ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានអគ្គិសនី Fiat E-Ulysse ២០២២ ៨កៅអី​ សាកថ្មម្តងជិះបាន​ចម្ងាយ ៣៣០គីឡូម៉ែត្រ

[ទីផ្សារបរទេស] កាលពីឆ្នាំមុនកន្លងទៅ ក្រុមហ៊ុនផលិតរថយន្ត Fiat បានប្រកាសថា E-Ulysse ខណៈពេលនេះ ក្រុមហ៊ុន Fiat បានធ្វើការបញ្ចេញ E-Ulysse ស៊េរីឆ្នាំ ២០២២ ថ្មីជាផ្លូវការ។

រថយន្តអគ្គិសនី E-Ulysse ស៊េរីឆ្នាំ ២០២២ បានរចនាថាសកង់ទំហំ ១៧ អ៊ីញ អតិថិជនក៏អាចជ្រើសរើសរវាងប្រភេទ standard និង Long variants ដែលមានប្រវែង ៤,៩៥៦ ម.ម និង ៥,៣០៦ ម.ម។ បើនិយាយអំពីជម្រើស ម៉ូដែលនេះអាចត្រូវបានបំពាក់ដោយចង្កៀងមុខ xenon, ទ្វាររូតអូតូ និងទ្វារក្រោយបើក/បិទអូតូ។

សម្រាប់ផ្ទៃខាងក្នុងមានលក្ខណៈសាមញ្ញបន្តិច ដោយបំពាក់ជាមួយអេក្រង់កំសាន្ត ទំហំ ៧ អ៊ីញ, ម៉ាស៊ីនត្រជាក់ចំនួន ៣តំបន់ ប៉ុន្តែ E-Ulysse ថ្មីអាចផ្ទុកមនុស្សបានរហូតដល់ ៨នាក់ និងអាចដឹកទំនិញបានរហូតដល់ ៤,៩០០ លីត្រ ។

សម្រាប់ប្រភេទ seven-passenger Lounge មានកៅអីខាងក្រោយចំនួន៥ ក៏ដូចជាតុដែលអាចបត់បាន, ដំបូលបើកបែប Panoramic sunroof ដ៏ធំ ក៏ដូចជាកៅអីខាងមុខស្បែកភ្ជាប់ដោយមុខងារកំដៅនឹងម៉ាស្សា។ ខណៈម៉ូដែលនេះក៏បានភ្ជាប់មកជាមួយប្រព័ន្ធជំនួយអ្នកបើកបរជាច្រើនប្រភេទ រួមទាំង automatic emergency braking, forward collision warning, lane departure warning និង side blind-spot alert, កាំមេរ៉ាមើលក្រោយ និងបច្ចេកវិទ្យាសម្គាល់សញ្ញាចរាចរណ៍ផងដែរ។

ទន្ទឹមនឹងនេះ E-Ulysse ស៊េរីឆ្នាំ ២០២២ ភ្ជាប់មកជាស្តង់ដារកញ្ចប់អាគុយទំហំ ៥០គីឡូវ៉ាត់ម៉ោង ដែលផ្តល់ចម្ងាយរហូតដល់ ២៣០ គីឡូម៉ែត្រ យោងតាមការតេស្តនៅលើ WLTP ។ ក្នុងនោះ អតិថិជនក៏អាចដំឡើងទៅកញ្ចប់អាគុយ ៧៥គីឡូវ៉ាត់ម៉ោង ដែលបើកបរបានចម្ងាយរហូតដល់ ៣៣០ គីឡូម៉ែត្រ។

អាគុយនេះផ្តល់ថាមពលដល់ម៉ូទ័រអគ្គិសនីដែលបង្កើតកម្លាំងបានរហូតដល់ ១៣៤ សេះ និងកម្លាំងរមួល ២៦០ ញ៉តុនម៉ែត្រ អាចបង្កើនល្បឿនពី ០-១០០ គីឡូម៉ែត្រ/ម៉ោង ប្រើពេល ១៣,៥ វិនាទី ហើយល្បឿនអតិបរមា១៣០ គីឡូម៉ែត្រ/ម៉ោង ។ ក្នុងនោះ E-Ulysse មានសមត្ថភាពសាកលឿន ១០០ គីឡូវ៉ាត់ ហើយអាចសាកថ្មបាន ៨០% ក្នុងរយៈពេលត្រឹមតែ ៣០ នាទី។

រថយន្តអគ្គិសនី Fiat E-Ulysse ថ្មី នឹងត្រូវបានផលិតនៅទីក្រុង Hordain ប្រទេសបារាំង រួមជាមួយនឹងរថយន្តប្រភេទផ្សេងទៀតរួមមាន Citroën Jumpy, Peugeot Expert និង Opel / Vauxhall Vivaro ។ ការបញ្ជាទិញបើកក្នុងខែនេះ ហើយការចែកចាយគ្រោងនឹងចាប់ផ្តើមនៅក្នុងខែឧសភា៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Yamaha បញ្ចេញម៉ូតូប្រភេទ Scooter ខ្នាតធំ XMAX 250 ២០២២

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតម៉ូតូ Yamaha បានធ្វើការដាក់បង្ហាញនូវម៉ូឌែល XMAX 250 ស៊េរីឆ្នាំ ២០២២ ប្រភេទ Scooter ខ្នាតធំ។

ការឌីហ្សាញនៃម៉ូតូ Yamaha XMAX 250 ត្រូវបានឌីស្សាញជាមួយរូបរាងថ្មីកាន់តែស្ព័រ នឹងបានបំពាក់មកជាមួយនូវចង្កៀងប្រភេទ LED ជាមួយនឹងភ្លើងជួយបំភ្លឺពេលថ្ងៃ DRL , កុងទ័រឌីជីថល, រន្ធសាកប្រភេទ USB ជាមួយទូរស័ព្ទ,Smart key, កន្លែងផ្ទុកឥវ៉ាន់ក្រោមកៅអីអាចដាក់មួកសុវត្ថិភាពបាន ២ និងផ្សេងៗជាដើម។

ខណៈដែលម៉ូតូ Yamaha XMAX 250 កាន់តែទំនើបនោះគឺបំពាក់នូវប្រព័ន្ធ TCS ត្រូវបានរចនាឡើងដើម្បីកាត់បន្ថយហានិភ័យនៃការរអិលកង់ក្រោយគ្រប់ស្ថានភាពផ្លូវនៅពេលបង្កើនល្បឿន និងស្តង់ដាកមកនូវប្រព័ន្ធហ្វាំ្រង ABS និងហ្វ្រាំងឌីសនៅខាងមុខ និងខាងក្រោយដែលធ្វើអោយការគ្រប់គ្រងហ្វ្រាំងកាន់តែមានអានុភាព។

ចំពោះថាមពលម៉ាស៊ីននៃម៉ូតូ Yamaha XMAX 250 បានប្រើប្រាស់ម៉ាស៊ីនសាំង Blue Core ទំហំ ១ស៊ីទ្បាំង ប្រព័ន្ធស្អំប្រេង liquid-cooled ចំណុះ ២៥០សេសេ ផលិតកម្លាំង ២២,៨ សេះ និងកម្លាំងរមួល ២៤,៣ ញ៉ូតុនម៉ែត្រ ភ្ជាប់ជាមួយនឹងប្រអប់លេខអូតូ V-Belt ដោយធុងសាំងអាចផ្ទុកបានចំណុះ ១៣ លីត្រ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុន BMW បង្ខំចិត្តផ្អាកការផលិតរថយន្តបណ្តោះអាសន្ន ដោយសារវិបត្តិនៅអ៊ុយក្រែន ប៉ះពាល់ការផ្គត់ផ្គង់គ្រឿងបង្គុំ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត BMW នឹងផ្អាកការផលិតជាបណ្ដោះអាសន្នលើរោងចក្រសំខាន់ៗជាច្រើនរបស់ខ្លួននៅសប្តាហ៍ក្រោយ ព្រោះមិនអាចទទួលបានគ្រឿងបង្គុំដែលត្រូវការជាបន្ទាន់ពីអ្នកផ្គត់ផ្គង់នៅអ៊ុយក្រែន។

អ្នកនាំពាក្យ BMW បានប្រាប់គេហទំព័រ The Frankfurter Allgemeine Zeitung ថារោងចក្រផលិតរថយន្តរបស់ BMW នៅទីក្រុង Munich និង Dingolfing ក្នុងប្រទេសអាល្លឺម៉ង់ បូករួមទាំងរោងចក្រ Mini នៅទីក្រុង Oxford ប្រទេសអង់គ្លេស និងរោងចក្រផលិតម៉ាស៊ីនរបស់ BMW នៅ Steyr ប្រទេសអូទ្រីសទាំងអស់នឹងត្រូវទុកចោល ខណៈដែលរោងចក្រផ្សេងទៀតនៅ Leipzig និង Regensburg ប្រឈមនឹងការកែសម្រួលការផ្លាស់ប្តូរផលិតកម្ម។ ទោះបីជារោងចក្រទាំងនោះស្ថិតនៅឆ្ងាយពីតំបន់ដែលកំពុងរងការវាយប្រហារដោយប្រទេសរុស្ស៊ីក៏ដោយ ក៏ក្រុមហ៊ុន BMW ពឹងផ្អែកលើក្រុមហ៊ុនគ្រឿងបង្គុំនៅភាគខាងលិចអ៊ុយក្រែនសម្រាប់ការផ្គត់ផ្គង់រលើការផលិតរថយន្តរបស់ខ្លួន។

ក្នុងនោះ អ្នកនាំពាក្យក្រុមហ៊ុន BMW បាននិយាយថា “ជម្លោះក្នុងប្រទេសអ៊ុយក្រែនកំពុងមានផលប៉ះពាល់យ៉ាងខ្លាំងដល់ផលិតកម្មនៅក្នុងឧស្សាហកម្មផ្គត់ផ្គង់នៅទីនោះ។ ការបញ្ឈប់ការផលិតជាលទ្ធផលនឹងនាំឲ្យមានការកែសម្រួលផលិតកម្មជាបន្តបន្ទាប់ និងការរំខាននៅក្នុងរោងចក្រ BMW មួយចំនួន”។

ជាមួយគ្នានេះ Leoni ដែលជាក្រុមហ៊ុនអាល្លឺម៉ង់ដែលមានរោងចក្រពីរនៅអ៊ុយក្រែន និយាយទៅកាន់គេហទំព័រ Automotive News Europe ថាក្រុមហ៊ុន BMW បានដោះស្រាយវិបត្តិដូចក្រុមហ៊ុនផលិតរថយន្តផ្សេងទៀត ដើម្បីដោះស្រាយការរំខានដែលកើតឡើងពីជម្លោះនៅអ៊ុយក្រែន។

BMW មិន​មែន​ជា​ក្រុមហ៊ុន​ផលិត​រថយន្ត​អាល្លឺម៉ង់​តែ​មួយ​គត់​ដែល​ត្រូវ​បង្ខំ​ចិត្ត​បញ្ឈប់​ការ​ផលិត​រោងចក្រ​នៅ​ប្រទេស​កំណើត​របស់​ខ្លួន​ដោយសារ​វិបត្តិ​អ៊ុយក្រែន។ ក្នុងនោះ ក្រុមហ៊ុន Volkswagen ក៏បានផ្អាកការផលិតរោងចក្រ Zwickau របស់ខ្លួនផងដែរ ។ លើសពីនេះទៅទៀត វាបានបញ្ជាក់ថាវិបត្តិនេះបានជះឥទ្ធិពលដល់ការដឹកជញ្ជូនរថយន្តអគ្គិសនីមួយចំនួនពី Audi, Cupra និង VW ។ ខណៈ GM, Jaguar-Land Rover និង BMW Group ក៏បានផ្អាក​ការ​នាំ​ចេញ​រថយន្ត​ទៅ​រុស្ស៊ីផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្ត MG ZS ស៊េរីថ្មីកំពុងបន្តឈានមុខគេលើរថយន្តប្រភេទ Crossover ក្នុងឆ្នាំ ២០២២នេះ

ការលក់រថយន្តថ្មីក្នុងប្រទេសកម្ពុជាបានកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ហើយនៅឆ្នាំ២០២២ នៅតែកើនឡើងទោះបីជាមានការប្រឈមនឹងការរីករាលដាលនៃជំងឺកូវីដ១៩ក៏ដោយ។ ប្រភេទរថយន្ត Crossover ក៏ជាជម្រើសដ៏ល្អបំផុតសម្រាប់ប្រជាជនកម្ពុជា ដោយសារតម្លៃរបស់វាទាប ការស៊ីសាំងតិច រូបរាងខាងក្រៅល្អប្រណិត និងមានទំហំធំទូលាយគ្រប់គ្រាន់សម្រាប់គ្រួសារតូចនិងមធ្យម។ នៅក្នុងប្រទេសកម្ពុជាមានរថយន្តប្រភេទ Crossovers ជាច្រើនបានដាក់លក់ដូចជារថយន្ត MG ZS, Ford Ecosport, Hyundai Venue, Ssang Yong Tivoli……. ប៉ុន្តែយើងឃើញថាមួយក្នុងចំណោមពួកគេពិតជាជម្រើសដ៏ល្អ ហើយប្រភេទ Crossover ដែលលក់ដាច់បំផុតនៅកម្ពុជាជាមួយនឹងចំនួនលក់ចេញ ៣៣១ គ្រឿងក្នុងឆ្នាំ២០២១ នោះគឺ MG ZS ជាមួយនឹងតម្លៃ ៣១ ០០០ដុល្លារ និងការធានារយៈពេល ៣ឆ្នាំ។

នៅដើមឆ្នាំ ២០២២នេះ រថយន្ត MG ZS ដែលជារថយន្តប្រភេទ Crossover លក់ដាច់បំផុតនៅក្នុងប្រទេសកម្ពុជាបានលក់ចេញប្រមាណជាង ៧៦ គ្រឿងក្នុងខែមករា និង ៦៣ គ្រឿងក្នុងខែកុម្ភៈ រួមនឹងចំនួនការកក់ទុកប្រមាណជាង ១០០ គ្រឿងទៀតដែលត្រៀមប្រគល់ជាបន្តបន្ទាប់។ ចំណុចនេះហើយដែលកំពុងធ្វើឱ្យ MG ZS ក្លាយជាម៉ូដែល Crossover ដែលពេញនិយមបំផុតសម្រាប់ MG Cambodia។ MG ZS ស៊េរីថ្មីនេះគឺជារថយន្តដែលលក់ដាច់ និងមានការគាំទ្រជាខ្លាំងរួចទៅហើយជាមួយនឹងតម្លៃសមរម្យជាងគេ ហើយឥឡូវនេះវានៅតែដូចពីមុនដែរ ជាមួយនឹងការរចនាផ្នែកខាងក្នុងកាប៊ីននូវសម្ភារៈល្អៗដែលមានគុណភាពខ្ពស់ជាងមុន និងមានលក្ខណៈពិសេសស្តង់ដារជាច្រើនទៀត។ លោកអ្នកអាចទទួលបានពី MG ZS ដែលមានដូចជា៖ កាំមេរ៉ា 360ដឺក្រេ អមនឹងសេនស័រជំនួយពេលចតរថយន្ត, ដំបូលលើបើកបានធំបែប Panoramic Sunroof, កញ្ចក់មើលខាងក្រោយស្វ័យប្រវត្តិ, សោឆ្លាតវៃ smart key, ប៊្លូធូសជាមួយ Apple CarPlay, កៅអីអ្នកបើកបរអូតូស្វ័យប្រវត្តិ រួមនឹងមុខងារដ៏អស្ចារ្យជាច្រើនទៀត។

MG ZS ស៊េរីថ្មីនេះកំពុងបន្តការចាប់ផ្តើមដំណើរការយ៉ាងល្អនៅដើមឆ្នាំ២០២២នេះ ដោយបន្តឈានមុខគេជារថយន្តប្រភេទ Crossover ក្នុងប្រទេសកម្ពុជា ជាមួយនឹងតម្លៃសមរម្យ ការរចនាល្អ មានភាពធំទូលាយ កម្លាំងខ្លាំងគ្រប់គ្រាន់សម្រាប់ការបើកបរក្នុងទីក្រុងនិងបណ្តាខេត្ត ដើម្បីធ្វើឱ្យអ្នកបើកបរ និងអ្នករួមដំណើរកាន់តែមានផាសុកភាព និងសុវត្ថិភាព។ អ្វីដែលកាន់តែពិសេសសម្រាប់ MG ZS នោះគឺរថយន្តនេះទទួលបានចំណាត់ថ្នាក់កម្រិតផ្កាយ៥ពីវិទ្យាស្ថានសុវត្ថិភាព Euro NCAP ។

ប្រសិនបើអ្នកជាបុគ្គលដែលចង់បានរថយន្តប្រភេទ SUV ដែលមានរូបរាងស្អាត ដែលមិនចំណាយប្រាក់ច្រើន និងអនុវត្តជាក់ស្តែងជាងគូប្រជែងមួយចំនួននោះ MG ZS ថ្មីអាចជាជម្រើសល្អសម្រាប់អ្នក ហើយវាគឺជាប្រភេទ Crossover ដ៏ល្អបំផុតជាមួយនឹងតម្លៃសមរម្យ។ តម្លៃហើយនិងមានលក្ខណៈសម្បត្តិល្អជាច្រើនដូច្នេះវា ពិតជាល្អគួរសមជាពិសេសគឺឧបករណ៍សុវត្ថិភាព៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Ford បំបែកផ្នែករថយន្តចំហេះក្នុង និងរថយន្តអគ្គិសនី ដាច់ដោយឡែកទៅជា Ford Blue និង Ford Model e

[ទីផ្សារបរទេស] កាលពីពេលថ្មីៗកន្លងទៅនេះ ក្រុមហ៊ុនផលិតរថយន្ត Ford បានប្រកាសថា ខ្លួនកំពុងបំបែកអាជីវកម្មផលិតរថយន្តរបស់ខ្លួនជាក្រុមហ៊ុនពីរដាច់ដោយឡែក ប៉ុន្តែមានទំនាក់ទំនងគ្នាទៅវិញទៅមកហៅថា Ford Blue និង Ford Model e ។ សម្រាប់ការ​គ្រប់គ្រង​ការផលិត​រថយន្ត​ចំហេះ​ខាងក្នុង ខណៈ​ក្រុមហ៊ុន​ក្រោយ​នេះ​នឹង​គ្រប់គ្រង​រថយន្ត​អគ្គិសនី និង​ការតភ្ជាប់​ឌីជីថល។

ការបន្តនៃផែនការ Ford+ ដែលបានប្រកាសពីមុនរបស់ក្រុមហ៊ុនផលិតរថយន្តសម្រាប់អនាគត Ford Blue នឹងកាន់កាប់រថយន្តចាស់របស់ក្រុមហ៊ុនដូចជា F-150, Bronco, Mustang និងផ្សេងៗទៀត។ ទន្ទឹមនឹងនោះ Ford Model e នឹងបន្តនៅអ្វីដែលបានចាប់ផ្តើមដោយរថយន្ត Mustang Mach-e ហើយជំរុញទៅមុខជាមួយនឹងគ្រោងឆ្អឹងរថយន្តថ្មី ការរចនាកម្មវិធី និងការអភិវឌ្ឍន៍បច្ចេកវិទ្យាថ្មីៗ។

ក្នុងនោះ លោក Jim Farley ប្រធាន និងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Ford បាននិយាយថា “មហិច្ឆតារបស់យើងជាមួយក្រុមហ៊ុន Ford+ គឺដើម្បីក្លាយជាក្រុមហ៊ុនដ៏អស្ចារ្យមួយ ដែលផ្លាស់ប្តូរពិភពលោកម្តងទៀត ហើយវាទាមទារឱ្យមានការផ្តោតអារម្មណ៍” ។ “យើងកំពុងដំណើរការទាំងអស់គ្នា ដោយបង្កើតអាជីវកម្មដាច់ដោយឡែក ប៉ុន្តែបំពេញបន្ថែម ដែលផ្តល់ឱ្យយើងនូវល្បឿននៃការចាប់ផ្តើម និងការច្នៃប្រឌិតដែលមិនអាចកាត់ថ្លៃបាននៅក្នុង Ford Model e រួមជាមួយនឹងចំណេះដឹងផ្នែកឧស្សាហកម្ម បរិមាណ និងម៉ាកយីហោល្បីៗរបស់ Ford Blue ដូចជា Bronco ដែលការចាប់ផ្ដើមអាជីវកម្ម ”។

ជាពិសេស Ford Model e នឹងទទួលបានផ្នែកវិស្វកម្ម software, ការរចនា និង UX និងបច្ចេកវិទ្យាថ្មីឥតខ្ចោះដែលអាចផ្តល់អោយទូទាំងអាជីវកម្មរបស់ក្រុមហ៊ុន Ford ។ វាក៏នឹងបង្កើតរថយន្តដែលមានថាមពលអគ្គិសនី និងឧបករណ៍ភ្ជាប់ដែលមានបរិមាណខ្ពស់ ព្រមទាំងសេវាកម្មសម្រាប់ការលក់ ពាណិជ្ជកម្ម និងការចល័តរួមគ្នា។ ហើយក៏នឹងអភិវឌ្ឍលើ អាគុយ ម៉ូទ័រ ដុយសាកថ្ម និងសមត្ថភាពកែច្នៃសម្រាប់ Ford ផងដែរ។

លើសពីការធ្វើការលើរថយន្តម៉ាស៊ីនចំហេះក្នុងនៃ Ford Blue នឹងអភិវឌ្ឍម៉ាកសញ្ញា និងបទពិសោធន៍រថយន្តសម្រាប់ការបើកបរលើផ្លូវលំបាក Off-road និងការបើកបរលើផ្លូវធម្មតា ដោយនឹងត្រូវបានគាំទ្រដោយបច្ចេកវិទ្យារបស់ Ford Model e ដើម្បីកាត់បន្ថយផលិតផល ការផលិត និងការចំណាយលើគុណភាព”។

បន្ថែមពីលើក្រុមហ៊ុនថ្មីទាំងពីរនឹងគាំទ្រ Ford Pro ដែលជាផ្នែកដែលមានភារកិច្ចគ្រប់គ្រងរថយន្តពាណិជ្ជកម្ម និងយោធា។ វានឹងត្រូវបានគាំទ្រដោយបច្ចេកវិទ្យារបស់ Ford Model e និងចំណេះដឹងផ្នែកផលិតរបស់ក្រុមហ៊ុន Ford Blue៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Hyundai និង Genesis នឹងបញ្ចេញឡានអគ្គិសនីទាំង ១៧ម៉ូឌែលរបស់ខ្លួន នៅត្រឹមឆ្នាំ២០៣០

[ទីផ្សារបរទេស] ថ្មីៗនេះក្រុមហ៊ុន Hyundai និង Genesis បានធ្វើការប្រកាសអំពីគម្រោងនៃការបង្ហាញចេញរថយន្តអគ្គិសនីចំនួន ១៧ ម៉ូឌែលនៅត្រឹមឆ្នាំ ២០៣០ បន្ថែមជាមួយការប្រកាសអំពីឈ្មោះតួរគ្រោងរថយន្តថ្មីសម្រាប់រថយន្តអគ្គិសនីថ្មីនេះ ជាមួយការរំពឹងថានឹងលក់បាន ១,៨៧ លានគ្រឿង។

យុទ្ធសាស្រ្តផែនការសំខាន់ៗរបស់ក្រុមហ៊ុនមាន ៣ ដូចជា៖ ការបង្កើនសមត្ថភាព, ប្រកួតប្រជែងផលិតផល និង Software។ បន្ថែមពីនេះក្រុមហ៊ុន Hyundai នឹងក្លាយជាម៉ាកយីហោគ្មានការបំភាពឧស្ម័នកាបូននៅត្រឹមឆ្នាំ ២០៤៥ និងនៅតំបន់អឺរ៉ុប ២០៣៥ និងនៅក្នុងទីផ្សារសំខាន់ៗជុំវិញពិភពលោកនៅឆ្នាំ ២០៤០។

សម្រាប់រថយន្តអគ្គិសនីទាំងនោះនឹងប្រើប្រាស់គ្រោងឆ្អឹង E-GMP ដែលបច្ចុប្បន្នបានប្រើប្រាស់លើរថយន្ត Hyundai loniq 5, Kia EV6 និង Genesis GV60 ដែលឱ្យឈ្មោះថ្មីថា Integrated Modular Architecture (IMA) ។

សូមបញ្ជាក់ថារថយន្តអគ្គិសនីទាំង ១៧ នេះរថយន្ត Hyundai ១១ ម៉ូឌែល រួមមានប្រភេទ Seden ៣, SUV ៦, LCV ១ និងម៉ូឌែលថ្មី ១ ខណៈដែលរថយន្ត Genesis មានចំនួន ៦ ដូចជាប្រភេទ SUV ៤ និងម៉ូឌែលថ្មី ២ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ទ្បានអគ្គិសនីចិនមួយនេះ សាកភ្លើង ១៨នាទី អាចជិះបានចម្ងាយ ៤៨២ គ.ម

[ទីផ្សារបរទេស] ក្រុមហ៊ុន Mullen Automotive បានចាប់ផ្តើមផលិតរថយន្តអគ្គិសនី ដែលផ្តោមសំខាន់លើការអភិវឌ្ឍន៍បច្ចេកវិទ្យាថ្ម​ Solid-State នឹងសង្ឃឹមថានឹងនាំយករថយន្តអគ្គិសនីមកកាន់ទីផ្សារឆាប់ៗនេះ។

បច្ចុប្បន្ននេះរថយន្តអគ្គិសនី Mullen Five បានប្រើប្រាស់ថ្ម Lithium-ion ធម្មតា។ ប៉ុន្តែម៉ូឌែលនេះកំពុងអភិវឌ្ឍជំនាន់ទី ២ ហើយនឹងប្រើថ្ម Solid-State ដែលឥឡូវនេះវាស្ថិតក្នុងដំណាក់កាលសាកល្បងប៉ុណ្ណោះ។

សម្រាប់រថយន្តអគ្គិសនី Mullen Five ត្រូវបានគេរំពឹងថានឹងបំពាក់នូវបច្ចេកវិទ្យាថ្ម​ Solid-State ទំហំប្រហែល ១៥០គីឡូវ៉ាត់ម៉ោង ដោយក្នុងការសាកភ្លើងពេញម្តង អាចជិះបានចម្ងាយ ៩៦៥ គីទ្បូម៉ែត្រ។ ហើយ បច្ចេកវិទ្យាថ្មរបស់ Solid-State អាចមានអត្ថប្រយោជន៍យ៉ាងខ្លាំងចំពោះឧស្សាហកម្មរថយន្តអគ្គិសនីទាំងមូល ដែលថ្មបែបនេះមានសមត្ថភាពសាកលឿន ។

ក្រុមហ៊ុន Mullen Automotive បានបញ្ជាក់ថាការធ្វើតេស្តនេះបានរកឃើញថាកញ្ចប់ថ្មមានទំហំ ១៥០ គីទ្បូវ៉ាត់ម៉ោង អាតជីះបានចម្ងាយ ៩៦៥ គីទ្បូម៉ែត្រ ក្នុងការសាកភ្លើងពេញម្តង។ ខណៈដែលការសាកភ្លើងល្បឿនលឿនជាមួយនឹងដុយសាក DC ក្នុងរយៈពេល ១៨ នាទី រថយន្តនេះអាចជិះបានចម្ងាយ ៤៨២ គីទ្បូម៉ែត្រ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Stellantis នឹងលក់តែឡានអគ្គិសនីសុទ្ធនៅអឺរ៉ុបត្រឹមឆ្នាំ២០៣០

[ទីផ្សារបរទេស] អំឡុងពេលនៃការធ្វើបទបង្ហាញ “Dare Forward 2030” ដែលនិយាយអំពីផែនការយុទ្ធសាស្ត្រសម្រាប់១០ឆ្នាំខាងមុខ ក្រុមហ៊ុន Stellantis បានប្ដេជ្ញាថានឹងធ្វើឲ្យម៉ាករថយន្តទាំងអស់របស់ខ្លួនមានលក់តែរថយន្តអគ្គិសនីសុទ្ធលើទីផ្សារអឺរ៉ុប ដែលតាំងចិត្តថាធ្វើឲ្យបានត្រឹមឆ្នាំ២០៣០។

នៅត្រឹមឆ្នាំ២០៣០ ក្រុមហ៊ុន​គ្រោង​បង្កើនចំនួនលក់រថយន្តអគ្គិសនីឲ្យបានលើសពី៥លានគ្រឿងជាប្រចាំឆ្នាំ ដោយនឹងមានផ្ដល់ជូនជម្រើសរថយន្តអគ្គិសនីលើសពី ៧៥ម៉ូដែលក្នុងទីផ្សារ ដែលជាផ្នែកមួយនៃការប្រកាសចេញផលិតផលថ្មីចំនួន១០០នៅចន្លោះឆ្នាំ២០២២ ដល់ឆ្នាំ២០៣០។

ក្រុមហ៊ុនដ៏ធំមួយនេះចង់ឲ្យរថយន្តអគ្គិសនីមានចំណែក ១០០% នៃចំនួនលក់សរុបនៅអឺរ៉ុប រួមទាំងមានចំណែក ៥០% ផងដែរ នៃចំនួនលក់សរុបនៅអាមេរិក សម្រាប់ម៉ាករថយន្តទាំងអស់ដែលស្ថិតក្រោម Stellantis។ បន្ថែមពីនេះក្រុមហ៊ុនក៏ចង់កាត់បន្ថយការបញ្ចេញឧស្ម័នពុលឲ្យបាន ៥០% នៅត្រឹមឆ្នាំ២០៣០ មុនការធ្លាក់ចុះមកនៅត្រឹម ០% នៅត្រឹមឆ្នាំ២០៣៨។

ក្រៅពីការប្រកាសពីគោលដៅថ្ងៃអនាគតហើយនោះ ក្នុងបទបង្ហាញក៏បានបង្ហាញឲ្យឃើញ​គំនូរព្រាងនៃរថយន្ត Jeep អគ្គិសនីសុទ្ធជាលើកដំបូង ដែលនឹងបង្ហាញវត្តមាននៅដើមឆ្នាំ២០២៣ និងរថយន្ត Ram 1500 ប្រភេទអគ្គិសនី ដែលប្រកាសចេញនៅឆ្នាំ២០២៤។

ទោះបីជាផែនការទាក់ទងនឹងរថយន្តអគ្គិសនីនេះនឹងត្រូវចំណាយច្រើន ប៉ុន្តែក្រុមហ៊ុន Stellantis បានដាក់គោលដៅ​បង្កើនប្រាក់ចំណូល​ទ្វេដងឲ្យបាន ៣០០ពាន់លានអឺរ៉ូ នៅត្រឹមឆ្នាំ២០៣០ ដោយនាយកប្រតិបត្តិក្រុមហ៊ុនបានបង្ហាញក្ដីរំពឹងថាវិស័យរថយន្តតម្លៃថ្លៃ រួមទាំងរថយន្តប្រណីត នឹងចូលរួមចំណែកធំក្នុងការបង្កើនប្រាក់ចំណូល៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានស្ព័រ Geely Binrui Cool ជាដៃគូរប្រកួតប្រជែងនឹងរថយន្ត Honda Civic នៅក្នុងប្រទេសចិន

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Geely បានធ្វើការបញ្ចេញនៅរូបភាពផ្លូវការនៃរថយន្តស្ព័រ Geely Binrui Cool ថ្មី ដោយលើកកំពស់ការរចនាបែប “Racing Storm” ដោយសង្កត់ធ្ងន់ទៅលើភាពទំនើបនិងភាពប្រណីត។

រថយន្តស្ព័រ Geely Binrui Cool ថ្មី ទទួលបានការរចនាផ្នែកខាងមុខស្រដៀងទៅនឹងរថយន្ត Geely Boyue X ជាពិសេសប៉ាណាមុខធំ ឲ្យឈ្មោះថា Spider-like ជាមួយនឹងឡូហ្គោ Geely នៅចំកណ្តាល, ចង្កៀងមុខប្រភេទ LED និងអំពូលបំភ្លឺពេលថ្ងៃ ប្រភេទ LED ផងដែរ។

ទន្ទឹមនឹងនេះ រថយន្តស្ព័រ Geely Binrui Cool ត្រូវបានរចនាឡើងនៅលើតួពណ៌បៃតង ផ្ដោត​លើ​រូបរាងស្ព័រ មានបំពាក់ជាមួយថាសកង់​​ទំហំ ១៧ អ៊ីញពណ៌​ខ្មៅ, ដុំហ្វ្រាំង calipers ​ពណ៌​លឿង​។ ខណៈផ្នែក​ខាង​ក្រោយ​បន្ថែម​រូបរាង​បែប​ស្ព័រ​ជាមួយ​នឹង​ចង្កៀងក្រោយរាងស្លីម ប្រភេទ​ LED និង​កាង​ក្រោយ​ពណ៌​ខ្មៅ, កាងខ្យល់ spoiler ខាងក្រោយធំ និងបំពង់ស៊ីមាំងភ្លោះរាងមូល។

ចំពោះផ្នែកម៉ាស៊ីនវិញ ក្រុមហ៊ុនពុំទាន់បានបញ្ចេញអំពីលម្អិតនៅឡើយទេ។ ប៉ុន្តែបើមើលពីតួខ្លួន Geely Cool អាចប្រកួតប្រជែងជាមួយ HONDA CIVIC, Changan UNI-V នៅប្រទេសចិនបាន៕​

ផ្ទាំងផ្សាយពាណិជ្ជកម្ម

កប៉ាល់ដឹកឡានជិត ៤ពាន់គ្រឿង ដែលឆាបឆេះនោះ ពេលនេះបានលិចចូលសមុទ្រហើយ

[ទីផ្សារបរទេស] កាលពីពីរសប្ដាហ៍មុន កប៉ាល់ដឹកជញ្ជូនរថយន្តម៉ូដែល Felicity Ace ដែលមានដឹកជញ្ជូនរថយន្តជិត ៤ពាន់គ្រឿងរបស់ក្រុមហ៊ុន Volkswagen Group បានជួបឧបទ្ទវហេតុ​ឆាបឆេះ​នៅ​កណ្ដាល​មហាសមុទ្រអាត្លង់តិច។

ពេលនេះដែរ ក្រុមហ៊ុនដែលគ្រប់គ្រងកប៉ាល់មួយនេះបានធ្វើការចេញផ្សាយដែលបញ្ជាក់ថាកប៉ាល់ Felicity Ace បាន​លិចចូលក្នុងទឹកសមុទ្រ​ក្នុង​ចម្ងាយប្រមាណ ៣៧០គីឡូម៉ែត្រ ពី​តំបន់ Azores នៃប្រទេសព័រទុយហ្គាល់ ដែលធ្វើឲ្យរថយន្តជិត ៤ពាន់គ្រឿង មិនអាចស្រោចស្រង់យកមកវិញបានឡើយ។

កប៉ាល់ Felicity Ace ធ្លាប់ត្រូវបានបញ្ជាក់ថាបានដឹកជញ្ជូនរថយន្តជិត៤ពាន់គ្រឿង សុទ្ធសឹងជារថយន្តប្រណីតដែលរួមមានរថយន្ត Bentley ចំនួន១៨៩គ្រឿង, រថយន្ត Porsche រាប់ពាន់គ្រឿង និងរថយន្ត Lamborghini ជាច្រើនគ្រឿងផងដែរ។ ការប៉ាន់ស្មានដំបូងលើថ្លៃខូចខាតគឺអាចមានទំហំដល់ ៣៣៥លានដុល្លារ។

នាពេលកន្លងមក ទោះបីជាអគ្គិភ័យបានឆាបឆេះកប៉ាល់យ៉ាងសន្ធោសន្ធៅ ប៉ុន្តែគេនៅមានក្ដីសង្ឃឹមថារថយន្តមួយចំនួនអាចនឹងត្រូវជួយសង្គ្រោះបាន។ ប៉ុន្តែជាមួយដំណឹងថ្មីនេះមានន័យថាឱកាស​សង្គ្រោះគឺស្មើសូន្យ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+