ផ្ទាំងផ្សាយពាណិជ្ជកម្ម

ទ្បានអគ្គិសនី Volvo C40 Recharge នឹងដាក់លក់នៅប្រទេសថៃនៅពាក់កណ្តាលឆ្នាំនេះ

[ទីផ្សារបរទេស] ក្រុមហ៊ុន Volvo បានធ្វើការត្រៀមបង្ហាញចេញនូវរថយន្តម៉ូឌែល C40 Recharge ស៊េរីឆ្នាំ ២០២២ ប្រើប្រាស់អគ្គិសនីសុទ្ធ ប្រភេទ Crossover Coupe ក្នុងព្រឹត្តិការណ៍តាំងរថយន្តក្នុងប្រទេសថៃ Bangkok International Motor Show ២០២២ ដែលនឹងប្រព្រឹត្តទៅពីខែមីនាដល់មេសាខាងមុខនេះ ជាមួយផែនការនៃការចេញលក់ជាផ្លូវការនៅពាក់កណ្តាលឆ្នាំនេះ។

សម្រាប់រថយន្ត Volvo C40 Recharge ប្រើប្រាស់ម៉ូទ័រអគ្គិសនីចំនួនពីរ ផលិតកម្លាំង ៤០៨ សេះ និងកម្លាំងរមួល ៦៦០ ញូតុនម៉ែត្រ អាចបង្កើនល្បឿនពី ០-១០០ គីឡូម៉ែត្រក្នុងមួយម៉ោងត្រឹមតែ ៤,៧ វិនាទី និងកំណត់ល្បឿនកំពូលដល់ ១៨០ គីឡូម៉ែត្រក្នុងមួយម៉ោង។

បន្ថែមពីនេះរថយន្ត Volvo C40 Recharge បានបំពាក់នូវជម្រើស ២ អាគុយមានទំហំ ៧៩ គីទ្បូវ៉ាត់ដែលសាកពេញម្តងអាចធ្វើដំណើរបានដល់ ៤២០ គីឡូម៉ែត្រ​ និងអាគុយមានទំហំ ១១ គីទ្បូវ៉ាត់ ដែលសាកថ្មក្នុង​រយៈពេល​ប្រហែល ៨ ម៉ោងអាចធ្វើដំណើរបានដល់ ១៥០ គីទ្បូវ៉ាត់ក្នុងរយៈពេល ៤០ នាទី ។

យ៉ាងណាមិញចំពោះរថយន្ត Volvo C40 Recharge ស៊េរីឆ្នាំ២០២២ ក្រុមហ៊ុន Volvo នឹងធ្វើការបង្ហាញចេញនាពេលក្រោយ ដោយគេរំពឹងថារថយន្តនេះនឹងមានតម្លៃថ្លៃជាងរថយន្ត XC40 ប្រភេទអគ្គិសនីសុទ្ធដែលមានតម្លៃប្រមាណ ៧៧ ៥៣៥ដុល្លារ៕

ប្រភព៖​ sanook 

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុន Alpine នឹងចាប់ផ្តើមការផលិតរថយន្តអគ្គីសនី GT X-Over នៅឆ្នាំ ២០២៥

[ទីផ្សារបរទេស] កាលពីឆ្នាំមុនកន្លងទៅ ក្រុមហ៊ុនផលិតរថយន្ត Alpine បានធ្វើប្រកាសពីផែនការក្នុងការបញ្ចេញនូវរថយន្តអគ្គិសនីថ្មីចំនួន ៣ ម៉ូឌែលនៅត្រឹមឆ្នាំ ២០២៦។ ក្នុងចំនោមរថយន្តទាំងនោះនឹងមានរថយន្តម៉ូដែល A110 ថ្មី និងប្រភេទ Crossover ដែលមានឈ្មោះថា GT X-Over ។

ខណៈ ក្រុមហ៊ុន Alpine កំពុងរក្សានូវព័ត៌មានលម្អិត ដោយគ្រាន់តែបានបញ្ជាក់ថា GT X-Over នឹងចាប់ផ្តើមផលិតនៅឆ្នាំ ២០២៥។

សម្រាប់ GT X-Over នឹងប្រើប្រាស់លើគ្រោងឆ្អឺង CMF-EV platform ដែលត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន Nissan ហើយអាចបត់បែនបានពីរថយន្ត sedans រហូតដល់ប្រភេទ Crossovers។ ក្នុងនោះសម្ព័ន្ធ Renault-Nissan-Mitsubishi បានបង្ហាញរួចហើយនៅម៉ូដែលមួយចំនួនដោយផ្អែកលើស្ថាបត្យកម្មរួមទាំង Ariya និង Mégane E-Tech Electric ផងដែរ។

ក្រុមហ៊ុន Alpine បាននិយាយថា រោងចក្រ Dieppe នឹងក្លាយជាកន្លែងដំបូងគេនៅ Normandy ដើម្បីផលិតរថយន្តអគ្គិសនី ហើយបានកត់សម្គាល់ថាពួកគេមានបំណង “ផលិតរថយន្តដែលមានមុខងារពិសេស និងគ្រឿងបរិក្ខារមិនដូចអ្នកផ្សេងទៀតនៅក្នុងផ្នែកនេះ”។ ក្នុងនោះ Alpine មិនបាននិយាយអំពីមុខងារទាំងនោះទេ ប៉ុន្តែក្រុមហ៊ុន Alpine នឹងវិនិយោគទៅកាន់រោងចក្រ Dieppe ដើម្បីសម្របទៅនឹងតួគ្រោងឆ្អឹង CMF-EV platform ចុងក្រោយបង្អស់ និងរៀបចំរោងចក្រថ្មី។

និយាយអំពីរោងចក្រនេះ ឈ្មោះផ្លូវការរបស់វាកំពុងត្រូវបានផ្លាស់ប្តូរពី Usine Alpine Dieppe ទៅ Manufacture Alpine Dieppe Jean Rédélé។ ជាការពិតណាស់ Rédélé បានបង្កើតក្រុមហ៊ុន Alpine ក្នុងឆ្នាំ 1955 ហើយម៉ាកនេះបានក្លាយជាផ្នែកនៃក្រុមហ៊ុន Renault Group មួយទសវត្សរ៍ក្រោយមកនេះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

លេចធ្លាយកាប៊ីនខាងក្នុង Acura Integra ឆ្នាំ២០២៣ ឌីហ្សាញស្រដៀង Honda Civic

[ទីផ្សារបរទេស] ចាប់តាំងពីបានបង្ហាញខ្លួនលើកដំបូង សារជាថ្មីមក រថយន្ត Acura Integra ស៊េរីឆ្នាំ២០២៣ ទទួលបានប្រតិកម្មមិនល្អជាច្រើន ដោយសារតែការឌីហ្សាញរបស់វា។

រថយន្ត Acura Integra ស៊េរីឆ្នាំ២០២៣
រថយន្ត Acura Integra ស៊េរីឆ្នាំ២០២៣
រថយន្ត Honda Civic ជំនាន់ចុងក្រោយ
រថយន្ត Honda Civic ជំនាន់ចុងក្រោយ

ថ្វីបើមិនមានផ្តល់ជម្រើសតួខ្លួន Coupe រថយន្តប្រភេទ Liftback Sedan នេះ មានការឌីហ្សាញស្រដៀងទៅនឹងម៉ូដែល Honda Civic ជំនាន់ចុងក្រោយដែរ។ មិនតែប៉ុណ្ណោះ អ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះគឺ កាប៊ីនខាងក្នុងរបស់វា ក៏មានការរៀបចំស្រដៀងគ្នាដែរ។

ផ្នែកខាងក្នុងរថយន្ត Acura Integra ស៊េរីឆ្នាំ២០២៣
ផ្នែកខាងក្នុងរថយន្ត Acura Integra ស៊េរីឆ្នាំ២០២៣

បើយោងតាមរូបភាពបែកធ្លាយចុងក្រោយបំផុត នៃកាប៊ីនខាងក្នុងរបស់រថយន្ត Acura Integra ស៊េរីឆ្នាំ២០២៣ បានបង្ហាញឲ្យឃើញនូវការរៀបចំ និងឌីហ្សាញស្រដៀងគ្នាខ្លាំង ជាមួយនឹង Honda Civic ដោយក្នុងនោះរួមមានទាំងតាប្លូ, ប្លុកបញ្ជាផ្នែកកណ្តាល និង ជុំវិញអេក្រង់កម្សាន្តទៀតផង។

ផ្នែកខាងក្នុងរថយន្ត Honda Civic ជំនាន់ចុងក្រោយ
ផ្នែកខាងក្នុងរថយន្ត Honda Civic ជំនាន់ចុងក្រោយ

យ៉ាងណាក៏ដោយ គេបានដឹងរួចមកហើយថា ក្រុមហ៊ុន Acura ដែលជាផ្នែកមួយនៃក្រុមហ៊ុន Honda នេះ នឹងបញ្ចេញរថយន្តម៉ូដែលពិសេស Acura Integra Type S ទៀត ហើយវាក៏នឹងជាប្រភេទមានកម្លាំងខ្លាំង និងមានការឌីហ្សាញប្លែកខុសពីម៉ូដែលស្តង់ដារដែរ។

ទោះជាយ៉ាងណាក៏ដោយ គេក៏មិនរំពឹងដែរថា Integra Type S ដែលអាចបង្ហាញខ្លួនក្នុងឆ្នាំ២០២៣ នឹងមានការឌីហ្សាញកាប៊ីនខាងក្នុង ប្លែកខុសពី Integra ធម្មតាខ្លាំង៕

ប្រភព ៖ carbuzz

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Chevrolet ទំនងឈប់ផលិតឡានអគ្គិសនី Bolt តទៀតហើយ!

[ទីផ្សារបរទេស] មួយរយៈពេលចុងក្រោយនេះ រថយន្តអគ្គិសនី Chevrolet Bolt EV និង Bolt EUV បានជួបបញ្ហាលំបាកច្រើន។ ពួកវាទាំង​ពីរ​គឺ​ជា​រថយន្ត​អគ្គិសនី​ដ៏​ល្អមួយ ប៉ុន្តែ​វាមាន​បញ្ហាខ្លះ។ កញ្ចប់អាគុយដែលផ្គត់ផ្គង់ដោយក្រុមហ៊ុន LG Chem របស់ពួកវាមានបញ្ហា ហើយបច្ចុប្បន្នកំពុងត្រូវបានហៅត្រលប់មកវិញ ដែលនឹងចំណាយលុយដល់ ២ពាន់លានដុល្លារ។

ទោះបីជាក្រុមហ៊ុនផ្គត់ផ្គង់អាគុយខាងលើ កំពុងផ្លាស់ប្តូរកញ្ចប់អាគុយថ្មី ដើម្បីជំនួសអាគុយទាំងនោះ ប៉ុន្តែការខូចខាតត្រូវបានកើតឡើងរួចទៅហើយ។ មិនតែប៉ុណ្ណោះ គ្មានរថយន្ត Chevrolet Bolt EV និង Bolt EUV បានចាកចេញពីរោងចក្រ Orion Assembly Plant អស់ជាច្រើនខែមកហើយ។ បើទោះបី​ជា​ការ​ផលិត​អាចកើតឡើង​វិញ​ក៏​ដោយ ក៏​វា​មិន​អាច​បាន​យូរ​ដែរ។

បន្ទាប់ពីការប្រកាសដ៏សំខាន់របស់ក្រុមហ៊ុន GM នៅសប្តាហ៍នេះ នៃផែនការវិនិយោគ ៧ពាន់លានដុល្លារ សម្រាប់កន្លែងផលិតចំនួន ៤ នៅក្នុងរដ្ឋ Michigan ដែលជាស្រុកកំណើតរបស់ខ្លួន មានរឿងមួយត្រូវបានទុកចោលនៅក្នុងម៉ឺនុយ គឺរថយន្តអគ្គិសនី Bolt។

ហេតុអ្វីបានជាបែបនេះ?

ប្រហែលមកពី GM នឹងមិនមានកន្លែងសម្រាប់ Bolt ទៀតទេ។ រោងចក្រ Orion Assembly Plant នឹងចាប់ផ្តើមដំណើរការផលិតរថយន្តភីក់អាប់អគ្គិសនី Chevy Silverado EV និង GMC Sierra EV ឆាប់ៗនេះ។ ដោយឡែកចំពោះផលិតកម្ម Bolt ទំនងជានឹងមិនត្រូវផ្លាស់ប្តូរទៅកន្លែងផ្សេងទេ ព្រោះការរចនា និងបច្ចេកវិទ្យាទូទៅរបស់វា គឺក្នុងឆ្នាំ ២០១៧ មកម្ល៉េះ។

មិនដូចរថយន្តអគ្គិសនីផ្សេងទៀតឡើយ រួមទាំង GMC Hummer EV ដែរ រថយន្ត Bolt មិនប្រើប្រាស់គ្រោងឆ្អឹង Ultium និងបច្ចេកវិទ្យាអាគុយថ្មីនោះទេ។

យ៉ាងណាក៏ដោយ សម្រាប់ពេលនេះ ក្រុមហ៊ុន GM មិនទាន់បាននិយាយអ្វីទាំងអស់ អំពីការចូលនិវត្តន៍របស់រថយន្តអគ្គិសនី Bolt នៅឡើយទេ៕

ប្រភព ៖ carbuzz

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុន Rivian មានបំណផលិតរថយន្តអគ្គិសនីភីកអាប់ R1T ២០០ គ្រឿងក្នុងមួយសប្តាហ៍

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Rivian បានចែកចាយម៉ូដែល R1T ដំបូងដល់អតិថិជននៅក្នុងខែកញ្ញាឆ្នាំមុន ប៉ុន្តែការកើនឡើងនៃផលិតកម្មមានភាពយឺតយ៉ាវ។ ខណៈពេលនេះ ក្រុមហ៊ុន Rivian មានបំណងបង្កើនការផលិតរថយន្តភីកអាប់ R1T អគ្គិសនីទាំងអស់របស់ខ្លួន ហើយគ្រោងនឹងបង្កើតចំនួន ២០០ គ្រឿងក្នុងមួយសប្តាហ៍។

យោងតាមគេហទំព័រ Bloomberg រាយការណ៍ថា Rivian ជាមធ្យមផលិតបានប្រហែល ៥០ គ្រឿងនៃ R1T ក្នុងមួយសប្តាហ៍រហូតដល់ចុងខែធ្នូ ប៉ុន្តែផលិតកម្មបានធ្លាក់ចុះក្នុងរយៈពេលមួយខែកន្លងមកនេះ ដោយសារការខ្វះបន្ទះឈីប។ ក្នុងនោះ Rivian ក៏ត្រូវជំនះលើបញ្ហាដែលបណ្តាលមកពីការផ្ទុះឡើងនៃ COVID-19 នៅរោងចក្ររបស់ខ្លួននៅ Normal រដ្ឋ Illinois ផងដែរ។

លើសពីនេះ ក្នុងអំឡុងពេលការប្រកាសនៃប្រាក់ចំណូលប្រចាំត្រីមាសដែលបានប្រកាសនាពេលថ្មីៗនេះ Rivian បានបង្ហាញថាខ្លួនផលិតរថយន្តបាន ១,០១៥ គ្រឿង និងចែកចាយបាន ៩២០ គ្រឿងពេញមួយឆ្នាំ ២០២១។ នេះគឺធ្លាក់ចុះបន្តិចលើរថយន្តចំនួននៃផែនការដែលបានគ្រោងទុក ១,២០០គ្រឿង ដែលខ្លួនមានបំណងផលិត។

បញ្ចាក់ផងដែរថា រថយន្តភីកអាប់ R1T មិនមែនជារថយន្តតែមួយគត់ដែល Rivian ផលិតនោះទេ។ ក្រុមហ៊ុន​ផលិត​រថយន្ត​មួយ​នេះ​ក៏មាន​រថយន្ត R1S ប្រភេទ SUV ផងដែរ ហើយខ្លួនក៏​សង្ឃឹម​ថា​នឹង​ចាប់​ផ្តើមផលិតកម្មសម្រាប់រថយន្ត​អតិថិជន​នៅ​ប៉ុន្មាន​ខែ​ខាង​មុខនេះផងដែរ។

ជាមួយគ្នានេះដែរ ក្រុមហ៊ុនផលិតរថយន្តនិយាយថា រោងចក្រធម្មតារបស់ខ្លួននឹងអាចផលិតរថយន្តអគ្គិសនីបានចំនួន ១៥០,០០០គ្រឿង/ឆ្នាំ នៅឆ្នាំ ២០២៣ ហើយមានផែនការនឹងកើនឡើងដល់ ២០០,០០០ គ្រឿង។ ទន្ទឹមនឹងនេះ Rivian ក៏បានបញ្ជាក់កាលពីខែធ្នូថា ខ្លួននឹងសាងសង់រោងចក្ររថយន្តអគ្គិសនី ក្នុងរដ្ឋ Georgia ដែលអាចគ្រប់គ្រងការផលិតរថយន្តបាន ៤០០,០០០ គ្រឿងក្នុងមួយឆ្នាំ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Tesla ថាអត្រាកំណើនជាមធ្យមនៃការលក់ជាសកលសម្រាប់ឆ្នាំ ២០២២ នឹងកើនឡើង ៥០%

[ទីផ្សារបរទេស] ក្រុមហ៊ុន Tesla បានប្រកាសកាលថាអត្រាកំណើនជាមធ្យមនៃការលក់ជាសកលសម្រាប់ឆ្នាំ ២០២២ នឹងកើនឡើង ៥០% ។

សម្រាប់ការលក់នៅទូទាំងពិភពលោកកាលពីឆ្នាំ ២០២១ របស់ក្រុមហ៊ុន Tesla បានឈានដល់កម្រិតខ្ពស់បំផុតគឺលក់បាន ៩៣៦,២២២ គ្រឿង។ ហើយវាបានកើនឡើងដល់ ៨៧% ពីកំណត់ត្រាឆ្នាំមុនដែលមានចំនួន ៤៩៩,៦៤៧ គ្រឿង។

ចំពោះការទាក់ទងទៅនឹងទស្សនវិស័យកំណើនសម្រាប់ការលក់ជាសកលបន្ទាប់ពីឆ្នាំ ២០២២ ក្រុមហ៊ុន Tesla រំពឹងថាអត្រាកំណើននឹងថយចុះពី ៨៧% នៅត្រីមាសនេះទៅ ៥០% ។ យ៉ាងណាមិញវានៅតែកើនឡើងដ៏ដែរ ប៉ុន្តែកត្តាដែលសន្មត់ថាមានការថយចុះនៃអត្រាកំណើនគឺកង្វះខាតនៃ semiconductors ។

បន្ថែមពីនេះក្រុមហ៊ុន Tesla ត្រូវបានគេរំពឹងថានឹងមានការធ្លាក់នូវសមត្ថភាពក្នុងការផលិត ដោយសារខ្សែសង្វាក់ផ្គត់ផ្គង់គឺជាកត្តាចម្បង ហើយកង្វះខាត semiconductor ទំនងជានឹងបន្តរហូតដល់ឆ្នាំ ២០២២។ សូមបញ្ជាក់ថាក្រុមហ៊ុន Tesla គ្រោងនឹងពង្រីកសមត្ថភាពផលិតកម្មរបស់ខ្លួនឱ្យបានលឿនតាមដែលអាចធ្វើទៅបាន៕

 

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Tesla ផ្ដួល BMW ក្លាយជាក្រុមហ៊ុនលក់ឡានប្រណីតបានច្រើនជាងគេនៅអាមេរិក

[ទីផ្សារបរទេស] ស្ថាប័ន Cox Automotive បានអះអាងថាក្រុមហ៊ុន Tesla មិនត្រឹមតែជាស្ដេចក្រាញ់ក្នុងទីផ្សាររថយន្តអគ្គិសនីនោះទេ ប៉ុន្តែក៏បានគ្រងតំណែងលេខមួយក្នុងទីផ្សាររថយន្តប្រណីតសរុបជារួមនៅសហរដ្ឋអាមេរិក ដែលអាចលក់រថយន្តបានច្រើនជាង BMW, Audi, Lexus និង Mercedes-Benz ផងដែរ។

ត្បិតថា Tesla មិនបានបញ្ជាក់អំពីចំនួនលក់របស់ខ្លួននៅ​ទីផ្សារសហរដ្ឋអាមេរិក ដោយបានត្រឹមប្រកាសចំនួនលក់ជាសកលលោក ប៉ុន្តែ Cox Automotive ប៉ាន់ស្មានថាក្រុមហ៊ុននេះលក់រថយន្តបានប្រមាណ ៣៥២ ៤៧១គ្រឿង នៅសហរដ្ឋអាមេរិក នៅពេញមួយឆ្នាំ២០២១ ដែលកើនឡើងខ្លាំងបើធៀបនឹងចំនួនលក់ ២០៥ ៦០០គ្រឿង កាលពីឆ្នាំ២០២០។

ក្នុងនោះផងដែរថា Tesla លក់រថយន្ត Model Y បានចំនួន ១៩០ ៣៩៣គ្រឿង និងរថយន្ត Model 3 លក់បានចំនួន ១២១ ៨៧៧គ្រឿង នៅសហរដ្ឋអាមេរិក នៅក្នុងឆ្នាំ២០២១។

ដោយឡែក BMW ត្រូវបានរាយការណ៍ថាលក់រថយន្តបាន ៣៣៦ ៦៤៤គ្រឿង ខណៈដែល Lexus លក់រថយន្តបាន ៣០៤ ៤៧៦គ្រឿង និង Mercedes-Benz លក់បានចំនួន ២៧៦ ១០២គ្រឿង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានអគ្គិសនី VW ID.5 ចាប់ផ្ដើមការផលិតជាផ្លូវការហើយ

[ទីផ្សារបរទេស]​ ក្រុមហ៊ុន Volkswagen បានចាប់ផ្ដើមជាផ្លូវការនូវរថយន្តអគ្គិសនីសុទ្ធ ID.5 និង ID.5 GTX ហើយក្នុងដំណើរការនេះក្រុមហ៊ុនក៏បានសម្រេចការកែប្រែលើរោងចក្រ Zwickau ទៅជារោងចក្រផលិតរថយន្តអគ្គិសនីសុទ្ធ។

ក្រុមហ៊ុន Volkswagen ទើបបានប្រកាសចេញរថយន្តទាំងពីរម៉ូដែលកាលពីខែវិច្ឆិកា ដែលវាទំនងជាចេញលក់នៅទីផ្សារអឺរ៉ុបមុនគេ​ មុនដាក់លក់លើទីផ្សារដទៃទៀត។​

អតិថិជនមានជម្រើសទិញរថយន្ត ID.5 ក្នុងប្រទេសជាច្រើនដែលមានបំពាក់អាគុយចំណុះ 77 kWh ដូចៗគ្នា ហើយ អាចបើកបរបានចម្ងាយចាប់ពី ៤៨០គីឡូម៉ែត្រ ទៅ ៥២០គីឡូម៉ែត្រ​ ពេលសាកភ្លើងពេញ។

Production of the ID.5 at the Zwickau vehicle plant.

គួរដឹងថា VW បានចំណាយប្រមាណ ១,២ពាន់លានអឺរ៉ូ ក្នុងការកែប្រែរោងចក្រ Zwickau ពីរោងចក្រផលិតរថយន្តពីស្តុង​ មកជារោងចក្រផលិតរថយន្តអគ្គិសនី។ ក្រោយការកែប្រែនេះ ការផលិតដោយស្វ័យប្រវត្តិនៅរោងចក្រនេះមានចំនួន ២៨% ដែលបានកើនឡើងពីរដងធៀបនឹងពេលមុន៕

 

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្រោយ​រយៈពេល​ ៩ឆ្នាំ BMW i3 នឹងបញ្ចប់ការផលិតនៅខែកក្កដា បន្ទាប់ពីផលិតបានប្រហែល ២៥០,០០ គ្រឿង

បន្ទាប់ពីដំណើរការអស់រយៈពេល៩ឆ្នាំ ជាមួយចំនួនសរុប ២៥០,០០០ គ្រឿង ដែលត្រូវបានចែកចាយទូទាំងពិភពលោក។ ទីបំផុត BMW បានសម្រេចចិត្តឈប់ផលិតម៉ូដែលប្រើថាមពលអាគុយដំបូងរបស់ខ្លួន។ ក្នុងនោះក្រុមហ៊ុន Bavarian បានបញ្ជាក់ជាផ្លូវការទៅកាន់គេហទំព័រ Drive ជាមួយរថយន្តមួយគ្រឿងចុងក្រោយនៃរថយន្តអគ្គិសនីនឹងរំកិលខ្លួនចេញនៅខែកក្កដាឆ្នាំនេះ ។

BMW បានបញ្ឈប់ការផលិត i3 សម្រាប់ទីផ្សារសហរដ្ឋអាមេរិកកាលពីឆ្នាំមុន នឹងនៅប្រទេសអូស្ត្រាលីនៅចុងឆ្នាំ២០២១។ នេះមានន័យថារថយន្តប្រើអគ្គិសនីនេះ នឹងនៅតែមាននៅក្នុងទ្វីបអឺរ៉ុប និងបណ្តាប្រទេសអាស៊ីមួយចំនួនរហូតដល់ការឈប់ដំណើរការទាំងស្រុងនៅក្នុងរដូវក្តៅ។

គួររំលឹកដែរថា រថយន្ត i3 ត្រូវបានដាក់បញ្ចេញក្នុងឆ្នាំ ២០១៣ រយៈពេល ២ឆ្នាំបន្ទាប់ពីគំរូនេះបានសម្រេចនៃការរចនាចុងក្រោយ។ រថយន្ត​នេះ​មាន​​ជម្រើស​អាគុយ​ចំនួន​បី ដែល​មាន​ចម្ងាយ​ចន្លោះ​ពី ១៣០ គីឡូម៉ែត្រ ដល់ ២៤៦ គីឡូម៉ែត្រ។

បច្ចុប្បន្ន i3 ត្រូវបានបង្គុំឡើងនៅក្នុងទីក្រុង Leipzig ហើយបន្ទាប់ពីការឈប់ដំណើរការរបស់ខ្លួន ក្រុមហ៊ុន BMW នឹងធ្វើការដើម្បីរៀបចំរោងចក្រសម្រាប់ផលិតរថយន្ត Mini Countryman ជំនាន់ក្រោយនាពេលខាងមុខ ដែលជាប្រភេទ Crossover នឹងដំឡើងនៅពាក់កណ្តាលឆ្នាំនេះ។ សម្រាប់ i3 នឹងត្រូវបានជំនួសដោយ iX1 ដែលជាប្រភេទ Crossover អគ្គិសនីទាំងអស់ដោយផ្អែកលើ X1 ជំនាន់ទីបីផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ដាច់ពេក! Kia Niro ត្រូវបានបញ្ជាទិញជិត ១៨,០០០ គ្រឿងក្នុងរយៈពេលត្រឹមតែ ៣ ថ្ងៃ

[ទីផ្សារបរទេស] ថ្មីៗនេះក្រុមហ៊ុន Kia បានធ្វើការប្រកាស​ចេញ និងបើកការកក់ទុកមុនជាផ្លូវការនៃរថយន្ត Niro ស៊េរីឆ្នាំ២០២២ ខណៈពេលនេះក្រុមហ៊ុនក៏បានបង្ហាញចេញនូវចំនួនដែលទទួលបានក្នុងរយៈពេល ៣ថ្ងៃដោយបានបញ្ជាទិញជិត ១៨,០០០ គ្រឿង ដែលជាចំនួនមួយច្រើនយ៉ាងខ្លាំង។

សម្រាប់រថយន្ត Kia Niro ស៊េរីឆ្នាំ២០២២ មានជម្រើស ៣ ម៉ូឌែល ដូចជា Trendy, Prestige និង Signature ហើយរថយន្តទាំង ៣ម៉ូឌែលនេះ នឹងទទួលបាននូវជម្រើសម៉ាស៊ីនចំនួន ៣ប្រភេទរួមមាន hybrid, plug-in hybrid និងអគ្គិសនីសុទ្ធ។ ទោះជាយ៉ាងណាក៏ដោយ នៅពេលនេះ Kia Niro ស៊េរីឆ្នាំ ២០២២ លក់តែជាមួយម៉ាស៊ីន Hybrid powertrain ប៉ុណ្ណោះ។

រថយន្ត Kia Niro មានតម្លៃចាប់ពី ២២ ៣៥៩ដុល្លារ ដល់ ២៧ ៧៩០ ដុល្លារ សម្រាប់ទីផ្សារនៅប្រទេសកូរ៉េខាងត្បូង៕

សម្រាប់រថយន្ត Kia Niro ប្រើប្រាស់ជម្រើសម៉ាស៊ីន រួមមាន៖

  • ម៉ាស៊ីន Hybrid ចំណុះ ១,៦លីត្រ ទំហំ ៤ស៊ីទ្បាំង ដំណើរការជាមួយនឹងម៉ូរទ័រអគ្គិសនីផលិតកម្លាំង ១៣៩សេះ និងកម្លាំងរមួល ២៦៥ ញ៉ូតុនម៉ែត្រ។
  • ម៉ាស៊ីន Plug-in hybrid ដោយប្រើប្រាស់អគ្គិសនីសុទ្ធអាចបើកបរបានចម្ងាយ ៤១ គីទ្បម៉ែត្រ និងអគ្គិសនីសិទ្ធដែលមានកម្លាំងសរុប ២០១សេះ។

ដោយទ្បែកកម្រិតនៃការប្រើប្រាស់សាំងនៃរថយន្ត Kia Niro ចាក់ ១លីត្រ អាចបើកបរបានចម្ងាយ ២០,៨ គីទ្បូម៉ែត្រ ឬ ៤,៨លីត្រ ក្នុងចម្ងាយ ១០០គីទ្បូម៉ែត្រ។

សូមបញ្ជាក់ថាយោងតាមផែនការបន្ទាប់ពីចាប់ផ្តើមបើកការលក់នៅក្នុងប្រទេសកូរ៉េខាងត្បូងនៃរថយន្ត Kia Niro ស៊េរីឆ្នាំ២០២២ នឹងត្រូវនាំទៅកាន់ក្នុងទីផ្សារអាស៊ីអាគ្នេយ៍មួយចំនួនទៀតដូចជាប្រទេសម៉ាឡេស៊ី នៅក្នុងត្រីមាសទី ៤ នៃឆ្នាំនេះ៕

ប្រភព៖ xehay

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+