ផ្ទាំងផ្សាយពាណិជ្ជកម្ម

អេមណាស់! SYM KRB BT 125 ស៊េរីឆ្នាំ២០២២ កាន់តែទំនើបជាមួយនឹងប្រព័ន្ធហ្វាំ្រង ABS

[ទីផ្សារបរទេស] ក្រុមហ៊ុន SYM បានធ្វើការបង្ហាញនូវម៉ូតូ KRB BT 125 ស៊េរីឆ្នាំ២០២២ ប្រភេទ Scooter ជាមួយនឹងរូបរាងស្អាត រឹងមាំ អ្វីដែលពិសេសនោះគឺបំពាក់នូវប្រព័ន្ធហ្វាំ្រង ABS កាន់តែទំនើបខ្លាំងជាងម៉ូតូផ្សេងៗ។

សម្រាប់ម៉ូតូ SYM KRB BT 125 បំពាក់នូវចង្កៀងមុខ LED ជាមួយនឹងភ្លើងជួយបំភ្លឺពេលថ្ងៃ, កុងទ័រឌីជីថល និងព្រមទាំងមានប្រព័ន្ធហ្វាំ្រង ABS ផងដែរ។

បន្ថែមពីនេះ SYM KRB BT 125 មានទំហំប្រវែង ១,៨៥៥ មម, ទទឺង ៧៥៥ មម, កម្ពស់ ១,០៩០ និងកម្ពស់ពីដីមកកែបម៉ូតូ ៧៨០ មម។ ហើយធុងសាំងរបស់វាអាចផ្ទុកបានដល់ចំណុះ ៥,៥ លីត្រ ផងដែរ។

ម៉ូតូ SYM KRB BT 125 ប្រើប្រាស់ម៉ាស៊ីនទំហំ ១ស៊ីទ្បាំង ជាប្រព័ន្ធស្អំប្រេង air-coolded ចំណុះ ១២៥ សេសេ ផលិតកម្លាំង ៧,៣ សេះ និងកម្លាំងរមួល ១០,៧ ញ៉ូតុនម៉ែត្រ ភ្ជាប់ជាមួយនឹងប្រអប់លេខអូតូ CVT។

សូមបញ្ជាក់ថាក្រុមហ៊ុន SYM  ដែលជាផលិតម៉ូតូមកពីតៃវ៉ាន់ក្នុងការបង្ហាញម៉ូតូថ្មីរបស់ខ្លួន ស្របពេលជាមួយនឹងការតាំងពិរពណ៌ EICMA ដែលធ្វើឡើងនៅទីក្រុង Milan ប្រទេសអ៊ីតាលី កាលពីកន្លងទៅនេះ៕

ប្រភព៖ ardiantoyugo

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មកមើលរថយន្តដែលលក់ដាច់បំផុតទាំង ១០ នៅអាស៊ីអាគ្នេយ៍ក្នុងឆ្នាំ ២០២១ ខណៈ Hilux និង D-Max ឈរលើកំពូលតារាង

[ទីផ្សារបរទេស] ជាច្រើនឆ្នាំជាប់ៗគ្នា ទីផ្សារអាស៊ីអាគ្នេយ៍គឺជាទីផ្សារមួយដែលប្រើប្រាស់នូវរថយន្តភីកអាប់ច្រើនជាងគេ ដោយក្នុងនោះមាន Toyota Hilux, Isuzu D-Max និងFord Ranger ។ ខណៈពេល Hilux និង D-Max គ្រប់គ្រង​តំណែង​​ក្នុង​រយៈពេល​ជាច្រើន​ឆ្នាំ​ចាប់ពី​ឆ្នាំ ២០១៧ ដល់​បច្ចុប្បន្ន។

យោងតាមគេហទំព័រ Focus2move បានធ្វើការនូវប្រមូលទិន្នន័យលក់ពីទីផ្សារក្នុងតំបន់អាស៊ីអាគ្នេយ៍ (អាស៊ាន) រួមមានប្រ៊ុយណេ កម្ពុជា ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន ថៃ និងវៀតណាម។ ក្នុង​នោះ ម៉ូដែល​រថយន្ត​លក់​ដាច់​បំផុត​ទាំង ១០ នៅ​អាស៊ាន​ក្នុង​ឆ្នាំ ២០២១ រួម​ទាំង​ម៉ូដែល​ជប៉ុន ៧ ម៉ូដែល ម៉ាឡេស៊ី ២ ម៉ូដែល និង​អាមេរិក ១ ម៉ូឌែល។ ខាងក្រោមនេះជារថយន្តទាំង១០ដែលលក់ដាច់ជាងគេនៅក្នុងតំបន់អាស៊ីអាគ្នេយ៍៖

១. Toyota Hilux  លក់រថយន្តបានចំនួន ១៧៦,០៦២ គ្រឿង ចំណែកទីផ្សារ ៦,២%

២. Isuzu D-Max លក់រថយន្តបានចំនួន ១៦៣,១៣៧ គ្រឿង ចំណែកទីផ្សារ ៥,៦%

៣. Honda City  ដោយលក់រថយន្តបានចំនួន ៨៨,៥៩០ គ្រឿង ដែលមានចំណែកទីផ្សារ ៣%

៤. Mitsubishi Xpander លក់រថយន្តបានចំនួន ៨៥,២៩៦ គ្រឿង  ដែលមានចំណែកទីផ្សារ ២,៩%

៥. Toyota Vios  លក់​រថយន្តបាន​ចំនួន ៨៥,០៤៧ គ្រឿង ដែល​មាន​ចំណែក​ទីផ្សារ ២,៩%

៦. Perodua Myvi  លក់រថយន្តបានចំនួន ៨២,៣៥១ គ្រឿង ដែលមានចំណែកទីផ្សារ ២,៨%

៧. Toyota Rush លក់រថយន្តបានចំនួន ៦៨,៦៨៧ គ្រឿង ដែលមានចំណែកទីផ្សារ ២,៤%

៨. Ford Ranger លក់រថយន្តបានចំនួន ៦៧,៥៧៥ គ្រឿង ដែលមានចំណែកទីផ្សារ ២,៣%

៩. Perodua Axia លក់រថយន្តបានចំនួន ៦៧,២៦៧ គ្រឿង ដែលមានចំណែកទីផ្សារ​ ២,៣%

១០. Toyota Fortuner លក់រថយន្តបានចំនួន ៦៤,០៩៣ គ្រឿង ដែលមានចំណែកទីផ្សារ ២,២%

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ខ្លាំងបាត់! សាកថ្ម ២ ម៉ោង អាចជិះបានចម្ងាយ ១២០ គ.ម

[ទីផ្សារបរទេស] ក្រុមហ៊ុន Kymco បានធ្វើការដាក់បង្ហាញនូវម៉ូតូ Super 9 ស៊េរីឆ្នាំ២០២២ ប្រើប្រាស់អគ្គិសនីសុទ្ធ ជាមួយនឹងការសាថ្មរយៈពេល ២ ម៉ោង អាចជិះបានចម្ងាយ ១២០ គីទ្បូម៉ែត្រ ។

សម្រាប់ម៉ូតូអគ្គិសនី Kymco Super 9 មានទំហំប្រវែង ១,៨៣១ មម, ទទឹង ៧១៤ មម, កម្ពស់ ១០៨៥ មម, ទម្ងន់ ១០៧ គីទ្បូក្រាម និងប្រវែងគម្លាតកង់ ១,២៣៦ មម។ ហើយម៉ូតូអគ្គិសនីនេះបំពាក់នូវទ័រអគ្គិសនី ៩,៤ គីទ្បូវ៉ាត់ អាចបង្កើតល្បឿនពី ០-៥០ គីទ្បូម៉ែត្រក្នុងរយៈពេល ១ ម៉ោង ត្រឹមតែ ៣ វិនាទី។

បន្ថែមពីនេះ Kymco Super 9 ប្រើប្រាស់អាគុយប្រភេទ lithium ទំហំ ៩៦ គីទ្បូវ៉ាត់ ដែលសាក ថ្មក្នុងរយៈពេល ២ ម៉ោង អាចជិះបានចម្ងាយ ១២០ គីទ្បូម៉ែត្រ។

 

 

យ៉ាងណាមិញចំពោះម៉ូតូអគ្គិសនី Kymco Super 9 មិនទាន់បានបង្ហាញនូវតម្លៃនៅទ្បើយទេ៕

ប្រភព៖ greatbiker

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ញាក់សាច់! Honda Civic Type R មានតម្លៃខ្ទង់ ១៨ មុឺនដុល្លារ នៅប្រទេសវៀតណាម

[ទីផ្សារបរទេស] កាលពីខែកញ្ញា ឆ្នាំ ២០១៦ កន្លងទៅ Honda Civic Type R ត្រូវបានបង្ហាញខ្លួនជាលើកដំបូងនៅឯ Paris Motor Show​ និងបានបង្ហាញខ្លួននៅកម្មវិធី Vietnam Motor Show ២០១៨ ខណៈពេលនេះម៉ូដែល Honda Civic Type R ត្រលប់មកប្រទេសវៀតណាមវិញជាជំនាន់ថ្មីទី៥។

ការរចនានៃ Civic Type R គឺផ្អែកលើរថយន្ត Civic hatchback ប៉ុន្តែត្រូវបានកែប្រែដើម្បីផ្តល់នូវប្រសិទ្ធភាពនៃប្រព័ន្ធ aerodynamic និងការបើកបរនៅលើផ្លូវផងដែរ។ ផ្នែកខាងមុខនៃរថយន្តមាន air intake ខាងមុខធំ និងមានកាងខាងមុខទាប។

រថយន្តនេះមានប្រវែងសរុប ៤​,៥៦០ ម.ម ទទឹង ១,៨៧៥ ម.ម, កម្ពស់ ១,៤៣៥​ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២,៧០០ ម.ម និងបាតខ្ពស់ពីដី ១៣២ ម.ម។ រថយន្តនេះបំពាក់ជាមួយយថាសកង់ស្ព័រពណ៌ខ្មៅទំហំ ២០ អ៊ីញរបស់ BBS ជាមួយ accents ពណ៌ក្រហម។ ភ្ជាប់មកជាមួយសំបកកង់ 245/30 R20 high performance និងប្រព័ន្ធ suspension MacPherson នៅផ្នែកខាងមុខ ខណៈដែលផ្នែកខាងក្រោយ multi-link។

ផ្នែកខាងក្រោយគួរឱ្យចាប់អារម្មណ៍ជាមួយនឹងកាង spoiler ធំ, កាងលំហូខ្យល់ diffuser ប្រភេទកាបូននៅខាងក្រោយ និងស៊ីម៉ាំងចំនួន៣។

ចំពោះផ្នែកខាងក្នុងគឺផ្អែកលើ Civic ធម្មតា ប៉ុន្តែត្រូវបានផ្លាស់ប្តូរទៅជាទីតាំងបើកបរទាប និងលេខដៃខ្ពស់ជាង ដើម្បីងាយស្រួលផ្លាស់ប្តូរប្រអប់លេខ។ ផ្នែកខាងក្នុងមាន២ពណ៌  ខ្មៅ និងក្រហម។ ដៃចង្កូតស្រោបដោយស្បែក Alcantara ជាមួយនឹង hands-free keys, អេក្រង់កម្សាន្ត Touch Screen ទំហំ ៧ អ៊ីង ភ្ជាប់ដោយមុខងារ Apple Carplay និង Android Auto ។

ចូលទៅកាន់ផ្នែកម៉ាស៊ីនវិញ រថយន្ត Civic Type R ដំណើរការដោយម៉ាស៊ីន K20C1 ចំណុះ ២,០​ លីត្រ turbocharged ទំហំ ៤ស៊ីឡាំង​ អាចផលិតកម្លាំងបាន ៣០៦ សេះ និងកម្លាំងរមួល ៤០០ ញ៉ូតុនម៉ែត្រ ភ្ជាប់មកជាមួយប្រអប់លេខដៃ ៦វគ្គ​ និងប៉ុង១ ដែលអាចឲ្យរថយន្តនេះបង្កើនល្បឿនបានពី ០-១០០គីឡូម៉ែត្រ/ម៉ោង ប្រើរយះពេល ៥,៧ វិនាទី និងល្បឿនអតិបរមា ២៧២ គីឡូម៉ែត្រ/ម៉ោង។

ចំពោះតម្លៃ Civic Type R នៅ​ប្រទេស​វៀតណាម ត្រូវបានកុម្មង់ទិញដោយក្រុមហ៊ុនេកជន ជាមួយតម្លៃ​ជាង ១៧៦ ៦៣៩ ដុល្លារ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ម៉ូតូ Peugeot Django 125 ABS ស៊េរីឆ្នាំ២០២២ បានធ្វើប្រកាសដាក់លក់ជាផ្លូវការ សម្រាប់ទីផ្សារក្នុងប្រទេសជប៉ុន

[ទីផ្សារបរទេស] ក្រុមហ៊ុន Peugeot របស់បារាំង បានធ្វើប្រកាសដាក់លក់នូវម៉ូតូម៉ូឌែល Django 125 ABS ស៊េរីឆ្នាំ២០២២ ប្រភេទ Scooter សម្រាប់ទីផ្សារក្នុងប្រទេសជប៉ុន។

សម្រាប់ម៉ូតូ Django 125 ABS បំពាក់នូវប្រព័ន្ធភ្លើង LED, កុងទ័រឌីជីថល LCD និងព្រមទាំងប្រព័ន្ធហ្វាំ្រ ABS ជាមួយនឹងឌីសហ្វ្រាំងខាងមុខ-ក្រោយផងដែរ។

បន្ថែមពីនេះម៉ូតូ Django 125 ABS ប្រើប្រាស់ម៉ាស៊ីនសាំងទំហំ ១ស៊ីទ្បាំង ជាមួយប្រព័ន្ធស្អំប្រេង Air-cooled ចំណុះ ១២៥សេសេ ផលិតកម្លាំង ១០,៦ សេះ និងកម្លាំងរមួល ៩,៣ ញ៉ូតុនម៉ែត្រ ភ្ជាប់ជាមួយនឹងប្រអប់លេខអូតូ CVT។

សូមបញ្ជាក់ថា Peugeot Django 125 ABS ស៊េរីឆ្នាំ២០២២ មានតម្លៃ ៣,៧៨៨ ដុល្លារ និងមានតែជម្រើស ១ ពណ៍គត់គឺ matte green សម្រាប់ទីផ្សារនៅក្នុងប្រទេសជប៉ុន៕

ប្រភព៖​ greatbiker

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota Veloz និង Avanza ជំនាន់ថ្មីត្រៀមដាក់លក់នៅប្រទេសវៀតណាម ជាមួយតម្លៃខ្ទង់ ២មុឺនដុល្លារ

[ទីផ្សារបរទេស] បន្ទាប់ពីមានពាក្យចចាមអារ៉ាមជាបន្តបន្ទាប់នៅចុងឆ្នាំ ២០២១ ពេលនេះក្រុមហ៊ុនផលិតរថយន្ត​​ Toyota បានធ្វើការបញ្ចេញរថយន្ត Toyota Veloz ប្រភេទ MPV ខ្នាតតូចនៅលើទីផ្សារវៀតណាមជាផ្លូវការ ដែលនឹងមានលក់នៅក្នុងខែមិនាខាងមុខនេះ ខណៈម៉ូដែលបងប្អូនបង្កើត Toyota Avanza ជំនាន់ថ្មី ក៏អាចនឹងបង្ហាញខ្លួននៅក្នុងត្រីមាសទី១នៃឆ្នាំនេះផងដែរ។

ទន្ទឹមនឹងនេះ អ្នកចែកចាយរបស់ Toyota មួយចំនួនបានចាប់ផ្តើមទទួលយកការបញ្ជាទិញមុនសម្រាប់រថយន្ត Veloz និង Avanza ដោយម៉ូដែលថ្មីទាំងពីរនេះត្រូវបានគេរំពឹងថានឹងជួយក្រុមហ៊ុនផលិតរថយន្តជប៉ុនបង្កើនការទាក់ទាញរបស់ខ្លួននៃម៉ូឌែលប្រភេទ MPV ជាមួយតម្លៃប្រហែលពី ២២ ០៩៤ ដល់ ២៦ ៥១៣ ដុល្លារ សម្រាប់ការដាក់លក់នៅប្រទេសវៀតណាមនៅឆ្នាំនេះ។

Toyota Veloz និង Avanza ស៊េរីឆ្នាំ២០២២ ត្រូវបានបង្ហាញខ្លួនក្នុងប្រទេសឥណ្ឌូនេស៊ីក្នុងខែវិច្ឆិកា ឆ្នាំ២០២១។ ម៉ូដែលទាំង២នេះត្រូវបានអភិវឌ្ឍន៍ឡើងដោយប្រើប្រាស់នៅគ្រោងឆ្អឹងដូចគ្នាទៅនឹង DNGA ថ្មីរបស់ក្រុមហ៊ុនផលិតរថយន្តជប៉ុន និងមានការរចនាស្រដៀងគ្នាផងដែរ។

ជាក់ស្តែង Toyota Veloz គឺជាម៉ូឌែលមួយដែលមានភាពស្ព័រ មានភាពទំនើប និងទាន់សម័យ ខណៈដែល Avanza មានលក្ខណៈសាមញ្ញជាង។ ក្រៅពីនេះ Veloz ក៏មានផ្នែកខាងក្នុងធំទូលាយ និងផាសុកភាពជាង Avanza ផងដែរ។ លក្ខណៈពិសេសគួរឱ្យកត់សម្គាល់របស់ Toyota Veloz ដែលលក់ក្នុងប្រទេសឥណ្ឌូនេស៊ី រួមមានឧបករណ៍វាស់ល្បឿនឌីជីថល ប្រព័ន្ធហ្វ្រាំងដៃអេលិចត្រូនិច, កន្លែងសាកថ្មឥតខ្សែ កាំមេរ៉ា ៣៦០ ដឺក្រេ និងកញ្ចប់សុវត្ថិភាពស្តង់ដា។

បើនិយាយពីផ្នែកម៉ាស៊ីនវិញ ក្រុមហ៊ុន Toyota នៅក្នុងប្រទេសវៀតណាម ទំនងជាផ្តល់អោយរថយន្តរថយន្ត Veloz និង Avanza ជាមួយម៉ាស៊ីនចំណុះ ១,៥ លីត្រ ជាមួយនឹងជម្រើសប្រអប់លេខដៃ  ៥វគ្គ ឬ ប្រអប់លេខ CVT៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចេញហើយ! ទ្បានអគ្គិសនី Ice Cream បានបង្ហាញខ្លួនជាផ្លូវការ

[ទីផ្សារបរទេស] ក្រុមហ៊ុន Chery QQ បានធ្វើការបញ្ចេញនូវរថយន្ត Ice Cream ស៊េរីឆ្នាំ២០២២ ប្រើប្រាស់អគ្គិសនី ជាមួយនឹងការសាកថ្មម្តងរត់បានចម្ងាយ ១៧០ គីទ្បូម៉ែត្រ មានតម្លៃចាប់ ៤,៦៩៧ ដុល្លារ ដល់ ៦០៩០ ដុល្លារ សម្រាប់ទីផ្សារក្នុងប្រទេសចិន។

សម្រាប់រថយន្ត Ice Cream មានប្រវែងសរុប ២ ៩៨០ មម ទទឺង ១ ៤៩៦ មម កម្ពស់ ១ ៦៣៧ មម និងគម្លាតកង់មុខក្រោយ ១ ៩៦០ មម ទំហំតូច សាកសមសម្រាប់ប្រើប្រាស់ក្នុងទីក្រុងជាចម្បង។

ការរចនាផ្នែកខាងក្រៅរបស់រថយន្ត Ice Cream វាត្រូវបានឌីហ្សាញទ្បើងជាមួយភាពទាក់ទាញជាមួយនឹងការរចនាតួខ្លួនជារាងប្រអប់ជ្រុងៗ នឹងបានបំពាក់នូវចង្កៀងមុខ LED ខាងមុខ និងចង្កៀងក្រោយរចនាជារាងអក្សរ U។

រថយន្ត Ice Cream បានបំពាក់ដោយម៉ូទ័រអគ្គិសនី ១ ផលិតកម្លាំង ២៧ សេះ និងកម្លាំងរមួល ៨៥ ញ៉ូតុនម៉ែត្រ ជាមួយនឹងជម្រើសអាគុយទំហំ ៩,៦ គីទ្បូវ៉ាត់ អាចបើកបរបានចម្ងាយ ១២០ គីទ្បូម៉ែត្រ ពេលសាកថ្មម្តង និងជម្រើសអាគុយទំហំ ១៣,៩ គីទ្បូវ៉ាត់ អាចបើកបរបានចម្ងាយ ១៧០ កីលូម៉ែត្រផងដែរ៕

​ប្រភព៖ sanook

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Ford បញ្ចាក់ថា F-150 Raptor R ២០២២ នឹងប្រើម៉ាស៊ីន ៨ស៊ីឡាំង

[ទីផ្សារបរទេស] យោងតាមក្រដាសបញ្ចាក់ដែលបានបង្ហាញឡើងបានបង្ហាញថា រថយន្តភីកអាប់ F-150 Raptor R ស៊េរីថ្មីរបស់ខ្លួននឹងត្រូវបានបំពាក់ដោយម៉ាស៊ីន ៨ស៊ីឡាំង ហើយ​​ផលិត​កម្មនៃរថយន្តនេះនឹងបង្ហាញខ្លួនក្នុងឆ្នាំ២០២២​នេះ  ដែល​មាន​ន័យ​ថា Raptor R នឹង​ត្រូវចេញលក់​ជា​សាធារណៈ​នៅ​ក្នុងឆ្នាំ​នេះជាម៉ូឌែលឆ្នាំ២០២២។

Ford ពុំបានឆ្លើយតបទៅនឹងព័ត៌មានដែលបានបញ្ចេញនេះ ប៉ុន្តែ Ford បានបញ្ចេញនូវអត្ថបទមួយដែលបានលើកឡើងថា “ភីកអាប់ Raptor R នឹងបំពាក់មកជាមួយម៉ាស៊ីន ៨ស៊ីឡាំង។ យើងទន្ទឹងរង់ចាំការចែករំលែកព័ត៌មានបន្ថែមអំពី Raptor R ក្នុងពេលឆាប់ៗនេះ។”

ខណៈពេលដែលមានការសន្និដ្ឋានអំពីម៉ាស៊ីន ៨ស៊ីឡាំងនៃ Raptor R សញ្ញាទាំងអស់ចង្អុលទៅម៉ាស៊ីន Predator ដែលជាម៉ាស៊ីនដូចគ្នាដែលប្រើនៅក្នុង Shelby Mustang GT500 ។ ប្រាកដណាស់ Ford អាចប្រើម៉ាស៊ីន ៨ស៊ីឡាំង ណាមួយដែលពួកគេចង់បាន ខណៈម៉ាស៊ីននេះអាចផលិតថាមពកកម្លាំងបានរហូតដល់ ៧៦០ សេះ ឯណោះនៅលើ Mustang ដូច្នេះវានឹងជាម៉ាស៊ីនដ៏ខ្លាំងបំផុតដែលផ្តល់ដោយក្រុមហ៊ុន Ford Motor។

ជាក់ស្តែងនេះគឺជាថាមពលដ៏ខ្លាំងមួយដែលក្រុមហ៊ុន Ford នឹងចង់វាយលុក ប្រសិនបើពួកគេមានគម្រោងយកឈ្នះលើ TRX ។ ខណៈម៉ាស៊ីន Twin-turbo V6 Raptor បច្ចុប្បន្នមានទម្ងន់ស្រាលជាង RAM ១០០-១៤០គីឡូប៉ុណ្ណោះ ប៉ុន្តែមានកម្លាំងត្រឹមតែ ៤៥០ សេះ ខណៈដែរ Ram មានកម្លាំងដល់ ៧០២ សេះ ។ ទោះក្នុងកាលៈទេសៈណាក៏ដោយ យើងមានការភ្ញាក់ផ្អើលក្នុងការមើលថាតើ Raptor ថ្មីនេះមានលក្ខណៈបែបណា នៅពេលដែលរថយន្តនេះត្រូវបានបង្ហាញបន្ថែមនៅថ្ងៃទី ៣ ខែកុម្ភៈខាងមុខនេះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ល្បីក្រុមហ៊ុនឡានចិនចម្លងម៉ូដតាមឡាន Suzuki Jimny រឿងពិតបែបនេះសោះ!

[ទីផ្សារបរទេស] ដំណឹងចចាមអារ៉ាមនិងរូបភាពបានលេចចេញកាលពីថ្មីៗនេះ បាននិយាយថាក្រុមហ៊ុន Tank ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនរថយន្តចិន Great Wall Motor កំពុងអភិវឌ្ឍន៍​រថយន្ត SUV ខ្នាតតូចដើម្បីប្រកួតប្រជែងនឹងរថយន្ត Suzuki Jimny ដែលរថយន្តនោះមានឈ្មោះថា Tank 100។

យ៉ាងណាក្ដីផ្អែកតាមប្រភពពីសារព័ត៌មានចិនបានឲ្យដឹងថារូបភាពនៃរថយន្ត Tank 100 ដែលបានចែកចាយ​តាមវិបសាយ​គឺ​គ្រាន់តែ​ជា​រូបភាព​ Render តែប៉ុណ្ណោះ ហើយរូបភាពដែលបានចែករំលែកតៗគ្នាគឺជារូបភាពដែលបានចេញផ្សាយតាំងពីឆ្នាំមុនមកម្ល៉េះ។

អ្នកផលិតរូបភាពនេះឡើង បាននឹកស្រមៃដល់រថយន្ត Suzuki Jimny ស៊េរីថ្មី និងបានប្រើប្រាស់​កម្មវិធីកាត់ត​ដើម្បីបន្ថែមផ្នែកមួយចំនួនដែលជាអត្តសញ្ញាណរបស់ក្រុមហ៊ុនរថយន្ត Tank។

ក្រុមហ៊ុន Tank នាពេលនេះ​មាន​ផលិតផលរថយន្តចំនួនពីរគឺ Tank 300 និង Tank 500 ដោយរថយន្ត Tank 300 ត្រូវបានចាត់ទុកជាគូប្រជែងរបស់ Ford Bronco ខណៈដែលរថយន្ត Tank 500 ត្រូវបានចាត់ទុកជាគូប្រជែងរបស់ Toyota Land Cruiser៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ត្រៀមលុយ! Lamborghini នឹងចេញឡាន Urus ពីរប្រភេទ និងឡាន Huracan ពីរប្រភេទឆ្នាំនេះ

[ទីផ្សារបរទេស] ក្នុងកិច្ចសម្ភាសន៍ជាមួយ Car Magazine លោក Stephan Winkelmann ដែលជានាយកប្រតិបត្តិ Lamborghini បាននិយាយថានៅឆ្នាំ២០២២នេះ ក្រុមហ៊ុនបានត្រៀមរថយន្ត Huracan ចំនួនពីរប្រភេទ រួមទាំងរថយន្ត Urus ដែលផ្លាស់ប្ដូរមុខមាត់ថ្មីចំនួនពីរប្រភេទផងដែរ សរុបទៅគឺមានផលិតផលថ្មីចំនួនបួន។

ត្បិតថាលោក Stephan មិនបាននិយាយលម្អិតច្រើនពីរថយន្តថ្មីទាំងបួន ប៉ុន្តែ Huracan មួយប្រភេទដែលត្រៀមបង្ហាញមុខទំនងជាប្រភេទ Sterrato ដែលគេធ្លាប់ថតបានពេលរថយន្តនេះបើកបរសាកល្បង។ ចំណែកមួយប្រភេទទៀតទំនងជាប្រភេទ Huracan JV Stradale។

យ៉ាងណាគេហាក់មិនច្បាស់លាស់ត្រង់ចំណុចថារថយន្ត Urus មានបែកចេញជាពីរប្រភេទ ត្បិតអី​លោក Stephan បានបញ្ជាក់​ថាមួយក្នុងចំណោម Urus ទាំងពីរប្រភេទមិនមានជាប្រភេទ PHEV នោះឡើយ ដោយ Urus និង Huracan ប្រភេទ PHEV គឺគ្រោងប្រកាសចេញនៅឆ្នាំ២០២៤ឯណោះ។

និយាយដល់ថ្ងៃអនាគតលោក Stephan បានបញ្ជាក់ថា Urus ប្រភេទ PHEV នឹងមានបំពាក់ម៉ាស៊ីន V8 ខណៈដែលរថយន្តដែលចូលមកស្នងតំណែងរថយន្ត Aventador នៅក្នុងឆ្នាំ២០២៣ នឹងមានបំពាក់ម៉ាស៊ីន V12៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+