ផ្ទាំងផ្សាយពាណិជ្ជកម្ម

Mercedes-Benz GLC ២០២៣ អាប់ដេតថ្មីកាន់តែប្រណីត តម្លៃចាប់ពី ៤៥ ០០០ដុល្លារ

ក្រុមហ៊ុន Mercedes-Benz បានប្រកាសចេញរថយន្ត GLC ស៊េរីឆ្នាំ២០២៣ ជាផ្លូវការ ដោយទទួលបានការអាប់ដេតកាន់តែប្រណីត មើលទៅរឹតតែទាក់ទាញ។

រថយន្ត Mercedes-Benz GLC ២០២៣ មានទំហំធំជាងមុន ដោយប្រវែងរបស់វាគឺ៤,៧១ម៉ែត្រ ទទឹង ១,៨៩ម៉ែត្រ ហើយប្រវែងពីកង់មុខទៅកង់ក្រោយ ២,៨៨ម៉ែត្រ។

អ្វីដែលជាការអាប់ដេតធំបំផុតនោះគឺកាប៊ីនខាងក្នុង ដោយ GLC ថ្មីបំពាក់កុងទ័រឌីជីថលប្រភេទថេប្លេត ទំហំ ១១,៩អ៊ីញ និង អេក្រង់កម្សាន្តផ្នែកកណ្តាល ទំហំ ១២,៣អ៊ីញ។

រថយន្ត Mercedes-Benz GLC ថ្មីនឹងចែកចេញជា ២ ម៉ូដែល គឺ៖

  • GLC 300 ប្រើប៉ុងក្រោយ ជាមួយម៉ាស៊ីនសាំងចំណុះ ២,០លីត្រ ទំហំ ៤ស៊ីឡាំង ដំណើរការជាមួយប្រព័ន្ធ mild hybrid ៤៨វ៉ុល មានកម្លាំង ២៥៨សេះ និងកម្លាំងរមួល ៣៩៩ញ៉ូតុនម៉ែត្រ។ វាត្រូវគេរំពឹងថាមានតម្លៃចាប់ពី ៤៥ ០០០ដុល្លារ។
  • GLC 300 4MATIC ប្រើប៉ុងពីរ និង ប្រអប់លេខអូតូ ៩វគ្កដូចគ្នា អាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេល ៦,២វិនាទី ហើយមានល្បឿនអតិបរមាដល់ ២០៩គីឡូម៉ែត្រក្នុងមួយម៉ោង។

រថយន្ត SUV នេះ នឹងផ្តល់មុខងារជាច្រើន ដូចជា Active Park Assist ជាមួយប្រព័ន្ធកាមេរ៉ា ៣៦០ដឺក្រេ, adaptive cruise control, active steering assist និង traffic sign assist ជាដើម៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

BMW X1 ២០២៣ ប្តូររូបរាងថ្មីទាំងស្រុង ធំជាងមុន អេមជាងមុន តម្លៃចាប់ពី ៣៨ ៦០០ដុល្លារ

រថយន្ត BMW X1 ស៊េរីឆ្នាំ២០២៣ បានបង្ហាញខ្លួនជាផ្លូវការ ដោយបានផ្លាស់ប្តូរការឌីហ្សាញថ្មីទាំងស្រុង។

រថយន្ត BMW X1 ស៊េរីឆ្នាំ២០២៣ ឥឡូវនេះមានទំហំធំជាងមុន ដោយមានប្រវែង ៤,៤ម៉ែត្រ ទទឹង ១,៨៤ម៉ែត្រ កម្ពស់ ១,៦៤ម៉ែត្រ និង ប្រវែងពីកង់មុខទៅកង់ក្រោយ ២,៦៩ម៉ែត្រ។ វានឹងមានផ្តល់ជម្រើសពណ៌ខ្មៅ រួមទាំង Blue Bay Lagoon, Cape York Green, Utah Orange, Space Silver និង BMW Individual Frozen Pure Grey ព្រមទាំងជម្រើសយ៉ាន់កង់ ១៩អ៊ីញ និង ២០អ៊ីញ ផងដែរ។

ចំណែកឯផ្នែកខាងក្នុងវិញ វាមានបំពាក់កុងទ័រឌីជីថលទំហំ ១០,២៥អ៊ីញ និងអេក្រង់កម្សាន្តទំហំ ១០,៧អ៊ីញ ដំណើរការដោយប្រព័ន្ធ BMW iDrive Operating System 8។

គ្រប់ម៉ូដែល X1 ដែលលក់នៅអាមេរិកទាំងអស់ នឹងលែងមានប្រភេទប្រើប៉ុងមួយទៀតហើយ ពោលគឺមានតែជម្រើសប៉ុងពីរ xDrive ប៉ុណ្ណោះ ជាមួយជម្រើសម៉ាស៊ីនតែ ១គត់ គឺ ចំណុះ ២,០លីត្រ ទំហំ ៤ស៊ីឡាំង កម្លាំង ២៤១សេះ និងកម្លាំងរមួល ៤០០ញ៉ូតុនម៉ែត្រ ហើយប្រើប្រអប់លេខអូតូ ៧វគ្គ អាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេល ៦,២វិនាទី។

សូមបញ្ជាក់ថា រថយន្ត BMW X1 xDrive28i ឆ្នាំ២០២៣ នឹងចេញលក់នៅលើទីផ្សារសហរដ្ឋអាមេរិក នៅចុងឆ្នាំនេះ ក្នុងតម្លៃចាប់ពី ៣៨ ៦០០ដុល្លារ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Honda និង Sony អាចចាប់ដៃគ្នាបង្កើតក្រុមហ៊ុនឡានអគ្គិសនី

[ទីផ្សារបរទេស] ខណៈដែល​គម្រោងការរថយន្តរបស់ក្រុមហ៊ុន Apple នៅមិនទាន់ច្បាស់លាស់ ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស​ជប៉ុន Sony កំពុងតែឈាន​ដល់ការស្វែងរកជំនួយពីក្រុមហ៊ុន Honda ក្នុងការផលិតរថយន្តអគ្គិសនី។

Honda និង Sony បានប្រកាសអំពីផែនការរបស់ពួកគេក្នុងការបង្កើតក្រុមហ៊ុនរួមគ្នាដើម្បីផលិតរថយន្តអគ្គិសនី កាលពីខែ​មីនា។ ពេល​នេះ​ក្រុមហ៊ុនទាំងពីរបានយល់ស្របថា​ក្រុមហ៊ុនរួមគ្នានេះនឹងប្រសើរជាងប្រសិនបើជាក្រុមហ៊ុនមួយដែលឯករាជ្យ ដោយ​មិន​គួរស្ថិត​ក្រោម Sony ឬ Honda នោះឡើយ។

ផ្អែកតាមការប្រកាសកន្លងមក ផែនការរបស់ក្រុមហ៊ុនគឺ​ចង់ផលិត និងលក់រថយន្តអគ្គិសនីឲ្យបានត្រឹមឆ្នាំ ២០២៥។ ក្នុងនោះ Honda ត្រូវ​ទទួលរ៉ាប់រងលើការផលិតរថយន្តនៅរោងចក្រមួយរបស់ខ្លួន ចំណែកឯ Sony ជាអ្នកអភិវឌ្ឍន៍ និងផ្ដល់ជាគ្រោងឆ្អឹងដល់​ការ​ផលិត។

គួរដឹងថា Sony បានប្រកាសចេញរថយន្តអគ្គិសនី Concept ចំនួនពីររួចមកហើយ ដោយមួយឈ្មោះថា Vision-S Sedan និងមួយទៀតឈ្មោះថា Vision-S SUV។ រថយន្តទាំងពីរនេះ បង្កើតឡើងក្រោមកិច្ចសហការជាមួយ​ក្រុមហ៊ុនធំៗដូចជា Magna Steyr, Bosch, ZF, Continental, Nvidia និង Qualcomm ផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Lamborghini ផលិតឡាន Urus បាន ២ម៉ឺនគ្រឿងហើយ!

[ទីផ្សារបរទេស] ទើបតែថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ ក្រុមហ៊ុន Lamborghini បានប្រកាសអំពី​សមិទ្ធផលដែល​អាចផលិត​រថយន្ត Urus បានចំនួន ១៥ ០០០គ្រឿង ហើយរយៈពេល ១១ខែ ក្រោយមក រថយន្ត SUV នេះបានកើនឡើងដល់ ២ម៉ឺនគ្រឿង។
រថយន្ត Urus ទី២ម៉ឺនគ្រឿង មានប្រើប្រាស់ពណ៌ Viola Mithras ជាមួយ​ដំបូល Panoramic និងមានដុំហ្វ្រាំងពណ៌​ខ្មៅ ដែល​រថយន្តនេះនឹងត្រូវដឹកជញ្ជូនអតិថិជនដែលមកពីប្រទេស Azerbaijan។

ជាមួយសមិទ្ធផលថ្មីនេះ Lamborghini ចំណាយពេលត្រឹម ៤ឆ្នាំប៉ុណ្ណោះ អាចសម្រេចវាបាន ដែល​បាន​ធ្វើ​ឲ្យ Urus ក្លាយ​ជារថយន្ត​លក់​ចេញ​បានច្រើនក្នុងពេលដ៏ខ្លីជាងគេ។ រថយន្ត Urus បានឲ្យ Lamborghini បង្កើនចំនួនលក់ទ្វេដង និងជួយបង្កើត​ការងារបន្ថែមជាង ៥០០កន្លែង។

គួរដឹងថាឆាប់ៗខាងមុខនេះ រថយន្ត Urus អាចនឹងមានចេញជាប្រភេទ Evo ដែលទំនងជាមានថាមពលខ្លាំងក្លាជាងមុន ខណៈដែល​ម៉ាស៊ីន Twin-Turbo ចំណុះ៤,០លីត្រ ៨ស៊ីឡាំង នាពេលបច្ចុប្បន្នអាច​ផលិតកម្លាំងបាន ៦៥០សេះ។ រថយន្តថ្មីអាចនឹងបង្ហាញ​វត្តមាននៅខែសីហា ក្នុងកម្មវិធី Pebble Beach៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Great Wall Motor បញ្ចេញរូបភាពផ្លូវការនៃរថយន្ត Haval Kugou

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Great Wall Motor បានធ្វើការដាក់បញ្ចេញរូបភាពផ្លូវការរបស់រថយន្ត HAVAL X DOG ថ្មីដែលពួកគេនឹងដាក់ឈ្មោះថា “Kugou” ដែលពីមុនត្រូវបានគេរាយការណ៍ថានឹងបង្ហាញខ្លួននៅក្នុងឆមាសទីមួយនៃឆ្នាំនេះ ប៉ុន្តែ​ត្រូវ​ពន្យារ​ពេល​ជា​ច្រើន​ខែ​ចាប់​ពី​ពេល​នេះ​ទៅ។

រថយន្តនេះ មានប្រវែងតួខ្លួនសរុប ៤ ៥២០ ម.ម ទទឹង ១ ៨៧៥ ម.ម កំពស់ ១ ៧៤៥ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៧១០ ម.ម ដែលមានតួខ្លួនមើលទៅវែងជាងរថយន្ត HAVAL Big Dog ។

សម្រាប់ការរចនាដ៏លេចធ្លោនៅលើតួខ្លួនពណ៌បៃតង ដែលមានមកជាមួយប៉ាណាពណ៌ខ្មៅធំ ជាប់ជាមួយនឹងចង្កៀងមុខ LED Matrix រាងមូល ធ្វើឲ្យរថយន្តមើលទៅកាន់តែទាក់ទាញ អមជាមួយនឹងសំបកកង់ off-road នឹងប្រអប់ដ៏ធំនៅផ្នែកខាងក្រោយ។

ចំពោះផ្នែកខាងក្នុងត្រូវបានតុបតែងដោយពណ៌ស-បៃតង មានបំពាក់ជាមួយកុងទ័រព័ត៌មាន Full LCD និងអេក្រង់កំសាន្ត touchscreen ទំហំធំ, ដៃចង្កូតពហុមុខងារ 3-spoke កន្លែងសាកថ្មឥតខ្សែ សរុបមកការរចនាគឺខុសពី HAVAL Big Dog ដូចជារន្ធខ្យល់ផ្តេក កុងសូលខាងមុខ កុងសូលកណ្តាលជាដើម។

ចូលទៅកាន់ផ្នែកម៉ាស៊ីនវិញ​ រថយន្តនេះ​ ដំណើរការដោយម៉ាស៊ីនចំណុះ ១,៥ លីត្រ ផលិតកម្លាំងបាន ១៨៤ សេះ ភ្ជាប់ដោយប្រអប់លេខអូតូ ៧វគ្គ ជាមួយល្បឿនអតិបរមា ១៧៥ គីឡូម៉ែត្រក្នុងមួយម៉ោង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុន Ford បញ្ចេញរថយន្ត Bronco ម៉ូដែលពិសេសជាមួយពណ៌តួខ្លួនថ្មី ដើម្បីអបអរដល់ Pride Month

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Ford បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត Bronco ពិសេសដែលផលិតឡើងដើម្បីអបអរ Pride Month។ ក្នុងនោះ រថយន្ត Bronco តែមួយគត់ត្រូវបានបង្ហាញកាលពីចុងសប្តាហ៍មុននៅឯ Memphis Pride Fest ហើយនឹងចូលរួមក្នុងការដង្ហែរក្បួន Motor City Pride នៅទីក្រុង Detroit នៅថ្ងៃទី ១១ និង ១២ ខែមិថុនា ខណៈពេលដែលចូលរួមក្នុង Block Party នៅ Ann Arbor YMCA នៅថ្ងៃទី ២៥ ខែមិថុនា។

រថយន្ត Bronco មានការរចនានៅផ្នែកខាងក្រៅដែលរួមបញ្ចូលជាមួយពណ៌ឥន្ទធនូ អបជាមួយពណ៌មាស និងពណ៌ Brightly-Color អូសកាត់ទៅដល់ផ្នែកខាងក្រោយ និងស្ទីកគ័រ Brightly-Color នៅ​លើ​កញ្ចក់បង្អួច​ខាង​ក្រោយផង​ដែរ។

គួរឲ្យដឹងថា នេះ​មិន​មែន​ជា​លើក​ទី​មួយ​ទេ​ដែល​ក្រុមហ៊ុន Ford បង្ហាញ​រថយន្ត​ពិសេស​ដើម្បី​អបអរ Pride Month។ កាលពីខែសីហាឆ្នាំមុន ក្រុមហ៊ុនផលិតរថយន្តបានដាក់បង្ហាញរថយន្ត Ranger Raptor ពិសេសដែលមានផ្នែកខាងក្រៅស្រដៀងទៅនឹង Bronco នេះ។

ខណៈពេលដែល Bronco នេះបានបន្ថែមនៅប្រវែងទទឹង ៩,៨ អ៊ីញ នឹងត្រូវបានបំពាក់ដោយម៉ាស៊ីនចំណុះ ៣,០ លីត្រ V6 EcoBoost ដែលផលិតកម្លាំងបាន ៤១៨ សេះ និងកម្លាំងរមួល ៥៩៦ ញ៉ូតុនម៉ែត្រ ភ្ជាប់ជាមួយនឹងប្រអប់លេខអូតូ ១០ វគ្គ ដែលបញ្ចូនថាមពលទៅកាន់កង់ទាំងបួន៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Bentley ចេញឡាន Continental GT និង Continental GTC S ថ្មី រូបរាងកាន់តែស្ព័រ

ក្រុមហ៊ុន Bentley បានប្រកាសចេញរថយន្តថ្មីចំនួន ២ ម៉ូដែល គឺ Continental GT និង Continental GTC S ដែលផ្តោតលើរូបរាងបែបស្ព័រ និង ការបើកបរកាន់តែប្រសើរ តែក៏មិនភ្លេចពីផាសុកភាពដែរ។

រថយន្ត Bentley Continental GT និង Continental GTC S មានការតុបតែងខុសគ្នាបន្តិចបន្តួច ជាពិសេសគឺយ៉ាន់កង់ និង តែមអក្សរ S នៅលើកាងមុខ។ ក្រៅពីនោះ វាបានប្រើក្រូមេពណ៌ខ្មៅ នៅលើប៉ាណា, ស៊ុមចង្កៀងមុខក្រោយ, ថ្ពាល់ចំហៀង, កាងលំហូរខ្យល់ខាងក្រោយ និង បំពង់ស៊ីម៉ាំង ៤ ផងដែរ។

មិនតែប៉ុណ្ណោះ វាបានបំពាក់យ៉ាន់កង់ទំហំ ២២អ៊ីញថ្មី ពណ៌ខ្មៅរលោង Gloss Black ឬ Pale Brodgar Satin ជាមួយនឹងដុំហ្វ្រាំងពណ៌ក្រហម។

ទោះបីជាយ៉ាងណាក៏ដោយ GT និង GTC S ផ្តល់ជម្រើសម៉ាស៊ីនតែ ១ប៉ុណ្ណោះ គឺ V8 ចំណុះ ៤,០លីត្រ twin-turbo មានកម្លាំងដូចគ្នា ៥៤២សេះ និង កម្លាំងរមួល ៧៧០ញ៉ូតុនម៉ែត្រ។ ពួកវាអាចរត់ស្ទុះពីកុងទ៍រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេល ៤វិនាទី។ អ្វីដែលជាការផ្លាស់ប្តូរនោះគឺ សំឡេងចេញពីស៊ីម៉ាំង Sports Exhaust ដែលឮខ្លាំងជាងមុន។

យ៉ាងណាក៏ដោយ ក្រុមហ៊ុន Bentley មិនទាន់បានប្រកាសចេញនូវតម្លៃរបស់ Continental GT និង Continental GTC S ថ្មីនេះនៅឡើយទេ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចេញហើយ! Hyundai Venue ២០២៣ រូបរាងកាន់តែទាក់ទាញ និងទំនើបជាងមុន

ក្រុមហ៊ុន Hyundai បានបង្ហាញចេញនូវរូបភាពដំបូងបង្អស់នៃរថយន្ត Venue ស៊េរីឆ្នាំ២០២៣ នៅក្នុងប្រទេសឥណ្ឌា មុនពេលវាត្រូវប្រកាសចេញជាផ្លូវការ នៅថ្ងៃទី១៦ ខែមិថុនា។

ឆ្នាំ២០២៣
ឆ្នាំ២០២២

បើយោងតាមរូបភាពនោះ រថយន្ត Hyundai Venue ឆ្នាំ២០២៣ បានផ្លាស់ប្តូរការឌីហ្សាញមួយចំនួន ប៉ុន្តែយើងនៅតែអាចមើលវាស្គាល់ថាជាម៉ូដែល Venue ដដែល។ អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺ ការផ្លាស់ប្តូរប៉ាណាមុខថ្មី ធំជាងមុន, អំពូលបំភ្លឺពេលថ្ងៃ និង ចង្កៀងមុខថ្មី ព្រមទាំង ស្តុបក្រោយថ្មីទៀតផង។

ឆ្នាំ២០២៣
ឆ្នាំ២០២២

ចំណែកឯផ្នែកខាងក្នុង Venue ទទួលបានអេក្រង់កម្សាន្តថ្មី ព្រមទាំងអាចបញ្ជាលើមុខងារមួយចំនួនពីចម្ងាយ ដូចជា ចាក់-ដោះសោរ, ម៉ាស៊ីនត្រជាក់, ទីតាំងរថយន្ត, សម្ពាធកង់ ។ល។

ឆ្នាំ២០២៣
ឆ្នាំ២០២៣

ក្រុមហ៊ុន Hyundai បានបញ្ជាក់ហើយថា រថយន្ត Venue នឹងចែកចេញជា ៥ ម៉ូដែល ខណៈជម្រើសម៉ាស៊ីនគឺប្រើដូចស៊េរីមុនដែរ ដោយក្នុងនោះរួមមានទាំង ម៉ាស៊ីនសាំង naturally aspirated ចំណុះ ១,២លីត្រ MPi, ម៉ាស៊ីន turbocharged ចំណុះ ១,០លីត្រ T-Gdi និង ម៉ាស៊ីនចំណុះ ១,៥លីត្រ CRDi turbodiesel ផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota គិតចង់ផលិតឡានភីកអាប់ខ្នាតតូចថ្មី ដើម្បីប្រជែងនឹង Ford Maverick

[ទីផ្សារបរទេស] រថយន្ត Ford Maverick និង Hyundai Santa Cruz បាននាំឲ្យមានការពេញ​និយម​ជា​ថ្មី​លើ​រថយន្ត​ភីកអាប់​ខ្នាតតូចនៅ​សហរដ្ឋអាមេរិក។ រថយន្តភីកអាប់ខ្នាតតូចធ្លាប់ត្រូវបានក្រុមហ៊ុនផលិតរថយន្តបោះបង់ចោល ដោយសារ​ការ​កើន​ឡើង​នៃ​ទំហំរថយន្ត ហើយការ​លេចវត្តមានរថយន្តទាំងពីរធ្វើឲ្យពលរដ្ឋអាមេរិកគិតគូរឡើងវិញលើរថយន្តប្រភេទនេះ។

ជាក់ស្ដែង រថយន្តទាំងពីរ លក់ដាច់បានច្រើនគួរឲ្យកត់សម្គាល់ ដោយ Santa Cruz ស្ថិតក្នុង​ចំណោម​រថយន្ត​ដែល​លក់​ដាច់បាន​លឿន​ជាងគេ ខណៈដែល Ford បានបញ្ឈប់ទទួលការកុម្ម៉ង់រថយន្ត Maverick កាលពីដើម​ឆ្នាំ ដោយសារតែមានតម្រូវការ​ច្រើន​លើសលប់ពេក។

ជាមួយគ្នានេះ ក្រុមហ៊ុន Toyota កំពុងពិចារណា​ប្រឡូក​ចូល​ផ្នែក​រថយន្តភីកអាប់ខ្នាតតូចនៅ​ទីផ្សារសហរដ្ឋអាមេរិក ដើម្បី​ចូលរួម​ប្រមូល​យក​ប្រាក់​ចំណេញពីទីផ្សារដែលកំពុងរស់ឡើងវិញមួយនេះ។

អនុប្រធាន Toyota Motor ប្រចាំអាមេរិកខាងជើង លោក Jack Hollis បាន​និយាយថា​ នៅ​មាន​សេសសល់​ចន្លោះ​នៅ​ក្នុង​ត្រកូល​រថយន្ត Toyota ដែលស្ថិតនៅខាងក្រោមរថយន្ត Tacoma។ ប៉ុន្តែសំនួរសួរថាតើ Toyota គួរបំពេញចន្លោះ​បែបណា?

អនុប្រធានរូបនេះបន្តថា Toyota តែងតែមើលលើទីផ្សាររថយន្តភីកអាប់ខ្នាតតូច ហើយក្រុមហ៊ុនបានបន្តសង្កេត​មើល​អស់​ពេល​ជា​យូរ​មកហើយ។

គួររំលឹកថារថយន្ត Toyota Tacoma ជំនាន់ដំបូង ត្រូវបានចាត់ថ្នាក់ថាជារថយន្តភីកអាប់ខ្នាតតូច ប៉ុន្តែ​វា​បាន​ផ្លាស់​ទៅ​កាន់​ភីកអាប់​ខ្នាតកណ្ដាល នៅក្នុងឆ្នាំ២០០៤ ពេលដែល Toyota បង្ហាញចេញរថយន្តជំនាន់ទីពីរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Ford លក់ឡានអគ្គិសនីបានច្រើនលើសមុន ២២២%

[ទីផ្សារបរទេស] ក្រុមហ៊ុន Ford បានរាយការណ៍ពីកំណើននៃការលក់រថយន្តអគ្គិសនីដែលកើនរហូតដល់ ២២២% កាលពីខែ​ឧសភាកន្លងទៅ បើប្រៀបទៅនឹងតួលេខកាលពីខែឧសភា ឆ្នាំ២០២១។

ជោគជ័យដ៏គួរឲ្យកត់សម្គាល់នេះគឺដោយសារតែ​រថយន្ត Mustang Mach E ហើយសរុបជារួម Ford អាចលក់រថយន្តអគ្គិសនី​សុទ្ធ​បាន​ចំនួន ៥ ១៧៩គ្រឿង។ តួលេខរបស់ Ford បានបង្ហាញដែរថា Tesla Model Y ដែលជាគូប្រជែងរបស់ Ford Mustang Mach E មានកំណើនការលក់ ១៦៦% ធៀបនឹងតួលេខឆ្នាំមុន។

ជាលទ្ធផលនៃការលក់ប្រចាំខែឧសភានេះ បានជួយឲ្យ Ford ក្លាយជាក្រុមហ៊ុនដែល​លក់​រថយន្តអគ្គិសនីបានច្រើនជាងគេ​លំ​ដាប់ទី​ពីរ នៅពីក្រោយតែ Tesla ប៉ុណ្ណោះ។ ​

តួលេខប្រចាំខែឧសភាសម្រាប់ទីផ្សារសហរដ្ឋអាមេរិក បានបង្ហាញដែរថារថយន្ត F-150 Lightning មាន​ចំនួនលក់ ២០១​គ្រឿង ខណៈដែលរថយន្ត E-Transit លក់ចេញបានចំនួន៨៧៤គ្រឿង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+