ផ្ទាំងផ្សាយពាណិជ្ជកម្ម

បុគ្គលិករបស់ Cristiano Ronaldo បើករថយន្ត Bugatti Veyron តម្លៃ ២លានដុល្លារជាង របស់ខ្លួនទៅបុកជញ្ជាំងក្នុងប្រទេសអេស៉្បាញ

[បរទេស] កាលពី​ថ្ងៃ​ច័ន្ទ ទី​២០ មិថុនា ខ្សែប្រយុទ្ធ Cristiano Ronaldo របស់ក្រុម Manchester United បានទទួលដំណឹងដ៏គួរឲ្យភ្ញាក់ផ្អើលមួយ បន្ទាប់ពីរថយន្ត Bugatti Veyron សំណព្វចិត្តរបស់គាត់ ត្រូវបានរកឃើញនៅក្នុងស្ថានភាពខូចខាតដោយបុគ្គលិករបស់ខ្លួនបើកទៅបុកជញ្ជាំង នៅ​លើ​កោះ Mallorca ប្រទេស​អេ​ស្ប៉ា​ញ​ ។

ទោះ​បី​ជា​យ៉ាង​ណា ហេតុការណ៍​នេះ​កីឡាករ​បាល់ទាត់​វ័យ ៣៧ ឆ្នាំ​មិន​មែន​ជា​អ្នក​បើក​បរ​នៅ​ពេល​នោះ​ទេ។ មានសេចក្តីរាយការណ៍ថា អង្គរក្សរបស់គាត់បានបើកឡានតម្លៃច្រើនជាង ២លានដុល្លារ ទៅបុកនឹងជញ្ជាំងនៅរមណីយដ្ឋានឆ្នេរ Sa Goma។ ទន្ទឹមនឹងនេះ ​ប៉ូលិស​ចុះ​ដល់​កន្លែង​កើត​ហេតុ​បានសន្និដ្ឋានថា រថយន្ត​ទំនើប​​នេះ វា​បាន​បុក​ជញ្ជាំង​ទ្វារ​ផ្ទះ​ក្បែរ​មន្ទីរពេទ្យ Joan March រហូត​ដល់​ខ្ទេច​ផ្នែកខាងមុខ ចំណែក​អ្នក​បើក​បរ​មិន​មាន​របួស​អ្វី​ឡើយ។

ជាមួយគ្នានេះដែរ ក៏មានសេចក្តីរាយការណ៍ថា រថយន្តម៉ាក Bugatti Veyron ដ៏ប្រណិតនេះគឺជារថយន្តសំណព្វចិត្តរបស់ Ronaldo ដែលនាំយកមកពីទីក្រុង Manchester ចក្រភពអង់គ្លេស ដើម្បីប្រើជាមួយគ្រួសាររបស់គាត់ក្នុងអំឡុងពេលសម្រាកនៃរដូវកាលនេះ។

គួរបញ្ជាក់ផងដែរ សម្រាប់ Cristiano Ronaldo ត្រូវបានគេចាត់ទុកថាជាកីឡាករបាល់ទាត់ដ៏ល្បី និងជោគជ័យមួយរូប ដែលមានរថយន្តដ៏ប្រណិត supercar ជាច្រើន រួមមានម៉ាករថយន្តដូចជា Aston Martin, Bentley និង Ferrari Monza និងមាន​រថយន្ត​កម្រ​ជា​ច្រើន​ផង​ដែរ​។ លើសពីនេះ ត្រូវបានគេរាយការណ៍ថាគាត់បានចំណាយច្រើនជាង ១០លានដុល្លារ ដើម្បីកាន់កាប់រថយន្ត Bugatti Centodieci មានត្រឹមតែ ១០ គ្រឿងប៉ុណ្ណោះនៅលើពិភពលោកកាលពីឆ្នាំមុន៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Mercedes-AMG ប្រារព្ធខួបលើកទី ៥៥ របស់ខ្លួន ជាមួយនឹងម៉ាកយីហោថ្មី Mercedes-AMG One

[បរទេស] កាលពីឆ្នាំ ១៩៦៧ វិស្វករឈ្មោះ Hans Werner Aufrecht និង Erhard Melcher បានបង្កើតក្រុមហ៊ុនមួយ ហើយសព្វថ្ងៃ​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា Mercedes-AMG ហើយ​ដើម្បី​អបអរ​ដល់ខួប​រយៈពេល ៥៥ ឆ្នាំ​របស់​ខ្លួន ក្នុងនោះ Affalterbach ចាប់ផ្តើមយុទ្ធនាការទីផ្សារម៉ូដែលថ្មីមួយទៀតគឺ Mercedes-AMG One។

យុទ្ធនាការម៉ាកយីហោថ្មីផ្តោតលើប្រធានបទ “55 years – changing the game ” រួមមានរថយន្ត Mercedes-AMG ដូចជារថយន្តប្រណាំង 300 SEL 6.9 AMG រថយន្ត 300 E 5.6 “The Hammer” CLK DTM និង SLS AMG Electric Drive។

ជា​ការ​ពិត​ណាស់ Mercedes-AMG One ដែល​ទើប​តែ​បង្ហាញ​ខ្លួន​ក្នុង​ការ​ផលិត​ដែល​ដាក់​បច្ចេក​វិទ្យា Formula 1 លើ​រថយន្ត​នេះគឺជាអ្វីដែល​សំខាន់បំផុត​មួយ​ក្នុង​យុទ្ធនាការ​នេះ។ ក្នុងនោះ Mercedes-AMG អះអាង​ថា បច្ចេកវិជ្ជា​បើកបរ​កូនកាត់ Hybrid Formula 1 drive technology ត្រូវ​បាន​យកចេញ​ពី​ទីលាន​ប្រណាំង​មក​កាន់​ដងផ្លូវ​ជា​លើក​ដំបូង​ក្នុង​ពិភពលោក។

ទន្ទឹមនឹងនេះ ការសិក្សារចនា Vision AMG គឺជាការសម្លឹងមើលទៅអនាគតរបស់ Mercedes-AMG ។ រថយន្ត coupe ទ្វារបួនប្រើប្រាស់គ្រោងឆ្អឹង independent AMG.EA ដែលបច្ចុប្បន្នកំពុងត្រូវបានបង្កើតឡើងសម្រាប់ម៉ូដែលដំណើរការអគ្គិសនីសុទ្ធជាមួយនឹងបច្ចេកវិទ្យា e-drive ។

ជាមួយគ្នានេះ រំពឹងថាយុទ្ធនាការប្រព័ន្ធផ្សព្វផ្សាយសង្គម 360-degree នឹងដំណើរការជាមួយយុទ្ធនាការម៉ាកយីហោខួបលើកទី ៥៥ រួមទាំងបុគ្គលិក AMG បានបង្ហាញពីទំនាក់ទំនងជាមួយ “Changing the game” តាមរយៈបណ្តាញសង្គមរបស់ពួកគេផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Bugatti ចេញម៉ូដែលពិសេស Bugatti Chiron special edition មានតែ ៣គ្រឿងប៉ុណ្ណោះ នៅលើសកលលោក

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Bugatti បានធ្វើការដាក់បង្ហាញម៉ូដែលពិសេស Bugatti Chiron ដែលដាក់ឈ្មោះតាមកូនស្រីរបស់វិស្វកររថយន្តដ៏ល្បីល្បាញ Ettore Bugatti ដែលមានចំនួនតែ ៣ គ្រឿងប៉ុណ្ណោះ ដោយរួមមាន Chiron ចំនួន​ ១គ្រឿង និង Chiron Sport ចំនួន ២គ្រឿង។

ម៉ូដែលនេះមានផ្នែកខាងក្រៅធ្វើពីសរសៃកាបូនជាមួយនឹងពណ៌លឿងដិតនៅលើគែមជុំវិញប៉ាណាមុខ និងឡូហ្គោ “EB” នៅលើគម្របម៉ាស៊ីន។ លើសពីនេះ ហត្ថលេខារបស់ L’Ébé ពណ៌មាស លេចឡើងនៅផ្នែកខាងក្រោមនៃកាង spoiler ខាងក្រោយ។

ចំណែកនៅផ្នែកខាងក្នុងវិញ​ ត្រូវបានគ្របដណ្ដប់ដោយស្បែកពណ៌ខៀវជាមួយនឹងសរសៃកាបូន។ កៅអីក៏ត្រូវបានប៉ាក់ដោយហត្ថលេខារបស់ L’Ébé ផងដែរ។ ហើយនៅលើទ្វារបង្ហាញម៉ូដែលលេចធ្លោក្នុងប្រវត្តិសាស្ត្ររបស់ Bugatti រួមមាន Chiron, Veyron, EB110 និងផ្សេងៗទៀត។

ម៉ូដែលនេះត្រូវបានបំពាក់ដោយម៉ាស៊ីនចំណុះ ៤,០​ លីត្រ W16 turbochargers ៤ ផលិតកម្លាំងបាន ១ ៤៨០  សេះ ភ្ជាប់ជាមួយនឹងប្រអប់លេខអូតូ  dual-clutch ៧វគ្ក មានល្បឿនអតិបរមា ៤២០ គីឡូម៉ែត្រក្នុងមួយម៉ោង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានប៉ុងពីរប្រភេទដំបូលទាល ទាំង ១០ម៉ូដែល មានតម្លៃធូរថ្លៃបំផុត ប្រចាំឆ្នាំ២០២២

រថយន្តប្រភេទដំបូលទាល Hatchback បានទាក់ទាញចំណាប់អារម្មណ៍មនុស្សជាច្រើន ទាំងការឌីហ្សាញ និងភាពងាយស្រួលប្រើប្រាស់ ជាពិសេសគឺឃ្លុបដាក់ឥវ៉ាន់ធំរបស់ពួកវា។ បច្ចុប្បន្ន រថយន្ត Hatchback ប៉ុងពីរ បានក្លាយជាទីពេញនិយមមួយ សម្រាប់អ្នកចូលចិត្តលេងល្បឿន ព្រោះថាវាផ្តល់នូវការបើកបរដ៏ល្អមួយ។

ខាងក្រោមនេះគឺជារថយន្តប៉ុងពីរប្រភេទដំបូលទាល ទាំង ១០ម៉ូដែល មានតម្លៃធូរថ្លៃបំផុតប្រចាំឆ្នាំ២០២២៖ (លើទីផ្សារសហរដ្ឋអាមេរិក)

១០) BMW i4 M50 កម្លាំង ៥៣៦សេះ មានតម្លៃ ៦៥ ៩០០ដុល្លារ

៩) Audi TT Coupe កម្លាំង ២២៨សេះ មានតម្លៃ ៥០ ៥០០ដុល្លារ

៨) BMW 430i xDrive Gran Coupe កម្លាំង ២៥៥សេះ មានតម្លៃ ៤៧ ២០០ដុល្លារ

៧) Audi A5 Sportback 40 TFSI កម្លាំង ២០១សេះ មានតម្លៃ ៤៣ ៩០០ដុល្លារ

៦) Volkswagen Golf R កម្លាំង ៣១៥សេះ មានតម្លៃ ៤៣ ៦៤៥ដុល្លារ

៥) Kia Stinger GT-Line AWD កម្លាំង ៣០០សេះ មានតម្លៃ ៤០ ៦៩០ដុល្លារ

៤) MINI Cooper S Clubman ALL4 កម្លាំង ១៨៩សេះ មានកម្លាំង ៣៦ ៥០០ដុល្លារ

៣) Toyota Prius LE AWD-e កម្លាំង ១២១សេះ មានកម្លាំង ២៧ ២៣៥ដុល្លារ

២) Mazda3 Hatchback Preferred AWD កម្លាំង ១៨៦សេះ មានតម្លៃ ២៧ ១៥០ដុល្លារ

១) Subaru Impreza 5-Door កម្លាំង ១៥២សេះ មានតម្លៃ ១៩ ២៩៥ដុល្លារ

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Renault Zoe EV ឆ្នាំ២០២២ សាកភ្លើងម្តងជិះបាន ៣៩៥គ.ម តម្លៃមិនដល់ ៣ម៉ឺនដុល្លារ

រថយន្តអគ្គិសនី Renault Zoe EV ស៊េរីឆ្នាំ២០២២ ថ្មី បានបង្ហាញខ្លួនជាផ្លូវការ ជាមួយនឹងការអាប់ដេតមួយចំនួន។

Renault Zoe EV ថ្មីនេះផ្តល់ជម្រើសចំនួន ៣ ម៉ូដែល គឺ Equlibre, Evolution និង Iconic។ វាបានបន្ថែមពណ៌ប្រផេះថ្មីមួយទៀត ហៅថា Shadow Grey និង យ៉ាន់កង់ឌីហ្សាញថ្មី ផងដែរ។

ចំពោះម៉ូដែល Zoe Equilibre មានបំពាក់កុងទ័រឌីជីថល ១០អ៊ីញ និងអេក្រង់កម្សាន្ត Touchscreen ៧អ៊ីញមកស្តង់ដារ ជាមួយនឹងកាត Keyless Card, ប្រព័ន្ធម៉ាស៊ីនត្រជាក់ manual air-conditioning, speaker ៤គ្រាប់ និង ប្រព័ន្ធ autonomous emergency braking (AEB) ជាដើម។

រីឯម៉ូដែល Zoe Evolution មានបន្ថែមមុខងារផែនទី, សេនស័រចូលចតខាងក្រោយ, ប្រព័ន្ធម៉ាស៊ីនត្រជាក់អូតូ, មុខងារ traffic sign recognition, lane departure warning និង lane-keeping assist ផងដែរ។

សម្រាប់ម៉ូដែលខ្ពស់បំផុតគឺ Zoe Iconic មានបន្ថែមយ៉ាន់កង់ Alloy ១៧អ៊ីញ ហើយមានហាយឡាយពណ៌មាសលើប៉ាណាមុខ, រន្ធបឺតខ្យល់ខាងមុខ និង អំពូលកាត់អ័ព្ទ និង អេក្រង់កម្សាន្ត Touchscreen ៩,៣អ៊ីញ ផងដែរ។

Zoe Equlibre និង Zoe Evolution មានកម្លាំង ១០៨សេះ ខណៈ Z Zoe Iconic មានកម្លាំង ១៣៣សេះ។ ពួកវាបំពាក់កញ្ចប់អាគុយទំហំ ៥២គីឡូវ៉ាត់ម៉ោង ដែលផ្តល់ចម្ងាយបើកបរដល់ ៣៩៥គីឡូម៉ែត្រ នៅពេលសាកភ្លើងពេញម្តង។

Renault Zoe EV ឆ្នាំ២០២២ ត្រូវបានដាក់លក់ក្នុងតម្លៃ ២៩ ១៣០ដុល្លារ សម្រាប់ម៉ូដែល Equlibre, ៣១ ៣៣០ដុល្លារ សម្រាប់ម៉ូដែល Evolution និង ៣២ ៤៩៥ដុល្លារ សម្រាប់ម៉ូដែល Iconnic៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡាន ១០ម៉ូដែល ធ្លាក់ថ្លៃតិចជាងគេ ក្រោយជិះបាន៣ឆ្នាំ

[ទីផ្សារបរទេស] ការវិភាគរបស់ស្ថាប័ន Zutobi បានបង្ហាញអំពីរថយន្ត​ច្រើនម៉ូដែលដែលអាចរក្សាតម្លៃបានល្អជាងគេក្រោយ​ប្រើ​ប្រាស់រយៈពេលបីឆ្នាំ ដោយខាងក្រោមនេះជារថយន្តកំពូលទាំង១០ដែលអាចរក្សាតម្លៃបានល្អជាងគេ សម្រាប់ទីផ្សារ​សហរដ្ឋអាមេរិក ៖

១. Toyota Tacoma ៖ ធ្លាក់ថ្លៃ ២១,៩៣% (៦ ២៥៩ដុល្លារ)

២. Ford F-Series ៖ ធ្លាក់ថ្លៃ ២៤,៤៨% (៩ ៦៤២ដុល្លារ)

២. Ford Ranger ៖ ធ្លាក់ថ្លៃ ២៤,៤៨% (៧ ១៤៦ដុល្លារ)

៤. Tesla Model 3 ៖ ធ្លាក់ថ្លៃ ២៤,៧៩% (១១ ៤៥០ដុល្លារ)

៥. Nissan Frontier ៖ ធ្លាក់ថ្លៃ ២៥,១៥% (៧ ៧៦២ដុល្លារ)

៦. Chevrolet Colorado ៖ ធ្លាក់ថ្លៃ ២៥,៤៩% (៧ ២១២ដុល្លារ)


៧. Toyota RAV4 ៖ ធ្លាក់ថ្លៃ ២៥,៩៧% (៧ ២០៣ដុល្លារ)

៨. Mazda 3 ៖ ធ្លាក់ថ្លៃ ២៦,៣១% (៦ ២៥២ដុល្លារ)

៩. Toyota Tundra ៖ ធ្លាក់ថ្លៃ ២៦,៨៧% (១០ ៦៦៥ដុល្លារ)

១០. BMW X3 ៖ ធ្លាក់ថ្លៃ ២៧,០២% (១២ ០៧៧ដុល្លារ)

 

 

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បែកធ្លាយរូបរាងឡាន Toyota Crown ប្រភេទ SUV

[ទីផ្សារបរទេស] រូបភាពប៉ាតង់ដែលទំនងជាបង្ហាញពីរថយន្ត Toyota Crown ស៊េរីឆ្នាំ២០២៣ បានលេចធ្លាយលើ​អនឡាញ​ ដែល​បាន​បញ្ជាក់​អំពីការតភ្ជាប់គ្នារវាងរថយន្ត Sedan ជាមួយរថយន្ត SUV។

ប្រភពចេញពីប្រទេសជប៉ុនបានឲ្យដឹងថា Toyota បានផ្លាស់ប្ដូររថយន្ត Crown ចេញពីប្រភេទរថយន្ត Sedan ដែលជា​ប្រភេទ​រថយន្ត​កំពុងធ្លាក់ចុះប្រជាប្រិយភាព រួចជំនួសដោយ​រូបរាងប្រភេទ Coupe SUV មានទ្វារខាងក្រោយបើកឡើង ដែលជា​រូបរាង​កំពុង​ពេញនិយមលើទីផ្សារអន្តរជាតិ។

រូបភាពដែលចេញផ្សាយដោយ Design Watch និង Predict Cars បានអះអាងថាជាប៉ាតង់សម្រាប់រថយន្ត Crown ជំនាន់​ថ្មី ដែលចុងក្រោយវាអាចនឹងប្រើឈ្មោះថា Crown Cross។

ប្រភពពី Best Car បានរាយការណ៍ឲ្យដឹងថា Crown SUV នឹងមានបំពាក់ម៉ាស៊ីន ២,៥លីត្រ ៤ស៊ីឡាំង Hybrid ដែល​ប្រើ​ប្រអប់លេខស្វ័យប្រវត្តិ CVT ឬមានជម្រើសម៉ាស៊ីន ២,៤លីត្រ Turbocharged ៤ស៊ីឡាំង ដែល​មាន​ប្រអប់​លេខ​ស្វ័យ​ប្រវត្តិ​៦​វគ្គ។

គួរដឹងថារថយន្ត Toyota Crown ស៊េរីឆ្នាំ២០២៣ មានការលេចលឺថានឹងបង្ហាញមុខជាផ្លូវការនៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ​២០២២​ ខាងមុខនេះផ្ទាល់តែម្ដង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Hyundai បង្ហាញរូបភាព Teaser នៃម៉ូដែលថ្មី Hyundai Stargaze គ្រោងវ៉ៃឡុកទីផ្សាររថយន្តប្រភេទ MPV

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Hyundai បានធ្វើការដាក់បង្ហាញនៅរូបភាព Teaser នៃរថយន្ត Hyundai Stargazer ដែលជាម៉ូដែលថ្មី នឹងក្លាយជាគូប្រជែងថ្មីជាមួយ Mitsubishi Xpander, Toyota Avanza និង Suzuki Ertiga ដែលត្រូវបានអភិវឌ្ឍជាពិសេសសម្រាប់ទីផ្សារអាស៊ីអាគ្នេយ៍ និងឥណ្ឌា។

តាមរូបភាព teaser នៃរថយន្ត Stargazer បង្ហាញពីភាពស្រដៀងគ្នាបំផុតជាមួយ Staria ជាមួយនឹងរចនាប័ទ្មអនាគតដែលត្រូវបានបំផុសគំនិតដោយយានអវកាស។ ជាមួយបន្ទាត់ភ្លើង LED ប្រវែងវែង និងចង្កៀងមុខ split headlights ជាមួយនឹងប៉ាណាមុខធំ។ ចង្កៀងក្រោយប្រភេទ LED រាងស្លីមអូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង ដែលមានពាក្យ “Stargazer” មានទីតាំងនៅខាងក្រោមឡូហ្គោ។

លើសពីនេះ ចំណុចទាញទ្វារខាងក្រោយមានទីតាំងនៅជិតគែមខាងក្រោយ ដែលមានន័យថា Stargazer មានរចនាប័ទ្មបើកធម្មតាជំនួសឲ្យទ្វារូតដូច Toyota Sienta ។ បន្ថេមពីនេះ រថយន្តអាចប្រវែងប្រហែល ៤ ៥០០ មីលីម៉ែត្រជាមួយនឹងកាប៊ីនដែលមានកៅអីបីជួរ ការរៀបចំ ៦ ឬ ៧ កៅអី។

មិនតែប៉ុណ្ណោះ រថយន្ត Hyundai Stargazer អាចនឹងប្រើប្រាស់គ្រោងឆ្អឹង និងម៉ាស៊ីនជាមួយរថយន្ត Kia Carens។ នោះមានន័យថា រថយន្តនេះត្រូវបានគេរំពឹងថានឹងប្រើម៉ាស៊ីនសាំង ឬម៉ាស៊ូតចំណុះ ១,៥ លីត្រ អាចមានកម្លាំង ១១៣ សេះ និងកម្លាំងរមួល ១៤៤ ញ៉ូតុនម៉ែត្រ បំពាក់ដោយប៉ុង១ វិលកង់ខាងមុខ និងជម្រើសនៃប្រអប់លេខដោយដៃ ឬស្វ័យអូតូ ។

គួរឲ្យដឹងថា ក្រុមហ៊ុន Hyundai គ្រោងនឹងដាក់លក់ Stargazer នៅខែមិថុនា ដោយម៉ូដែល MPV នឹង​ត្រូវ​ផលិត​ក្នុង​ប្រទេស​ឥណ្ឌូណេស៊ី ដែល​ក្រុមហ៊ុន​ផលិត​រថយន្ត​កូរ៉េ​កំពុង​ផលិត​រថយន្ត​អគ្គិសនី Creta, Santa Fe និង Ioniq 5 ជាមួយតម្លៃ​ប្រហែល ១០ ៥០០ ដុល្លារ ដល់ ១៣ ៦០០ ដុល្លារ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុន RMA Cambodia បានប្រារព្ធពិធី ”ប្រគល់រថយន្ត ហ្វដ ចំនួន១គ្រឿង និងដាក់ឲ្យដំណើរការមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសរថយន្ត ហ្វដ-ធី អេស អាយ” នៅវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន (TSI)

ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) (RMA Cambodia) បានធ្វើការប្រារព្ធពិធី “ប្រគល់រថយន្ត ហ្វដ ចំនួន ១គ្រឿង និងដាក់ឲ្យដំណើរការមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសរថយន្ត ហ្វដ-ធី អេស អាយ” ជូនដល់វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តី ក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម ហឿន សំនៀង នាយកវិទ្យាស្ថានតេជោសែនសាធារណការ និងដឹកជញ្ជូន (TSI) លោក Benjamin V. Wohlauer ភារធារីនៃស្ថានទូតអាមេរិកប្រចាំព្រះរាជាណាចក្រកម្ពុជា លោកស្រី Dianne Craig អគ្គនាយិកាគ្រប់គ្រងក្រុមទីផ្សារអន្តរជាតិនៃក្រុមហ៊ុន Ford Motor Company លោកស្រី Yukontorn Wisadkosin អគ្គនាយិកាគ្រប់គ្រងទីផ្សារអាស៊ាននៃក្រុមហ៊ុន Ford Motor Company

លោក Kevin Whitcraft អគ្គនាយកនៃក្រុមហ៊ុន អ អិម អេ (គ្រុប) លោក ងន សាំង អគ្គនាយកនៃក្រុមហ៊ុន អ អិម អេ (ខេមបូឌា) និងគណៈគ្រប់គ្រង រួមទាំងបុគ្គលិកនៃក្រុមហ៊ុន អ អិម អេ (ខេមបូឌា) និង Ford Motor Company។

មជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសរថយន្ត ហ្វដ-ធី អេស អាយ ជាមជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញបច្ចេកទេសជុសជុល និងថែទាំរថយន្ត Ford ដែលត្រូវបានបង្កើតឡើងសម្រាប់ប្រើប្រាស់ក្នុងការបណ្តុះបណ្តាលវិជ្ជាជីវៈបច្ចេកទេសរថយន្តក្នុងវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន (TSI)​។

ក្រុមហ៊ុន អ អិម អេ បានធ្វើការឧបត្ថម្ភ និងគាំទ្រវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូនក្នុងការបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសរថយន្ត ហ្វដ-ធី អេស អាយ នេះឡើង ដោយធ្វើការជួសជុល និងកែលំអររោងជាងទាំងមូល ព្រមទាំងបំពាក់នូវគ្រឿងបរិក្ខារសម្រាប់សិក្សា និងគ្រឿងតុបតែងលំអរ រថយន្ត ហ្វដ ១គ្រឿង និងបង្កើតកម្មវិធីបណ្ដុះបណ្ដាលជំនាញបច្ចេកទេសនានា សម្រាប់ផ្ដល់ឱកាសដល់សិស្ស និស្សិតសិក្សារៀនសូត្រ ហ្វឹកហាត់ការងារដោយអនុវត្ដន៍ផ្ទាល់ជាមួយអ្នកជំនាញបច្ចេកទេស និងគ្រូបង្គោលរបស់ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) តាមរយៈកិច្ចសហប្រតិបតិ្តការរវាងក្រុមហ៊ុន អ អិម អេ (ខេមបូឌា) និងវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន។

លោក ងន សាំង អគ្គនាយកនៃក្រុមហ៊ុន អ អិម អេ (ខេមបូឌា)

ឆ្លៀតក្នុងឱកាសនេះដែរ លោក ងន សាំង អគ្គនាយកនៃក្រុមហ៊ុន អ អិម អេ (ខេមបូឌា) បានមានប្រសាសន៍ថា៖ “ ជារៀងរាល់ឆ្នាំ ក្រុមហ៊ុន អ​ អិម​​ អេ​ (ខេមបូឌា) បានចំណាយទឹកប្រាក់ជាច្រើន សម្រាប់ការវិនិយោគលើការបណ្ដុះបណ្ដាលបច្ចេកទេស និងជំនាញផ្សេងៗដល់បុគ្គលិក និងសិស្សនិស្សិតតាមសាលាបច្ចេកទេសនានា ដើម្បីទទួលបានឱកាសមកសិក្សា និងអនុវត្តន៍ផ្ទាល់ ជាមួយអ្នកឯកទេសរបស់យើងនៅតាមបណ្ដាក្រុមហ៊ុននានាដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន អ អិម អេ ខេមបូឌា។ តាមរយៈការវិនិយោគទៅលើវិស័យធនធានមនុស្សដូចដែលបានរៀបរាប់ខាងលើនេះហើយដែលជាកត្តាជុំរុញឲ្យកកើតឡើងនូវមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសរថយន្ត ហ្វដ-ធី អេស អាយ នេះលេចចេញជារូបរាងឡើង។

ឯកឧត្តម ហឿន សំនៀង នាយកវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន

ឯកឧត្តម ហឿន សំនៀង នាយកវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន បានមានប្រសាសន៍ថា៖ “កាលពីថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២១ វិទ្យាស្ថានបានចុះអនុស្សារណៈ នៃការយោគយល់គ្នា​ជាមួយក្រុមហ៊ុន អ អិម អេ (ខេមបូឌា) លើក្របខណ្ឌកិច្ចសហប្រតិបត្ដិការអប់រំបណ្ដុះបណ្ដាលបច្ចេកទេសរយៈពេល​ ៥ឆ្នាំ។ ជាសមិទ្ធិផល នៃ​ការចុះអនុស្សារណៈ នៃការយោគយល់នេះ ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) បានជួយ​ជាសម្ភារៈបច្ចេកទេស មកដល់វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន នៃក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងការ​រៀបចំ និងធ្វើនវានុវត្ដ អគារមួយកន្លែងរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ទៅជា​មជ្ឈមណ្ឌលបណ្ដុះបណ្ដាលបច្ចេកទេស ហ្វដ-ធី អេស អាយ។ ក្រៅពីវគ្គបណ្ដុះបណ្ដាលជំនាញបច្ចេកទេសយានយន្ដ មជ្ឈមណ្ឌលក៏មានគម្រោងបង្រៀនវគ្គខ្លីៗ ដូចជា៖ ការបើកបរ Forklift   ការបើកបរគ្រឿងចក្រធន់ធ្ងន់ និងការថែទាំគ្រឿងចក្រទាំងអស់នោះផងដែរ។”

លោកស្រី Dianne Craig អគ្គនាយិកាគ្រប់គ្រងក្រុមទីផ្សារអន្តរជាតិនៃក្រុមហ៊ុន Ford Motor Company

លោកស្រី Dianne Craig អគ្គនាយិកាគ្រប់គ្រងក្រុមទីផ្សារអន្តរជាតិនៃក្រុមហ៊ុន Ford Motor Company បានមានប្រសាសន៍ថា៖ “ខ្ញុំពិតជាមានសេចក្តីសោមនស្សរីករាយ និងគាំទ្រជាខ្លាំងចំពោះគំនិតផ្តួចផ្តើមរបស់ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ក្នុងការជ្រើសរើសយករថយន្ត Ford Ranger ស៊េរីថ្មីឆ្នាំ ២០២៣ ឧបត្ថម្ភជូនដល់វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន ដែលនេះជាឱកាសមួយដ៏ល្អសម្រាប់ឲ្យសិស្ស និស្សិតក្នុងការរៀន និងស្វែងយល់ពីគ្រឿងបង្គំ ប្រព័ន្ធជើងក្រោម ប្រព័ន្ធសុវត្ថិភាព និងបច្ចេកវិទ្យាជំនាន់ចុងក្រោយនៃ Ford Ranger ស៊េរីថ្មីឆ្នាំ ២០២៣ នេះ។”

លោក Benjamin V. Wohlauer ភារធារីនៃស្ថានទូតអាមេរិកប្រចាំព្រះរាជាណាចក្រកម្ពុជា

លោក Benjamin V. Wohlauer ភារធារីនៃស្ថានទូតអាមេរិកប្រចាំព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា៖ “ខ្ញុំមានមោទនភាពចំពោះក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ក្នុងការឧបត្ថម្ភរថយន្តហ្វដចំនួន ១គ្រឿង និងបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសរថយន្ត ហ្វដ-ធី អេស អាយ នេះឡើងដែលវាជា​ការ​អភិវឌ្ឍ​បន្ថែម​ទៅ​លើ​ការ​អប់រំ​វិជ្ជាជីវៈ កម្លាំង​ពលកម្ម ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​នៅព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាបានជម្រុញភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការរវាងសហរដ្ឋអាមេរិក និងព្រះរាជាណាចក្រកម្ពុជា។”

ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តី ក្រសួងសាធារណការ និងដឹកជញ្ជូន 

ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តី ក្រសួងសាធារណការ និងដឹកជញ្ជូន បានមានប្រសាសន៍ថា៖ “តាមរយៈកិច្ចសហប្រតិបត្ដិការ រវាង វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន នៃក្រសួងសាធារណការ និងដឹកជញ្ជូន និង ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) និង​តាមរយៈមជ្ឍមណ្ឌលបណ្ដុះបណ្ដាលបច្ចេកទេស ហ្វដ-ធី អេស អាយ នេះ ឯកឧត្ដមទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន សង្ឃឹមយ៉ាងមុតមាំថា បញ្ហាកង្វះខាតធនធានមនុស្សលើបច្ចេកទេសជួសជុលយានយន្ត ក៏ដូចជាកង្វះខាតធនធានមនុស្សតាមយានដ្ឋាន នានា នឹងត្រូវបានដោះស្រាយ ហើយសិក្ខាកាម និងនិស្សិត ដែលបានចូលរៀននៅមជ្ឈមណ្ឌលនេះនឹងទទួលបានចំណេះដឹងច្បាស់លាស់ និងអាចមានសមត្ថភាពតម្លើងរថយន្ត បម្រើការនៅតាមយានដ្ឋាន ឬ គ្រប់គ្រងយានដ្ឋានដោយផ្ទាល់បាន។  ការដែលមានជំនាញវិជ្ជាជីវៈ និងបច្ចេកទេសយានយន្ដ ច្បាស់លាស់នេះ ក៏នឹងអាចចូលរួមចំណែក​ដល់ការកាត់បន្ថយការកែច្នៃ ការដំឡើងយានយន្ដ ខុសបច្ចេកទេសគ្មានគុណភាព និង​កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍តាមដងផ្លូវ ព្រោះថា នៅពេលដែលយានយន្ដត្រូវបានដំឡើង ត្រូវបានជួសជុល និងត្រូវបានថែទាំ ដោយ​អ្នកជំនាញវិជ្ជាជីវៈ នោះបញ្ហាបច្ចេកទេស ដែលអាចមានជាយថាហេតុ នៅលើដងផ្លូវ​ក៏ត្រូវបានកាត់បន្ថយបណ្ដើរៗ ផងដែរ។”៕

 

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ខ្លាំងបាត់! ត្រឹមរយៈពេល ២៤ម៉ោង រថយ​ន្ត Dongfeng Fengshen Haoji ទទួលបានការកក់ទុកមុនច្រើនជាង ១មុឺនគ្រឿង ក្នុងប្រទេសចិន

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Dongfeng បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅរថយ​ន្ត Dongfeng Fengshen Haoji ដោយក្នុងរយៈពេល ២៤ ម៉ោងទទួលបានការកក់ទុកច្រើនជាង ១០ ២៣៧ គ្រឿង ជាមួយនឹងតម្លៃលក់ចាប់ពី ១៨ ៩៨៧ ​ដុល្លារ ដល់ ២០ ៩៣២ ដុល្លារ ក្នុងទីផ្សារប្រទេសចិន ។

រថយន្ត Dongfeng Fengshen Haoji មានប្រវេងសរុប ៤ ៧២០ ម.ម ទទឹង ១ ៩១០ ម.ម កំពស់ ១ ៧០២ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៨២៥ ម.ម។ ចំពោះការរចនាទៅលើប៉ាណាមុខឲ្យឈ្មោះថា Waterfall-inspired grille ដែលត្រូវបានរចនាឡើងអបជាមួយនឹងចង្កៀងមុខ LED។

ខណៈ ផ្នែក​ខាងចំហៀង​ត្រូវ​បាន​ប្រាស់នូវតួរខ្លួនពីរ​ពណ៌​និថ ផ្នែកខាងក្រោយមានបំពាក់ជាមួយចង្កៀងប្រភេទ LED អូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង និងបំពង់ស៊ីមាំងភ្លោះផងដែរ។

ចំណែកនៅផ្នែកខាងក្នុងកាប៊ីនសង្កត់ធ្ងន់ទៅលើភាពទំនើបខ្លាំងជាមួយនឹងដៃចង្កូតប្រភេទ 2-spoke កុងទ័រព័ត៌មានប្រភេទ LCD ទំហំ ១២,៣ អ៊ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១២,៣ អ៊ីញ កៅអីពណ៌សត្រូវបានរចនាឡើងយ៉ាងពិសេសសម្រាប់អ្នកបើកបរ និងអ្នកដំណើរជាមួយមុខទំនើបៗផងដេរ។

បើនិយាយអំពីផ្នែកម៉ាស៊ីនវិញ រថយន្តនេះដំណើរការដោយម៉ាស៊ីនកូនកាត់ Hybrid Dongfeng Mach Power MHD ចំណុះ ១,៥ លីត្រ ផលិតកម្លាំងបាន ២៤១ សេះ និងកម្លាំងរមួល ៥៤០ ញ៉ូតុនម៉ែត្រ និងម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ ផលិតកម្លាំងបាន ២០១ សេះ កម្លាំងរមួល ៣០៥ ញ៉ូតុនម៉ែត្រ ភ្ជាប់ជាមួយប្រអប់លេខស្វ័យអូតូ Getrag ៧ វគ្គ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+