ផ្ទាំងផ្សាយពាណិជ្ជកម្ម

Bentley គ្រោងចំនាយថវិកាច្រើនជាង ៣,៣ ពាន់លានដុល្លារ ដើម្បីអភិវឌ្ឍ​រថយន្តប្រើអគ្គិសនីសុទ្ធនៅឆ្នាំត្រឹម ២០៣០

[ទីផ្សារបរទេស] កាលពីថ្ងៃទី ២៦ ខែមករា ឆ្នាំ២០២២ កន្លងទៅ គេហទំព័រ Bloomberg បានរាយការណ៍ថា Bentley Motors ដែលជាក្រុមហ៊ុនផលិតរថយន្តប្រណិតរបស់ចក្រភពអង់គ្លេសមានអាយុកាល ១០២ ឆ្នាំបានបង្ហាញថាខ្លួនគ្រោងនឹងចំណាយថវិកាច្រើនជាង ៣,៣ ពាន់លានដុល្លារក្នុងរយៈពេល ១០ ឆ្នាំខាងមុខសម្រាប់ការអភិវឌ្ឍគ្រោងឆ្អឹងរថយន្តអគ្គីសនី ដើម្បីក្លាយជាម៉ាករថយន្តអគ្គិសនីប្រណីតលំដាប់ពិភពលោក ជាមួយបំណងផលិតរថយន្តប្រណីតអគ្គិសនីសុទ្ធនៅឆ្នាំត្រឹម ២០៣០។

ទន្ទឹមនឹងនេះ ក្រុមហ៊ុន Bentley Motor ដែលបច្ចុប្បន្នស្ថិតនៅក្រោមក្រុមហ៊ុន Volkswagen Group របស់អាល្លឺម៉ង់បាននិយាយថា ថវិកានេះនឹងត្រូវបានប្រើប្រាស់សម្រាប់ការអភិវឌ្ឍន៍ និងស្រាវជ្រាវ។ នេះរួមបញ្ចូលទាំងការជួសជុលរោងចក្រផលិតកម្មរបស់ក្រុមហ៊ុននៅ Crewe រហូតដល់ឆ្នាំ ២០៣២ ដែលរថយន្ត Bentleys ទាំងអស់ដែលបានលក់នៅទូទាំងពិភពលោកនឹងត្រូវប្រមូលផ្តុំនៅរោងចក្រផលិត Crewe របស់ខ្លួន ហើយ Bentley គ្រោងនឹងបង្ហាញចេញនូវរថយន្តអគ្គិសនីដំបូងរបស់ខ្លួននៅឆ្នាំ ២០២៥ ផងដែរ ។

ជាមួយគ្នានេះដែរ កាលពីបីឆ្នាំមុន ក្រុមហ៊ុន Bentley បានប្រកាសពីគោលដៅអាជីវកម្មរបស់ខ្លួនក្នុងការផ្លាស់ប្តូរឆ្ពោះទៅរករថយន្តអគ្គិសនីដែលជាផ្នែកមួយនៃផែនការផ្លាស់ប្តូររបស់ខ្លួនទៅលើគម្រោង “Beyond100” ។ Bentley មានគោលបំណងសម្រេចបាននូវគោលដៅអព្យាក្រឹតកាបូនរបស់ខ្លួននៅត្រឹមឆ្នាំ២០៣០ រួមទាំងការផ្លាស់ប្តូររថយន្តទៅជារថយន្តប្រើអគ្គិសនីសុទ្ធ ១០០% ក្នុងរយៈពេលប្រាំបីឆ្នាំខាងមុខ។

ការផ្លាស់ប្តូរនេះគឺជាការផ្លាស់ប្តូរដ៏សំខាន់មួយសម្រាប់ម៉ាករថយន្តប្រណីត​បំផុត ដែលបានបង្ហាញពីផែនការរបស់ខ្លួនដើម្បីឆ្ពោះទៅរករថយន្តដើរដោយថាមពលអគ្គិសនី។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ស្ថានីយ​សាក​ថ្ម​របស់ Tesla នៅ​ប្រទេស​ចិន​ត្រូវ​បាន​គេ​លួចផ្តាច់កាត់​ខ្សែ​យកទៅលក់

[ទីផ្សារបរទេស] ថ្មីៗនេះស្ថានីយ​សាក​ថ្ម​របស់ Tesla នៅ​ក្នុងប្រទេស​ចិន​ត្រូវ​បាន​គេ​លួចផ្តាច់ខ្សែ​របស់ស្ថានីយ៍ Supercharger មួយចំនួនរបស់ក្រុមហ៊ុន Tesla ដើម្បីយកទង់ដែងយកទៅលក់។

ចំពោះបញ្ហានេះ ត្រូវបានគេដឹងថាតម្លៃទង់ដែងនៅក្នុងប្រទេសចិនគឺប្រហែល ១១ ដុល្លារក្នុងមួយគីឡូ ហើយវាត្រូវបានគេប៉ាន់ស្មានថាការលួចខ្សែពីស្ថានីយ៍សាក Tesla នីមួយៗ នឹងជួយឱ្យចោរអាចលក់បានប្រហែល ១៣ ដុល្លារ។

យ៉ាងណាមិញ ចំនួនប្រាក់ដែលរកបានមានចំនួនតិចក៏ដោយ ប៉ុន្តែខ្សែដែលបាត់បង់នីមួយៗនឹងធ្វើឱ្យក្រុមហ៊ុនរថយន្ត Tesla ខាតបង់ជាង ១៥,៧២០ដុល្លារ។ ប៉ុន្តែមិន​មែន​ការ​បញ្ជាក់​នោះ​ទេថា ក្រុមហ៊ុន​នៅ​តែ​ចំណាយ​ពេល​ប៉ុន្មាន​ថ្ងៃ​ក្នុង​ការ​ជួសជុល និង​ជំនួស​ខ្សែ​សាកទ្បើងវិញ។

សូមបញ្ជាក់ថាប្រសិនបើស្ថានភាពនេះកើតឡើងជាច្រើនដងពេកក្រុមហ៊ុន Tesla នឹងត្រូវចាត់វិធានការក្នុងករណីរឿងនេះ។ យ៉ាងណាមិញមានមនុស្សជាច្រើនបានជឿថាក្រុមហ៊ុន Tesla ត្រូវតែអភិវឌ្ឍស្ថានីយសាកឥតខ្សែយ៉ាងឆាប់រហ័ស ដើម្បីកុំឱ្យព្រួយបារម្ភអំពីការកាត់ខ្សែសាកតទៅទៀត៕

 ប្រភព៖ xehay

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota រក្សាតំណែងជា​ក្រុមហ៊ុន​រថយន្ត​ធំ​ជាង​គេ​ក្នុង​ពិភពលោក ជាមួយ​ចំនួនលក់ ១០,៥ លាន​គ្រឿង​ក្នុង​ឆ្នាំ ២០២១

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Toyota បានធ្វើការប្រកាសនូវចំនួននៃការលក់សម្រាប់ឆ្នាំ ២០២១ ដោយយោងតាមការលក់រថយន្តរបស់ខ្លួនបានកើនឡើង ១០,១% កាលពីឆ្នាំមុន ក្លាយជាក្រុមហ៊ុនផលិតរថយន្តដ៏ធំបំផុតរបស់ពិភពលោកសម្រាប់ ២ឆ្នាំជាប់ៗគ្នា ជាមួយការវ៉ាដាច់គូប្រជែងរបស់ខ្លួន Volkswagen ។

ក្រុមហ៊ុន Toyota និយាយថា ការលក់នឹងមានចំនួន ១០,៥ លានគ្រឿងនៅឆ្នាំ ២០២១ រួមទាំងរថយន្តពីក្រុមហ៊ុន Daihatsu Motors និងបុត្រសម្ព័ន្ធ Hino Motors ផងដែរ។ ជាមួយការលក់នេះគឺចំនួន ១,៦ លានគ្រឿងច្រើនជាងក្រុមហ៊ុន Volkswagen ដែលលក់បាន ៨,៩ លានគ្រឿង។ បើប្រៀបធៀបទៅនឹងឆ្នាំ ២០២០ ការលក់របស់ Toyota បានធ្លាក់ចុះ ៥% នេះក៏ជាកម្រិតទាបបំផុតរបស់ក្រុមហ៊ុនក្នុងរយៈពេល ១០ ឆ្នាំចុងក្រោយនេះ។

កាលពីឆ្នាំមុន មិនត្រឹមតែក្រុមហ៊ុន Toyota ប៉ុណ្ណោះទេ ក្រុមហ៊ុនផលិតរថយន្តជាច្រើននៅជុំវិញពិភពលោកក៏បានរងផលប៉ះពាល់យ៉ាងខ្លាំងផងដែរដោយកង្វះខាតបន្ទះឈីប និងជំងឺរាតត្បាតនៃ Covid-19 ។ នេះបាននាំឱ្យមានការថយចុះនៃការលក់រថយន្តទូទាំងពិភពលោកនៅក្នុងខែធ្នូ ឆ្នាំ ២០២១ បើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន។

ជាមួយនេះដែរ Toyota ត្រូវបានបង្ខំឱ្យកាត់បន្ថយការផលិតដោយសារតែកង្វះខាតបន្ទះឈីប ។ ទោះជាយ៉ាងណាក៏ដោយ ក្រុមហ៊ុនផលិតរថយន្តជប៉ុនបានទប់ទល់នឹងជំងឺរាតត្បាតរបានល្អជាងក្រុមហ៊ុនផលិតរថយន្តដទៃទៀត ដោយសារតែទីផ្សារធំៗដូចជា Inland Japan និងផ្នែកខ្លះនៃអាស៊ីរងផលប៉ះពាល់តិចជាងអឺរ៉ុប៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡាន Range Rover Sport SVR ជំនាន់ថ្មី ទំនងប្រើម៉ាស៊ីន Twin-Turbo V8 កម្លាំង ៦១៧សេះ

[ទីផ្សារបរទេស] បន្ទាប់ពីការប្រកាសចេ្រថយន្ត Range Rover ជំនាន់ទី៥ ថ្មីសន្លាងកាលពីប៉ុន្មានខែមុនមក ក្រុមហ៊ុន Land Rover ឥឡូវនេះកំពុងតែដុតដៃដុតជើង ធ្វើការលើរថយន្ត Range Rover Sport ថ្មី ដែលរំពឹងថានឹងបង្ហាញខ្លួននៅឆ្នាំនេះ។

ដោយសារតែវាកំពុងខិតជិតទៅដល់ថ្ងៃប្រកាសចេញ ពាក្យចចាមអារ៉ាមជាច្រើនបានលើកឡើងអំពីម៉ូដែលកម្លាំងខ្លាំង Range Rover Sport SVR ដែលទំនងជាប្រើម៉ាស៊ីន BMW M។

យោងតាមរបាយការណ៍ពី Autocar បានឲ្យដឹងថា Range Rover Sport SVR ទំនងប្រើម៉ាស៊ីនកម្លាំង ៦១៧សេះ និងកម្លាំងរមួល ៧៥០ញ៉ូតុនម៉ែត្រ ពីម៉ាស៊ីន BMW Twin-Turbo ចំណុះ ៤,៤លីត្រ V8 ដែលមានប្រើលើ BMW X5 M Competition។

គួរឲ្យដឹងថា រថយន្ត Range Rover Sport SVR បច្ចុប្បន្នមានប្រើម៉ាស៊ីន Supercharge ចំណុះ ៥,០លីត្រ V8 មានកម្លាំង ៥៦៧សេះ។ ម៉ាស៊ីនដែលមានប្រភពពីក្រុមហ៊ុន Ford នេះ ត្រូវបានប្រើប្រាស់ទាំងនៅលើរថយន្តរបស់ Land Rover និង Jaguar។

សូមបញ្ជាក់ថា រថយន្ត Range Rover Sport លក់ដាច់ជាងម៉ូដែល Range Rover ដល់ទៅជាង ៤០ភាគរយ។ ជំនាន់ថ្មីនៃម៉ូដែលនេះនឹងនៅតែប្រើគ្រោងឆ្អឹង MLA (Modular Longitudinal Architecture) ដូច Range Rover ធម្មតា ប៉ុន្តែនឹងមានទំហំខ្លួនតូចជាង ហើយមើលទៅស្ព័រជាង។

យ៉ាងណាមិញ រថយន្ត Range Rover Sport នឹងមានទាំងជម្រើសម៉ាស៊ីន Mild-hybrid, Plug-in hybrid និង SVR ខណៈម៉ូដែលប្រើថាមពលអគ្គិសនីសុទ្ធ នឹងចេញនៅក្រោយឆ្នាំ២០២៤៕

ប្រភព ៖ carscoops

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានចិន រូបរាង Cute ចម្លងពី Volkswagen Beetle ត្រៀមចេញលក់ហើយ

[ទីផ្សារបរទេស] រថយន្ត ORA Ballet និង Punk Cat របស់ក្រុមហ៊ុនចិន Great Wall នឹងបង្ហាញខ្លួនជាផ្លូវការនៅក្នុងប្រទេសចិន នាថ្ងៃទី៣០ ខែមិនា ខាងមុខ បើទោះបីជាមានការរករឿងពីក្រុមហ៊ុន Volkswagen ដោយសារតែរថយន្តទាំងនោះមានរូបរាងស្រដៀងទៅនឹងម៉ូដែល Beetle របស់ខ្លួនក៏ដោយ។

គួររំលឹកឲ្យដឹងថា រូបភាពនៃរថយន្ត ORA Ballet និង Punk Cat សម្រាប់លក់ បានលេចឡើងជាលើកដំបូង កាលពីខែធ្នូ ឆ្នាំ២០២១ កន្លងទៅនេះ។ Punk Cat ត្រូវបានដាក់បង្ហាញនៅក្នុងកម្មវិធី Beijing Auto Show កាលពីខែមេសា ហើយយើងអាចមើលឃើញថា វាពិតជាមានការឌីហ្សាញស្រដៀងទៅនឹងម៉ូដែល Beetle ពិតមែន។

នៅពេលដែល Punk Cat ត្រូវបានដាក់បង្ហាញជាលើកដំបូង ក្រុមហ៊ុន Volkswagen បានទទួលស្គាល់ថា ខ្លួនកំពុងស៊ើបអង្កេតលើបញ្ហានេះ “ទាក់ទងនឹងការរំលោភលើម៉ូដែល ឬសិទ្ធិរចនារបស់ក្រុមហ៊ុន Volkswagen AG ហើយរក្សាសិទ្ធិក្នុងការចាត់វិធានការផ្លូវច្បាប់ចាំបាច់ណាមួយ”។

សូមបញ្ជាក់ថា រថយន្ត ORA Ballet និង Punk Cat មានប្រវែង ៤,៤ម៉ែត្រ ទទឹង ១,៨៦ម៉ែត្រ កម្ពស់ ១,៦៣ម៉ែត្រ ហើយមានប្រវែងពីកង់មុខទៅកង់ក្រោយ ២,៧៥ម៉ែត្រ។ វានឹងត្រូវបានផ្តល់ជូនជាមួយនឹងម៉ូទ័រអេឡិចត្រិចតែមួយ និងកញ្ចប់អាគុយមពីរជម្រើសផ្សេងគ្នា។

ប្រភេទ Baes Model នឹងមានប្រើកញ្ចប់អាគុយទំហំ ៤៧,៨គីឡូវ៉ាត់ម៉ោង ខណៈម៉ូដែលខ្ពស់ជាងនេះប្រើកញ្ចប់អាគុយទំហំ ៥៩,១គីឡូវ៉ាត់ម៉ោង។ ពួកវាប្រើម៉ូទ័រអគ្គិសនីមួយមានកម្លាំង ១៦៩សេះ អនុញ្ញាតឲ្យវារត់ដល់ល្បឿនអតិបរមា ១៥៥គីឡូម៉ែត្រក្នុងមួយម៉ោង។ ទោះជាយ៉ាងណាក៏ដោយ តម្លៃរបស់វាមិនទាន់ត្រូវបានបង្ហាញនៅឡើយទេ៕

រថយន្ត Volkswagen Beetle

ប្រភព ៖ Carscoops

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ការសិក្សាថ្មីមួយរកឃើញថា «កាប៊ីនរថយន្ត​ កខ្វក់​ជាង​បង្គន់» ទៅទៀត​

[បរទេស] ប្រសិនបើអ្នកចូលចិត្តញ៉ាំអាហារនៅក្នុងរថយន្តរបស់អ្នកជាទៀងទាត់ អ្នកប្រហែលជាអាចគិតឡើងវិញបាននូវការសម្រេចចិត្តនោះ ខណៈដែលការសិក្សាថ្មីមួយបានរកឃើញថា «រថយន្តអាចកខ្វក់ជាងបង្គន់ទូទៅ» ទៅទៀត។

ការសិក្សានេះត្រូវបានធ្វើឡើងដោយអ្នកស្រាវជ្រាវមកពីសាលាជីវវិទ្យា (School of Biosciences) នៃសាកលវិទ្យាល័យ Aston University ហើយពួកគេយកគំរូពីបង្គន់ចំនួន ២ និងរថយន្តចំនួន ៥ រួមទាំងរថយន្តមួយដែលមានអាយុត្រឹមតែ ២ ឆ្នាំប៉ុណ្ណោះ។

លទ្ធផលគឺធ្វើឲ្យគេភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយសារតែគ្រប់រថយន្តក្នុងការសិក្សាមានផ្ទុកបាក់តេរីក្នុងលាមក។ អ្វីដែលគួរឲ្យភ្ញាក់ផ្អើលរឹតតែខ្លាំងនោះ កម្រិតខ្ពស់បំផុតនៃបាក់តេរីក្នុងលាមក ត្រូវបានរកឃើញនៅក្នុងឃ្លុបក្រោយនៃរថយន្ត ហើយអ្នកស្រាវជ្រាវបានកត់សម្គាល់ថា វាគឺជាកន្លែងដែលមនុស្សភាគច្រើនដាក់គ្រឿងទេស ឬរបស់របរប្រើប្រាស់ របស់ពួកគេ។

បាក់តេរី​លាមក ​ក៏​ត្រូវ​បាន​គេ​រក​ឃើញ​ជា​ទូទៅ​នៅ​លើ​កៅអី​អ្នក​បើក​បរ ដែល​មិន​សូវ​ជា​គួរឲ្យភ្ញាក់​ផ្អើល​ឡើយ។ ជាការពិតណាស់ ដោយដឹងបែបនេះហើយ អ្នកប្រហែលជាលែងចង់ញ៉ាំអាហារនៅក្នុងរថយន្តរបស់អ្នកទៀតហើយ។

ចំពោះកន្លែងដែល “កខ្វក់បំផុត” នៅក្នុងរថយន្ត «ឃ្លុបក្រោយ» ត្រូវបានគេរកឃើញថាមានបាក់តេរីចំនួន ១ ៤២៥ នៅទីនោះ។ បន្ទាប់មកទៀតគឺ កៅអីអ្នកបើកបរ (៦៤៩ បាក់តេរី), ចង្កឹះលេខ (៤០៧ បាក់តេរី), កៅអីខាងក្រោយ (៣២៣ បាក់តេរី) និង តាប្លូ (៣១៧ បាក់តេរី)៕

ប្រភព ៖ carscoops

ផ្ទាំងផ្សាយពាណិជ្ជកម្ម

អ្នកបើកឡាន Bugatti Chiron ដល់កុងទ័រ ៤១៧គ.ម/ម៉ លើផ្លូវសាធារណៈ ប្រឈមជាប់គុក ១ឆ្នាំ (មានវីដេអូ)

[បរទេស] ប៉ូលីសនៅក្នុងទីក្រុង Saxony-Anhalt ប្រទេសអាល្លឺម៉ង់ បាននិយាយថា ពាក្យបណ្តឹងលើលោក Radim Passer ជាម្ចាស់រថយន្ត Bugatti Chiron ដែលបើកបរដល់កុងទ័រ ៤១៧គីឡូម៉ែត្រក្នុងមួយម៉ោង នៅលើផ្លូវ Autobahn ត្រូវបានបញ្ជូនទៅកាន់ព្រះរាជអាជ្ញាហើយ។

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា លោក Passer កំពុងតែប្រឈមមុខនឹងការជាប់ពន្ធាគាររយៈពេល ២ឆ្នាំឯណោះ។

គួររំលឹកឲ្យដឹងថា លោក Radim Passer បានថតខ្លួនឯងបើកបររថយន្ត Bugatti Chiron មួយគ្រឿង ក្នុងល្បឿនជិតដល់កុងទ័រ Top Speed នៅលើផ្លូវសាធារណៈ Autobahn ដែលមិនកំណត់ល្បឿន។

វីដេអូនោះបង្ហាញឲ្យឃើញរថយន្ត Bugatti Chiron ធ្វើដំណើរក្នុងល្បឿន ៤១៧គីឡូម៉ែត្រក្នុងមួយម៉ោង (២៥៩ម៉ាយ៍ក្នុងមួយម៉ោង) ឬ តិចជាងល្បឿនកំណត់ ៤២០គីឡូម៉ែត្រក្នុងមួយម៉ោង (២៦១ម៉ាយ៍ក្នុងមួយម៉ោង) របស់វាត្រឹមតែ ៣គីឡូម៉ែត្រក្នុងមួយម៉ោង (២ម៉ាយ៍ក្នុងមួយម៉ោង) ប៉ុណ្ណោះ៕

ចង់ដឹងយ៉ាងណា សូមទស្សនាវីដេអូខាងក្រោម៖

ប្រភព ៖ carscoops

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota Land Cruiser ស៊េរីឆ្នាំ២០២២ នឹងលក់តែម៉ាស៊ីនម៉ាស៊ូតតែប៉ុណ្ណោះ តម្លៃ ១៦ ម៉ឺនដុល្លារ សម្រាប់ទីផ្សារឥណ្ឌូនេស៊ី

[ទីផ្សារបរទេស] ក្រុមហ៊ុន Toyota បានធ្វើការចេញលក់ជាផ្លូវការនូវរថយន្ត Land Cruiser ស៊េរីឆ្នាំ ២០២២ សម្រាប់ទីផ្សារប្រទេសឥណ្ឌូនេស៊ី ជាមួយជម្រើសម៉ាស៊ីនម៉ាស៊ូតតែមួយជម្រើសប៉ុណ្ណោះ ដែលមានតម្លៃចាប់ ១៦ ម៉ឺនដុល្លារ។

សម្រាប់រថយន្ត Toyota Land Cruiser ប្រើប្រាស់ម៉ាស៊ីនម៉ាស៊ូតចំណុះ ៣,៣ V6 Twin-turbo ផលិតកម្លាំង ៣០៩ សេះ និងកម្លាំងរមួល ៧០០ ញ៉ូតុនម៉ែត្រ ដោយថាមពលត្រូវបានបញ្ជូនទៅកង់ទាំង ៤ តាមរយៈប្រអប់លេខអូតូ ១០ វគ្គ។

ចំពោះការឌីហ្សាញនៃរថយន្ត Toyota Land Cruiser មានរូបរាងទំនើបជាងមុន ជាមួយនឹងប៉ាណាខាងមុខក្រូមេ និងចង្កៀងមុខ LED ដ៏ទំនើប។ បន្ថែមពីនេះនៅផ្នែកខាងក្រោយបំពាក់នូវចង្កៀង LED មានរាងស្តើង រចនាបថទ្វារកញ្ចក់ខាងត្រូវបានធ្វើបញ្ឈរជាងមុន ខណៈដែលកាងខាងក្រោយមានការរចនាតិចតួចបំផុត។

ដោយទ្បែកផ្នែកខាងក្នុងនៃរថយន្ត Toyota Land Cruiser  បានបំពាក់នូវកៅអីចំនួន ៧, អេក្រង់ប្រព័ន្ធកម្សាន្តទំហំ ១២,៣ អ៊ីញ ភ្ជាប់ជាមួយនឹង Apple CarPlay, Android Auto, កន្លែងសាកថ្មទូរស័ព្ទឥតខ្,សែ កាមេរ៉ា 360 ដឺក្រេ និងអេក្រង់បង្ហាញ HUD ។ បន្ថែមពីនេះចង្កូតថាមពលអគ្គិសនី ហ្រ្វាំងដៃអេឡិចត្រូនិច ប្រព័ន្ធគ្រប់គ្រងអាកាសធាតុជាមួយនឹងបច្ចេកវិទ្យា ionization និងប្រព័ន្ធអ៊ីនគ្រីបស្នាមម្រាមដៃ។

យ៉ាងណាមិញចំពោះរថយន្ត Toyota Land Cruiser 300 ស៊េរីឆ្នាំ ២០២២ មានជម្រើស ២ ម៉ូឌែលដូចជា៖ VX-R និង GR-S មានតម្លៃចាប់ពី ១៦២,៣២៨ ដុល្លារ ដល់ ១៦៥,៨៨៥ ដុល្លារ ដែលត្រូវចែកចាយនៅក្នុងប្រទេសឥណ្ឌូណេស៊ី៕

ប្រភព៖ xehay

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Aston Martin DBX នឹងបង្ហាញរូបភាព Teaser ចុងក្រោយ មុនពេលបង្ហាញខ្លួនជាផ្លូវការ នៅថ្ងៃស្អែក

[ទីផ្សារបរទេស] កាលពីពេលថ្មីៗនេះកន្លងទៅ ក្រុមហ៊ុន Aston Martin បានបង្ហើបពីរូបរាងនៃរថយន្ត DBX ប្រភេទ Performance ថ្មី ដែលហៅថា DBX  ខណៈពេលនេះក្រុមហ៊ុនបានបញ្ចេញវីដេអូថ្មីដែលបង្ហាញនៅមុនការបង្ហាញខ្លួនរបស់រថយន្តនេះនៅព្រឹកថ្ងៃស្អែកនៅម៉ោង ៨ ព្រឹក ET។

ដូចដែលអ្នកបានឃើញនៅក្នុងរូបភាពចុងក្រោយនេះ ប្រភេទ Crossover high-performance នឹងភ្ជាប់មកជាមួយកាងខាងមុខដ៏ពិសេសមួយជាមួយនឹងប៉ាណា និងកាងបែបស្ព័រ,​អំពូលបំភ្លឺ​ពេល​ថ្ងៃ​​រាង​ពងក្រពើ​។

រូបភាព teaserពីមុនក៏បានបង្ហាញដែរថា រថយន្តនេះនឹងត្រូវបានបំពាក់ដោយកង់ដ៏ធំ គ្រឿងតុបតែង​​ Carbon fiber trim, និងកៅអីដែលមានប៉ាក់។ យើង​ក៏​អាច​រំពឹង​បាន​នូវ​កាង​ខាង​ក្រោយ​បែប​ស្ព័រ, បំពងស៊ីមាំង​បួន និង​លក្ខណៈពិសេសៗ​បន្ថែម​ទៀត។

ទន្ទឺមនឹងនេះ Aston Martin កំពុងរក្សាព័ត៌មានលម្អិត ប៉ុន្តែកាលពីមុនបាននិយាយថា ម៉ូដែលនេះនឹងកំណត់ “ស្តង់ដារការបើកបរថ្មី” និងក្លាយជា “រថយន្ត SUV ដ៏ប្រណិតបំផុតរបស់ពិភពលោក”។ សម្រាប់ផ្នែកម៉ាស៊ីនវិញ ម៉ូដែលនេះច្បាស់ជាមានថាមពលខ្លាំងជាង Lamborghini Urus ដែលមានម៉ាស៊ីនចំណុះ ៤,០​ លីត្រ Twin-turbo V8 ផលិតកម្លាំងបាន ៦៤១ សេះ និងកម្លាំងរមួល ៨៥០ ញ៉ូតុនម៉ែត្រ ដោយអាចបង្កើនល្បឿនពី ០-១០០ គីឡូម៉ែត្រ ក្នុង​រយៈពេល ៣,៦ វិនាទីប៉ុណ្ណោះ និង​​ល្បឿន​អតិបរមា ៣០៥ គីឡូម៉ែត្រ/ម៉ោង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Honda ADV 160 កាន់តែទំនើបខ្លាំងដោយបំពាក់នូវម៉ាស៊ីន eSP+ និងប្រព័ន្ធសុវត្ថិភាពថ្មី

[ទីផ្សារបរទេស] ក្រុមហ៊ុន​ Honda បានធ្វើការបញ្ចេញនូវម៉ូតូម៉ូឌែល ADV 160 ប្រភេទ Scooter ជាមួយការបំពាក់នូវម៉ាស៊ីន eSP+ និងប្រព័ន្ធសុវត្ថិភាពទំនើបថ្មី នឹងចេញលក់នៅឆ្នាំនេះ។

សម្រាប់ម៉ូតូ Honda ADV 160 ប្រើប្រាស់ម៉ាស៊ីន eSP+ ចំណុះ ១៥៧សេសេ ផលិតកម្លាំង ១៥,៨ សេះ និងកម្លាំងរមួល ១៥ ញ៉ូតុនម៉ែត្រ ភ្ជាប់ជាមួយនឹងប្រអប់លេខអូតូ CVT ។

ហើយវាក៏បានបំពាក់នូវ បច្ចេកវិទ្យាសុវត្ថិភាពខ្ពស់ជាមួយនឹងប្រព័ន្ធ HSTC ដើម្បីការពារការលំនឹងកង់នៅពេលបើកបរ ជាមួយនឹងទំនុកចិត្តជាមួយឌីសហ្វ្រាំងខាងមុខ បន្ថែមជាមួយប្រព័ន្ធហ្រ្វាំង ABS ផងដែរ។

បន្ថែមពីនេះវាបានបំពាក់នូវចង្ក់ៀងមុខអូតូ, កុងទ័រឌីជីថល LCD, ប្រព័ន្ធ Smart Key, រន្ធ USB និងប្រអប់ដាក់ឥវ៉ាន់ក្រោមកៅអីមានទំហំធំអាចដាក់បានច្រើនជាដើម។ យ៉ាងណាមិញចំពោះ Honda ADV 160 មិនទាន់មានព័ត៌មានណាមួយបានបង្ហាញអំពីតម្លៃនៅទ្បើយទេ៕

ប្រភព៖ greatbiker

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+