ផ្ទាំងផ្សាយពាណិជ្ជកម្ម

ពិធីសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការទីតាំងថ្មី នៃក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) សាខាខេត្តសៀមរាប

ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) បានប្រកាសផ្លាស់ប្តូរទីតាំងនិងសម្ពោធអគារថ្មីរបស់ខ្លួនជាផ្លូវការ នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២២ ដែលស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៦ ភូមិខ្នារ សង្កាត់ជ្រៀវ ក្រុងសៀមរាប ខេត្តសៀមរាប។ អគារថ្មីនេះមានទំហំ ១៣៥៨ ម៉ែត្រការ៉េ  ស្ថិតនៅលើផ្ទៃដីសរុប ៥២៥៣ ម៉ែត្រការ៉េ នៅជិតទីប្រជុំជន នៃក្រុងសៀមរាប ដែលនឹងផ្តល់នូវភាពងាយស្រួលជាងមុនដល់អតិថិជនក្នុងការស្វែងរក។ នៅទីតាំងថ្មីនេះផងដែរ ក្រុមហ៊ុនក៏បានបំពាក់នូវសម្ភារៈបរិក្ខារទំនើបថ្មីៗជាច្រើន ដែលផ្តល់នូវផាសុកភាព និង សេវាកម្មប្រកបដោយទំនុកចិត្តខ្ពស់ដល់អតិថិជន។

តាមរយៈសន្ទរកថារបស់លោក រីយ៉ូជិ ហ៊្វូជិតា ​អគ្គនាយកក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) បានបញ្ជាក់ថា៖ ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) សាខាខេត្តសៀមរាបនេះ បានបើកដំណើរការតាំងពីឆ្នាំ២០១២ រហូតមកដល់ពេល បច្ចុប្បន្ន មានរយៈពេលជាង១០ឆ្នាំហើយ។ ដោយមើលឃើញពីសន្ទុះនៃការគាំទ្រពីសំណាក់អតិថិជនជាច្រើន ក្រុមហ៊ុនបានសម្រេចចិត្តផ្លាស់ប្តូរមកទីតាំងថ្មី ដែលអាចដាក់តាំងបង្ហាញរថយន្តជាច្រើនម៉ូឌែលរួមជាមួយ យានដ្ឋានជួសជុលធំទូលាយមានស្តង់ដារខ្ពស់ ចំណតរថយន្តអតិថិជនប្រកបដោយសុវត្ថិភាព កន្លែងផ្តល់ សេវាកម្មប្រឹក្សាជួសជុលរថយន្តរហ័សទាន់ចិត្ត និងកន្លែងទទួលភ្ញៀវយ៉ាងស្រស់ស្អាតដែលអតិថិជនអាចរីករាយ ជាមួយការទទួលទាននូវភេសជ្ជៈជាច្រើនជម្រើស។

លោក រីយ៉ូជិ ហ៊្វូជិតា ​អគ្គនាយកក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា)

លោកបានបន្តទៀតថា៖ ជោគជ័យដែលក្រុមហ៊ុនទទួលបាននាពេលបច្ចុប្បន្ននេះ គឺតាមរយៈទំនុកចិត្តដែល ក្រុមហ៊ុនបានកសាងជាមួយអតិថិជនជាយូរមកហើយ ក្នុងការផ្តល់នូវផលិតផលនិងសេវាកម្មប្រកបដោយ គុណភាព សុវត្ថិភាព និងទំនួលខុសត្រូវខ្ពស់។

​សូមបញ្ជាក់ថាទីតាំងថ្មីនេះ នឹងចាប់ផ្តើមបម្រើសេវាកម្មជាផ្លូវការនៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២២នេះ តទៅ ដោយរួមមានការផ្តល់សេវាកម្មដូចជា លក់រថយន្តថ្មី  ផ្តល់សេវាកម្មថែទាំនិងជួសជុលទូទៅ លក់គ្រឿងបន្លាស់សុទ្ធ ទិញចូលនិងលក់រថយន្តមួយទឹក និងសេវាកម្មភតិសន្យាហិរញ្ញវត្ថុ ​(បង់រំលោះ) ជាដើម។

លោកអ្នកអាចមកទទួលយកបទពិសោធន៏ថ្មី នៅទីតាំងថ្មីនៃក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា)សាខាខេត្តសៀមរាប ចាប់ពីថ្ងៃជូនដំណងនេះតទៅ។ សម្រាប់ព័ត៍មានបន្ថែមសូមទំនាក់ទំនងតាមលេខទូរសព្ទ ០១៧ ២២២៥៥៧/ ០១៧​៣៣៣៥២២៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ប្រើពេល៦ខែសោះ Bentley អាចរកលុយចំណេញស្មើពេញមួយឆ្នាំ២០២១

[ទីផ្សារបរទេស] ក្រុមហ៊ុនរថយន្តប្រណីត Bentley បានប្រកាសអំពី​តួលេខហិរញ្ញវត្ថុប្រចាំរយៈពេល៦ខែដំបូងនៃ​ឆ្នាំ​២០២២នេះ ហើយ​ទោះ​បី​ជា​ប្រឈមមុខនឹងបញ្ហាផ្គត់ផ្គង់ ក៏ក្រុមហ៊ុនអាចទទួលបានប្រាក់ចំណេញ​ច្រើន​ស្មាន​មិន​ដល់។

រំលឹកទៅកាលពេញមួយឆ្នាំ២០២១ ក្រុមហ៊ុន Bentley អាចរកប្រាក់ចំណេញបានប្រមាណ ៣៩៧​លាន​ដុល្លារ ដែលជា​ឆ្នាំ​ដ៏​ល្អមួយ​សម្រាប់ Bentley។ យ៉ាងណាក្ដី ក្នុងពេល៦ខែដំបូងនៃឆ្នាំ២០២២នេះ Bentley អាចស្វែងរកប្រាក់ចំណេញបានប្រមាណ ៤០៦,៥​លាន​ដុល្លារ ដែលច្រើនលើសពេញមួយឆ្នាំ២០២១បាត់ទៅហើយ។

Bentley បាន​បញ្ជាក់ថាប្រាក់ចំណូលនៅឆមាសទីមួយនៃឆ្នាំ២០២២នេះ មាន​ប្រមាណ ១,៧៤ពាន់​លាន​ដុល្លារ កើន​ឡើង​ពី ១,៣៥​ពាន់​លាន​ដុល្លារ ដែលរកបាននៅឆមាសទីមួយនៃឆ្នាំ២០២១ ហើយប្រាក់​ចំណូល​បាន​ពី​ការលក់រថយន្តមួយ​គ្រឿង​បាន​កើន​ពី​ជិត ១៩ម៉ឺន​ដុល្លារ ឡើងមកដល់ ២១៧ ០០០ដុល្លារ។

នេះមានន័យថា Bentley អាចលក់រថយន្តដែលមានតម្លៃប្រមាណ ២០ម៉ឺនដុល្លារ ឬ ២៥ម៉ឺនដុល្លារ ច្រើន​ជាង​ម៉ាក​រថយន្ត​ប្រណីត​ដទៃទៀត ដោយ​ឆមាសដំបូងនេះ Bentley អាចលក់រថយន្តបាន ៧ ៣៩៨គ្រឿង កើនឡើង ៣% ធៀប​នឹង​ឆ្នាំ​២០២១។

រថយន្តដែលលក់ដាច់ជាងគេគឺរថយន្ត Bentayga ដែល​មាន​ចំណែក ៤០% នៃចំនួន​លក់ ខណៈដែលរថយន្ត Flying Spur ថ្មី​មាន​ចំណែក ២៧% និងរថយន្ត Continental GT មានចំណែក ៣៣%៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំនួនលក់ឡានអគ្គិសនីនៅអឺរ៉ុបធ្លាក់ចុះជាលើកដំបូង គិតចាប់ពីឆ្នាំ២០២០

[ទីផ្សារបរទេស] តួលេខរថយន្តថ្មីដែលចុះបញ្ជីនៅអឺរ៉ុប នៅពេញមួយខែមិថុនា មានការធ្លាក់ចុះយ៉ាងខ្លាំង ហើយសូម្បីតែរថយន្ត​អគ្គិសនី​ក៏​មាន​ការ​ធ្លាក់ចុះចំនួនលក់ផងដែរ។

កាលពីខែមិថុនា ឆ្នាំ២០២២ រថយន្តថ្មីដែលចុះបញ្ជីមាន​សុរប ១ ០៥៤ ៨០៧គ្រឿង ដែលជាការថយចុះ ១៧% ធៀបនឹងខែមិថុនា ឆ្នាំ២០២១ ដែលពេលនោះ​មាន​រថយន្ត ១ ២៦៨ ៥០៨គ្រឿង បានចុះបញ្ជី។ តួលេខនេះបានក្លាយ​ជាតួលេខប្រចាំខែ​មិថុនា​ដែល​លទ្ធ​ផល​ទាបជាងគេចាប់តាំងពី​ឆ្នាំ១៩៩៣។

បញ្ជាក់ថារថយន្តអគ្គិសនីក៏មានការប៉ះពាល់ដែរ ដោយកាលពីខែមិថុនា ឆ្នាំ២០២២នេះ មានរថយន្តអគ្គិសនី​សុទ្ធ និងរថយន្ត​ PHEV ចំនួន ២១៥ ០០០គ្រឿង បានចុះបញ្ជី ជាការធ្លាក់ចុះ ៨% ធៀបនឹងខែមិថុនា ឆ្នាំ២០២១។ តួលេខនេះដែរគឺជាការថយចុះធំជាងគេសម្រាប់​រថយន្តអគ្គិសនី គិតចាប់ពីខែមេសា ឆ្នាំ២០២០មក។

ត្បិតថាការម៉ាករថយន្តមួយចំនួនប្រឈមនឹងការធ្លាក់ចុះនៅខែមិថុនា ប៉ុន្តែម៉ាករថយន្តដទៃទៀតបែរជាកត់សម្គាល់ពីការ​រីកចម្រើន​ទៅ​វិញ។ តួយ៉ាងដូចជា Renault កើនឡើង​ចំណែកទីផ្សារពី ១០% ឡើង​ដល់ ១២,១% ខណៈដែលក្រុមហ៊ុន​ផលិត​រថយន្ត​ចិន​មាន​កំណើន ៩៣% សម្រាប់ខែមិថុនា ឆ្នាំ២០២២៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Mercedes-AMG SL ឆ្នាំ២០២២ ប្រភេទបើកដំបូល ចេញតម្លៃលក់ជាផ្លូវការ ចាប់ពី ១៣៧៤០០ដុល្លារ

កាលពីប៉ុន្មានខែមុន ក្រុមហ៊ុន Mercedes-AMG បានបញ្ចេញរថយន្ត SL ជំនាន់ថ្មី ដែលមានការឌីហ្សាញរូបរាងថ្មី ហើយឥឡូវនេះ ក្រុមហ៊ុនក៏បានប្រកាសថា រថយន្ត SL ប្រភេទបើកដំបូលបាន នឹងមានតម្លៃចាប់ពី ១៣៧ ៤០០ដុល្លារ នៅលើទីផ្សារសហរដ្ឋអាមេរិក។

រថយន្ត Mercedes-AMG SL 55 Touring មានបំពាក់លក្ខណៈពិសេសមួយចំនួន ដូចជា ចង្កៀងមុខ LED, ផ្លិតទឹកអូតូ និង កាងកន្ទុយត្រី Active Rear Spoiler ព្រមទាំងយ៉ាន់កង់ទំហំ២០អ៊ីញ ជាមួយប្រព័ន្ធហ្វ្រាំង high-performance braking system ជាដើម។

ចំណែកឯផ្នែកខាងក្នុងវិញ វាមានបំពាក់កុងទ័រឌីជីថលទំហំ ១២,៣អ៊ីញ និងដៃចង្កូត AMG Performance steering wheel ស្រោបដោយស្បែក Napper Leather ក៏ដូចជា អេក្រង់កម្សាន្តទំហំ ១១,៩អ៊ីញ ដែលអាចភ្ជាប់ជាមួយមុខងារ Android Auto និង Apple CarPlay ដោយមិនចាំបាច់ប្រើខ្សែទៀតផង។

រថយន្ត Mercedes-AMG SL 55 Touring ប្រើម៉ាស៊ីន twin-turbo ចំណុះ ៤,០លីត្រ V8 មានកម្ឡាំង ៤៦៩សេះ និងកម្លាំងរមួល ៦៩៩ញ៉ូតុនម៉ែត្រ ប្រើប្រអប់លេខអូតូ ៩វគ្គ និងប៉ុងពីរមកស្តង់ដារតែម្តង។ វាអាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេលត្រឹមតែ ៣,៨វិនាទីប៉ុណ្ណោះ ហើយមានល្បឿនអតិបរមាដល់ទៅ ២៩៤គីឡូម៉ែត្រក្នុងមួយម៉ោង។

ក្រុមហ៊ុន Mercedes-AMG ក៏មានផ្តល់ជម្រើសមួយម៉ូដែលទៀតដែរ គឺ SL 63 ដែលមានតម្លៃចាប់ពី ១៧៨ ១០០ដុល្លារ ហើយមានបំពាក់ម៉ាស៊ីណ twin-turbo V8 មានកម្លាំង ៥៧៧សេះ និងកម្លាំងរមួល ៧៩៩ញ៉ូតុនម៉ែត្រ អាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេល ៣,៥វិនាទី ហើយមានល្បឿនអតិបរមាដល់ ៣១៥គីឡូម៉ែត្រក្នុងមួយម៉ោង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Jaguar Land Rover ខាតបង់ទឹកប្រាក់ចំនួន ៦៣៦ លានដុល្លារ ដោយសារកង្វះខាតបន្ទះឈីប និងបញ្ហាខ្សែសង្វាក់ផ្គត់ផ្គង់ផ្សេងទៀត

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Jaguar Land Rover បានប្រកាសពីការខាតបង់ប្រចាំត្រីមាសចំនួន ៦៣៦ លានដុល្លារ មុនពេលបង់ពន្ធ ខណៈដែលដំណើរការហិរញ្ញវត្ថុរបស់ខ្លួននៅតែបន្តរងផលប៉ះពាល់ដោយកង្វះខាតបន្ទះឈីប និងបញ្ហាខ្សែសង្វាក់ផ្គត់ផ្គង់ផ្សេងទៀត។

ក្នុងនោះការខាតបង់របស់ខ្លួនរួមមានមុនពេលឡើងថ្លៃពន្ធពី ១៣៣ លានដុល្លារ កាលពីឆ្នាំមុន Jaguar Land Rover បានបង្ហាញថាការលក់នៅតែបន្តមានឧបសគ្គ ហើយការកើនឡើងនៃម៉ូដែល Range Rover និង Range Rover Sport ថ្មីនៅតែយឺតជាងការរំពឹងទុក។ ការរួមចំណែកដល់ការខាតបង់នេះគឺអតិផរណាមិនអំណោយផលនៅទឹកប្រាក់ខានបង់ ១៩៥ លានដុល្លារ និងការវាយតម្លៃរូបិយប័ណ្ណ និងទំនិញឡើងវិញនៅ ២៨៦ លានដុល្លារ ពីមួយឆ្នាំទៅមួយឆ្នាំ។ ជាមួយគ្នានេះ ប្រាក់ចំណូលបានកើនឡើងដល់ ៥,៣៥ ពាន់លានដុល្លារសម្រាប់ត្រីមាសដោយធ្លាក់ចុះ ៧,៦ ភាគរយ។

ក្រុមហ៊ុនផលិតរថយន្តបានលក់រថយន្តចំនួន ៧៨ ៨២៥ គ្រឿងក្នុងត្រីមាសចុងក្រោយនេះ ដោយធ្លាក់ចុះត្រឹមតែ ១៨៣ គ្រឿងប៉ុណ្ណោះពីត្រីមាសដែលបញ្ចប់នៅថ្ងៃទី ៣១ ខែមីនា ប៉ុន្តែមានការថយចុះគួរឲ្យកត់សម្គាល់ ៣៧ ភាគរយធៀបនឹងត្រីមាសទីពីរនៃឆ្នាំ ២០២១ ។ ជាមួយគ្នានេះ Jaguar Land Rover មានរថយន្តជិត ២០០ ០០០ គ្រឿងដែលទទួបានការបញ្ជាទិញពីអតិថិជនរបស់ខ្លួន ដែលក្នុងនោះមានការបញ្ជាទិញចំនួន ៦២ ០០០ គ្រឿងសម្រាប់ Range Rover ថ្មី, Range Rover Sport ២០ ០០០គ្រឿង  និងLand Rover Defender ៤៦ ០០០​ គ្រឿង ។

ទន្ទឹមនឹងនេះ នាយកប្រតិបត្តិក្រុមហ៊ុន Jaguar Land Rover លោក Thierry Bolloré បាននិយាយថា “យុទ្ធសាស្រ្តរបស់យើងក្នុងការផ្តល់នៅអនាគតនៃប្រណីតភាពដល់អតិថិជនរបស់យើងនៅតែបន្តក្នុងល្បឿនមួយ នៅពេលដែលយើងពន្លឿនផែនការរបស់យើងសម្រាប់អាជីវកម្មដែលដឹកនាំដោយរថយន្តអគ្គិសនីដំបូងគេ” ។ ឥឡូវនេះវាកំពុងចាប់ផ្តើមងើបឡើងវិញនៅកំណើនផលិតកម្ម ដើម្បីសម្រេចបានបរិមាណកាន់តែច្រើន ហើយនឹងអនុញ្ញាតឱ្យយើងទាញយកអត្ថប្រយោជន៍ពីបញ្ជាទិញពីយើងនៅក្នុងត្រីមាសទីពីរ។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Jaguar Land Rover រំពឹងថាដំណើរការហិរញ្ញវត្ថុរបស់ខ្លួននឹងប្រសើរឡើងយ៉ាងខ្លាំងក្នុងឆ្នាំនេះ ដោយសារការកែលម្អការផ្គត់ផ្គង់បន្ទះឈីប និងការកើនឡើងនៃផលិតកម្ម Range Rover និង Range Rover Sport៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ម៉ូដែលពិសេស Suzuki Jimny Sierra 4Sport មានផលិតតែ ១០០ គ្រឿងប៉ុណ្ណោះ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Suzuki បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅម៉ូឌែលពិសេស Suzuki Jimny Sierra 4Sport ដែលជារថយន្ត SUV ខ្នាតតូចទ្វារ ៥ ជំនាញខាងបើកបរលើផ្លូវលំបាក ឬ Off-Road ដែលផ្តល់ជូនក្នុងចំនួនកំណត់ចំនួន ១០០ គ្រឿងជាមួយនឹងតម្លៃលក់ ១៨១ ៩៩០ ដុល្លារសម្រាប់ទីផ្សារប្រេស៊ីល។

SUZUKI Jimny Sierra 4Sport មកជាមួយនឹងរចនាប័ទ្មដ៏រឹងមាំតុបតែងពណ៌តួខ្លួនពណ៌ប្រផេះ ដោយមានគម្របកាពារភក់ទំហំធំជាប់ជាមួយកាងនិងប៉ាណាខាងមុខហើយបានបន្ថែមជាមួយនឹងបំពង់ផ្សែង និងដំបូល roof rack ពណ៌ខ្មៅ។ ខណៈផ្នែកចំហៀងមានឡូហ្គោ 4SPOR ជាមួយស្ទីគ័រ 4SPORT និង 4X4 ថាសកង់ស្ព័រទំហំ ១៥ អ៊ីញពណ៌ខ្មៅ ស្រោបដោយសំបកកង់ Pirelli M/T ។

នៅខាងក្នុង តុបតែងជាមួយពណ៌ខៀវនៅលើរន្ធម៉ាស៊ីនត្រជាក់ ប្រអប់លេខ និងកៅអីស្បែកមានឡូហ្គោអក្សរ 4Sport។ មិនតែប៉ុណ្ណោះ រថយន្ត SUZUKI Jimny Sierra 4Sport អាច​បើកបរក្នុងជម្រៅទឹកដល់ទៅ ៦០០ ម.ម.

ចូលទៅកាន់ផ្នែកម៉ាស៊ីនវិញ​ រថយន្តនេះដំណើរការដោយម៉ាស៊ីនចំណុះ ១,៥ លីត្រ អាចផលិតកម្លាំងបាន ១០៧ សេះ​ និងកម្លាំងរមួល ១៣៨ ញ៉ូតុនម៉ែត្រ ភ្ជាប់ជាមួយប្រអប់លេខអូតូ ៤ វគ្គ ប៉ុង ២ វិលកង់ទាំងអស់ all-wheel drive AllGrip Pro៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Ford ឲ្យតម្រុយពីឡានភីកអាប់ Maverick ត្រៀមចេញប្រភេទថ្មី

[ទីផ្សារបរទេស] ក្នុងអំឡុងពេលប្រកាសលទ្ធផលចំណូលប្រចាំត្រីមាសទីពីរ លោក Jim Farley នាយកប្រតិបត្តិ Ford បាន​ឲ្យ​តម្រុយអំពីរថយន្ត Maverick ប្រភេទថ្មី រួមជាមួយរថយន្តម៉ូដែលថ្មីៗមួយចំនួនទៀតផងដែរ។

នាយកប្រតិបត្តិរូបនេះមិនបាននិយាយលម្អិតអ្វីឡើយអំពីរថយន្តម៉ូដែលថ្មី ប៉ុន្តែ​តាម​រយៈរូបភាពដែល​គេថត​បាន​កន្លង​មក​ បាន​បង្ហាញ​អំពី​រថយន្ត Maverick Tremor ដែល​មើល​ទៅគឺជាប្រភេទ PHEV ដែល​មាន​ប្រើប្រាស់​ប្រព័ន្ធ​បើកបរវិលកង់ទាំងបួន ឬ​ហៅ​ថា​ប៉ុងពីរ។

រថយន្តដទៃទៀតដែលលោក Jim Farley បានឲ្យតម្លៃមានដូចជា​រថយន្ត Bronco ដោយ​លោកបាន​លើកឡើងថា​គ្រប់រថយន្ត Bronco គ្រប់​ប្រភេទរួមមានប្រភេទ Badlands, Wildtrak, Everglades និង Raptor ជាដើមគឺ​ផ្ដោត​លើ​ការបើកបរ​ Off-Road ជា​ចម្បង។ យ៉ាងណាក្ដី​លោក​យល់​ឃើញថាអតិថិជនមួយចំនួនអាចនឹងទន្ទឹងរង់ចាំ Bronco ដែលមាន​ប្រណីត​ភាព​ខ្ពស់។

ម៉ូដែលបន្ទាប់គឺរថយន្ត Mustang ជំនាន់ថ្មី ដែលនឹងត្រូវបង្ហាញវត្តមាននៅថ្ងៃទី១៤ ខែកញ្ញា ក្នុងកម្មវិធី​តាំង​បង្ហាញ​រថយន្ត​អាមេរិក​ខាង​ជើង​អន្តរជាតិ ដោយលោក Jim Farley លើកឡើងថា​វាគឺជារថយន្ត​ដ៏​ទាក់ទាញ​មួយ។ មិនទាន់ចប់នោះទេ លោក Jim Farley ក៏បានឲ្យតម្រុយអំពីរថយន្តភីកអាប់ Super Duty ជំនាន់ថ្មីដែលនឹងបង្ហាញ​ខ្លួន​នៅ​អំឡុង​ចុងឆ្នាំ​២០២២នេះ​ផងដែរ៕

 

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Ford រកលុយបាន​ជិត ៣៨ពាន់លានដុល្លារពីការលក់ឡានបីខែ

[ទីផ្សារបរទេស] ក្រុមហ៊ុន Ford ទទួលបានលទ្ធផលយ៉ាងអស្ចារ្យលើប្រាក់ចំណេញ និងប្រាក់ចំណូល​ដែល​រក​បាន​នៅ​ត្រីមាស​ទី​ពីរ ហើយ​រំពឹងថានឹងបន្តជោគជ័យ​រហូតដល់ត្រីមាសទីបី និងទីបួនជាបន្តបន្ទាប់ទៀត។

ប្រាក់ចំណូលរបស់ Ford ជារួមបានកើនឡើងពី ២៦,៨ពាន់លានដុល្លារកាលពីត្រីមាសទីពីរ ឆ្នាំ​២០២១ ឡើង​មក​ដល់ ៤០,២​ពាន់​លាន​ដុល្លារ នៅត្រីមាសទីពីរនៃឆ្នាំ២០២២។ បន្ថែមពីនេះប្រាក់ចំណូលពីការលក់រថយន្តមានការកើនឡើងរហូតដល់ ៥៧% ​ដោយ​មាន​សរុប ៣៧,៩ពាន់លានដុល្លារ។

Ford ក៏បានរាយការណ៍ផងដែរអំពី​​ប្រាក់ចំណេញ ៦៦៧លាន​ដុល្លារ ដែល​ក្នុងនោះបានរាប់បញ្ចូល​លើ​ការខាតបង់ជាមួយ​ភាគ​ហ៊ុន​របស់​ក្រុមហ៊ុន Rivian ផងដែរ។ Ford បានបិទបញ្ចប់ត្រីមាសទីពីរជាមួយសាច់ប្រាក់សុទ្ធ ២៩ពាន់លានដុល្លារ និង​ទ្រព្យសរុប ៤៥​ពាន់​លាន​ដុល្លារ។

ទៅថ្ងៃមុខ Ford រំពឹងថា​ប្រាក់ចំណូល​មុន​គិតពន្ធ​សម្រាប់ពេញមួយឆ្នាំ​២០២២នេះ អាចនឹងមាន​ចន្លោះ​ពី ១១,៥ពាន់​លានដុល្លារ ទៅ ១២,៥​ពាន់​លាន​ដុល្លារ ដែល​តំណាងឲ្យការកើនឡើង ១៥% ទៅ ២៥% ធៀប​នឹង​លទ្ធផល​ឆ្នាំ​២០២១៕

 

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចេញតម្លៃហើយ! ឡាន Toyota GR Supra ២០២៣ ប្រើលេខដៃ ដាក់លក់ស្មើប្រភេទប្រើលេខអូតូ

ក្រុមហ៊ុន Toyota បានប្រកាសចេញតម្លៃនៃរថយន្តស្ព័រ GR Supra ស៊េរីឆ្នាំ២០២៣ ប្រភេទប្រើលេខដៃជាផ្លូវការ ប៉ុន្តែមិនមានអ្វីខុសប្លែកគ្នានោះទេ ពោលគឺមានតម្លៃស្មើនឹងប្រភេទប្រើលេខអូតូដែរ។

យោងតាមប្រភពព័ត៌មាន រថយន្ត Toyota GR Supra 3.0 Base MT ២០២៣ នឹងមានតម្លៃ ៥២ ៥០០ដុល្លារ នៅលើទីផ្សារសហរដ្ឋអាមេរិក ដូចទៅនឹង ម៉ូដែល GR Supra 3.0 Base I6 ដែរ។ ជាមួយគ្នានេះ ម៉ូដែល GR Supra 3.0 Premium MT ក៏មានតម្លៃ ៥៥ ៦៥០ដុល្លារ ដូចទៅនឹង GR Supra 3.0 Premium I6 ដែរ។

ដោយឡែក ចំពោះម៉ូដែល GR Supra 3.0 A91-MT នឹងត្រូវដាក់លក់ក្នុងតម្លៃ ៥៨ ៣៤៥ដុល្លារ ខណៈម៉ូដែលនេះមានតែជម្រើសលេខដៃប៉ុណ្ណោះ ហើយមានពណ៌ស Matte White ឬ ប្រផេះ CU Later Gray ផ្តាច់មុខ ជាមួយនឹងយ៉ាន់កង់ទំហំ ១៩អ៊ីញ ជាប្រភេទ Forged Wheels ពណ៌ប្រផេះ Frozen Gunmetal Gray។

យ៉ាងណាមិញ ចំពោះម៉ូដែលប្រើម៉ាស៊ីនចំណុះ ២,០លីត្រ ទំហំ ៤ស៊ីឡាំង នឹងមិនមានជម្រើសលេខដៃនោះទេ ហើយតម្លៃរបស់វាគឺចាប់ពី ៤៣ ៥៤០ដុល្លារ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡូយណាស់! ឡានវ៉ែនអគ្គិសនី Volkswagen ID. Buzz Cargo សាកម្តងជិះបាន ៤១៣គ.ម៉ តម្លៃខ្ទង់ ៤ម៉ឺនដុល្លារ

ក្រុមហ៊ុន Volkswagen បានប្រកាសចេញតម្លៃនៃរថយន្តអគ្គិសនី ID. Buzz Cargo សម្រាប់ទីផ្សារចក្រភពអង់គ្លេសជាផ្លូវការ។

រថយន្តប្រភេទវ៉ែនអគ្គិសនីនេះផ្តល់ជម្រើស ២ ម៉ូដែល គឺ Commerce តម្លៃចាប់ពី ៤៦ ៣០០ដុល្លារ និង Commerce Plus តម្លៃចាប់ពី ៥១ ៥០០ដុល្លារ។

រថយន្ត ID. Buzz Cargo ប្រើគ្រោងឆ្អឹង MEB platform ដែលមានប្រវែងតួខ្លួន ៤,៧ម៉ែត្រ ទទឹង ១,៩ម៉ែត្រ និងប្រវែងពីកង់មុខទៅកង់ក្រោយ ២,៩ម៉ែត្រ។ វាផ្តល់ជម្រើស ៨ពណ៌ខុសៗគ្នា គឺ Candy White, Lime Yellow, Energetic Orange, Starlight Blue, Bay Leaf Green, Mono Silver, Deep Black និង ពណ៌ two-tone ដែលគួបផ្សំរវាងពណ៌ Candy White ជាមួយ Starlight Blue។

គួរឲ្យដឹងថា រថយន្ត ID. Buzz Cargo បំពាក់កញ្ចប់អាគុយអគ្គិសនីទំហំ ៧៧គីឡូវ៉ាត់ម៉ោង និងម៉ូទ័រអគ្គិសនីមួយ មានកម្លាំង ២០១សេះ ប្រើប៉ុងមុខ។ វាផ្តល់ចម្ងាយបើកបរសរុប ៤១៣គីឡូម៉ែត្រ នៅពេលសាកភ្លើងពេញម្តង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+