ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota Corolla Altis GR Sport ឆ្នាំ២០២២ ដាក់លក់ក្នុងនៅប្រទេសថៃ តម្លៃខ្ទង់ ៣ម៉ឺនដុល្លារ

[ទីផ្សារបរទេស] ក្រុមហ៊ុន Toyota បានធ្វើការបញ្ចេញនូវរថយន្តម៉ូឌែល Corolla Altis GR Sport ស៊េរីឆ្នាំ២០២២ ជាមួយនឹងរូបរាងបែបស្ព័រ ដែលទទួលបានពី Gazoo Racing សម្រាប់ទីផ្សារក្នុងប្រទេសថៃ។

សម្រាប់ការឌីហ្សាញនៃរថយន្ត Corolla Altis GR Sport ត្រូវបានអភិវឌ្ឍន៍ថ្មីទៅលើប៉ាណាខាងមុខ, អំពូលកាត់អ័ព្ទ, ថាសកង់ស្ព័រទំហំ ១៧អ៊ីង, កាងខាងក្រោយ និងឡូហ្គូ GR Sport នៅខាងក្រោយរថយន្តជាដើម។

ខណៈដែលកាប៊ីនត្រូវបានឌីហ្សាញទ្បើងជាមួយនឹងកុងទ័របង្ហាញលើកញ្ចក់ HUD, រន្ធសាក USB Type C, កៅអីខាងមុខដែលអាចលៃតម្រូវបានដោយអគ្គិសនី, Paddle Shift, ផ្លឹតទឹកអូតូ, កញ្ចក់ការពារពន្លឺថ្ងៃ និងប្រព័ន្ធវាស់សម្ពាធកង់រថយន្ត TPMS។ បន្ថែមពីនេះ GR Sport ក៏បានបំពាក់មកនូវប្រព័ន្ធសុវត្ថិភាពស្តង់ដា Toyota Safety Sense ផងដែរ។

រថយន្ត GR Sport ប្រើប្រាស់ជាមួយជម្រើសម៉ាស៊ីន ២ប្រភេទដោយរួមមាន៖ ម៉ាស៊ីនសាំងចំណុះ ១,៨លីត្រ ផលិតកម្លាំង ១៤០ សេះ និងកម្លាំងរមួល ១៧៧ ញ៉ូតុនម៉ែត្រ ភ្ជាប់ជាមួយនឹងប្រអប់លេខអូតូ ៧ វគ្គ CVT-i និងជម្រើសម៉ាស៊ីន Hybrid អាចផលិតកម្លាំង ១២២ សេះ ភ្ជាប់ជាមួយនឹងប្រអប់លេខអូតូ E-CTV និងបើកបរចម្ងាយ ១០០គ.ម ស៊ីសាំង ៤,២លីត្រ។

យ៉ាងណាមិញចំពោះរថយន្ត Toyota Corolla Altis GR Sport មាននូវជម្រើសពណ៌តួរខ្លួនដួូចជា៖ Red Mica Metallic, Platinum White Pearl និង Attitude Black Mica និងមានតម្លៃ ៣២ ១៦០ ដុល្លារ សម្រាប់ 1.8 GR Sport និង ៣៣ ៨៣០ ដុល្លារ សម្រាប់ HEV GR Sport៕

 ប្រភព៖ Sanook 

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Subaru XV EyeSight ២០២២ ចេញលក់នៅប្រទេសថៃ តម្លៃខ្ទង់់ ៤ម៉ឺនដុល្លារ

[ទីផ្សារបរទេស] កាលពីខែធ្នូកន្លងទៅ ក្រុមហ៊ុនផលិតរថយន្ត Subaru បានធ្វើការបើកការកក់ទុកមុខសម្រាប់រថយន្ត Subaru XV Eyesite ស៊េរីថ្មី ក្នុងព្រឹត្តិការណ៍ Motor Expo លើកទី ៣៨ ក្នុងប្រទេសថៃ។ ពេលនេះក្រុមហ៊ុន TC Subaru (Thailand) Co., Ltd. បានធ្វើការប្រកាសចេញនៅតម្លៃលក់រថយន្ត Subaru XV EyeSight ស៊េរីឆ្នាំ២០២២ ថ្មី ដែលមានតម្លៃចាប់ពី ៣៩ ៤៦៤ ដុល្លារ។

រថយន្តបានភ្ជាប់ជាមួយបច្ចេកវិទ្យា “EyeSight” ដែលកាត់បន្ថយអត្រារបួសពីគ្រោះថ្នាក់ដល់ទៅ ៨៥% និងគ្រោះថ្នាក់ចំនួន ៦១% ដែលមានមុខងារចំនួន ៦ ក្នុងនោះរួមមាន Pre-Collision Braking System, Adaptive Cruise Control, Lead Vehicle Start Alert, Pre-Collision Throttle Management Lane Sway and Departure Warning។

ទន្ទឹមនឹងនេះ ក្រុមហ៊ុននេះក៏មានបន្ថែមនៅបច្ចេកវិទ្យាបន្ថែមទៅលើ Subaru XV Eye Site ថ្មីគឺ Dual X-MODE ដែលភ្ជាប់មកជាមួយមុខងារ Snow/Dirt និង Deep Snow/Mud ដើម្បីបង្កើនទំនុកចិត្តក្នុងការបើកបរ។ SI-Drive អាច​ជ្រើសរើស​របៀប​បើកបរ​បែប Sport សម្រាប់​ការ​បង្កើន​ល្បឿន​ និង​មុខងារ Intelligent mode សម្រាប់​ការ​បើកបរ​កាន់​តែ​រលូន និង​បង្កើន​ការ​សន្សំសំចៃ​ប្រេង រួម​ទាំង​ប្រព័ន្ធ​ហ្រ្វាំង​ស្វ័យ​ប្រវត្តិ​​ Auto Vehicle Hold ផងដែរ។

ចំពោះផ្នែកខាងក្រៅរបស់ Subaru XV EyeSight មានការកែលម្អដូចជា ចង្កៀងមុខ LED បិទ/បើក ដោយអូតូ, កញ្ចក់ចំហៀងអូតូ, ប៉ាណាខាងមុខឌីស្សាញថ្មី និងថាសកង់ស្ព័រថ្មីទំហំ ១៧ អ៊ីង ខណៈដែលកាប៊ីនត្រូវបានបំពាក់ដោយកៅអីដែលអាចលៃតម្រូវដោយថាមពលបាន ៨របៀបសម្រាប់អ្នកបើកបរ, កាំមេរ៉ាមួយជុំ ៣៦០ ដឺក្រេ និងអេក្រង់ពហុមុខងារ multi-function ទំហំ ៦,៣ អ៊ីញ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Mitsubishi ចេញឡាន Pajero Sport GSR ឆ្នាំ២០២២ ថ្មី តម្លៃចាប់ពី ៣ម៉ឺនដុល្លារ

[ទីផ្សារបរទេស] ក្រុមហ៊ុន Mitsubishi Australia បានបញ្ចេញរថយន្ត Pajero Sport ឆ្នាំ២០២២ ម៉ូដែលថ្មីមួយទៀត ហៅថា Pajero Sport GSR ដែលជា Option ខ្ពស់បំផុត ឈរលើម៉ូដែល GLX និង GLS ដែលមានស្រាប់ទៅទៀត។

គួរឲ្យដឹងថា រថយន្ត Mitsubishi Pajero Sport ឆ្នាំ២០២២ ត្រូវបានដាក់លក់ក្នុងតម្លៃចាប់ពី ៣១ ៥០០ដុល្លារ សម្រាប់ម៉ូដែល GLX 2WD ខណៈម៉ូដែល GSR មានតម្លៃចាប់ពី ៤៣ ៧៨០ដុល្លារ។

Pajero Sport GSR ឆ្នាំ២០២២ មានជម្រើស ២ ពណ៌ គឺ Black Mica និង White Diamond ហើយមានបំពាក់យ៉ាន់កង់ទំហំ ១៨អ៊ីញ ពណ៌ខ្មៅ, កាងមុខក្រោយថ្មីខុសពីម៉ូដែលដទៃ ព្រមទាំងតុបតែងពណ៌ខ្មៅ ទាំងផ្នែកខាងក្រៅ និងខាងក្នុងតែម្តង។

Pajero Sport GSR ដំណើរការដោយប្រព័ន្ធប៉ុងពីរ Super Select II 4WD មកស្តង់ដារ និងម៉ាស៊ីនម៉ាស៊ូចំណុះ ២,៤លីត្រ turbo ទំហំ ៤ស៊ីឡាំង មានកម្លាំង ១៧៤សេះ និងកម្លាំងរមួល ៤៣០ញ៉ូតុនម៉ែត្រ ហើយប្រើប្រអប់លេខអូតូ ៨វគ្គ។

បន្ថែមពីនេះ SUV ខាងលើក៏មានបំពាក់មុខងារមួយចំនួនទៀត ដូចជា Forward Collision Mitigation, Adaptive Cruise Control, Apple CarPlay និង Android Auto, អេក្រង់ Touchscreen ៨អ៊ីញ និង ប្រព័ន្ធម៉ាស៊ីនត្រជាក់អូតូ ផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Porsche ចេញឡានស្ព័រ 911 Targa Limited Edition ថ្មី អបអរខួប ៥០ឆ្នាំនៃ Porsche Design

[ទីផ្សារបរទេស] ក្រុមហ៊ុន Porsche បានបញ្ចេញរថយន្ត 911 ម៉ូដែលពិសេស ហៅថា Edition 50Y Porsche Design ដើម្បីអបអរខួបលើកទី៥០ នៃក្រុមហ៊ុន Porsche Design។

រថយន្ត Porsche 911 Edition 50Y Porsche Design នឹងត្រូវផលិតមានចំនួនកំណត់ ត្រឹមតែ ៧៥០គ្រឿងប៉ុណ្ណោះ ហើយវានឹងត្រូវផលិតផ្អែកតាមម៉ូដែល 911 Targa 4 GTS និងមានតួខ្លួនខាងក្រៅពណ៌សុទ្ធ ព្រមទាំង កៅអី Sport-Tex បែប classic ទៀតផង។

យ៉ាងណាក៏ដោយ រថយន្ត 911 Edition 50Y Porsche Design នៅតែបំពាក់ម៉ាស៊ីនដូចទៅនឹងម៉ូដែល Targa GTS គឺ ម៉ាស៊ីន twin-turbo ទំហំ ៦ស៊ីឡាំង មានកម្លាំង ៤៧៣សេះ ហើយប្រើប្រអប់លេខអូតូ ៨វគ្គ PDK មកស្តង់ដារ និង ប្រអប់លេខដៃ ៧វគ្គ ជា Option។

ម៉ាស៊ីននេះផ្តល់កម្លាំងឲ្យទៅកង់ទាំង៤ ដោយ Porsche អះអាងថា វាអាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេលត្រឹមតែ ៣,៥វិនាទីប៉ុណ្ណោះ ដោយមានជំនួយពីមុខងារ Launch Control។

សូមបញ្ជាក់ថា រថយន្តនេះនឹងត្រូវដាក់លក់ជាផ្លូវការលើទីផ្សារអឺរ៉ុប ក្នុងខែមេសាខាងមុខ ជាមួយនឹងតម្លៃចាប់ពី ១៨៥ ៦០៦ផោន ឬ ២១០ ៣៧២ដុល្លារ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Ford រំពឹងថាចំណេញលុយ ៨,២ពាន់លានដុល្លារ ពីការវិនិយោគលើក្រុមហ៊ុនឡានអគ្គិសនី Rivian

[ទីផ្សារបរទេស] ខណៈដែល Ford ត្រៀមប្រកាសចេញរបាយការណ៍ហិរញ្ញវត្ថុសម្រាប់ត្រីមាសទី៤ នៃឆ្នាំ២០២១ ក្រុមហ៊ុននេះបានបង្ហាញថាខ្លួនរំពឹងនឹងទទួលបានប្រាក់ចំណេញ ៨,២ពាន់លានដុល្លារ ពីការវិនិយោគក្នុងក្រុមហ៊ុនរថយន្តអគ្គិសនី Rivian។

Ford ធ្លាប់បានវិនិយោគទឹកប្រាក់ជាង ៨០០លានដុល្លារ ក្នុងក្រុមហ៊ុន Rivian និងបានកាន់កាប់ភាគហ៊ុន ១២% នៅពេលដែលក្រុមហ៊ុននេះដាក់លក់ហ៊ុនជាសាធារណៈនៅខែវិច្ឆិកា ឆ្នាំ២០២១។ បច្ចុប្បន្ន Rivian មានតម្លៃលើទីផ្សារប្រមាណ ៦៦ពាន់លានដុល្លារ ដែលភាគហ៊ុនមានតម្លៃ ៧៣,១៦ដុល្លារ ក្នុងមួយហ៊ុន។

តាមពិតទៅ វាគួរតែជាក្រុមហ៊ុន General Motors ឯណោះទេ ដែលត្រូវសប្បាយរីករាយនឹងការទទួលបានផលចំណេញពីការបណ្ដាក់ទុនក្នុងក្រុមហ៊ុន Rivian។ របាយការណ៍កាលពីចុងឆ្នាំកន្លងទៅបង្ហាញនាយកប្រតិបត្តិ Rivian ធ្លាប់បានជួបជាមួយនាយកប្រតិបត្តិ General Motors កាលពីឆ្នាំ២០១៨ ដើម្បីស្វែងរកការវិនិយោគដល់អាជីវកម្មរបស់ពួកគេ។ យ៉ាងណាក្ដីលក្ខខណ្ឌនៃការវិនិយោគរបស់ Ford មានភាពទាក់ទាញជាង ទើបធ្វើឲ្យកុងត្រារវាង Ford និង Rivian បានកើនឡើង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ថតបានរូបរាងឡាន DBX មហាកម្លាំង មុនពេលប្រកាសចេញ

[ទីផ្សារបរទេស] Aston Martin ទើបតែបានបង្ហើបពីរូបរាងរថយន្ត DBX មហាកម្លាំងតាមរយៈវីដេអូខ្លីថ្មីមួយ ដោយបានហៅរថយន្តថ្មីនេះថារថយន្ត SUV ប្រណីតដែលកម្លាំងខ្លាំងជាងគេលើលោក។

កន្លងមកគេធ្លាប់បានឃើញគំរូនៃរថយន្ត DBX មហាកម្លាំងជាច្រើនលើករួចមក ហើយនាពេលនេះរូបរាងរបស់រថយន្តថ្មីនេះបានលេចចេញម្ដងទៀត ដែលម្ដងនេះគឺសឹងតែមិនមានបិតបាំងរូបរាងដូចពីមុននោះទេ។ ការឌីហ្សាញមួយចំនួនដែលធ្វើឲ្យ DBX មហាកម្លាំង ខុសពី DBX ធម្មតា រួមមានផ្ទាំងប៉ាណាមុខទំហំធំជាង និងមានរូបរាងខាងមុខខុសប្លែកពីគ្នា។

ក្រៅពីចំណុចឌីហ្សាញ អ្វីដែលខុសគ្នាខ្លាំងគឺផ្នែកម៉ាស៊ីន ដោយវារំពឹងថានឹងប្រើប្រាស់ម៉ាស៊ីន ៥,២លីត្រ ១២ស៊ីឡាំង របស់ AMG ដូចដែលមានប្រើលើរថយន្ត DBS Superleggera អ៉ីចឹងដែរ។ គេមិនទាន់ដឹងអំពីកម្លាំងដែលម៉ាស៊ីននេះអាចផលិតបាននៅពេលបំពាក់លើ DBX មហាកម្លាំងនោះទេ ប៉ុន្តែ Aston Martin អះអាងថាវានឹងជារថយន្ត SUV ប្រណីតមានកម្លាំងខ្លាំងដាច់គេ។

នេះមានន័យថា DBX ប្រភេទថ្មីនេះនឹងមានកម្លាំងខ្លាំង SUV ប្រណីតដទៃទៀត ដូចជា Lamborghini Urus, Rolls-Royce Cullinan និង SUV របស់ Bentley ជាដើម។ ដំណឹងកាន់តែច្បាស់នឹងដឹងនៅពេលដែលរថយន្ត DBX ប្រភេទថ្មីបង្ហាញខ្លួនជាផ្លូវការនៅថ្ងៃទី១ ខែកុម្ភៈ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Honda CB150R ស៊េរីឆ្នាំ២០២២ បានប្រកាសចេញលក់ក្នុងប្រទេសឥណ្ឌូនេស៊ី តម្លៃ ២ ពាន់ដុល្លារ

[ទីផ្សារបរទេស] ក្រុមហ៊ុន Honda បានធ្វើការបញ្ចេញនូវម៉ូតូ CB150R ស៊េរីឆ្នាំ ២០២២ សម្រាប់ទីផ្សារនៅក្នុងប្រទេសឥណ្ឌូនេស៊ី ជាមួយនឹងជម្រើស ២ម៉ូឌែល ។

សម្រាប់ម៉ូតូ Honda CB120R ប្រើប្រាស់ម៉ាស៊ីនចំណុះ ១៤៩ សេសេ ទំហំ ១ស៊ីទ្បាំង ផលិតកម្លាំង ១៦,៣សេះ និងកម្លាំងរមួល ១៣,៧ ញ៉ូតុនម៉ែត្រ ដោយភ្ជាប់ជាមួយនឹងប្រអប់លេខ ៦ វគ្គ។

យ៉ាងណាមិញចំពោះម៉ូតូ Honda CB150R ស៊េរីឆ្នាំ២០២២ មាន ២ ជម្រើសដូចជា៖ Standard និង Special SE និងមានតម្លៃចាប់ពី ២ ០៧៨ដុល្លារ សម្រាប់ទីផ្សារក្នុងប្រទេសឥណ្ឌូនេស៊ី៕

ប្រភព៖ greatbiker

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បែកធ្លាយឯកសារចុះបញ្ជីរបស់ Oppo ជាមួយនឹងគម្រោងផលិតម៉ូតូ

[ទីផ្សារបរទេស] ក្រុមហ៊ុន OPPO ត្រូវបានគេស្គាល់ថាជាក្រុមហ៊ុនស្មាតហ្វូនដ៏ល្បីល្បាញពីប្រទេសចិន។ ប៉ុន្តែឥទ្បូវនេះមានព័ត៌មានថ្មីៗពីប្រទេសឥណ្ឌាបានបង្ហាញថា OPPO ក៏កំពុងឈានខ្លួនចូលក្នុងវិស័យផលិតរថយន្តអគ្គិសនីផងដែរ។

ជាពិសេស ដូចដែលបានបង្ហាញដោយ Ruslane ដែលជាគេហទំព័រព័ត៌មានពីប្រទេសឥណ្ឌា OPPO បានដាក់សំណើសុំចុះបញ្ជីផលិតយានយន្ត រួមមានកង់ ម៉ូតូ និងរថយន្តអគ្គិសនីជាដើម។ ទោះបីជាពាក្យសុំនេះចាស់ក៏ដោយ ប៉ុន្តែសុពលភាពស្របច្បាប់របស់វានឹងមានរយៈពេលរហូតដល់ឆ្នាំ ២០៣១។

យោងតាមអ្នកជំនាញ រថយន្តអគ្គិសនី OPPO ដំបូងបង្អស់នឹងត្រូវបង្ហាញនៅឆ្នាំ ២០២៣ ឬ ២០២៤។ ហើយជាមួយនឹងធនធានដែលមាន ក៏ដូចជាកម្លាំងពលកម្មដ៏ច្រើនសន្ធឹកសន្ធាប់ រថយន្តអគ្គិសនី OPPO ដែលផលិតនៅក្នុងប្រទេសចិននឹងមានតម្លៃប្រកួតប្រជែងជាមួយនឹងម៉ាកផ្សេងៗទៀត។

កន្លងមកក៏មានសេចក្តីរាយការណ៍ថា OPPO ក៏ធ្លាប់បានទាក់ទងជាមួយក្រុមហ៊ុនផលិតរថយន្តអគ្គិសនីឈានមុខគេ និងគ្រឿងបន្លាស់រថយន្តអគ្គិសនី រួមទាំងក្រុមហ៊ុន Tesla ផងដែរ ដើម្បីមានកិច្ចសហប្រតិបត្តិការផលិតរថយន្តអគ្គិសនីរបស់ OPPO ។

យ៉ាងណាមិញចំពោះ OPPO មិនមែនជាក្រុមហ៊ុនផលិតដែលមានមហ្ឆិតាឈានជើងតែមួយគត់ដែលលើរថយន្តអគ្គិសនីនោះទេ ហើយក៏មានគម្រោងផលិតយានយន្តអគ្គិសនីផងដែរ។ សូម្បីតែម៉ាកយីហោរង Realme ក៏មានម៉ាកយីហោរថយន្តអគ្គិសនីរបស់ខ្លួនថាជា Realme TechLife និង TL Device ៕

ប្រភព៖ 24h 

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Hongqi H9 របស់ចិន បង្ហាញខ្លួនក្នុងប្រទេសវៀតណាម ជាមួយតម្លៃខ្ទង់ ១២ ម៉ឺនដុល្លារ

[ទីផ្សារបរទេស] ក្រុមហ៊ុន Hongqi ដែលជាក្រុមហ៊ុនផលិតរថយន្តរបស់ប្រទេសចិនដែលមានវត្តមាននៅក្នុងទីផ្សារប្រទេសវៀតណាមបានធ្វើការប្រកាសចេញនៅរថយន្តម៉ូដែលដំបូងគេរបស់ខ្លួនគឺ Hongqi​ H9 ជាប្រភេទរថយន្ត sedan ដ៏ទំនើប។ ខណៈដែលតួខ្លួនរថយន្តមានប្រវែងសរុប ៥,១៣៧ ម.ម, ទទឹង ១,៩០​៤​ ម.ម, កំពស់ ១,៤៩៣ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ៣,០៦០​ ម.ម ។ ខណៈរថយន្តនេះត្រូវបានបំពាក់ដោយមុខងារទំនើបៗជាច្រើនដូចជា ចង្កៀងមុខ Full-LED matrix និងថាសកង់៣ជម្រើស ១៨-២០ អ៊ីញ​ជាដើម។

ចំពោះផ្នែកខាងក្រៅរបស់ Hongqi H9 ត្រូវបានមតិជាច្រើនថា មានការលាយជាមួយ Rolls-Royce, Maybach និង Cadillac។ លក្ខណៈលេចធ្លោរបស់ H9 នៅផ្នែកខាងមុខគឺមានពីការរចនាបែបបញ្ឈរ និងការឌីហ្សាញនៃចង្កូត, ដៃទ្វារ ចំណែកផ្នែកខាងក្រោយគឺជាចង្កៀង symmetrical ដែលតភ្ជាប់គ្នាទៅវិញទៅមក។ រថយន្តមានជម្រើសខាងក្រៅចំនួន ២ គឺ monochrome ឬ 2 tone color ជាដើម។

សម្រាប់កាប៊ីនរថយន្ត H9 ប្រើប្រាស់ស្បែក Alcantara រួមបញ្ចូលគ្នាជាមួយនឹងស្បែកធម្មតា រថយន្តមានបច្ចេកវិទ្យា Anti-vibration  និង noise-canceling ជាច្រើន កៅអីខាងក្រោយអាចបត់ទៅក្រោយបាន ១២៥ ដឺក្រេ។ រថយន្តនេះមានផ្នែកខាងក្នុង ២ប្រភេទគឺ ៤ កៅអី ឬ ៥ កៅអីជាដើម។

ចូលទៅកាន់ផ្នែកម៉ាស៊ីនវីញ រថយន្ត H9​ មានម៉ាស៊ីន២ជម្រើស ទី១ ម៉ាស៊ីនចំណុះ ៣,៦ លីត្រ V6 ផលិតកម្លាំងបាន ២៨៣ សេះ និងកម្លាំងរមួល ៤០០ ញ៉ូតុនម៉ែត្រ ខណៈដែរ ម៉ាស៊ីនចំណុះ ២,០​ លីត្រ i4 Mild-Hybrid ផលិតកម្លាំងបាន ២៥២ សេះ​ និងកម្លាំងរមួល ៣៨០ ញ៉ូតុនម៉ែត្រ និងការបង្កឿនល្បឿន ០-១០០គីឡូម៉ែត្រ/ម៉ោង ប្រើរយៈពេល ៧,១ វិនាទី និង ៧,៨ វិនាទី ភ្ជាប់មកជាមួយប្រអប់លេខដៃ dual-clutch ៧វគ្គ និងដំណើរការដោយប៉ុងមួយ។

ចំពោះតម្លៃរបស់រថយន្ត Hongqi H9 បានធ្វើការដាក់លក់ជាជម្រើសចំនួន ៥ប្រភេទ ក្នុងនោះរួមមាន Elagance, Luxury, Premium, V6 Premium និង V6 Flagship ដែលមានតម្លៃចាប់ពី ៦៦ ៤០២ ដុល្លារ, ៧៣ ៣៥៧ ដុល្លារ, ៨៣០៣២ ដុល្លារ, ១០៨ ៥៤០ ដុល្លារ និង ១១៨ ២១៥ ដុល្លារ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Honda ចាប់ដៃគូរ​ជាមួយ SES អាមេរិក ស្រាវជ្រាវ និងអភិវឌ្ឍន៍អាគុយ lithium-metal

[ទីផ្សារបរទេស] យោងតាមប្រភពព័ត៌មាន reuters បញ្ជាក់ថាក្រុមហ៊ុនផលិតរថយន្តជប៉ុន Honda បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងអភិវឌ្ឍន៍រួមគ្នា ជាមួយនឹងក្រុមហ៊ុន SSE លើការស្រាវជ្រាវ និងអភិវឌ្ឍន៍អាគុយ lithium-metal។

សម្រាប់សេចក្តីថ្លៃងការណ៍របស់ក្រុមហ៊ុន Honda បាននិយាយថា​ SES គ្រោងនឹងចុះបញ្ជីនៅផ្សារហ៊ុនញូវយ៉ក តាមរយៈប្រតិបត្តិការក្រុមហ៊ុនទិញយកពិសេស (SPAC) ហើយក្រុមហ៊ុនផលិតរថយន្តជប៉ុនគ្រោងនឹងទិញប្រហែល ២% នៃក្រុមហ៊ុនចុះបញ្ជី SES AI Corporation ។

សូមបញ្ជាក់ថាអាគុយ lithium-metal ត្រូវបានគេរំពឹងថានឹងសម្រេចបាននូវដង់ស៊ីតេថាមពលខ្ពស់ជាងអាគុយលីចូម-អ៊ីយ៉ុង ដែលត្រូវបានប្រើនៅក្នុងរថយន្តអគ្គិសនីភាគច្រើននាពេលបច្ចុប្បន្ននេះ៕

ប្រភព៖ reuters

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+