ផ្ទាំងផ្សាយពាណិជ្ជកម្ម

Ford Focus ២០២៣ បង្ហាញខ្លួននៅចិន រូបរាងកាន់តែស្ព័រ និងទំនើប

រថយន្ត Ford Focus ស៊េរីឆ្នាំ២០២៣ បានបង្ហាញខ្លួនជាផ្លូវការ នៅក្នុងប្រទេសចិន ដោយបង្ហាញឲ្យឃើញនូវរូបរាងថ្មី ខុសប្លែកពីម៉ូដែលលក់នៅអឺរ៉ុប ដែលបានបង្ហាញខ្លួនកាលពីឆ្នាំមុន។ ចំពោះទីផ្សារប្រទេសចិន Ford Focus ផ្តល់ទាំងជម្រើសតួខ្លួន Sedan និង Hatchback។

រថយន្តនេះមានប្រវែងតួខ្លួន ៤,៤ម៉ែត្រ សម្រាប់ Hatchback និង ៤,៦៦ម៉ែត្រ សម្រាប់ Sedan ហើយមានប្រវែងពីកង់មុខទៅកង់ក្រោយ ២,៧ម៉ែត្រ។

ចំពោះផ្នែកខាងក្នុង វាបំពាក់កុងទ័រឌីជីថលទំហំ ៨អ៊ីញ និង អេក្រង់កម្សាន្ត Touchscreen ទំហំ ១២,៣អ៊ីញ ដំណើរការដោយប្រព័ន្ធ SYNC + Zhi Mo ដែលចូលរួមសហការណ៍ផលិតដោយក្រុមហ៊ុន Ford និង Baidu ខុសប្លែកពី SYNC 4។ ក្រៅពីនោះ វាក៏មានប្រព័ន្ធសំឡេង B&O audio system និង ប្រព័ន្ធ Ford Co-Pilot360 ADAS ផងដែរ។

ខុសពីម៉ូដែលនៅអឺរ៉ុប ដែលផ្តល់ជម្រើសម៉ាស៊ីន mild-hybrid turbocharged ចំណុះ ១,០លីត្រ ទំហំ ៣ស៊ីឡាំង រថយន្ត Ford Focus ឆ្នាំ២០២៣ នៅចិន ផ្តល់ជម្រើសម៉ាស៊ីនតែមួយគត់ គឺចំណុះ ១,៥លីត្រ ទំហំ ៤ស៊ីឡាំង EcoBoost មានកម្លាំង ១៧៨សេះ និង កម្លាំងរមួល ២៧០ញ៉ូតុនម៉ែត្រ ប្រើប្រអប់លេខអូតូ ៦វគ្គ និងប៉ុងមុខមួយ អាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេល ៧,៩វិនាទី។

គួរឲ្យដឹងថា រថយន្ត Focus ថ្មីនេះ នឹងត្រូវចូលរួមសហការណ៍ផលិតដោយក្រុមហ៊ុន Changan Ford ក្នុងទីក្រុង Chongqing ប្រទេសចិន ខណៈតម្លៃ និងកាលបរិច្ឆេទចេញលក់របស់វា មិនទាន់ត្រូវបានប្រកាសនៅឡើយទេ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota Sequoia ឆ្នាំ២០២៣ ចេញតម្លៃផ្លូវការ ចាប់ពី ៥៨ ៣០០ដុល្លារ ចេញពីរោងចក្រ

ក្រុមហ៊ុន Toyota បានប្រកាសចេញតម្លៃនៃរថយន្ត SUV ខ្នាតធំរបស់ខ្លួន គឺ Toyota Sequoia ឆ្នាំ២០២៣ ជាផ្លូវការ ដោយដាក់លក់ក្នុងតម្លៃចាប់ពី ៥៨ ៣០០ដុល្លារ នៅលើទីផ្សារសហរដ្ឋអាមេរិក។

រថយន្ត Toyota Sequoia ឆ្នាំ២០២៣ ចែកចេញជា ៥ ម៉ូដែលគឺ៖

  • Sequoia SR5 តម្លៃចាប់ពី ៥៨ ៣០០ដុល្លារ
  • Sequoia Limited តម្លៃចាប់ពី ៦៤ ៧០០ដុល្លារ
  • Sequoia Platinum តម្លៃចាប់ពី ៧០ ៩០០ដុល្លារ
  • Sequoia Capstone តម្លៃចាប់ពី ៧៥ ៣០០ដុល្លារ
  • Sequoia TRD Pro តម្លៃចាប់ពី ៧៦ ៩០០ដុល្លារ

ផ្នែកខាងក្នុង៖ សម្រាប់ផ្នែកខាងក្នុងនៃរថយន្ត វាទទួលបានការឌីស្សាញកាន់តែប្រណិត និងផាសុកភាព ជាក់ស្តែងរថយន្តនេះបានបំពាក់ជាមួយដៃចង្កូតភ្ជាប់ដោយមុខងារកម្តៅ, កុងទ័រព័ត៌មានប្រភេទឌីជីថល ទំហំ ១២,៣ អ៊ីញ ដល់ ១៤,០ អ៊ីញ, អេក្រង់កំសាន្ត Toyota Audio Multimedia ទំហំ ៨ ដល់ ១៤ អ៊ីញ, កៅអីស្បែកភ្ជាប់ដោយមុខងារក្តៅ/ត្រជាក់, កន្លែងសាកថ្មឥតខ្សែ, ដំបូលបើក Panoramic, អេក្រង់បង្ហាញព័ត៌មានលើកញ្ចក់ head-up display និងឧបករណ៍បំពងសំឡេង JBL ដ៏ទំនើប ១៤ចំនុច បន្ថែមជាមួយកៅអី SoftTex នៅជួរទីបី ដែលអាចរុញទៅក្រោយបន្ថែមចំនួន ១៥២មម សម្រាប់ផ្តល់នូវភាពទូលាយផងដែរ។

ប្រព័ន្ធជើងក្រោម៖ ​រថយន្ត Sequoia ស៊េរីឆ្នាំ២០២៣ ត្រូវបានផលិតឡើងលើ​តួគ្រោង​ដូចគ្នា​នឹង Tundra, Land Cruiser និង Lexus LX 600 ជំនាន់ចុងក្រោយ។ ត្រូវបានបំពាក់ដោយប្រព័ន្ធ Multi-link rear suspension ដ៏ទំនើប ត្រូវបានធ្វើឱ្យប្រសើរឡើងបន្ថែមទៀតជាមួយនឹងលក្ខណៈពិសេសដូចជា Adaptive Variable Suspension និង Load-Leveling Rear Height Control Air Suspension រួមទាំងប្រព័ន្ធចាក់សោរប៉ុងផ្នែកខាងក្រោយផងដែរ។

ប្រព័ន្ធសុវត្ថិភាព៖ ចូលទៅកាន់ប្រព័ន្ធសុវត្ថិភាពវិញ រថយន្ត Sequoias គ្រប់ម៉ូដែលនឹងបំពាក់ដោយកញ្ចប់សុវត្ថិភាព Toyota Safety Sense 2.5 រួមបញ្ចូលប្រព័ន្ធ Pre-Collision System, Dynamic Radar Cruise Control, Lane Departure Alert with Steering Assist, Lane Tracing Assist, Automatic High Beams, Road Sigh Assist rear, Rear Seat Reminder, Panoramic View Monitor,​ Rear Cross Traffic Alert និង Front/Rear Parking Assist ជាមួយ​នឹង Automatic Braking ផងដែរ។

ថាមពលម៉ាស៊ីន៖ Sequoia បំពាក់ជាមួយម៉ាស៊ីនកូនកាត់ hybrid ឈ្មោះថា i-Force Max ដោយអាចផលិតកម្លាំងបាន ៤៣៧ សេះ និងកម្លាំងបង្វិល ៧៩០ញ៉ូតុនម៉ែត្រ ដំណើរការដោយប្រអប់លេខ ១០វគ្គអូតូ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Ford បំពាក់ឌុយសាកភ្លើងឲ្យឡាន Tesla លើឡានភីកអាប់អគ្គិសនី F-150

2022 Ford F-150 Lightning Pro. Pre-production model with available features shown. Available starting spring 2022.

[ទីផ្សារបរទេស] ជារឿងគួរឲ្យភ្ញាក់ផ្អើលមួយ Ford បាន​ធ្វើ​ការ​បំពាក់​នូវ​ដុំ​សាក​ស្តង់ដារលើរថយន្តភីកអាប់អគ្គិសនី F-150 Lightning ដែល​អាច​ឲ្យរថយន្តនេះ សាកភ្លើងឲ្យរថយន្ត Tesla បាន។

ដំណឹងនេះត្រូវបានចែករំលែកដោយអ្នកប្រើប្រាស់រថយន្តភីកអាប់ F-150 Lightning ផ្ទាល់ ដោយ​ដុំ​សាក​នេះ​គឺ​ជា​ដុំសាក​ប្រភេទ Lenz J1772 អាច​ស្វែងរក​ទិញ​បានយ៉ាងងាយនៅ​លើ​អនឡាញ។ ក្នុងប្រអប់​ដែលរក្សាទុកដុំសាកបានបញ្ជាក់ថែមទៀត​ថា​អាចប្រើជាមួយរថយន្ត Tesla គ្រប់​ម៉ូដែល ដែលមានន័យថាមិនថា Model S, 3, X ឬ Y អាច​យក​ថាមពល​ពី F-150 Lightning បាននៅ​ពេលដែលអស់ថាមពល។

មុខងារនេះគឺដូចគ្នាទៅនឹងការបញ្ចេញ​មតិ​របស់លោក Jim Farley នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Ford ​ដែល​លោក​បាន​និយាយ​ពេល​ប្រកាសចេញ​រថយន្ត F-150 Lightning ថា​ ប្រសិនបើ​ដាច់​ភ្លើង​ លោក​អ្នក​អាចយករថយន្ត F-150 Lightning ទៅ​សាក​ភ្លើង​ឲ្យរថយន្ត Tesla របស់អ្នកជិតខាងបាន។

បន្ថែមពីលើដុំសាកសម្រាប់ Tesla រថយន្ត F-150 Lightning ក៏​មាន​នូវ​ដុំ​សាក​មួយ​ទៀតដែល​អាចប្រើប្រាស់​ជាមួយ​រថយន្ត​អគ្គិសនី​ទាំងអស់របស់ Ford ទាំងអស់ មានដូចជារថយន្ត Mach-E និងអាចសាកភ្លើងឲ្យរថយន្ត F-150 Lightning ដទៃ​ថែម​ទៀតផង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

BYD វ៉ា Volkswagen ក្លាយជាក្រុមហ៊ុនរថយន្តមានតម្លៃជាងគេលើលោកលំដាប់ទីបី

[ទីផ្សារបរទេស] ការចាត់ថ្នាក់​តម្លៃលើ​ទីផ្សារសកលលោក​សម្រាប់ក្រុមហ៊ុនផលិតរថយន្តដែលទើបតែចេញផ្សាយ បានបង្ហាញ​ចេញ​នូវតួលេខគួរឲ្យភ្ញាក់ផ្អើលមួយ ដោយក្រុមហ៊ុនរថយន្ត BYD បាននាំមុខ Volkswagen ក្លាយជាក្រុមហ៊ុន​រថយន្ត​មាន​តម្លៃ​ជាង​គេលំដាប់ទីបី។



បញ្ជីថ្មីនៃចំណាត់ថ្នាក់បានបង្ហាញដែរថា Tesla នៅតែជាក្រុមហ៊ុនលេខមួួយ ដោយ​មាន​តម្លៃលើទីផ្សារសរុប ៧៤០,៥៨ពាន់​លាន​ដុល្លារ។ តម្លៃនេះគឺហាក់ខុសគ្នាឆ្ងាយទៅនឹង Toyota ដែលជាប់ចំណាត់ថ្នាក់លេខពីរជាមួយតម្លៃទីផ្សារ ២២៧,៥២ពាន់​លាន​ដុល្លារ។

ដោយឡែក BYD ឈរនៅចំណាត់ថ្នាក់​លេខ​បី​ជាមួយ​តម្លៃ​ទីផ្សារ ១២៧,២៣ពាន់​លាន​ដុល្លារ នាំមុខ Volkswagen ខណៈដែល Mercedes-Benz ឈរនៅចំណាត់ថ្នាក់លេខ៥ ជាមួយក្រុមហ៊ុន BMW Group, General Motors, 
Ford, Stellantis និង Honda ស្ថិតនៅចំណាត់ថ្នាក់បន្តបន្ទាប់។

បច្ចុប្បន្ននេះឃើញថាមានតែ BYD តែមួយប៉ុណ្ណោះដែលជាក្រុមហ៊ុនផលិតរថយន្តចិនអាចឈរនៅចំណាត់ថ្នាក់​កំពូល​ទាំង​១០ ហើយ​ក្រុមហ៊ុន​រថយន្ត​ចិនដទៃទៀតដែលទើបមានឈ្មោះក្នុងបញ្ជីមានដូចជា Li Auto, Nio និង Xpeng ផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

MG បញ្ចេញរូបភាពផ្លូវការនៃរថយន្ត​ MG Mulan ប្រភេទ Crossover ក្នុងទីផ្សារប្រទេសចិន

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត MG បានធ្វើការដាក់បញ្ចេញរូបភាពផ្លូវការសម្រាប់រថយន្ត MG Mulan ឬវាជា MG4 អគ្គិសនីថ្មី ដោយផ្អែកលើស្ថាបត្យកម្មអគ្គិសនីសុទ្ធរបស់ Nebula platform មុនពេលការចេញលក់នាពេលឆាប់ៗខាងមុខនេះក្នុងទីផ្សារប្រទេសចិន។

តាម​រូបភាព​អាច​មើល​ឃើញ​ថា MG Mulan ត្រូវ​បាន​រចនា​ឡើង​យ៉ាងទាក់ទាញប​ជាមួយ​ចង្កៀង​មុខ​រចនា​ថ្មី បន្ថែមរូបរាងបែបស្ព័រជាមួយនឹងចង្អូររាងអក្សរ U នៅពីលើគម្របម៉ាស៊ីន។ ត្រូវ​បាន​បំពាក់​ដោយ​ថាសកង់​​ពីរពណ៌ ជាមួយ​ដុំ​ហ្វ្រាំង calipers ​នៅ​ខាង​ក្នុង។ បន្ថែមជាមួយកាង spoiler ខាងក្រោយដែលត្រូវបានរចនាឡើងដើម្បីមើលទៅដូចជាបំណែកពីរដាច់ដោយឡែក និងចង្កៀងក្រោយ LED រាងអក្សរ Y រាងជាឆ្នូតអូសវែង។ ជាមួយគ្នានេះ នៅមិនទាន់មានរូបភាពនៃផ្នែកខាងក្នុងនៃ MG Mulan នៅឡើយទេ។

MG Mulan ក៏ប្រើបច្ចេកវិទ្យាអាគុយដែលហៅថា LBS recumbent cells ទំហំ ៦១,១ គីឡូវ៉ាត់ម៉ោង ដែលផ្តល់ថាមពលដល់ម៉ូទ័រអគ្គិសនីផលិតកម្លាំងបាន ១៥៤ សេះ កម្លាំងរមួល ​២៦០ ញ៉ូតុនម៉ែត្រ បង្កើនល្បឿនពី ០-១០០ គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេល ៧,៣ វិនាទីអាចបើកបរបានចម្ងាយ ៤០២ គីឡូម៉ែត្រក្នុងការសាកថ្មម្តង ជាមួយប្រព័ន្ធបើកបរប៉ុង១ នឹងប្រព័ន្ធទ្រព្យួរ 5 Link multi-link rear suspension ធ្វើឲ្យការបើកបរកាន់តែប្រសើរឡើង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មកមើលជម្រើសឡានប្រើម៉ាស៊ីន Naturally-Aspirated V8 អ្នកអាចទិញបាន ក្នុងឆ្នាំ២០២២

បច្ចុប្បន្ននេះ ជម្រើសរថយន្តដែលប្រើប្រាស់ម៉ាស៊ីន Naturally-Aspirated V8 ហាក់បីដូចជាថមថយបន្តិចម្តងៗ ដោយសារតែកត្តាមួយចំនួន ដូចជា តម្លៃប្រេង, ជម្រើសម៉ាស៊ីនកម្លាំងស្មើ ប៉ុន្តែសន្សំសំចៃជាង twin-turbo V6 និង ថាមពលនៃរថយន្តអគ្គិសនី ជាដើម។

ទោះបីជាយ៉ាងណាក៏ដោយ អ្នកក៏នៅតែអាចរកទិញបានដែរនូវរថយន្ត ដែលប្រើម៉ាស៊ីន Naturally-Aspirated V8 ក្នុងឆ្នាំ២០២២ នេះ ហើយវាមានដូចជា៖

១) Lexus LC 500 ប្រើម៉ាស៊ីនសាំងចំណុះ ៥,០លីត្រ Naturally-Aspirated V8 មានកម្លាំង ៤៧១សេះ តម្លៃចាប់ពី ៩៣ ០៥០ដុល្លារ

២) Chevrolet Corvette ប្រើម៉ាស៊ីនសាំងចំណុះ ៦,២លីត្រ Naturally-Aspirated V8 មានកម្លាំង ៤៩០សេះ តម្លៃចាប់ពី ៦០ ៩០០ដុល្លារ

៣) Ford Mustang GT ប្រើម៉ាស៊ីនសាំងចំណុះ ៥,០លីត្រ Naturally-Aspirated V8 មានកម្លាំង ៤៥០សេះ តម្លៃចាប់ពី ៣៧ ០០០ដុល្លារ

៤) Genesis G90 ប្រើម៉ាស៊ីនសាំងចំណុះ ៥,០លីត្រ Naturally-Aspirated V8 មានកម្លាំង ៤២០សេះ តម្លៃចាប់ពី ៧៣ ៥៩០ដុល្លារ

៥) Dodge Challenger R/T ប្រើម៉ាស៊ីនសាំងចំណុះ ៥,៧លីត្រ Naturally-Aspirated V8 មានកម្លាំង ៣៧៥សេះ តម្លៃចាប់ពី ៣៤ ៩៩៥ដុល្លារ

៦) Dodge Charger R/T ប្រើម៉ាស៊ីនសាំងចំណុះ ៥,៧លីត្រ Naturally-Aspirated Hemi V8 មានកម្លាំងដល់ ៤៨៥សេះ តម្លៃចាប់ពី ៣១ ៣៥០ដុល្លារ

៧) Lexus RC F ប្រើម៉ាស៊ីនសាំងចំណុះ ៥,០លីត្រ Naturally-Aspirated V8 មានកម្លាំង ៤៧២សេះ តម្លៃចាប់ពី ៦៥ ៧២០ដុល្លារ

៨) Chevrolet Camaro LT1 និង Chevrolet Camaro SS ប្រើម៉ាស៊ីនសាំងចំណុះ ៦,២លីត្រ Naturally-Aspirated V8 មានកម្លាំង ៤៥៥សេះ តម្លៃចាប់ពី ៣៤ ០០០ដុល្លារ និង ៣៧ ៥០០ដុល្លារ

៩) Lexus IS 500 ប្រើម៉ាស៊ីនសាំងចំណុះ ៥,០លីត្រ Naturally-Aspirated V8 មានកម្លាំង ៤៧២សេះ តម្លៃចាប់ពី ៥៦ ០០០ដុល្លារ

១០) Chrysler 300 ប្រើម៉ាស៊ីនសាំងចំណុះ ៥,៧លីត្រ Naturally-Aspirated V8 មានកម្លាំង ៣៦៣សេះ តម្លៃចាប់ពី ៣៣ ៥៤៥ដុល្លារ

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ញាក់សាច់! ឡានអគ្គិសនីចិនថ្មី សាកភ្លើងម្តងបើកបាន ១១០០គ.ម ប្រើទ្វារបើកឡើងដូច Lamborghini ទៀត

រថយន្តអគ្គិសនីចិន Nezha S Yaoshi EV បានបង្ហាញខ្លួនជាផ្លូវការ សម្រាប់ទីផ្សារប្រទេសចិន ដើម្បីតួដើរជាគូប្រជែងរបស់ Tesla Model S។

រថយន្ត Nezha S Yaoshi EV ប្រភេទប្រើប៉ុងពីរ AWD នឹងមានបំពាក់ម៉ូទ័រអគ្គិសនីចំនួន ២គ្រឿង មានកម្លាំងសរុប ៤៥៦សេះ អាចឲ្យវារត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេល ៣,៩វិនាទី ហើយមានល្បឿនអតិបរមាដល់ ១៧០គីឡូម៉ែត្រក្នុងមួយម៉ោង។

ថ្វីបើទំហំអាគុយអគ្គិសនីវាមិនទាន់ត្រូវបានបង្ហាញ ប៉ុន្តែក្រុមហ៊ុន Nezha និយាយថា វានឹងផ្តល់ចម្ងាយបើកបរដល់ ៦៥០គីឡូម៉ែត្រ នៅពេលសាកភ្លើងពេញម្តង។

បើយោងតាមប្រភពព័ត៌មានបានឲ្យដឹងថា រថយន្ត Nezha S នឹងមានទាំងជម្រើសប្រើប៉ុងក្រោយ RWD ទៀតផង ជាមួយនឹងម៉ូទ័រអគ្គិសនីមួយ ផ្តល់ចម្ងាយបើកបរ ៧១៥គីឡូម៉ែត្រ ខណៈប្រភេទ Range Extender អាចបើកបានដល់ ១ ១០០គីឡូម៉ែត្រឯណោះ។

រថយន្តអគ្គិសនីខាងលើ ក៏នឹងចេញម៉ូដែលពិសេសមួយទៀត ហៅថា «Yaoshi» ដែលនឹងផលិតមានចំនួនកំណត់ ត្រឹមតែ ៩៩៩គ្រឿងប៉ុណ្ណោះ។

រថយន្ត Nezha S Yaoshi EV មានបំពាក់ទ្វារបើកឡើងដូចទៅនឹងរថយន្ត Lamborghini ហើយប្រើចង្កៀង LED មួយជុំរថយន្ត, ដំបូល panoramic sunroof, កុងទ័រឌីជីថលទំហំ ១៣,៣អ៊ីញ, អេក្រង់ក្សាន្ត Touchscreen កម្រិត 2K ទំហំ ១៧,៦អ៊ីញ, អេក្រង់សម្រាប់អ្នកដំណើរមុខ ទំហំ ១២,៣អ៊ីញ, កុងទ័របាញ់លើកញ្ចក់ និង speaker ២១គ្រាប់ កម្លាំង ១ ២០០វ៉ាត់។

ក្រៅពីនោះ វាក៏មានបំពាក់រ៉ាដា millimetre-wave radars ៥គ្រាប់, កាមេរ៉ា ១១គ្រាប់ និង សេនស័រ LiDAR ២គ្រាប់ ទៀតផង។ វាត្រូវបានដាក់ឲ្យបញ្ជាទិញហើយនៅក្នុងប្រទេសចិន ក្នុងតម្លៃចាប់ពីខ្ទង់ ៥០ ០០០ដុល្លារ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ប្រមាញ់បានរថយន្ត MG6 PRO កំពងុធ្វើតេស្តបើកបរសាកល្បងនៅក្នុងប្រទេសចិន

[បរទេស] កាលពីពេលថ្មីៗនេះ កន្លងទៅ យោងតាមប្រព័ន្ធផ្សព្វផ្សាយរបស់ចិន Autohome បានបង្ហាញរូបភាពដែលប្រមាញ់បាននៃ MG6 PRO ដែលកំពុងធ្វើការបើកបរសាកល្បងជាមួយការបិទបាំងតួខ្លួន។ បច្ចុប្បន្នម៉ូដែលនេះត្រូវបានដាក់លក់នៅក្នុងប្រទេសចិនកាលពីឆ្នាំមុន ហើយត្រូវបានគេមើលឃើញថាមានការរចនាគឺខុសគ្នាខ្លាំងពីម៉ូដែលចាស់។

តាមរូបភាពដែលប្រមាញ់បាន បង្ហាញឲ្យឃើញពីរូបរាងតួខ្លួនស្រដៀងទៅនឹងរថយន្ត MG6 PRO បច្ចុប្បន្ន ប៉ុន្តែបានភ្ជាប់មកជាមួយការរចនាផ្នែកខាងមុខខុសពីធម្មតា ដោយប៉ាណាមុខត្រូវបានរចនាថ្មី គម្របម៉ាស៊ីនខាងមុខថ្មី និងចង្កៀងមុខប្រភេទ LED ថ្មី កាន់តែទាក់ទាញ។

ខណៈផ្នែកចំហៀងនៃរថយន្ត មានបំពាក់ជាមួយដំបូលរាបស្មើលក្ខណៈស្ព័រ ថាសកង់ alloy ពណ៌ខ្មៅ ចង្កៀងខាងក្រោយប្រភេទ LED ថ្មី និងកាងខាងក្រោយ រចនាឡើងវិញផងដែរ។ ជាមួយគ្នានេះ ព័ត៌មានលម្អិតផ្សេងទៀតឥឡូវនេះមានតិចតួចណាស់។

ចូលទៅកាន់ផ្នែកម៉ាស៊ីនវិញ ម៉ូដែលថ្មីនេះត្រូវបានគេរំពឹងថានឹងបំពាក់ដោយម៉ាស៊ីនចំណុះ ១,៥ លីត្រ turbocharged ដែលផលិតកម្លាំងបាន ១៨១ សេះ និងកម្លាំងរមួល ២៨៥ ញ៉ូតុនម៉ែត្រ ​ភ្ជាប់ជាមួយប្រអប់លេខអូតូ ៧វគ្គ ហើយទំនងជាត្រូវបន្ថែមម៉ូទ័រអគ្គិសនីផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Honda HR-V ២០២៣ មុខមាត់ថ្មី​​ ចេញលក់ផ្លូវការក្នុងតម្លៃខ្ទង់ជាង ២មុឺនដុល្លារ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Honda បានធ្វើការដាក់បង្ហាញនៅរថយន្ត Honda HR-V ស៊េរីឆ្នាំ ២០២៣ សម្រាប់អាមេរិកខាងជើង ដែលមានការរចនាខុសគ្នាទាំងស្រុងទៅនឹងរថយន្តដែលបានចេញរួចហើយនៅអឺរ៉ុបជាមួយតម្លៃចាប់ផ្តើមពី ២៣ ៦៥០ ដុល្លារ ដល់ ២៨ ៩៥០ ដុល្លារ ។

រថយន្ត Honda HR-V ស៊េរីឆ្នាំ ២០២៣ សម្រាប់តែទីផ្សារសហរដ្ឋអាមេរិក និងកាណាដាប្រើប្រាស់ជាមួយគ្រោងឆ្អឹង CIVIC GEN11 platform មានប្រវែងតួខ្លួនសរុប ៤ ៥៦៦ ម.ម ទទឹង ១ ៨៣៨ ម.ម កំពស់ ១ ៦១០​ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៦៥៤ ម.ម។ ជាមួយការរចនាថ្មីដែលខុសពីកំណែទីផ្សារពិភពលោក ដោយមានប៉ាណាខាងមុខឲ្យឈ្មោះថា Honda Ridgeline-like, កាងខាងមុខពណ៌ខ្មៅ, ចង្កៀងមុខ LED ជាមួយមុខងារបើក/បិទដោយស្វ័យប្រវត្តិ ការរចនាចង្កៀងអ័ព្ទពណ៌ខ្មៅ និងថាសកង់ស្ព័រទំហំ ១៨ អ៊ីញ។

ចំពោះផ្ទៃខាងក្នុងមានបំពាក់ស្តង់ដារជាមួយនឹងកុងទ័រព័ត៌មានឌីជីថលទំហំ ៧ អ៊ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ៩ អ៊ីញ ភ្ជាប់មុខងារ Apple CarPlay និង Android Auto, ឧបករណ៍បំពងសម្លេង ៨ចំនុច, កៅអីខាងក្រោយបត់បាន ៦០/៤០, កន្លែងសាកថ្មឥតខ្សែ និងដំបូលកញ្ចក់ sunroof ផងដែរ។

បើនិយាយអំពីផ្នែកម៉ាស៊ីនវិញ រថយន្តនេះ ដំណើរការដោយម៉ាស៊ីនចំណុះសាំងចំណុះ ២,០ លីត្រ ទំហំ ៤ស៊ីឡាំង ផលិតកម្លាំងបាន ១៥៨ សេះ​ និងកម្លាំងរមួល ១៨៧​ ញ៉ូតុនម៉ែត្រ ភ្ជាប់ជាមួយប្រអប់លេខអូតូ CVT អាចបង្កឿនល្បឿនពី ០-១០០ គីឡូម៉ែត្រ/ម៉ោង ក្នុងរយៈពេល ៩,៦ វិនាទី ប្រព័ន្ធបើកបរប៉ុង២ ។

រថយន្ត Honda HR-V ស៊េរីឆ្នាំ ២០២៣ សម្រាប់តែទីផ្សារអាមេរិកខាងជើងនេះមានភ្ជាប់មកជាមួយប្រព័ន្ធជំនួយបើកបររួមមាន៖ Anti-Collision Braking System, Lane Departure Warning System, Adaptive Cruise Control, Lane Keeping Assist System, Forward Collision Warning និង Traffic Sign Recognition System ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ត្រៀមស្វាគមន៍សមាជិកថ្មី! Ford Bronco ត្រៀមដាក់លក់ជាផ្លូវការនៅកម្ពុជា

រថយន្ត Ford Bronco ត្រូវបានគេស្គាល់ថាជារថយន្តប្រភេទ SUV ពូកែ Off-road របស់ក្រុមហ៊ុន Ford ដែលទទួលបាននូវការពេញនិយមយ៉ាងខ្លាំងនៅលើទីផ្សារប្រទេសកំណើត និងទីផ្សារមួយចំនួនផ្សេងទៀត។ ក្រឡេកមកមើលទីផ្សារប្រទេសកម្ពុជាវិញ គេឃើញថារថយន្តនេះធ្លាប់បានបង្ហាញវត្តមានរួចមកតាមរយៈការនាំចូលដោយការ៉ាស់លក់រថយន្តផ្ទាល់ ប៉ុន្តែវាពុំមែនជាការនាំចូលដោយក្រុមហ៊ុនផ្លូវការនោះ។

ជាក់ស្តែង កាលពីពេលម្សិលមិញកន្លងទៅ ទំព័ររបស់ទីប្រឹក្សាផ្នែកលក់នៃក្រុមហ៊ុន Ford ជាច្រើនបានធ្វើការបង្ហោះឡើងនៃការបើកការកក់ទុកមុននៃរថយន្ត Ford Bronco នេះជាមួយម៉ូឌែល Badlands សេរ៊ីឆ្នាំ២០២២ ជាមួយតម្លៃពិសេស ១៤៩ ០០០ដុល្លារ ដោយនេះបានបង្ហាញថាក្រុមហ៊ុនផ្លូវការកំពុងត្រៀមនាំយកសមាជិកថ្មីចូលមកកាន់ទីផ្សារកម្ពុជាជាផ្លូវការផងដែរ។

ជាមួយការត្រៀមមកដល់នេះយើងពុំទាន់ដឹងនោះឡើយនោះទេថាវានឹងមានលក្ខណៈពិសេសអ្វីខ្លះ ប៉ុន្តែយោងតាមទំព័រផ្លូវការរបស់ Ford Motor Company បានបង្ហាញថាវា រថយន្ត Ford Bronco Badlands ភ្ចាប់មកជាមួយនូវលក្ខណៈពិសេសដូចជា៖ ដំបូលបើក, ចង្កៀងប្រភេទ LED, ជម្រើសថាសកង់ទំហំ ១៧អ៊ីញ, កុងទ័របង្ហាញព័ត៌មានទំហំ ៨អ៊ីញ, អេក្រង់កម្សាន្ត Touchscreen ទំហំ ៨អ៊ីញ ភ្ជាប់ជាមួយមុខងារ Apple Carplay, Android Auto និងបច្ចេកវិទ្យា SYNC 4, ឧបរណ៍បំពងសម្លេងចំនួន ៦ចំណុច និងលក្ខណៈបន្ថែមមួយចំនួនទៀត។

រីឯថាមពលម៉ាស៊ីន រថយន្ត Ford Bronco Badlands ឆ្នាំ២០២២ នឹងបំពាក់មកជាមួយម៉ាស៊ីនចំណុះ ២,៧លីត្រ Ecoboost ៦ស៊ីឡាំង ផលិតកម្លាំងបាន ៣៣០សេះ និងកម្លាំងរមួល ៥៦២ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខ ១០វគ្គស្វ័យប្រវត្តិ។

យ៉ាងណាមិញសម្រាប់ព័ត៌មានបន្ថែមផ្លូវការ ក្រុមការងារខេមបូអូតូនឹងធ្វើការចេញផ្សាយជាថ្មីនៅពេលដែលទទួលបានព័ត៌មានលម្អិត និងជាក់លាក់ពីក្រុមហ៊ុនផ្ទាល់៕​ អរគុណ

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+