ផ្ទាំងផ្សាយពាណិជ្ជកម្ម

CMC Italjet 125 ចេញលក់លើទីផ្សារប្រទេសម៉ាទ្បេស៊ី

[ទីផ្សារបរទេស] ក្រុម CMC បានប្រកាសបញ្ចេញនូវម៉ូតូ ltaljet 125 ស៊េរីឆ្នាំ២០២២ ប្រភេទ Budget Scooter ជាផ្លូវការជាមួយរូបរាងកាច និងងាយស្រួលជិះក្នុងផ្លូវក្រុងនៅក្នុងទីផ្សារប្រទេសម៉ាឡេស៊ី។

សម្រាប់ម៉ូតូ CMC Italjet 125 ដោយបានបំពាក់នូវចង្កៀងមុខ LED, កុងទ័រឌីជីថល និងមានកន្លែងផ្ទុក UBOX នៅក្រោមកៅអី។ បន្ថែមពីនេះម៉ូតូ CMC Italjet 125 ក៏មានប្រព័ន្ធហ្វាំ្រឌីសមុខ-ក្រោយ និងយ៉ាន់ស្ព័រទំហំ ១៣ អ៊ីញ។

ម៉ូតូ CMC Italjet 125 ប្រើប្រាស់ម៉ាស៊ីនទំហំ ១ស៊ីទ្បាំង 4-stroke និងប្រព័ន្ធស្អំប្រេង air-cooled ចំណុះ ១២៥ សេសេ ផលិតកម្លាំង ៦,៦ សេសេ និងកម្លាំរមួល ៨,៦ ញ៉ូតុនម៉ែត្រ ។ ហើយធុងសាំងរបស់វាអាចផ្ទុកបានដល់ចំណុះ ៦,៨ លីត្រ និងទម្ងន់ ១១៨ គីឡូក្រាមជាដើម៕

 

ប្រភព៖ greatbiker

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Tesla ចាប់ផ្ដើមទទួលការទូទាត់ជាមួយកាក់ឆ្កែ DOGE

[ទីផ្សារបរទេស] លោក Elon Musk នាយកប្រតិបត្តិ Tesla បានប្រកាសថានាពេលនេះក្រុមហ៊ុនរបស់ខ្លួនបានទទួលយកការទូទាត់ដោយប្រើប្រាស់រូបិយប័ណ្ណគ្រីបតូកាក់ DOGE សម្រាប់ការទិញផលិតផលមួយចំនួនរបស់ក្រុមហ៊ុន។

ផលិតផលមួយចំនួនដែលអាចទិញដោយទូទាត់ជាមួយកាក់ DOGE អាចទិញបានដោយការផ្ញើកាក់ទៅកាន់អាសយដ្ឋាន Wallet នៃ DOGE របស់ក្រុមហ៊ុន Tesla ប៉ុន្តែបញ្ជាក់ថាការទូទាត់តាមវិធីនេះនឹងមិនអាចផ្លាស់ប្ដូរ (Refund) យកកាក់វិញ និងមិនអាចរំសាយការកុម្ម៉ង់ទិញបាននោះទេ។

ត្បិតថាពេលនេះ Tesla ទទួលយកកាក់ DOGE ប៉ុន្តែក្រុមហ៊ុនក៏បានបញ្ជាក់ច្បាស់ផងដែរថាខ្លួនមិនទទួលយករូបិយប័ណ្ណគ្រីបតូផ្សេងក្រៅពីនេះឡើយ។

តាំងពីមួយខែមុន Tesla បានបញ្ជាក់ថាខ្លួននឹងចាប់ផ្ដើមទទួលយកកាក់ DOGE សម្រាប់ការទិញផលិតផលមួយចំនួន។ ការប្រកាសនេះធ្លាប់បានធ្វើឲ្យកាក់ DOGE កើនឡើងតម្លៃ ២៥% ហើយការចាប់ផ្ដើមទទួលផ្លូវការនេះដែរក៏បានរុញច្រានឲ្យកាក់ DOGE កើនឡើងតម្លៃ ១៨,៦៣% ក្រោយការប្រកាសទទួលត្រឹមប៉ុន្មានម៉ោង ដោយក្នុងមួយកាក់បានឡើងថ្លៃដល់ ០,២ដុល្លារ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Porsche លក់ឡានបានរហូតដល់ ៣០ម៉ឺនគ្រឿង ពេញមួយឆ្នាំ២០២១

[ទីផ្សារបរទេស] Porsche ទើបតែប្រកាសចេញលទ្ធផលអាជីវកម្មសម្រាប់ឆ្នាំ២០២១ ដោយក្រុមហ៊ុនអាចលក់រថយន្តបានសរុប ៣០១ ៩១៥គ្រឿង នៅជុំវិញពិភពលោក ជាកំណត់ត្រាលក់ថ្មីមួយក្នុងប្រវត្តិសាស្ត្ររបស់ក្រុមហ៊ុន ដែលការលក់នេះបានកើនឡើង ១១% ធៀបនឹងឆ្នាំមុន។

អាមេរិកខាងជើងជាទីផ្សារដែលមានកំណើនច្រើនជាងគេ ដែលមានចំនួនលក់សរុប ៨៤ ៦៥៧គ្រឿង កើនឡើង ២២% ហើយក្នុងនោះសហរដ្ឋអាមេរិកតែឯងអាចលក់ចេញបានសរុប ៧០ ០២៥គ្រឿង។ ចំណែកទីផ្សារអឺរ៉ុបលក់ចេញបាន ៨៦ ១៦០គ្រឿង កើនឡើង ៧% ខណៈដែលប្រទេសចិនលក់ចេញបាន ៩៥ ៦៧១គ្រឿង កើនឡើង ៨%។

ផ្អែកតាមតួលេខ រថយន្ត SUV របស់ Porsche ទទួលបានការកុម្ម៉ង់ទិញច្រើនជាងគេ ដោយរថយន្តម៉ូដែល Macan អាចលក់ចេញបានសរុប ៨៨ ៣៦២គ្រឿង តាមពីក្រោយដោយរថយន្ត Cayenne ជាមួយចំនួនលក់ ៨៣ ៧០១គ្រឿង។ ចំណែករថយន្តអគ្គិសនី Taycan លក់ចេញបាន ៤១ ២៩៦គ្រឿង កើនឡើងលើសឆ្នាំមុនទ្វេដង និងបានវ៉ាដាច់ចំនួនលក់របស់ 911, Panamera និង 718 Boxster /Cayman ថែមទៀតផង។

គួរដឹងថាប្រមាណ ៤០% នៃរថយន្ត Porsche ដែលលក់នៅអឺរ៉ុប គឺជាប្រភេទ Hybrid និងប្រភេទអគ្គិសនីសុទ្ធ ដែលនេះបង្ហាញថាផែនការអគ្គិសនីរបស់ Porsche គឺកំពុងតែប្រព្រឹត្តិទៅយ៉ាងរលូន៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Tesla ពន្យាពេលផលិតឡានភីកអាប់ Cybertruck ដល់ដើមឆ្នាំ ២០២៣

[ទីផ្សាររថយន្តបរទេស] យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ក្រុមហ៊ុន Tesla Inc មានបំណងចាប់ផ្តើមការផលិតដំបូងនៃភីកអាប់អគ្គីសនី Cybertruck របស់ខ្លួន នៅចុងត្រីមាសទី១ ឆ្នាំ ២០២៣ ដោយរុញច្រានផែនការរបស់ខ្លួន ក្នុងការចាប់ផ្តើមផលិតកម្មនៅចុងឆ្នាំនេះ។

ប្រភពដដែលបានឲ្យដឹងទៀតថា ការពន្យាពេលនេះបានកើតឡើងនៅពេលដែលក្រុមហ៊ុន Tesla កំពុងផ្លាស់ប្តូរលក្ខណៈពិសេស និងមុខងាររបស់រថយន្តភីកអាប់អគ្គិសនី Cybertruck ដើម្បីធ្វើឲ្យវាក្លាយជាផលិតផលដ៏គួរឲ្យទាក់ទាញ ខណៈដែលការប្រកួតប្រជែងកើនឡើងកាន់តែខ្លាំងនៅក្នុងផ្នែកនេះ។

ក្រុមហ៊ុន Tesla ត្រូវបានគេរំពឹងថា នឹងផលិតរថយន្ត Cybertruck ក្នុងចំនួនមានកំណត់នៅក្នុងត្រីមាសទី១ នៃឆ្នាំ ២០២៣ មុនពេលបង្កើនចំនួនផលិតរបស់ខ្លួន។ ទោះបីជាយ៉ាងណាក៏ដោយ Tesla មិន​បាន​ឆ្លើយ​តប​ភ្លាមៗ​ចំពោះ​សំណើ​សុំ​ការ​អត្ថាធិប្បាយ​នោះទេ។

Tesla ដែលជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីកំពូលរបស់ពិភពលោក ផលិតរថយន្តអគ្គិសនី SUV និងរថយន្តស្ព័រ ប៉ុន្តែបានខកខានលើផ្នែករថយន្តភីកអាប់ ដែលអាចរកប្រាក់ចំណេញច្រើន និងកំពុងពេញនិយមយ៉ាងខ្លាំងនៅអាមេរិក៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុន Ford ឡើងដល់តម្លៃទីផ្សារ ១០០ ពាន់លានដុល្លារ ជាលើកដំបូង

[ទីផ្សាររថយន្តបរទេស] តម្លៃទីផ្សាររបស់ក្រុមហ៊ុន Ford Motor បានឡើងដល់ ១០០ ពាន់លានដុល្លារជាលើកដំបូង កាលពីថ្ងៃព្រហស្បតិ៍ ខណៈដែលអ្នកវិនិយោគជាច្រើនបានភ្នាល់លើយុទ្ធសាស្ត្ររថយន្តអគ្គិសនីរបស់ក្រុមហ៊ុនផលិតរថយន្តអាមេរិកខាងលើ។

ភាគហ៊ុនរបស់ក្រុមហ៊ុន Ford ដែលមានតម្លៃកើនឡើងជាង ២ដងកាលពីឆ្នាំមុន បានកើនឡើង ៣,៧ ភាគរយនៅក្នុងការជួញដូរពេលរសៀល បន្ទាប់ពីបានឡើងដល់កម្រិតខ្ពស់ជាងពីរទសវត្សរ៍មុន។

បច្ចុប្បន្នក្រុមហ៊ុន Ford មានតម្លៃលើសពីគូប្រជែងដែលមានអាយុកាលរាប់សតវត្សរបស់ខ្លួន គឺក្រុមហ៊ុន General Motors ដែលតម្លៃទីផ្សារមានប្រហែល ៨៨,៦១ ពាន់លានដុល្លារអាមេរិក និងក្រុមហ៊ុន Rivian Automotive ដែលជាក្រុមហ៊ុនទើបចាប់ផ្តើមអាជីវកម្មរថយន្តអគ្គិសនី ដែលមានតម្លៃប្រហែល ៧៧,៨ ពាន់លានដុល្លារអាមេរិក។

ទោះបីជាយ៉ាងណាក៏ដោយ ក្រុមហ៊ុន​ផលិត​រថយន្ត Ford ​នៅ​តែ​ឈរពីក្រោយអ្នកឈានមុខគេផ្នែករថយន្តអគ្គិសនី Tesla ដែល​មាន​ទីផ្សារ​ជាង ១ទ្រី​លាន​ដុល្លារ​ឯណោះ។

យ៉ាងណាមិញ ភាគហ៊ុនរបស់ក្រុមហ៊ុន Tesla បានធ្លាក់ចុះ ៤,៧ ភាគរយកាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីក្រុមហ៊ុន Tesla បានធ្វើបច្ចុប្បន្នភាពគេហទំព័រ ផ្នែកគំរូរថយន្ត Cybertruck ដើម្បីលុបចេញឯកសារយោងនៃរថយន្តនេះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Subaru នាំយកគំរូរថយន្តអគ្គិសនីចំនួន២ មានកម្លាំងដល់ ១,០៧៣​ សេះ ទៅកាន់កម្មវិធី Tokyo Auto Show

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Subaru បានធ្វើការបញ្ចេញនៅគំរូរថយន្តអគ្គិសនីចំនួន២នៅក្នុងកម្មវិធី Tokyo Auto Show ដោយរថយន្តទាំង២នេះមានឈ្មោះថា STI E-RA Concept និង Solterra STI Concept ។

ក្នុងចំណោមគំរូទាំង២ ដោយគំរូរថយន្ត STI E-RA Concept ដែលមានការយកចិត្តទុកដាក់បំផុត ដោយក្រុមហ៊ុន Subaru ក្នុង​គោល​បំណង​ទទួល​បាន​បទ​ពិសោធ​ពី​រថយន្តនេះ​ក្នុង​ការ​អភិវឌ្ឍ​បច្ចេកវិទ្យា​ Motorsport ​ថ្មី ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ប្រែប្រួល​អាកាសធាតុ។

ជាមួយគ្នានេះដែរ គោលបំណងចម្បងរបស់ក្រុមហ៊ុនផលិតរថយន្តជប៉ុនជាមួយនឹង STI E-RA Concept គឺដើម្បីបញ្ចប់ការសាកស្បងក្នុងរយៈពេល ៦ នាទី និង ៤០ វិនាទីនៃ Nurburgring ក្នុងឆ្នាំ ២០២៣ បន្ទាប់ពីបានសាកល្បងរថយន្តនៅទូទាំងប្រទេសជប៉ុនក្នុងឆ្នាំនេះ។

គំរូរថយន្ត STl E-RA បំពាក់ជាមួយម៉ូទ័រអគ្គិសនីចំនួន៤ និង inverter រួមបញ្ចូលគ្នាដែលបានពី Yahama។ ម៉ូទ័រទាំងនេះរួមបញ្ចូលផលិតកម្លាំងបាន ១,០៧៣ សេះ និងមានកម្លាំងបានមកពីអាគុយ លីចូម ៦០គីឡូវ៉ាត់ម៉ោងផងដែរ។ ក្នុងនោះ Subaru  ក៏បានបំពាក់ជាមួយនឹងបច្ចេកវិទ្យា Complex torque Vectoring ដែលទទួលសញ្ញាពី Sensor នៃល្បឿនកង់, ចង្កូត G-force, ហ្វ្រាំង និងកង់ ដើម្បីកំណត់ការបើកបរ ហើយប្រព័ន្ធវាស់សម្ពាធហ្វ្រាំង ដែលល្អបំផុតសម្រាប់កង់នីមួយៗ។

ទន្ទឹមនឹងនេះ គំរូរថយន្ត STl E-RA ផ្នែកខាងក្រៅមានការរចនាដូចគ្នាទៅនឹងរថយន្តប្រណាំង។ ខណៈផ្នែកខាងមុខបំពាក់ជាមួយចង្កៀង បែប eye-catching ជាមួយអំពូលបំភ្លឺពេលថ្ងៃ LED ។ ក្នុងនោះរថយន្តនេះមានកាងមុខ front splitter។

គំរូរថយន្តទី ២ បានបង្ហាញខ្លួននៅ Tokyo Auto Salon គឺ Solterra STI Concept ។ ដោយរថយន្តនេះត្រូវបានផ្អែកលើគំរូផលិតកម្មបច្ចុប្បន្ន និងបំពាក់នៅដំបូលថ្មីរាងកាន់តែស្ព័រ ក៏ដូចជាកាងខាងមុខពណ៌ប្រហមបែប accents , កាងចំហៀង និង កាងលំហូខ្យល់ Diffuser ខាងក្រោយជាដើម។

រថយន្ត​មួយ​ចំនួន​ផ្សេង​ទៀត​ត្រូវ​បាន​ក្រុមហ៊ុន Subaru ដែលបានដាក់​បង្ហាញ​នៅ​ក្នុង​ការ​តាំង​បង្ហាញ រថយន្តទាំងនៅរួមមាន Levorg STI Performance Concept, WRX S4 STI Performance Concept, BRZ STI Performance និង BRZ GT300 racer ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ដឹងពេលឡានគ្រឿងទី២ តម្លៃ ២៨លានដុល្លារ របស់ Rolls-Royce បង្ហាញខ្លួន

[ទីផ្សារបរទេស] កាលពីខែឧសភា ឆ្នាំ ២០២១ ក្រុមហ៊ុន Rolls-Royce បានបញ្ចេញនៅរថយន្តថ្មីដែលមានតម្លៃថ្លៃបំផុតមិនធ្លាប់មានគឺ Boat Tail ជាមួយតម្លៃ ២៨ លានដុល្លារ ដែលនឹងត្រូវបានផលិតឡើងដោយដៃ និងតាមតម្រូវការម្ចាស់រថយន្តចំនួន ៣គ្រឿង។ ក្នុងនោះគ្រឿងទី២ នៃរថយន្តនេះ នឹងត្រូវបញ្ចេញនៅខែឧសភា​ ឆ្នាំ២០២២ នៅ Villa d’Este ក្នុងប្រទេសអ៊ីតាលី។

រថយន្ត Rolls-Royce Boat Tail ដំបូងគេបានបង្ហាញខ្លួនជាសាធារណៈលើកដំបូងនៅក្នុង Concorso d’Eleganza Villa d’Este ក្នុងខែតុលា ឆ្នាំ ២០២១។ ដូច្នេះ នេះជារឿងធម្មតាសម្រាប់ម៉ូដែលទី២ដែលត្រូវបានបង្ហាញនៅក្នុងព្រឹត្តិការណ៍ក្នុងឆ្នាំ ២០២២ ដែលត្រូវបានផ្លាស់ប្តូរទៅ កាលវិភាគ​ប្រចាំ​ថ្ងៃ​នៅ​ថ្ងៃ​ទី ២០ និង ២២ ខែ​ឧសភាវិញ។

ទន្ទឹមនឹងនេះ យើងអាចដឹងបានផងដែររថយន្តទាំង ៣គ្រឿងនេះនឹងមានផ្នែកជាច្រើនដូចគ្នា ហើយក៏មានផ្នែកមួយចំនួនទៀតផ្លាស់ប្តូរ ដោយរួមបញ្ចូលគ្នានៃពណ៌ គ្រឿងខាងក្នុង និងជម្រើសនៃការតុបតែង ដោយស្របទៅតាមចំណងចំណូលចិត្តនៃម្ចាស់រថយន្ត។

ខណៈដែរម៉ូដែល Boat Tails ទាំង៣ នឹងមានការរចនាតួគ្រោងដូចគ្នា ដោយម៉ូដែលនីមួយៗនឹងមានលក្ខណៈពិសេសនៃការប្រើប្រាស់រៀងៗខ្លួន ដូចជារថយន្តទី១ មានកម្រាលខាងក្រោយដែលធ្វើពីក្រណាត់ open-pore Caleidolegno រូបរាងផ្នែកខាងក្រោយដូចកន្ទុយទូក អាចបើកបាន ដោយក្រុមហ៊ុន Rolls-Royce អោយឈ្មោះវាថា “Hosting Suite”  ដែលខាងក្នុងមានផ្ទុកនូវទូរទឹកកក, កៅអីធ្វើពី Carbon-fiber ចំនួន២ និងឆ័ត្រមួយផងដែរ។

ទន្ទឹមនឹងនេះ យើងទាយថាកន្លែងដូចគ្នានឹងត្រូវបានកំណត់រចនាសម្ព័ន្ធតាមរបៀបមួយផ្សេងទៀតនៅក្នុងម៉ូដែល២ផ្សេងទៀតដោយបង្ហាញពីចំណង់ចំណូលចិត្តរបស់ម្ចាស់រៀងៗខ្លួន។ យើងក៏គួររំពឹងផងដែរនៅការផ្លាស់ប្តូរនៅក្នុងការរួមបញ្ចូលគ្នានៃពណ៌ គ្រឿងខាងក្នុង និងជម្រើសនៃការតុបតែងស្រោបដោយស្បែកនៃរថយន្តដែលផលិតដោយដៃដែលធ្វើឲ្យមានការប្រែប្រួលកាន់តែច្រើនបើប្រៀបធៀបទៅនឹងការផលិតកម្មរបស់ស៊េរីនេះ។

ថ្វីត្បិតតែមានតួអាលុយមីញ៉ូមដែលបានរចនាឡើងវិញ និងផលិតដោយដៃសុទ្ធក៏ដោយ ក៏ Boat Tail ផ្អែកលើស្ថាបត្យកម្មនៃស៊ុមអាលុយមីញ៉ូមដ៏ប្រណិត ដែលត្រូវបានប្រើដោយ Ghost, Cullinan SUV និង Phantom flagship ផងដែរ។ ដូចនៅក្នុង Phantom ដែរ, ដោយរថយន្តនេះដំណើរការដោយម៉ាស៊ីនចំណុះ ៦.៧៥ លីត្រ Twin-turbo ១២ស៊ីឡាំង ដែលផលិតកម្លាំងបាន ៥៦៣ សេះ និងកម្លាំងរមួល ៩០០ ញូតុនម៉ែត្រ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ម៉េចចឹង! ប្រជាជនអាមេរិកភាគច្រើនមិនចង់បានរថយន្តអគ្គិសនីទេ

[បរទេស] រថយន្តអគ្គិសនី Mercedes-Benz EQS បានបង្ហាញថាមានតម្រូវការខ្លាំងសម្រាប់ផលិតផលដែលមិនប៉ះពាល់ដល់បរិស្ថាននៅក្នុងទីផ្សារពិភពលោកទេ។ ប៉ុន្តែយោងតាមការសិក្សាថ្មីរបស់ក្រុមហ៊ុន Deloitte បញ្ជាក់ថាប្រជាជននៅសហរដ្ឋអាមេរិកភាគច្រើនសូវចាប់ទិញរថយន្តអគ្គិសនីនោះទេ។ ហើយរថយន្តដែលប្រើប្រាស់ម៉ាស៊ីនសាំងរបស់ពួកគេនៅតែជាជម្រើសដែលពេញចិត្តសម្រាប់មនុស្សចំនួន។

សម្រាប់លទ្ធផលនេះត្រូវបានបង្ហាញនៅក្នុងការសិក្សាថ្មីអំពីអ្នកប្រើប្រាសរថយន្តជាសាកលឆ្នាំ២០២២ របស់ក្រុមហ៊ុន Deloitte បានធ្វើការវិភាគ ដែលប្រមូលផ្តុំមកពីប្រទេស ឥណ្ឌា ចិន កូរ៉េ ជប៉ុន អាល្លឺម៉ង់ និងសហរដ្ឋអាមេរិក និងប្រទេសផ្សេងៗទៀតផងដែរ។  ក្រុមហ៊ុន Deloitte បានបញ្ជាក់ថាចាប់ពីខែកញ្ញាដល់តុលាឆ្នាំ ២០២១ អ្នកប្រើប្រាស់ជាង ២៦ ០០០ នាក់ត្រូវបានស្ទង់មតិដើម្បីប្រមូលទិន្នន័យសម្រាប់របាយការណ៍នេះ។ ហើយ ១ ០៣១ ក្នុងចំណោមទាំងនេះគឺជាប្រជាជនសហរដ្ឋអាមេរិក។

បន្ថែមពីនេះរបាយកាណ៍បានបង្ហាញថា ៦៩ ភាគរយៈនៃប្រជាជនសហរដ្ឋអាមេរិកចូលចិត្តរថយន្តប្រើប្រាស់សាំង ឬម៉ាស៊ូតរបស់ពួកគេ ហើយ ៥៨ ភាគរយនៃប្រទេសចិន និងឥណ្ឌា និងប្រទេសជប៉ុន និងកូរ៉េយតម្រូវការទាបបំផុតដែលមាន ៣៩ ភាគរយ និង ៣៧ ភាគរយ។ ខណៈដែលប្រទេសអាល្លឺម៉ង់បង្ហាញតម្រូវការ ៤៩%។

សូមបញ្ជាក់ថារថយន្តអគ្គិសនី Hybrid រក្សាបាននូវតម្រូវការមួយចំនួន ជាមួយនឹងប្រជាជនសហអាមេរិកចំនួន ១៧ភាគរយ ដែលនឹងទិញរថយន្តមួយ បន្ទាប់របស់ពួកគេ។ ប៉ុន្តែសម្រាប់រថយន្ត Plug-in Hybrid និងរថយន្តអគ្គិសនីសុទ្ធទទួលបានត្រឹមតែ ៥ ភាគរយនៃការបោះឆ្នោតរបស់ប្រជាជនតែប៉ុណ្ណោះ។ នៅសល់បួននាក់ទៀតបាននិយាយថា ពួកគេចង់ធ្វើជាម្ចាស់រថយន្តដែលដំណើរការលើសាំងជំនួស ដូចជាឧស្ម័នធម្មជាតិដែលបានបង្ហាប់, ethanol ឬ Hydrogen ជាដើម៕

ប្រភព៖ Carbuzz

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Yamaha XSR155 ស៊េរីឆ្នាំ២០២២ ទទួលបានការអាប់ដេតពណ៍ថ្មី នៅទីផ្សារប្រទេសឥណ្ឌូនេស៊ី

[ទីផ្សារបរទេស] ក្រុមហ៊ុន Yamaha ទទួលបានការអាប់ដេតពណ៍ថ្មីលើម៉ូតូនូវម៉ូឌែល XSR155 ស៊េរីឆ្នាំ២០២២ សម្រាប់ទីផ្សារនៅក្នុងប្រទេសឥណ្ឌូនេស៊ី។

សម្រាប់ម៉ូតូប្រភេទនេះត្រូវបានក្រុមហ៊ុន Yamaha បង្ហាញចេញជាលើកដំបូង នៅឆ្នាំ២០១៩ ជាមួយម៉ូឌែល XSR155 ហើយបន្តពង្រឹងភាពជោគជ័យរបស់ខ្លួនជាមួយនឹងពានរង្វាន់ជាច្រើនក្នុងប្រទេស និងក្រៅប្រទេស។

Yamaha XSR155 នៅតែបន្តប្រើប្រាស់ម៉ាស៊ីនទំហំ ១ស៊ីទ្បាំង 4-stroke, liquid-cooled ចំណុះ ១៥៥សេសេ។

បន្ថែមពីនេះម៉ូតូ Yamaha XSR155 បានបំពាក់នូវចង្កៀងមុខ LED, កុងទ័រឌីជីថល LCD,ប៊ូបមុខប្រភេទ Upside-Down និងប្រព័ន្ធហ្វាំ្រងឌីសខាងមុខ-ក្រោយផងដែរ។

យ៉ាងណាមិញសម្រាប់ទីផ្សារនៅក្នុងប្រទេសឥណ្ឌូនេស៊ី ម៉ូតូ Yamaha XSR155 គឺមានប្រជាប្រិយភាពដូចគ្នានៅក្នុងប្រទេសថៃ គិតត្រឹមឆ្នាំ ២០២២ ពណ៌ថ្មីចំនួនពីរត្រូវបានអាប់ដេត រួមមាន Matte Dark Blue Authentic និង Yamaha World Grand Prix 60th Anniversary ដែលជាពណ៌ពិសេសដែលប្រើដើម្បីអបអរសាទរខួបនៃការចូលរួមក្នុងការប្រកួតជើងឯកពិភពលោកនៃ ៦០ឆ្នាំ ។

សូមបញ្ជាក់ថាចំពោះម៉ូតូ Yamaha XSR155 ស៊េរីឆ្នាំ២០២២ មានជម្រើស ២ ម៉ូឌែលរួមមាន៖

  • Yamaha XSR155 តម្លៃ ២ ៥៧៥ ដុល្លារ
  • Yamaha XSR155 Special Edition តម្លៃ ១ ៧១៤ ដុល្លារ ។

បន្ថែមពីនេះបច្ចប្បន្នម៉ូតូ Yamaha XSR155 សម្រាប់ទីផ្សារក្នុងប្រទេសថៃ មានជម្រើស ៤ ពណ៍ តម្លៃ  ២ ៧៥៥ ដុល្លារ ៕

 ប្រភព៖ greatbiker 

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Honda បញ្ចេញរូបភាព Teaser រថយន្ត HR-V ២០២៣ សម្រាប់ទីផ្សារសហរដ្ឋអាមេរិក

[ទីផ្សារបរទេស] កាលពីឆ្នាំ ២០២១កន្លងទៅ ក្រុមហ៊ុន Honda បានធ្វើការបង្ហាញចេញជាផ្លូវការនៅរថយន្ត HR-V ជំនាន់ថ្មីសម្រាប់ទីផ្សារអន្តរជាតិ។ នាពេលនេះផងដែរ ក្រុមហ៊ុន Honda ក៏បានបង្ហាញចេញនូវរូបភាព Teaser ថ្មីសម្រាប់រថយន្ត HR-V ជំនាន់ថ្មី ដែលផលិតឡើងសម្រាប់ទីផ្សារសហរដ្ឋអាមេរិច ជាមួយរូបរាងនៃការរំពឹងទុកកាន់តែស្ព័របន្ថែម។

ជាមួយរូបភាព Teaser ក្រុមហ៊ុន Honda បានបង្ហាញឲ្យឃើញយ៉ាងច្បាស់នៃរថយន្ត HR-V សេរ៊ីថ្មី ជាមួយការបំពាក់នូវផ្ទាំងប៉ាណាខាងមុខរាងពងក្រពើ, ចង្កៀងមុខ បែប sweptback និងកាងខាងមុខយ៉ាងមាំ។ ងាកទៅកាន់ផ្នែកក្រោយវិញ យើងអាចមើលឃើញមានភាពលេចធ្លោ និងបានភ្ជាប់មកជាមួយដៃទ្វា លឹបចូលទៅខាងក្នុង។

លក្ខណៈ​ពិសេស​នៅ​តែ​មិន​មាន​ការ​បញ្ជាក់​នោះ​ទេ ប៉ុន្តែ​ម៉ូដែលដេលបាន​ចេញ​មាន​ម៉ាស៊ីន​ចំណុះ ១,៨ លីត្រ ទំហំ ៤ ស៊ីឡាំង ដែល​ផលិតកម្លាំងបាន ១៤១ សេះ  និង​កម្លាំង​រមួល ១៧២ ញ៉ូតុនម៉ែត្រ។ ដោយរថយន្តនេះនឹងត្រូវបានជំនួសដោយម៉ាស៊ីនចំណុះ ២,០ លីត្រ ទំហំ ៤ស៊ីឡាំង របស់ Civic ដែលផលិតកម្លាំង ១៥៨ សេះ និងកម្លាំងរមួល ១៨៧ ញ៉ូតុនម៉ែត្រ ។

ក្នុងនោះដែរម៉ូដែល HR-V គឺជារថយន្តដ៏សំខាន់សម្រាប់ក្រុមហ៊ុន Honda ខណៈដែលក្រុមហ៊ុនលក់បាន ១៣៧,០៩០ គ្រឿងនៅក្នុងសហរដ្ឋអាមេរិកកាលពីឆ្នាំមុន។ នោះធ្វើឱ្យ HR-V ក្លាយជារថយន្តប្រភេទដឹកទំនិញ ដែលលក់ដាច់បំផុតទី ៣ របស់ពួកគេ ហើយក៏ជារថយន្តប្រភេទ Crossover ដែលលក់ដាច់ជាងគូប្រជែងដូចជា Chevrolet Trailblazer និង Subaru Crosstrek ជាដើម៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+