ផ្ទាំងផ្សាយពាណិជ្ជកម្ម

Sony កំពុងស្វែងរកដៃគូ ដើម្បីសម្រួលដល់ការប្រឡូកចូលទីផ្សារឡានអគ្គិសនី

ក្រុមហ៊ុន Sony កំពុងស្វែងរកដៃគូបច្ចេកវិទ្យាថ្មីៗ ដើម្បីជួយក្នុងការចូលប្រឡូកទៅក្នុងទីផ្សាររថយន្តអគ្គិសនី ក្រោមក្រុមហ៊ុន Sony Mobility Inc. ដែលនឹងចាប់ផ្តើមនៅនិទាឃរដូវ ឆ្នាំ ២០២២។

ដំណឹងនេះត្រូវបានចែករំលែកទៅកាន់សារព័ត៌មាន Reuters ដោយនាយកប្រតិបត្តិក្រុមហ៊ុន Sony ដែលបាននិយាយថា គោលដៅរបស់ពួកគេគឺ “ផ្លាស់ប្តូររថយន្តពី ម៉ាស៊ីនដឹកជញ្ជូន ទៅជាកន្លែងសម្រាប់កម្សាន្ត”។

លោក Izumi Kawanishi ដែលទទួលបន្ទុកផ្នែក AI Robotics របស់ក្រុមហ៊ុន Sony ហើយនឹងទទួលបន្ទុកលើក្រុមហ៊ុន Sony Mobility Inc. ឆាប់ៗនេះ បាននិយាយថា អ្វីដែលកំពុងកើតឡើងជាមួយរថយន្តអគ្គិសនីនាពេលបច្ចុប្បន្ននេះ គឺស្រដៀងគ្នាទៅនឹងការបំប្លែងទូរសព្ទទៅជាស្មាតហ្វូន ដោយមានជំនួយពីបច្ចេកវិទ្យាព័ត៌មាន ដូចកាលទសវត្សរ៍ឆ្នាំ ២០០០” ។

គួរឲ្យដឹងថា ថ្មីៗនេះក្រុមហ៊ុន Sony បានដាក់បង្ហាញគំរូរថយន្តអគ្គិសនី Vision-S 02 នៅក្នុងកម្មវិធី CES 2022 ក្រោយពីបង្ហាញចេញនូវរថយន្តអគ្គិសនី Vision-S 01 កាល CES 2020។

គំរូរថយន្តទាំងពីរនេះត្រូវបានបង្កើតឡើងដោយ Magna Steyr នៅប្រទេសអូទ្រីស ដែលមានបទពិសោធន៍ច្រើន។ ក្រុមហ៊ុនផ្សេងទៀតដែលជួយក្នុងការរចនា និងអភិវឌ្ឍរថយន្ត Sony រួមមាន Bosch, Valeo និង Almotive ផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

វត្តមានឡាន Audi Q9 ឆ្នាំ ២០២៣ កំពុងលេចចេញមកជាបណ្តើរៗហើយ!

រូបភាពនៃរថយន្ត Audi Q9 ស៊េរីឆ្នាំ ២០២៣ ថ្មី ដែលត្រូវបានគេជឿថា បាន និងកំពុងតែបង្កើតឡើង សម្រាប់តែទីផ្សារប្រទេសចិន ត្រូវគេថតបាន ដោយបង្ហាញឲ្យឃើញរូបរាងនៃរថយន្ត SUV ធំបំផុតរបស់ Audi កំពុងធ្វើតេស្តនៅតាមផ្លូវ។

រូបថតថ្មីៗទាំងនោះត្រូវបានថតនៅលើផ្លូវដែលមានព្រិលធ្លាក់ ផ្តល់ឲ្យយើងនូវរូបភាពច្បាស់ៗ ដែលគេជឿជាក់ថាជាម៉ូដែល Audi Q9។ ក្នុងនោះ គេសង្កេតឃើញថា វាមានបំពាក់ស្តុបពណ៌ក្រហម ៣ឈ្នូតនៅផ្នែកខាងក្រោយផងដែរ។

ជាមួយគ្នានេះដែរ គេជឿជាក់ថា Audi Q9 នឹងមានខ្ចីការឌីហ្សាញមួយចំនួនពី ម៉ូដែល Audi A4 Avant ប៉ុន្តែមានការឌីហ្សាញផ្ទាល់ខ្លួនរបស់វាផ្សេងបន្ថែមទៀត។

មិនតែប៉ុណ្ណោះ គេដឹងថា Q9 នឹងផ្តល់នូវកាប៊ីនធំទូលាយជាងម៉ូដែល Q8 ហើយប្រើគ្រោងឆ្អឹង MQB Platform ដូចរថយន្ត Volkswagen Atlas។ ប្រសិនបើបែបនេះមែន វាទំនងជានឹងផ្តល់ជម្រើសម៉ាស៊ីនចំណុះ ២,០លីត្រ turbocharged ទំហំ ៤ស៊ីឡាំង មានកម្លាំង ២៣៥សេះ និង ម៉ាស៊ីនចំណុះ ៣,៦លីត្រ ទំហំ ៦ស៊ីឡាំង មានកម្លាំង ២៧៦សេះ ហើយដំណើរការជាមួយប្រអប់លេខអូតូ ៨វគ្គ និងប៉ុងមួយ ឬ ប៉ុងពីរ។

យ៉ាងណាក៏ដោយ គេមិនទាន់ទទួលបានព័ត៌មានជាក់លាក់ពីម៉ូដែលនេះឡើយ ដូច្នេះមានតែរង់ចាំមើលនៅពេលវាបង្ហាញខ្លួនជាផ្លូវការប៉ុណ្ណោះ។ ដូចគ្នានេះដែរ ឈ្មោះរបស់វាក៏មិនទាន់ត្រូវបានបញ្ជាក់ច្បាស់ពី Audi ដែរ មិនថាជា Q9, Q7L ឬ Q8L ឡើយ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Ford F-150 Raptor ទទួលបានកញ្ចប់ដំឡើងថ្មីពី Shelby មានកម្លាំងដល់ ៥២៥ សេះ

[ទីផ្សារបរទេស] ក្រុមហ៊ុនកែច្នៃរថយន្ត Shelby បានធ្វើការអភិវឌ្ឍន៍លើរថយន្ត Ford F-150 raptor ជាមួយការត្រៀមខ្លួនសម្រាប់សកម្មភាពដែលផ្តោតលើផ្លូវ Off-road មានបំពាក់ជាមួយប៉ាណាខាងមុខ ភ្ជាប់ដោយឡូហ្គូ Shelby ដ៏លេចធ្លោ ដែលស្ថិតនៅពីលើកាងខាងមុខ។ ម៉ូដែលនេះក៏ត្រូវបានបំពាក់ជាមួយនឹង ram ventilated air hood , auxiliary lights និងប្រព័ន្ធ bed chase rack system។

រថយន្តនេះបំពាក់ជាមួយកង់ Shelby Raptor ទំហំ ១៨ អ៊ីង ដែល​ស្រោបដោយសំបកកង់ BFGoodrich KM3 ទំហំ ៣៧ អ៊ីញ។ ម៉ូដែលនេះក៏មានប្រព័ន្ធ BDS Suspension lift, ឈ្នាន់ចំហៀងអូតូជាមួយនឹង rock sliders និងតែឡូហ្គូ Shelby ជំហៀងផងដែរ។

ចំពោះការផ្លាស់ប្តូរផ្នែកខាងក្នុងមានលក្ខណៈតិចតួច ប៉ុន្តែអតិថិជននឹងឃើញកៅអីពិសេសជាមួយនឹងប៉ាក់ Shelby Raptor Baja នៅលើកៅអី ឈ្នាន់ billet pedal និងកម្រាលដ៏ពិសេស។

ចូលទៅកាន់ផ្នែកម៉ាស៊ីនវិញ ដោយម៉ាស៊ីនចំណុះ ៣,៥ លីត្រ turbo ភ្លោះ EcoBoost V6 ត្រូវបានធ្វើឲ្យប្រសើរឡើង រួមបញ្ចូលប្រព័ន្ធស្អំម៉ាស៊ីន Intercooler។ អាចឲ្យម៉ាស៊ីនផលិតកម្លាំងបាន ៥២៥ សេះ និងកម្លាំងរមួល ៨២៦ ញ៉ូតុនម៉ែត្រ សម្រាប់សាំងស៊ុបពែ។

Shelby Ford F-150 Raptor បច្ចុប្បន្នត្រូវបានបង្កើតឡើងក្នុងចំនួនកំណត់ ហើយម៉ូដែលនេះមានតម្លៃចាប់ផ្តើមពី ១២៤ ៨២០ ដុល្លារ ដែលមានតម្លៃថ្លៃលើសម៉ូឌែល F-150 Raptor ស្តង់ដារ ដែលចាប់ពី ៦៥ ៣៧៥ ដុល្លារប៉ុណ្ណោះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ទ្បាន Suzuki Celerio ជិះ ១០០គ.ម ស៊ីសាំង ៣,៧លីត្រ ចេញលក់នៅថៃ តម្លៃខ្ទង់ ៧ពាន់ដុល្លារ

[ទីផ្សារបរទេស] រថយន្ត Suzuki Celerio ស៊េរីឆ្នាំ២០២២  បានធ្វើការចេញលក់ជាផ្លូវ ជាមួយតម្លៃចាប់ពី ៧,០៧០ដុល្លារ សម្រាប់ទីផ្សារនៅក្នុងប្រទេសវៀតណាម។

សម្រាប់រថយន្ត Suzuki Celerio មានប្រវែង ៣,៦៩៥ មម, កម្ពស់ ១,៥៥៥, ទទឹង ១,៦៥៥ មម និងប្រវែងគម្លាតពីកង់មុខ-ក្រោយ ២,៤៣៥ មម។

បន្ថែមពីនេះវាបានមពាក់នូវ ប៉ាណាមុខថ្មី, អំពូលកាត់អ័ព្ទ, អេក្រង់ប្រព័ន្ធកម្សាន្ត ទំហំ ៧ អ៊ីញ ភ្ជាប់ជាមួយនឹង Apple CarPlay, Android Auto ជាមួយនឹង Smartphone navigation ។

រថយន្ត Suzuki Celerio ប្រើប្រាស់ម៉ាស៊ីសាំង K10C ចំណុះ ១,០ លីត្រ ផលិតកម្លាំង ៦៥សេះ ។ ខណៈដែល option CNG ផលិតកម្លាំង ៥៦សេះ និងកម្លាំងរមួល ៨២.‌១ញ៉ូតុនម៉ែត្រ។

ដោយទ្បែកកម្រិតនៃការប្រើប្រាស់សាំងនៃរថយន្ត Suzuki Celerio ដោយស៊ីសាំង ៣,៧ លីត្រ សម្រាប់ការបើកបរចម្ងាយ ១០០គីទ្បូម៉ែត្រ។

យ៉ាងណាមិញចំពោះរថយន្ត Suzuki Celerio មានតម្លៃចាប់ពី ៧ ០០០ដុល្លារ សម្រាប់ទៅផ្សារប្រទេសថៃ៕

ប្រភព៖ Tinmoi

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Honda Wave Alpha 110 ស៊េរីឆ្នាំ២០២២ ជិះចម្ងាយ ១០០ គ.ម ចាក់សាំងជិត ២លីត្រ

[ទីផ្សារបរទេស] ក្រុមហ៊ុន Honda បានធ្វើការបញ្ចេញនូវម៉ូតូ Wave Alpha 110 ស៊េរីឆ្នាំ២០២២ សម្រាប់ទីផ្សារក្នុងប្រទេសវៀតណាម។

សម្រាប់ម៉ូតូ Honda Wave Alpha 110 ប្រើប្រាស់ម៉ាស៊ីនទំហំ ១ស៊ីទ្បាំង ចំណុះ ១១០ សេសេ ជាមួយប្រព័ន្ធស្អំប្រេង air-cooled ផលិតកម្លាំង ៨,២ សេះ និងកម្លាំង ៨,៤ ញ៉ូតុនម៉ែត្រ ភ្ជាប់ជាមួយនឹងចង្កឹះលេខ ៤ វគ្គ ។ បន្ថែមពីនេះកម្រិតនៃការប្រើប្រាស់សាំងត្រឹមតែ ១,៩ លីត្រប៉ុណ្ណោះអាចជិះបានចម្ងាយ ១០០ គីឡូម៉ែត្រ។

យ៉ាងណាមិញចំពោះម៉ូតូ Honda Wave Alpha 110  មានតម្លៃ ៧៩០ ដុល្លារសម្រាប់ទីផ្សារនៅក្នុងប្រទេសវៀតណាម៕

ប្រភព៖ greatbiker

ផ្ទាំងផ្សាយពាណិជ្ជកម្ម

កំពូលរថយន្ត SUV ពូកែ Off-road របស់ Ford បង្ហាញខ្លួននៅដើមសប្តាហ៍នេះហើយ

[ទីផ្សារបរទេស] ការទន្ទឹងរង់ចាំនៃការបង្ហាញខ្លួនរបស់រថយន្ត SUV ពូកែ Off-road នឹងខិតជិតមកដល់ ខណៈដែលក្រុមហ៊ុនផលិតរថយន្ត Ford បានធ្វើការប្រកាសថា Bronco Rapto នឹងត្រូវបានបង្ហាញនៅថ្ងៃទី ២៤ ខែមករា វេលាម៉ោង ៦ ព្រឹក EST។ ក្នុងនោះក្រុមហ៊ុន Ford មិននិយាយច្រើនអំពីម៉ូដែលនេះទេ ប៉ុន្តែពួកគេបានបញ្ចេញរូបភាព Teaser ថ្មី និងបញ្ជាក់ថារថយន្ត SUV នឹងមកដល់អាគារចែកចាយនៅសហរដ្ឋអាមេរិកនៅរដូវក្តៅនេះ។

រូបភាព​ Teaser ចុង​ក្រោយ​នេះហាក់ពុំមានអ្វីបង្ហាញចេញនូវឡើយនោះទេ ប៉ុន្តែតាមរយៈរូបភាព​មុន​ៗ​បាន​បង្ហាញ​ថា​ម៉ូដែល​នេះ​នឹង​មាន​ប៉ាណាសំណាញ់មាន​អក្សរ “FORD” វា​នឹង​ស្ថិត​នៅ​ខាង​លើ​កាងដែកខាង​មុខ​​ រួមជាមួយចំណុចលេចធ្លោផ្សេងទៀតនឹងរួមបញ្ចូលទំហំនៃបរិវេនគម្របភក់ ដែលជួយសម្រួលដល់សំបកកង់off-roadទំហំ ៣៧ អ៊ីញ។ ម៉ូដែលនេះក៏នឹងមានប្រព័ន្ធ suspension ដ៏ពិសេស និងបំពង់ស៊ីមាំង២ផងដែរ ។

ខណៈពេលដែលមានការរំពឹងទុកជាច្រើនអំពីអ្វីដែលនឹងផ្តល់ថាមពលដល់ Bronco Raptor របាយការណ៍ចុងក្រោយបានបង្ហាញថារថយន្តនេះបំពាក់ជាមួយម៉ាស៊ីនចំណុះ ៣,៥ លីត្រ Twin-turbo EcoBoost V6 ដូច F-150 Raptor ផលិតកម្លាំង ៤៥០ សេះ និងកម្លាំងរមួល ៦៩១ ញ៉ូតុនម៉ែត្រ ។

ខណៈពេលនៅតែមិនទាន់ច្បាស់ថាមពលកម្លាំងនោះ ប៉ុន្តែប្រសិនបើវាកើតឡើង នោះនឹងមានភាពប្រសើរឡើងយ៉ាងខ្លាំងលើជម្រើសម៉ាស៊ីនរបស់ Bronco ចំណុះ ២,៧ លីត្រ EcoBoost V6 ផលិតកម្លាំងបាន ៣៣០ សេះ និងកម្លាំងរមួល ៥៦២ ញ៉ូតុនម៉ែត្រ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota បញ្ជាក់ច្បាស់ហើយ អ្នកកុម្ម៉ង់ទិញឡាន Land Cruiser ស៊េរីថ្មីត្រូវចាំដល់៤ឆ្នាំ

[ទីផ្សារបរទេស] កាលពីខែកញ្ញាកន្លងទៅមានដំណឹងចចាមអារ៉ាមថាអ្នកដែលកុម្ម៉ង់ទិញរថយន្ត Land Cruiser ស៊េរីថ្មីជាបន្តបន្ទាប់ ត្រូវរង់ចាំរហូតដល់៤ឆ្នាំទើបទទួលបានរថយន្ត។

ត្បិតថាជារឿងមិនគួរឲ្យជឿ ប៉ុន្តែលើវិបសាយផ្លូវការរបស់ Toyota ជាភាសាជប៉ុន បានបង្ហោះសារសូមអភ័យទោសដល់អតិថិជន និងបានបញ្ជាក់ថាការដែលត្រូវរង់ចាំរហូតដល់៤ឆ្នាំគឺជារឿងពិត។

ក្នុងសារសូមអភ័យទោស Toyota បាននិយាយថារថយន្ត Land Cruiser ទទួលបានការគាំទ្រយ៉ាងខ្លាំងទាំងនៅជប៉ុន និងនៅជុំវិញពិភពលោក ហើយប្រសិនបើកុម្ម៉ង់ទិញរថយន្តនេះពេលនេះ អតិថិជននឹងត្រូវរង់ចាំរហូតដល់៤ឆ្នាំឯណោះ

គួរដឹងថា Land Cruiser ស៊េរីថ្មីទទួលបានការចាប់អារម្មណ៍ខ្លាំងពីអតិថិជននៅជុំវិញពិភពលោកក៏ដោយសារវាត្រូវបានផ្លាស់ប្ដូររូបរាងថ្មីជាលើកដំបូង ក្រោយប្រើប្រាស់រូបរាងចាស់អស់ជាង១០ឆ្នាំ ហើយក៏មានផ្លាស់ប្ដូរប្រព័ន្ធម៉ាស៊ីនថ្មីដែលកាន់តែសន្សំសំចៃលើសមុនថែមទៀត៕

 

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានអគ្គិសនី Cadillac មួយគ្រឿងដំបូងនៃការផលិតសាកល្បង ចេញរូបរាងសម្រេចហើយ

[ទីផ្សារបរទេស] ប្រធានក្រុមហ៊ុន General Motors លោក Mark Reuss បានប្រកាសនៅលើបណ្ដាញសង្គម LinkedIn បានរថយន្ត Cadillac Lyriq មួយគ្រឿងនៃការផលិតសាកល្បងបានរំកិលខ្លួនចេញពីសង្វាក់ផលិតកម្មដែលស្ថិតនៅរោងចក្រ Spring Hill ដែលនឹងជារោងចក្រផលិតរថយន្តអគ្គិសនីមួយនេះ។

រថយន្តអគ្គិសនីដំបូងរបស់ Cadillac ដែលមានប្រើប្រាស់គ្រោងឆ្អឹង Ultium នេះគឺជារថយន្តសំខាន់មួយសម្រាប់ម៉ាកយីហោនេះដែលបានវិនិយោគទុនយ៉ាងធំលើរថយន្តអគ្គិសនី។ សមិទ្ធផលថ្មីចុងក្រោយនេះមានន័យថា Cadillac នឹងអាចដឹកជញ្ជូនជូនអតិថិជននៅក្នុងពេលប៉ុន្មានខែខាងមុខទៀតនេះ។

ពេលចេញលក់ រថយន្ត Lyriq នឹងមានផ្ដល់ជម្រើសថាមពលតែមួយប្រភេទដែលមានប្រើអាគុយចំណុះ 100 kWh ជាមួយម៉ូទ័រអគ្គិសនីមួយអាចផលិតកម្លាំងបាន ៣៤០សេះ និងបើកបរបានចម្ងាយប្រមាណ ៤៨២គីឡូម៉ែត្រ។

ក្នុងប្រភេទ Debut Edition រថយន្តនេះនឹងបំពាក់យ៉ាន់ទំហំ២០អ៉ីញ, ប្រព័ន្ធសំឡេង AKG ១៩គ្រាប់, មុខងារទប់សំឡេងរំខាន, ចង្កូតអាចកម្ដៅ, កៅអីអង្គុយខាងមុខអាចបត់បាន៨បែប និងអេក្រង់ទំហំ៣៣អ៉ីញ​ដែលមានបញ្ចូល​កុងទ័រ ជាមួយនឹងអេក្រង់កម្សាន្តរួចគ្នា៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Ford ចុះប៉ាតង់ថ្មី ច្នៃកន្លែងកាតាប៊ូ សម្រាប់ផ្ទុកឥវ៉ាន់

[ទីផ្សារបរទេស] សម្រាប់អ្នកដែលចូលចិត្តធ្វើដំណើរផ្សងព្រេងនៅខាងក្រៅតម្រូវការនៃ​របស់របរ ឬឥវ៉ាន់ ពិតជាច្រើន ដោយតម្រូវអោយដាក់គ្រប់យ៉ាងទៅតាមខ្លួន ជាក់ស្តែងនាពេលបច្ចុប្បនេះ រថយន្តភីកអាប់ជាច្រើនបានកំពុងធ្វើការឌីស្សាញថ្មីនៃទ្រុងក្រោយរថយន្ត ដើម្បីផ្ទុកឥវ៉ាន់អោយបានច្រើន ក្នុងនោះដូចជា Gear Tunnel របស់ Rivian រួមទាំង Multi-Flex Midgate នៅលើ Chevrolet Silverado និងរបស់ Ford ដែលកំពុងឌីស្សាញឡើង។

យោងតាមឯកសារប៉ាតង់ដែលបានចុះជាមួយ USPTO ដែលបានប្រទះឃើញដោយគេហទំព័រ CarBuzz បានបង្ហាញថា ថ្មីៗនេះ គេប្រទះឃើញការរចនាទ្វារក្រោយដ៏ឆ្លាតវៃពី Blue Oval ប៉ុន្តែនោះវាមិនមែនជាប៉ាតង់ចុងក្រោយនោះឡើយ ខណៈពេលនេះឯកសាថ្មីបានបង្ហាញកាតាប៊ូខាងមុខដែលមានភាពកាន់តែពិសេស។

យោងតាមឯកសារដែលបានចុះជាមួយ USPTO បានបង្ហាញថា Ford កំពុងធ្វើការលើកាតាប៊ូខាងមុខអោយកាន់តែមានមុខងារច្រើន ដោយរចនាជាចន្លោះប្រហោង អាចប្រើជាកន្លែងផ្ទុកបន្ថែម ជាពិសេសសម្រាប់របស់កខ្វក់ដែលអ្នកមិនអាចដាក់បាននៅក្នុងកាប៊ីន។ ផ្ទៃខាងក្នុងអាចត្រូវបានបែងចែកជាផ្នែក ដើម្បីអនុញ្ញាតឱ្យផ្ទុកវត្ថុជាច្រើន។

សម្រាប់កាតាប៊ូ​ទាំង​មូល​អាច​ត្រូវ​បាន​ស្រោប​ដោយ​អ្វី​ដែល​គេ​ហៅ​ថា​ glow-in-the-dark​ ដែល​អាច​បញ្ចេញ​ពន្លឺ​ដែល​ទាញ​ចេញ​ពី​ឧបករណ៍​ភ្ជាប់​ ultraviolet LED ឬ​ប្រភព​អគ្គិសនី​ផ្សេង​ទៀត៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

BMW នឹងបញ្ចប់ការលក់ឡានប្រើម៉ាស៊ីន V12 នៅពាក់កណ្តាលឆ្នាំ ២០២២

[ទីផ្សារបរទេស] ក្រុមហ៊ុន BMW ដែលជាម៉ាករថយន្តប្រណិតរបស់អាឡឺម៉ង់កំពុងបញ្ចប់ការលក់រថយន្តដែលប្រើប្រាស់ម៉ាស៊ីន V12 ដែលមានអាយុកាលរយៈពេល ៣៦ ឆ្នាំ ជាមួយនឹងការផ្លាស់ប្តូរក្នុងការអភិវឌ្ឍន៍ម៉ាស៊ីនតូចជាងមុន ដើម្បីទៅរករថយន្តអគ្គិសនីសុទ្ធវិញ។

បច្ចុប្បន្ននេះ BMW ផ្តល់ជូនម៉ាស៊ីន V12 តែមួយគត់នៅក្នុងត្រកូល 7 Series រួមមាន M760i xDrive និង long-wheelbase M760Li xDrive ដែលជាម៉ាស៊ីនសាំង ៦,៦ លីត្រ twin-turbocharged ផលិតកម្លាំង ៦១០ សេះ និង កម្លាំងរមួល ៨០០ ញ៉ូតុនម៉ែត្រ បញ្ជូនថាមពលទៅកាន់កង់ទាំងបួនជាមួយនឹងប្រព័ន្ធ xDrive អាចបង្កើនល្បឿនពី ០-១០០ គីឡូម៉ែត្រក្នុងមួយម៉ោងត្រឹមតែ ៣,៨ វិនាទី។

សម្រាប់រថយន្ត BMW 7 Series បច្ចុប្បន្ន​ដែល​មាន​លេខ​តួ G11 និង G12 នឹង​ត្រូវ​ឈប់​ផលិត​នៅ​ខែ​មិថុនាខាងមុខនេះ មុន​នឹង​ចាប់​ផ្ដើម​ផលិត​រថយន្តជំនាន់​ថ្មី​ដោយ​ប្រើ​លេខ​តួ G70 ក្នុង​ខែ​កក្កដាបន្ត​ដោយមិនមានជម្រើសម៉ាស៊ីន V12 ទៀតទេ ហើយ M760i xDrive និង M760Li xDrive នឹងក្លាយជារថយន្ត BMW ចុងក្រោយដែលបំពាក់ម៉ាស៊ីន V12 ចេញរោងចក្រ។

បន្ថែមពីនេះម៉ាស៊ីនដ៏ធំបំផុតដែលនឹងត្រូវបានដំឡើងនៅក្នុងរថយន្ត BMW 7 Series ស៊េរីថ្មី លេខតួ G70 នឹងក្លាយជាម៉ាស៊ីន Twin-Turbo V8 ចំណុះ ៤,៤លីត្រ នៅតែមិនមែនជាម៉ាស៊ីនខ្លាំងបំផុតក្នុងត្រកូល 7 Series នោះទេ។ ប៉ុន្តែមានពាក្យចចាមអារ៉ាមថា រថយន្តនេះនឹងក្លាយជារថយន្តប្រភេទ Plug-in Hybrid បំពាក់ជាមួយម៉ាស៊ីនទំហំ ៦ស៊ីឡាំង ឬប្រើប្រាស់អគ្គិសនីសុទ្ធ។

ទន្ទឹមនឹងនេះរថយន្ត Rolls-Royce ដែលជាផ្នែកមួយរបស់ BMW Group បន្តធ្វើទីផ្សារម៉ាស៊ីន V12 របស់ខ្លួន រួមទាំងប្រភេទ Wraith និង Dawn បំពាក់ម៉ាស៊ីនចំណុះ ៦,៦ លីត្រ ហើយ Phantom, Ghost និង Cullina ត្រូវបានបំពាក់ដោយម៉ាស៊ីនចំណុះ ៦,៧៥ លីត្រ ហើយវាមិនទាន់ដឹងថាពេលណាម៉ូឌែលទាំងពីរនឹងត្រូវដកចេញពីត្រកូល Rolls-Royce នោះទេ។ ប៉ុន្តែ​វា​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​កើត​ឡើង​មិន​លើស​ពី​ឆ្នាំ ២០៣០ ឡើយ៕

 ប្រភព៖ Sanook

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+