ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្ត Ford Focus ស៊េរីថ្មី ជាមួយជម្រើសម៉ាស៊ីនថ្មី បង្ហាញខ្លួនជាផ្លូរការ នៅក្នុងទីផ្សារប្រទេសចិន

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Ford បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅរថយន្ត Ford Focus ស៊េរីថ្មី រួមទាំងម៉ូដែល ST-Line grades, S Edition ថ្មី រួមទាំងម៉ូដែលជាច្រើនរួមមាន ST Line និង S EDITION នៅក្នុងទីផ្សារប្រទេសចិន ប៉ុន្តែ​តម្លៃ​ផ្លូវ​ការ​មិន​ទាន់​បាន​បញ្ជាក់​នៅ​ឡើយ​ទេ។

សម្រាប់រថយន្តនេះ រចនាឡើងដោយមជ្ឈមណ្ឌលរចនា Ford China ក្នុងទីក្រុងសៀងហៃ ដោយបានសង្កត់ធ្ងន់លើសោភ័ណភាពនៃថាមពល ដោយមានប៉ាណារចនាថ្មីឲ្យឈ្មោះថា hexagonal តុបតែងជាមួយក្រូម៉េ, ចង្កៀងមុខ LED រចនាថ្មី កាងខាងមុខរចនាថ្មីតុបតែងជាមួយក្រូម៉េ, ថាសកង់ស្ព័រទំហំ ១៨ អ៊ីញ ស្រោបជាមួយសំបកកង់ Michelin PS4 ទំហំ 235/40 R18 ជាមួយនឹងបំពង់ស៊ីមាំងភ្លោះរាងមូល។

ចំពោះផ្នែកខាងក្នុងមានពណ៌ខ្មៅ ពណ៌ទឹកក្រូច ក្រហម និងខ្មៅ ជាមួយនឹងកុងសូលកណ្តាល ដៃចង្កូត ប៊ូតុងប្រអប់លេខ និងកៅអីទាំងអស់ដែលគ្របដណ្ដប់ដោយស្បែក និងតុបតែងដោយដេរពណ៌ក្រហម។ លើសពីនេះ ត្រូវបានបំពាក់ដោយកុងទ័រព័ត៌មាន LCD ទំហំ ៨ អ៊ីញ និងអេក្រង់កំសាន្តទំហំ ១២,៣ អ៊ីញ ភ្ជាប់ជាមួយប្រព័ន្ធប្រតិបត្តិការ SYNC 4 ប្រព័ន្ធរុករកឆ្លាតវៃ ឧបករណ៍បំពងសំឡេងម៉ាក B&O មុខងារជំនួយការបើកបរកម្រិត L2 ប្រព័ន្ធ OTA និងដំបូលកញ្ចក់ Panoramic sunroof។

រថយន្ត Ford Focus ស៊េរីថ្មីនេះ បំពាក់ដោយម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ ទំហំ ៤ ស៊ីឡាំង ផលិតកម្លាំងបាន ១៧៧ សេះ និងកម្លាំងរមួល ២៤៣ ញ៉ូតុនម៉ែត្រ ភ្ជាប់ជាមួយប្រអប់លេខអូតូ ៦ វគ្គ អាចបង្កើនល្បឿនពី ០-១០០ គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេល  ៧,៩ វិនាទី ល្បឿនអតិបរមា ២២០ គីឡូម៉ែត្រក្នុងមួយម៉ោង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្ត BYD Denza D9 ប្រភេទ plug-in hybrid លក់ដាច់ជាងគេក្នុងប្រទេសចិន​ ក្នុងរយៈពេល ១៥ ថ្ងៃ ទទួលបានការកក់រថយន្ត ២០ ០០០ គ្រឿង

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត BYD បានធ្វើការប្រកាសការបញ្ជាទិញចុងក្រោយរបស់របស់រថយន្ត អគ្គិសនី Denza D9 ប្រភេទ MPV ៧កៅអី នៅក្នុងប្រទេសចិន ដោយទទួលបានការកក់ទុកមុនសរុបជាង ២០ ០០០ គ្រឿងគិតត្រឹមថ្ងៃទី ៣១ ខែឧសភា ឆ្នាំ ២០២២ បន្ទាប់ពីការលក់មុននៅថ្ងៃទី ១៧ ខែឧសភា ជាមួយតម្លៃផ្តើមពី ៤៩ ៣៩៩ ដុល្លារ ដល់ ៩៧ ៣២៥ ដុល្លារ។

សម្រាប់ការរចនានៅផ្នែកខាងក្រៅ រថយន្តដ៏ប្រណិតនេះ មានបំពាក់ជាមួយប៉ាណាមុខតុបតែងជាមួយក្រូម៉េដ៏ធំ ចង្កៀងមុខ LED, ទ្វារូតចំហៀងបិទបើកអូតូរំលេចជាមួយក្រូម៉េ ចង្កៀងក្រោយប្រភេទ LED អូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាឲ្យឈ្មោះថា “Into the Meteor Arrow” និងថាសកង់ស្ព័រទំហំ ១៩ អ៊ីញផងដែរ។

ចំពោះផ្នែកខាងក្នុងវិញ រថយន្តអគ្គិសនី BYD Denza D9 នេះបានប្រើប្រាស់គ្រឿងបរិក្ខាធ្វើពីឈើដ៏ប្រណិតនិងផាសុកភាព ដោយបានបំពាក់ដោយអេក្រង់កំសាន្តកណ្តាលទំហំ ១៥,៦ អ៊ីញ ប្រព័ន្ធអន្តរកម្មឆ្លាតវៃ Denza Link កុងទ័រព័ត៌មានប្រភេទ Full LCD ទំហំ ១០,២៥ អ៊ីញ  និងប្រអប់លេខរចនាបែបគ្រីស្តាល់ និងគាំទ្រមុខងារការធ្វើឲ្យប្រសើរឡើងនៅប្រព័ន្ធ OTA ផងដែរ។

បន្ថែមពីនេះ កៅអីជួរខាងក្រោយ បំពាក់ដោយអេក្រង់ធំចំនួន ២ ជាមួយការបញ្ជានៅកន្លែងដាក់ដៃ។ អេក្រង់ធំផ្តល់នៅមុខងារកម្សាន្តពេញលេញ ឧបករណ៍បំពងសំឡេង Dynaudio និងបានបំពាក់ដោយប្រព័ន្ធគ្រប់គ្រងម៉ាស៊ីនត្រជាក់នៅជួរទី ២ និងទី ៣ ជាមួយនឹងដំបូលកញ្ចក់ dual sunroof និងគ្រឿងបរិកា្ខទំនើបៗផ្សេងទៀតផងដែរ។

គួរបញ្ជាក់ផងដែរថា សម្រាប់រថយន្តនេះ​ មានម៉ូដែល ២សម្រាប់ជ្រើសរើស រួមមាន ម៉ូដែលដើរដោយថាមពលអគ្គិសនី និង plug-in hybrid និងភ្ជាប់មកជាមួយ​នឹង​អាគុយ BYD blade ហើយ​អាច​បើកបរបានចម្ងាយ​ដល់​ទៅ ៨០០ គីឡូម៉ែត្រ​ក្នុង​ការសាកថ្មម្តង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡាន Kia Stinger លក់ដាច់ស្មានមិនដល់ លើទឹកដីអូស្ត្រាលី

[ទីផ្សារបរទេស] កន្លងមកត្បិតថាមានដំណឹងលេចលឺថារថយន្ត Stinger នឹងត្រូវក្រុមហ៊ុន Kia បញ្ឈប់ការផលិត ប៉ុន្តែ​ការ​លក់​រថយន្ត​នេះ​នៅ​ប្រទេស​អូស្ត្រាលីឃើញថាមានការកើនឡើងខ្លាំងគួរឲ្យកត់សម្គាល់។

តាមការចុះ​ផ្សារ​របស់​ CarExpert បានឲ្យដឹងថា Kia Stinger លក់នៅប្រទេសអូស្ត្រាលី មានកំណើន ៥៣,៣% នៅ​ឆ្នាំ២០២២នេះ ក្រោយពីមានការកើនឡើង ២០៣,៨% កាលពីខែមេសា។ ក្នុងនោះដែររថយន្ត Stinger GT មានចំណែកជាង ៩០% នៃ​ចំនួន​លក់​សរុប ដោយសារវាគឺជារថយន្តស្ព័រ Sedan តែមួយគត់របស់ Kia ដែលមានប្រើប្រព័ន្ធបើកបរប៉ុងក្រោយ។

ជាមួយជោគជ័យនេះ Kia នៅអូស្ត្រាលី ច្បាស់ជាចង់ឲ្យរថយន្ត Stinger ចេញជាជំនាន់ថ្មី ប៉ុន្តែវាទំនងជាមិនអាចកើតមាន​ឡើង​ឡើយ ដោយសារតែ​រថយន្តនេះ​មាន​កំណើនការលក់យឺតយ៉ាវនៅទីផ្សារដទៃ។ ដូចនៅសហរដ្ឋអាមេរិក រថយន្តនេះ​លក់​ចេញ​បាន​ប្រមាណ ១៣ ០០០គ្រឿង ក្នុងមួយឆ្នាំ ខណៈដែលនៅប្រទេសចិនលែងមានលក់តទៀតហើយ។

ដំណឹងដំបូងអំពីការបញ្ឈប់ការផលិតរថយន្ត Stinger បានលេចចេញកាលពីឆ្នាំ២០២០ និងបន្តរហូតដល់​ឆ្នាំ ២០២១។ កាលពីឆ្នាំមុន​នេះដែរ ប្រធានផ្នែកឌីហ្សាញរបស់ Kia បាន​លើក​ឡើងថារថយន្ត EV6 អាចជាអ្នកស្នងតំណែងរបស់ Stinger ដែលធ្វើ​ឲ្យ​ដំណឹង​នៃ​ការបញ្ឈប់ការផលិត Stinger កាន់តែច្បាស់ការ។

តាមដំណឹងថ្មីចុងក្រោយ បានអះអាងថាការផលិតរថយន្ត Stinger នឹងត្រូវបញ្ចប់នៅ​ត្រីមាសទីពីរនៃ​ឆ្នាំ២០២២ ខណៈដែល​ប្រភព​មួយ​ចំនួន​អះអាងថារថយន្តនេះ​នឹង​បន្តមាន​ជីវិតដល់ឆ្នាំ ២០២៣៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចេញបណ្ដើរៗហើយ! Volkswagen បង្ហាញរាងពីក្រោយឡានភីកអាប់ Amarok ជំនាន់ថ្មី

[ទីផ្សារបរទេស] រថយន្តភីកអាប់ Amarok ជំនាន់ថ្មី ត្រូវបាន​រំពឹងថានឹងត្រូវ Volkswagen បង្ហាញ​ចេញ​ជា​ផ្លូវការ​នៅ​អំឡុង​ចុង​ឆ្នាំនេះ ហើយ​ពេលនេះរូបរាងខាងក្រោយនៃភីកអាប់ជំនាន់ថ្មីត្រូវបានបង្ហាញឲ្យឃើញជាលើកដំបូង។

រចនាបថខាងក្រោយឃើញមានការសរសេរអក្សរ Amarok យ៉ាងធំ អមជាមួយ​អំពូល​ឲ្យ​សញ្ញា​សងខាងដែលមានរាងជាបញ្ឈរ។ ក្រៅពីបង្ហាញរាងខាងក្រោយ Volkswagen ក៏បានឲ្យដឹងផងដែរថា Amarok ជំនាន់ថ្មី មាន​សមត្ថភាព​អាចសណ្ដោងទម្ងន់បាន​ដល់ ៣,៥តោន និងអាចទ្រទម្ងន់បាន​ដល់ ១,២តោន។

លទ្ធផល​នៃ​ការសហការជាមួយ Ford ធ្វើឲ្យ Amarok នឹងត្រូវប្រើប្រាស់គ្រោងឆ្អឹងដូចគ្នាទៅនឹងរថយន្ត Ranger ជំនាន់​ថ្មី។ កន្លងមក VW បានបង្ហាញថារថយន្តភីកអាប់នេះនឹងមានជម្រើសម៉ាស៊ីនសាំងចំនួនមួយ ជាមួយម៉ាស៊ីនម៉ាស៊ូតចំនួនបួន ដែល​មាន​ចំណុះ​ចាប់ពី ២,០លីត្រ ដល់ ៣,០លីត្រ។

Amarok ជំនាន់ថ្មីដែលផ្លាស់ប្ដូររូបរាងថ្មី រំពឹងថាបង្ហាញខ្លួននៅចុងឆ្នាំ២០២២ ហើយនឹងត្រូវ​ផលិតនៅ​អាហ្វ្រិកខាងត្បូង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota ចេញម៉ូដែលពិសេសរបស់ Toyota Yaris 2022 ដើម្បីអបអរខួបទី ៦០ឆ្នាំ ជាមួយតម្លៃខ្ទង់ ២មុឺនដុល្លារជាង

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Toyota បានធ្វើការដាក់បញ្ចេញនៅរថយន្តម៉ូដែលពិសេស Toyota Yaris 60th Anniversary Special Edition ស៊េរីឆ្នាំ ២០២២ ដើម្បីអបអរខួបទី ៦០ឆ្នាំ ជាមួយតម្លៃចាប់ផ្តើមពី ២០ ៦៧៤ ដុល្លារ។

លើសពីនេះ ម៉ូដែលពិសេសនេះនឹងទទួលបានប្រអប់សោខាងក្នុងដែលមានវិញ្ញាបនបត្រ Apple Air Tag និងបណ្តោងកូនសោរ 60th Anniversary  Model ដែលផលិតក្នុងចំនួនមានកំណត់សម្រាប់ម៉ូដែល 60th Anniversary តែប៉ុណ្ណោះ។

សម្រាប់រថយន្ត Toyota Yaris 60th Anniversary Special Edition ទទួលបានផ្នែកខាងក្រៅពណ៌សគុជខ្យង ជាមួយនឹងដំបូលពណ៌ខ្មៅ ថាសកង់ទំហំ ១៥ អ៊ីញពណ៌ប្រផេះ ការរចនាពិសេសសម្រាប់ម៉ូដែល 60th anniversary edition និងកាង Spoiler ផ្នែកខាងមុខផងដែរ និងឡូហ្គោ 60th anniversary នៅផ្នែកខាងមុខ, ចង្កៀង LED multi-reflector បើក-បិទដោយស្វ័យប្រវត្តិជាមួយមុខងារ Follow-Me-Home, ផ្លិតទឹកអូតូ, កញ្ចក់ចំហៀងក្តោបអូតូ ពណ៌ខ្មៅរលោង។

ផ្នែកខាងក្នុងនៃ Yaris special edition ជាមួយនឹងការរចនាជាមួយពូកស្បែកថ្មី ពណ៌ប្រផេះថ្នេរដេរពណ៌ក្រហម និងឡូហ្គោ 60th anniversary  ដៃចង្កូតត្រូវបានរចនាថ្មី ដោយភ្ជាប់មកជាមួយប្រព័ន្ធតភ្ជាប់ T-Connect ជាឧបករណ៍ស្តង់ដារផងដែរ។ គ្រឿងបរិក្ខារផ្សេងទៀតរបស់ Yaris ម៉ូដែលពិសេសនេះ រួមមាន អេក្រង់កំសាន្ត touchscreen ទំហំ ៦,៧ អ៊ីញ ភ្ជាប់មុខងារ Apple CarPlay និង Android Auto, កូនសោរឆ្លាតវ៉ៃ Smart Entry key និងប៊ូតុងរុញ, ម៉ាស៊ីនត្រជាក់អូតូ កញ្ចក់មើលក្រោយកាត់បន្ថយចំណាំងផ្លាត និងឧបករណ៍ថតវីដេអូរថយន្ត (DVR) ជាដើម។

ចូលទៅកាន់ផ្នែកម៉ាស៊ីនវិញ រថយន្តម៉ូដែលពិសេសនេះ នៅតែដំណើរការជាមួយម៉ាស៊ីនសាំងចំណុះ ១,២ លីត្រ ទំហំ ៤ ស៊ីឡាំង Dual VVT-iE ដែលផលិតកម្លាំងបាន ៩២ សេះ កម្លាំងរមួល ១០៩ ញ៉ូតុនម៉ែត្រ ត្រូវបានបញ្ជូនដោយប្រអប់លេខសអូតូ Super CVT-i ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Lamborghini ចុះប៉ាតង់ឈ្មោះ Revuelto ថ្មី ទំនងជាម៉ូដែលអគ្គិសនី នាពេលអនាគត

ក្រុមហ៊ុន Lamborghini បានចុះប៉ាតង់ឈ្មោះថ្មី «Revuelto» នៅអឺរ៉ុប។ ស្របពេលដែលយើងមិនទាន់ដឹងថា តើឈ្មោះនេះនឹងត្រូវប្រើលើរថយន្តប្រភេទណាឲ្យប្រាកដ គេសង្ស័យថា វាជារថយន្តអគ្គិសនីនាពេលអនាគតរបស់ Lamborghini។

ដំបូងឡើយ គេបានប្រទះឃើញការចុះប៉ាតង់ឈ្មោះ Revuelto ថ្មីនេះ ទាំងជាមួយការិយាល័យពាណិជ្ជសញ្ញាអ៊ីតាលី ក៏ដូចជាជាមួយការិយាល័យកម្មសិទ្ធិបញ្ញាសហភាពអឺរ៉ុប។ ទោះបីជាយ៉ាងណាក៏ដោយ វាមិនត្រូវបានដាក់នៅសហរដ្ឋអាមេរិកនោះទេ។

ឯកសារនោះបង្ហាញថា Lamborghini មានបំណងអនុវត្តពាណិជ្ជសញ្ញានេះ ទៅលើទំនិញចំនួន ៤ ប្រភេទសំខាន់ៗ។ ក្នុងនោះ វាមានផ្តោតទាំងស្រុងលើយានយន្ត រួមទាំង រថយន្តអគ្គិសនី ខណៈផ្នែកផ្សេងទៀតផ្តោតលើផលិតផលបន្ថែម។

លោក Stephen Winkleman នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Lamborghini ធ្លាប់បាននិយាយជាសាធារណៈថា រថយន្តអគ្គិសនីគ្រប់ម៉ូដែលទាំងអស់ នឹងត្រូវបានបង្ហាញខ្លួនមុនពេល Urus អគ្គិសនី មកដល់ទីផ្សារ។ គួរឲ្យដឹងថា Lamborghini គ្រោងនឹងចេញរថយន្តគអ្គិសនីនាពេលប៉ុន្មានឆ្នាំខាងមុខនេះតែម្តង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Hyundai Kona ២០២៤ នឹងប្រើរបាភ្លើង LED ដូចទៅនឹងម៉ូដែល Staria

រថយន្ត Hyundai Kona ជំនា់នថ្មី ត្រូវបានគេប្រទះឃើញកំពុងសម្ងំធ្វើតេស្ត ជាមួយនឹងការឌីហ្សាញរូបរាងថ្មី។

ស្របពេលដែលគំរូរថយន្តនោះត្រូវបានបិតបាំងដោយតែមជុំវិញរថយន្ត វាក៏បង្ហាញឲ្យឃើញបន្តិចបន្តួច នូវផ្នែកខ្លះៗផងដែរ។ ជាក់ស្តែង ផ្នែកខាងមុខរបស់វានឹងមានបំពាក់របាភ្លើង LED ដូចទៅនឹងរថយន្ត Hyundai Staria ដែរ។

ក្រៅពីនោះ គេអាចមើលឃើញនូវការបំពាក់កាងមុខថ្មី, ប៉ាណាមុខថ្មី និង រន្ធបឺតខ្យល់រាងជាត្រីកោណទៀតផង។ ចង្កៀងមុខរបស់វាក៏បានផ្លាស់ប្តូរថ្មីដែរ ទៅជារាងបែបជ្រុងៗស្រួចៗវិញ។

ទោះបីជាយ៉ាងណាក៏ដោយ ផ្នែកខាងក្រោយរបស់វាត្រូវបានគេសង្កេតឃើញថា ស្រដៀងទៅនឹងម៉ូដែល Kona បច្ចុប្បន្ន ជាមួយនឹងស្តុបក្រោយស្រដៀងគ្នា និងកញ្ចក់ក្រោយរៀងតូច។

ជាមួយគ្នានេះដែរ តាមរយៈការប្រមាញ់រូបថតពីមុនបង្ហាញឲ្យឃើញថា Kona ឆ្នាំ២០២៤ មានការឌីហ្សាញកាប៊ីនខាងក្នុងថ្មីឡើងវិញ ប៉ុន្តែបំផុសគំនិតតាមម៉ូដែល Hyundai Ioniq 5 ដែលជារថយន្តអគ្គិសនី។ អ្វីដែលជាការផ្លាស់ប្តូរធំបំផុតនោះគឺ កុងទ័រឌីជីថល និងអេក្រង់កម្សាន្ត ដែលជាអេក្រង់តែមួយជាប់គ្នា។

ដោយឡែកចំពោះម៉ាស៊ីនរបស់វាវិញនៅមិនទាន់ច្បាស់នៅឡើយទេ ប៉ុន្តែវាទំនងអាចផ្តល់ជម្រើសម៉ាស៊ីន Hybrid ចំណុះ ១,៦លីត្រ ហើយក៏ទំនងជាផ្តល់ជម្រើសម៉ូដែលអគ្គិសនីសុទ្ធ Kona EV ទៀតផង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានអគ្គិសនីថ្មីរបស់ NIO សាកភ្លើងម្ដងអាចជិះបានដល់ជាង ៦០០គីឡូម៉ែត្រ

[ទីផ្សារបរទេស] លក្ខណៈសម្បត្តិនៃរថយន្ត NIO ES7 ត្រូវបានបង្ហាញ​តាម​រយៈ​ក្រសួង​ឧស្សាហកម្ម និងព័ត៌មានវិទ្យា​របស់​ចិន ដោយ​លំដាប់កំពូលនៃរថយន្តដែលប្រើអាគុយចំណុះ ១០០kWh អាចបើកបរបានចម្ងាយប្រមាណ ៦២០គីឡូម៉ែត្រ។

រថយន្ត NIO ES7 គឺជាប្រភេទរថយន្តអគ្គិសនីសុទ្ធ ដែល​មាន​ប្រវែងពីកង់មុខទៅកង់ក្រោយស្មើ​នឹង ២៩៦០ម.ម ដោយវា​មាន​បំពាក់​ម៉ូទ័រអគ្គិសនី​ភ្លោះ​នៅ​ផ្នែក​ខាងក្រោយ អាចផ្ដល់​កម្លាំងបានសរុប ៤៨០គីឡូវ៉ាត់។ រថយន្តនេះអាចស្ទុះពី ០ ដល់ ១០០គ.ម/ម៉ ក្នុងពេល​ត្រឹម ៤វិនាទី និងមានល្បឿនអតិបរមា ២០០គ.ម/ម៉។

SUV នេះមានប្រើប្រាស់​គ្រផងឆ្អឹង NT 2.0 ដែល​វា​មាន​ចំណុច​លេច​ធ្លោ​ត្រង់​ថាមាន​មុខងារ​បើកបរ​ស្វ័យប្រវត្តិ​ចំនួន​១៩ចំណុច​បំពាក់​មក​ជា​ស្តង់ដារ ហើយបន្ថែមពីនេះ​វាមានប្រើប្រាស់ឈីប Nvidia Orin ចំនួន​បួន ដែល​មាន​សមត្ថភាព​គណនា​ក្នុង​ល្បឿន​រហូត​ដល់ ១០១៦ TOPS។

ES7 នេះមាន​អាគុយចំនួន​បី​ប្រភេទដែលមានទំហំខុសគ្នា ដោយទីមួយ​គឺអាគុយ ៧០kWh អាចបើកបរ​បាន​ចម្ងាយ ៤៤០គីឡូម៉ែត្រ បន្ទាប់មក​គឺអាគុយ ៧៥kWh ដែល​បើកបរបានចម្ងាយ ៤៥០គ.ម ឬ ៤៨៥គ.ម។ មួយប្រភេទទៀតមានអាគុយចំណុះ ១០០kWh ដែល​អាចបើកបរ​បាន​ចម្ងាយ ៥៧៥គ.ម ឬ ៦២០គ.ម។

រថយន្ត NIO ES7 នេះ ដើម​ឡើយ​មាន​ផែនការថានឹងប្រកាសចេញ​ក្នុងប្រទេសចិននៅខែមេសា ប៉ុន្តែ​ក្រោយ​មក​កាល​បរិច្ឆេទ​ប្រកាស​ចេញ​ត្រូវ​បាន​លើក​ពេល​ជា​បន្តបន្ទាប់ ហើយ​ពេលនេះគេមិនច្បាស់ថារថយន្តនេះនឹងប្រកាសចេញ​ជាផ្លូវការ​នា​ពេល​ណា​នោះ​ទេ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

កូនឡានអគ្គិសនីថ្មីរបស់ Wuling លេចវត្តមាននៅឥណ្ឌូណេស៊ី

[ទីផ្សារបរទេស] ក្រុមហ៊ុន Wuling ទទួលបានភាពល្បីល្បាញ​តាមរយៈ​ការផលិតរថយន្តអគ្គិសនីខ្នាតតូច Mini EV ដែល​ពេញ​និយម​ខ្លាំងក្នុងប្រទេសចិន ហើយក្រុមហ៊ុននេះ​ទើបបាន​បង្ហាញ​រថយន្ត​អគ្គិសនីខ្នាតតូចថ្មី​នៅ​ប្រទេស​ឥណ្ឌូណេស៊ី។

រថយន្តឈ្មោះថា Wuling EV បានបង្ហាញវត្តមាននៅទីក្រុងចាកាតា ដោយមានរូបរាងតូច ប្រើប្រាស់ថាមពលអគ្គិសនី និង​មាន​រចនាបថ​បែបអនាគតថែមទៀតផង។

ការបង្ហាញផ្លូវការនូវ Wuling EV នេះ ហាក់​មិន​បាន​ផ្ដល់​ជា​ព័ត៌មាន​ជុំវិញ​លក្ខណៈ​សម្បត្តិ​នៃ​រថយន្ត​នេះ​ឡើយ។ យ៉ាងណាក្ដី កាលពីប៉ុន្មានសប្ដាហ៍មុន រថយន្ត Wuling Air ដែលមានរូបរាងដូចរថយន្តខាងលើ​បាន​លេចធ្លាយ​ចេញ​ពី​វិបសាយ​ក្រសួង​ឧស្សាហកម្ម និងព័ត៌មានវិទ្យាចិន និងបានបង្ហាញព័ត៌មានមួយចំនួន។

ក្នុងនោះមានបញ្ជាក់ថារថយន្តនេះមានចំនួនពីរប្រភេទ គឺប្រភេទពីរកៅអីដែលមាន​ប្រវែង ២៥៩៩ម.ម មាន​ និងប្រភេទបួន​កៅ​អីដែលមានប្រវែង ២៩៧៤ម.ម។ រថយន្ត​ទាំង​ពីរប្រភេទមានបំពាក់ម៉ូទ័រអគ្គិសនី​ដែល​ផលិត​កម្លាំងបាន ៤០សេះ ដោយរថយន្តនេះ​ស្ថិត​នៅ​កម្រិតដែលខ្ពស់ជាងរថយន្ត Mini EV និង Nano EV។

រថយន្ត Wuling EV នឹងមានចេញលក់លើទីផ្សារប្រទេសឥណ្ឌូណេស៊ី​ឆាប់ៗ ហើយ​វា​នឹង​ក្លាយ​ជា​រថយន្ត​ដែល​បម្រើ​ការ​ដឹក​ជញ្ជូន​ក្នុង​ជំនួប​ G20 នៅ​កោះ​បាលី នា​ខែវិច្ឆិកា​នេះ​ផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Mercedes EQB ២០២២ ចេញតម្លៃផ្លូវការ ថោកជាងគូប្រជែង Tesla Model Y

ក្រុមហ៊ុន Mercedes បានប្រកាសចេញតម្លៃនៃរថយន្តអគ្គិសនីម៉ូដែល EQB ស៊េរីឆ្នាំ២០២២ ជាផ្លូវការ ដោយមានតម្លៃចាប់ពី ៥៤ ៥០០ដុល្លារ សម្រាប់ទីផ្សារសហរដ្ឋអាមេរិក ពោលគឺថោកជាងគូប្រជែងរបស់វា គឺ Telsa Model Y ប៉ុន្តែថ្លៃជាង Audi Q4 e-tron។

ចំពោះតម្លៃ Base Price ៥៤ ៥៥០ដុល្លារនេះ រថយន្ត EQB 300 4Matic មានកម្លាំង ២២៥សេះ ប្រើប៉ុងពីរ ហើយបើថែមលុយ ៣ ៥៥០ដុល្លារ យកម៉ូដែល EQB 350 4Matic វាមានកម្លាំង ២៨៨សេះ។

SUV ទាំងពីរម៉ូដែលនេះប្រើកញ្ចប់អាគុយទំហំ ៦៦,៥គីឡូវ៉ាត់ម៉ោងដូចគ្នា ហើយអាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេល ៧,៧វិនាទី និង ៦,០វិនាទី។

ដោយឡែកទៅមើលគូប្រជែងរបស់វាវិញ រថយន្ត Tesla Model Y Long Range មានតម្លៃចាប់ពី ៦២ ៩៩០ដុល្លារ ខណៈម៉ូដែល Audi Q4 50 e-tron មានតម្លៃចាប់ពី ៤៩ ៩០០ដុល្លារ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+