ផ្ទាំងផ្សាយពាណិជ្ជកម្ម

Honda Biz 100i ស៊េរីឆ្នាំ ២០២២ ប្រកាសដាក់លក់ជាផ្លូវការ

[ទីផ្សារបរទេស] ក្រុមហ៊ុន Honda បានធ្វើការប្រកាសដាក់លក់នូវម៉ូតូ Biz 100i ស៊េរីឆ្នាំ ២០២២ ជាផ្លូវការក្នុងប្រទេសប្រេស៊ីល ។

សម្រាប់ម៉ូតូ Honda Biz 100i មានរូបរាងស្រដៀងទៅនឹងម៉ូតូ Honda Wave 110i ដែលផ្តោតសំខាន់លើការបើកប។ Honda Biz 100i ប្រើប្រាស់ម៉ាស៊ីនទំហំ ១ ស៊ីទ្បាំង 4-stroke ចំណុះ ១០៩ សេសេ ភ្ជាប់ជាមួយប្រអប់ចង្កឹះលេខ ៤ វគ្គ និងដំណើរការជានឹងប្រព័ន្ធប៊ិច PGM-F ផងដែរ។

Honda Biz 100i បានបំពាក់ផ្នែក​ខាង​ក្រោយ​ជាបូមTelescopic និងក្រោយ Spring ហើយប្រភេទហ្វ្រាំងឌីសខាងមុខ និងហ្វ្រាំងតាំបួនៅខាងក្រោយ ព្រមទាំងភ្ជាប់មកជាមួយសំបកកង់ខាងមុខទំហំ ៦០/១០០ និងក្រោយទំហំ ៨០/១០០។ បន្ថែមពីនេះ ធុងសាំងរបស់វាអាចផ្ទុកបានដល់ចំណុះ ៥,១ លីត្រ និងទម្ងន់ ១០០ គីឡូក្រាមផងដែរ។

សូមបញ្ជាក់ថាម៉ូតូ Honda Biz 100i មានតម្លៃ ១,៥៣៤ ដុល្លារ សម្រាប់ទីផ្សារក្នុងប្រទេសប្រេស៊ីលតែ៕

ប្រភព៖ greatbiker

ផ្ទាំងផ្សាយពាណិជ្ជកម្ម

អេមណាស់! Suzuki Saluto 125 សន្សំសំចៃសាំង ចាក់ ១ លីត្រ ជិះបានចម្ងាយ ៦២ គ.ម

[ទីផ្សារបរទេស] ក្រុមហ៊ុន Suzuki បានធ្វើការបញ្ចេញនូវម៉ូតូម៉ូឌែល Saluto 125 ប្រភេទ Scooter ជាមួយនឹងការសន្សំសំចៃសាំង ចាក់ ១ លីត្រ អាចជិះបានចម្ងាយ ៦២,២១ គទ្បូម៉ែត្រ។

សម្រាប់ម៉ូតូ Suzuki Saluto 125 បំពាក់នូវចង្កៀងមុខ-ក្រោយ LED, សោរតេលេសុវត្ថិភាព,រន្ធ USB 5V 2A និងកុងទ័រឌីជីថល LCD។

បន្ថែមពីនេះម៉ូតូ Suzuki Saluto 125 ប្រើប្រាស់ម៉ាស៊ីនទំហំ ១ស៊ីទ្បាំង ជាមួយប្រព័ន្ធស្អំប្រេង Air-cooled ចំណុះ ១២៤ សេសេ ផលិតកម្លាំង ៩សេះ និងកម្លាំងរមួល ១០ ញ៉ូតុនម៉ែត្រ ដោយការចាក់សាំង ១ លីត្រ អាចជិះបានចម្ងាយ ៦២,២១ គីទ្បូម៉ែត្រ។

យ៉ាងណាមិញចំពោះម៉ូតូ Suzuki Saluto 125 មិនទាន់មានព័ត៌មានណាបានប្រកាសអំពីតម្លៃនៅទ្បើយទេ៕

 ប្រភព៖ greatbiker

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota Noah និង Voxy ចេញផ្លូវការ ជាមួយគម្រោងលក់អោយបានជាង ១ម៉ឺនគ្រឿង ក្នុង ១ខែ

[ទីផ្សារបទេស] បន្ទាប់ពីបានធ្វើការបង្ហាញរូបភាព Teaser កាលពីខែមុនកន្លងទៅ នាពេលនេះក្រុមហ៊ុន Toyota បានធ្វើការប្រកាសចេញជាផ្លូវការនូវរថយន្ត Noah និង Voxy ជំនាន់ទី ៤ថ្មី សម្រាប់ទីផ្សារប្រទេសកំណើត ដែលបានផលិតឡើងដោយប្រើប្រាស់នូវគ្រោងឆ្អឹង TNGA-C Platform ជាមួយរចនាបទយ៉ាងទំនើប និងបំពាក់ជាមួយបច្ចេកវិទ្យាជំនាន់ចុងក្រោយ។

ទោះបីជាមានការចែករំលែកនូវផ្នែកខាងក្រៅ ផ្នែកក្នុង និងប្រព័ន្ធខាងក្រោម រថយន្ត Noah និង Voxy ជំនាន់ទី ២ថ្មី នឹងដាក់លក់នៅតាមក្រុមផ្សេងគ្នា។ សម្រាប់រថយន្តទាំង ២ម៉ូឌែលនេះមានប្រវែងសរុប ២ ៦៩៥មម ទទឹងសរុប ១ ៧៣០មម កម្ពស់ ១ ៨៩៥-១ ៩២៥មម និងប្រវែងគម្លាតកង់ ១ ៨៥០មម។

សម្រាប់ផ្នែកខាងក្រៅ Noah មានការរចនាបែបសមញ្ញជាងម៉ូឌែល Voxy ដោយរថយន្តទាំងពីរម៉ូឌែលនេះ បានបំពាក់មកជាមួយប៉ាណាទំហំធំ, ចង្កៀងប្រភេទ LED និងថាសកង់ទំហំ ១៨អ៊ីញ។ ចំណែកផ្នែកខាងក្រោយនៃរថយន្ត គឺមានភាពខុសគ្នាបន្តិចបន្តួច ដោយ Noah បានបំពាក់មកជាមួយចង្កៀងប្រភេទ LED ពណ៌ក្រហម ធៀបនឹងការរចនាលើ Voxy គឺមានការបន្ថែមជាមួយក្រូម៉េ។

 

ដើម្បីឱ្យការចូលទៅកាន់រថយន្តកាន់តែងាយស្រួល Toyota បានផ្តល់ជូននូវទ្វារ៉ូតជំហៀងជាប្រភេទអេឡិចត្រូនិច និងមានចំណុចទាញមួយ ខណៈដែលទ្វារខាងក្រោយត្រូវបានបិទដោយអូតូ ដោយទទួលបានពីម៉ាស៊ីន “karakuri”។ ក្រុមហ៊ុនតូយ៉ូតាក៏កំពុងផ្តល់ជូននូវប្រភេទ “Welcab” ដែលអាចប្រើរទេះរុញបាន ជាមួយនឹងផ្លូវជម្រាលខាងក្រោយ។ លើសពីនេះ វាក៏អាចត្រូវប្រើប្រាស់រួមជាមួយកៅអី “Weljoin” ដែលត្រូវបានរចនាឡើងសម្រាប់ជនពិការ ឬកាត់បន្ថយការចល័ត។

ចំណែកផ្នែកខាងក្នុងនៃរថយន្តត្រូវបានរៀបចំជាមួយជម្រើសកៅអីចំនួន ៧ ឬ ៨ ឬកៅអី ៣ជួរ ដែលអាចបត់បាន។ ផ្នែកខាងក្នុងកាប៊ីនមានទំហំធំទូលាយសម្រាប់អ្នកដំណើរ និងការផ្ទុកឥវ៉ាន់ ជាមួយកាប៊ីនមានកម្ពស់ ១ ៤០៥មម។ កុងទ័របង្ហាញព័ត៌មានទំហំ ៨អ៊ីញ ឬអេក្រង់កម្សាន្តទំហំ ១០,៥អ៊ីញ បន្ថែមជាមួយ Console កណ្តាកដ៏ប្រណិត និងកន្លែងដាក់ដបទឹក យ៉ាងស្រស់ស្អាត។ លើសពីនេះ រថយន្តនេះក៏ទទួលបាននូវជម្រើសដំបូលខាងលើ និងប្រព័ន្ធសម្លេងដ៏ទំនើបផងដែរ។ ចំណែកប្រព័ន្ធសុវត្ថិភាព រថយន្ត Noah និង Voxy បានបំពាក់មកនូវកញ្ចប់សុវត្ថិភាព TSS ជាមួយប្រព័ន្ធ ADAS ជំនាន់ចុងក្រោយផងដែរ។

រថយន្ត Minivans ទាំង ២ម៉ូឌែល បានភ្ជាប់មកជាមួយជម្រើសម៉ាស៊ីនចំនួន ២ជម្រើសរួមមាន៖ ម៉ាស៊ីនសាំង ២,០លីត្រ Dynamic Force បញ្ជូនថាមពលទីកាន់កង់ចំនួន២ ឬចំនួន ៤ តាមរយៈប្រអប់លេខអូតូ ១០វគ្គ CVT  និងម៉ាស៊ីនកូនកាត់ Hybrid ចំណុះ ១,៨លីត្រ ផ្គួបជាមួយម៉ូទ័រអគ្គិសនី និងអាគុយ មានថាមពលខ្លាំង និងបញ្ជូនថាមពលទៅកាន់កង់ទាំង ៤ ដោយប្រើប្រព័ន្ធ E-Four System។

សម្រាប់រថយន្តទាំងពីរម៉ូឌែល បាន និងកំពុងបើកការកក់ជាផ្លូវការ ដោយ Noah មានតម្លៃចាប់ផ្តើមពី ២៣ ៣០០ដុល្លារ ដល់ ៣៣ ៩៥៧ដុល្លារ និង Voxy មានតម្លៃចាប់ផ្តើមពី ២៦ ៩៧៥ដុល្លារ ដល់ ៣៤ ៥៧០ដុល្លារ។ ក្នុងនោះផងដែរ Toyota មានគម្រោងក្នុងការលក់រថយន្ត Noah ចំនួន ៨ ១០០គ្រឿង និង Voxy ចំនួន ៥ ៤០០គ្រឿង ក្នុងមួយខែផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Lexus បញ្ចេញគំរូរថយន្ត NX PHEV Off-Road និង ROV ជាមួយរូបរាងដ៏រឹងមាំនៅ Tokyo Auto Salon

[ទីផ្សារបរទេស] ខណៈដែរកម្មវិធី Tokyo Auto Salon កំពុងដំណើរការជាផ្លូវការ ក្នុងនោះ Lexus បានប្រើប្រាស់ព្រឹត្តិការណ៍នេះ ដើម្បីបង្ហាញនៅគំរូរថយន្ត  NX PHEV Off-Road របស់ខ្លួន ។

ដោយផ្អែកលើរថយន្ត NX 450h+ ស៊េរីឆ្នាំ២០២២ ជារថយន្តប្រភេទ Crossover ដ៏រឹងមាំមានលក្ខណៈពិសេសផ្នែកខាងក្រៅជាមួយនឹងប៉ាណាខាងមុខពណ៌ខ្មៅ, ដៃទ្វារពណ៌ខ្មៅ និងកង់ថាសទំហំ ១៧ អ៊ីញដែលរុំដោយសំបកកង់ប្រភេទ BFGoodrich All-Terrain T/A ។

ជាក់ស្តែង គំរូរថយន្តនេះក៏មានផ្នែកខាងក្រៅមានលក្ខណៈ Iron Oxide បែបស្ព័រ ដែលរំលេចជាមួយ Smoked​ accents នៅលើកញ្ចក់ , កញ្ចក់ជុំវិញ និងឡូហ្គូ។ ដោយរថយន្តនេះត្រូវបានភ្ជាប់ដោយកន្លែងដាក់ឥវ៉ាន់លើដំបូលពណ៌ខ្មៅ និងធ្នើរដាក់ទំនិញពណ៌ខ្មៅដែលស៊ីគ្នាផងដែរ។

ក្នុងនោះ Lexus មិនបានរៀបរាប់លម្អិតច្រើនទេ ប៉ុន្តែ NX 450h+ មានម៉ាស៊ីន Plug-in Hybrid មានចំណុះ ២.៥ លីត្រ ទំហំ ៤ ស៊ីឡាំង កញ្ចប់អាគុយ lithium-ion ១៨.១ គីឡូវ៉ាត់ម៉ោង និងម៉ូទ័រអេឡិចត្រិចចំនួន២ ។ ការដំឡើងនេះផ្តល់ឱ្យរថយន្តប្រភេទ Crossover របស់សហរដ្ឋអាមេរិកនៅកម្លាំងសរុប ៣០២​ សេះ និងសមត្ថភាពក្នុងការធ្វើដំណើរបានចម្ងាយ ៦០ គីឡូម៉ែត្រ ដោយប្រើប្រាស់អគ្គិសនីតែមួយ។

ក្រៅពីការបង្ហាញពីគំរូ NX PHEV Off-Road  ក្នុងនោះ Lexus ក៏បានបង្ហាញនៅគំរូរថយន្ត ROV (Recreational Off-Highway Vehicle) ដែលត្រូវបានណែនាំកាលពីចុងឆ្នាំមុន។ រថយន្តមានបំពាក់ជាមួយម៉ាស៊ីនចំណុះ ១.០ លីត្រ ទំហំ ៣ ស៊ីឡាំងដែលជារថយន្តដំណើរការដោយអ៊ីដ្រូសែន។

ក្រុមហ៊ុន​មិន​បាន​បង្ហាញ​ព័ត៌មាន​លម្អិត​ថ្មី​ណា​មួយ​ទេ ប៉ុន្តែ​គំរូរថយន្ត​នេះ​មាន​ប្រព័ន្ធ​ four-wheel drive system ​ដែល​អាច​ជ្រើសរើស​បាន​ជាមួយ​នឹងប្រព័ន្ធចាក់សោរប៉ុង។ ROV ក៏រួមបញ្ចូលផងដែរនៅការរចនាម៉ូដ Lexus ជំនាន់ក្រោយ ដោយសាររថយន្តនេះមានបំពាក់អំពូលភ្លើងរាងអក្សរ L និងប៉ាណាខាងមុខដែលព័ទ្ធជុំវិញពេញលេញដែលមានតែមួយគត់នៅលើ RZ 450e ដែលនឹងមកដល់នាពេលខាងមុខនេះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Elon Musk ថា Tesla កំពុងឆ្លងកាត់បញ្ហាប្រឈមជាច្រើន ជាមួយរដ្ឋាភិបាលឥណ្ឌា

ក្រុមហ៊ុន Tesla Inc នៅតែកំពុងធ្វើការ និងឆ្លងកាត់បញ្ហាប្រឈមជាច្រើនជាមួយរដ្ឋាភិបាល នៅក្នុងប្រទេសឥណ្ឌា។ នេះបើយោងតាមសម្តីរបស់នាយកប្រតិបត្តិក្រុមហ៊ុន Tesla លោក Elon Musk បាននិយាយនៅលើ Twitter កាលពីថ្ងៃព្រហស្បតិ៍ ទី១៣ មករា ដោយឆ្លើយតបទៅនឹងសំណួរថា តើនៅពេលណាដែលខ្លួននឹងដាក់លក់រថយន្តអគ្គិសនីនៅក្នុងប្រទេសឥណ្ឌា។

គួរឲ្យដឹងថា Tesla មានគម្រោងចាប់ផ្តើមលក់រថយន្តនាំចូលនៅក្នុងប្រទេសឥណ្ឌា កាលពីឆ្នាំមុន ហើយបាននិងកំពុងបញ្ចុះបញ្ចូលរដ្ឋាភិបាលឥណ្ឌាឲ្យកាត់បន្ថយពន្ធនាំចូលលើរថយន្តអគ្គិសនី មុនពេលវាចូលទីផ្សារ។

កាលពីខែតុលា Tesla បានយកការទាមទាររបស់ខ្លួនទៅកាន់ការិយាល័យនាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi។ ទោះបីជាយ៉ាងណា លោក Musk មិនបានកំណត់អត្តសញ្ញាណ “បញ្ហាប្រឈម” ដែលកំពុងដំណើរការនៅក្នុងការបង្ហោះ Twitter របស់លោកនោះទេ។

ទីផ្សារឥណ្ឌាសម្រាប់រថយន្តអគ្គិសនីលំដាប់ថ្នាក់ខ្ពស់ នៅតែស្ថិតក្នុងដំណាក់កាលថ្មីនៅឡើយ ហើយហេដ្ឋារចនាសម្ព័ន្ធនៃកន្លែងសាកភ្លើង គឺមានការខ្វះខាត។

សូមបញ្ជាក់ថា រថយន្តចំនួន ៥ ០០០ គ្រឿងក្នុងចំណោមរថយន្ត ២,៤លានគ្រឿងដែលបានលក់នៅក្នុងប្រទេសឥណ្ឌាកាលពីឆ្នាំមុន គឺជារថយន្តអគ្គិសនី ដែលក្នុងនោះមួយក្តាប់តូចជាម៉ូដែលប្រណីត។

ការទាមទាររបស់ក្រុមហ៊ុន Tesla សម្រាប់ការកាត់បន្ថយពន្ធ ដែលត្រូវបានរាយការណ៍ដំបូងដោយសារព័ត៌មាន Reuters នៅក្នុងខែកក្កដា បានជំរុញឲ្យមានការជំទាស់ពីក្រុមហ៊ុនរថយន្តក្នុងស្រុកជាច្រើន ដែលនិយាយថា ការផ្លាស់ប្តូរបែបនេះនឹងរារាំងការវិនិយោគនៅក្នុងការផលិតក្នុងស្រុក៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

កំណើនតម្រូវការឡានជជុះនៅអាមេរិក ធ្វើឲ្យតម្លៃកើនឡើងខ្លាំង

ទីផ្សាររថយន្តជជុះនៅសហរដ្ឋអាមេរិកកំពុងមើលឃើញបាតុភូតដែលមិនធ្លាប់មានពីមុនមក នោះគឺ ម្ចាស់រថយន្ត អាចលក់រថយន្តបានថ្លៃជាងពេលទិញមកទៅទៀត។

ភាពចម្លែកនេះបានកើតឡើងនៅពេលដែលកង្វះខាតបន្ទះឈីបជាសាកល ចំពេលមានជំងឺរាតត្បាតកូវីដ១៩ បានបញ្ឈប់ការផលិតរថយន្ត ដែលជំរុញឲ្យមានការកើនឡើងតម្លៃសម្រាប់រថយន្តជជុះ ដែលជាលទ្ធផលបានជួយជំរុញឲ្យមានអតិផរណានៅសហរដ្ឋអាមេរិក កាលពីឆ្នាំមុន។

លោក Aurelien Guillaud ម្ចាស់ក្រុមហ៊ុន Arlington Auto Group (AAG) ដែលជាក្រុមហ៊ុនលក់រថយន្តមានមូលដ្ឋាននៅទីក្រុង Arlington រដ្ឋ Virginia បាននិយាយថា “វាគឺជានិន្នាការថ្មី ១០០ ភាគរយ” ដែលទំនងជាមិនបញ្ចប់ក្នុងពេលឆាប់ៗនេះទេ។

លោក​បាន​បន្ត​ថា ​ដោយ​សារ​តែ​កង្វះនៃរថយន្ត​ថ្មី​ ទើបធ្វើឲ្យមាន​ការ​កើនឡើង​នៃ​តម្រូវ​ការ​រថយន្ត​ជជុះ​។

បើយោងតាមទិន្នន័យថ្មីរបស់រដ្ឋាភិបាលកាលពីថ្ងៃពុធបានបង្ហាញថា តម្លៃអ្នកប្រើប្រាស់នៅសហរដ្ឋអាមេរិក (US consumer prices) បានកើនឡើង ៧ភាគរយកាលពីឆ្នាំមុន ដែលជាការកើនឡើងដ៏ធំបំផុតក្នុងរយៈពេលជិត ៤ ទស្សវត្សរ៍ ដែលជំរុញដោយការកើនឡើងនៃតម្លៃរថយន្តជជុះ និងរថយន្តដឹកជញ្ចូន ៣៧,៣%៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota និង Lexus ប្រកាសដាក់លក់ឡានលើ Amazon ជាផ្លូវការ នៅអង់គ្លេស

[ទីផ្សារបរទេស] ក្រុមហ៊ុន Toyota និង Lexus នៅចក្រភពអង់គ្លេសបានប្រកាសថាពួកគេបានបើកដំណើរការហាងលើសេវាកម្មអនឡាញ Amazon ដែលនឹងមានបើកដំណើរ ២៤ម៉ោងក្នុងថ្ងៃ និង៧ថ្ងៃក្នុងមួយសប្ដាហ៍។ ហាងនេះនឹងអាចឲ្យអតិថិជនពិនិត្យមើលទិញរថយន្តថ្មីៗ រួមជាមួយគ្រឿងបន្លាស់តាមអនឡាញបានយ៉ាងរហ័ស។

ក្រុមហ៊ុនទាំងពីរប្រចាំនៅចក្រភពអង់គ្លេសបច្ចុប្បន្នកំពុងព្យាយាមបង្កើនចំនួនផលិតផលដែលមានក្នុងស្តុក ប៉ុន្តែពួកគេមានគម្រោងដាក់លក់ទំនិញរាប់ពាន់មុខ មានចាប់ពីស្បែកហ្វ្រាំង, ផ្លិតទឹក, កម្រាលព្រំក្នុងរថយន្ត និងគ្រោងដែកដាក់លើដំបូលរថយន្តផងដែរ។ បន្ថែមពីនេះហាងអនឡាញនេះក៏នឹងមានលក់ផលិតផលម៉ាក Gazoo Racing សម្រាប់រថយន្តម៉ូដែល GR Sport របស់ Toyota ថែមទៀតផង។

ក្រុមហ៊ុនបាននិយាយថាគ្រឿងបន្លាស់ដែលអតិថិជនទិញតាមរយៈហាងនៅលើ Amazon នឹងត្រូវបានការពារដោយការធានារ៉ាប់រង ដូចពេលដែលទិញពីហាង Toyota និង Lexus ផ្ទាល់អ៉ីចឹងដែរ ហើយអតិថិជនអាចទុកចិត្តថានឹងទទួលបានផលិតផលមានគុណភាពដូចគ្នាផងដែរ។

គួរដឹងថាមុន Toyota និង Lexus ក្រុមហ៊ុន Hyundai បានដាក់ដំណើរការហាងអនឡាញលើ Amazon រួចមកហើយ ដោយដាក់ដំណើរការលើ Amazon នៅសហរដ្ឋអាមេរិក ដែលអតិថិជនអាចទិញរថយន្ត Hyundai រួមជាមួយគ្រឿងបន្លាស់តាមអនឡាញបាន៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Lamborghini លក់ឡានបានច្រើនមិនធ្លាប់ជួប ឆ្នាំនេះគ្រោងចេញឡានថ្មី៤ទៀត

[ទីផ្សារបរទេស] ឆ្នាំ២០២១នឹងជាឆ្នាំដែលក្រុមហ៊ុនរថយន្ត Lamborghini ចងចាំទុកជាប្រវត្តិសាស្ត្រ ដោយសារក្រុមហ៊ុនអាចដឹកជញ្ជូនរថយន្តបានរហូតដល់ ៨ ៤០៥គ្រឿង ជូនដល់អតិថិជននៅទូទាំងពិភពលោក ជាកំណត់ត្រាថ្មីមួយដ៏អស្ចារ្យ។

ចំនួនលក់នៅឆ្នាំ២០២១ មានការកើនឡើង ១៣% ធៀបនឹងឆ្នាំ២០២០ ហើយក្រុមហ៊ុនបានបញ្ជាក់ថា​ពួកគេឃើញមានកំណើនពីរខ្ទង់ក្នុងទីផ្សារចំនួនបី រួមមានទីផ្សារអាមេរិក, អាស៊ីប៉ាស៊ីហ្វិក និងទីផ្សារ EMEA (អឺរ៉ុប មជ្ឈឹមបូព៌ា និងអាហ្វ្រិក)។

សហរដ្ឋអាមេរិក​ជាទីផ្សារធំជាងគេ ដែលលក់ចេញបានសរុប ២ ៤៧២គ្រឿង តាមពីក្រោយដោយប្រទេសចិនជាមួយចំនួនលក់ ៩៣៥គ្រឿង ហើយអាល្លឺម៉ង់ស្ថិតនៅលេខបីជាមួយចំនួនលក់ ៧០៦គ្រឿង ខណៈដែលចក្រភពអង់គ្លេសលក់ចេញបាន ៥៦៤គ្រឿង។

ក្នុងនោះដែររថយន្ត Urus លក់ដាច់បានច្រើនជាងគេ ដោយអាចលក់ចេញបានចំនួន ៥ ០២១គ្រឿង និងបន្ទាប់មកទៀតគឺរថយន្ត Huracán អាចលក់បាន ២ ៥៨៦គ្រឿង ខណៈដែលរថយន្ត Aventador លក់ចេញបាន ៧៩៨គ្រឿង។

នៅឆ្នាំ២០២២នេះផងដែរ Lamborghini មានគម្រោងបង្ហាញចេញផលិតផលថ្មីចំនួនបួន ដោយមិនទាន់បាននិយាយអ្វីលម្អិតពីផលិតផលថ្មីឡើយ ប៉ុន្តែមួយក្នុងចំណោមនោះទំនងជារថយន្ត Urus ដែលមានការអាប់ដេតថ្មី៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Lucid គ្រោងបង្កើតរោងចក្រនៅប្រទេសអារ៉ាប៊ីសាអូឌីតនៅ ត្រឹមឆ្នាំ២០២៦

[ទីផ្សារបរទេស] ក្រុមហ៊ុន Lucid ចង់បង្កើតរោងចក្រនៅប្រទេសអារ៉ាប៊ីសាអូឌីតនៅឆ្នាំ២០២៥ ឬ ២០២៦ ដើម្បីដំណើរការជាមួយនឹងរោងចក្រដែលមានស្រាប់នៅក្នុងសហរដ្ឋអាមេរិក។ ដោយ Public Investment Fund (PIF) គឺជាម្ចាស់ភាគហ៊ុនធំបំផុត ដូចនេះក្រុមហ៊ុនកំពុងត្រូវបានជម្រុញអោយបង្កើតរោងចក្រផលិតនៅក្នុងប្រទេស។

ក្នុងនោះត្រូវបានគេយល់ថា PIF នឹងបញ្ចេញប្រាក់ជាច្រើនសម្រាប់រោងចក្រនេះ។ របាយ​ការណ៍​បញ្ជាក់​ថា​ទីតាំង​រោងចក្រនោះ​អាច​ស្ថិត​នៅ​ក្នុង​ទីក្រុង​ថ្មី​នៃ​ Neom។

ប្រធានក្រុមហ៊ុន Lucid លោក Andrew Liveris បានប្រាប់សារព័ត៌មាន Bloomberg ថា “ឥឡូវនេះយើងកំពុងផលិត និងលក់រថយន្តដោយជោគជ័យនៅសហរដ្ឋអាមេរិក ការយកចិត្តទុកដាក់របស់យើងកំពុងងាកទៅរករោងចក្រនេះនៅទីនេះ” ។ ខណៈក្នុងអំឡុងសន្និសីទ Liveries ក៏បានទទួលស្គាល់ថាក្រុមហ៊ុនផលិតរថយន្តកំពុងជួបប្រទះបញ្ហាខ្សែសង្វាក់ផ្គត់ផ្គង់ផងដែរ។

 

ព័ត៌មានអំពីផែនការរបស់ Lucid ក្នុងការសាងសង់រោងចក្រនៅប្រទេសអារ៉ាប៊ីសាអូឌីតកើតឡើងភ្លាមៗបន្ទាប់ពីក្រុមហ៊ុនបានបញ្ជាក់ថាខ្លួននឹងពង្រីកទៅអឺរ៉ុបនៅឆ្នាំនេះ។ លើសពីនេះទៀត ត្រូវបានគេរំពឹងថានឹងចាប់ផ្តើមការលក់រថយន្តទៅកាន់មជ្ឈិមបូព៌ានៅឆ្នាំនេះ ខណៈពេលដែលការកក់ទិញរថយន្តនៅក្នុងប្រទេសចិននឹងបើកនៅឆ្នាំ ២០២៣។

ដោយនេះមិនមែនជាដំណឹងល្អទាំងអស់សម្រាប់ Lucid ។ នៅខែធ្នូ ឆ្នាំ ២០២១ គណៈកម្មការមូលប័ត្រអាមេរិកបានកោះហៅក្រុមហ៊ុនផលិតរថយន្តដែលជាផ្នែកមួយនៃការស៊ើបអង្កេតលើកិច្ចព្រមព្រៀង ២៤ ពាន់លានដុល្លាររបស់ខ្លួន ជាមួយនឹងក្រុមហ៊ុន Churchill Capital Corp. IV ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Ford កំពុងធ្វើការលើទ្វាទ្រុងក្រោយអាចបើក ឬបិទ ច្រើនរបៀប សម្រាប់ Ford F-150

[ទីផ្សារបរទេស] រថយន្តភីកអាប់បានដើរតួរនាទីយ៉ាងសំខាន់ក្នុងអាជីវកម្ម ជាក់ស្តែងចំនួនលក់រថយន្តភីកអាប់មានការកើនឡើងពីមួយឆ្នាំ ទៅមួយឆ្នាំ។ ជាមួយចំនួនកើនឡើងនេះដែរ ក្រុមហ៊ុនផលិតរថយន្តផ្ទាល់ត្រូវការអភិវឌ្ឍន៍រថយន្តរបស់ខ្លួន ដើម្បីអោយកាន់តែទំនើប និងប្រគួតប្រជែងកាន់តែខ្ពស់។

ជាក់ស្តែង F-150 ហាត់ដូចជាមានភាពយឺតយ៉ាងបន្តិចបើប្រៀបធៀបជាមួយគូរប្រជែង ខណៈពេលថ្មីៗនេះ Carbuzz បានប្រទះឃើញនូវឯកសារប៉ាតង់ថ្មី ដែលបានចុះជាមួយ USPTO សម្រាប់ក្រុមហ៊ុន Ford ដែលបង្ហាញអំពីប្រព័ន្ធទ្វាទ្រុងក្រោយពហុមុខងារ (Multifunction Tailgate)។

ក្នុងនោះផងដែរ កាលពីខែ សីហា ឆ្នាំ២០២០កន្លងទៅ ពួកយើងធ្លាប់បានលឺអំពីព័ពាក្យចចាមរ៉ាមដែល Ford កំពុងធ្វើការលើទ្វាទ្រុងក្រោយពហុមុខងារ ប៉ុន្តែវាគ្រាន់តែជាពាក្យចចាមរ៉ាមប៉ុណ្ណោះ។ របាយការណ៍នោះបានអះអាងថា Ford បានប្រៀបធៀបប្រព័ន្ធដែលប្រើប្រាស់ដោយ Ram និង Chevrolet ដោយរចនាជា ៣ផ្នែក ដែលជួយអោយការបើក-បិទកាន់តែប្រសើរ។

នេះជាគោលការណ៍ស្រដៀងគ្នាទៅនឹង Multifunction Tailgate របស់ Ram 1500 លើកលែងតែមានទ្វារយោលនៅជំហៀង ចំណែ Ford គឺស្ថិតនៅចំកណ្តាល ដើម្បីងាយស្រួលចូលទៅផ្នែកទាំងអស់នៃទ្រុងក្រោយ។ ប៉ុន្តែកាន់តែល្អជាងនេះទៅទៀត ដូច្នេះហើយ Ford កំពុងតែបំពាក់នូវ tailgate ថ្មី មិនមែនមួយនោះឡើយ ប៉ុន្តែការរចនាត្រូវឆ្លងកាត់ពីរជំហាន ជាមួយនឹងមុខងារទីពីរ ដូចទៅនឹង Man Step។

ប៉ាតង់បង្ហាញពីរបៀបដែលទ្វាបើកទាំងពីរនៃ tailgate អាចដំណើរការដោយថាមពលអេឡិចត្រូនិច តាមរយៈប៊ូតុងបិទបើក ឬ ប៊ូតុងគន្លឹះ ដោយអ្នកបើកបររថយន្ត Ford នឹងអាចបើកពីចម្ងាយ ទាំងទ្វាទាំង ៣ផ្នែក និងផ្សេងៗគ្នា៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+