ផ្ទាំងផ្សាយពាណិជ្ជកម្ម

Kia Carnival ឆ្នាំ២០២៣ ចេញតម្លៃផ្លូវការ ចាប់ពី ៣២ ៦០០ដុល្លារ ចេញពីរោងចក្រ

ក្រុមហ៊ុន Kia បានប្រកាសចេញរថយន្ត Carnival ស៊េរីឆ្នាំ២០២៣ របស់ខ្លួនជាផ្លូវការ សម្រាប់ទីផ្សារសហរដ្ឋអាមេរិក ដោយទទួលបានការអាប់ដេតមួយចំនួនតូច ប៉ុន្តែមានតម្លៃថ្លៃជាងមុន។

រថយន្ត Kia Carnival SX ឆ្នាំ២០២៣ ឥឡូវនេះមាន Option ប្រសើរជាងមុន គឺកុងទ័រឌីជីថលទំហំ ១២,៣អ៊ីញ ជំនួសឲ្យកុងទ័រចាស់ប្រភេទ Analog និងបន្ទះបង្ហាញទំហំ ៤,២អ៊ីញ។ វាក៏ទទួលបានមុខងារ Blind-Spot View Monitor ផងដែរ ប៉ុន្តែអេក្រង់កម្សាន្តនៅកៅអីខាងក្រោយ ពេលនេះក្លាយទៅជា Option វិញ មិនមែនស្តង់ដារដូចមុនទៀតឡើយ។

ចំពោះ Carnival SX Prestige ដែលជាប្រភេទ Option ខ្ពស់បំផុត មានបំពាក់កៅអី ៨ មកស្តង់ដារ ខណៈកៅអីជួរទី២ ជាប្រភេទ VIP Lounge គឺជា Option។ មិនខុសពីម៉ូដែល SX ឡើយ វាក៏បាត់បង់អេក្រង់កម្សាន្តផ្នែកខាងក្រោយមកស្តង់ដារដែរ។

ដោយឡែក ចំពោះតម្លៃវិញ រថយន្ត Kia Carnival ឆ្នាំ២០២៣ ត្រូវបានដាក់លក់ក្នុងតម្លៃចាប់ពី ៣២ ៦០០ដុល្លារ ពោលគឺថ្លៃជាងស៊េរីមុន ៣០០ដុល្លារ។ ចំពោះប្រភេទ mid-level គឺ Carnival EX មានតម្លៃចាប់ពី ៣៨ ១០០ដុល្លារ ខណៈម៉ូដែល SX នៅរក្សាតម្លៃ ៤១ ៣០០ដុល្លារដដែល។ ចុងក្រោយគេគឺ Carnival SX Prestige ធូរថ្លៃជាងមុន ៦០០ដុល្លារ ព្រោះតែការបាត់បង់ Option អេក្រង់កម្សាន្តផ្នែកខាងក្រោយមកស្តង់ដារ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Tesla ដំឡើងតម្លៃរថយន្ត Model Y ក្នុងប្រទេសចិនរហូតដល់ ៥ភាគរយ

យោងតាមសារព័ត៌មាន Reuters បានបង្ហាញថាក្រុមហ៊ុន Tesla Inc បាន​ដំឡើង​តម្លៃ​រថយន្ត Model Y មួយ​ចំនួន​សម្រាប់​នៅលើទីផ្សារ​ប្រទេស​ចិន​។

តម្លៃនៅលើគេហទំព័រចិនរបស់ក្រុមហ៊ុនផលិតរថយន្តអាមេរិកនេះ បានបង្ហាញថាតម្លៃសម្រាប់ម៉ូដែល Long Range នៃម៉ូដែល Y បានកើនឡើង ៥ភាគរយដល់ ៣៩៤ ៩០០យន់ ឬ ៥៨ ៩១៩ដុល្លារ ខណៈដែលតម្លៃសម្រាប់ម៉ូឌែលផ្សេងទៀត និង Model 3 គឺមិនផ្លាស់ប្តូរនោះទេ។

គួរបញ្ជាក់ផងដែរថា Tesla បានដំឡើងតម្លៃសម្រាប់ម៉ូដែលរថយន្តទាំងអស់របស់ខ្លួននៅក្នុងសហរដ្ឋអាមេរិកកាលពីថ្ងៃព្រហស្បតិ៍ ដើម្បីឆ្លើយតបទៅនឹងបញ្ហាខ្សែសង្វាក់ផ្គត់ផ្គង់សកលដែលបន្តកើតមាន និងការកើនឡើងថ្លៃដើមផងដែរ៕

 

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ផ្លូវការហើយ! ឡានអគ្គិសនី Sony រួមគ្នាផលិតជាមួយ Honda នឹងចេញលក់ឆ្នាំ ២០២៥

[ទីផ្សារបរទេស] បន្ទាប់ពីបានបង្ហាញចេញ Concept រថយន្តអគ្គិសនីចំនួនពីររួចមក Sony បានប្រកាសកាលពី​ដើម​ឆ្នាំ​២០២២​នេះ​ថា​ ខ្លួន​កំពុងស្វែងរក​ដៃ​គូ​ដើម្បី​ចូលរួម​ក្នុង​វិស័យ​រថយន្តអគ្គិសនីជាមួយគ្នា។

ក្រោយមកនៅដើមខែមីនា ការស្វែងរកនោះក៏ត្រូវបានបញ្ចប់ ដោយ Sony បានរកឃើញ Honda ជាដៃគូ និងបានសម្រេចថា​បង្កើត​ក្រុមហ៊ុន​មួយ​រួមគ្នា ដោយមានចំណែកម្នាក់ពាក់កណ្ដាល​ក្នុងក្រុមហ៊ុន។ ពេលនេះ​ឈ្មោះក្រុមហ៊ុនត្រូវបានប្រកាស​ចេញ​ជា​ផ្លូវ​ការ​ហើយគឺមានឈ្មោះថា Sony Honda Mobility Inc. មាន​មូលដ្ឋាននៅទីក្រុងតូក្យូ ដែល​ចាប់​ផ្ដើម​បង្កើតឡើង​នៅ​មុន​បំណាច់​ឆ្នាំ​នេះ។

ការលក់រថយន្តអគ្គិសនីក្រោមក្រុមហ៊ុនថ្មីនេះ បានកំណត់ថានឹងចាប់ផ្ដើមនៅក្នុងឆ្នាំ ២០២៥ នៅពេលដែល Sony និង Honda ក៏​នឹង​ចាប់​ផ្ដើម​ផ្ដល់​សេវាកម្ម​រថយន្ត​ដូចគ្នា។ ដំណឹងដទៃទៀតនៅ​មិន​ទាន់​បង្ហាញ​ឲ្យដឹងនៅឡើយទេ ប៉ុន្តែ​តាមការប្រកាស​បាន​ឲ្យ​ដឹង​អំពី​ការបែងចែកតួនាទីរបស់ក្រុមហ៊ុនទាំងពីរ។

ក្រុមហ៊ុន Honda និង Sony មានគោលបំណងផ្ដល់ជូនរថយន្តអគ្គិសនីដែលមានតម្លៃ ប៉ុន្តែ​គេនៅមិនច្បាស់ថារថយន្ត Concept​ Vision-S 01 និង Vision S-02 នឹងជាផ្នែកមួយនៃរថយន្តដែលគ្រោងដាក់​លក់​ឬ​យ៉ាងណា៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ត្រៀមៗ ឡាន SUV ដំបូងរបស់ Ferrari នឹងប្រកាសចេញនៅខែកញ្ញា

[ទីផ្សារបរទេស] រំលឹកទៅកាលពីខែកញ្ញា ឆ្នាំ២០១៨ ក្រុមហ៊ុន Ferrari បានប្រកាសអំពីរថយន្ត SUV ដំបូងរបស់ខ្លួនដែលនឹង​មាន​ឈ្មោះថា Purosangue ហើយរយៈពេលជិតបួនឆ្នាំ​ក្រោយ រថយន្តនេះនៅមិនទាន់បង្ហាញវត្តមានជាផ្លូវការ​នៅ​ឡើយ។

យ៉ាងណា ការរង់ចាំអាចនឹងត្រូវបញ្ចប់ ព្រោះថានៅខែកញ្ញាខាងមុខនេះ Ferrari នឹងប្រកាសចេញរថយន្ត SUV ដំបូង​របស់​ខ្លួន​ដែល​មាន​បំពាក់ម៉ាស៊ីន​មហា​កម្លាំង ១២ស៊ីឡាំង។ ដំណឹងនៃការប្រកាសនេះបានធ្វើឡើងក្នុងកម្មវិធី Capital Markets Day របស់​ក្រុមហ៊ុន ដោយក្នុងកម្មវិធីនេះក៏មានប្រកាសដំណឹងសំខាន់ផ្សេងទៀតដែរ។

រូបភាព Teaser

បន្ថែមពីនេះដែរ Ferrari នឹងធ្វើការកំណត់ចំនួនលក់​រថយន្ត SUV ដំបូងនេះ ដោយ​កំណត់ឲ្យស្ថិតនៅ​ត្រឹមក្រោម ២០% ប៉ុណ្ណោះ​ក្នុង​ចំនួន​លក់រថយន្តជាប្រចាំឆ្នាំ។ ដោយឡែករថយន្ត Icona និងរថយន្តមហាកម្លាំងថ្មី កាន់តែកំណត់ចំនួន​លក់​តិច​ជាង​នេះ ដើម្បីធ្វើ​ឲ្យរថយន្តទាំងនេះមានភាពពិសេស និងមិនមែនចេះតែអាចទិញបាននោះទេ។

ត្រឹមឆ្នាំ២០២៦ ៦០%នៃរថយន្តរបស់ Ferrari នឹងមានជាប្រភេទ Hybrid រួមជាមួយអគ្គិសនីសុទ្ធ ដោយសេសសល់​ ៤០% នឹង​ជា​រថយន្តប្រើ​ប្រាស់​ម៉ាស៊ីន​សាំង។ និយាយអំពីម៉ាស៊ីននេះ Ferrari នៅមិនទាន់និយាយអំពីកម្លាំងរបស់រថយន្ត Purosangue នោះ​ទេ ប៉ុន្តែម៉ាស៊ីន ១២ស៊ីឡាំង ដែលប្រើលើ​រថយន្ត 812 Competizione អាចផលិតកម្លាំងបាន ៨៣០សេះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ប្រមាញ់បានឡាន Ford Escape ២០២៣ មុខមាត់ថ្មី កំពុងធ្វើតេស្តបើកបរសាកល្បងនៅតាមដងផ្លូវ

[បរទេស] កាលពីពេលថ្មីៗ កន្លងទៅនេះ រូបភាពប្រមាញ់បាននៃរថយន្ត Ford Escape ស៊េរីឆ្នាំ ២០២៣ថ្មី ត្រូវបានគេប្រមាញ់បាននៅអំឡុងពេលរថយន្តនេះកំពុងធ្វើតេស្តបើកបរសាកល្បងនៅតាមដងផ្លូវ​។ នេះ​ជា​ការ​មើល​ឃើញ​ច្បាស់​ជា​លើក​ដំបូង​​ចំពោះ​រចនាប័ទ្ម​ដែល​បាន​អាប់ឌេត ហើយ​មាន​ការ​ផ្លាស់​ប្តូរ​សំខាន់ៗ​នៅ​ខាង​មុខផងដែរ។

តាមរូបភាពបានបង្ហាញឲ្យឃើញថា Escape មានរបារក្រូម៉េនៅខាងមុខដែលភ្ជាប់ចង្កៀងមុខដែលរចនាឡើងវិញដែលស្រដៀងទៅនឹងរថយន្ត F-150 Lightning ។ មិនតែប៉ុណ្ណោះ ក្រុមហ៊ុន Ford បានកែទម្រង់ប៉ាណាមុខរាងចតុកោណនិងខ្ពស់ជាងមុន គម្របម៉ាស៊ីននិងកាងមុខត្រូវបានរចនាថ្មីផងដែរ។ ខណៈ ចង្កៀង​ក្រោយ​នៅ​តែ​មាន​រចនាប័ទ្ម​ដដែល ប៉ុន្តែជាមួយនឹងការអាប់ដេតបន្តិចបន្តួចដោយទ្វារខាងក្រោយនិងកាងខាងក្រោយមិនមានការផ្លាស់ប្តូរច្រើនទេ។

ចំណែករូបភាពផ្នែកខាងក្នុងនៅមិនទាន់មាននៅឡើយទេ ទោះជាយ៉ាងណាក៏ដោយ នៅខាងក្នុងកាប៊ីនរថយន្ត Ford Escape ទំនងជានឹងត្រូវបានបំពាក់ជាមួយនឹងអេក្រង់កំសាន្ត touchscreen កណ្តាលទំហំ ១៣,២ អ៊ីញ និងប្រព័ន្ធប្រតិបតិ្ពការ SYNC4 ចុងក្រោយបង្អស់របស់ក្រុមហ៊ុន Ford ។ បន្ថែមពីនេះ ក៏បានធ្វើការឲ្យប្រសើរឡើងនៅកុងទ័រព័ត៌មានឌីជីថលជាមួយប្រព័ន្ធជំនួយការបើកបរ ADAS ផងដែរ។

ចូលទៅកាន់ផ្នែកម៉ាស៊ីនវិញ រថយន្តEscape ទំនងជាមានម៉ាស៊ីនជាច្រើនប្រភេទ ហើយត្រូវបានគេរំពឹងថានឹងរួមបញ្ចូលទាំងម៉ាស៊ីន hybrid និង plug-in hybrid និងម៉ាស៊ីន Ecoboost និង EcoBlue។

យើងមិនដឹងថានៅពេលណាដែលក្រុមហ៊ុន Ford នឹងដាក់បង្ហាញរថយន្ត Ford Escape ដែលត្រូវបានកែមុខមាត់នេះទេ ប៉ុន្តែយើងរំពឹងថាវានឹងកើតឡើងមុនដំណាច់ឆ្នាំនេះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សមាជិកក្រុមឡាន TAC កាន់តែងាយស្រួលជាមួយកម្មវិធីទូរស័ព្ទថ្មី និងអត្ថប្រយោជន៌ជាច្រើន

[TAC] សួរស្តីក្រុមគ្រួសារ TAC យើងទាំងអស់គ្នា ជាថ្មីម្តងទៀតសូមថ្លែងអំណរគុណយ៉ាងយ៉ាងជ្រាលចំពោះការលើកទឹកចិត្តនិងតែងតែគាំទ្រពីបងប្អូនទាំងអស់គ្នា និងជាពិសេសទៅទៀតនោះគឺការជួយគ្នាទៅវិញទៅមកពីសំណាក់អនុប្រធានក្រុមទាំងអស់រួមទាំងសមាជិកសកម្មទូទាំងប្រទេសចំពោះសមាជិកយើងដែលមានបញ្ហាមិនថាទីជិតរឺឆ្ងាយ។

ដើម្បីធ្វើអោយក្រុមរបស់យើងមានភាពលេចធ្លោរនិងឈានមុខគេ យើងតែងតែរិះរកវិធីសាស្រ្តថ្មីៗ ល្អៗ មកចែកជូនបងប្អូនដើម្បីទទួលបានអត្ថប្រយោយជន៏ទូទៅជាពិសេសជំនួយបច្ចេកទេសឆាប់រហ័សនិងមានប្រសិទ្ធិភាពខ្ពស់ទោះបងប្អូននៅជិតរឺឆ្ងាយយ៉ាងណាក៏ដោយ។

ថ្ងៃនេះក្នុងនាមក្រុមទាំងមូល ខ្ញុំ សូដាលាភ សូមធ្វើការណែនាំនូវកម្មវិធីលើទូស័ព្ទថ្មីមួយដើម្បីអោយបងប្អូនងាយស្រួលរកទីតាំងដៃគូរសហការរបស់ TAC ទូទាំងប្រទេសដែលនៅជិតបងប្អូនទាំងអស់គ្នាបំផុតក្នុងការស្វែងរកជំនួយបន្ទាន់រឺសេវាកម្មផ្សេងៗដែលចង់បានពាក់ព័ន្ធនឹងយាន្តយន្ត។

2Gooគឺជាកម្មវិធីថ្មីមួយដែលយើងអាច download ប្រើបានទាំងលើ ទូស័ព្ទ IPhone និង ប្រព័ន្ធAdroid ដែលដូចជា Samsung, vivo និងម៉ូឌែលផ្សេងៗទៀត។

សម្រាប់ការ download បងប្អូនអាចអនុវត្តតាមជំហានខាងក្រោមដូចជា៖

  • ជំហ៊ានទី១៖ បងប្អូនចូលទៅក្នុង Play-store រឺ AppStore រួចវាយរកពាក្យ 2Goo
  • ជំហ៊ានទី២៖ បន្ទាប់ពី Download សូម Register ដោយដាក់ឈ្មោះ, លេខទូរស័ព្ទ (e-mail មិនបាច់ក៏បាន)
    ចុច ✅ I accept រួចចុច Continue នោះបងប្អូនទទួលបាន Pin-Code Confirmed ជាការស្រេច។ សូមមើល Videos ណែនាំខាងក្រោម
  • ដើម្បីទទូលបានជំនួយកាន់តែទូលាយជូនសមាជិកយើង សូមបងប្អូនជួយណែនាំហ្គារាស់និងកន្លែងពាក់ព័ន្ធនិងយាន្តយន្តល្អៗ ទឹកដៃខ្ពស់មានទីតាំងនៅជិតបងប្អូនដើម្បីយើងបានចុះឈ្មោះពួកគាត់ជាដៃគូរសហការ។
  • សំរាប់បងប្អូនដែលជួយណែរនាំនឹងទទួលបានពិន្ទុពិសេសពី TACក្លិបសំរាប់សន្សំយកកាដូររឺចូលរួមកម្មវិធីធំៗដែលរៀបចំដោយក្រុមឡានយើង៕
ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានអគ្គិសនី NIO ES7 សាកថ្មម្តងជិះបាន ៨៥០ គីឡូម៉ែត្រ តម្លៃខ្ទង់ ៨មុឺនដុល្លារ បង្ហាញខ្លួនជាផ្លូវការ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត NIO បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅរថយន្តអគ្គិសនី NIO ES7 ប្រភេទ SUV ដៃគូប្រកួតប្រជែងដ៏សំខាន់នៅក្នុងទីផ្សារអន្តរជាតិ របស់ BMW X5 ជាមួយនឹងតម្លៃលក់ចាប់ពី ៦៩ ៨៧៦ ដុល្លារ ដល់ ៨១ ៨២១ ដុល្លារ នៅក្នុងទីផ្សារប្រទេសចិន។

រថយន្ត ES7 គឺជារថយន្ត SUV ទីមួយដែលប្រើប្រាស់ជាមួយគ្រោងឆ្អឹង NT2.0 technology platform ជំនាន់ទី២ របស់ NIO ដោយប្រើភាសារចនារួមបញ្ចូលគ្នាជាមួយនឹងរថយន្ត ET7។ ការរចនាខាងក្រៅផ្តោតលើរចនាប័ទ្ម minimalist style ដោយភ្ជាប់មកជាមួយប៉ាណាមុខបិទជិត និងឧបករណ៍ចាប់សញ្ញា lidar និងកាំមេរ៉ា ២ នៅលើដំបូល, កញ្ចក់ចំហៀងពីរពណ៌, ចង្កៀងក្រោយប្រភេទ LED អូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង ថាសកង់ស្ព័រ Pirelli P ZERO ទំហំ ២១ អ៊ីញជាមួយដុំហ្វ្រាំង Brembo four-piston calipers។

ចំពោះផ្នែកខាងក្នុងត្រូវបានរចនាឡើងយ៉ាងប្រណិត ផាសុកភាព និងទាន់សម័យ ជាមួយនឹងស្រទាប់ឈើ និងស្បែក។ កៅអីត្រូវបានរចនាឡើងយ៉ាងពិសេសអាចលៃតម្រូវបាន ១៤ ទិសដៅ ភ្ជាប់ដោយមុខងារកំដៅ និងម៉ាស្សា។ រថយន្តថ្មីនេះក៏ត្រូវបានបំពាក់ដោយឈីប Qualcomm 8155, អេក្រង់កំសាន្ត touchscreen ទំហំ ១២,៨ អ៊ីញ ជាមួយនឹងឧបករណ៍បំពងសម្លេងចំនួន ២៣ ចំនុច កម្លាំង ១ ០០០ វ៉ាត់, អេក្រង់បង្ហាញលើកញ្ចក់ HUD head-up display, ភ្លើងលម្អខាងក្នុងរថយន្ត ២៥៦ ពណ៌ និងបច្ចេកវិទ្យា AR/VR virtual reality ដើម្បីជួយអ្នកបើកបរ និងអ្នកដំណើរ ដំបូលកញ្ចក់ sunroof ដ៏ធំផងដែរ។

រថយន្ត ES7 មានបំពាក់ជាមួយម៉ូទ័រអគ្គិសនីចំនួនពីរដែលផលិតកម្លាំងបាន ៦៤៤ សេះ និងកម្លាំងរមួល ៨៥០ ញ៉ូតុនម៉ែត្រ ប្រភេទបើកបរវិលកង់ទាំងអស់ អាចបង្កើនល្បឿនពី ០-១០០ គីឡូម៉ែត្រក្នុងមួយម៉ោង ក្នុងរយៈពេលត្រឹមតែ ៣,៩ វិនាទីនៅពេលស្ថិតក្នុងរបៀបបើកបរ Sport+ mode។

លើសពីនេះ អតិថិជននឹងមានជម្រើសរវាងកញ្ចប់អាគុយបីផ្សេងគ្នារួមមាន៖

  • អាគុយទំហំ ៧៥ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៤៨៥ គីឡូម៉ែត្រក្នុងការសាកថ្មម្តង
  • អាគុយទំហំ ១០០ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៦២០ គីឡូម៉ែត្រក្នុងការសាកថ្មម្តង
  • អាគុយ Ultra-Long Range ទំហំ ១៥០ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៨៥០ គីឡូម៉ែត្រក្នុងការសាកថ្មម្តង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Honda Civic​ e:HEV ២០២២ ចេញតម្លៃលក់ជាផ្លូវការ នៅទីផ្សារប្រទេសថៃ​ ជាមួយតម្លៃខ្ទង់ ៣មុឺនដុល្លារជាង

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Honda ប្រចាំនៅប្រទេសថៃ បានធ្វើការប្រកាសតម្លៃលក់ជាផ្លូវការនៃរថយន្ត Honda Civic e:HEV ដែលមាន ២ ម៉ូឌែលរួមមាន Honda Civic e:HEV EL+ និង e:HEV RS ជាមួយនឹងតម្លៃចាប់ពី ៣២ ២៧៦ ដុល្លារ ដល់ ៣៥ ៩៩៣ ដុល្លារ សម្រាប់ទីផ្សារប្រទេសថៃ។

សម្រាប់ផ្នែកខាងក្រៅរបស់ Civic ត្រូវបានបំពាក់ដោយប៉ាណាមុខតុបតែងដោយក្រូម៉េ កាងខាងមុខរចនាបែបស្ព័រ ជាមួយនឹងឡូហ្គោ RS, ចង្កៀងមុខតុបតែងដោយក្រូម៉េជាមួយនឹងអំពូលបំភ្លឺពេលថ្ងៃ LED ចង្កៀងកាតអ័ព្ទខាងមុខ និងចង្កៀងខាងក្រោយប្រភេទ LED កញ្ចក់ចំហៀងពណ៌ខ្មៅ ដៃទ្វារខាងក្រៅពណ៌ខ្មៅតុបតែងដោយក្រូម៉េ អង់តែនព្រុយត្រីឆ្លាមពណ៌ខ្មៅ, កាង spoiler ខាងក្រោយពណ៌ខ្មៅ និងថាសកង់ស្ព័រទំហំ ១៨ អ៊ីញថ្មីផងដែរ។

នៅខាងក្នុងកាប៊ីនត្រូវបានបំពាក់ដោយកៅអីពូកស្បែក កៅអីខាងក្រោយអាចបត់បាន ៦០/៤០, Honda Smart Key Card, កុងទ័រព័ត៌មាន TFT ទំហំ ១០,២, អេក្រង់កំសាន្ត touchscreen ទំហំ ៩ អ៊ីញ​ភ្ជាប់មុខងារ wireless Apple CarPlay and Android Auto, កន្លែងសាកថ្មឥតខ្សែ, ម៉ាស៊ីនត្រជាក់អូតូ និង \រន្ធ USB សម្រាប់អ្នកដំណើរខាងក្រោយ និង Honda CONNECT ជាដើម។

រថយន្ត Honda Civic e:HEV ត្រូវបានបំពាក់ដោយម៉ាស៊ីន Full-hybrid e:HEV រួមបញ្ចូលគ្នារវាងម៉ាស៊ីនសាំងចំណុះ ២,០ លីត្រ Direct Injection Atkinson-Cycle ផ្គួបជាមួយម៉ូទ័រអគ្គិសនីចំនួនពីរនិងអាគុយលីចូម ភ្ជាប់ជាមួយនឹងប្រអប់លេខអូតូ E-CVT មានរបៀបបើកបរចំនួន ៣ ដែលអាចប្តូរបាន៖ EV Drive Mode, Hybrid Drive Mode និង Engine Drive Mode ។

ចំពោះប្រព័ន្ធសុវត្ថិភាពវិញ រថយន្តនេះមានភ្ជាប់ជាមួយ Honda SENSING ដែលរួមមាន៖ Collision Mitigation Braking System, Adaptive Cruise Control, Lane Keeping Assist System, Lane Departure Warning, Auto High-Beam, Lead Car Departure Notification System៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្តរបស់អាមេរិចតម្លៃជាង3មុឺនដុល្លារ កំពុងអង្រួនទីផ្សារកម្ពុជាក្នុងឆ្នាំ២០២២នេះ

[ទីផ្សារក្នុងស្រុក] បន្ទាប់ពីទទួលបាននូវសន្ទុះនៃការគាំទ្រ និងការប្រើប្រាស់ដ៏ច្រើននៃរថយន្ត The All New Trailblazer នៅកម្ពុជា ក្រុមហ៊ុន Chevrolet Cambodia បានធ្វើការនាំមកនូវជម្រើសបន្ថែមថ្មី The All New Trailblazer ប្រភេទLT សេរ៊ីឆ្នាំ២០២២ មកកាន់ទីផ្សារប្រទេសកម្ពុជា សម្រាប់ផ្តល់ជូនជម្រើសដល់អតិថិជនខ្លួនបន្ថែម ជាមួយតម្លៃយ៉ាងពិសេសត្រឹមតែ ៣៩ ៩០០ដុល្លារប៉ុណ្ណោះ។ រថយន្ត The All New Trailblazer គឺជារថយន្តប្រភេទ Crossover មានការឌីស្សាញយ៉ាងទាក់ទាញ ទាន់សម័យ បច្ចេកវិទ្យាទំនើប ជាពិសេសទទួលបាននូវចំណាត់ថ្នាក់សុវត្ថិភាពលំដាប់ថ្នាក់ផ្កាយ ៥ ចេញពីអង្គភាពវាយតម្លៃ NHTSA របស់សហរដ្ឋអាមេរិចដោយផ្ទាល់។

ផ្នែកខាងមុខនេះ រចនាបែបស្ព័រ ពិតជាទាន់សម័យ ទាក់ទាញ ស៊ីវិល័យ សក្កិសមជាមួយគ្រួសារសម័យថ្មី និងយុវវ័យនៃយុគសម័យ ៤.០ ហើយអ្វីមួយទៀតដែលកាន់តែទាក់ភ្នែក ក៏ដូចជារថយន្តអនាគត គឺការរចនាផ្តាច់ចេញពីគ្នារវាងចង្កៀងមុខ និង ភ្លើងបំភ្លឺពេលថ្ងៃ Daytime Running Light ភ្លើងស៊ីញ៉ូ ។ ផ្នែកជំហៀងប្រើប្រាស់ជាមួយថាសកង់រចនាបែបស្ព័រ ភ្ជាប់ដោយសេនស័រប្រាប់អំពីសម្ពាធខ្យល់កង់រថយន្ត Tire Pressure Monitoring។ រីឯផ្នែកខាងក្រោយនេះក៏ទាក់ទាញមិនខុសពីផ្នែកខាងមុខ ដោយចង្កៀងក្រោយ ផ្តល់នូវពន្លឺភ្លើង និងសញ្ញាពេលជាន់ហ្វ្រាំង បន្ថែមជាមួយកាងលម្អខាងក្រោយ និង យ៉ាងស្រស់ស្អាត ។

ក្រឡេកទៅកាន់ផ្នែកខាងក្នុង The All New Trailblazer LT ឆ្នាំ២០២២វិញ ត្រូវបានរចនាឡើងជាមួយទំហំធំទូលាយ មានផាសុកភាព និងទំនើប។ ព្រមទាំងបានបំពាក់មកជាមួយកុងទ័របង្ហាញព័ត៌មានប្រភេទពហុមុខងារ ផ្តល់នូវរូបភាពច្បាស់ត្រជាក់ភ្នែក ព្រមទាំងអេក្រង់កម្សាន្តប្រភេទ Touchscreen ទំហំ ៨អ៊ីញភ្ជាប់ដោយមុខងារដ៏ពេញនិយម Apple CarPlay, Android Auto និងមើលផែនទី និង GPS បានផងដែរ។ ដៃចង្កូតជាប្រភេទអេឡិចត្រូនិច ធូងាយស្រួលបើកបរ និងភ្ជាប់ដោយប៊ូតុងកំណត់មុខងារមួយចំនួន និងប៊ូតុង Stop/Start Engine ងាយស្រួលបញ្ចេះ ឬពន្លត់ម៉ាស៊ីនរថយន្ត។

ចំណែកឯប្រព័ន្ធសុវត្ថិភាពនៃរថយន្តវិញ The All New Trailblazer LT ឆ្នាំ២០២២ បានបំពាក់មកជាមួយប្រព័ន្ធសុវត្ថិភាពដូចជា៖

  • សេនស័រជំនួយពេលចូលចត
  • ពោងសុវត្ថិភាព ៦ចំណុច
  • កាំមេរ៉ាក្រោយជំនួយពេលចូលចត Rear Parking Camera
  • ប្រព័ន្ធចាប់ហ្វ្រាំងបន្ទាន់ដោយស្វ័យប្រវត្តិ Emergency Auto Brake Assist
  • ប្រព័ន្ធរក្សារថយន្តអោយបើកបរក្នុងគន្លងផ្លូវ Lane Keeping Assist
  • ប្រព័ន្ធផ្តល់ដំណឹងពេលមានឧបសគ្គខាងមុខ Forward Collision Alert
  • ប្រព័ន្ធផ្តល់ដំណឹងពេលមានរថយន្តចង់វ៉ាជែង Side Blind Zone Alert
  • ប្រព័ន្ធវាស់សម្ពាធខ្យល់កង់រថយន្ត Tire Pressure Monitoring System
  • ប្រព័ន្ធការពារការជាប់គាំងហ្វ្រាំង ABS
  • ប្រព័ន្ធបែងចែកកម្លាំងហ្វ្រាំង EBD
  • ប្រព័ន្ធទប់លំនឹងពេលបើកបរលើផ្លូវកោង និងរអិល ESC
  • ប្រព័ន្ធជំនួយពេលឡើងចំណោត ដោយមិនអោយរអិលថយក្រោយ HAS

សម្រាប់រថយន្ត Crossover សេរ៊ីឆ្នាំ២០២២នេះ ដំណើរការដោយម៉ាស៊ីនសាំង ចំណុះ ១,៣៥លីត្រ E-Turbocharger អាចផលិតកម្លាំងបាន ១៥៥សេះ និងកម្លាំងរមួល ២៣៦ញ៉ូតុនម៉ែត្រ ភ្ជាប់ជាមួយប្រអប់លេខ CVT ៩វគ្គ និងប្រព័ន្ធសន្សំសំចៃប្រេង Eco Mode ដោយបើកបរចម្ងាយ ១០០គ.ម ស៊ីសាំងជាមធ្យម ៦លីត្រប៉ុណ្ណោះ។ បន្ថែមពីនេះ រាល់ការទិញរថយន្តពីក្រុមហ៊ុន Chevrolet Cambodia ក្រុមហ៊ុននឹងផ្តល់ជូននូវការធានារហូតដល់ ៥ឆ្នាំដោយឥតគិតថ្លៃ។ ដូច្នេះសម្រាប់ព័ត៌មានបន្ថែមបងប្អូនក៏អាចធ្វើការទំនាក់ទំនងតាមរយៈ

  • លេខទូរស័ព្ទ៖ 095 555 832 | 093 889 888
  • ទំព័រផ្លូវការ Chevrolet Cambodia
  • អាសយដ្ឋាន៖ អគារ #១១៥ មហាវិថីសហព័ន្ធរុស្សី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ក្រុងភ្នំពេញ
ផ្ទាំងផ្សាយពាណិជ្ជកម្ម

Bugatti បង្ហាញរូបរាងឡាន Centodieci មួយគ្រឿងដំបូងគេ ទើបផលិតហើយក្ដៅៗ

[ទីផ្សារបរទេស] ក្រុមហ៊ុន Bugatti បានបង្ហាញចេញជាលើកដំបូងនូវរូបរាងរបស់រថយន្ត Centodieci មួយគ្រឿងដំបូងគេ​ដែល​បាន​ផលិតរួចរាល់ ហើយជារថយន្តមួយគ្រឿងក្នុងចំណោមរថយន្ត១០គ្រឿងដែលគ្រោងផលិតជូនអតិថិជន។

រថយន្តដែលបង្កើតឡើងដើម្បីឧទ្ទិសដល់រថយន្ត EB110 កាលពីទសវត្សឆ្នាំ៩០នេះ បាន​លាប​ពណ៌​ EB110 Blue ជាពណ៌​ដ៏​សំខាន់​មួយ​សម្រាប់ Bugatti ចំណែកឯ​កង់​រថយន្តបានប្រើប្រាស់ពណ៌ EB110 Sport Silver ដើម្បី​ស៊ី​គ្នា​ទៅ​នឹង​រថយន្ត EB110 GT របស់អតិថិជនដែលជាម្ចាស់រថយន្តមួយ​គ្រឿងដំបូងគេនេះ។

ដំណើរការដោយម៉ាស៊ីន ៨,០លីត្រ ១៦ស៊ីឡាំង រថយន្ត Centodieci អាចផលិតកម្លាំង​បាន ១៥៧៨សេះ និងអាចស្ទុះដល់ ១០០គ.ម/ម៉ ក្នុងពេលត្រឹម ២,៤វិនាទី ហើយវា​មាន​ល្បឿន​អតិបរមាដែលបាន​កំណត់​នៅ​ត្រឹម ៣៨០គ.ម/ម៉។

រថយន្តដែលមានផលិតត្រឹម១០គ្រឿងនេះ បាន​លក់​ដាច់​អស់​គ្មាន​សល់​ក្រោយពីវា​បាន​បង្ហាញ​វត្តមាន​ក្នុង​កម្មវិធី Monterey Car Week កាលពី​ឆ្នាំ២០១៩ ជា​ឆ្នាំ​គម្រប់ខួបទី ១១០ឆ្នាំនៃការបង្កើតក្រុមហ៊ុន Bugatti៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+