ផ្ទាំងផ្សាយពាណិជ្ជកម្ម

The Rock កំពុង​រង់ចាំ​រថយន្ត Ford F-150 Lightning យ៉ាង​អន្ទះសា

[ទីផ្សារបរទេស] យោងតាមបណ្តាញសង្គម Twitter របស់លោក Jim Farley នាយកប្រតិបត្តិ ក្រុមហ៊ុន Ford បានបង្ហោះថា តារាភាពយន្តហូលីវូដ Dwayne Johnson (The rock) កំពុងតែរង់ចាំយ៉ាងអន្ទះសារចំពោះរថយន្ត Ford F-150 Lightning ” តាមមើលទៅគាត់បានបញ្ជាទិញវាតាំងពីការកក់លើកដំបូង”។ តារាសម្តែងវ័យ ៤៩ ឆ្នាំរូបនេះក៏បានលើកឡើងផងដែរថាគាត់ជាម្ចាស់ រថយន្ត Ford F-350 Super Duty ហើយតែងតែចាប់អារម្មណ៍លើរថយន្តភីកអាប់ Ford ផងដែរ។

ក្រៅពី Dwayne Johnson នៅមានតារាម្នាក់ទៀតដែលបច្ចុប្បន្នកំពុងចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះ រថយន្ត Ford F-150 Lightning គឺលោក Arnold Schwarzenegger ហើយ លោក Jim Farley បាននិយាយថា “Arnold Schwarzenegger មានការរំភើបនៅពេលដែលខ្ញុំត្រូវបានអញ្ជើញឱ្យចូលរួមក្នុងទទួលយកបទពិសោធន៍ផ្ទាល់នៅលើរថយន្ត Ford F-150 Lightning” ។

សម្រាប់ Ford F-150 Lightning គឺជារថយន្តភីកអាប់អគ្គិសនីសុទ្ធដំបូងបង្អស់របស់ក្រុមហ៊ុនផលិតរថយន្តអាមេរិក ជាមួយនឹងតម្លៃចាប់ផ្តើម ៣៩ ៩៧៤ ដុល្លារ ហើយនៅពេលអនុវត្តការលើប្រាក់លើកទឹកចិត្តពីរដ្ឋាភិបាលចំនួន ៧,៥០០ ដុល្លារ ធ្វើអោយអតិថិជនត្រូវចំណាយត្រឹមតែ ៣២ ៤៧៤ ដុល្លារប៉ុណ្ណោះ។

រហូតមកដល់ពេលនេះ ក្រុមហ៊ុន Ford បានទទួលការបញ្ជាទិញជាមុនជាង ២០០ ០០០ គ្រឿងសម្រាប់ F-150 Lightning ដែលបង្ហាញពីភាពទាក់ទាញដ៏អស្ចារ្យនៃរថយន្តភីកអាប់អគ្គិសនីនេះ។

ទោះជាយ៉ាងណាក៏ដោយ បញ្ហានេះបានធ្វើឱ្យក្រុមហ៊ុន Ford ផ្អាកការបញ្ជាទិញជាបណ្តោះអាសន្ននូវ F-150 Lightning ដោយសារតែចំនួនអ្នកទិញច្រើន និងមិនគ្រប់សម្រាប់ផលិត៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ដាច់ម្ល៉េះ! Yamaha Fazzio 125 Hybrid លក់ដាច់ ១០០០ គ្រឿង ក្នុងរយៈពេល ៥ ម៉ោង

[ទីផ្សារបរទេស] ម៉ូតូ Yamaha Fazzio 125 Hybrid ដែលទើបតែដាក់លក់នៅក្នុងប្រទេសឥណ្ឌូនេស៊ី បានទទួលនូវការលក់ចេញដល់ចំនួន ១០០០ គ្រឿង ដោយប្រើពេលត្រឹមតែ ៥ម៉ោង ដោយវាបានបានបង្ហាញនូវដ៏ល្អក្នុងការឈានទៅរកការជោគជ័យដ៏ខ្លាំងក្លានាពេលអនាគត។

លទ្ធផលនេះគឺជាការចាប់ផ្តើមដ៏ល្អមួយសម្រាប់ Yamaha ក្នុងចេញលក់ម៉ូតូនេះ បន្ទាប់ពីម៉ូឌែល Fino កំពុងឈានជើងចេញពីទីផ្សារ បន្ទាប់ពីជំនួសថ្មីដោយ Fazzio ដែលត្រូវបានឌីស្សាញថ្មីកាន់តែស្ព័រ និងសន្សំសំចៃ ដែលជំរុញអោតអតិថិជនកាន់តែចាប់អារម្មណ៍។

សម្រាប់ម៉ូតូ Yamaha Fazzio 125 Hybrid បានបំពាក់មកជាមួយចង្កៀងមុខ LED, កុងទ័រឌីជីថល អាចភ្ជាប់ទៅកម្មវិធី Y-Connect នៅលើទូរស័ព្ទ, ប្រព័ន្ធសោរពីចម្ងាយឆ្លាតវៃ, រន្ធសាកថ្មស្មាតហ្វូន និងប្រអប់ផ្ទុកឥវ៉ាន់នៅក្រោមកៅអីទហំ ១៧,៨ លីត្រផងដែរ។

ម៉ូតូ Yamaha Fazzio 125 Hybrid ប្រើប្រាស់ម៉ាស៊ីន Bluecore ចំណុះ ១២៥ សេសេ ផលិតកម្លាំង ៨,៣ សេះ និងកម្លាំងរមួល ១០,៦ ញ៉ូតុនម៉ែត្រ ដំណើរការជាមួយនឹងប្រព័ន្ធ Electric Power Assist Start ដើម្បីធ្វើឱ្យការបង្កើនល្បឿនអំឡុងពេលចាប់ផ្តើមមានភាពល្អប្រសើរ និងរលូនជាងមុន។

នៅលើទីផ្សារប្រទេសឥណ្ឌូនេស៊ី ម៉ូតូ Yamaha Fazzio 125 Hybrid មានតម្លៃចាប់ពី ១ ៥១៧ដុល្លារឡើងទៅ៕

ប្រភព៖ greatbiker

ផ្ទាំងផ្សាយពាណិជ្ជកម្ម

អីយ៉ាស់! Rivian កំពុងធ្វើការលើទ្វាទ្រុងក្រោយសម្រាប់ភីកអាប់ខ្លួន អាចទម្លាក់ធ្វើជណ្តើរឡើងបាន

[ទីផ្សារបរទេស] រយៈពេលពីរទសវត្សរ៍ចុងក្រោយនេះ រថយន្តភីកអាប់មានការវិវឌ្ឍន៍យ៉ាងខ្លាំង ជាក់ស្តែងមានរូបរាងកាន់តែរឹងម៉ាំ បច្ចេកវិទ្យាកាន់តែទំនើប ហើយកាន់តែពិសេសការផ្ទុកកាន់តែច្រើន។ ជាក់ស្តែង នាពេលថ្មីៗនេះ ក្រុមហ៊ុនផលិតបានស្វែងរកការកែលម្អទៅលើភាពសាមញ្ញនៃឡានភីកអាប់អោយកាន់តែមានភាពទាក់ទាញ និងងាយស្រួលប្រើ ជាមួយទ្វាទ្រុងក្រោយពហុមុខងារ ដោយក្លាយទៅជម្រើសមួយកាន់តែក្តៅគគុក។

បើនិយាយអំពីរថយន្តភីកអាប់មួយចំនួន ជាក់ស្តែងដូចជា Ram បានឌីស្សាញទ្វាខាងក្រោយនៃរថយន្តបែប Swing Door ចំណែក Chevy បានផ្តល់អោយរថយន្ត Silverado របស់ខ្លួននូវ MultiFlex Tailgate ហើយ Ford ក៏កំពុងត្រៀមបង្ហាញចេញនូវការឌីស្សាញថ្មីទៅលើទ្វាក្រោយ សម្រាប់រថយន្ត F-150 របស់ខ្លួនដូចគ្នាផងដែរ ប៉ុន្តែឥឡូវនេះផ្ទាល់ Rivian ក៏កំពុងឈានជើងចូលរួមដូចគ្នាដែរ។

នៅក្នុងប៉ាតង់ដែលបានដាក់ពាក្យជាមួយ USPTO ដែលបានប្រទះឃើញដោយគេហទំព័រ CarBuzz បានបង្ហាញថា Rivian កំពុងធ្វើការលើទ្វាទ្រុងក្រោយភ្ជាប់ដោយមុខងារថ្មីសម្រាប់រថយន្ត R1T ។ ជាមួយប៉ាតង់នេះ បានបង្ហាញថាទ្វាក្រោយផ្នែកកណ្តាលរបស់រថយន្ត R1T អាចបើកទម្លាក់ចុះ ដើម្បីអនុញ្ញាតអោយជាន់ធ្វើជាជណ្តើរឡើងទៅក្នុងទ្រុងក្រោយនៃ Rivian R1T។ ​ហើយនៅជំហៀងនៃរថយន្តក៏បានភ្ជាប់មកជាមួយនឹងជណ្តើឡើងដូចគ្នាដែរ ប៉ុន្តែវាពុំមែនជាបច្ចេកវិទ្យាថ្មីនោះឡើយ ដោយសារតែ Ford បានប្រើប្រាស់ទៅលើរថយន្ត Ford Ranger របស់រួចហើយ។

ជាក់ស្តែង Rivian R1T គឺជារថយន្តភីកអាប់អគ្គិសនីមួយដែលត្រូវបានបង្កើតឡើងជាមួយភាពច្នៃប្រឌិតខ្ពស់ ដែលមិនត្រឹមតែជារថយន្តអគ្គិសនីដែលវាយលុកទីផ្សារដំបូងគេប៉ុណ្ណោះទេ ប៉ុន្តែរថយន្តរថយន្តនេះបានភ្ជាប់មកជាមួយ Gear Tunnel ដ៨វៃឆ្លាតនៅកណ្តាលតួររថយន្ត ដែលអាចទាញធ្វើជាកន្លែងដាក់សម្ភារៈផ្ទះបាយ និងធ្វើជាផ្ទះបាយបានផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Land Rover Australia នឹងចេញលក់រថយន្ត SUV Plug-in hybrid រហូតដល់ ៥ ម៉ូដែលក្នុងឆ្នាំ ២០២២ នេះ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Land Rover នៅក្នុងប្រទេស Australia នឹងធ្វើការដាក់បង្ហាញនៅរថយន្តប្រភេទ SUV ខ្នាតតូច Range Rover Evoque, Range Rover Velar SUV ខ្នាតកណ្តាល និង Land Rover Defender SUV ខ្នាតធំ នៅចុងឆ្នាំនេះ បូករួមទាំងម៉ូដែលកប់បំផុត all-new Range Rover PHEV ផងដែរ។

ក្នុងនោះ Land Rover Australia នឹងពង្រីកត្រកូល Plug-in hybrid របស់ខ្លួនពី ២ ទៅ ៥ ម៉ូដែលក្នុងឆ្នាំ ២០២២ ដែលនឹងឃើញម៉ាកនេះផ្តល់ជូននៅប្រភេទម៉ាស៊ីន plug-in ស្ទើរតែគ្រប់រថយន្ត SUV ខ្លួន។

សម្រាប់ត្រកូល Plug-in hybrid (PHEV) របស់ Land Rover បច្ចុប្បន្នគឺរថយន្ត Range Rover Evoque SUV ខ្នាតតូច ដែលមានតម្លៃចាប់ពី ១០២ ០០១ ដុល្លារ​។

សម្រាប់នៅថ្ងៃទី ២៧ ខែមករា ការកក់បញ្ជាទិញនឹងបើកសម្រាប់រថយន្ត Range Rover PHEV ជំនាន់ថ្មី ដោយជំនួសម៉ូឌែលជំនាន់មុនដែលផ្តល់ជូននៅក្នុងប្រទេសអូស្ត្រាលី ចាប់តាំងពីឆ្នាំ ២០១៨ មុនពេលការចែកចាយលើកដំបូងនៅក្នុងឆមាសទី២នៃឆ្នាំនេះ។

ទន្ទឹមនឹងនេះ រថយន្ត Range Rover Velar plug-in hybrid នឹងអាចបញ្ជាទិញបានចាប់ពីត្រីមាសទី២ ឆ្នាំ ២០២២ ក្នុងខែមេសា ដល់ខែមិថុនា និង The Land Rover Defender នឹងបើកក្នុងត្រីមាសទី៣ ពីខែកក្កដាដល់ខែកញ្ញា។

Evoque P300e ដែលដាក់លក់នៅប្រទេសអូស្ត្រាលីឥឡូវនេះត្រូវបានបំពាក់ដោយម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ turbocharged ទំហំ ៣ស៊ីឡាំង ១៤៧ គីឡូវ៉ាត់ ភ្ជាប់ជាមួយម៉ូទ័រអគ្គិសនី ៨០គីឡូវ៉ាត់ និងអាគុយលីចូម ថាមពល ១៥គីឡូវ៉ាត់ម៉ោង បង្កើយថាមពលសរុបបាន ៣០៤ សេះ និងកម្លាំងរមួល ៥៤០ ញ៉ូតុនម៉ែត្រ ។

ក្នុងនោះ Land Rover អះអាង​ថា​វា​មាន​សមត្ថភាព​កបង្កើនល្បឿនពី ០-១០០គីឡូម៉ែត្រ/ម៉ោង ប្រើរយៈពេល ៦,៤ វិនាទី។ ហើយអាចបើកបរដោយប្រើអគ្គិសនីសុទ្ធបានចម្ងាយ ៦២ គីឡូម៉ែត្រ និងស៊ីប្រេងតែ ២,០ លីត្រ/១០០ គីឡូម៉ែត្រ ព្រមទាំងអាចសាកថ្មពី ០-៨០% ប្រើរយៈពេល ៣០នាទី។

បន្ទាប់​មក​នឹង​ចេញ​លក់​ទំនង​ជា Range Rover Velar PHEV ដែល​ដំណើរការ​ដោយ​ប្រព័ន្ធ ‘P400e’ ផ្គូម​នឹង​ម៉ាស៊ីន​សាំងចំណុះ ២,០ លីត្រ turbo ទំហំ ៤ស៊ីឡាំង ជាមួយ​នឹង​ថាមពល​អាគុយ ១៩,២គីឡូវ៉ាត់ម៉ោង និង​ម៉ូទ័រ​អគ្គិសនី ១០៥គីឡូវ៉ាត់ ​ថាមពល​រួមបញ្ចូល​គ្នាផលិតកម្លាំងបាន ៣៩៨ សេះ និងកម្លាំងរមួល ៦៤០ញ៉ូតុនម៉ែត្រ។ សម្រាប់ការបើកបរប្រើអគ្គិសនីសុទ្ធបានចម្ងាយ ៥៣គីឡូម៉ែត្រ និងអាចបង្កើនល្បឿនពី ០-១០០គីឡូម៉ែត្រ ប្រើរយៈពេល ៥,៤ វិនាទី៕

ចំពោះរថយន្ត Land Rover Defender 110 plug-in hybrid បើកបរដោយអគ្គិសនីបានប្រហែល ៤៣ គីឡូម៉ែត្រ ហើយល្បឿន ០-១០០ គីឡូម៉ែត្រក្នុងមួយម៉ោងប្រើពេល ៥,៦ វិនាទី។ ខណៈម៉ូដែលនេះអាចសាកថ្មពី ០-៨០% ក្នុងរយៈពេលប្រហែល ៣០ នាទីនៅពេលប្រើឆ្នាំងសាក DC ដែលមានកម្លាំង ៥០គីឡូវ៉ាត់ ។

ទន្ទឹមនឹងនេះ ម៉ូដែលកប់បំផុត Range Rover នឹងមានវត្តមាននៅប្រទេសអូស្ត្រាលីក្នុងឆមាសទី២នៃឆ្នាំ ២០២២ នឹងបំពាក់ជាមួយនឹងម៉ាស៊ីនសាំងចំណុះ ៣,០ លីត្រ turbocharged inline-six ជាមួយនឹងម៉ូទ័រអគ្គីសនី ១០៥ គីឡូវ៉ាត់ និងថាមពលអាគុយ ៣៨,២ គីឡូវ៉ាត់ម៉ោង ដែលរួមបញ្ចូលគ្នាផលិតកម្លាំងបាន ៥០២ សេះ និងកម្លាំងរមួល ៧០០ ញ៉ូតុនម៉ែត្រ ព្រមទាំងអាចបង្កើនល្បឿន ០-១០០គីឡូម៉ែត្រ​ ប្រើរយៈពេល ៥,៦ វិនាទី ជាមួយការបើកបរដោយប្រើអគ្គិសនីសុទ្ធបានចម្ងាយចន្លោះ ៨០-១០០គីឡូម៉ែត្រ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចេញហើយ! Honda Genio ស៊េរីឆ្នាំ២០២២ បង្ហាញខ្លួនជាផ្លូវការ

[ទីផ្សារបរទេស] ក្រុមហ៊ុន Honda បានធ្វើការបញ្ចេញនូវម៉ូតូម៉ូឌែល Genio ស៊េរីឆ្នាំ២០២២ ប្រភេទ Scooter ជាមួយនឹងពណ៍ថ្មី និងរូបរាងស្អាត ងាយស្រួលធ្វើដំណើរក្នុងទីក្រុង សម្រាប់ទីផ្សារនៅក្នុងប្រទេសឥណ្ឌូនេស៊ី។

សម្រាប់ម៉ូតូ Honda Genio  នឹងមានពណ៌ស ខ្មៅ ក្រហម និងត្នោត រួមជាមួយនឹងគំរូរូបរាងនៅលើម៉ូតូ ដែលត្រូវបានចាត់ទុកថាជា retro ។ ខណៈពេលដែលស៊ុមគឺជា eSAF ទម្ងន់ស្រាល ប៉ុន្តែមានភាពធន់ខ្ពស់ ហើយកង់ខាងមុខ-ក្រោយមានទាំងទំហំ ១៤ អ៊ីង។

បន្ថែមពីនេះ Honda Genio បានបំពាក់នូវចង្កៀងភ្លើង LED, U-Box នៅក្រោមកៅអីម៉ូតូ សម្រាប់ទុកដាក់អីវ៉ាន់ផ្សេងៗ ជាមួយនឹងរន្ធសាកថ្មស្មាតហ្វូន និងកុងទ័រឌីជីថល។ ព្រមទាំង មានប្រព័ន្ធហ្វ្រាំង CBS ដែលធ្វើឲ្យមានតុល្យភាពរវាងហ្វ្រាំងនៅកង់ខាងមុខ-ក្រោយ ផងដែរ។

ម៉ូតូ Honda Genio ប្រើប្រាស់ម៉ាស៊ីនទំហំ ១ស៊ីទ្បាំង ចំណុះ ១១០ សេសេ ផលិតកម្លាំង ៩សេះ និងកម្លាំងរមួល ៩,៣ ញ៉ូតុនម៉ែត្រ។ ហើយម៉ាស៊ីនរបស់វាដូចគ្នាទៅនឹងម៉ូតូ Scoopy ផងដែរ។

យ៉ាងណាមិញចំពោះម៉ូតូ Honda Genio សេ៊រីឆ្នាំ២០២២ មិនទាន់មានសារព័ត៌ណាបង្ហាញអំពីតម្លៃនៅទ្បើយទេ៕

 ប្រភព៖ greatbiker

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Nissan Rogue ឆ្នាំ២០២២ ចេញលក់ជាផ្លូវការ តម្លៃចាប់ពី ២៤០០០ដុល្លារ

រថយន្ត Nissan Rogue ស៊េរីឆ្នាំ២០២២ បានចេញលក់ជាផ្លូវការ នៅសហរដ្ឋអាមេរិក ដោយមានតម្លៃចាប់ពី ២៤ ២៦០ដុល្លារ។

Nissan Rogue ឆ្នាំ២០២២ ចែកចេញជា ៣ ម៉ូដែល គឺ៖

  • Rogue Sport S FWD មានតម្លៃ ២៤ ២៦០ ដុល្លារ
  • Rogue Sport SV FWD មានតម្លៃ ២៥ ៨៣០ ដុល្លារ
  • Rogue Sport SL FWD មានតម្លៃ ២៨ ៨៩០ ដុល្លារ
  • Rogue Sport S AWD មានតម្លៃ ២៥ ៧៦០ ដុល្លារ
  • Rogue Sport SV AWD មានតម្លៃ ២៧ ៣៣០ ដុល្លារ
  • Rogue Sport SL AWD មានតម្លៃ ៣០ ៣៩០ ដុល្លារ

ជាស្តង់ដារ រថយន្តនេះមានបំពាក់យ៉ាន់កង់ Alloy ទំហំ​ ១៧អ៊ីញ, អេក្រង់កម្សាន្តទំហំ ៧អ៊ី ញអាចភ្ជាប់មុខងារ Android Auto និង Apple CarPlay, មុខងារ Cruise Control, មុខងារ Automatic Emergency Braking with Pedestrian Detection, Rear Automatic Braking, Lane Departure Warning, Blind Spot Warning, Rear Cross Traffic Alert និង High Beam Assist ទៀតផង។

រថយន្ត SUV នេះមានបំពាក់ម៉ាស៊ីនសាំងចំណុះ ២,០លីត្រ ទំហំ ៤ស៊ីឡាំង មានកម្លាំង ១៤១សេះ និងកម្លាំងរមួល ១៩៩ញ៉ូតុនម៉ែត្រ និង ប្រើប្រអប់លេខអូតូ Xtronic CVT៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Acura ចាប់ផ្តើមផលិតឡានស្ព័រ Hybrid ម៉ូដែល Acura NSX Type S ឆ្នាំ២០២២ ហើយ

Acura បានប្រកាសថា ផលិតកម្មនៃរថយន្តស្ព័រ Hybrid របស់ខ្លួនម៉ូដែល NSX Type S ស៊េរីឆ្នាំ ២០២២ បានចាប់ផ្តើមនៅមជ្ឈមណ្ឌលផលិតកម្ម Performance Manufacturing Center (PMC) របស់ខ្លួន នៅទីក្រុង Marysville រដ្ឋ Ohio សហរដ្ឋអាមេរិក ហើយ។

ក្រុមហ៊ុនផលិតរថយន្តជប៉ុនខាងលើនិយាយថា ការផលិតទាំងអស់សរុប ៣០០គ្រឿង ត្រូវបានគេកក់ទុកក្នុងរយៈពេលតិចជាង ២៤ ម៉ោង បន្ទាប់ពីការបើកឲ្យកក់នៅក្នុងខែសីហា។ Acura បន្ថែមថា ផលិតកម្មនៃរថយន្ត NSX Type S នឹងបញ្ចប់មុនដំណាច់ឆ្នាំនេះ។

មកដល់ពេលនេះ ក្រុមហ៊ុន Acura ផលិតបានរថយន្ត NSX Type S ឆ្នាំ២០២២ ចំនួន ២គ្រឿងហើយ ដោយមានពណ៌ប្រផេះគ្រើម Gotham Grey ដូចគ្នា។ សូមបញ្ជាក់ថា រថយន្ត NSX Type S ថ្មីនេះខុសពីម៉ូដែល NSX ធម្មតាត្រង់ថា វាមានបំពាក់យ៉ាន់កង់ ៥កាំ, សម្បកកង់ Pirelli P-Zero, ប្រព័ន្ធ adaptive damper system កែកុនថ្មី, ដំបូល carbon-fiber មកស្តង់ដារ និងសន្យាថាផ្តល់ការបើកបរកាន់តែប្រសើរជាងមុន។

រថយន្ត NSX Type S ឆ្នាំ២០២២ មានបំពាក់ម៉ាស៊ីន twin-turbo V6 ជាមួយប្រព័ន្ធ Hybrid ដែលប្រើម៉ូទ័រអគ្គិសនីចំនួន ៣ អាចបង្កើតកម្លាំងបានសរុប ៦០០សេះ និងកម្លាំងរមួល ៦៦៧ញ៉ូតុនម៉ែត្រ ហើយប្រើប៉ុងពីរ និងប្រអប់លេខអូតូ ៩វគ្គ ប្រភេទ dual-clutch៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

តាមរយៈរូបភាពប៉ាតង់នេះ Land Rover Defender 130 មានតួខ្លួនកាន់តែវែង

[ទីផ្សារបរទេស] កាលពីពេលថ្មីៗនេះកន្លងទៅ មានការប្រទះឃើញនៅរូបភាពរបស់រថយន្ត Land Rover Defender 130 ខណៈពេលនេះ ម៉ូដែលនេះត្រូវបានបញ្ចេញដោយការិយាល័យប៉ាតង់ និងត្រៀមដាក់បង្ហាញនៅចុងខែសីហា។

តាមការសម្គាល់ឃើញដំបូងដោយគេហទំព័រ Autoweek.nl រូបភាពបង្ហាញថា Defender 130 នឹងអាចស្គាល់បានភ្លាមៗព្រោះម៉ូដែលនេះមានរូបរាងដូចទៅនឹង Defender 110 ។

ខណៈពេលដែលរថយន្តនេះត្រូវបានរំពឹងទុក យើងអាចមើលឃើញថាម៉ូដែលនេះនឹងមានដំបូលរាបស្មើ និងផ្នែកខាងក្រោយវែង។ ខណៈ Land Rover មិនបាននិយាយច្រើនអំពីម៉ូដែលនេះទេ ប៉ុន្តែការបង្ហាញពីឆ្នាំ ២០១៩ បានស្នើថា Defender 130 នឹងមានកៅអីចំនួន ៨ ដែលមានប្រវែងសរុប ៥,១០០​ ម.ម​  ។ ប្រសិនបើប្រវែងលេចចេញនេះជាការពិត នោះម៉ូដែលនេះនឹងមានប្រវែង ៣៤០ ម.ម វែងជាង Defender 110 បើទោះបីជាមានប្រវែងគន្លាតកង់មុខ-ក្រោយ ៣,០២០ ម.ម ដូចគ្នាក៏ដោយ។

បើនិយាយអំពីផ្នែកម៉ាស៊ីនវិញ រថយន្តនេះនឹងមានជម្រើសម៉ាស៊ីនចំណុះ ២,០ លីត្រ turbocharged ទំហំ ៤ស៊ីឡាំង ផលិតកម្លាំងបាន ២៩៦ សេះ និងកម្លាំងរមួល ៤០០ ញ៉ូតុនម៉ែត្រ និងម៉ាស៊ីន hybrid ចំណុះ ៣,០​ លីត្រ inline-six ផលិតកម្លាំងបាន ៣៩៥ សេះ និងកម្លាំងរមួល ៥៥០ ញ៉ូតុនម៉ែត្រ និងម៉ាស៊ីនចំណុះ ៥,០ លីត្រ supercharged ទំហំ ៨ស៊ីឡាំង ផលិតកម្លាំងបាន ៥១៨​ សេះ និងកម្លាំងរមួល ៨៤៦ ញ៉ូតុនម៉ែត្រ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

DFSK Glory 560 ឆ្នាំ២០២២ ចំនួន ១០០ គ្រឿងដំបូង នឹងដឹកឲ្យអតិថិជនថៃ​ក្នុង​ខែ​នេះ

[ទីផ្សារបរទេស] ក្រុមហ៊ុន Dongfeng ប្រទេសចិននឹងធ្វើការ​ដឹក​ជញ្ជូនរថយន្ត​ DFSK Glory 560 ចំនួន ១០០ ​គ្រឿង​ដំបូង ទៅកាន់អតិថិជន ​ក្នុង​ខែ​មករា​ឆ្នាំ២០២២នេះ។

ក្រុមហ៊ុន EV Halyconic បានប្រកាសថានឹងត្រៀមខ្លួនរួចជាស្រេចក្នុងការចែកចាយរថយន្តប្រភេទ SUV ស៊េរីថ្មី DFSK Glory 560 ចំនួន ១០០ គ្រឿងដំបូងដល់អតិថិជនថៃក្នុងខែមករានេះដើម្បីគាំទ្រសេវាកម្មក្រោយពេលលក់ជាមួយនឹងកញ្ចប់ថែទាំដោយឥតគិតថ្លៃរយៈពេល ៥ ឆ្នាំ ឬ ១០០០,០០០ គីឡូម៉ែត្រ។

ចំពោះការឌីហ្សាញខាងក្រៅវិញ រថយន្ត DFSK Glory 560 បានបំពាក់ដោយចង្កៀងមុខ អំពូលបំភ្លឺពេលថ្ងៃ ចង្កៀងកាត់អ័ព្ទខាងមុខ និងក្រោយប្រភេទ LED, ដំបូលបើកខាងលើ Panoramic Sunroof និងយ៉ាន់ស្ព័រទំហំ ១៧ អ៊ីញ។ បន្ថែមពីនេះរថយន្ត DFSK Glory 560 ក៏បំពាក់នូវអេក្រង់ប្រព័ន្ធកម្សាន្ត HD ៨ អ៊ីញ, ប្រព័ន្ធ GPS, ប្រព័ន្ធហ្វ្រាំងដៃអគ្គិសនី និងKeyless Entry។

លើសពីនេះរថយន្ត DFSK Glory 560 ក៏បានបំពាក់នូវប្រព័ន្ធសុវត្ថិភាពដូចជា៖ EPS Stability Control, TCS Traction Control Styem, EBA Brake Assis, ABS/EBD Braking Styem, Park Sensor, Dual Front Airbags និងប្រព័ន្ធព្រមានសម្រាប់ខ្សែក្រវ៉ាត់កៅអីខាងមុខផងដែរ។

រថយន្ត DFSK Glory 560 ប្រើប្រាស់ម៉ាស៊ីន​សាំង ១,៥លីត្រ Turbo ផលិតកម្លាំង ១៥០ សេះ និងកម្លាំងរមួល ២២០​​ ញ៉ូតុនម៉ែត្រ រត់ដោយកង់ខាងមុខ ជាមួយប្រអប់លេខអូតូ CVT ។ យ៉ាងណាមិញចំពោះ DFSK Glory 560 ស៊េរីឆ្នាំ២០២២ មានតម្លៃចាប់ពី ២២ ៦៨៥ ដុល្លារឡើងទៅ៕

ប្រភព៖ Sanook

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រោងចក្រផលិតឡាន SUV របស់ BMW នៅអាមេរិក សាងបានកំណត់ត្រាថ្មី

[ទីផ្សារបរទេស] BMW បានប្រកាសថារោងចក្រ Spartanburg ដែលស្ថិតនៅសហរដ្ឋអាមេរិកបានបង្កើតកំណត់ត្រាផលិតថ្មីមួយកាលពីឆ្នាំ២០២១ ដោយមានរថយន្តប្រភេទ SUV ៤៣៣ ៨១០គ្រឿង បានរំកិលចេញពីសង្វាក់ផលិតកម្ម។

តួលេខនេះគឺមានកំណើន ២០% ធៀបនឹងឆ្នាំ២០២០ ហើយថែមទាំងបានបំបែកកំណត់ត្រាដែលសាងបានកាលពីឆ្នាំ២០១៩ ដែលពេលនោះផលិតបាន ៤១១ ៦២០គ្រឿង។ បន្ថែមពីនេះដែររោងចក្រក៏អាចផលិតរថយន្ត PHEV បានសរុបប្រមាណ ៧ម៉ឺនគ្រឿង ដែលមានកំណើន ៤៨% ធៀបនឹងឆ្នាំ២០២០។

ក្នុងចំណោមរថយន្តដែលបានផលិត ត្រូវបានលក់ចេញទៅកាន់ទីផ្សារអាមេរិកចំនួន ១៧៩ ៨៤០គ្រឿង ខណៈរថយន្តដែលសេសសល់បាននាំចេញទៅកាន់ទីផ្សារក្រៅស្រុក។ ចំនួនលក់ចេញពីរោងចក្រនេះនៅសហរដ្ឋអាមេរិក គឺមានចំណែក ៥៣,៤% នៃចំនួនលក់ទាំងអស់របស់ BMW នៅសហរដ្ឋអាមេរិក៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+