ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្ត Kia EV6 មានតម្លៃខ្ទង់ ៤ មុឺនដុល្លារ សម្រាប់ទីផ្សារសហរដ្ឋអាមេរិក

[ទីផ្សារបរទេស] កាលពីខែមីនា ឆ្នាំ២០២១ កន្លងទៅក្រុមហ៊ុន Kia បានធ្វើការបង្ហាញចេញនូវរូបរាងនៃរថយន្តអគ្គិសនី Kia EV6 ប្រភេទ Crossover ជាផ្លូវការ ខណៈពេលនេះក្រុមហ៊ុន Kia បានធ្វើការបញ្ចេញនៅតម្លៃ​របស់រថយន្ត Kia EV6 ស៊េរីឆ្នាំ២០២២ សម្រាប់ទីផ្សារអាមេរិក ដែលនឹងមានតម្លៃចាប់ផ្តើមពី ៤០ ៩០០ ដុល្លារ មុនពេលរួមបញ្ជូលទឹកប្រាក់ជំនួយពីរដ្ឋាភិបាល ៧ ៥០០ ដុល្លារ និងថ្លៃដឹកជញ្ចូន ១ ២១៥ ដុល្លារ មានន័យថារថយន្តនេះមានតម្លៃ ៣៤ ៦១៥ ដុល្លារ ដោយគ្រោងនឹងមកដល់ហាងចែកចាយក្នុងពេលប៉ុន្មានសប្តាហ៍ខាងមុខនេះ​។

សម្រាប់ម៉ូដែល entry-level ត្រូវបានគេស្គាល់ថាជា EV6 Light ហើយមានកញ្ចប់អាគុយ ៥៨ គីឡូវ៉ាត់ម៉ោង ដែលផ្តល់ថាមពលដល់ម៉ូទ័រអគ្គិសនីដែលបំពាក់នៅខាងក្រោយដែលផលិតកម្លាំងបាន ១៦៧ សេះ និងកម្លាំងរមួល ៣៤៩ ញ៉ូតុនម៉ែត្រ រថយន្តអាចបង្កើនល្បឿនពី ០-១០០ គីឡូម៉ែត្រ/ម៉ោង ក្នុងរយៈពេល ៨,០ វិនាទី ជាមួយល្បឿនអតិបរមា ១៨៥ គីឡូម៉ែត្រ/ម៉ោង និងរត់បានចម្ងាយ ៣៧៣ គីឡូម៉ែត្រ ក្នុងការសាកថ្មម្តង។

ចំពោះរថយន្តនេះបំពាក់ជាមួយអំពូល LED និងថាសកង់យ៉ាន់ទំហំ ១៩ អ៊ីញ, កុងទ័រឌីជីថលទំហំ ១២,៣ អ៊ីង និងអេក្រង់កំសាន្ត ១២,៣ អ៊ីញ អាចភ្ជាប់មុខងារ Android Auto និង Apple CarPlay និងប្រព័ន្ធ GPS ផងដែរ។ លើសពីនេះ ម៉ូដែលនេះក៏មានបំពាក់ជាមួយ កៅអីស្បែកភ្ជាប់ដោយមុខងារកំដៅ ប្តូរទិសដៅដោយថាមពលអេឡិចត្រូចបាន ៨របៀបផងដែរ សម្រាប់អ្នកបើកបរ រួមបន្ថែមជាមួយចង្កូតស្រោបដោយស្បែក កន្លែងសាកថ្មឥតខ្សែ និងម៉ាស៊ីនត្រជាក់អូតូជាដើម។

ទន្ទឹមនឹងនេះ អតិថិជនក៏អាចមានជម្រើសសម្រាប់រថយន្ត EV6 Wind ដែលមានតម្លៃចាប់ផ្តើមពី ៤០,៧១៥ ដុល្លារ។ ដោយមានថាមពលអាគុយ ៧៧,៤គីឡូវ៉ាត់ម៉ោង និងម៉ូទ័រអគ្គិសនីដែលមានថាមពលខ្លាំង ដែលបង្កើតកម្លាំងបាន ២២៥ សេះ និងកម្លាំងរមួល ៣៤៩ ញ៉ូតុនម៉ែត្រ ព្រមទាំងអាចបង្កើនល្បឿនពី ០-១០០ គីឡូម៉ែត្រ/ម៉ោង ប្រើរយៈពេល ៧,២ វិនាទី និងបើកបរបានចម្ងាយ ៤៩៩​ គីឡូម៉ែត្រ ក្នុងការសាកថ្មម្តង។

សម្រាប់ EV6 Wind ក៏មានជម្រើសប្រើម៉ូទ័រអគ្គិសនីភ្លោះ AWD ដែលផលិតកម្លាំងបាន ៣២០ សេះ និងកម្លាំងរមួល ៦០៤ ញ៉ូតុនម៉ែត្រ អាចបង្កើនល្បឿនពី ០-១០០ គីឡូម៉ែត្រ​ ប្រើរយះពេល ៥,១ វិនាទី ខណៈពេលដែលល្បឿនអតិបរមា ១៨៨ គីឡូម៉ែត្រ/ម៉ោង។ ខណៈម៉ូដែលនេះ មានតម្លៃចាប់ផ្តើមពី ៤៤ ៦១៥ ដុល្លារ​ និងមានថាមពលថអាគុយ ៧៧,៤ គីឡូវ៉ាត់ម៉ោង ដែលផ្តល់ចម្ងាយ ៤៤១ គីឡូម៉ែត្រ ពេលសាកថ្មម្តង។

ដោយទុកផ្នែកម៉ាស៊ីនមួយឡែក EV6 Wind ក៏មានលក្ខណៈពិសេសផ្នែកខាងក្រៅដែលបានកែសម្រួលជាមួយនឹង accents ខ្មៅរលោង និងទ្វារក្រោយអូតូ។ ម៉ូដែលនេះ ខាងក្នុងកាប៊ីនមានបំពាក់ជាមួយកៅអីខាងមុខស្រោបដោយស្បែកមុខងារកម្តៅ ព្រមទាំងអាចបញ្ជាបាន ៨របៀបុំ ឧបករណ៍បំពងសំឡេងកម្រិតខ្ពស់ Meridian, Parking Distance Warning និង Vehicle-to-Load port ជាដើម។

ចំណែកម៉ូដែល EV6 GT-Line ដែលប្រើប្រាស់ម៉ាស៊ីនដូចគ្នានឹង EV6 Wind ដោយមានតម្លៃចាប់ផ្តើមពី ៤៤ ៩១៥ ដុល្លារ សម្រាប់ប្រភេទប៉ុង១ និង ៤៩ ៦១៥ ដុល្លារ សម្រាប់ម៉ូដែលប៉ុង២។ GT-Line ត្រូវបានសម្គាល់ដោយផ្នែកខាងក្រៅបែបស្ព័រ រួមទាំងផ្នែកខាងក្នុងដ៏ពិសេស។ ម៉ូដែលនេះក៏មានបំពាក់កញ្ចក់មើលក្រោយ auto-dimming rearview mirror Homelink ផងដែរ។

លើសពីនេះ EV6 GT-Line មានបំពាក់ជាមួយប្រព័ន្ធសុវត្ថិភាព និងប្រព័ន្ធជំនួយអ្នកបើកបរដូចជា Highway Driving Assist 2, Auto Evasive Steering Assist, Remote Smart Parking Assist, Surround View Monitor, Smart Cruise Control និង Forward Collision Avoidance Assist៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ទើបចេញនៅអាមេរិកសោះ ឥឡូវឡាន Mazda CX-30 ស៊េរី២០២២ មកដល់ទីផ្សារអាស៊ីអាគ្នេយ៍បាត់!

[ទីផ្សារបរទេស] ទើបតែប្រកាសចេញលើទីផ្សារសហរដ្ឋអាមេរិកបានប្រមាណកន្លះខែ ពេលនេះរថយន្ត Mazda CX-30 ស៊េរីឆ្នាំ២០២២ បានបង្ហាញវត្តមានជាផ្លូវការនៅទីផ្សារអាស៊ីអាគ្នេយ៍បាត់ ដោយមានដាក់លក់មុនគេនៅប្រទេសថៃ។

Mazda CX-30 ស៊េរីថ្មីដែលលក់នៅថៃ ខុសពីនៅសហរដ្ឋអាមេរិកត្រង់ថាមិនមានមកជាស្តង់ដារនូវប្រព័ន្ធបើកបរប៉ុងពីរនោះឡើយ។

ទោះមិនមានប៉ុងពីរស្តង់ដារ ប៉ុន្តែ CX-30 ដែលលក់នៅថៃនៅមានបំពាក់ចំណុចពិសេសដូចប្រភេទដែលលក់នៅអាមេរិកដែរ ដូចជាអំពូលភ្លើង LED ស្វ័យប្រវត្តិ, ផ្លិតទឹកស្វ័យប្រវត្តិ, អេក្រង់កម្សាន្ត ៨អ៉ីញ ជាមួយមុខងារ Apple CarPlay/Android Auto, កុងទ័រឌីជីថលទំហំ៧អ៉ីញ, កៅអីអ្នកបើកបរបត់បាន១០របៀប និងម៉ាស៊ីនត្រជាក់ចែកជាពីរតំបន់។

ការផ្លាស់ប្ដូរធំផ្នែកខាងក្រៅគឺជម្រើសពណ៌ថ្មីឈ្មោះថា Bronze Platinum Quartz ខណៈដែលផ្នែកដទៃទៀតនៃរូបរាងខាងក្រៅមិនមានការផ្លាស់ប្ដូរឡើយ គឺនៅតែប្រើប្រាស់ការឌីហ្សាញតាមអត្តសញ្ញាណ KODO ដដែល។

នៅប្រទេសថៃមានចែកចេញជាបីប្រភេទគឺ C, S និង SP ដែលមានតម្លៃចាប់ពីប្រមាណ ២៩ ៩០០ដុល្លារ រហូតដល់ ៣៦ ២៥៨ដុល្លារ ហើយមានបំពាក់ម៉ាស៊ីនដូចគ្នាគឺម៉ាស៊ីន SkyActiv-G ចំណុះ២,០លីត្រ ៤ស៊ីឡាំង ដែលអាចផលិតកម្លាំងបាន ១៦៥សេះ និងភ្ជាប់ជាមួយប្រអប់លេខស្វ័យប្រវត្តិ SkyActiv-Drive ៦វគ្គ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មកស្គាល់ក្រុមហ៊ុនឡានចិន ដែលនាំចេញឡានទៅផ្សារក្រៅស្រុកច្រើនជាងគេ

[ទីផ្សារបរទេស] ២០២១គឺជាឆ្នាំដ៏លំបាកមួយសម្រាប់ក្រុមហ៊ុនផលិតរថយន្តមួយចំនួននៅជុំវិញពិភពលោក ដោយជាឆ្នាំដែលជំងឺកូវីដ១៩បន្តរាតត្បាតបង្ខំឲ្យក្រុមហ៊ុនរថយន្តត្រូវផ្អាកការផលិតអស់ជាយូរ រួមទាំងវិបត្តិខ្វះខាតឈីបសកលដែលបន្តរួមរឹតមកទល់បច្ចុប្បន្នថែមទៀត។

ប៉ុន្តែ Chery ដែលជាម៉ាករថយន្តចិនមួយ បានបង្កើតកាលពីឆ្នាំ១៩៩៧ ហាក់មិនមានផលប៉ះពាល់អ្វីឡើយកាលពីឆ្នាំ២០២១ បើផ្អែកតាមលទ្ធផលដ៏អស្ចារ្យរបស់ក្រុមហ៊ុន។ នៅឆ្នាំ២០២១ ម៉ាករថយន្តនេះអាចលក់រថយន្តបានសរុប ៩៦១ ៩២៦គ្រឿង កើនឡើង ៣១,៧% ធៀបនឹងឆ្នាំ២០២។

បន្ថែមពីនេះផងដែរមានរថយន្តចំនួន ២៦៩ ១៥៤គ្រឿង គឺជារថយន្តដែលនាំចេញ ដែលតួលេខនេះគឺមានកំណើន ១៣៦,៣% ឯណោះ បើធៀបនឹងឆ្នាំចាស់។ ជាមួយលទ្ធផលនេះ Chery បន្តក្លាយជាក្រុមហ៊ុនចិនដែលនាំចេញរថយន្តច្រើនជាងគេ រយៈពេល ១៩ឆ្នាំជាប់ៗគ្នា។

Chery ក៏ជាក្រុមហ៊ុនចិនដំបូងដែលនាំចេញរថយន្តលើសពី ២០ម៉ឺនគ្រឿងក្នុងមួយឆ្នាំ ដោយទីផ្សារដែលនាំចេញធំជាងគេគឺប្រទេសប្រេស៊ីល, អ៊ុយក្រែន, រុស្ស៊ី, ឈីលី, វេណេហ៊្សុយអេឡា, កូឡុំប៊ី និងប្រទេសអ៊ុយរ៉ាហ្គាយជាដើម៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

លេចលឺដំណឹងថា Toyota កំពុងធ្វើតេស្តគូរប្រជែងថ្មីរបស់ F-150 Raptor

[ទីផ្សារបរទេស] រថយន្ត​ភីកអាប់​ដែល​ផ្តោត​លើ​ផ្លូវ Off-road ​គឺជា​អាជីវកម្ម​ដ៏​ធំ ហើយគ្មានដៃ​គូប្រជែងណា​ដែលអាច​ផ្តួល​រំលំ​រថយន្ត Ford F-150 Raptor ឡើយ។ ក្នុងនោះ Ram គឺអ្នកដំបូងគេ ដែលមានបំណង ដោយចេញ TRX ហើយ Chevrolet នឹងធ្វើតាមជាមួយនឹង Silverado ZR2 ស៊េរីឆ្នាំ២០២២។ វាហាក់ដូចជាក្រុមហ៊ុន Toyota ក៏អាចចូលទៅក្នុងការប្រកួតប្រជែង ជាមួយនឹងរថយន្តភីកអាប់ថ្មីដែលផលិតឡើងផ្អែកលើ Tundra TRD Pro ផងដែរ។

យោងតាមគេហទំព័រ The Drive បានបង្ហាញថាក្រុមហ៊ុន Toyota បានធ្វើការសាកល្បងរថយន្តភីកអាប់ថ្មី ដែលសមត្ថភាពខ្លាំងរួចហើយ ដោយត្រូវបានគេនិយាយថាស្រដៀងទៅនឹងគំរូ Tundra TRD Desert Chase ដែលបានបង្ហាញខ្លួននៅ SEMA កាលពីឆ្នាំមុន។ មិន​មាន​ភាពជាក់លាក់ ​ឬ​ពេល​ណា​ដែល​ម៉ូដែល​នេះ​នឹង​ត្រូវ​ដាក់​បង្ហាញ​នោះ​ទេ ប៉ុន្តែ​ប្រភព​បាន​អះអាង​ថា Toyota គ្រោង​នឹង​ធ្វើ​ការ​ប្រណាំង​រថយន្តក្នុង​” The stock class of an as-yet-unspecified event”។

នៅពេលឈានដល់ការអត្ថាធិប្បាយ អ្នកនាំពាក្យក្រុមហ៊ុន Toyota បាននិយាយថាពួកគេ “មិនអាចធ្វើអត្ថាធិប្បាយ ឬប៉ាន់ស្មានលើផលិតផលថ្មីបានទេ”។ ខណៈពេលដែលវាត្រូវបានរំពឹងទុក គំនិតនៃគូប្រជែង F-150 Raptor ដែលមានមូលដ្ឋាននៅ Tundra គឺពិតជាគួរឱ្យចាប់អារម្មណ៍។

ប្រសិនបើរថយន្តនេះយកលំនាំតាមគំរូរថយន្ត Tundra TRD Desert Chase ពិតមែន អាចនឹងត្រូវបានបំពាក់ដោយរបាំងការពារ និងថាសកង់អាលុយមីញ៉ូមទំហំ ១៨ អ៊ីញ ជាមួយសំបកកង់ General Grabber X3 ទំហំ ៣៧ អ៊ីញ។ ម៉ូដែលនេះក៏អាចមានប្រព័ន្ធ suspension long-travel, ទ្រុងខាងក្រោយ និងកាងខាងមុខដ៏រឹងម៉ាំផងដេរ។

ចំពោះផ្នែកម៉ាស៊ីនវិញនៅមិនដឹងច្បាស់នៅឡើយទេ ប៉ុន្តែរថយន្ត Tundra TRD Pro បានបំពាក់ជាមួយម៉ាស៊ីនចំណុះ ៣,៥ លីត្រ ទំហំ ៦ស៊ីឡាំង ផ្គួបជាមយយម៉ូទ័រអគ្គិសនី​ រួមបញ្ចូលគ្នាផលិតកម្លាំងបាន ៤៣៧ សេះ និងកម្លាំងរមួល ៧៩០ ញ៉ូតុនម៉ែត្រ ភ្ជាប់មកជាមួយប្រអប់លេខអូតូ ១០វគ្គ។ ខណៈដែរ Raptor មានកម្លាំង ៤៥០ សេះ និងកម្លាំងរមួល ៦៩១ ញ៉ូតុនម៉ែត្រ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Honda បានប្រកាសថាខ្លួននឹងឈប់ផលិតរថយន្តប្រើប្រាស់សាំង និងម៉ាស៊ូតនៅអឺរ៉ុបនៅឆ្នាំ ២០២២ នេះ

[ទីផ្សារបរទេស]  ក្រុមហ៊ុន Honda បានប្រកាសថាខ្លួននឹងឈប់ផលិតរថយន្តប្រើប្រាស់សាំង និងម៉ាស៊ូតនៅអឺរ៉ុបនៅឆ្នាំ ២០២២ ហើយខ្លួននឹងផ្តល់ថាមពលដល់ផលិតផលទាំងអស់នៅអឺរ៉ុបក្នុងរយៈពេល ៣ ឆ្នាំចាប់ពីឆ្នាំ ២០១៩ ។

សម្រាប់គោលដៅរបស់ក្រុមហ៊ុន Honda គឺដើម្បីបញ្ឈប់ទាំងស្រុងនូវរថយន្តប្រើប្រាស់សាំង និងម៉ាស៊ូតនៅទូទាំងពិភពលោកនៅត្រឹមឆ្នាំ ២០៤០ ដោយប្តូរទៅប្រើប្រាស់ថាមពលអគ្គិសនី និងអ៊ីដ្រូសែន វិញ។

បន្ថែមពីនេះក្រុមហ៊ុន Honda បានបន្តទៀតថា ៤០% នៃផលិតផលរថយន្តរបស់ខ្លួននៅក្នុងទីផ្សារធំៗនឹងប្រើប្រាស់អគ្គិសនី និងអ៊ីដ្រូសែន នៅត្រឹមឆ្នាំ ២០៣០ ហើយចំណែកនៅសល់នឹងប្រើប្រាស់បច្ចេកវិទ្យា hybrid ។

សូមបញ្ជាក់ថាបច្ចុប្បន្ននេះក្រុមហ៊ុន Honda កំពុងបង្កើតរថយន្តអគ្គិសនីថ្មីជាច្រើន រួមទាំងរថយន្តចំនួនពីរដែលត្រូវបានបង្កើតឡើងដោយ ក្រុមហ៊ុន General Motors ដែលរំពឹងថានឹងចេញលក់នៅឆ្នាំ ២០២៤ ខាងមុខនេះ៕

ប្រភព៖ xehay.vn

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រន្ធត់ណាស់! ភ្លើង​ឆេះ​នៅទីលាន​ប្រណាំង​ Great Western ក្នុង​រដ្ឋ Victoria បាន​បំផ្លាញ​រថយន្ត​ដល់​ទៅ ២០គ្រឿង (មានវីដេអូ)

[បរទេស]​ តាមប្រភពព័ត៌មាន 7NEWS បានឲ្យដឹងថា កាល​ពី​ថ្ងៃ​ទី​២៣ ខែ​មករាកន្លងទៅ នៅក្នុងព្រឹត្តិការណ៍មួយនៅឯទីលានប្រណាំង Great Western Racecourse រដ្ឋ Victoria ក្នុងប្រទេសអូស្រ្តាលី ស្រាប់តែក្លាយជាគ្រោះមហន្តរាយ ហើយត្រូវបានគេប្រដូចទៅនឹងព្យុះភ្លើង និងបានឆេះ​រថយន្ត​របស់​​អ្នកដែល​បាន​ចូល​រួម​ព្រឹត្តិការណ៍​ប្រចាំ​ឆ្នាំនេះប្រហែល ២០​គ្រឿង។

តាមវីដេអូ​ដែល​ថត​បាន​នៅ​នឹង​កន្លែងឆេះ​បាន​បង្ហាញ​ពី​ភ្លើង​ឆេះ​យ៉ាង​សន្ធោសន្ធៅ​ដោយ​មាន​ផ្សែង​ខ្មៅ​ហុយ​ឡើង​អម​ដោយ​ការ​ផ្ទុះ​យ៉ាង​ខ្លាំង។ មនុស្សម្នាក់បាននិយាយនៅកន្លែងកើតហេតុថាជា “ព្យុះភ្លើង” ។ ក្នុងហេតុ​ការណ៍​នេះ ក៏បុរស​ម្នាក់​បាន​​លោត​ចូល​រថយន្តបានបើក​គេច​ខ្លួន​យ៉ាង​លឿន ខណៈ​ដែល​ភ្លើង​កំពុង​ឆេះ​យ៉ាង​សន្ធោសន្ធៅ​។

មិនមានរបាយការណ៍អំពីអ្នកស្លាប់ និងរបួសក្នុងចំណោមមនុស្សរាប់ពាន់នាក់ដែលមានវត្តមាននៅឯទីលានប្រណាំងនោះទេ។ ក្រុមអ្នកពន្លត់អគ្គីភ័យបានចំណាយពេលជាច្រើនម៉ោងដើម្បីពន្លត់ភ្លើងនៅលើស្មៅប្រហែល ៥ ០០០ ម៉ែត្រការ៉េ ហើយមូលហេតុ​នៃ​ការ​ឆាបឆេះ​នេះ​នៅ​មិនទាន់​ដឹង​នៅឡើយ​ទេ​៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota ដាក់ដេញថ្លៃរថយន្ត Tundra Capstone និង Tundra TRD Pro គាំទ្រដល់អត្តពលកម្មប៉ារ៉ាឡាំពិក

[ទីផ្សារបរទេស] កាលពីដើមខែកន្លងទៅ ក្រុមហ៊ុនផលិតរថយន្ត Toyota បានធ្វើការដាក់បង្ហាញនៅរថយន្ត Tundra Capstone ស៊េរីឆ្នាំ២០២២​ ហើយម៉ូដែលទី១ នឹងដាក់លក់នៅចុងសប្តាហ៍នេះ ដើម្បីគាំទ្រដល់អត្តពលកម្មប៉ារ៉ាឡាំពិក ក្នុងការបន្តកីឡាក្នុងក្តីសុបិនរបស់ពួកគេ។ ដោយគ្រោងនឹងដាក់លក់ដេញថ្លៃដោយ Barrett-Jackson នៅថ្ងៃទី ២៩ ខែមករា។ រថយន្ត Tundra Capstone គឺជារថយន្តភីកអាប់ដ៏ប្រណិតដែលត្រូវបានរចនាឡើងដើម្បីប្រជែងជាមួយ GMC Sierra Denali ។

Tundra Capstone មានបំពាក់ចំណុចលេចធ្លោមួយចំនួន ដូចជាកញ្ចក់ចំហៀងស្រោបដោយក្រូម៉េ, យ៉ាន់កង់ទំហំ ២២អ៉ីញជាក្រូម៉េ ដែលនេះជាយ៉ាន់ធំជាងគេបំផុតធ្លាប់បំពាក់លើ Tundra ហើយវាក៏មានមកជាមួយនូវផ្ទាំងប៉ាណាក្រូម៉េ អមដោយការសរសេរអក្សរ “Tundra” នៅផ្នែកខាងក្រោយថែមទៀតផង។

ខណៈដែល Tundra Platinum និង Tundra 1794 មានប្រណីតភាពខ្ពស់ស្រេចទៅហើយនេះ រថយន្ត Tundra Capstone នេះរឹតតែប្រណីតថែមទៀត ដោយមានបំពាក់កៅអីស្បែក ឌីហ្សាញបែបពណ៌ស-ខ្មៅដែលជាការឌីហ្សាញផ្ដាច់មុខជាពិសេស។ បន្ថែមពីនេះវាមានបំពាក់ដោយមុខងារកម្ដៅនៅលើកៅអីទាំងពីរជួរ ហើយចង្កូតរថយន្តក៏មានស្រោបដោយស្បែកដែលមានមុខងារកម្ដៅផងដែរ។

ចូលទៅកាន់ផ្នែកម៉ាស៊ីនវិញ រថយន្តនេះមានម៉ាស៊ីន i-Force Max ចំណុះ ៣,៥​ លីត្រ Turbo ទំហំ ៦ស៊ីឡាំង ម៉ូទ័រអគ្គិសនី១ ដែលរួមបញូលគ្នាផលិតកម្លាំងបាន ៤៣៧ សេះ និងកម្លាំងរមួល ៧៩០ ញ៉ូតុនម៉ែត្រ។

ប្រសិនបើអ្នកចាប់អារម្មណ៍លើការបើកបរផ្លូវពិបាក អ្នកអាចដេញថ្លៃលើកទីពីរ (VIN 002) Tundra TRD Pro នៅថ្ងៃទី ២៨ ខែមករា ខាងមុខនេះ។ ខណៈពេលរថយន្តភីកអាប់បានប្រើប្រាសម៉ាស៊ីន hybrid ជាមួយ Tundra Capstone។ រថយន្ត Tundra TRD Pro នឹងត្រូវបានបំពាក់ដោយឧបករណ៍លើកាងខាងមុខទំហំ ១,១ អ៊ីញ Fox shocks និងប្រព័ន្ធចាក់សោរប៉ុងជាដើម។ ម៉ូដែលនេះបំពាក់ជាមួយសំបកកង់ Falken Wildpeak ទំហំ ៣៣ អ៊ីញផងដែរ។ ក្នុងក៏មានប្រព័ន្ធ Multi-Terrain Select, Downhill Assist Control និងប្រព័ន្ធ Crawl Control ជាដើម៕

ជាមួយគ្នានេះ អ្នកដេញថ្លៃឈ្នះនឹងទទួលបានរថយន្តភីកអាប់ពួកគេនៅនិទាឃរដូវនេះ ហើយប្រាក់ចំណូលនឹងផ្តល់អត្ថប្រយោជន៍ដល់មូលនិធិប៉ារ៉ាឡាំពិកសហរដ្ឋអាមេរិករបស់ Toyota ដែលគាំទ្រអត្តពលិកប៉ារ៉ាឡាំពិក “បន្តក្តីសុបិនកីឡារបស់ពួកគេ”៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Nissan សហការជាមួយខ្សែភាពយន្ត The Batman ចេញម៉ូឌែលពិសេសថ្មី ផលិតត្រឹមចំនួន ៥ ០០០គ្រឿង

[ទីផ្សារបរទេស] ក្រុមហ៊ុន Nissan បានធ្វើការបញ្ចេញនូវរថយន្តម៉ូឌែលពិសេសថ្មី Juke Kiiro Special Edition ដែលជាផ្នែកមួយនៃដៃគូរសហការគ្នាជាមួយនឹងខ្សែភាពយន្ត The Batman ដែលគ្រោងនឹងចាក់បញ្ចាំងនៅទីក្រុងទ្បុងដ៍ក្នុងប្រទេសអង់គ្លេស នៅថ្ងៃទី៤ ខែមីនា ខាងមុខនេះ។

សម្រាប់រថយន្ត Juke Kiiro ទទួលបានការឌីហ្សាញខាងក្នុងនៃខាងក្នុង​កាប៊ីនមានកៅអីពូកស្បែកពណ៍ខ្មៅដែលមានថ្នេរប្រផេះ និងលឿន។ វាក៏បានបំពាក់នូវអេក្រង់ប្រព័ន្ធកម្សាន្ត ទំហំ ៨ អ៊ីញ  ដែលប្រើប្រាស់កម្មវិធី NissanConnect ភ្ជាប់ជាមួយនឹង Android Auto, Apple Carplay connectivity, Google Assistant, Amazon Alexa , plus TomTom Maps & Live Traffic ជាដើម។

រថយន្ត Juke Kiiro ប្រើប្រាស់ម៉ាស៊ីនសាំងចំណុះ ១,០ លីត្រ ទំហំ ៣ស៊ីទ្បាំង ផលិតកម្លាំង ១១២ សេះ និងកម្លាំងរមួល ២០០ ញ៉ុនតុនម៉ែត្រ ភ្ជាប់ជាមួយនឹងប្រអប់លេខដៃ ៦ វគ្គរត់ដោយកង់ខាងមុខ។ បន្ថែមពីនេះរថយន្ត Juke Kiiro ពឹងផ្អែកលើគ្រោងឆ្អឹង CMF-B ផងដែរ។

យ៉ាងណាមិញចំពោះ Nissan Juke Kiiro ផ្តល់ជូនតែ ៥,០០០ គ្រឿង ក្នុងនោះ ៥០០ គ្រឿងសម្រាប់ទីផ្សារក្នុងប្រទេសអង់គ្លេសដែលចាប់ផ្តើមលក់ចុងខែកុម្ភៈតម្លៃចាប់ពី ២៥​,៩៨០ ដុល្លារដល់ ៣៤,៧៧៥ ដុល្លារ៕

ប្រភព៖ Carscoops 

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Honda Revo ស៊េរីឆ្នាំ២០២២ ចាប់ផ្តើមដាក់លក់ហើយ តម្លៃខ្ទង់ ១ ពាន់ដុល្លារ

[ទីផ្សារបរទេស] ក្រុមហ៊ុន Honda បានធ្វើការប្រកាសដាក់លក់នូវម៉ូតូ Revo ស៊េរីឆ្នាំ២០២២ ជាមួយជម្រើស ២ ម៉ូឌែល Honda Revo X និង Revo Fit សម្រាប់ទីផ្សារនៅក្នុងប្រទេសឥណ្ឌូនេស៊ី។

សម្រាប់ម៉ូតូ Honda Revo ប្រើប្រាស់ម៉ាស៊ីនសាំងចំណុះ ១០៩ សេសេ ទំហំ ១ស៊ីទ្បាំង ជាមួយប្រព័ន្ធស្អំប្រេង air-cooled ផលិតកម្លាំង ៨,៩សេះ ភ្ជាប់ជាមួយនឹងចង្កឹះលេខ ៤ វគ្គ ។

បន្ថែមពីនេះម៉ូតូ Honda Revo បានបំពាក់នូវផ្នែក​បូ៊មខាង​មុខ telescopic ក្រោយ​ជាបូ៊ម dual spring ជាដើម។ ព្រមទាំងមានប្រអប់ដាក់ឥវ៉ាន់ក្រោមកៅអីទំហំ ៧ លីត្រ ហើយធុងសាំងរបស់វាអាចផ្ទុកបានដល់ចំណុះ ៤ លីត្រ និងទម្ងន់ ៩៧,៥ គីឡូក្រាមផងដែរ។

យ៉ាងណាមិញចំពោះតម្លៃម៉ូតូ Honda Revo ស៊េរីឆ្នាំ ២០២២ មាន ២ ជម្រើសសម្រាប់ទីផ្សារក្នុងប្រទេសឥណ្ឌូនេស៊ី ដូចជា៖

  • Honda Revo X តម្លៃ ១,១៧៧ ដុល្លារ
  • Honda Revo Fit តម្លៃ ១,០៥៩ ដុល្លារ ៕

 ប្រភព៖ greatibker

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ញាក់សាច់! ឡាន Mercedes-AMG G 63 មួយនេះមានតម្លៃរហូតទៅដល់ ៨១ម៉ឺនដុល្លារ

[ទីផ្សារបរទេស] រថយន្ត​ Mercedes-AMG G 63 ជា​ម៉ូដែល SUV ដែល​មាន​ការ​ពេញ​និយម។ នាពេលនេះសម្រាប់ G63 មិនមែនជាប្រភេទ SUV ទៀតទេ ខណៈក្រុមហ៊ុនជំនាញកែច្នៃរថយន្ត Brabus បានប្រែក្លាយម៉ូដែលនេះទៅជារថយន្តប្រភេទភីកអាប់។

កាលពីខែកុម្ភៈ ឆ្នាំ២០២០​ កន្លងទៅ ក្រុមហ៊ុន Brabus បានណែនាំម៉ូដែល 800 Adventure XLP ដែលជាប្រភេទភីកអាប់នៃ G 63។ មិនឈប់ត្រឹមនោះ ក្រុមហ៊ុនជំនាញកែច្នៃរថយន្តដ៏ល្បីល្បាញនេះបានធ្វើការបញ្ចេញប្រភេទថ្មីដែលមានឈ្មោះថា 800 Adventure XLP SUPERBLACK ។

ចំពោះតួគ្រោងដើមរបស់ G 63 ត្រូវបានផ្លាស់ប្តូរទាំងស្រុង ដោយគន្លាតកង់មុខ-ក្រោយបានកើនឡើងប្រវែង ៥០០ មីលីម៉ែត្រ។ រថយន្ត SUPERBLACK version មានទ្រុងខាងក្រោយជាមួយនឹងសម្ភារៈ Flexiteek ផ្តាច់មុខរបស់ Brabus ផងដែរ។

សំបកកង់​ដែល​ដាក់​លើ​រថយន្ត​ជា​ប្រភេទ Off-road ម៉ាក Pirelli។ ខណៈប្រវែងគន្លាតកង់មុខ-ក្រោយ ក៏ត្រូវបានពង្រីកដោយ ១១៦ ម.ម បើប្រៀបធៀបទៅនឹង G 63 ដើម។ ផ្នែក​ខាង​លើ​នៃ​រថយន្ត​ត្រូវ​បាន​បំពាក់​ដោយ​កាបោន អម​ដោយ​អំពូលភ្លើង LED ចំនួន ២ ដើម្បី​ជំនួយ​ដល់​ការ​បំភ្លឺផ្លូវ។ ក្នុងនោះ ឈុតបំពង់ស៊ីមាំងថ្មីត្រូវបានបំពាក់ដោយភ្លើង LED ពណ៌ក្រហម បង្កើតនូវឥទ្ធិពលដ៏អស្ចារ្យនៅពេលបើកបរនៅពេលយប់។

ចំពោះផ្នែកម៉ាស៊ីនវិញ រថយន្ត Mercedes-AMG G 63 បំពាក់ជាមួយម៉ាស៊ីនចំណុះ ៤,០ លីត្រ ទំហំ ៨ស៊ីឡាំង ផលិតកម្លាំងបាន ៧៨៩ សេះ និងកម្លាំងរមួល ១,០៦១ ញ៉ូតុនម៉ែត្រ។ ជាមួយនឹងរថយន្តដែលមានទម្ងន់ជិត ៣,០០០ គីឡូក្រាម Brabus 800 Adventure XLP SUPERBLACK ចំណាយពេលត្រឹមតែ ៤,៨វិនាទីប៉ុណ្ណោះក្នុងការបង្កើនល្បឿនពី ០-១០០ គីឡូម៉ែត្រ/ម៉ោង។

ចូលទៅកាន់ផ្នែកខាងក្នុងត្រូវបានប្រើប្រាស់ជាមួយពណ៌ខ្មៅ  និងបានបំពាក់ដោយស្បែកប្រណិតនៅលើកៅអី ដែទ្វា កម្រាលជើង រួមជាមួយកាបូននៅលើ Console កណ្តាល និងកន្លៃងមួយចំនួនបន្ថែមទៀត។

សម្រាប់តម្លៃរបស់រថយន្ត Brabus 800 Adventure XLP SUPERBLACK គឺមានតម្លៃ ៨១៣ ១៨៣ ដុល្លារ ដែលថ្លៃជាងរថយន្ត 800 Adventure XLP ដែលមានតម្លៃត្រឹម ៣៦៥ ៩៣២ ដុល្លារ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+