ផ្ទាំងផ្សាយពាណិជ្ជកម្ម

អេមបាត់! Lexus LX 600 F Sport នឹងមកដល់ប្រទេសវៀតណាមនៅឆ្នាំនេះ

[ទីផ្សារបរទេស] រថយន្ត Lexus LX 600 F Sport នឹងត្រៀមបង្ហាញវត្តមាននៅប្រទេសវៀតណាមនាឆ្នាំនេះ ដោយគេរំពឹងថានឹងមានវត្តមានតាម​រយៈ​ក្រុមហ៊ុន​ឯក​ជន​។

សម្រាប់ការឌីហ្សាញនៃរថយន្ត LX 600 F Sport បានបំពាក់នូវកាងធ្លាក់ផ្នែកខាងមុខ និងផ្នែកខាងក្រោយ និងគម្របភក់ផលិតឡើងពី CFRP ដែលមានទម្ងន់ស្រាល បន្ថែមជាមួយរបាំងភក់, ឧបករណ៍ការពារដៃទ្វា, ប៉ាណាខាងមុខពណ៌ខ្មៅ, ស្ទីកគ័រឡូហ្គូនៅលើទ្វាខាងមុខ និងបង្អួចជុំវិញ ប្រើប្រាស់ជាមួយកញ្ចក់បែបឯកជន។

រថយន្ត LX 600 F Sport ប្រើប្រាស់ម៉ាស៊ីន V6 ចំណុះ ៣,៥លីត្រ Twin-turbo ផលិតកម្លាំងបាន ៤០៩សេះ និងកម្លាំងរមួល ៦៥០ញ៉ូតុនម៉ែត្រ បញ្ជូនថាមពលទៅកាន់កង់ទាំង ៤ តាមរយៈប្រអប់លេខ ១០វគ្គអូតូ។

យ៉ាងណាមិញចំពោះរថយន្ត Lexus LX 600 ស៊េរីឆ្នាំ២០២២ មានតម្លៃ ១០១,០០០ ដុល្លារសម្រាប់ទីផ្សារនៅក្នុងសហរដ្ឋអាមេរិក។ ហើយរថយន្ត LX 600 F Sport ត្រូវបានគេរំពឹងថានឹងមកដល់ប្រទេសវៀតណាមក្នុងឆ្នាំនេះ រួមជាមួយនឹងម៉ូឌែល NX 350 F Sport៕


ប្រភព៖ xhay

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ប្រទះឃើញរថយន្ត ID.Buzz កំពុងសាកថ្មនៅស្ថានីយ៍សាធារណៈ មុនពេលបង្ហាញខ្លួនផ្លូវការ

[ទីផ្សារបរទេស] កាលពីថ្ងៃ ២៣ ខែធ្នូ ២០២១​ កន្លងទៅ ក្រុមហ៊ុនផលិតរថយន្ត Volkswagen បានធ្វើការបញ្ចេញនៅវីដេអូ Teaser រថយន្ត ID.Buzz នឹងត្រៀមចេញលក់ជាផ្លូវការនៅថ្ងៃទី៦ ខែមិនាខាងមុខនេះ។ ខណៈពេលថ្មីៗនេះរថយន្តនេះត្រូវបានប្រទះឃើញរថយន្តនេះនៅស្ថានីយ៍សាកថ្មសាធារណៈដោយ Yotuber ជនជាតិន័រវេសដ៏ពេញនិយមគឺលោក Bjørn Nyland ដែលបានបានចតនៅជិតរថយន្តគាត់ ខណៈពេលដែលលោកកំពុងសាកថ្មរថយន្តរបស់ខ្លួន។

ក្រុមហ៊ុនផលិតរថយន្តអាឡឺម៉ង់ធ្លាប់បានចែករំលែករូបភាពនៃគំរូដើមជាមួយនឹងការបិទបាំងតួខ្លួន ហើយខណៈពេលដែលរថយន្តបានការពារពីការមើលឃើញនៅខាងក្នុងកាប៊ីន ប៉ុន្តែមិនអាចលាក់ព័ត៌មានលម្អិតនៃការរចនាផ្នែកខាងក្រៅសំខាន់ៗនោះទេ។ ដោយផ្នែក​ខាង​ក្រៅ​របស់​រថយន្ត​​មានបំពាក់មកជាមួយ​អំពូលភ្លើងបំភ្លឺពេលថ្ងៃប្រភេទ LED ជាដើម។ ខណៈ នៅកន្លែងផ្សេងទៀត លោក Bjørn Nyland បានកត់សម្គាល់ថារថយន្តនេះបំពាក់ជាមួយថាសកង់ទំហំ ២០ អ៊ីញជាមួយនឹងសំបកកង់ 255/45 នៅខាងមុខ និងសំបកកង់ 265/45 នៅខាងក្រោយ ដែលធំទូលាយសម្រាប់រថយន្ត EV នេះ។

Volkswagen នឹង​លក់​រថយន្ត ID.BUZZ ក្នុងជម្រើសម៉ូឌែល​ផ្សេងៗ​ជា​ច្រើន។ ខណៈម៉ូដែល entry-level ទំនងជាប្រើប្រាស់ម៉ាស៊ីនស្រដៀងគ្នាទៅនឹង ID.4 ទាំងស្រុងជាមួយនឹងម៉ូទ័រអគ្គីសនីដែលបំពាក់នៅខាងក្រោយដែលផលិតបានកម្លាំង ២០១ សេះ និងកម្លាំងរមួល ៣១០ ញ៉ូតុន ។

ជាមួយគ្នានេះ​ សម្រាប់ប្រភេទ AWD ក៏ត្រូវបានគេរំពឹងថាផ្តល់នូវកម្លាំងរួមគ្នាបាន ២៩៥ សេះ និងកម្លាំងរមួល ៤៥៩ ញ៉ូតុនម៉ែត្រ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Lambretta V200 GP ស៊េរីឆ្នាំ២០២១ មានលក់នៅខ្មែរតម្លៃខ្ទង់ ៤ ពាន់ដុល្លារ

[ទីផ្សារក្នុងស្រុក] ម៉ូតូ Lambretta​ V200 GP ស៊េរីឆ្នាំ២០២១ ជាម៉ូតូមួយប្រភេទ ដែលរូបរាងបែប Classic ស្រដៀងគ្នាទៅនឹង Vespa និងងាយស្រួលធ្វើដំណើរក្នុងក្រុង អ្វីដែលពិសេសនោះគឺពេញនិយមខ្លាំងសម្រាប់បងប្អូនទាំងអស់គ្នានាសម័យនេះ។

សម្រាប់ម៉ូតូ Lambretta​ V200 GP បានបំពាក់នូវចង្កៀងមុខ-ក្រោយ LED និងអេក្រង់ប្រព័ន្ធកម្សាន្ត Liquid crystal រួមបញ្ចូលគ្នាជាមួយនឹងបច្ចេកវិទ្យាដែលអាចភ្ជាប់ជាមួយ Bluetooth ផងដែរ។

ម៉ូតូ Lambretta​ V200 GP ប្រើប្រាស់ម៉ាស៊ីនទំហំ ១ស៊ីទ្បាំង ជាមួយប្រព័ន្ធស្អំប្រេង air-cooled ចំណុះ ១៦៩ សេសេ ផលិតកម្លាំង ១៣ សេះ និងកម្លាំងរមួល ១២​ ញ៉ូតុនម៉ែត្រ ភ្ជាប់ជាមួយនឹងប្រអប់លេខអូតូ CVT។ បច្ចប្បន្ននេះម៉ូតូ Lambretta​ V200 GP កំពុងមានវត្តមាននៅហាងលក់ម៉ូតូមួយចំនួននៅក្នុងប្រទេសជាមួយតម្លៃចាប់ពី ៤,២០០ ដុល្លារ៕

រូបភាព៖ 90s

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Nissan បញ្ចេញនៅរូបភាព Teaser រថយន្តអគ្គីសនីរបស់ខ្លួន មុនពេលចេញជាផ្លូវការនៅទីផ្សារអឺរ៉ុប

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Nissan បានធ្វើការបញ្ចេញនៅរូបភាព Teaser នៃរថយន្តអគ្គិសនីរបស់ខ្លួនដែលគ្រោងនឹងបង្ហាញខ្លួននៅអឺរ៉ុបក្នុងពេលឆាប់ៗនេះ ហើយបាននិយាយថារថយន្តអគ្គិសនីនេះនឹងជំនួស Nissan March/Micra ដែលជាម៉ូដែលបច្ចុប្បន្ននេះ។

ចំពោះរថយន្តអគ្គិសនី Nissan នឹងត្រូវបានដាក់ជាម៉ូដែល entry-level ដំបូងនៅក្នុងទីផ្សារអ៊ឺរ៉ុបជំនួសឲ្យម៉ូដែលបច្ចុប្បន្ន March/Micra ដោយប្រើប្រាស់ជាមួយគ្រោងឆ្អឹង CMF B-EV platform ដែលបានអភិវឌ្ឍន៍ឡើងដោយក្រុមហ៊ុន Renault សម្រាប់រថយន្តអគ្គិសនី។ រថយន្តនេះ​នឹង​ត្រូវ​បាន​ដំឡើង​នៅ​រោងចក្រ Renault ElectriCity ក្នុង​ប្រទេស​បារាំង ខណៈ Nissan នឹង​ទទួល​ខុស​ត្រូវ​លើ​ការ​រចនា​រថយន្ត​អគ្គិសនី​តូច​នេះ​បើ​យោង​តាម​នាយក​ប្រតិបត្តិ Nissan លោក Ashwani Gupta។

បច្ចុប្បន្ន Nissan មិន​បាន​បញ្ចេញ​ព័ត៌មាន​លម្អិត​ស៊ីជម្រៅ​ណាមួយ​អំពី​រថយន្ត​អគ្គិសនី​នេះ​ទេ។ ប៉ុន្តែ​ពី​រូបភាព​ Teaser ​បង្ហាញ​ពី​ការ​រចនា​ចង្កៀង​ LED រាងមូល​ដែល​តុបតែង​ជាមួយ​ឡូហ្គោ Nissan នៅចំកណ្តាលគម្របម៉ាស៊ីន។ ខណៈពេលដែលភ្លើងខាងក្រោយត្រូវបានរចនាឡើងឱ្យមានរាងមូលផងដែរ រួមជាមួយនឹងតួទ្វារ៥ ដែលស្រដៀងទៅនឹង Honda e នាពេលបច្ចុប្បន្ននេះ។

ជាមួយគ្នានេះដែរ រថយន្តអគ្គិសនីនេះនឹងជាផ្នែកមួយនៃផែនការរបស់ខ្លួនក្នុងការលក់រថយន្តអគ្គិសនីយ៉ាងហោចណាស់ ៣៥ គ្រឿងក្រោមក្រុមហ៊ុន Renault- Nissan – Mitsubishi Alliance នៅឆ្នាំ ២០៣០៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ប្រមាញ់បានឡាន Mercedes-AMG SL Plug-In Hybrid ឆ្នាំ២០២៣ ថ្មី កំពុងធ្វើតេស្ត អត់មានបិតបាំងខ្លួន!

[ទីផ្សារបរទេស] បន្ទាប់ពីរថយន្ត Mercedes-AMG SL ស៊េរីឆ្នាំ២០២៣ បានបង្ហាញខ្លួនជាផ្លូវការ គេក៏បានដឹងហើយថា ប្រភេទប្រើម៉ាស៊ីន Plug-in Hybrid នឹងបង្ហាញខ្លួនតាមក្រោយ ហើយឥឡូវនេះគេក៏ប្រមាញ់បានវាកំពុងធ្វើតេស្តនៅតាមផ្លូវសាធារណៈ ដោយសឹងតែគ្មានអ្វីបិតបាំងខ្លួនឡើយ។

ក្នុងនោះគេសង្កេតឃើញថា រថយន្ត Mercedes-AMG SL Plug-In Hybrid បានបំពាក់រន្ធសាកភ្លើងនៅលើកាងខាងក្រោយ ក្រៅពីនោះ វាមានរូបរាងស្រដៀងទៅនឹងម៉ូដែល SL ធម្មតាដែរ។

គួរឲ្យដឹងថា រថយន្ត Mercedes-AMG SL ថ្មីប្រើគ្រោងឆ្អឹងដូចទៅនឹងម៉ូដែល AMG GT Coupe ដូច្នេះប្រសិនបើ Mercedes-AMG SL Plug-In Hybrid ប្រើម៉ាស៊ីន Hybrid ដូចម៉ូដែល AMG GT 4-door នោះវានឹងមានកម្លាំងខ្លាំង។

រថយន្ត AMG GT 63 E Performance មានបំពាក់ម៉ាស៊ីនចំណុះ ៤,០លីត្រ twin-turbocharged ទំហំ ៨ស៊ីឡាំង ជាមួយម៉ូទ័រអគ្គិសនីមួយ មានកម្លាំងសរុប ៨៣១សេះ និងកម្លាំងរមួល ១ ៤០០ញ៉ូតុនម៉ែត្រ។ វាអាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេលត្រឹមតែ ២,៩វិនាទិប៉ុណ្ណោះ ហើយមានកម្រិតស៊ីសាំង ៨,៦លីត្រ/១០០គីឡូម៉ែត្រ។

យ៉ាងណាមិញ ក្រុមហ៊ុន Mercedes មិនទាន់បានបង្ហាញឲ្យដឹងនូវកាលបរិច្ឆេទដាក់បង្ហាញរថយន្ត AMG SL Plug-In Hybrid ឡើយ ប៉ុន្តែគេរំពឹងថា វានឹងបង្ហាញខ្លួនមុនដាច់ឆ្នាំ២០២២ នេះ៕

ប្រភព ៖ carscoops

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុន Renault-Nissan-Mitsubishi នឹងបង្ហាញរថយន្តអគ្គិសនីថ្មី ចំនួន ៣៥ម៉ូដែល ត្រឹមឆ្នាំ២០៣០

[ទីផ្សារបរទេស] ក្រុមហ៊ុន Renault-Nissan-Mitsubishi Alliance បានប្រកាសពីផែនទីបង្ហាញផ្លូវឆ្នាំ ២០៣០ នៅក្នុងបទបង្ហាញរយៈពេល ២ ម៉ោង រួមទាំងគោលដៅដើម្បីដាក់ចេញនូវរថយន្តអគ្គិសនីថ្មីចំនួន ៣៥ ម៉ូដែល នៅទូទាំងម៉ាកទាំង៣ ត្រឹមឆ្នាំ ២០៣០ ទៀតផង។

រថយន្តអគ្គិសនីដែលនឹងមកដល់នាពេលខាងមុខ ភាគច្រើនផ្អែកលើគ្រោងឆ្អឹងចំនួន ៥ បន្ទាប់ពីការវិនិយោគចំនួន ២៥ ពាន់លានដុល្លារ ក្នុងរយៈពេល ៥ ឆ្នាំខាងមុខ។ សម្ព័ន្ធក្រុមហ៊ុនខាងលើនិយាយថា ខ្លួននឹងពង្រីកការប្រើប្រាស់គ្រោងឆ្អឹងនេះ ដែលត្រូវបានកំណត់ថានឹងកើនឡើងពី ៦០% ទៅ ៨០% ត្រឹមឆ្នាំ ២០២៦។

គ្រោងឆ្អឹងទាំង ៥ ដែលនឹងប្រើប្រាស់លើ ៩០% នៃរថយន្តអគ្គិសនីថ្មីចំនួន ៣៥ ម៉ូដែល នោះមានដូចជា៖

  • CMF-AEV (Dacia Spring), Kei-EV (សម្រាប់រថយន្តប្រភេទ Kei)
  • LCV-EV (Renault Kangoo, Nissan Townstar)
  • CMF- BEV (Renault 5, Renault 4ever SUV
  • LCV (Alpine hot-hatch, Nissan Micra)
  • CMF-EV (Nissan Ariya, Renault Megane E-Tech)

ម៉ូដែលក្រោយៗទៀតនឹងបម្រើជាមូលដ្ឋានសម្រាប់ ១៥ ម៉ូដែលនៅឆ្នាំ ២០៣០ សម្រាប់រថយន្តអគ្គិសនីផ្នែក C-Segment និង D-Segment។ សម្ព័ន្ធ Renault-Nissan-Mitsubishi Alliance អះអាងថា យុទ្ធសាស្ត្រគ្រោងឆ្អឹង EV ទាំង ៥ របស់ពួកគេ នឹងនាំមកនូវការផ្តល់ជូនជាសកលដ៏ធំបំផុតនៅក្នុងឧស្សាហកម្មរថយន្ត៕

ប្រភព ៖ carscoops

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Honda Lead 125 ស៊េរីឆ្នាំ២០២២ កាន់តែទំនើបដោយបំពាក់នូវម៉ាស៊ីនស្រដៀង PCX ថ្មី

[ទីផ្សារបរទេស] ក្រុមហ៊ុន Honda បានធ្វើការបញ្ចេញនូវម៉ូតូម៉ូឌែល Lead 125 ស៊េរីឆ្នាំ២០២២ ប្រភេទេ Scooter កាន់តែទំនើបជាមួយនឹងការបំពាក់ម៉ាស៊ីន ePS+ ស្រដៀងម៉ាស៊ីន PCX ថ្មី សម្រាប់ទីផ្សារក្នុងប្រទេសជប៉ុន។

សម្រាប់ម៉ូតូ Honda Lead 125 បំពាក់នូវចង្កៀងមុខ LED, កាបាំងខាងមុខរាងជាងអក្សរ U ព្រមទាំងភ្ជាប់មកជាមួយរន្ធ USB ប្រភេទ C និងប្រព័ន្ធ Smart key។ បន្ថែមពីនេះប្រអប់ផ្ទុកឥវ៉ាន់ខាងក្រោមកៅអីអាចដាក់មួកសុវត្ថិភាពបាន ២ និងធុងសាំងរបស់វាអាចផ្ទុកបានដល់ចំណុះ ៦លីត្រផងដែរ។

ម៉ូតូ Honda Lead 125 ប្រើប្រាស់ម៉ាស៊ីនសាំង ePS+  ទំហំ ១ស៊ីទ្បាំង ជាមួយប្រព័ន្ធស្អំប្រេង water-cooled ចំណុះ ១២៤ សេសេ ផលិតកម្លាំង ១១សេះ និងកម្លាំងរមួល ១១,៥ញ៉ូតុនម៉ែត្រ ដូចទៅនឹងម៉ាស៊ីនថ្មីជាមួយនឹងការកំណត់ bore x stroke ដូច PCX ថ្មីផងដែរ។

សូមបញ្ជាក់ថាចំពោះ Honda Lead 125 ស៊េរីឆ្នាំ២០២២ មានតម្លៃចាប់ពី ៣៣០,០០០ ដល់ ៣២៤,០០០ យ៉េន ប្រហែល ២,៨៦០ ដល់ ២,៨០៨ ដុល្លារសម្រាប់ទីផ្សារក្នុងប្រទេសជប៉ុន៕

ប្រភព៖ young-machine

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Jeep Grand Cherokee 4xe ឆ្នាំ២០២២ ចេញតម្លៃលក់ជាផ្លូវការ ចាប់ពី ៥៧ ៧០០ដុល្លារ

[ទីផ្សារបរទេស] រថយន្ត Jeep Grand Cherokee 4xe ស៊េរីឆ្នាំ២០២២ នឹងចេញលក់នៅលើទីផ្សារសហរដ្ឋអាមេរិកជាផ្លូវការ នៅនិទាឃរដូវនេះ ជាមួយនឹងតម្លៃចាប់ពី ៥៧ ៧០០ដុល្លារ។

បើប្រៀបធៀបជាមួយនឹង រថយន្ត Jeep Grand Cherokee ធម្មតា គឺថ្លៃជាងរហូតដល់ទៅជិត ២០ ០០០ដុល្លារឯណោះ។

ទោះជាយ៉ាងណាក៏ដោយ រថយន្ត Grand Cherokee 4xe ប្រើម៉ាស៊ីន Plug-in Hybrid ដែលគួបផ្សំរវាងម៉ាស៊ីន turbocharged ចំណុះ ២,០លីត្រ ទំហំ ៤ស៊ីឡាំង, អាគុយទំហំ ១៧គីឡូវ៉ាត់ម៉ោង និង ម៉ូទ័រអគ្គិសនីចំនួន ២ មានកម្លាំងសរុប ៣៧៥សេះ និងកម្លាំងរមួល ៦៣៧ញ៉ូតុនម៉ែត្រ ហើយប្រើប្រអប់លេខអូតូ ៨វគ្គ។

អ្វីដែលសំខាន់នោះគឺ រថយន្ត SUV នេះអាចដំណើរការដោយថាមពលអគ្គិសនីសុទ្ធ ចម្ងាយ ២៥ ឬ ៤០គីឡូម៉ែត្រ នៅពេលសាកភ្លើងពេញម្តង ហើយថែមទាំងអស់អូសសណ្តោងបានដល់ទម្ងន់ ២ ៧០០គីឡូក្រាម ទៀតផង។

គួរឲ្យដឹងថា រថយន្ត Jeep Grand Cherokee 4xe ចែកចេញជា ៥ ម៉ូដែល មានដូចជា៖

  • Jeep Grand Cherokee 4xe (Base Model) មានតម្លៃចាប់ពី ៥៧ ៧០០ដុល្លារ
  • Jeep Grand Cherokee Trailhawk 4xe មានតម្លៃចាប់ពី ៦២ ៤៨៥ដុល្លារ
  • Jeep Grand Cherokee Overland 4xe មានតម្លៃចាប់ពី ៦៥ ៧៦០ដុល្លារ
  • Jeep Grand Cherokee Summit 4xe មានតម្លៃចាប់ពី ៦៩ ៨២០ដុល្លារ
  • Jeep Grand Cherokee Summit Reserve 4xe មានតម្លៃចាប់ពី ៧៤ ៣០០ដុល្លារ

ប្រភព ៖ carscoops

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ការផលិតរថយន្តនៅអង់គ្លេស ធ្លាក់ចុះដល់កម្រិតទាបបំផុត ក្នុងរយៈពេល ៦៥ឆ្នាំ

[ទីផ្សារបរទេស] ការផលិតរថយន្តនៅចក្រភពអង់គ្លេសកាលពីឆ្នាំមុន បានធ្លាក់ចុះដល់កម្រិតទាបបំផុតចាប់តាំងពីឆ្នាំ ១៩៥៦ នេះបើយោងតាមតួលេខពីសមាគមក្រុមហ៊ុនផលិត និងពាណិជ្ជករ “Society of Motor Manufacturers and Traders (SMMT)”។

SMMT បាននិយាយថា តួលេខនេះគឺគួរឲ្យសង្វេគខ្លាំងណាស់ ហើយភាគច្រើនដោយសារតែកង្វះបន្ទះមីក្រូឈីបជាសកល និងការរំខានដែលបណ្តាលមកពីជំងឺរាតត្បាតកូវីដ១៩។

ទោះបីជាយ៉ាងណាក៏ដោយ សមាគមខាងលើបានបន្ថែមឲ្យដឹងទៀតថា នៅតែមានសុទិដ្ឋិនិយមសម្រាប់អនាគតជាមួយនឹងការប្រកាសនៃការវិនិយោគថ្មី ដែលមានតម្លៃជិត ៥ពាន់លានផោន។ ប៉ុន្តែវាបានព្រមានថា ការចំណាយថាមពលខ្ពស់ អាចជាបញ្ហាប្រឈមសម្រាប់អ្នកផលិតរថយន្តនៅឆ្នាំនេះ។

យ៉ាងណាមិញ ក្តីសង្ឃឹមថាការផលិតរថយន្តនឹងងើបឡើងវិញនៅឆ្នាំ ២០២១ ត្រូវបានខកចិត្តយ៉ាងខ្លាំង។ យោងតាមតួលេខរបស់ SMMT មានតែរថយន្តថ្មីតិចជាង ៨៦០ ០០០ គ្រឿងប៉ុណ្ណោះ បានចាកចេញពីរោងចក្រនៅចក្រភពអង់គ្លេស កាលពីឆ្នាំមុន។

ចំនួននោះគឺតិចជាងឆ្នាំ ២០២០ ទៅទៀត នៅពេលដែលកើតមានរលកដំបូងនៃជំងឺកូវីដ១៩ និងការបិទខ្ទប់ដែលបង្ខំឲ្យរោងចក្រជាច្រើនបិទ។ ផលិតកម្មកាលពីឆ្នាំមុន គឺ ៦,៧% ទាបជាងឆ្នាំ ២០២០ ហើយ ៣៤% ក្រោមកម្រិតមុនពេលមានជំងឺកូវីដ១៩៕

ប្រភព ៖ BBC

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ដោយសារការកង្វះបន្ទះឈីបទើបធ្វើឱ្យរថយន្ត Honda HR-V សេរ៊ីថ្មី ត្រូវរង់ចាំ ១ ឆ្នាំទៀតទើបអាចដឹកអោយម្ចាស់បាន

[ទីផ្សារបរទេស] ថ្មីៗនេះក្រុមហ៊ុន Honda បានបញ្ជាក់ថាអតិថិជនដែលធ្វើការបញ្ជាទិញទុកមុននៃរថយន្ត Honda HR-V និង Vezel ចាប់ពីថ្ងៃទី ២៤ ខែមករា ឆ្នាំ ២០២២ តទៅអាចទទួលយករថយន្តរបស់ខ្លួនយ៉ាងហោចណាស់ ៤ ខែឬ ១ ឆ្នាំទៀតដោយសារបញ្ហាកង្វះបន្ទះឈីប។ ហើយបច្ចុប្បន្ន​រថយន្តម៉ូឌែល​នេះ​ត្រូវ​បាន​ផលិត​នៅ​រោងចក្រ Suzuka ។

សម្រាប់ក្រុមហ៊ុន Honda បានផ្តល់ជូនព័ត៌មានលម្អិតអំពីពេលវេលាដឹកជញ្ចួនសម្រាប់ម៉ូឌែលនីមួយៗរួមមាន៖ ពេលវេលាដឹកជញ្ជូនសម្រាប់ម៉ូឌែលម៉ាស៊ីនសាំងត្រូវចំណាយពេលប្រហែល ៤ ខែ eHEV ចំណាយពេល ៦ ខែ ឬច្រើនជាងនេះលើសពីមួយឆ្នាំហើយ។

សូមបញ្ជាក់ថាបច្ចប្បន្ននេះរថយន្ត Honda HR-V និង Vezel បានបន្តលក់នៅក្នុងប្រទេសជប៉ុន ចាប់ពីថ្ងៃទី ២៣ មេសា ឆ្នាំ២០២១ ជាមួយនឹងការលក់បាន ៣២,៥៦៦ គ្រឿង ក្នុងពាក់កណ្តាលឆ្នាំទី២ និងលក់ជាមធ្យមប្រចាំខែលើសពី ៥,៤០០ គ្រឿង ៕

ប្រភព៖ sanook

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+