ផ្ទាំងផ្សាយពាណិជ្ជកម្ម

មកមើលឡានអគ្គិសនីកូរ៉េ Hyundai Ioniq 5 ធ្វើតេស្តចាក់អន្ទង់ ឡើងត្រដាបត្រដួស (មានវីដេអូ)

[ទីផ្សាររថយន្តបរទេស] ​កាលពីពេលថ្មីៗកន្លងទៅនេះ ក្រុមហ៊ុន Hyundai បានបញ្ចេញនូ​វរថយន្តអគ្គិសនី Ioniq 5 ស៊េរីឆ្នាំ២០២២ ប្រើប្រាស់ថាមពលអគ្គិសនីសុទ្ធ ដោយមានតម្លៃចាប់ពី ៤០ ៩២៥ សម្រាប់ទីផ្សារសហរដ្ឋអាមេរិកខាងជើង។

ដោយសារតែចង់ដឹងពីសមត្ថភាពរបស់វា គេហទំព័រ km77.com បានយករថយន្ត Hyundai Ioniq 5 ថ្មីទៅធ្វើតេស្តចាក់អន្ទង់ ប៉ុន្តែបែរជាទទួលបានលទ្ធផលមិនល្អគាប់ឡើយ។

ទោះបីជាយ៉ាងណាក៏ដោយ ការធ្វើតេស្តចាក់អន្ទង់ moost test នេះ ត្រូវបានគេចាត់ទុកថា ជាការធ្វើតេស្តដ៏ពិបាកមួយ សូម្បីតែរថយន្តអគ្គីសនីល្បីៗមួយចំនួន ដូចជា Ford Mustang Mach-E និង Tesla Model Y ក៏ពិបាកនឹងឆ្លងកាត់ដែរ។

ចង់ដឹងយ៉ាងណាសូមទស្សនាវីដេអូខាងក្រោម៖

យ៉ាងណាមិញសម្រាប់រថយន្ត Hyundai Ioniq 5 ស៊េរីឆ្នាំ ២០២២ ផ្តល់នូវជម្រើស ៤ប្រភេទ ដោយប្រភេទ SE Standard Range មានតម្លៃ​ចាប់​ពី ៤០ ៩២៥ ដុល្លារ, SE មានតម្លៃចាប់ពី ៤៤ ៨៧៥ដុល្លារ, SEL មានតម្លៃចាប់ពី ៤៨ ៣៧៥ដុល្លារ និងប្រភេទ Limited មានតម្លៃចាប់ពី ៥១ ៨២៥ដុល្លារ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Hyundai Santa Fe ឈ្នះពានរង្វាន់ “រថយន្តល្អបំផុតប្រចាំឆ្នាំ” នៅវៀតណាម

រថយន្ត Hyundai Santa Fe បានវ៉ាដាច់គូប្រជែងចំនួន ១៤ ផ្សេងទៀត ហើយបានជាប់ជារថយន្តល្អបំផុតប្រចាំឆ្នាំ (Car of the Year) នៅក្នុង VnExpress Car Awards 2021។

រថយន្ត SUV ខ្នាតកណ្តាលនៃម៉ាកយីហោកូរ៉េខាងត្បូងខាងលើ ក៏បានឈ្នះពានរង្វាន់ “រថយន្តល្អបំផុត” នៅក្នុងប្រភេទ SUV-Crossover សម្រាប់ផ្នែក D និង E ជាមួយនឹងពិន្ទុ ៨១,៥៨ លើ ១០០។ នេះបើយោងតាមអ្នករៀបចំបានប្រកាសនៅក្នុងព្រឹត្តិការណ៍ប្រគល់រង្វាន់។

ដោយឡែក រថយន្ត VinFast ​Lux A2.0 បាន​ដណ្តើម​តំណែង​ជា​ “រថយន្ត​ល្អ​បំផុត​” ក្នុង​ផ្នែក​រថយន្ត D-E ខណៈ​រថយន្ត​ VinFast Fadil ជា “​រថយន្ត​ប្រចាំឆ្នាំ​” ក្នុង​ផ្នែក A។

ចំណែកឯផ្នែករថយន្ត SUV ប្រណីតខ្នាតតូច បានទៅលើ BMW Series 3 និង Porsche Macan គឺជាអ្នកឈ្នះ។ Mazda3 បានវ៉ាដាច់គូប្រជែងជាច្រើន ហើយក្លាយជា “រថយន្តប្រចាំឆ្នាំ” នៅក្នុងផ្នែក C៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មកស្គាល់ក្រុមហ៊ុនដែលលក់ឡានអគ្គិសនីបានច្រើនជាងគេនៅប្រទេសចិន

[ទីផ្សារបរទេស] ទីផ្សាររថយន្តថាមពលថ្មី (NEV) នៅក្នុងប្រទេសចិនឃើញថាមានកំណើនរហូតដល់ ១៥៤% នៅក្នុងឆ្នាំ២០២១ ដោយមានរថយន្តសរុប ៣,៣លានគ្រឿងបានលក់ចេញទៅលើទីផ្សារ។

រថយន្ត NEV មានបញ្ចូលទាំងរថយន្តអគ្គិសនីសុទ្ធ និងរថយន្ត Hybrid ដែលសាកភ្លើងបាន (PHEV) ដោយសរុបជារួមចំនួនលក់ ៣,៣លានគ្រឿង មានកើនឡើងខ្លាំងបើធៀបនឹងចំនួនលក់ ១,៣លានគ្រឿងកាលពីឆ្នាំ២០២០ និងចំនួនលក់ ១,២លានគ្រឿងក្នុងឆ្នាំ២០១៩។

ក្នុងនោះដែរក្រុមហ៊ុនដែលលក់រថយន្តអគ្គិសនីបានច្រើនជាងគេគឺ SAIC ដែលលក់ចេញបានជាង ៧៣ម៉ឺនគ្រឿង។ ចំណែកលេខពីរគឺក្រុមហ៊ុនអាមេរិក Tesla ដែលលក់ចេញបានជាង ៤៧ម៉ឺនគ្រឿង ប៉ុន្តែជាចំនួនលក់នៃរថយន្តដែលប្រើប្រាស់ថាមពលអគ្គិសនីសុទ្ធ។ BYD ជាក្រុមហ៊ុនមួយទៀតដែលលក់តែរថយន្តអគ្គិសនីសុទ្ធ ដែលចំនួនលក់ឆ្នាំ២០២១ គឺមានសរុបជាង ៣២ម៉ឺនគ្រឿង ស្ថិតនៅបន្ទាប់ពី Tesla។

ក្នុងចំណោមក្រុមហ៊ុនរថយន្តដែលលក់រថយន្ត NEV បានច្រើនជាងគេ គេឃើញឈ្មោះម៉ាកចំនួនពីរគួរឲ្យចាប់អារម្មណ៍គឺម៉ាក Xpeng និង Nio ដែលទើបបង្កើតឡើងថ្មីថ្មោង និងផលិតតែរថយន្តអគ្គិសនីសុទ្ធប៉ុណ្ណោះ។ ម៉ាកទាំងពីរនេះលក់រថយន្តបានជាង ៩ម៉ឺនគ្រឿង ប៉ុន្តែមួយ (Xpeng) មានកំណើនលក់ ២៦៣% និងមួយទៀត (Nio) មានកំណើនលក់ ១០៩% ធៀបនឹងឆ្នាំ២០២០៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ទីបំផុតឡាន Bugatti Chiron លក់ដាច់អស់ហើយ

[ទីផ្សារបរទេស] ក្រុមហ៊ុន Bugatti បានប្រកាសក្នុងសប្ដាហ៍នេះថារថយន្ត Chiron និងប្រភេទផ្សេងទៀតនៃរថយន្តនេះត្រូវបានរកម្ចាស់ឃើញអស់ហើយ ខណៈដែលរថយន្ត Bolide សរុប៤០គ្រឿង ដែលទើបប្រកាសចេញកាលខែសីហាក៏បានរកម្ចាស់ឃើញអស់ដែរ។

ដំណឹងនេះបានធ្វើឲ្យឆ្នាំ២០២១ ក្លាយជាឆ្នាំល្អបំផុតមួយមិនធ្លាប់មានសម្រាប់ Bugatti ដែលក្រុមហ៊ុនអាចលក់រថយន្តចេញបានសរុប ១៥០គ្រឿង ដែលក្នុងនោះ ៦៣% គឺជាអតិថិជនថ្មីសម្រាប់ក្រុមហ៊ុន។ បន្ថែមពីនេះ Bugatti ក៏បានដឹកជញ្ជូនរថយន្តបាន ៨០គ្រឿង ជូនដល់អតិថិជន ជាកំណត់ត្រាលក់ដ៏ថ្មីសន្លាង។

រថយន្តដែល Bugatti បានដឹកជញ្ជូនជូនអតិថិជនកាលពីឆ្នាំមុនរួមមានម៉ូដែល La Voiture Noire, Divo និងរថយន្ត Chiron Super Sport 300+ ផងដែរ។

រំលឹកថាពេលប្រកាសចេញកាលពីឆ្នាំ២០១៥ រថយន្ត Bugatti បានកំណត់ថានឹងផលិតត្រឹម៥០០គ្រឿងប៉ុណ្ណោះ ដែលក្នុងនោះមានចែកចេញជាប្រភេទពិសេសជាច្រើន ខណៈពេលដែលក្រុមហ៊ុនស្ថិតក្រោមការដឹកនាំរបស់លោក Stephan Winkelmann៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ត្រឹម ២៤ម៉ោង! Kia Carens ទទួលបានការកក់ជាង ៧ពាន់គ្រឿង

[ទីផ្សារបរទេស] កាលពីខែធ្នូ កន្លងទៅ ក្រុមហ៊ុន Kia បានធ្វើការបង្ហាញចេញជាផ្លូវការនូវរថយន្ត Carens ប្រភេទ MVP កៅអី ៣ជួរ សម្រាប់ទីផ្សារប្រទេសឥណ្ឌា ខណៈពេលថ្ងៃទី ១៤កន្លងទៅនេះ ក្រុមហ៊ុន Kia បានធ្វើការបើកការកក់ទុកមុននៃរថយន្ត MVP នេះ ដោយត្រឹមរយៈពេល ២៤ម៉ោង រថយន្តនេះទទួលបានការកក់រហូតដល់ ៧ ៧៣៨គ្រឿង។

នៅលើទីផ្សារប្រទេសឥណ្ឌា រថយន្ត Kia Carens ទទួលបាននូវជម្រើសម៉ាស៊ីនចំនួន ៣ជម្រើសរួមមាន៖

  • ម៉ាស៊ីនសាំង ១,៥លីត្រ​ ផលិតកម្លាំង ១១៥ សេះ និងកម្លាំងរមួល ១៤៤ ញ៉ូតុនម៉ែត្រ
  • ម៉ាស៊ីន​ Turbocharged ១,៤លីត្រ ផលិតកម្លាំង ១៤០ សេះ និងកម្លាំងរមួល ២៤២ ញ៉ូវតុនម៉ែត្រ
  • ម៉ាស៊ីនម៉ាស៊ូត ១,៥លីត្រ ផលិតកម្លាំង ១១៥ សេះ និងកម្លាំងរមួល ២៥០ ញ៉ូវតុនម៉ែត្រ

រថយន្ត Kia Carens ត្រូវបានផលិតឡើងដោយប្រើប្រាស់ជាមួយគ្រោងឆ្អឹងដូចគ្នានឹងរថយន្ត Seltos ដោយមានប្រវែងសរុប ៤៥៤០មម, ទទឹង ១៨០០មម, កម្ពស់ ១៧០០មម និងមានគម្លាតពីកង់មុខទៅកង់ក្រោយ ២៧៨០មម ។ សម្រាប់ការឌីហ្សាញ វាទទួលបាននូវអត្តសញ្ញាណស្រដៀងគ្នានឹងរថយន្ត Minivan របស់ Kia និងភាសារនៃការឌីស្សាញរបស់ Kia ឈ្មោះថា “Opposites United” ។ វាបានបំពាក់នូវចង្កៀងមុខ LED ព្រមទាំងថាសកង់ទំហំ ១៦អ៊ីញ។

ផ្នែកខាងក្នុងរថយន្តភ្ជាប់មកជាមួយ កង់ទ័រឌីជីថល និងប្រព័ន្ធកម្សាន្ត ភ្ជាប់ជាមួយនឹងមុខងារ Kia Connect information ប្រភេទ Touch screen ទំហំ ១០,២៥អ៊ីញ។ បន្ថែមពីនេះវាកំបានភ្ជាប់ប្រព័ន្ធបំពងសំលេងដ៏ទំនើបម៉ាក Bose ចំនួន ៨ចំណុច, ដំបូលបើក, Multi Drive Modes (Sport/Eco/Normal) រួមទាំងប្រព័ន្ធបន្សុទ្ធខ្យល់របស់ Kia សម្រាប់ការការពារពីមេរោគ និងបាក់តេរីផងដែរ។

ចំពោះប្រព័ន្ធសុត្ថិភាពរបស់ Kia Carens មានស្តង់ដារជាមួយនឹងកញ្ចប់សុវត្ថិភាព Hi-Secure ដែលរួមមានពោងសុវត្ថិភាពចំនួន ៦, ប្រព័ន្ធជួយទប់រថយន្តមិនអោយរំកិលថយក្រោយពេលទ្បើងចំណោត, ប្រព័ន្ធហ្វាំ្រ ECS និង ប្រព័ន្ធការពារមិនអោយជាប់ហ្វាំ្រង ABS និង ប្រព័ន្ធជំនួយពេលទ្បើងចំណោតផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Ford បន្ថែមជម្រើសពណ៌ពិសេសថ្មី សម្រាប់ Ranger Splash Limited Edition ២០២២

[ទីផ្សារបរទេស] កាលពីខែកញ្ញា​ ឆ្នាំ២០២១ កន្លងទៅ ក្រុមហ៊ុន Ford បានធ្វើការប្រកាសចេញនៅរថយន្ត Ford ranger Splash និង Splash Limited Edition ដែលបានអភិវឌ្ឍន៍ឡើងវិញ ក្រោយបាត់មុខអស់ជាង ៣១ឆ្នាំ។ ខណៈពេលនេះក្រុមហ៊ុន Ford ក៏បានបន្ថែមនូវជម្រើសពណ៌ពិសេស ទៅលើប្រភេទរថយន្តនេះ ដោយក្នុងនោះរួមមាន Snow Edition, Forest Edition និង Sand Edition ។

សម្រាប់ពណ៌ពិសេស Snow Edition ក្រុមហ៊ុន Ford គ្រោងដាក់លក់នៅនិទាឃរដូវឆ្នាំ ២០២២ និងភ្ជាប់មកជាមួយពណ៌ដែលហៅថា Avalanche។ ដោយផ្នែកខាងក្នុងរថយន្ត នឹងទទួលបានកៅអីស្បែកខ្មៅជាមួយនឹង Ash Grey accent។ ក្រុមហ៊ុន Ford នឹងផលិតរថយន្ត Ranger Splash Snow Edition ត្រឹមតែ ៧៥០ គ្រឿងប៉ុណ្ណោះ។

Snow Edition

រីឯ​ Forest Edition នឹងដាក់លក់ក្នុង​រដូវក្តៅ​ឆ្នាំ​២០២២។​ Forest Edition មាន​លក្ខណៈ​ពិសេស​ ជាមួយពណ៌តួរខ្លួន​ពណ៌​បៃតង​ Forged Green រួមជាមួយ​ពណ៌​ប្រផេះ លាយក្រហម ​នៅ​លើ​ប៉ាណាខាងមុខ​។ ការផលិតសម្រាប់ម៉ូដែលនេះត្រូវបានផលិតឡើងត្រឹមចំនួនកំណត់ ៥០០ គ្រឿងប៉ុណ្ណោះ។

Forest Edition

ចំណែក Sand Edition ក្រុមហ៊ុន Ford នឹងដាក់លក់នៅក្នុងរដូវស្លឹកឈើជ្រុះឆ្នាំ ២០២២។ ដោយមានពណ៌ខាងក្នុង និងការតុបតែងគឺដូចគ្នានឹង Forest Edition ដែរ។ ចំពោះពណ៌ខាងក្រៅ Ford បានហៅវាថា Desert Sand ដែលជាពណ៌ផ្តាច់មុខ។ ទន្ទឺមនឹងនេះ Sand Edition ត្រូវបានផលិតឡើងត្រឹមចំនួនកំណត់ ៥០០គ្រឿងប៉ុណ្ណោះ។

សូមបញ្ជាក់ផងដែរថា ម៉ូដែលពិសេស Splash Limited Edition ទាំងអស់មានតម្លៃបន្ថែមពីលើម៉ូដែលស្តង់ដារចំនួន ១ ៤៩៥ដុល្លារទៀតផងដែរ៕

Sand Edition
ផ្ទាំងផ្សាយពាណិជ្ជកម្ម

អេមណាស់! Yamaha Finn ស៊េរីឆ្នាំ២០២២ សន្សំសំចៃសាំង ចាក់ ១លីត្រ ជិះបានចម្ងាយ ៩៦គ.ម តម្លៃខ្ទង់ ១ពាន់ដុល្លារ

[ទីផ្សារបរទេស] ក្រុមហ៊ុន Yamaha ធ្វើការបញ្ចេញនូវម៉ូតូ Finn ស៊េរីឆ្នាំ២០២២ ជាមួយនឹងការសន្សំសំចៃសាំង ចាក់ ១ លីត្រ ជិះបានចម្ងាយ ៩៦,១៦ គីទ្បូម៉ែត្រ។

សម្រាប់ម៉ូតូ Yamaha Finn បានប្រើប្រាស់ម៉ាស៊ីនទំហំ ១ស៊ីទ្បាំង ចំណុះ ១២៥ សេសេដែលផ្តល់នូវដំណើរការល្អ និងបង្កើនល្បឿនកាន់តែលឿន។ ជាពិសេស ម៉ាស៊ីនរបស់ Finn ថ្មីនេះ ស៊ីសាំងតិច ជាមួយនឹងការប្រើប្រាស់ជាមធ្យមត្រឹមតែ ១លីត្រ ក្នុងចម្ងាយ ៩៦,១៦ គីឡូម៉ែត្រ។ 

យ៉ាងណាមិញចំពោះម៉ូតូ Yamaha Finn ស៊េរីឆ្នាំ២០២២ មាន ៣ ជម្រើសម៉ូឌែលសម្រាប់ទីផ្សារក្នុងប្រទេសថៃដូចជា៖

  • Yamaha Finn USB តម្លៃ ១ ៤១៤ ដុល្លារ
  • Yamaha Finn alloy wheel តម្លៃ ១ ៣៦៩ ដុល្លារ
  • Yamaha Finn wire spoked wheel តម្លៃ ១ ៣០៩ ដុល្លារ ៕

ប្រភព៖ th-bigbike

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota បានបំបែកកំណត់ត្រាលក់រថយន្តក្នុងប្រទេសចិនឆ្នាំ២០២១ បានចំនួន ១,៩៤លានគ្រឿង

[ទីផ្សារបរទេស] មូលហេតុ​ដែល​ក្រុមហ៊ុន Toyota ទទួល​បាន​ជោគជ័យ​គឺ​ដោយសារ​ក្រុមហ៊ុន​នេះ​ស៊ូទ្រាំ​នឹង​បញ្ហា​កង្វះ​បន្ទះ​ឈីប​សកល។ ខណៈពេលដែលដៃគូប្រកួតប្រជែងជាច្រើនមានការកាត់បន្ថយសមត្ថភាពផលិតកម្មរបស់ខ្លួន។ ក្នុងនោះការលក់រថយន្តថ្មីរបស់ក្រុមហ៊ុន Toyota នៅក្នុងប្រទេសចិនបានលក់រថយន្តចំនួន ១,៩៤ លានគ្រឿង បានកើនឡើង ៨,២% ក្នុងរយៈពេល ៩ឆ្នាំជាប់ៗគ្នា។

សម្រាប់រថយន្តកូនកាត់ hybrid គឺជាផ្នែកមួយនៃការលក់ ដោយមានការកើនឡើង ៥០% ស្មើ ៤៧៥,៩០០ គ្រឿង ហើយក្រុមរថយន្តប្រភេទកូនកាត់ មានចំនួនជិត ២៥% នៃការលក់សរុបកើនឡើងពី ១៧% ក្នុងឆ្នាំ ២០២០។ នេះ​ជា​លើក​ទី​មួយ​ហើយ​ដែល Toyota បាន​បញ្ចេញ​តួលេខ​លក់​ជាក់លាក់​សម្រាប់​រថយន្ត​​ hybrid ដែល​បានលក់​ក្នុង​ប្រទេស​ចិន។

របាយការណ៍​ព័ត៌មាន​ក៏​បាន​បង្ហាញ​ផង​ដែរ​ថា ការ​ចូល​​ដោះស្រាយ​បញ្ហា​កង្វះ​បន្ទះ​ឈីប​បាន​ជួយ​ក្រុមហ៊ុន Toyota ក្នុង​ទីផ្សារ​អាមេរិក​ផង​ដែរ។ នៅក្នុងឆ្នាំ ២០២១ ក្រុមហ៊ុន Toyota បានវ៉ាដាច់ការលក់បានច្រើនជាងក្រុមហ៊ុន General Motors (GM) ជាលើកដំបូង។ បន្ទាប់ពីក្រុមហ៊ុន GM បានកាន់កាប់តំណែងកំពូលនៅក្នុងទីផ្សារអស់រយៈពេលជាយូរ ពោលលក់បាន ២.៣៣ លានគ្រឿង ខណៈដែល GM លក់បានត្រឹមតែ ២,២១ លានគ្រឿងប៉ុណ្ណោះ។

ក្រុមហ៊ុនផលិតរថយន្តជប៉ុនផ្សេងទៀតនៅក្នុងប្រទេសចិន ដូចជាការលក់របស់ក្រុមហ៊ុន Honda Motor ត្រូវបានគេរាយការណ៍ថាបានធ្លាក់ចុះ ៤% មកត្រឹមតែ ១,៥៦ លានគ្រឿង ដែលជាការធ្លាក់ចុះលើកដំបូងក្នុងរយៈពេល ៣ឆ្នាំ។ ទោះបីជាការលក់រថយន្ត Honda Hybrid បានកើនឡើង ១៦% ដល់ ២៣៣,៨០១ គ្រឿងក៏ដោយ ការលក់ទាំងមូលត្រូវបានរងផលប៉ះពាល់យ៉ាងខ្លាំងដោយសារការកង្វះខាតបន្ទះឈីប។

ទន្ទឹមនឹងនេះ ការលក់រថយន្តរបស់ក្រុមហ៊ុន Nissan Motor បានធ្លាក់ចុះ ៥,២% មកនៅត្រឹម ១,៣៨ លានគ្រឿង ដែលជាការធ្លាក់ចុះ ៣ឆ្នាំជាប់ៗគ្នាផងដែរ។ ប៉ុន្តែរថយន្តខ្នាតតូចបានកើនឡើង ៧,៨% ស្មើ ២៣៤,៣០៩ គ្រឿង ចំនែកការលក់រថយន្តអ្នកដំណើរបានធ្លាក់ចុះ ៦,៤% មកនៅត្រឹម ១,១៣ លានគ្រឿងប៉ុណ្ណោះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ស្អាតកប់! Honda បញ្ចេញនូវម៉ូតូ PCX160 ស៊េរីថ្មី បំពាក់នូវប្រព័ន្ធសុវត្ថិភាពទំនើបខ្លាំងតម្លៃ ២ ៨០៥ ដុល្លារ

[ទីផ្សារបរទេស] ថ្មីៗនេះក្រុមហ៊ុន Honda បានធ្វើការបញ្ចេញនូវម៉ូតូម៉ូឌែលពិសេសថ្មីបែបស្ព័រ PCX160 Endless Sport Edition ជាមួយការបំពាក់នូវប្រព័ន្ធសុវត្ថិភាពទំនើបថ្មី។

សម្រាប់ PCX160 Endless Sport Edition បានបំពាក់នូវចង្កៀង LED រាងអក្សរ U, កុងទ័រឌីជីថល, Smart Key, រន្ធសាកថ្ម USB និងប្រអប់ដាក់ឥវ៉ាន់ក្រោមកៅអីមានទំហំធំអាចដាក់បានច្រើនផងដែរ។

ម៉ូតូ PCX160 Endless Sport Edition ប្រើប្រាស់ម៉ាស៊ីន eSP+4 ចំណុះ ១៥៧សេសេ ដែលជាកម្លាំងខ្លាំងបំផុតក្នុងកម្រិតថ្មី។ ហើយវាក៏បានបំពាក់នូវ បច្ចេកវិទ្យាសុវត្ថិភាពខ្ពស់ជាមួយនឹងប្រព័ន្ធ HSTC ដើម្បីការពារការលំនឹងកង់នៅពេលបើកបរ ជាមួយនឹងទំនុកចិត្តជាមួយឌីសហ្វ្រាំងខាងមុខ បន្ថែមជាមួយប្រព័ន្ធហ្រ្វាំង ABS នៅខាងក្រោយ។

យ៉ាងណាមិញចំពោះម៉ូតូ PCX160 Endless Sport Edition មានតម្លៃ ២,៨០៥ ដុល្លារសម្រាប់ទីផ្សារក្នុងប្រទេសថៃ៕

ប្រភព៖ greatbiker

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Ford ប្រកាសផ្អាកការផលិតរថយន្តនៅប្រទេសថៃចំនួន ១០ថ្ងៃ

[ទីផ្សារបរទេស] នៅថ្ងៃទី ១៣ ខែមករា ឆ្នាំ ២០២២ អ្នកយកព័ត៌មាននៃ “Prachachat Business” បានរាយការណ៍ថា ក្រុមហ៊ុន Ford Sales and Service (Thailand) Co., Ltd. បានប្រកាសពីការផ្អាកការផលិតរថយន្តភីកអាប់ និងរថយន្តប្រភេទ SUV នៅរោងចក្រ Ford Thailand Manufacturing (FTM) ក្នុងខេត្ត Rayong ជាបណ្ដោះអាសន្ន បន្ទាប់ពីមានការខ្វះខាតគ្រឿងផ្គត់ផ្គង់ បន្ទាប់ពីរោងចក្រនៅប្រទេសហ្វីលីពីនរងការខូចខាតយ៉ាងធ្ងន់ធ្ងរដោយព្យុះទីហ្វុង ដែលបានឡើងនៅពាក់កណ្តាលខែធ្នូ ឆ្នាំ ២០២១ កន្លងទៅ។

ជាក់ស្តែងតាមការលើកឡើងរបស់នាយកប្រតិបតិ្តការរបស់ក្រុមហ៊ុន​Ford Thailand បាននិយាយថា “ឥឡូវ​នេះ​ក្រុមហ៊ុនបានផ្ញើ​ការ​ជូន​ដំណឹង​ទៅ​បុគ្គលិករួចហើយ ហើយយើង​សង្ឃឹម​ថា​បន្ទាប់​ពី​ថ្ងៃ​ទី ២៨ ខែ​មករា រោងចក្រ​របស់​យើង​នឹង​អាច​ចាប់​ផ្តើម​ដំណើរ​ការ​បាន​ធម្មតា​វិញ”។

ក្នុងនោះដែរ សម្រាប់រោងចក្រ Ford Thailand Manufacturing (FTM) ខេត្ត Rayong មានសមត្ថភាពផលិតរថយន្តចំនួន ១,៣៥ ពាន់គ្រឿងក្នុងមួយឆ្នាំ។ កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនបានប្រកាសថានឹងធ្វើពង្រីកសមត្ថភាពផលិតកាន់តែច្រើន និងអភិវឌ្ឍន៍បន្ថែម ដើម្បីគាំទ្រដល់ការផលិតររថយន្ត Pickup Rangers និង SUV សេរ៊ីថ្មី ជាមួយការបន្ថែមបុគ្គលិកចំនួន ១,២៥០នាក់ បន្ថែមទៀត៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+