនចំណុះ ១,៥លីត្រ ទំហំ ៣ស៊ីឡាំង TwinPower Turbo មានកម្លាំង ១៥៤សេះ និងកម្លាំងរមួល ២៣០ញ៉ូតុនម៉ែត្រ ដំណើរការដោយប្រអប់លេខអូតូ ៧វគ្គ ប្រភេទ dual-clutch Steptronic transmission និងប៉ុងមុខ។ វាមានកម្រិតស៊ីសាំងជាមធ្យមត្រឹមតែ ៦,៥លីត្រ/១០០គីឡូម៉ែត្រ។

ដោយឡែកចំពោះម៉ូដែល X1 xDrive20i វិញ ប្រើម៉ាស៊ីនចំណុះ ២,០លីត្រ turbocharged ទំហំ ៤ស៊ីឡាំង មានកម្លាំង ២០១សេះ និងកម្លាំងរមួល ៣០០ញ៉ូតុនម៉ែត្រ ប្រើប៉ុង២។ វាមានកម្រិតស៊ីសាំងជាមធ្យម ៧,៤លីត្រ/១០០គីឡូម៉ែត្រ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

តម្លៃជាមធ្យមនៃរថយន្តថ្មី កើនឡើងខ្ពស់មិនធ្លាប់មាននៅអាមេរិក

[ទីផ្សារបរទេស] តម្លៃជាមធ្យមនៃរថយន្តថ្មី​នៅ​សហរដ្ឋអាមេរិក បាន​កើនឡើងដល់​ចំណុច​ខ្ពស់​បំផុតមួយ ដោយ​ឡើង​ដល់​តម្លៃ ៤៨ ០០០ដុល្លារ ជាលើកដំបូង។

ក្នុងខែមិថុនា ឆ្នាំ២០២២ តម្លៃជាមធ្យមនៃរថយន្តថ្មី​បាន​ហក់​ឡើង​ដល់ ៤៨ ០៤៣​ដុល្លារ យកឈ្នះ​កំណត់ត្រាតម្លៃ​ដែល​សាង​បាន​កាល​ពី​ខែធ្នូ ឆ្នាំ២០២១ ជាមួយ​តម្លៃ ៤៧ ២០២ដុល្លារ។ តម្លៃនេះមានការកើនឡើង ១,៩% ធៀបនឹងខែឧសភា ហើយកើន​ឡើង ១២,៧% ធៀបនឹង​ខែ​មិថុនា ឆ្នាំ​២០២១។

ការកើនឡើងនៃតម្លៃរថយន្តថ្មីនេះក៏ដោយសារអតិថិជនបានចំណាយប្រាក់ច្រើនជាងមុនក្នុងការទិញរថយន្ត​ប្រណីត ដោយតាម​ការ​វិភាគ​របស់ Kelly Blue Book បាន​បង្ហាញថាក្នុងខែមិថុនា ឆ្នាំ២០២២ អតិថិជនបានចំណាយ​ជា​មធ្យម ៦៦ ៤៧៦ដុល្លារ លើ​ការ​ទិញ​រថយន្តប្រណីត។ បន្ថែមពីនេះ​ចំនួនរថយន្តប្រណីតដែលត្រូវបានទិញបានកើនឡើងផងដែរ ដោយ​កើនឡើង​ពី​ចំណែក ១៧,៣% កាលពីខែឧសភា ឡើងមកដល់ ១៨% នៅខែមិថុនា។

ដោយឡែក ការចំណាយជាមធ្យមសម្រាប់រថយន្តអគ្គិសនីក៏បានបន្តកើនឡើងផងដែរ ដោយកើនឡើង ៣,៨% ធៀបនឹង​ខែ​ឧសភា ហើយកើនឡើង ១៣,៧% ធៀបនឹងខែមិថុនា ឆ្នាំ២០២១។ រថយន្តអគ្គិសនី​នៅខែមិថុនា ជាមធ្យម​លក់ចេញ​ក្នុង​តម្លៃ ៦៦ ០០០​ដុល្លារ ខណៈដែលរថយន្ត Hybrid លក់ចេញក្នុងតម្លៃជាង ៣៩ ០០០ដុល្លារ នៅសហរដ្ឋអាមេរិក៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានអគ្គិសនី Hyundai Ioniq 6 លក់តម្លៃជាង ៤ម៉ឺនដុល្លារ នៅស្រុកកំណើត

[ទីផ្សារបរទេស] កាលពីថ្ងៃទី១៤ ខែកក្កដា រថយន្ត Hyundai Ioniq 6 ត្រូវបានប្រកាសចេញជាផ្លូវការនៅ​ក្នុងកម្មវិធីតាំងបង្ហាញរថយន្ត Busan International Auto Show សម្រាប់ទីផ្សារប្រទេសកូរ៉េខាងត្បូង ហើយពេលនេះតម្លៃរបស់រថយន្តត្រូវបាន​បង្ហើបឲ្យដឹងបណ្ដើរៗ។

នៅទីផ្សារក្នុងស្រុក រថយន្ត Ioniq 6 នឹងមានចែកចេញជាពីរប្រភេទរួមមាន Standard Range និង Long Range ដោយ Standard Range មាន​តម្លៃចាប់ពីប្រមាណ ៤១ ៤០០ដុល្លារ ខណៈដែល Long Range មានតម្លៃចាប់ពី​ប្រមាណ ៤៤ ៩០០​ដុល្លារ។

ចំពោះ Standard Range មានប្រើប្រាស់ម៉ូទ័រអគ្គិសនីមួយ ដែលអាចផលិតកម្លាំងបាន ២២៨សេះ និងមានអាគុយចំណុះ ៥៣kWh អាចបើកបរបានចម្ងាយ ៣៦៧គីឡូម៉ែត្រ ចំណែកឯប្រភេទ Long Range មាន​ម៉ូទ័រអគ្គិសនីពីរ អាចផលិតកម្លាំង​បាន ៣២៥សេះ និងមានអាគុយចំណុះ ៧៧,៤kWh អាចបើកបរបានចម្ងាយ ៥២៤គីឡូម៉ែត្រ។

បន្ថែមពីនេះរថយន្ត Ioniq 6 មានបំពាក់មកជាមួយបច្ចេកវិទ្យាសាក​ល្បឿន​លឿន​ដែល​គាំទ្រ​ទាំង​ដុំ​សាក​កម្លាំង 400V និង​កម្លាំង 800V សម្រាប់ការសាក​បានចម្ងាយបើកបរ ១០០គីឡូម៉ែត្រ ក្នុងពេលត្រឹម ៥នាទី ហើយការ​សាក​ឡើង​ពី ១០% ឡើង​ដល់ ៨០% គឺ​ប្រើ​ពេល​ត្រឹម​ ១៨នាទី​ប៉ុណ្ណោះ។

រថយន្ត Hyundai Ioniq 6 នឹងចូលរោងចក្រផលិតនៅត្រីមាសទីបីនៃឆ្នាំ២០២២នេះ ជាមួយ​ការដឹក​ជញ្ជូន​រំពឹងថា​ចាប់​ផ្ដើម​នៅ​ខែ​មករា ឆ្នាំ២០២៣ខាងមុខ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

អគារថ្មី! ទីតាំងថ្មី! អបអរសាទរការបើកសម្ពោធជាផ្លូវការក្រុមហ៊ុនតូយ៉ូតា (ខេមបូឌា) សាខាខេត្តសៀមរាប ជាមួយនឹងការផ្តល់ជូនពិសេសៗជាច្រើន

ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) សាខាខេត្តសៀមរាប បានធ្វើការបើកដំណើរការលក់ក្នុងខេត្តសៀមរាប អស់រយៈពេលជាច្រើនឆ្នាំកន្លងមកហើយ ជាមួយសន្ទុះនៃការគាំទ្រផលិតផល និងសេវាកម្មពីសំណាក់អតិថិជន កាន់តែកើនឡើងជាលំដាប់ ក៏ដូចជាការរីកចម្រើនរបស់ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា)។ ដូច្នេះហើយ ដើម្បីបំពេញនូវរាល់តម្រូវការប្រកបដោយគុណភាព និងប្រសិទ្ធភាពខ្ពស់ ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) សាខាខេត្តសៀមរាប បានសម្រេចនូវការផ្លាស់ប្តូរទៅកាន់ទីតាំងអាគារតាំងបង្ហាញថ្មី ដែលមានភាពធំទូលាយ បរិក្ខាទំនើប និងទីកន្លែងមានផាសុកភាព។

អាគារតាំងបង្ហាញថ្មីនេះ មានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ ៦ ចម្ងាយពីទីតាំងអាគារចាស់ចំនួន ២ ២០០ម៉ែត្រ ឬចម្ងាយមកពីភ្លើងស្តុបចុងកៅស៊ូចំនួន ៣០០ម៉ែត្រ ។ អាគារតាំងបង្ហាញថ្មីនេះ នឹងចាប់ផ្តើមបើកដំណើរការចាប់ពីថ្ងៃទី ០១ ខែសីហានេះតទៅ ជាមួយការផ្តល់ជូនពិសេសៗ ក៏ដូចជាបម្រើជូននូវសេវាកម្មជាច្រើនដូចជា៖ ការដាក់លក់រថយន្តថ្មី, សេវាកម្មថែទាំរថយន្ត និងប្តូរប្រេងម៉ាស៊ីន, សេវាកម្មជួសជុលទូទៅ និងលក់គ្រឿងបន្លាស់សុទ្ធ។​

កាន់តែពិសេស ក្នុងឪកាសនៃការបើកដំណើរការអាគាតាំងបង្ហាញថ្មីនេះ ក្រុមហ៊ុន តូយ៉ូតា(ខេមបូឌា) សាខាសៀមរាប ក៏មាននូវកាដូពិសេសសម្រាប់អតិថិជនរបស់ខ្លួននៅក្នុងខែសីហានេះផងដែរ ដោយគ្រាន់តែតម្រូវអោយអតិថិជនធ្វើការថតរូបផ្ទាល់ខ្លួននៅទីតាំងអាគាថ្មីនេះ រួចបង្ហោះនៅលើគណនី Facebook ផ្ទាល់ខ្លួន ដោយ check-in ទៅកាន់​ Toyota Cambodia Siem Reap Branch ភ្ជាប់ជាមួយពាក្យ “ #ToyotaCambodiaSiemReapBranch រួចដាក់ជា Public “ ។

សម្រាប់កាដូពិសេសនេះផងដែរ ក្រុមហ៊ុននឹងធ្វើការចាប់ឆ្នោតរៀងរាល់មួយសប្តាហ៍ម្តងក្នុងកំឡុងខែសីហានេះ ចំពោះអតិថិជនដែលបានចូលរួមក្នុងការលេងនេះដោយគោរពទៅតាមលក្ខខណ្ឌខាងលើ។

សម្រាប់ព័ត៌មានបន្ថែមទាក់ទងនឹងការផ្លាស់ប្តូរទីតាំងថ្មីនេះ គ្រប់អតិថិជនទាំងអស់អាចទំនាក់ទំនងទៅកាន់៖

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Apple ជួលប្រធានផ្នែកអភិវឌ្ឍន៍តួរថយន្ត Lamborghini សម្រាប់ក្រុមរថយន្តរបស់ខ្លួន

ក្រុមហ៊ុន Apple បានសម្ងំធ្វើការលើរថយន្តដំបូងបង្អស់របស់ខ្លួន​ អស់រយៈពេលជាច្រើនឆ្នាំមកហើយ។ ថ្វីបើមានការខកចិត្ត និងការពន្យាពេលជាច្រើនដងក្តី ក្រុមហ៊ុន Apple នៅតែបន្តជំរុញ និងអភិវឌ្ឍរថយន្តរបស់ខ្លួនដដែល។

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ក្រុមហ៊ុនបានបន្ថែមសមាជិកសំខាន់ម្នាក់ទៀត​ ចូលមកក្នុងក្រុមផលិតរថយន្តរបស់ខ្លួន គឺ លោក Luigi Taraborrelli ដែលធ្លាប់បានធ្វើការជាមួយ Lamborghini អស់រយៈពេលពីរទសវត្សរ៍មកហើយ។

លោក Taraborrelli ធ្លាប់ជាប្រធានផ្នែក Chassis and Vehicle Dynamics នៅក្រុមហ៊ុនផលិតរថយន្តអ៊ីតាលីខាងលើ ហើយនឹងមកដឹកនាំការរចនារថយន្ត Apple នាពេលអនាគត។

ច្បាស់ណាស់ ក្រុមហ៊ុន Apple កំពុងបង្កើនកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ជាមួយនឹងការនាំយកបុគ្គលដ៏សំខាន់ គឺលោក Taraborrelli ដែលធ្លាប់បានធ្វើការលើរថយន្ត Lamborghini Urus, Huracan និង Avantador ក្នុងចំណោមគម្រោង Lamborghini ជាច្រើនទៀត។

យ៉ាងណាមិញ បទពិសោធន៍ពីមុនរបស់លោក Taraborrelli ទៅលើតួរថយន្ត, ប្រព័ន្ធចង្កូត, ប្រព័ន្ធជើងក្រោម និងប្រព័ន្ធហ្វ្រាំង ចង្អុលបង្ហាញយ៉ាងច្បាស់ថា Apple ឈានចូលដំណាក់កាលចុងក្រោយនៃការរចនារថយន្តរបស់ខ្លួនហើយ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡាន Mustang ដូចគ្នា កម្លាំងដូចគ្នា មួយប្រើសាំង មួយប្រើអគ្គិសនី មួយណាខ្លាំងជាង? (មានវីដេអូ)

ថ្មីៗនេះ គេហទំព័រ CarWow បានយករថយន្ត ​Ford Mustang GT ដែលដំណើរការដោយប្រេងសាំង និង Ford Mustang Mach-E ដែលដំណើរការដោយថាមពលអគ្គិសនី ដើម្បីប្រណាំងលើផ្លូវលាតមួយស្មើ ក្នុងគោលបំណងស្វែងរកជើងខ្លាំង។

ទោះបីជាយ៉ាងណាក៏ រថយន្ត Mustang GT មានបំពាក់ម៉ាស៊ីនសាំងចំណុះ ៥,០លីត្រ V8 ដែលត្រូវបានកែកុនឲ្យកើនកម្លាំងសរុបដល់ ៤៩០សេះ និងមានកម្លាំងរមួល ៥៣០ញ៉ូតុនម៉ែត្រ ហើយមានទម្ងន់ ១៧៤០គីឡូក្រាម។

ដោយឡែក រថយន្តអគ្គិសនី Ford Mustang Mach-E GT ប្រើម៉ូទ័រអគ្គិសនីចំនួន២ មានកម្លាំងសរុប ៤៨៧សេះ និងកម្លាំងរមួល ៨៦០ញ៉ូតុនម៉ែត្រ ហើយមានទម្ងន់ខ្លួន ២១៩៨គីឡូក្រាម។

ចង់ដឹងថា តើរថយន្ត Mustang មួយណាខ្លាំងជាងមួយណា សូមទស្សនាវីដេអូខាងក្រោម៖

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Nio គ្រោងផលិតរថយន្តអគ្គិសនីតម្លៃតែ ១មុឺនដុល្លារជាង ប្រជែងទីផ្សារដ៏ធំជាមួយ Toyota និង Honda

[បរទេស] កាលពីពេលថ្មីៗ កន្លងទៅនេះ យោងតាមសារព័ត៌មានមួយឲ្យដឹងថា ក្រុមហ៊ុនផលិតរថយន្ត NIO គ្រោងនឹងដាក់បង្ហាញចេញនៅរថយន្តអគ្គិសនីរបស់ខ្លួនជាមួយនឹងតម្លៃទាបត្រឹម ១៤ ៨២០ ដុល្លារ ជាមួយការលក់ក្នុងទីផ្សាររថយន្តអគ្គិសនីដ៏ធំដូចជា Toyota និង Honda ផងដែរ។

ខណៈពេលដែលក្រុមហ៊ុន Nio មើលឃើញម៉ូដែលបច្ចុប្បន្នដែលមានគឺជាគូប្រជែងរបស់ BMW និង Audi ។ នេះបើយោងតាម ​​Reuters ឥឡូវនេះ ក្រុមហ៊ុននេះចង់អភិវឌ្ឍរថយន្តអគ្គិសនីដែលមានតម្លៃទាប ឬទាបជាង Tesla ដែលត្រូវបានគេរាយការណ៍ថាផលិតរថយន្តអគ្គិសនីដែលមានតម្លៃសមរម្យនាពេលអនាគត។

ជាមួយគ្នានេះ នាយកប្រតិបត្តិ NIO លោក William Li បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍នាពេលថ្មីៗនេះថា រថយន្ត Nio ត្រូវតែទៅដល់មនុស្សកាន់តែច្រើន មិនតែប៉ុណ្ណោះ យើងនឹងបង្កើតម៉ាកយីហោដូចជា Audi-Volkswagen និង Lexus-Toyota ។

លោក​បាន​បន្ថែម​ថា​ «​យើង​ចង់​ផ្តល់​ផលិតផល និង​សេវាកម្ម​ល្អ​ប្រសើរ​ក្នុង​តម្លៃ​ទាប​ជាង​ក្រុមហ៊ុន Tesla ។ ហើយក៏បានបញ្ជាក់ផងដែរថា NIO នឹងមិនផលិតរថយន្តអគ្គិសនីដើម្បីប្រកួតប្រជែងជាមួយរថយន្តអគ្គិសនី Wuling Hong Guang MINI EV ដែលមានតម្លៃទាបនេះទេ ប៉ុន្តែត្រូវបានផលិតឡើងដោយក្រុមហ៊ុនបណ្តាក់ទុនរួមគ្នារបស់ GM និង SAIC ។

គួរបញ្ជាក់ផងដែរថា NIO បានប្រកាសលក់រថយន្តបានចំនួន ១២ ៩៦១ គ្រឿងក្នុងខែមិថុនា ឆ្នាំ ២០២២ ដែលជាចំនួន ៦០% ច្រើនជាងឆ្នាំមុន។ ខណៈ បច្ចុប្បន្ន Nio មានម៉ូដែលសរុបចំនួន ៤ ហើយម៉ូដែលចុងក្រោយបំផុតគឺ ET7 ត្រូវបានដាក់បង្ហាញនៅចុងខែមីនា៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុន Jeep បានសម្រេចចិត្តបិទរោងចក្ររបស់ខ្លួននៅក្នុងប្រទេសចិន

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Jeep បានសម្រេចចិត្តបិទរោងចក្ររបស់ខ្លួននៅក្នុងប្រទេសចិន។ ក្នុងនោះ នាយកប្រតិបត្តិ Stellantis លោក Carlos Tavares បានប្រាប់ថាដោយសារការជ្រៀតជ្រែកនយោបាយក្នុងស្រុកដែលជាហេតុផលមួយសម្រាប់ការសម្រេចចិត្តនេះ។ ទោះជាយ៉ាងណាក៏ដោយ ខណៈពេលដែលការផលិតនៅក្នុងប្រទេសនេះបានកំពុងបញ្ចប់នោះ Jeep នឹងបន្តផ្គត់ផ្គង់អ្នកចែកចាយជាមួយនឹងរថយន្តទៅតាមម៉ូឌែលផ្សេងៗ។

ការ​លក់​រថយន្ត​ម៉ាក​នេះមានការ​​ធ្លាក់​ចុះ​ក្នុង​ប្រទេស​ចិន។ ក្នុងនោះ ការ​លក់​រថយន្ត​ផលិត​ក្នុង​ស្រុក និង​ម៉ូដែល​កំពុង​កើន​ឡើង ខណៈ​រថយន្ត​ម៉ាក​អាមេរិក និង​អាល្លឺម៉ង់ កំពុង​មានការ​លក់​ធ្លាក់​ចុះ សូម្បីតែម៉ាកជប៉ុនក៏ឃើញការលក់រថយន្តថ្មីធ្លាក់ចុះផងដែរ។

ទន្ទឹមនឹងនេះ ភាពតានតឹងផ្នែកនយោបាយកើនឡើងបានធ្វើឲ្យក្រុមហ៊ុន Stellantis និងក្រុមហ៊ុនផលិតរថយន្តផ្សេងទៀតមានការព្រួយបារម្ភអំពីទណ្ឌកម្មសេដ្ឋកិច្ចដែលអាចរំខានដល់ប្រតិបត្តិការអាជីវកម្មរបស់ខ្លួននៅក្នុងប្រទេសចិន។ កាលពីដើមឆ្នាំនេះ ក្រុមហ៊ុន Renault ត្រូវបញ្ឈប់ប្រតិបត្តិការនៅក្នុងប្រទេសរុស្ស៊ី បន្ទាប់ពីប្រទេសនេះបានឈ្លានពានអ៊ុយក្រែន ដែលនៅទីបំផុតបានបណ្តាលឲ្យក្រុមហ៊ុន Renault លក់ភាគហ៊ុនទាំងអស់របស់ខ្លួននៅក្នុងក្រុមហ៊ុន Renault Russia ហើយនេះគឺជាអ្វីដែល Jeep សង្ឃឹមថានឹងជៀសវាង។

គួរឲ្យដឹងដែរថា ការបិទរោងចក្រតែមួយគត់របស់ Jeep បានបញ្ចប់កិច្ចព្រមព្រៀងផលិតរយៈពេល ១២ ឆ្នាំជាមួយក្រុមហ៊ុន Guangzhou Automobile Group ដែលជាក្រុមហ៊ុនផលិតរថយន្តរបស់ខ្លួននៅក្នុងប្រទេសចិន។

ការព្រួយបារម្ភអំពីភាពជោគជ័យនៃការលក់នៅក្នុងប្រទេសចិន បង្ហាញពីការសម្រេចចិត្តរបស់ Stellantis ក្នុងការបញ្ឈប់ការផលិតរថយន្ត Jeep ហើយនៅឆ្នាំ ២០២០ នៅពេលដែល PSA Group និង Fiat Chrysler Automobiles បានចរចារការរួមបញ្ចូលគ្នារបស់ពួកគេ មានការព្រួយបារម្ភអំពីដំណើរការរបស់ក្រុមហ៊ុនផលិតរថយន្តទាំងពីរនៅក្នុងប្រទេសផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ពិធីសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការទីតាំងថ្មី នៃក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) សាខាខេត្តសៀមរាប

ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) បានប្រកាសផ្លាស់ប្តូរទីតាំងនិងសម្ពោធអគារថ្មីរបស់ខ្លួនជាផ្លូវការ នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២២ ដែលស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៦ ភូមិខ្នារ សង្កាត់ជ្រៀវ ក្រុងសៀមរាប ខេត្តសៀមរាប។ អគារថ្មីនេះមានទំហំ ១៣៥៨ ម៉ែត្រការ៉េ  ស្ថិតនៅលើផ្ទៃដីសរុប ៥២៥៣ ម៉ែត្រការ៉េ នៅជិតទីប្រជុំជន នៃក្រុងសៀមរាប ដែលនឹងផ្តល់នូវភាពងាយស្រួលជាងមុនដល់អតិថិជនក្នុងការស្វែងរក។ នៅទីតាំងថ្មីនេះផងដែរ ក្រុមហ៊ុនក៏បានបំពាក់នូវសម្ភារៈបរិក្ខារទំនើបថ្មីៗជាច្រើន ដែលផ្តល់នូវផាសុកភាព និង សេវាកម្មប្រកបដោយទំនុកចិត្តខ្ពស់ដល់អតិថិជន។

តាមរយៈសន្ទរកថារបស់លោក រីយ៉ូជិ ហ៊្វូជិតា ​អគ្គនាយកក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) បានបញ្ជាក់ថា៖ ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) សាខាខេត្តសៀមរាបនេះ បានបើកដំណើរការតាំងពីឆ្នាំ២០១២ រហូតមកដល់ពេល បច្ចុប្បន្ន មានរយៈពេលជាង១០ឆ្នាំហើយ។ ដោយមើលឃើញពីសន្ទុះនៃការគាំទ្រពីសំណាក់អតិថិជនជាច្រើន ក្រុមហ៊ុនបានសម្រេចចិត្តផ្លាស់ប្តូរមកទីតាំងថ្មី ដែលអាចដាក់តាំងបង្ហាញរថយន្តជាច្រើនម៉ូឌែលរួមជាមួយ យានដ្ឋានជួសជុលធំទូលាយមានស្តង់ដារខ្ពស់ ចំណតរថយន្តអតិថិជនប្រកបដោយសុវត្ថិភាព កន្លែងផ្តល់ សេវាកម្មប្រឹក្សាជួសជុលរថយន្តរហ័សទាន់ចិត្ត និងកន្លែងទទួលភ្ញៀវយ៉ាងស្រស់ស្អាតដែលអតិថិជនអាចរីករាយ ជាមួយការទទួលទាននូវភេសជ្ជៈជាច្រើនជម្រើស។

លោក រីយ៉ូជិ ហ៊្វូជិតា ​អគ្គនាយកក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា)

លោកបានបន្តទៀតថា៖ ជោគជ័យដែលក្រុមហ៊ុនទទួលបាននាពេលបច្ចុប្បន្ននេះ គឺតាមរយៈទំនុកចិត្តដែល ក្រុមហ៊ុនបានកសាងជាមួយអតិថិជនជាយូរមកហើយ ក្នុងការផ្តល់នូវផលិតផលនិងសេវាកម្មប្រកបដោយ គុណភាព សុវត្ថិភាព និងទំនួលខុសត្រូវខ្ពស់។

​សូមបញ្ជាក់ថាទីតាំងថ្មីនេះ នឹងចាប់ផ្តើមបម្រើសេវាកម្មជាផ្លូវការនៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២២នេះ តទៅ ដោយរួមមានការផ្តល់សេវាកម្មដូចជា លក់រថយន្តថ្មី  ផ្តល់សេវាកម្មថែទាំនិងជួសជុលទូទៅ លក់គ្រឿងបន្លាស់សុទ្ធ ទិញចូលនិងលក់រថយន្តមួយទឹក និងសេវាកម្មភតិសន្យាហិរញ្ញវត្ថុ ​(បង់រំលោះ) ជាដើម។

លោកអ្នកអាចមកទទួលយកបទពិសោធន៏ថ្មី នៅទីតាំងថ្មីនៃក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា)សាខាខេត្តសៀមរាប ចាប់ពីថ្ងៃជូនដំណងនេះតទៅ។ សម្រាប់ព័ត៍មានបន្ថែមសូមទំនាក់ទំនងតាមលេខទូរសព្ទ ០១៧ ២២២៥៥៧/ ០១៧​៣៣៣៥២២៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+