ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota នឹងផលិតឡានឲ្យបាន ១១លានគ្រឿង ក្នុងឆ្នាំ២០២២ បើការផ្គត់ផ្គង់បន្ទះឈីបមានស្ថេរភាព

[ទីផ្សារបរទេស] យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ក្រុមហ៊ុន Toyota Motor Corp គ្រោងនឹងផលិតរថយន្តឲ្យបានចំនួន ១១ លានគ្រឿង នៅក្នុងឆ្នាំសារពើពន្ធ ២០២២។

ទោះបីជាយ៉ាងណាក៏ដោយ ការឈានដល់គោលដៅផលិតកម្ម នឹងពឹងផ្អែកលើការផ្គត់ផ្គង់បន្ទះឈីបដែលមានស្ថេរភាព។

គួរឲ្យដឹងដែរថា វិបត្តិខ្វះខាតឈីបសកលនៅតែបន្តប៉ះពាល់ដល់ឧស្សាហកម្មផលិតរថយន្ត ហើយក្រុមហ៊ុន Toyota ទើបតែបានប្រកាសថា នឹងកាត់ចោលការផលិតប្រចាំខែកុម្ភៈ ចំនួន ១៥ម៉ឺនគ្រឿង មកនៅសល់ត្រឹម ៧០ម៉ឺនគ្រឿង ទៀតផង។

Toyota បានបញ្ជាក់ថា តម្រូវការលើរថយន្តខ្លួនគឺនៅតែមានខ្លាំងក្លា ហេតុនេះទើបខ្លួនចង់ផលិតឲ្យបានច្រើនគ្រឿងនៅក្នុងខែដែលមានរយៈពេលខ្លីបំផុតប្រចាំឆ្នាំ ប៉ុន្តែដោយសារវិបត្តិខ្វះខាតឈីប ធ្វើឲ្យការផលិតត្រូវកាត់បន្ថយ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Bentley នឹង​ផលិត​រថយន្ត​អគ្គិសនី​ដំបូងបង្អស់របស់ខ្លួន ​ក្នុង​ឆ្នាំ ២០២៥

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្តដ៏ប្រណីតរបស់អង់គ្លេស Bentley បាននិយាយកាលពីថ្ងៃពុធថា ខ្លួននឹងចាប់ផ្តើមផលិតរថយន្តអគ្គិសនីសុទ្ធដំបូងបង្អស់របស់ខ្លួន នៅឆ្នាំ ២០២៥ ដែលជាព្រឹត្តិការណ៍ដ៏សំខាន់មួយនៅក្នុងការផ្លាស់ប្តូរដែលបានគ្រោងទុក របស់ក្រុមហ៊ុន Bentley ទៅជាក្រុមហ៊ុនផលិតតែរថយន្តអគ្គិសនីសុទ្ធ នៅឆ្នាំ ២០៣០។

មិនតែប៉ុណ្ណោះ Bentley ក៏បានប្តេជ្ញាក្នុងការវិនិយោគលុយ ២,៥ ពាន់លានផោន (៣,៤ ពាន់លានដុល្លារ) ដើម្បីរក្សានិរន្តរភាពក្នុងអំឡុងពេលមួយទសវត្សរ៍ក្រោយផងដែរ។

ក្រុមហ៊ុន​ផលិត​រថយន្ត​ខាងលើបាន​បន្ថែមទៀត​ថា​ ខ្លួន​នឹង​កំណត់​រចនាសម្ព័ន្ធ​រោងចក្រ ​ចក្រភព​អង់គ្លេស​របស់​ខ្លួន​ ក្នុង​ទីក្រុង Crewe ដើម្បី​សាងសង់​រថយន្ត​ថ្មី។ ទោះជាយ៉ាងណាក៏ដោយ វា​មិន​បាន​ផ្តល់​ព័ត៌មាន​លម្អិត​បន្ថែម​ទៀត​នោះទេ ថា​តើ​រថយន្ត​អគ្គិសនី​ដំបូង​បង្អស់​របស់​វា​នឹង​មាន​ទម្រង់​បែប​ណា។

យ៉ាងណាមិញ កាលពីដើមខែកន្លងទៅនេះ Bentley បាននិយាយថា ខ្លួនបានឈានដល់កំណត់ត្រាមួយនៅឆ្នាំ ២០២១ ខណៈដែលការលក់ទូទាំងពិភពលោកបានកើនឡើង ៣១ ភាគរយ ចំពេលមានតម្រូវការខ្លាំងសម្រាប់រថយន្តទំនើបៗ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មេ Lamborghini និយាយថាឡានអគ្គិសនីដំបូងរបស់ខ្លួន ទំនងជាប្រភេទឡាន SUV

[ទីផ្សារបរទេស] Lamborghini ធ្លាប់បានប្រកាសអំពីផែនការថ្ងៃអនាគតរបស់ខ្លួនកាលពីខែឧសភា ឆ្នាំ២០២១ ដែលពេលនោះក្រុមហ៊ុនបានបញ្ជាក់ថារថយន្តគ្រប់ម៉ូដែលរបស់ខ្លួននឹងមានជម្រើសប្រើថាមពលអគ្គិសនីនៅក្នុងឆ្នាំ២០២៤ ជាមួយរថយន្តអគ្គិសនីសុទ្ធដំបូងគ្រោងបង្ហាញខ្លួននៅអំឡុងចុងទសវត្សឆ្នាំ២០៣០។

ពេលនេះលោក Stephan Winkelmann នាយកប្រតិបត្តិ Lamborghini បានចែករំលែកព័ត៌មានបន្ថែមទៀតអំពីរថយន្តអគ្គិសនីដំបូងរបស់ក្រុមហ៊ុន ដោយនិយាយថាវានឹងជាប្រភេទរថយន្តមានទម្រង់កៅអីអង្គុយពីរជួរ ជាមួយកម្ពស់ដែលខ្ពស់ពីដី ដែលមានន័យថាវាទំនងជាប្រភេទរថយន្ត SUV។

យ៉ាងណាក្ដីលោកនាយកប្រតិបត្តិរូបនេះទទួលស្គាល់ថារថយន្តអគ្គិសនីដំបូងរបស់ខ្លួនកំពុងស្ថិតនៅក្នុងដំណាក់កាលអភិវឌ្ឍន៍​ដំបូង និងមិនទាន់មានការសម្រេចចិត្តច្បាស់លាស់ណាមួយនៅឡើយទេ។ លោកបន្ថែមថា ប្រសិនបើគ្រប់យ៉ាងអាចសម្រេចតាមផែនការ នោះគម្រោងការរថយន្តអគ្គិសនីនឹងចាប់ផ្ដើមនៅចុងឆ្នាំ២០២២ បន្ទាប់ពី Concept ដំបូងៗទទួលបានការអនុញ្ញាត។

ទាក់ទងនឹងរថយន្តអគ្គិសនីនេះដែរ លោក Stephan Winkelmann ក៏បានបញ្ជាក់ផងដែរថា រថយន្ត Urus ជំនាន់ទីពីរដែលគ្រោងប្រកាសចេញនាប៉ុន្មានឆ្នាំខាងមុខនឹងជារថយន្តថ្មីសន្លាងទាំងស្រុង ដែលនឹងមានតែជម្រើសថាមពលអគ្គិសនីសុទ្ធមួយមុខប៉ុណ្ណោះ មិនមានជម្រើសម៉ាស៊ីនពីស្តុងឡើយ។ រថយន្ត Urus អគ្គិសនីទំនងជាបង្ហាញវត្តមានក្រោយការបង្ហាញចេញរថយន្តអគ្គិសនីសុទ្ធដំបូងរបស់ក្រុមហ៊ុននេះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សូមទៅឲ្យបានសុខ! ឡាន Volkswagen Passat មួយគ្រឿងចុងក្រោយរំកិលចេញរោងចក្រហើយ

[ទីផ្សារបរទេស] ទីបំផុតរថយន្ត Volkswagen Passat បានក្ស័យសង្ខារនៅសហរដ្ឋអាមេរិកជាផ្លូវការ ក្រោយពីក្រុមហ៊ុនបានរំកិលចេញរថយន្តមួយគ្រឿងចុងក្រោយពីសង្វាក់ផលិតកម្មនៅរដ្ឋ Tennessee។

រថយន្តមួយគ្រឿងចុងក្រោយនេះគឺជាប្រភេទ Passat Limited Edition ដែលមានពណ៌ខាងក្រៅឈ្មោះថា Platinum Grey។  ចាប់តាំងពីចេញលក់នៅឆ្នាំ១៩៧៤មក Passat អាចលក់ចេញបានសរុបជាង ១,៨លានគ្រឿង នៅសហរដ្ឋអាមេរិក ដោយចំនួនលក់បានបន្តធ្លាក់ចុះឥតឈប់ឈរពីមួយឆ្នាំទៅមួយឆ្នាំ

ខណៈដែលរថយន្ត៦ជំនាន់ដំបូងត្រូវបាននាំចូលពីអឺរ៉ុប ចាប់ពីជំនាន់ទី៧ឡើងទៅ វាត្រូវបានផលិតឡើងនៅសហរដ្ឋអាមេរិក និងបានផលិតឡើងជាពិសេសសម្រាប់ផ្គត់ផ្គង់ដល់ទីផ្សារអាមេរិកខាងជើង។

ជាមួយការបញ្ចប់ការផលិតរថយន្ត Passat រោងចក្រនៅរដ្ឋ Tennessee របស់ Volkswagen បានចាប់ផ្ដើមត្រៀមផលិតរថយន្តអគ្គិសនី ID.4 ដែលការដំឡើងរថយន្តនេះគ្រោងចាប់ផ្ដើមនៅចុងឆ្នាំនេះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

BMW 520d M Sport មានគ្រឿងបន្ថែម M Performance តម្លៃ ២,៤២៧ ដុល្លារ កំណត់ត្រឹម ៨០ គ្រឿងប៉ុណ្ណោះ

[ទីផ្សារបរទេស] ក្រុមហ៊ុន BWM ត្រៀមបញ្ចញនូវកញ្ចប់ M Performance ថ្មីកំណត់ត្រឹមតែ ៨០ គ្រឿងជាមួយនឹងតម្លៃពិសេសដែលអតិថិជនបានទិញរថយន្ត BMW 520d M Sport តាម Online ។

សម្រាប់ M Performance bodykit ត្រូវបានផ្តល់ជូនជាមួយកាប៊ូន ទៅលើប៉ាណាខាងមុខ, កាងមុខ, Spoiler ខាងក្រោយ និងត្រឡោកកញ្ចក់ រួមជាមួយតេមឡូហ្គូ M Performance នៅផ្នែកជំហៀងផងដែរ។

រថយន្ត BMW 520d M Sport បានបំពាក់ស្តង់ដាមកជាមួយ ចង្កៀងមុខប្រភេទ Adaptive LED ភ្ជាប់ដោយមុខងារ High-beam ទម្លាក់ ឬតម្លើងចុះដោយអូតូ, M Aerodynamics exterior package,BMW Individual Lights Shadow Line package, BMW Individual high-gloss Shadow Line package, ឃ្លុបក្រោយអូតូ, BMW Display Key, soft-close doors, M Sport suspension និងថាសកង់ទំហំ ១៨អ៊ីញជាដើម។

រីឯខាងក្នុងកាប៊ីននៃរថយន្ត បានបំពាក់មកជាមួយកៅអីស្ព័រ ស្រោបដោយស្បែក Dakota និងបញ្ជាដោយថាមពលអេឡេចត្រូនិច, ចង្កូតប្រភេទ M Sport , BMW Live Cockpit Professional system ជាមួយ BMW OS 7 operating system, អេក្រង់បង្ហាញព័ត៌មានលើកញ្ចក់ BMW Head-up Display, BMW Gesture Control, ឧបករណ៍បំពងសម្លេង ប្រភេទ Harman Kardon មួយជុំរថយន្ត និងម៉ាស៊ីនត្រជាក់ ២តំបន់។

រថយន្ត BMW 520d M Sport ប្រើប្រាស់ម៉ាស៊ីនម៉ាស៊ូតចំណុះ ២,០ លីត្រ BMW TwinPower Turbo ទំហំ ៤ស៊ីទ្បាំង ផលិតកម្លាំង 190 សេះ និងកម្លាំងរមួល ៤០០ ញ៉ូតុនម៉ែត្រ ភ្ជាប់ជាមួយប្រអប់លេខអូតូ 8 វគ្គ ដែលអាចបង្កើនល្បឿនពី ០-១០០ គីឡូម៉ែត្រក្នុងមួយម៉ោង ត្រឹមរយៈពេល ៧,៥ វិនាទី និងល្បឿនអតិបរមា ២៣៥ គីឡូម៉ែត្រក្នុងមួយម៉ោង៕

យ៉ាងណាមិញសម្រាប់ការលក់រថយន្ត BMW 520d M Sport ស៊េរីឆ្នាំ២០២២ មានតម្លៃ ១០៧,៣៧៧ ដុល្លារ រួមជាមួយនឹងកញ្ចប់ BSl Standard និង M Performance តម្លៃពិសេសចាប់ ២,៤២៧ ដល់ ៦,៣៧១ ដុល្លារ កំណត់ត្រឹមតែ ៨០ គ្រឿងសម្រាប់អតិថិជនដែលបានទិញតាម Online ប៉ុណ្ណោះ ៕


ប្រភព៖ sanook

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Mercedes-Benz C-Class ឆ្នាំ ២០២២ មានតម្លៃចាប់ពីខ្ទង់ ៤មុឺនដុល្លារ សម្រាប់ទីផ្សារសហរដ្ឋអាមេរិក

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Mercedes បានធ្វើការដាក់បញ្ចេញនៅរថយន្ត Mercedes-Benz C-Class ស៊េរីឆ្នាំ២០២២  ថ្មី ដោយនឹងមកដល់ហាងចែកចាយនៅសហរដ្ឋអាមេរិកនានិទាឃរដូវនេះ មុនពេលដែលពួកគេបានប្រកាសពីតម្លៃ និងជម្រើសប្រភេទនៃម៉ូដែល C300 ។

សម្រាប់ប្រភេទ Premium មាន​តម្លៃ​ចាប់​ពី ៤៣ ៥៥០ ដុល្លារ​សម្រាប់ C300 និង ៤៥ ៥០០ ដុល្លារ សម្រាប់ប្រភេទ All-wheel drive C300 4MATIC ​។ ម៉ូដែលនេះភ្ជាប់មកជាមួយស្តង់ដារជាមួយនឹងកុងទ័របង្ហាញព័ត៌មាន Driver Display ទំហំ ១២,៣ អ៊ីញ ក៏ដូចជាអេក្រង់កំសាន្ត ទំហំ ១១,៩ អ៊ីញ ដែលដំណើរការនូវ MBUX ចុងក្រោយបង្អស់ជាមួយការស្កេនក្រយៅដៃ។

ចំពោះរថយន្ត​ sedan ដ៏​ប្រណិត​នេះ​ក៏​បាន​ភ្ជាប់​មក​ជាមួយ​ Keyless entry, កៅអីខាងមុខភ្ជាប់មុខងារកម្តៅ, ដំបូលបើក suntoof, ថាសកង់ទំហំ ១៨ អ៊ីញ, អំពូលប្រភេទ LED រួមជាមួយប្រព័ន្ធ adaptive high beam assist, ភ្លើងលម្អខាងក្នុងរថយន្ត និង មុខងារ drive mode selector ផងដែរ។

ចំណែកម៉ូដែល Exclusive ដែលមានតម្លៃចាប់ផ្តើមពី ៤៥ ៨០០ ដុល្លារ សម្រាប់ប្រភេទ C300 និង ៤៧ ៨០០ ដុល្លារ​ សម្រាប់ប្រភេទ C300 4MATIC ដោយមានការរួមបញ្ចូលដូចគ្នាទាំងស្រុងទៅនឹងម៉ូដែល Premium ជាមួយនឹងការបន្ថែម PARKTRONIC park assist, Surround View System with Guard 360˚ security functionality, ភ្លើងលំអខាងក្នុងរថយន្ត, ដៃទ្វប្រភេទអាលុយមីញ៉ូម, កន្លែងសាកថ្មឥតខ្សែ និងឧបករណ៍បំពងសំឡេង Burmester 3D surround sound system។

សម្រាប់ម៉ូដែឡចុងក្រោយគឺ Pinnacle ដែលមានតម្លៃចាប់ផ្តើមពី ៤៧ ៥០០ ដុល្លារ សម្រាប់ C300 និង ៤៩ ៥០០ ដុល្លារ សម្រាប់ C300 4MATIC ។ ដោយមានការរួមបញ្ចូលដូចគ្នាទាំងស្រុងទៅនឹងម៉ូដែល Premium និង Exclusive trims បូកនឹង MB Navigation ជាមួយនឹង MBUX Augmented Video និងកុងទ័របង្ហាញព័ត៌មានលើកញ្ចក់ heads-up display ផងដែរ។

ចូលទៅកាន់ផ្នែកម៉ាស៊ីនវិញ ម៉ូដែលទាំង៣ នេះត្រូវបានបំពាក់ដោយម៉ាស៊ីនចំណុះ ២,០ លីត្រ turbocharged ទំហំ ៤ស៊ីឡាំង ផ្គួបជាមួយប្រព័ន្ធ mild-hybrid 48V ផលិតបានកម្លាំង ២៥៥ សេះ និងកម្លាំងរមួល ៤០០ ញ៉ូតុនម៉ែត្រ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បងប្អូនភ្លោះ Tundra ២០២៣ បង្ហាញខ្លួនជាផ្លូវការ ជាមួយការផ្លាស់ប្តូរមុខមាត់ថ្មីទាំងស្រុង

[REVIEW+] កាលពីពេលថ្មីៗនេះកន្លងទៅ ក្រុមហ៊ុន Toyota បានធ្វើការបញ្ចេញរូបភាព Teaser នៃរថយន្ត Sequoia ប្រភេទ SUV ស៊េរីថ្មី តាមរយៈ Twitter ខណៈពេលនេះ Toyota បានធ្វើការប្រកាសចេញជាផ្លូវការ ជាមួយសមត្ថភាព ភាពសន្សំសំចៃនិងជាពិសេសរូបរាងនៃការរចនាស្ទើរតែដូចគ្នារថយន្តភីកអាប់ Tundra ទាំងស្រុង។

ផ្នែកខាងក្រៅ៖ Toyota Sequoia ស៊េរីឆ្នាំ២០២៣ ទទួលបាននូវជម្រើសចំនួន ៥ម៉ូឌែលដោយរួមមាន៖ SR5, Limited, Platinum, TRD Pro និងCapston។

ផ្នែកខាងក្រៅបានផ្លាស់ប្តូរមុខមាត់ថ្មីទាំងស្រុងដោយផ្នែកខាងមុខស្រដៀងគ្នាទៅនឹង Tundra ជំនាន់ចុងក្រោយដោយបំពាក់ជាមួយសំណាញ់ប៉ាណាមួយផ្ទាំងធំ, ​ចង្កៀង​មុខ/ក្រោយ LED ​រាង​អក្សរ T, ថាសកង់ទំហំ ១៨-២២ អ៊ីញ ពណ៌ខ្មៅ, កាងមុខ​ fenders ដ៏រឺងមាំ, ក៏ដូចជាឡូហ្គោ Sequoia ដ៏លេចធ្លោផងដែរ។ លើសពីនេះម៉ូឌែលឆ្នាំ២០២៣នេះ បានទទួលនូវការធ្វើអោយប្រសើរឡើងនូវសមត្ថភាពនៃការអូសសណ្តោងជិត ២២ភាគរយ ដោយអាចអូសសណ្តោងបានរហូតទៅដល់ទម្ងន់ ៤ ០៨២គីឡូក្រាម។

ផ្នែកខាងក្នុង៖ សម្រាប់ផ្នែកខាងក្នុងនៃរថយន្ត វាទទួលបានការឌីស្សាញកាន់តែប្រណិត និងផាសុកភាព ជាក់ស្តែងរថយន្តនេះបានបំពាក់ជាមួយដៃចង្កូតភ្ជាប់ដោយមុខងារកម្តៅ, កុងទ័រព័ត៌មានប្រភេទឌីជីថល ទំហំ ១២,៣ អ៊ីញ ដល់ ១៤,០ អ៊ីញ, អេក្រង់កំសាន្ត Toyota Audio Multimedia ទំហំ ៨ ដល់ ១៤ អ៊ីញ, កៅអីស្បែកភ្ជាប់ដោយមុខងារក្តៅ/ត្រជាក់, កន្លែងសាកថ្មឥតខ្សែ, ដំបូលបើក Panoramic, អេក្រង់បង្ហាញព័ត៌មានលើកញ្ចក់ head-up display និងឧបករណ៍បំពងសំឡេង JBL ដ៏ទំនើប ១៤ចំនុច បន្ថែមជាមួយកៅអី SoftTex នៅជួរទីបី ដែលអាចរុញទៅក្រោយបន្ថែមចំនួន ១៥២មម សម្រាប់ផ្តល់នូវភាពទូលាយផងដែរ។

ប្រព័ន្ធសុវត្ថិភាព និងប្រព័ន្ធជើងក្រោម៖ ​រថយន្ត Sequoia ស៊េរីឆ្នាំ២០២៣ ត្រូវបានផលិតឡើងលើ​តួគ្រោង​ដូចគ្នា​នឹង Tundra, Land Cruiser និង Lexus LX 600 ជំនាន់ចុងក្រោយ។ ត្រូវបានបំពាក់ដោយប្រព័ន្ធ Multi-link rear suspension ដ៏ទំនើប ត្រូវបានធ្វើឱ្យប្រសើរឡើងបន្ថែមទៀតជាមួយនឹងលក្ខណៈពិសេសដូចជា Adaptive Variable Suspension និង Load-Leveling Rear Height Control Air Suspension រួមទាំងប្រព័ន្ធចាក់សោរប៉ុងផ្នែកខាងក្រោយផងដែរ។

ចូលទៅកាន់ប្រព័ន្ធសុវត្ថិភាពវិញ រថយន្ត Sequoias គ្រប់ម៉ូដែលនឹងបំពាក់ដោយកញ្ចប់សុវត្ថិភាព Toyota Safety Sense 2.5 រួមបញ្ចូលប្រព័ន្ធ Pre-Collision System, Dynamic Radar Cruise Control, Lane Departure Alert with Steering Assist, Lane Tracing Assist, Automatic High Beams, Road Sigh Assist rear, Rear Seat Reminder, Panoramic View Monitor,​ Rear Cross Traffic Alert និង Front/Rear Parking Assist ជាមួយ​នឹង Automatic Braking ផងដែរ។

ថាមពលម៉ាស៊ីន៖ Sequoia បំពាក់ជាមួយម៉ាស៊ីនកូនកាត់ hybrid ឈ្មោះថា i-Force Max ដោយអាចផលិតកម្លាំងបាន ៤៣៧ សេះ និងកម្លាំងបង្វិល ៧៩០ញ៉ូតុនម៉ែត្រ ដំណើរការដោយប្រអប់លេខ ១០វគ្គអូតូ។

តម្លៃ៖ សម្រាប់តម្លៃផ្លូវការនៃរថយន្ត Toyota Sequoia ស៊េរីឆ្នាំ២០២៣ ក្រុមហ៊ុន Toyota មិនទាន់បានបញ្ចេញនៅឡើយនោះទេ ប៉ុន្តែយោងតាមគេហទំព័រ Car and Driver បានបង្ហាញថា រថយន្ត Toyota Sequoia ស៊េរីឆ្នាំ២០២៣ ត្រូវបានគេរំពឹងថានឹងមានតម្លៃចាប់ពី ៥០ ០០០ ដុល្លារ ដល់ ៧០ ០០០ ដុល្លារ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

លេចធ្លាយរូបរាងនៃរថយន្ត DFSK Glory 560 ស៊េរីឆ្នាំ២០២២

[ទីផ្សារបរទេស] រថយន្ត DFSK Glory 560 គឺជាប្រភេទ SUV ប្រាំពីរកៅអី ដែលត្រៀមនឹងប្រគល់ឱ្យទៅក្នុងដៃរបស់អតិថិជនថៃក្នុងខែមករា ឆ្នាំ២០២២ ចំនួន ១០០គ្រឿង នាពេលនេះក៏មានរូបបែកធ្លាយផងដែរ ដែលបង្ហាញអោយឃើញពីការរចនាថ្មីនៃម៉ូឌែលឆ្នាំ២០២២នេះ។

មើលទៅលើការឌីហ្សាញខាងក្រៅវិញ រថយន្ត DFSK Glory 560 បានបំពាក់ដោយចង្កៀងមុខ អំពូលបំភ្លឺពេលថ្ងៃ ចង្កៀងអ័ព្ទខាងមុខ និងក្រោយប្រភេទ LED, ដំបូលបើកខាងលើ Panoramic Sunroof និងយ៉ាន់ស្ព័រទំហំ ១៧ អ៊ីញ។ បន្ថែមពីនេះផ្នែកខាងក្នុងវិញរថយន្ត DFSK Glory 560 ក៏បំពាក់នូវអេក្រង់ប្រព័ន្ធកម្សាន្ត HD ៨ អ៊ីញ, ប្រព័ន្ធ GPS, ប្រព័ន្ធហ្វ្រាំងដៃអគ្គិសនី និងKeyless Entry។

គួរបញ្ជាក់ផងថា រថយន្ត DFSK Glory 560 ប្រើប្រាស់ម៉ាស៊ីន​សាំង ១,៥លីត្រ Turbo ផលិតកម្លាំង ១៥០ សេះ និងកម្លាំងរមួល ២២០​​ ញ៉ូតុនម៉ែត្រ រត់ដោយកង់ខាងមុខ ជាមួយប្រអប់លេខអូតូ CVT ។ ហើយកម្រិតប្រើប្រាស់សាំងចម្ងាយ ១០០ គីទ្បូម៉ែត្រ ស៊ីសាំង ៨,១លីត្រ។ ហើយរថយន្តនេះក៏បានបំពាក់នូវប្រព័ន្ធសុវត្ថិភាពដោយ EPS Stability Control, TCS Traction Control Styem, EBA Brake Assis, ABS/EBD Braking Styem, Park Sensor, Dual Front Airbags និងប្រព័ន្ធព្រមានខ្សែក្រវ៉ាត់កៅអីខាងមុខផងដែរ៕

ប្រភព៖ sanook

ផ្ទាំងផ្សាយពាណិជ្ជកម្ម

អេមណាស់! Honda Navi ជិះ ១០០ គ.ម ស៊ីសាំង ២ លីត្រ ចេញលក់នៅសហរដ្ឋអាមេរិច

[ទីផ្សារបរទេស] ក្រុមហ៊ុន Honda បានធ្វើការបញ្ចញនូវម៉ូតូ Navi ជាមួយរូបរាងស្រដៀងទៅនឹង MSX និងសន្សំសំចៃសាំង ចាក់ ២ លីត្រ អាចជិះបានចម្ងាយ ១០០ គីទ្បូម៉ែត្រ សម្រាប់ទីផ្សារនៅសហរដ្ឋអាមេរិក។

សម្រាប់ការឌីហ្សាញនៃម៉ូតូ Navi គឺស្រដៀងទៅនឹង MSX ជំនាន់មុន ជាមួយនឹងចង្កោមភ្លើងរាងពងក្រពើ ដែលពេញនិយមខ្លាំង ដូច្នេះហើយ Navi ត្រូវបានបំពាក់ដោយចង្កៀងមុខ-ក្រោយ halogen ព្រមទាំងកង់មុខទំហំ ១២ អ៊ីញ និងក្រោយ ១០ អ៊ីញ។

ម៉ូតូ Honda Navi ប្រើប្រាស់ម៉ាស៊ីនសាំង Navi ជាមួយប្រព័ន្ធស្អំប្រេង air-cooled ចំណុះ ១០៩ សេសេ ផលិតកម្លាំងបាន ៧ សេះ និងកម្លាំងរមួល ៩ ញ៉ូតុនម៉ែត្រ។ បន្ថែមពីនេះកម្រិតនៃការប្រើប្រាស់សាំង ២,១៣ លីត្រ ក្នុងរយៈចម្ងាយ ១០០ គីទ្បូម៉ែត្រ។ យ៉ាងណាមិញចំពោះម៉ូតូ Honda Navi មានជម្រើស ៤ ពណ៍ ដោយតម្លៃចាប់ពី ១,៨០៧ ដុល្លារសម្រាប់ទីផ្សារនៅសហរដ្ឋអាមេរិក៕

ប្រភព៖ zingnews

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Lotus Exige Sport 420 Final Edition បង្ហាញខ្លួននៅ​​ប្រទេស​វៀតណាម

[ទីផ្សារបរទេស] ក្រុមហ៊ុននាំចូល និងចែកចាយរថយន្តស៊េរីទំនើប នៅក្នុងប្រទេសវៀតណាម បានធ្វើការនាំយករថយន្ត Lotus Exige Sport 420 Final Edition មួយគ្រឿងដំបូងទៅកាន់ទីផ្សារប្រទេសវៀតណាម។

រថយន្ត Lotus Exige Sport 420 Final Edition ជា​រថយន្ត​ជំនាន់ទី​៣ ​ដែល​ម៉ាក​យីហោ​អង់គ្លេស​នាំ​មក​ប្រទេស​វៀតណាម​ដែរ បន្ទាប់​ពី Lotus Evora GT និង Lotus Elise។

សម្រាប់ Exige Sport មានប្រវែង ៤,០៨៤ មម, ទទឹង ១,៨០២ មម, កម្ពស់ ១,១២៩ មម និងកម្ពស់ពីដី ១៣០ មម ។ បន្ថែមពីនេះផ្ទៃ​ខាង​ក្រៅ​នៃរថយន្ត Exige Sport​ ទទួលបានការឌីហ្សាញ​ពណ៌​ខៀវ​លាយ​ជាមួយ​​សរសៃ​កាបូន។ ព្រមទាំងមានថាស់កង់មុខទំហំ ១៧ អ៊ីញ និងខាងក្រោយទំហំ ១៨ អ៊ីង ជាមួយនឹងចង្កឹះហ្វ្រាំង AP Racing ពណ៌លឿង។

ចំពោះផ្នែកខាងក្នុងនៃរថយន្ត Lotus Exige Sport 420 Final Edition ត្រូវបានជំនួសដោយម៉ាស៊ីនចាក់ស៊ីឌី និងកុងទ័រឌីជីថល LCD នៅខាងក្រោយដៃចង្កូតបង្ហាញតែព័ត៌មានចាំបាច់ប៉ុណ្ណោះ។

រថយន្ត Lotus Exige Sport 420 Final Edition ប្រើប្រាស់ម៉ាស៊ីនV6 ចំណុះ ៣,៥ លីត្រ ផលិតកម្លាំង ៤២០ សេះ និងកម្លាំងរមួល ៤២៧ ញ៉ូតុនម៉ែត្រភ្ជាប់ជាមួយនឹងប្រអប់លេខដៃ ៦ វគ្គ ហើយអាចបង្កើនល្បឿនពី ០-១០០ គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេលត្រឹម ៣,៣ វិនាទីប៉ុណ្ណោះ។

យ៉ាងណាមិញសម្រាប់តម្លៃនៃរថយន្តនេះនៅលើទីផ្សារប្រទេសវៀតណាមគេពុំទាន់ដឹងនោះឡើយនោះទេ ប៉ុន្តែនៅសហរដ្ឋអាមេរិក Lotus Exige Sport 420 Final Edition មានតម្លៃចាប់ផ្តើមពី ១២២ ២៥០ដុល្លារ៕

ប្រភព៖ zingnews

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+