ផ្ទាំងផ្សាយពាណិជ្ជកម្ម

មើលលទ្ធផលលក់របស់ Mini បានដឹងថាឡានអគ្គិសនីពិតជាផ្ទុះខ្លាំង

[ទីផ្សារបរទេស] រថយន្ត Mini Cooper SE បានបិទបញ្ចប់ទំព័រឆ្នាំ២០២១ របស់ក្រុមហ៊ុន Mini ជារថយន្តពេញនិយមជាងគេ ដែលបង្ហាញថា Mini សម្រេចចិត្តមិនខុសនោះទេក្នុងការផ្លាស់ខ្លួនទៅជាក្រុមហ៊ុនរថយន្តអគ្គិសនីសុទ្ធនៅក្នុងឆ្នាំ២០៣០។

ចំនួនលក់របស់ Mini នៅទូទាំងពិភពលោកបានកើនឡើង ៣,៣% ដែលមានសរុប ៣០២ ១៤៤គ្រឿង ប៉ុន្តែអ្វីដែលរីកចម្រើនខ្លាំង​ជាងគេគឺរថយន្តប្រើថាមពលអគ្គិសនីដែលមានកំណើន ៦៤,៣% ធៀបនឹងចំនួនលក់កាលពីឆ្នាំ២០២០ ឡើងដល់ ៥៣ ២៤៣គ្រឿង។

ទន្ទឹមនឹងនោះផងដែររថយន្តអគ្គិសនីសុទ្ធ Cooper SE មានកំណើនការលក់រហូតដល់ ៩៨,២% អាចលក់ចេញបានសរុប ៣៤ ៨៥១គ្រឿង។ រថយន្ត Mini Cooper SE Countryman ALL4 ជាប់ជារថយន្តប្រើថាមពលអគ្គិសនីលក់ដាច់លំដាប់ទីពីរជាមួយចំនួនលក់ ១៨ ៣៩២គ្រឿង ដែលមានកំណើន ២៤,២% ធៀបនឹងឆ្នាំចាស់។

អាល្លឺម៉ង់គឺជាទីផ្សារធំជាងគេសម្រាប់ Mini Cooper SE ជាមួយចំនួនលក់ជាង ១ម៉ឺនគ្រឿង ខណៈដែលប្រទេសអ៉ីស្លង់ឃើញមានកំណើនចំនួនលក់រថយន្តអគ្គិសនីរហូតដល់ ១០០% ដោយសារវាជាប្រទេសដំបូងគេដែល Mini ប្រើយុទ្ធសាស្ត្រលក់តែរថយន្តអគ្គិសនីសុទ្ធ៕

 

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Cute ណាស់! រថយន្តអគ្គិសនី ORA Ballet Cat ២០២២​ មានតម្លៃជាង ២ ម៉ឺនដុល្លារ ក្នុងទីផ្សារប្រទេសចិន

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Great Wall Motor Group បានធ្វើការដាក់បញ្ចេញនៅរថយន្តអគ្គិសនី ORA Ballet Cat ដែលមានរូបរាងស្រដៀងគ្នាទៅនឹងម៉ូដែល Volkswagen Beetle ហើយក៏ជាកូនភ្លោះរបស់ ORA Punk Cat ផងដែរ។

ក្នុងនោះដែរ Ballet Cat ផ្តោតលើអតិថិជនជាមនុស្សស្រីកាន់តែច្រើន ដោយរថយន្តនេះមានតួប្រវែងសរុប ៤,៤០១ ម.ម, ទទឹង ១,៨៨០ ម.ម, កម្ពស់ ១,៦៣៣ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ​ ២,៧៥០ ម.ម។ ហើយ​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​អាច​រក​ទិញ​បាន​នៅ​ត្រីមាស​ទី​មួយ​ក្នុង​ឆ្នាំ២០២២នេះ ដែលមានតម្លៃ ២០ ៤៩៥ ដុល្លារ។

បើមើលតាមរូបភាព ORA Ballet Cat បានភ្ជាប់មកជាមួយរចនាប័ទ្ម តួ មានទ្វារ៥ ជាមួយ retro style។ ដោយ​ការ​រចនា​កាង​ខាងមុខ និង​ខាងក្រោយ​​ស្រដៀង​ទៅនឹង​កាង​ដែក​របស់ VW Beetle ជំនាន់​ដើម ដោយ​បាន​បន្ថែម​ជាមួយនឹង​ការ​តុបតែង​ដោយ​ក្រូម៉េ​ជុំវិញ​រថយន្ត​។

ខណៈរថយន្តនេះបំពាក់ជាមួយថាសកង់ស្ព័រទំហំ ១៨ អ៊ីញ ប៉ុន្តែ ORA Ballet Cat ប្រើប្រាស់សំបកកង់រថយន្ត Goodyear Efficient Grip Performance SUV ជំនួសឱ្យសំបកកង់រថយន្តធម្មតា។ ខណៈរថយន្តនេះមានទម្ងន់ ១,៧៨០ គីឡូក្រាម។

ចូលទៅកាន់ផ្នែកម៉ាស៊ីន ORA Ballet Cat មានម៉ូទ័រអគ្កិសនីដែលផលិតកម្លាំងបាន ១៧១ សេះ និងកម្លាំងរមួល ២៥០ ញ៉ូតុនម៉ែត្រ ម៉ូទ័រអេឡិចត្រិចត្រូវបានដំឡើងនៅខាងមុខរថយន្ត ដោយភ្ជាប់មកជាមួយអាគុយ ៦០,៥ គីឡូវ៉ាត់ ។ ដែលអាចបើកបរបានប្រហែល ៥០០ គីឡូម៉ែត្រក្នុងការសាកម្តង យោងតាមការធ្វើតេស្តស្តង់ដារ CLTC របស់ចិន ជាមួយនឹងអាគុយតូចជាងមុនផ្តល់ជូនចម្ងាយបើកបរ ៣០៨ គីឡូម៉ែត្រ និង ៤០១ គីឡូម៉ែត្រជាជម្រើសមួយផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Honda Click 160 ឆ្នាំ២០២២ ត្រៀមបង្ហាញខ្លួន ជាមួយការឌីហ្សាញកាន់តែស្ព័រ និងបំពាក់ដោយហ្រ្វាំងឌីសមុខ-ក្រោយ

[ទីផ្សារបរទេស] កាលពីពេលថ្មីៗនេះ មានព័ត៌មានពីប្រទេសឥណ្ឌូនេស៊ី បាននិយាយថា Click 160 នឹងមានបំពាក់មកជាមួយហ្វ្រាំងឌីសបន្ថែមនៅខាងក្រោយ ដែលនេះមានន័យថា ម៉ូតូស្កូតឺនេះ នឹងមានហ្វ្រាំងឌីសទាំងខាងមុខ និងខាងក្រោយ។ ខណៈពេលម៉ូឌែលបច្ចុប្បន្ននេះបំពាក់តែហ្វ្រាំងឌីសខាងមុខប៉ុណ្ណោះ ដោយខាងក្រោយបំពាក់ហ្វ្រាំងតាំបួ។

ជាក់ស្តែងសម្រាប់ថាមពលម៉ាស៊ីននៃម៉ូតូ Click 160 នឹងត្រូវបានវំពឹងថាម៉ូតូនេះនឹងបំពាក់ដោយម៉ាស៊ីន eSP + ចំណុះ ១៥៧ សេសេ ដែលត្រូវបានអភិវឌ្ឍន៍ទៅលើកម្លាំង និងការសន្សំសំចៃប្រេង ដើម្បីជួយបំពេញតម្រូវការរបស់អ្នកប្រើប្រាស់។

ចំពោះការរចនាវិញ គេរំពឹងថា Click 160 នឹងនៅតែផ្អែកលើការរចនារបស់ Click 150 ស៊េរីឆ្នាំ២០២១ ជាមួយនឹងរូបរាងបែបស្ព័រ និងទំនើបដោយបំពាក់ដោយភ្លើង LED និងកុងទ័រឌីជីថល LCD ផងដែរ។

ទោះជាយ៉ាងណាក៏ដោយតួរគ្រោងដែលប្រើនៅលើ Click 160 នឹងក្លាយជាតួរគ្រោងប្រភេទថ្មីដែលក្រុមហ៊ុន Honda បានប្រើប្រាស់លើម៉ូដែលម៉ូតូស្កូតឺជាច្រើនដោយសារគុណសម្បត្តិនៃស្ថេរភាព និងទម្ងន់ស្រាលរបស់វា។

យ៉ាងណាមិញបច្ចុប្បន្ន Honda Click 160 កំពុង​ត្រូវ​បាន​ដាក់​លក់​ក្នុង​ទីផ្សារ​ប្រទេស​វៀតណាម​ជា​ម៉ូដែល​ដែល​នាំ​ចូល​ពី​ប្រទេស​ថៃ​ ​មានជម្រើស ២ ម៉ូឌែល Honda Click 125cc និង 150cc មានតម្លៃចាប់ពី ២,៧៣៦ ដុល្លារ និង ៣,៧៩៦ ដុល្លារសម្រាប់ទីផ្សារនៅវៀតណាម៕

ប្រភព៖ 24h

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ខ្លាំងមែន! Ford Bronco Everglades ២០២២​ ធ្វើតេស្តបើកបរសាកល្បងនៅលើព្រិល

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Ford មានគម្រោងដាក់បញ្ចេញរថយន្ត Ford Bronco Raptor នៅចុងឆ្នាំនេះ ប៉ុន្តែវាមិនមែនជា Bronco ថ្មីតែមួយគត់នៅទេ ខណៈដែលក្រុមហ៊ុនបានបញ្ជាក់រួចមកហើយនៅផែនការសម្រាប់ប្រភេទ Everglades ។ ខណៈដែលលោក Mike Levine របស់ក្រុមហ៊ុន Ford បានបង្ហោះរូបភាពនៃរថយន្ត SUV ដែលកំពុងធ្វើតេស្តនៅ កន្លែងធ្លាក់ព្រិលដ៏ល្បីល្បាញនៅលើ Death Valley ។

ទន្ទឹមនឹងនេះ Bronco Everglades ត្រូវបានគេគ្រោងនឹងបំពាក់កង់ពិសេសដែលប្រើសំបកកង់ប្រភេទ Goodyear Territory MT ទំហំ ៣៥ អ៊ីញ។ រថយន្តនេះមានទ្វារបួន ហើយមានបាតខ្ពស់ពីដី ១១,៥ អ៊ីញ ដូច្នេះវាមានសុវត្ថិភាពក្នុងការសន្មត់ថាអាចបើកនៅព្រិលច្រើនបានយ៉ាងអស្ចារ្យ ដូចដែលយើងអាចមើលឃើញសញ្ញាអូសជាក់ស្តែង។

​ចំពោះផ្នែកម៉ាស៊ីនវិញ​ ដោយរថយន្ត Bronco Everglades នឹងមានលក់ក្នុងរដូវក្តៅ ទំនងជាបំពាក់ជាមួយម៉ាស៊ីនចំណុះ ២,៣ លីត្រ​ EcoBoost ទំហំ ៤ស៊ីឡាំង ផលិតកម្លាំងបាន ៣០០ សេះ និងកម្លាំងរមួល ៤៤០ ញ៉ូតុនម៉ែត្រ​ ក្នុងនោះដែរ អតិថិជនក៏អាចមានជម្រើសបញ្ជាទិញនៅម៉ាស៊ីនចំណុះ ២,៧ លីត្រ EcoBoost V6 ដែលអាចផលិតកម្លាំងបាន ៣៣០ សេះ និងមកម្លាំងរមួល ៥៦២ ញ៉ូតុនម៉ែត្រផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Ford Cambodia បើកទទួលការកក់ជាផ្លូវការនៃរថយន្ត Ford Ranger ស៊េរីថ្មី២០២៣

ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ម.ក ដែលជាក្រុមហ៊ុននាំចូល និងចែកចាយផ្ដាច់មុខនូវរថយន្ត Ford គ្រប់ប្រភេទក្នុងទីផ្សារប្រទេសកម្ពុជាបានប្រកាសបើកទទួលការកក់ជាផ្លូវការជាមួយនឹងរថយន្ត Ford Ranger ស៊េរីថ្មី ២០២៣ ជាមួយនឹងតម្លៃពិសេស។

អស់រយៈពេលជាច្រើនឆ្នាំហើយដែលរថយន្ត​ Ford បានរក្សានូវភាពរឹងមាំ និងសមត្ថភាពលើសពីដៃគូប្រកួតប្រជែង ហើយឆ្នាំនេះ Ford សម្រេចចិត្តបញ្ចេញនូវរូបរាងថ្មីទាំងស្រុងនៃត្រកូល Ford Ranger ដើម្បីឲ្យកាន់តែមានភាពលេចធ្លោ និងជាពិសេសនឹងផ្តល់នូវរូបរាង បទពិសោធន៍ថ្មីជូនដល់អតិថិជន។

ជឿជាក់ថាតាមរយៈការផ្លាស់ប្តូររូបរាងថ្មីទាំងស្រុងនេះ Ford Ranger ស៊េរីថ្មីនេះនឹងបំបែកកំណត់ត្រាលក់ថ្មីជាមួយនឹងតូលេខដ៏ច្រើនពុំធ្លាប់មាន។ រថយន្ត Ford Ranger ស៊េរីថ្មីឆ្នាំ ២០២៣ បានបំពាក់ជាមួយនឹងម៉ាស៊ីន Bi-Turbo ស៊េរីថ្មី, ប្រអប់លេខ ១០ វគ្គអូតូ ដែលធ្វើឲ្យការបើកបរមានភាពរលូន

ហើយអ្វីដែលអតិថិជនទាំងអស់គ្នាកំពុងតែទន្ទឹមរង់ចាំនោះគឺបានមកដល់ហើយគឺការបំពាក់ប្រព័ន្ធកាមេរ៉ាសុវត្ថិភាព ៣៦០ ដឺក្រេមួយជុំវិញរថយន្តតែម្តង សេនសឺផ្នែកខាងមុខ និងផ្នែកខាងក្រោយ បូករួមជាមួយនឹងអេក្រង់បញ្ឈរទំហំធំរហូតដល់ទៅ ១២ អ៊ីញ ដែលផ្តល់រូបភាពរស់រវើក និងទិន្នន័យយ៉ាងលម្អិត

កុងទ័រឌីជីថលរចនាថ្មីទាំងស្រុងទំហំ ៨អ៊ីញ ក្រៅពីនេះនៅមានប្រព័ន្ធសុវត្ថិភាព និងបច្ចេកវិទ្យាជំនាន់ចុងក្រោយដែលជួយសម្រួលដល់អ្នកប្រើប្រាស់ជាច្រើនទៀតដូចជា៖ ប្រព័ន្ធគ្រប់គ្រងការបើកបរគ្រប់ស្ថានភាពផ្លូវ (On- and Off- Road Drive Modes) ដែលកាលពីមុនមានបំពាក់តែប្រភេទ Ranger Raptor តែប៉ុណ្ណោះ តែឥឡូវនេះប្រព័ន្ធនេះក៏មានបំពាក់លើរថយន្ត Ford Ranger ស៊េរីថ្មី ២០២៣ដែរ

ប្រព័ន្ធហ្វ្រាំងដៃអេឡិចត្រូនិច​ ប្រព័ន្ធសាកថ្មទូរស័ព្ទឥតខ្សែ និងការបំពាក់នូវម៉ាស៊ីនត្រជាក់ផ្នែកខាងក្រោយ។ល។ រថយន្ត Ford Ranger ស៊េរីថ្មីឆ្នាំ ២០២៣ មាន ៥ពណ៍សម្រាប់ជ្រើសរើសដូចជា៖ ស ខ្មៅ ប្រផេះ ទឹកប្រាក់ និងទឹកក្រូច។

សម្រាប់ព័ត៍មានបន្ថែមលោកអ្នកអាចអញ្ជើញទៅសាកសួរនៅតាមបណ្តាសាខាអគារតាំងបង្ហាញរថយន្ត Ford និងទំនាក់ទំនងទៅតាមលេខទូរស័ព្ទដូចខាងក្រោម៖

  • អគារតាំងបង្ហាញសាខាផ្លូវ ព្រះមុនីវង្ស ដែលស្ថិតនៅអគារលេខ 444 ផ្លួវព្រះមុនីវង្ស ជាប់ទូតវៀតណាម លេខទូរស័ព្ទទំនាក់ទំនង៖ 078 999 773
  • អគារតាំងបង្ហាញសាខា ទឹកថ្លា ដែលស្ថិតនៅតាមបណ្តោយផ្លូវទៅព្រលានយន្តហោះ លេខទូរស័ព្ទទំនាក់ទំនង៖ 095 939 939
  • អគារតាំងបង្ហាញសាខា ទួលសង្កែ ដែលស្ថិតនៅលើផ្លូវ 105 ជិតផ្សារសាំហាន់ លេខទូរស័ព្ទទំនាក់ទំនង៖ 078 935 935
  • អគារតាំងបង្ហាញសាខាខេត្ត សៀមរាប ដែលស្ថិតនៅអគារលេខ 593 តាមបណ្តោយផ្លូវជាតិលេខ​ 6A លេខទូរស័ព្ទទំនាក់ទំនង៖ 077 666 357
  • អគារតាំងបង្ហាញសាខាខេត្ត កំពង់ចាម ដែលស្ថិតនៅអគារលេខ 940 តាមបណ្តោយផ្លូវជាតិលេខ​ 7 ភូមិបឹងស្នាយ សង្កាត់សំបូមាស ក្រុងកំពង់ចាម លេខទូរស័ព្ទទំនាក់ទំនង៖ 078 999 883៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចេញហើយ! ម៉ូតូ SYM Joyride 300 ស៊េរីឆ្នាំ២០២២ នឹងប្រើប្រាស់ម៉ាស៊ីនដូច GPX Dron 300

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតម៉ូតូតៃវ៉ាន់ SYM បានធ្វើការបញ្ចេញនូវម៉ូតូប្រភេទ Big Scooter ម៉ូឌែល Joyrdie 300 ស៊េរីឆ្នាំ២០២២ ដោយប្រើប្រាស់ម៉ាស៊ីនដូចទៅនឹងម៉ូតូ GPX Drone 300ផងដែរ។

សម្រាប់ម៉ូតូ SYM Joyride 300 ប្រើប្រាស់ម៉ាស៊ីនចំណុះ ២៨០ សេសេ ផលិតកម្លាំង ២៦ សេះ និងកម្លាំងរមួល ២៦ ញ៉ូតុនម៉ែត្រ ព្រមទាំងបំពាក់នូវកង់ខាងមុខទំហំ ១៥ អ៊ីង និងក្រោយទំហំ ១៤ អ៊ិញ។

បន្ថែមពីនេះ ម៉ូតូ SYM Joyride 300 បានបំពាក់នូវចង្កៀង LED, កុងទ័រឌីជីថល LCD ជាមួយនឹងប្រព័ន្ធតេលេបញ្ជាសោរពីចម្ងាយ។ លើសពីនេះវាក៏មានរន្ធ USB 2.0  និងប្រអប់ដាក់ឥវ៉ាន់ក្រោមកៅអីអាចដាក់មួកសុវត្ថិភាពបាន ២ ផងដែរ។

យ៉ាងណាមិញចំពោះតម្លៃនៃម៉ូតូ SYM Joyride 300 ស៊េរីឆ្នាំ២០២២ មិនទាន់បានបញ្ជាក់ជាផ្លូវការនៅទ្បើយទេ៕

ប្រភព៖ greatbiker

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Honda បាននាំយកគំរូ Honda HR-V e:HEV Modulo X Concept ទៅកាន់កម្មវិធី Tokyo Auto Salon ២០២២

[ទីផ្សារបរទេស] នៅក្នុងកម្មវិធី Tokyo Auto Salon ២០២២ ក្នុងប្រទេសជប៉ុន កាល​ពី​ថ្ងៃ​ទី​១៤-១៦ ខែ​មករា កន្លង​ទៅ ក្រុមហ៊ុនផលិតរថយន្ត Honda បានធ្វើការដាក់បង្ហាញនៅគំរូរថយន្ត Honda HR-V e:HEV X Concept ដែលជាគំរូរថយន្តដែលបានកំណត់ដោយរោងចក្រ ហើយត្រូវបានគេរំពឹងថានឹងចេញជាផ្លូវការនាចុងឆ្នាំនេះ។

សម្រាប់ចំនុចលេចធ្លោមួយនៃស្តង់របស់ Honda ក្នុងកម្មវិធី Tokyo Motor Show កន្លងមកគឺ Honda HR-V e:HEV Modulo X (ឬ Honda Vezel នៅក្នុងទីផ្សារជប៉ុន) ដែលត្រូវបានតុបតែងជាមួយនឹងភាពស្ព័រ។

ក្នុងនោះដែរ គំរូរថយន្ត Honda HR-V e:HEV Modulo X ដែលបានបង្ហាញនៅទីនេះ មានតួខ្លួនពណ៌ Premium Crystal Red ដែលខុសប្លែកពីប្រភេទធម្មតាទាំងស្រុង។ ខណៈប៉ាណាខាងមុខ និងកាងខាងមុខដែលត្រូវបានរចនាឡើងជារាងអក្សរ X ពណ៌ខ្មៅ ដែលភ្ជាប់ទៅនឹងចង្កៀងមុខ និង Spoiler ដែលត្រូវបានរចនាឡើងយ៉ាងពិសេស ខណៈ​ពេល​ដែល​ផ្នែក​ជំហៀង​ត្រូវ​បាន​បំពាក់ដោយថាស​កង់​ពណ៌​ខ្មៅ Modulo ទំហំ ១៨ អ៊ីញផងដែរ។ លើសពីនេះរថយន្តនេះក៏ទទួលបាននូវការអភិវឌ្ឍន៍បន្ថែមទៅលើប្រព័ន្ធ Suspension ផងដែរ។

បើនិយាយពីផ្នែកខាងក្នុង បានបំពាក់មកជាមួយកៅអី ដែលមានអក្សរឡូហ្គូ Modulo X-emblazoned នៅផ្នែកខាងក្រោយ ដៃចង្កូតដែលស្រោបដោយស្បែកជាមួយនឹងថ្នេដេរពណ៌ក្រហម ប៊ូតុងចាប់ផ្តើមម៉ាស៊ីនមានឡូហ្គោ Modulo X និងអេក្រង់កំសាន្ត ដែលអាចបង្ហាញក្រាហ្វិក Modulo X ជាដើម។

រថយន្តនេះដំណើរការដោយម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ ទំហំ ៤ ស៊ីឡាំង  ផលិតកម្លាំងបាន ១០៦ សេះ និងកម្លាំងរមួល ១២៧ ញ៉ូតុនម៉ែត្រ និងដំណើរការជាមួយម៉ូទ័រអគ្គិសនីដែលមានកម្លាំង ១៣១ សេះ និងកម្លាំងរមួល ២៥៣ ញ៉ូតុនម៉ែត្រ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota និង Daihatsu បានផ្អាកដំណើរការផលិតរថយន្តនៅរោងចក្រក្នុងស្រុកមួយចំនួន

[ទីផ្សាបរទេស] ថ្មីៗនេះក្រុមហ៊ុន Toyota និង Daihatsu បានផ្អាកដំណើរការផលិតរថយន្តនៅរោងចក្រក្នុងស្រុកមួយចំនួនដោយសារមានបុគ្គលិកឆ្លងជំងឺវីរុសកូវីត១៩ បំលែងខ្លួនថ្មី SARS-CoV-2 ។ នេះបើតាមយោងការចុះផ្សាររបស់សារព័ត៌មាន response.jp នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២២ នេះ។

នៅរោងចក្រ Tsutsumi របស់ក្រុមហ៊ុន Toyota  ដែលផលិតរថយន្ត Corolla Sport និង Camry មានបុគ្គលិកប្រុសចំនួន ១៤ នាក់ត្រូវបានគេរកឃើញថាមានផ្ទុកមេរោគ។ ចាប់ពីថ្ងៃទី ១៩ ដល់ថ្ងៃទី ២២ ខែមករា សង្វាក់ផលិតកម្មទីពីររបស់រោងចក្រនឹងត្រូវផ្អាក។

នៅរោងចក្រទីពីររបស់ Daihatsu នៅ Shiga បុគ្គលិកជាង ៣០ នាក់បានឆ្លងមេរោគ។ សម្រាប់វេនយប់នៅរោងចក្រ Shiga ក្នុងខេត្ត Shiga ដែលផលិត Rocky, Rise, Tanto , Chiffon និង Move Canvas នឹងត្រូវលុបចោលចាប់ពីថ្ងៃទី ១៩ ដល់ថ្ងៃទី ២១ ខែមករា។

លើសពីនេះ រោងចក្រ Ikeda ដែលផលិត Thor/Roomy/Justy, Boon/Passo នឹងត្រូវប្តូរតៅធ្វើនៅវេនយប់វិញ ចាប់ពីថ្ងៃទី ១៨ និង ១៩ ខែមករា ដោយសារកង្វះខាតផ្នែកផ្គត់ផ្គង់ ដោយសារការរីករាលដាលនៃមេរោគថ្មីនេះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota បានបញ្ចេញរូបភាព Teaser របស់រថយន្ត Toyota Sequoia មុនពេលចេញជាផ្លូវការ

[ទីផ្សារបរទេស] កាលពីពេលថ្មីៗនេះកន្លងទៅ ក្រុមហ៊ុន Toyota បានធ្វើការបញ្ចេញរូបភាព Teaser នៃរថយន្ត SUV ស៊េរីថ្មី តាមរយៈ Twitter ខណៈក្នុងសេចក្តី​ប្រកាស​នេះបាន​បញ្ជាក់​ថា នឹងមានអ្វី​ដែល​អស្ចារ្យ​នឹង​កើត​ឡើង​ក្នុង​ត្រកូល SUV របស់ Toyota។

រូបភាពនេះបង្ហាញតែផ្នែកម្ខាងនៃរថយន្ត SUV ដែលហៀបនឹងចេញលក់ប៉ុណ្ណោះ។ នេះរាប់បញ្ចូលទាំងកង់ខាងក្រោយមើលទៅដូចជារថយន្តភីកអាប់ Toyota Tundra ថ្មីដែលត្រូវបានបង្ហាញខ្លួន, ស៊ុមកញ្ចក់​​ក្រូម៉េ​រាង​មូល និង​ចង្កៀងខាង​ក្រោយ​ LED ស្រដៀង​នឹង Mitsubishi Outlander ផងដែរ។

សម្រាប់រថយន្ត Toyota Sequoia ជំនាន់ទី២ បច្ចុប្បន្នត្រូវបានបញ្ចេញក្នុងឆ្នាំ២០០៧ ជាមួយនឹងបានអភិវឌ្ឍន៍នៅក្នុងឆ្នាំ ២០១៧ និងបានបន្ថែមកញ្ចប់ TRD Pro Package ក្នុងឆ្នាំ ២០១៩។ សម្រាប់ម៉ូដែលថ្មីនេះ ត្រូវបានរំពឹងថានឹងប្រើប្រាស់គ្រោងឆ្អឺង TNGA-F platform និងម៉ាស៊ីនចំណុះ ៣,៥ លីត្រ Twin-Turbo ដូចគ្នានឹងរថយន្តភីកអាប់ Toyota Tundra។

ទោះជាយ៉ាងណាក៏ដោយ ក្រុមហ៊ុនផលិតរថយន្តនេះ មិនទាន់បានបង្ហើបថា តើនៅពេលណាដែលរថយន្ត Toyota Sequoia ថ្មីនឹងត្រូវដាក់បង្ហាញខ្លួនជាផ្លូវការនោះទេ។ គ្រាន់​តែ​និយាយ​ថា​ក្នុង​ពេល​ឆាប់​ៗ​នេះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Yamaha EMF ស៊េរីឆ្នាំ២០២២ ម៉ូតូអគ្គិសនីថ្មីមានទម្ងន់សរុប ១១៤ គីទ្បូក្រោម

[ទីផ្សារបរទេស] ក្រុមហ៊ុន Yamaha បានធ្វើការបញ្ចេញនូវម៉ូតូអគ្គិសនីប្រភេទ Scooter ម៉ូឌែល EMF ស៊េរីឆ្នាំ២០២២  ជាមួយនឹងការរចនាប្រកបដោយភាពទាក់ទាញបំផុត និងមានទម្ងន់សរុប ១១៤ គីទ្បូក្រោម។

សម្រាប់ម៉ូតូ Yamaha EMF បំពាក់នូវចង្កៀងមុខ-ក្រោយ LED, កុងទ័រឌីជីថល LCD អាចភ្ជាប់ជាមួយនឹងទូរស័ព្ទតាមរយៈកម្មវិធី Y-Connect និងអ្វីដែលជា គួរឱ្យចាប់អារម្មណ៍នោះគឺថាវាប្រើកាត NFC ជំនួសឱ្យសោពីចម្ងាយ។

បន្ថែមពីនេះម៉ូតូ Yamaha EMF ប្រើប្រាស់សំបកកង់ Gambot, ថាស់កង់ស្ព័រទំហំ ១០ អ៊ីញ ហ្វ្រាំងឌីសមុខ-ក្រោយ និងប្រព័ន្ធហ្វ្រាំង UBS។

ម៉ូតូ Yamaha EMF បំពាក់នូវម៉ូរទ័រអគ្គិសនី ដែលអាចផលិតកម្លាំងបាន ១០,៣សេះ និងកម្លាំងរមួល ២៦ ញ៉ូតុនម៉ែត្រ និងអាចបង្កើតល្បឿនពី ០ ដល់ ៥០ គីទ្បូម៉ែត្រក្នុង ១ ម៉ោង ត្រឹមតែ ៣,៥វិនាទីប៉ុណ្ណោះ។ សម្រាប់ព័ត៌មានបញ្ជាក់អំពីចម្ងាយការបើកបរក្នុងពេលសាកម្តងក្រុមហ៊ុនពុំទាន់បង្ហាញចេញនៅឡើយនោះទេ។

យ៉ាងណាមិញចំពោះម៉ូតូ Yamaha EMF ស៊េរីឆ្នាំ២០២២ មានតម្លៃប្រហែល ៣ ៦៤៤ ដុល្លារសម្រាប់ទីផ្សារនៅតៃវ៉ាន់៕

ប្រភព៖ greatbiker

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+