ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota Hilux ប្រើប្រភេទគ្រោងតួរថយន្តអ្វីទើបរឹងមាំហើយធន់ក្នុងស្ថានភាពផ្លូវលំបាក?

ភាពធន់ជារឿងសំខាន់បំផុតរបស់រថយន្ត ដូចនេះហើយទើបក្រុមហ៊ុន TOYOTA បានបង្កើតគ្រោងឆ្អឹងថ្មី ហៅថា Global Outstanding Assessment (GOA) ។ គ្រោងឆ្អឹងនេះបង្កើតឡើងមកក្នុងគោលដៅតែមួយគត់គឺសម្រេចអោយបានកម្រិតនៃការអនុវត្តសុវត្ថិភាពឈានមុខគេលើពិភពលោក។

អតិថជនមួយចំនួននៅមិនទាន់បានស្គាល់ច្បាស់ពីប្រភេទផ្សេងៗនៃតួសាក់ស៊ីរបស់រថយន្ត។​ ជាទូទៅអ្នកប្រើប្រាស់រថយន្តធំតែងគិតថា រាល់ការជួបគ្រោះថ្នាក់ចរាចរណ៍ដោយការប៉ះទង្គិចខ្លាំងផ្នែកខាងមុខ ឬចំហៀងនៃរថយន្តនឹងគៀបរួញទាំងស្រុង តែសម្រាប់រថយន្តតូយ៉ូតា ដែលមានគ្រោងឆ្អឹង GOA ជួយកាត់បន្ថយការរងសម្ពាធពីការបុកទាបបំផុត ហើយនេះបានធ្វើឲ្យការខូចខាតខាងមុខរថយន្ត មិនបណ្ដាលឲ្យអ្នកបើកបរ ឬអ្នករួមដំណើររងរបួសធ្ងន់ពីគ្រោះថ្នាក់ណាមួយឡើយ ។

បន្ថែមពីនេះដែល Global Outstanding Assessment (GOA) វាត្រូវបានបង្កើតឡើងមកជាមួយចំណុចសំខាន់គឺរចនាសម្ព័ន្ធនៃគ្រោងឆ្អឹងតភ្ជាប់ទៅកាន់ផ្នែកផ្សេងៗនៃរថយន្ត ពេលដែលបុកប៉ះពីផ្នែកសងខាង កម្លាំងនៃការបុកនិងចែកចាយទៅកាន់ផ្នែកផ្សេងៗដែលមិនមែន​តួ​កាប៊ីន ដែលជាហេតុធ្វើឲ្យគ្រោងឆ្អឹងនេះការពារអ្នកអង្គុយខាងក្នុងបានយ៉ាងល្អ ។

មួយវិញទៀតដែរ តួស៊ុមដែកអាចការពារការប៉ះទង្គិចជាមួយនឹងការបុករួញ មិនខូចឬប្រេះនៅលើតួរថយន្តទាំងមូល ព្រមជួយកាប៊ីនមិនឲ្យត្រូវរងផលប៉ះពាល់ច្រើន ហើយនៅតែអាចស្ថិតក្នុងស្ថានភាពធម្មតានៅពេលបុក ព្រោះ​បើ​រចនាសម្ព័ន្ធ​តួ​កាប៊ីន​ដែល​ត្រូវ​បុក​ត្រូវ​បត់​និង​ខូច​ទ្រង់ទ្រាយ​តែ​បន្តិច វា​អាច​នឹង​ធ្វើ​ឱ្យ​ទ្វារ​រថយន្ត​បើក​មិន​បាន​ ធ្វើឱ្យពិបាកក្នុងការចេញពីឡាន ឬទៅជួយសង្គ្រោះក្នុងគ្រាអាសន្ន ព្រោះរាល់វិនាទីរាប់ក្នុងហេតុការណ៍គ្រោះថ្នាក់។

ទាក់ទិននិងគ្រោងឆ្អឹង GOA ដែលមានតែមួយគត់របស់ Toyota នេះ ត្រូវផលិតឡើងដើម្បីបង្គុំជាមួយម៉ាស៊ីន GD ធ្វើការស៊ីសង្វាក់គ្នាគ្រប់ស្ថានភាពផ្លូវ។ ជាក់ស្ដែងមានដូចជា Toyota Hilux Revo Rally, Toyota Hilux Revo V-Edition និង Toyota Hilux Revo Premium ។​

ការពិតខាងលើគ្រាន់តែជាបង្ហាញពីចំនុចពិសេសៗសម្រាប់អតិថិជនដែលមិនទាន់បានស្វែងយល់គ្រោងឆ្អឹងជំនាន់ថ្មីរបស់ TOYOTA ។ អតិថិជន​ដែល​កំពុង​ពិចារណា​ទិញ​រថយន្តដែលមានភាពធន់មាំ​អាចទៅកាន់អគារ​តាំង​បង្ហាញ​រថយន្ត​តូយ៉ូតា​ផ្ទាល់ ​ដើម្បី​ស្វែងយល់​បន្ថែម​អំពី​អត្ថប្រយោជន៍​ និង​លក្ខណៈ​ពិសេស​ដ៏​គួរ​អោយចាប់អារម្មណ៍នេះ ឬចូលទៅកាន់បណ្ដាញសង្គម Facebook Telegram Youtube Website Instagram  ឬតាមរយៈលេខទូរស័ព្ទ 017 333 503 រឺ​ 086 333 503 ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Kia ហៅរថយន្តរបស់ខ្លួនចំនួន ៤១០,៦១៩ គ្រឿង នៅសហរដ្ឋអាមេរិកត្រលប់មកវិញ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Kia បានធ្វើការហៅរថយន្តរបស់ខ្លួនចំនួន ៤១០,៦១៩ គ្រឿងនៅសហរដ្ឋអាមេរិក ពីព្រោះពោងសុវត្ថិភាពរបស់ពួកគេអាចនឹងមិនផ្ទុះឡើងនៅពេលមានឧបទ្ទវហេតុកើតឡើង។

យោងតាមរដ្ឋបាលសុវត្ថិភាពចរាចរណ៍ផ្លូវជាតិ NHTSA ការប្រមូលត្រឡប់មកវិញនេះបានប៉ះពាល់ដល់រថយន្ត Forte Koup ស៊េរីឆ្នាំ២០២១៧ និង Forte ស៊េរីឆ្នាំ ២០១៧-២០១៨ ព្រមទាំងរថយន្ត Sedona, Soul និង Soul EVs ពីឆ្នាំម៉ូដែល ២០១៧-២០១៩​ ផងដែរ។

ម៉ូដែលទាំងនេះត្រូវបានបំពាក់ជាមួយប្រព័ន្ធគ្រប់គ្រង់លើពោងសុវត្ថិភាព (ACU) ដែលបានភ្ជាប់មក Electrically Erasable Programmable Read-Only Memory chip នៅលើបន្ទះសៀគ្វីនៃ ACU ។ ប្រសិនបើវាកើតឡើង soldering អាចត្រូវបានប៉ះពាល់នោះវានឹងបណ្តាលឱ្យមានសៀគ្វីបើកចំហ។ ខណៈពេលដែលអ្នកបើកបរនឹងត្រូវបានជូនដំណឹងអំពីបញ្ហាដោយភ្លើងសញ្ញាព្រមានពោងសុវត្ថិភាព ពោងសុវត្ថិភាពនឹងមិនផ្ទុះឡើងក្នុងករណីមានគ្រោះថ្នាក់នោះទេ។

ជាផ្នែកមួយនៃការប្រមូលមកវិញ អ្នកចែកចាយនឹងត្រួតពិនិត្យពោងសុវត្ថិភាព (ACU) ហើយជំនួសវា ឬធ្វើបច្ចុប្បន្នភាពកម្មវិធីដើម្បី “ធានាការដាក់ពង្រាយពោងសុវត្ថិភាពក្នុងករណីមានការធ្លាក់ ដែលធានានូវការការពារបែបនេះ ទោះបីជាលក្ខខណ្ឌនៃការប្រមូលមកវិញ… កើតឡើងនៅក្នុងនាពេលអនាគត។” ការជូនដំណឹងរបស់ម្ចាស់គ្រោងនឹងផ្ញើចេញក្នុងខែមីនា ហើយការជួសជុលនឹងមិនគិតថ្លៃទេ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡាន Chevrolet Corvette Z06 ស៊េរីឆ្នាំ២០២៣ មួយគ្រឿងដំបូងគេ លក់បានរហូតដល់ ៣,៦លានដុល្លារ

[ទីផ្សារបរទេស] រថយន្ត Chevrolet Corvette Z06 ស៊េរីឆ្នាំ២០២៣ មួយគ្រឿងដំបូងគេដែលមានលេខតួ VIN 001 បានដាក់លក់ដេញថ្លៃបានតម្លៃរហូតដល់ ៣,៦លានដុល្លារ ក្នុងកម្មវិធីដេញថ្លៃ Barrett-Jackson Scottsdale។

នេះជាតម្លៃដ៏មហាសាលមួយដែលរថយន្តអាចទទួលបាន បើធៀបនឹងតម្លៃដែលរំពឹងថាមានដាក់លក់មិនដល់ ១០ម៉ឺនដុល្លារ លើទីផ្សារបរទេស ប៉ុន្តែប្រាក់ចំណូលដែលបានពីការដេញថ្លៃនេះនឹងត្រូវបរិច្ចាគទៅដល់អំពើសប្បុរសធម៌ដែលគាំទ្រដល់ក្រុមគ្រួសារទាហានអាមេរិក។

គួរដឹងថាអ្នកដែលដេញថ្លៃបានសម្រេចនៃរថយន្តនេះ គឺលោក Rick Hendrick ដែលលោកក៏ជាអ្នកដែលបានទិញយករថយន្ត Chevrolet Corvette មួយគ្រឿងដំបូងគេកាលពីឆ្នាំ២០២០កន្លងទៅ ក្នុងតម្លៃ ៣លានដុល្លារ។

រថយន្ត Chevrolet Corvette Z06 ស៊េរីថ្មីនេះមានបំពាក់ម៉ាស៊ីន ៥,៥លីត្រ ៨ស៊ីឡាំង ដែលអាចផលិតកម្លាំងបានរហូតដល់ ៦៧០សេះ និង​មានកម្លាំងបង្វិល ៦២៣ញ៉ូវតុនម៉ែត្រ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡាន SUV និងភីកអាប់ នៅតែលក់ដាច់ខ្លាំងលើសគេលើផ្សារអាមេរិក

[ទីផ្សារបរទេស] បើផ្អែកតាមរបាយការណ៍ដែលចេញផ្សាយដោយ JD Power កាលពីដើមសប្ដាហ៍កន្លងទៅនេះ បានព្យាករណ៍ថា​មាន​ ៨០,១% នៃរថយន្តថ្មីដែលលក់ចេញលើទីផ្សារអាមេរិកប្រចាំខែមករានេះ គឺជារថយន្តភីកអាប់ និងជារថយន្ត SUV ដែលមានន័យថារថយន្តប្រភេទនៅតែត្រូវប៉ាន់ខ្លាំងលើទឹកដីអាមេរិក។

សម្រាប់ខែមករានេះ ការព្យាករណ៍សម្រាប់រថយន្តថ្មីដែលលក់ចេញលើទីផ្សារអាមេរិករំពឹងថាមានសរុប ៨២៨ ៩០០គ្រឿង ដែលតួលេខនេះគឺមានការថយចុះ ៨,៣% បើធៀបនឹងខែមករា ឆ្នាំ២០២១ កន្លងទៅនេះ ដោយហេតុផលគឺដោយសារវិបត្តិខ្វះខាតឈីបដែលធ្វើឲ្យប៉ះពាល់ដល់ការផលិតរថយន្តផ្គត់ផ្គង់លើទីផ្សារ។

ទោះបីជាចំនួនលក់មានការធ្លាក់ចុះធៀបនឹងឆ្នាំមុន ប៉ុន្តែការចំណាយសរុបលើការទិញរថយន្តថ្មីបែរជាមានការកើនឡើងវិញ ក្រោយពីអតិថិជនចាយលុយកាន់តែច្រើនជាងមុនក្នុងការទិញរថយន្ត។ នៅខែមករានេះរំពឹងថាអតិថិជននឹងចំណាយប្រមាណ ៣៨,២ពាន់លានដុល្លារ លើរថយន្តថ្មី ដែលកើនឡើង ៤,៤ពាន់លានដុល្លារ ធៀបនឹងខែមករាឆ្នាំទៅ។

ក្នុងនោះដែរខ្ទង់ចំណាយជាមធ្យមនៅពេលទិញរថយន្តម្ដងៗគឺមានចំនួន ៤៤ ៩០៥ដុល្លារ ដែលចំនួននេះមានការថយចុះបន្តិចប៉ុណ្ណោះពីការចំណាយខ្ពស់បំផុតកាលពីខែធ្នូ ដែលពេលនោះបានកើនឡើងដល់ ៤៥ ២៨៣ដុល្លារ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Ford Mustang Mach E ស៊េរីឆ្នាំ២០២២ លេខមុខជាមួយគ្រឿងដំបូងនៅប្រទេសវៀតណាម

[ទីផ្សារបរទេស] ថ្មីៗនេះ រថយន្តអគ្គិសនី Ford Mustang Mach E ស៊េរីឆ្នាំ២០២២ បានបង្ហាញខ្លួននៅលើទីផ្សារប្រទេសវៀតណាម ដែលគ្រឿងដំបូងគេនៅក្នុងប្រទេសវៀតណាម។

សម្រាប់ទីផ្សារនៅសហរដ្ឋអាមេរិករថយន្តអគ្គិសនី Mustang Mach E ស៊េរីឆ្នាំ២០២២ មានជម្រើសចំនួន ៤ប្រភេទប្រភេទ ដោយប្រភេទ GT គឺជាម៉ូឌែលមួយទំនើប​បំផុត ដោយមានតម្លៃ​ជិត ៦២០ ០០០ដុល្លារ។

រថយន្តអគ្គិសនី Ford Mustang Mach E បំពាក់នូវម៉ូទ័រអគ្គិសនី ២ ផលិតកម្លាំង ៤៨០សេះ និងកម្លាំងរមួល ៨១៣ ញ៉ូតុនម៉ែត្រ អាចបង្កើនល្បឿនពី ០ ទៅ ១០០ គីឡូម៉ែត្រក្នុងមួយម៉ោងត្រឹមតែ ៣.៥ វិនាទីប៉ុណ្ណោះ។

បន្ថែមពីនេះវាប្រើប្រាស់អាគុយទំហំ ៨៨ គីទ្បូវ៉ាត់ ដែលសាកពេញម្តងអាចធ្វើដំណើរបានដល់ ៤៣៤ គីទ្បូម៉ែត្រ។ លើសពីនេះជាមួយនឹងការសាកថ្ម ១៥០ គីទ្បូវ៉ាត់ អាចសាកពី ១០% ទៅ ៨០% ក្នុងរយៈពេលត្រឹមតែ ៤៥ នាទីប៉ុណ្ណោះ។

យ៉ាងណាមិញចំពោះរថយន្តអគ្គិសនី Ford Mustang Mach E GT នៅ​ប្រទេស​វៀតណាម​មិន​ត្រូវ​បាន​គេ​បង្ហើប​ឱ្យ​ដឹង​នោះ​ទេ៕

ប្រភព៖ zingnews

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បញ្ជីរកំពូលថយន្តប្រភេទ SUV ដែលមានតម្លៃថ្លៃបំផុតនៅក្នុងប្រទេសវៀតណាម ជាមួយតម្លៃឈានដល់ខ្ទង់ ២ លានដុល្លារ

[ទីផ្សារបរទេស] កាលពីពេលថ្មីៗនេះកន្លងទៅ ក្រុមហ៊ុន Jaguar Land Rover បានប្រកាសថាខ្លួនកំពុងទទួលយកការបញ្ជាទិញសម្រាប់ម៉ូឌែលនៃ Range Rover ស៊េរីឆ្នាំ២០២២ រួមទាំងម៉ូដែលកំពូល Range Rover SV LWB P530 ដែលមានតម្លៃប្រហែល ១លានដុល្លារ សម្រាប់ទីផ្សារប្រទេសវៀតណាម។ ហើយនេះគឺជាបញ្ជីរថយន្តចុងក្រោយបំផុតនៅក្នុងបញ្ជីរថយន្តប្រភេទ SUV ដែលមានតម្លៃថ្លៃបំផុតនៅក្នុងប្រទេសវៀតណាម ដែលរួមមានទាំងម៉ូដែលពេញនិយមដូចជា Rolls-Royce Cullinan, Bentley Bentayga ឬ Aston Martin DBX ជាដើម។

ជាមួយតម្លៃលក់របស់ម៉ូដែលទាំងនេះគ្រាន់តែជាតួលេខគោលមួយតែប៉ុណ្ណោះ ខណៈតម្លៃអាចប្រែប្រួលអាស្រ័យលើជម្រើសបន្ថែមរបស់អតិថិជន។ ខាងក្រោមនេះជារថយន្ត SUV ដែលមានតម្លៃថ្លៃជាងគេក្នុងប្រទេសវៀតណាម៖

១. Rolls-Royce Cullinan មានតម្លៃរហូតដល់ ១ ៤១២ ៨០៣ ដល់ ២​ ០៣០ ៩០៤ ដុល្លារ

២. Range Rover SV LWB P530 មានតម្លៃរហូតដល់ ១ ០៥០ ៧៧ ដុល្លារ

៣.​​ Lamborghini Urus មានតម្លៃរហូតដល់ ៩៧១ ៣០២ ដុល្លារ

៤. Bentley Bentayga V8 មានតម្លៃរហូតដល់ ៧៥០ ៥៥១ ដុល្លារ

៥. Aston Martin DBX មានតម្លៃរហូតដល់ ៧៣៧ ៣០៦​ ដុល្លារ

៦. Maserati Levente Trofeo Launch Edition មានតម្លៃរហូតដល់  ៦៨៤ ៣២៦ ដុល្លារ

៧. Mercedes-Maybach GLS 600 មានតម្លៃរហូតដល់ ៥០៧ ៧២៦ ដុល្លារ

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មកមើលរថយន្តលក់ដាច់ជាងគេក្នុងទីផ្សារប្រទេសវៀតណាមក្នុងឆ្នាំ២០២១ ខណៈ Corolla Cross កើនឡើងជាង ២០០%

[ទីផ្សារបរទេស] ដោយសារឥទ្ធិពលនៃការរាតត្បាត ទីផ្សាររថយន្តវៀតណាមនឹងជួបការលំបាកនៅឆ្នាំ ២០២១ ជាមួយនឹងការលក់រថយន្តទាបបំផុតក្នុងរយៈពេលជាច្រើនឆ្នាំ។ ទន្ទឹមនឹងនេះដែរ ម៉ូដែលរថយន្តពេញនិយមភាគច្រើនបានឃើញការធ្លាក់ចុះនៃការលក់។

ទោះជាយ៉ាងណាក៏ដោយ ម៉ូដែលរថយន្តមួយចំនួននៅតែសម្រេចបាននៅលទ្ធផលលក់ល្អប្រសើរគួរឱ្យកត់សម្គាល់ក្នុងឆ្នាំ ២០២០។ ខណៈដែរ Toyota Corolla Cross និង Kia Seltos បានបង្កើនការលក់ច្រើនជាង ១៥០% ។ ទន្ទឹមនឹងនេះ រថយន្តជំនាន់ថ្មី Honda City, Kia Sorento ឬ Kia Sedona/Carnival លក់រថយន្តបានច្រើនជាង ៧៤-៨៥% ។ ខាងក្រោមនេះជារថយន្តដែលលក់ដាច់បំផុតក្នុងទីផ្សារប្រទេសវៀតណាម៖

១. Toyota Corolla Cross លក់រថយន្តបានចំនួន ១៨,៤១៤ គ្រឿង កើនឡើង ២១១,៣%

២. Kia Seltos លក់រថយន្តបានចំនួន ១០,៥០៥ គ្រឿង កើនឡើង ១៦៦%

៣. Kia Sorento លក់រថយន្តបានចំនួន ៤,៧៥៣ គ្រឿង កើនឡើង ៨៥%

៤. Kia Sedona/Carnival លក់រថយន្តបានចំនួន ៣៥៨៦ គ្រឿង កើនឡើង ៨៣%

៥. Honda City លក់រថយន្តបានចំនួន ៩៧៤៥ គ្រឿង កើនឡើង ៧៤%

៦. Toyota Hilux លក់រថយន្តបានចំនួន ៤៤១៣ គ្រឿង​ កើនឡើង ៦៧%

 

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ញាក់សាច់! ឡាន Range Rover មួយនេះមានតម្លៃរហូតដល់ខ្ទង់ ១លានដុល្លារ

[ទីផ្សារបរទេស] កាលពីថ្ងៃទី ២៧ ខែមករាកន្លងទៅ ក្រុមហ៊ុន Jaguar Land Rover បានធ្វើការបើកការកុម្ម៉ង់ជាផ្លូវការសម្រាប់រថយន្ត Range Rover ជំនាន់ថ្មី។ នៅ​ក្នុង​ទីផ្សារ​វៀតណាម Range Rover SV LWB P530 ជាម៉ូដែលមានតម្លៃ​ស្ដង់ដារ​ដែល​គេ​រំពឹង​ទុក​គឺ ១ ០៥០ ៧៧ ដុល្លារ(២៣ ៨០០ ០០០ ០០០ដុង) ដោយរថយន្តនេះនឹងក្លាយជារថយន្ត SUV ថ្លៃបំផុតមួយនៅលើទីផ្សារប្រទេសវៀតណាម។

សម្រាប់ម៉ូដែលជំនាន់ចុងក្រោយរបស់ Range Rover នេះបានប្រើប្រាប់ជាមួយគ្រោងឆ្អឹង MLA-Flex platform ថ្មី។ ការរចនានៃរថយន្ត Land Rover Range Rover ស៊េរីឆ្នាំ២០២២ អាចត្រូវបានចាត់ទុកថាជាការរួមបញ្ចូលគ្នានៃម៉ូដែលចំនួន ៣ ដែលមានតាំងពី ៥០ ឆ្នាំមុន។

ចំពោះផ្នែកខាងមុខរបស់រថយន្តគឺមានប៉ាណាសំណាញ់ និងចង្កៀងមុខ LED រាងជ្រុង មើលទៅមិនខុសពីម៉ូដែលចាស់ពេកទេ។ លក្ខណៈពិសេសថ្មីគឺនៅកាងខាងមុខ ជាមួយនឹងរន្ធខ្យល់ដ៏ធំ ដោយលាក់នៅខាងក្នុងប្រព័ន្ធសេនស័រជំនួយក្នុងការចូលចត និងរ៉ាដា។ ខណៈនៅផ្នែកខាងក្រោយ រថយន្ត Range Rover ស៊េរីឆ្នាំ២០២២ នេះ ភ្ជាប់មកជាមួយចង្កៀង LED ត្រូវបានដាក់បញ្ឈរភ្ជាប់ដោយបន្ទះតុបតែងពណ៌ខ្មៅរលោង និងជម្រើសថាសកង់៣ពណ៌ទំហំ ២៣ អ៊ីញផងដែរ។

ចូលទៅកាន់ផ្នែកខាងក្នុងកាប៊ីនរថយន្ត Range Rover ស៊េរីថ្មីនេះត្រូវបានធ្វើអោយប្រសើរឡើងកាន់តែទំនើប ដោយបានភ្ជាប់មកជាមួយ កុងព័ត៌មានបញ្ឈទំហំ ១៣,៧ អ៊ីញខាងក្រោយចង្កូត ក៏ដូចជា អេក្រង់កំសាន្តកណ្តាលឈ Pivi Pro ទំហំ ១៣,១ អ៊ីញ។ ជាមួយគ្នាដែរ Range Rover SV មាននៅក្នុងប្រភេទ LWB ហើយជាលើកដំបូងដែលមានជម្រើសនៃការកំណត់រចនាសម្ព័ន្ធ៥កៅអីផងដែរ។

នៅកៅអីខាងក្រោយ មានអេក្រង់កម្សាន្តទំហំ ១១,៤ អ៊ីញដាច់ដោយឡែកមួយគូ ដែលដាក់នៅផ្នែកខាងក្រោយនៃកៅអីខាងមុខ។ រថយន្តនេះក៏មានកៅអីខាងក្រោយស្តង់ដារផ្តាច់មុខជាមួយនឹងអេក្រង់ Touch Screen ទំហំ ៨ អ៊ីង នៅចំកណ្តាលធ្នាក់ដាក់ដៃ។

ចូលទៅកាន់ផ្នែកម៉ាស៊ីនវិញ Range Rover SV ដំណើរកាដោយម៉ាស៊ីន Twin-turbo V8 ផលិតកម្លាំងបានរហូតដល់ ៥២២ សេះ។ ខណៈម៉ាស៊ីន​ ៨ស៊ីឡាំង ថ្មីនេះស៊ីសាំងជាងមុន ១៧% និងផលិតកម្លាំងរមួល ៥០ ញ៉ូតុនម៉ែត្រ ច្រើនជាងម៉ាស៊ីនចំណុះ ៥,០ លីត្រ supercharged V8  មុន ជួយឱ្យ Range Rover SV ថ្មីមានល្បឿនអតិបរមា ២៦១គីឡូម៉ែត្រក្នុងមួយម៉ោង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានអគ្គិសនី Porsche សាងកំណត់ត្រាពិភពលោក ចាយពេលសាកភ្លើងតិចជាងគេពេលជិះចម្ងាយជាង ៤ពាន់គីឡូម៉ែត្រ

[ទីផ្សារបរទេស] រថយន្ត Porsche Taycan បានសាងកំណត់ត្រាពិភពលោកថ្មីមួយសម្រាប់ការចំណាយពេលសាកភ្លើងតិចជាងគេ នៅពេលឆ្លងរដ្ឋនៅសហរដ្ឋអាមេរិក។

ថ្មីៗនេះរថយន្តអគ្គិសនីនេះ ត្រូវបានគេបើកបរពីទីក្រុង Los Angeles រដ្ឋ California ទៅកាន់ទីក្រុងញ៉ូវយក ខណៈដែលការសាកភ្លើងក្នុងរយៈចម្ងាយនេះគឺប្រើពេលសរុប ២ម៉ោង ២៦នាទី និង ៤៨វិនាទីប៉ុណ្ណោះ។

ការធ្វើដំណើរចម្ងាយ ៤៥៦១,៦គីឡូម៉ែត្រនេះ សម្រេចបានដោយអ្នកបើកបរឈ្មោះ Wayne Gerdes ដែលបានប្រើរថយន្ត Porsche Taycan ស៊េរីឆ្នាំ២០២១ ជាប្រភេទ Performance Battery Plus។

Wayne Gerdes បាននិយាយថារថយន្ត Taycan មានសមត្ថភាពអស្ចារ្យដាច់គេបើធៀបនឹងរថយន្តអគ្គិសនីដែលលោកធ្លាប់បានបើកបរកន្លងមក។ លោកបញ្ជាក់ថាដុំសាក 350KW របស់រថយន្តនេះ អាចសាកភ្លើងពី ៦% ឡើងដល់ ៨២% នៅក្នុងពេលត្រឹម២២នាទី៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុន Daimler នឹងកែឈ្មោះទៅជា Mercedes-Benz នៅសប្ដាហ៍ក្រោយនេះ

[ទីផ្សារបរទេស] កាលពីខែតុលាឆ្នាំកន្លងទៅ ក្រុមហ៊ុន Daimler AG បានធ្វើសេចក្ដីប្រកាសអំពីផែនការនៃការផ្លាស់ប្ដូរឈ្មោះ ដែលនឹងជាការផ្លាស់ប្ដូរធំមួយសម្រាប់ម៉ាកសញ្ញាដែលមានអាយុកាលរយឆ្នាំនេះ។

ម្ចាស់ភាគហ៊ុនបានសម្រេចចិត្តបោះឆ្នោតក្នុងការប្ដូរឈ្មោះ Daimler AG ទៅជា Mercedes-Benz Group AG វិញ ដោយក្នុងនោះមានម៉ាកសញ្ញាចំនួនបួនរួមមាន Mercedes-Benz, Mercedes-AMG, Mercedes-Maybach និង Mercedes-EQ។

ការផ្លាស់ប្ដូរឈ្មោះនេះនឹងធ្វើឡើងនៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២២ ខាងមុខនេះហើយ ដែលគោលបំណងធំគឺដើម្បី​បង្កើនតម្លៃរបស់ក្រុមហ៊ុនលើទីផ្សារ។

ត្បិតថាក្រុមហ៊ុនមិនបានប្រាប់អំពីគោលដៅនៃតម្លៃទីផ្សារដែលខ្លួនចង់បាន ប៉ុន្តែពេលនេះក្រុមហ៊ុន Daimler AG មានតម្លៃប្រមាណ ៨៥,៧ពាន់លានដុល្លារ លើទីផ្សារ។ សប្ដាហ៍ក្រោយគេនឹងដឹងថាតម្លៃនេះនឹងកើនឡើងឬយ៉ាងណា ក្រោយឈ្មោះត្រូវបានផ្លាស់ប្ដូរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+