[REVIEW+] ក្រុមហ៊ុន Ford បានធ្វើការបង្ហាញចេញជាផ្លូវការនូវរថយន្ត SUV ប្រភេទថ្មីសម្រាប់ត្រកូល Bronco ដែលមានសមត្ថភាពកាន់តែខ្លាំង និងមានល្បឿនលឿន នោះគឺរថយន្ត Ford Bronco Raptor។
ផ្នែកខាងក្រៅ៖ សម្រាប់ការឌីស្សាញនូវផ្នែកខាងក្រៅនៃរថយន្ត យើងអាចនិយាយបានថារថយន្តទទួលបាន DNA ពីម៉ូឌែល Raptor ក្នុងការចាក់បញ្ជូលទៅលើរថយន្ត SUV នេះ ដើម្បីអោយក្លាយជារថយន្ត SUV ថ្មីមានរូបរាងដ៏អំណាច ដែល Ford បានហៅវាថា “The badess Bronco yet,”។
[ទីផ្សារបរទេស] វិបត្តិខ្វះខាតឈីបសឺមីកុងឌុចទ័រសកលនៅតែបន្តប៉ះពាល់ដល់ឧស្សាហកម្មផលិតរថយន្ត ដូចជាក្រុមហ៊ុន Toyota បានសម្រេចចិត្តកាត់ចោលការផលិតប្រចាំខែកុម្ភៈ ចំនួន១៥ម៉ឺនគ្រឿង មកនៅសល់ត្រឹម ៧០ម៉ឺនគ្រឿង។
Toyota បានបញ្ជាក់ថាតម្រូវការលើរថយន្តខ្លួនគឺនៅតែមានខ្លាំងក្លា ហេតុនេះទើបខ្លួនចង់ផលិតឲ្យបានច្រើនគ្រឿងនៅក្នុងខែដែលមានរយៈពេលខ្លីបំផុតប្រចាំឆ្នាំ ប៉ុន្តែដោយសារវិបត្តិខ្វះខាតឈីប ធ្វើឲ្យការផលិតត្រូវកាត់បន្ថយ។
តាមរយៈការកាត់បន្ថយនេះគេរំពឹងថាចំនួនផលិតប្រចាំឆ្នាំរបស់ Toyota ដែលចប់ត្រឹមខែថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២នេះ នឹងមានទាបជាងការព្យាករណ៍ពីមុនដែលថាផលិតបាន ៩លានគ្រឿង។
Toyota និយាយថាខ្លួននឹងបន្តសិក្សាលើស្ថានភាពខ្វះខាតឈីប និងប្រឹក្សាជាមួយក្រុមហ៊ុនទាំងអស់ដែលជាប់ពាក់ព័ន្ធនឹងការផលិតរបស់ខ្លួន។ ក្រុមហ៊ុនក៏នឹងរក្សាការធ្វើការជាមួយដៃគូផ្គត់ផ្គង់ ដើម្បីពង្រឹងសង្វាក់ផលិតកម្ម និងបន្តដឹកជញ្ជូនរថយន្តជូនអតិថិជនតាមលឿនដែលអាចធ្វើទៅបាន។
Toyota បានបិទបញ្ចប់ការប្រកាសរបស់ខ្លួន ដោយបានសុំការអភ័យទោសពីសំណាក់អតិថិជន និងដៃគូផ្គត់ផ្គង់ សម្រាប់បញ្ហាមួយនេះ។ គួរដឹងថានៅខែកុម្ភៈខាងមុខនេះ រថយន្តដែលនឹងត្រូវប៉ះពាល់ជាងគេគឺរថយន្ត GR Yaris ជាមួយរថយន្ត Noah និង Voxy ដែលទើបតែប្រកាសចេញ៕
[ទីផ្សារបរទេស] បន្ទាប់ពីវីដេអូ Tease បានចេញកាលពីសប្តាហ៍មុន ឥឡូវនេះក្រុមហ៊ុន Aston Martin បានបង្ហើបពីរូបរាងនៃរថយន្ត DBX ប្រភេទ Performance ថ្មី ដែលហៅថា DBX S។
បើតាមរូបភាពបែបងងឹតៗរបស់ក្រុមហ៊ុនផលិតរថយន្តអង់គ្លេសខាងលើ បានបង្ហាញឲ្យឃើញរូបរាងផ្នែកចំហៀងនៃម៉ូដែល Aston Martin DBX S ភ្ជាប់ជាមួយនឹងសារ “the world’s most powerful luxury SUV” ទៀតផង។