ផ្ទាំងផ្សាយពាណិជ្ជកម្ម

Yamaha D’elight 125 បានបង្ហាញខ្លួនជាមួយនឹងរូបរាងស្អាត និងងាយស្រួលជិះ

[ទីផ្សារបរទេស] ក្រុមហ៊ុន Yamaha បានធ្វើការបញ្ចេញនូវម៉ូតូ D’elight 125 ស៊េរីថ្មី ជាផ្លូវការ ជាមួយនឹងរូបរាងបែបសាមញ្ញា និងងាយស្រួលជិះធ្វើដំណើរជាប្រចាំថ្ងៃ ។

សម្រាប់ម៉ូតូ Yamaha D’elight 125 ត្រូវបានរចនាឡើងតួរម៉ូតូសាកសមទាំងបុរសនិងស្ត្រី កៅអីធំទូលាយ កន្លែងផ្ទុកឥវ៉ាន់នៅក្រោមកៅអីធំ រួមជាមួយនឹងមុខងារជាច្រើនដូចជាប្រព័ន្ធ Start & Stop បន្ថែមពីនេះវាក៏បានបំពាក់នូវកុងទ័រឌីជីថល LCD ជាដើម។

លើសពីនេះចំនុចពិសេសមួយទៀតរបស់ម៉ូតូតគឺកង់ខាងមុខទំហំ ១២ អ៊ីញ និងក្រោយទំហំ ១០ អ៊ីញ ជាមួយនឹង six-stem mag ដើម្បីជួយសម្រួលដល់ការបើកបរប្រកបដោយភាពរហ័សរហួន។

ម៉ូតូ Yamaha D’elight 125 ប្រើប្រាស់ម៉ាស៊ីនចំណុះ ១២៥ សេសេ ទំហំ ១ស៊ីទ្បាំង ជាមួយនឹងប្រព័ន្ធស្អំប្រេង air-cooled ផលិតកម្លាំង ៨,៤ សេះ និងកម្លាំងរមួល ៩,៨ ញ៉ូតុនម៉ែត្រ ៕

ប្រភព៖ greatbiker

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ដៃគូប្រគួតប្រជែងរបស់ Tesla មកពីប្រទេសចិន C385 សាកថ្មម្តងជិះបាន ៦០០គីឡូម៉ែត្រ

[ទីផ្សារបរទេស] បច្ចុប្បន្ន ប្រទេសចិនគឺជាទីផ្សាររថយន្តធំជាងគេនៅទូទាំងពិភពលោក។ នោះមានន័យថាប្រទេសនេះមានឥទ្ធិពលយ៉ាងខ្លាំងទៅលើអនាគតនៃឧស្សាហកម្មរថយន្ត ជាទូទៅផ្នែករថយន្តអគ្គិសនី។ ជាក់ស្តែងប្រទេសចិនបានប្រើប្រាស់រថយន្តប្រហែល ១៩,៨ លានគ្រឿងនៅឆ្នាំ ២០២០ ខណៈពេលដែលសហរដ្ឋអាមេរិកស្ថិតនៅលំដាប់ទីពីរដែលមាន ១៤,៥ លានគ្រឿង។

ដូច្នេះហើយ ក្រុមហ៊ុនផលិតរថយន្តជាច្រើនកំពុងព្យាយាមទម្លាយចូលទៅក្នុងទីផ្សារនេះតាមវិធីផ្សេងៗគ្នាជាច្រើន។ឧទាហរណ៍ ដូចជាក្រុមហ៊ុន Mercedes-Benz កំពុងព្យាយាមធ្វើឲ្យប្រទេសចិនក្លាយជាផ្ទះទី២ របស់ខ្លួន ខណៈដែលថ្មីៗនេះ ក្រុមហ៊ុន Ford បានចាប់ផ្តើមផលិតរថយន្តអគ្គិសនី Mach-E នៅក្នុងប្រទេសចិនផងដែរ។

សូម្បីតែម៉ាកក្នុងស្រុកក៏មានការរីកចម្រើនដែរ ក្នុងនោះរថយន្ត C385 ដែលជារថយន្តអគ្គិសនីដំបូងគេនៅក្នុងត្រកូលផលិតផលរបស់ Changan ។ ចំណុច​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​របស់​រថយន្តប្រភេទ Sedan ​ស៊េរី​ទំនើប​​នៅក្នុងការសាកល្បងនៅទីនេះ ម៉ូដែល C385 មានសមត្ថភាពធ្វើដំណើរបានចម្ងាយជាង ៦០០ គីឡូម៉ែត្រ ដោយការសាកថ្មតែម្តង។ តួលេខនេះធ្វើឲ្យ C385 ក្លាយជារថយន្តអគ្គិសនីទី ៣ នៅទូទាំងពិភពលោកក្នុងលក្ខខណ្ឌនៃការសាកថ្មតែមួយ បន្ទាប់ពីរថយន្តអគ្គិសនី Tesla Model S Long Range និង Lucid Air Dream Edition ដែលលក់នៅសហរដ្ឋអាមេរិក។

ជាពិសេស Tesla Model S Long Range មានចម្ងាយប៉ាន់ស្មាន ៦៥២ គីឡូម៉ែត្រ សម្រាប់ការសាកម្តង ខណៈពេលដែល Lucid Air Dream Edition មានចម្ងាយប្រហែល ៨៣៧ គីឡូម៉ែត្រ សម្រាប់ការសាកម្តង។ តម្លៃ​ចេញពីរោងចក្រ​នៃ​ម៉ូដែល​ទាំង​ពីរ​នេះ​គឺ ៩០ ០០០ ដុល្លារ និង ១៧០ ០០០ ដុល្លារ​។ បច្ចុប្បន្ននេះ តម្លៃចេញពីរោងចក្ររបស់ C385 មិនត្រូវបានបញ្ចេញឱ្យដឹងនោះទេ ប៉ុន្តែរថយន្តនេះមានតម្លៃប្រហែលជា ១/៣ នៃតម្លៃចេញពីរោងចក្ររបស់ Tesla Model S Long Range គឺ ៣០ ០០០ ដុល្លារ​៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុនផលិតរថយន្តចិន Jetour បញ្ចេញគំរូរថយន្តថ្មី ដែលខ្ចីរូបរាងពីរថយន្ត Ford Bronco និង Land Rover Defender

[ទីផ្សារបរទេស] ក្រុមហ៊ុន Jetour បានធ្វើការបង្ហាញចេញនៅគំរូរថយន្ត T-X ប្រភេទ SUV Off-Road ដ៏រឹងមាំដែលដំណើរការដោយម៉ាស៊ីន Plug-in Hybrid នៅក្នុងព្រឹត្តិការណ៍ brand-spicific ដែលបានធ្វើឡើងនៅទីក្រុង Fuzhou ប្រទេសចិន។

Jetour T-X ដែល​មាន​ការ​​ខ្ចី​រូបរាងពី​រថយន្ត ​off-road ​ដ៏​ពេញ​និយម​ដូច​ជា Ford Bronco  និង Land Rover Defender។ ដោយរថយន្តនេះភ្ជាប់មកជាមួយអក្សរ Jetour បំភ្លឺនៅលើ ប៉ាណាខាងមុខ, ចង្កៀងមុខ LED, boxy fenders, blacked-out pillars និងសំបកកង់ប្រភេទ A/T រួមជាមួយ accents ពណ៌លឿង និងដំបូល roof rack ជាមួយ LED ដែលធ្វើឲ្យគំរូរថយន្តនេះមានការរចនាបទបែបផ្សងព្រេងផងដែរ។

ទោះជាយ៉ាងណាក៏ដោយ Jetour បាននិយាយថា X-T គឺផ្អែកលើស្ថាបត្យកម្ម Kunlun ថ្មីដែលត្រូវបានបង្កើតឡើងដោយ Chery ដែលប្រើប្រាស់ម៉ាស៊ីន plug-in hybrid Kunpeng។ នេះនឹងអនុញ្ញាតឲ្យមានចម្ងាយរួមបញ្ចូលគ្នាបាន ១,០០០ គីឡូម៉ែត្រ  និងការប្រើប្រាស់ប្រេងជាមធ្យមត្រឹមតែ ១,០ លីត្រ/១០០ គីឡូម៉ែត្រ ប៉ុណ្ណោះ។ គំរូរថយន្តនេះ ក៏មានបំពាក់ជាមួយប្រព័ន្ធ adaptive suspension  និងប្រព័ន្ធ all-wheel-drive system ជាមួយនឹងប្រព័ន្ធចាក់សោរប៉ុងផងដែរ។

ប្រសិនបើ XT វិវត្តន៍ទៅជាគំរូផលិតកម្មសម្រេចនៅឆ្នាំ២០២៣ នោះរថយន្តនេះនឹងត្រួវនឹងម៉ូដែល T នាពេលខាងមុខរបស់ Jetour ដែលនឹងមានតម្លៃចន្លោះពី ២៣​ ៥៨៦-៤៧ ១៧២ ដុល្លារ។ Jetour គឺជា sub-brand នៃក្រុម Chery Holding ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១៨ ហើយឥឡូវនេះលក់បានជាង ១៥០​,០០០ គ្រឿងក្នុងមួយឆ្នាំ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Kawasaki Meguro K3 ស៊េរីឆ្នាំ២០២២ បានដាក់បង្ហាញជាផ្លូវការនៅក្នុងប្រទេសជប៉ុន

[ទីផ្សារបរទេស] ក្រុមហ៊ុនយក្សប៉ៃតង់ Kawasaki បានធ្វើការបញ្ចេញនូវម៉ូតូ Meguro K3 ស៊េរីឆ្នាំ២០២២ ជាផ្លូវការនៅក្នុងប្រទេសជប៉ុន។

សម្រាប់ម៉ាកយីហោ Meguro ត្រូវបានបង្កើតឡើងដំបូងក្នុងឆ្នាំ ១៩២៤ ជាក្រុមហ៊ុនផលិតម៉ូតូធំ ហើយ Kawasaki បានបន្តប្រវត្តិដ៏យូរលង់របស់ Meguro រហូតមកដល់សព្វថ្ងៃនេះ។

សម្រាប់ម៉ូឌែលឆ្នាំ២០២២ គឺជាម៉ូឌែលបែប Classic ដែលបានឌីស្សាញកាន់តែប្រណិត បន្ថែមជាមួយនឹងការអនុម័តទៅលើស្តង់ដារនៃការបញ្ចេញឧស្ម័នផងដែរ។

ម៉ូតូ Kawasaki Meguro K3 ប្រើប្រាស់ម៉ាស៊ីនទំហំ ២ស៊ីទ្បាំង ចំណុះ ៧៧៣ សេសេ ផលិតកម្លាំង ៥២សេះ និងកម្លាំងរមួល ៦១ ញ៉ូតុនម៉ែត្រ ភ្ជាប់ជាមួយនឹងចង្កឹះលេខ ៥ វគ្គ។

យ៉ាងណាមិញចំពោះតម្លៃនៃម៉ូតូ Kawasaki Meguro K3 ស៊េរីឆ្នាំ២០២២ មិនទាន់មានព័ត៌មានណាមួយបានបញ្ជាក់នៅទ្បើយទេ៕

 

ប្រភព៖ greatbiker

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Lexus F Sport ចេញលក់នៅប្រទេសវៀតណាម ជាមួយតម្លៃចាប់ពី ១១ម៉ឺនដុល្លារ

[ទីផ្សារបរទស] ក្រុមហ៊ុន Lexus Vietnam ទើប​តែ​បានធ្វើការប្រកាស​ចេញនៅ​ម៉ូដែល F ជាមួយ​នឹង​ការ​ផលិតផល​បែប F Sport។ នេះ​ជា​លើក​ទី​មួយ​ហើយ​ដែល​រថយន្ត Lexus ​ក្នុង​ប្រទេស​វៀតណាម​មាន​ប្រភេទ Sport ហើយ​មុន​នេះ​ម៉ូដែល F Sport ត្រូវ​បាន​នាំ​ចូល​ឯកជន​ក្នុង​ចំនួន​កំណត់ប៉ុណ្ណោះ។

សម្រាប់ Lexus F Sport ត្រូវបានដាក់ជាផលិតផល high-performance ក្នុងគោលបំណងសម្រាប់អតិថិជនដែលចូលចិត្តបទពិសោធន៍នៃការបើកបរ ស្រដៀងទៅនឹងរថយន្ត AMG របស់ Mercedes-Benz ឬ BMW’s M Performance ជាដើម។

ម៉ូដែល៣ដែល Lexus បានបន្ថែមក្នុងប្រភេទ F Sport នេះរួមមាន IS, ES និង RX ។ ជាពិសេស ៣ ម៉ូដែលថ្មី រួមមាន Lexus IS 300 F Sport មានតម្លៃចាប់ពី ១១២​ ៧០០ ដុល្លារ , Lexus ES 250 F Sport មានតម្លៃ ១១៦​ ២២២ ដុល្លារ និង​ម៉ូដែលប្រភេទ Lexus RX 300 F Sport មានតម្លៃ ១៤៥ ២៧៨ ដុល្លារ ។

បើនិយាយពីដំណើរការ​វិញ រថយន្ត Lexus IS 300 F Sport និង RX 300 F Sport ដំណើរការដោយម៉ាស៊ីនសាំងចំណុះ ២,០ លីត្រ Turbocharged ផលិតកម្លាំងបាន ២៤១ សេះ និង ២៣៥ សេះ ។ ខណៈដែរ ម៉ូដែល ES 250 F Sport ប្រភេទ​ sedan ខ្នាតកណ្តាល ដំណើរការដោយម៉ាស៊ីន​សាំង ចំណុះ ២,៥ លីត្រ I4 ជាមួយការផលិតកម្លាំងបាន ២០៤ សេះ ។

សម្រាប់បច្ចេកវិទ្យាជំនួយប្រតិបត្តិការគួរឱ្យកត់សម្គាល់រួមមាន AVS adaptive suspension, ASC engine sound simulation នៅលើ IS 300 F Sport, របារទប់លំនឹងខាងមុខ/ខាងក្រោយ, កញ្ចប់សុវត្ថិភាពឆ្លាតវៃ intelligent safety package ជាមួយ Warning function, pre-collision, lane-keeping assist និង blind-spot warning ជាដើម៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

លេចចេញវត្តមាន Ford Mustang ឆ្នាំ២០២៣ ឌីហ្សាញថ្មីទាំងស្រុង លើកដំបូង

ការងារដ៏លំបាកបំផុតមួយនៅក្នុងឧស្សាហកម្មរថយន្ត គឺការផ្លាស់ប្តូររចនាបថរថយន្តប្រចាំត្រកូល ហើយវាកាន់តែពិបាកនៅពេលរថយន្តនោះកំពុងមានរូបរាងល្អស្រាប់។

ទោះបីជាយ៉ាងណាក៏ដោយ ថ្មីៗនេះ គេប្រមាញ់បានរថយន្ត Ford Mustang ស៊េរីឆ្នាំ២០២៣ ដែលនឹងមានរូបរាងថ្មីទាំងស្រុង កំពុងធ្វើតេស្តនៅតាមដងផ្លូវ ប៉ុន្តែបានប្រើតែមដើម្បីបិទបាំងសិន មុនពេលប្រកាសចេញជាផ្លូវការ។

ថ្វីបើមានតែមបិទបាំងជុំវិញរថយន្តក៏ដោយ ប៉ុន្តែគេនៅតែអាចសម្គាល់ឃើញចំណុចពិសេសមួយចំនួន ដូចជា ការបំពាក់ប៉ាណាមុខ hexagonal grille, ចង្កៀងមុខរាងមូល និងកាងមុខថ្មីផងដែរ។ ចំណែកឯផ្នែកខាងក្រោយវិញ វាមានបំពាក់ប្រព័ន្ធស៊ីម៉ាំង sporty dual exhaust system និង កាងកាត់ខ្យល់ក្រោយ rear diffuser ថ្មីទៀតផង។ ជាមួយគ្នានេះ វាក៏បានបំពាក់ចង្កៀងក្រោយថ្មីផងដែរ។

ដោយឡែក ចំពោះផ្នែកម៉ាស៊ីនគេរំពឹងទុកថា វានឹងផ្តល់ជម្រើសម៉ាស៊ីន Hybrid ដែលគួបផ្សំរវាងម៉ាស៊ីន ២ ជម្រើស គឺ ចំណុះ ៥,០លីត្រ V8 និង ម៉ាស៊ីន ២,៣លីត្រ EcoBoost ទំហំ ៤ស៊ីឡាំង។

យ៉ាងណាក៏ដោយ ព័ត៌មានលម្អិតនៃ Ford Mustang ឆ្នាំ២០២៣ នៅមិនទាន់មានច្រើនប៉ុន្មានឡើយ ប៉ុន្តែប្រភពមួយចំនួនបង្ហាញថា Ford នឹងបញ្ចេញ Mustang ស៊េរីឆ្នាំ២០២៣ នៅឆ្នាំ២០២២ ខាងមុខនេះតែម្តង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មកមើល Toyota Land Cruiser 300 ឆ្នាំ២០២២ ធ្វើតេស្តបុក ពិតជាគួរឲ្យភ្ញាក់ផ្អើល (មានវីដេអូ)

Toyota Landcruiser (frontal offset).

[ទីផ្សររថយន្តបរទេស] រថយន្ត Toyota Land Cruiser ឆ្នាំ២០២២ ទើបតែបានបង្ហាញខ្លួនជាផ្លូវការ នាប៉ុន្មានខែមុនប៉ុណ្ណោះ ហើយវាមិនមែនជា SUV ដែលគ្រប់គ្នាសុទ្ធតែចង់បានឡើយ ប៉ុន្តែវាគឺជា SUV ដែលផ្តល់សុវត្ថិភាពខ្ពស់បំផុតមួយ។

ថ្មីៗនេះ ANCAP បានយករថយន្ត Toyota Land Cruiser 300 ឆ្នាំ២០២២ ទៅធ្វើតេស្ត និងផ្តល់ចំណាត់ថ្នាក់សុវត្ថិភាព “ផ្កាយ៥” ឲ្យវា បន្ទាប់ពីវាធ្វើបានយ៉ាងល្អនៅក្នុងការធ្វើតេស្តនោះ។

ស្ថិតនៅក្នុងចំណោមការធ្វើតេស្តទាំង ៥ ប្រភេទគឺ ការការពារអ្នកដំណើរពេញវ័យ ទទួលបានពិន្ទុ ៨៩, ការការពារអ្នកដំណើរវ័យក្មេង ទទួលបានពិន្ទុ ៨៨, ការការពារអ្នកប្រើប្រាស់ផ្លូវងាយរងគ្រោះ ទទួលបានពិន្ទុ ៨១ និង មុខងារសុវត្ថិភាពជំនួយ ទទួលបានពិន្ទុ ៧៧៕

ចង់ដឹងយ៉ាងណាសូមទស្សនាវីដេអូខាងក្រោម៖

 

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ពេញមួយឆ្នាំ២០២១ មានឡានមួយទឹក ៤០លានគ្រឿង លក់ចេញនៅអាមេរិក

[ទីផ្សារបរទេស] នៅពេញមួយឆ្នាំ២០២១កន្លងទៅនេះ នៅទីផ្សារសហរដ្ឋអាមេរិក មានរថយន្តមួយទឹក ៤០,៩លានគ្រឿង បានលក់ចេញទៅលើទីផ្សារដែលតួលេខនេះមានកំណើនប្រមាណ ១០% ធៀបនឹងឆ្នាំ២០២០។

ដោយឡែកនៅឆ្នាំនេះ ក្រុមហ៊ុនស្រាវជ្រាវ Cox Automotive បានព្យាករណ៍ថានឹងមានរថយន្តមួយទឹក ៣៩,៣លានគ្រឿងលក់ចេញលើទីផ្សារ ហើយរថយន្តថ្មីនឹងមានសរុប ១៦លានគ្រឿង។ ក្នុងនោះដែរផងដែរ រថយន្តមួយទឹក ២២,១លានគ្រឿង រំពឹងថាមានប្រភពចេញពីក្រុមហ៊ុនលក់ និងហាងលក់រាយដទៃទៀត។

ត្បិតថាតួលេខព្យាករណ៍សម្រាប់ឆ្នាំ២០២២មានទាបជាងតួលេខឆ្នាំ២០២១ ប៉ុន្តែវានៅខ្ពស់ជាងតួលេខឆ្នាំ២០២០ ដែលពេលនោះរថយន្តមួយទឹកលក់ចេញបានសរុប ៣៧,៣លានគ្រឿង។

សម្រាប់ប៉ុន្មានឆ្នាំខាងមុខទៀតនេះ គេរំពឹងថារថយន្តមួយទឹកនឹងមានចំនួនលក់ថយចុះ ដោយសារតែរថយន្តផលិតថ្មីនៅក្នុងឆ្នាំ២០២០ ឆ្នាំ២០២១ និងឆ្នាំ២០២២ ត្រូវបានកាត់បន្ថយ ហើយធ្វើឲ្យរថយន្តមួយទឹកនឹងត្រូវថយចុះតាមនោះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡាន Lexus LX 600 ស៊េរីឆ្នាំ២០២២ លក់តម្លៃចាប់ពីជាង ៨ម៉ឺនដុល្លារនៅអាមេរិក

[ទីផ្សារបរទេស] ក្រុមហ៊ុន Lexus នៅអាមេរិកបានដាក់ដំណើរការវិបសាយកុម្ម៉ង់ទិញរថយន្ត Lexus LX ស៊េរីឆ្នាំ២០២២ និងបានបង្ហាញផងដែរថាលើទីផ្សារនេះមានលក់តម្លៃចាប់ពី ៨៦ ៩០០ដុល្លារ។

Lexus LX ស៊េរីថ្មី ដែលគ្រោងនឹងមានដាក់លក់នៅក្នុងត្រីមាសទីមួយនេះ គឺមានតម្លៃទាបជាងរថយន្ត Lexus LX ស៊េរីចាស់ ៣០ដុល្លារ ទោះបីជារថយន្តថ្មីនេះមានការផ្លាស់ប្ដូររូបរាងថ្មីក្ដី។ Lexus មិនបាននិយាយអ្វីច្រើនពីផ្នែកខាងក្រៅនោះទេ ប៉ុន្តែបានឲ្យដឹងថារថយន្តប្រភេទ Entry នឹងមានបំពាក់ទ្វារគូថក្រោយប្រភេទអូតូ អមជាមួយយ៉ាន់កង់ Alloy ទំហំ២០អ៉ីញ។

នៅទីផ្សារអាមេរិក រថយន្ត Lexus LX ស៊េរីថ្មីមានបំពាក់ដោយម៉ាស៊ីន Twin-Turbo ចំណុះ៣,៥លីត្រ ៦ស៊ីឡាំង ដែលអាចផលិតកម្លាំងបាន ៤០៩សេះ និងភ្ជាប់ជាមួយប្រអប់លេខស្វ័យប្រវត្តិ១០វគ្គ ជាមួយប្រព័ន្ធបើកបរប៉ុងពីរផងដែរ។ ម៉ាស៊ីននេះអាចស្ទុះដល់ ៩៦គ.ម/ម៉ ក្នុងពេល ៦,៩វិនាទី និងល្បឿនអតិបរមា ២០៩គ.ម/ម៉។

Lexus LX ដែលមានតម្លៃថ្លៃជាងគេនៅអាមេរិក គឺប្រភេទ LX 600 Ultra Luxury ដែលមានតម្លៃចាប់ពី ១២៦ ០០០ដុល្លារ ដែលវាមានបំពាក់ប្រណីតភាពខ្ពស់ដាច់គេនៅផ្នែកខាងក្នុង ដោយអមដោយកៅអីអង្គុយលំដាប់ VIP ចំនួនពីរមានមុខងារកម្ដៅ និងមានមុខងារម៉ាស្សាថែមទៀត។ កៅអីអង្គុយខាងក្រោយនេះមានខណ្ឌចែកដោយឧបករណ៍ធំមួយជានៅចំកណ្ដាលដែលក្នុងនោះមានកន្លែងសាកថ្មទូរសព្ទដោយមិនប្រើខ្សែ និងមានប្រព័ន្ធកម្សាន្តដែលមានអេក្រង់ទំហំ ១១,៤អ៉ីញចំនួនពីរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

អេមកប់! ម៉ូតូ Suzuki U-Enjoy 125 សន្សំសំចៃសាំង ចាក់ ១ លីត្រជិះបានចម្ងាយ ១០០ គ.ម

[ទីផ្សារបរទេស] ក្រុមហ៊ុន Suzuki បានធ្វើការបញ្ចេញនូវម៉ូតូ U-Enjoy ប្រភេទ Scooter ជាមួយនឹងសន្សំសំចៃសាំង ចាក់ ១ លីត្រ អាចជិះបានចម្ងាយ ១០០ គីទ្បូម៉ែត្រ តម្លៃ ១,៣១៧ ដុល្លារ សម្រាប់ទីផ្សារប្រទេសចិន។

សម្រាប់ម៉ូតូ Suzuki U-Enjoy 125 បានបំពាក់នូវចង្កៀងមុខ Halogen និងអំពូលភ្លើងបំភ្លឺពេលថ្ងៃ DRL ជាដើម។

Suzuki U-Enjoy 125 ប្រើប្រាស់ម៉ាស៊ីនទំហំ ១ស៊ីទ្បាំង 4-stroke ជាមួយនិងប្រព័ន្ធស្អំប្រេង air-cooled ចំណុះ ១២៥ សេសេ ផលិតកម្លាំង ៩ សេះ និងកម្លាំង ១០ ញ៉ូនតុនម៉ែត្រដោយចាក់សាំង ១ លីត្រ អាចជិះបានចម្ងាយ ១០០ គីទ្បូម៉ែត្រ៕

ប្រភព៖ greatbiker 

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+