ផ្ទាំងផ្សាយពាណិជ្ជកម្ម

គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ណែនាំនៃការប្រើប្រាស់គ្រុបតេលេក្រាម “សុវត្ថិភាពចរាចរណ៍យើង OUR ROAD SAFETY” ក្នុងការផ្តល់នូវព័ត៌មាន

[ព័ត៌មានក្នុងស្រុក] គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានធ្វើការបង្កើតនូវគ្រុបតេលេក្រាម (Telegram Group) ឈ្មោះ”សុវត្ថិភាពចរាចរណ៍យើង OUR ROAD SAFETY” ជូនដល់សារធារណជនគ្រប់រូបក្នុងប្រើប្រាស់ដោយសេរី ក្នុងការផ្តល់ជូននូវព័ត៌មានអំពីស្ថានភាពចរាចរណ៍ផ្លូវគោកទាន់ហេតុការណ៍ បន្ថែមពីលើបណ្តាញសង្គម ឬកម្មវិធីមួយចំនួនទៀត ដែល​គណៈកម្មាធិការ​ជាតិ​មួយ​នេះ​កំពុង​ទំនាក់ទំនង​ជាមួយ​សាធារណជន សំដៅ​បង្ការ​ទប់ស្កាត់​កាត់បន្ថយ​គ្រោះថ្នាក់ និង​បង្ការ​ទប់ស្កាត់​អំពើ​ល្មើសច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក ដែលមាន​នៅលើ​ផ្លូវថ្នល់ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។

គួរបញ្ជាក់ផងដែរថា ការសម្រេចនៃការបង្កើតគ្រុបតេលេក្រាម (Telegram Group) ឈ្មោះ”សុវត្ថិភាពចរាចរណ៍យើង OUR ROAD SAFETY”នេះ ត្រូវបានអនុវត្តន៍ឡើង តាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់​របស់​ សម្តេចអគ្គមហាសេនាបតីតេជោ ​ ហ៊ុន សែន ​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ថ្លែង​ក្នុង​ពិធីបើកការដ្ឋាន​សាងសង់ និង​លើក​កម្រិត​គុណភាព​ផ្លូវជាតិ​លេខ ៤៨ កាលពី​ថ្ងៃទី​ ៣ ខែមករា ឆ្នាំ​ ២០២២​។

ក្នុងនោះដែរ ដើម្បីធានាបាននូវការផ្តល់ព័ត៌មានជាក់លាក់នៅក្នុងគ្រុបតេលេក្រាមនេះ  គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានធ្វើការណែនាំដូចជា៖

  • សូម​ផ្តល់ព័ត៌មាន ទីតាំង និង​ពេលវេលា នៃ​ហេតុការណ៍​ពិតប្រាកដ និង​ច្បាស់លាស់
  • សូម​ផ្តល់​រូបភាព ឬ​វីដេអូរ​ខ្លីៗ នៃ​ហេតុការណ៍ ពិតៗ ជាក់ស្តែង
  • ​សូម​ផ្តល់​ខ្លឹមសារ​ព័ត៌មាន​ដោយ​ប្រកាន់ខ្ជាប់​តាម​ក្រមសីលធម៌​
  • សូមកុំផ្តល់នូវព័ត៌មានក្លែងក្លាយ ឬព័ត៌មានដែលមានចរិកញុះញង់ មួលបង្កាច់ បង្ខូចកិត្តិយស និងសេចក្តីថ្លៃថ្នូររបស់អ្នកដតៃ ឬប្រើពាក្យពេចន៍អសុរុះ ឬរូបភាពអាសអាភាស ដែលអំពើទាំងនេះនឹងត្រូវផ្តន្ទាទោសតាមច្បាប់ជាធរមាន។
  • សូមកុំផ្តល់ព័ត៌មាន ដែលខុសពីព័ត៌មានស្តីពីចរាចរណ៍ផ្លូវគោក។

បន្ថែមពីនេះ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកក៏អាចរាយការណ៍តាមរយៈកម្មវិធី «​ថែទាំ​ផ្លូវ ROAD CARE Mobile App» ដែល​អាច​ទាញយក​ពី App Store ឬ Play Store ដោយកម្មវិធី​នេះ​នឹង​បញ្ជូន​ព័ត៌មាន​ទៅ​ក្រុម​តេឡេក្រាម «​សុវត្ថិភាព​ចរាចរណ៍​យើង OUR ROAD SAFETY» ដោយ​ភ្ជាប់​ព័ត៌មាន​ទីតាំង និង​ពេលវេលា​ដោយ​ស្វ័យប្រវត្តិ​ផងដែរ៕

ដើម្បីជ្រាប់កាន់តែច្បាស់​ សូមអាននូវសេចក្តីណែនាំខាងក្រោម៖

ប្រភព៖ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក
ផ្ទាំងផ្សាយពាណិជ្ជកម្ម

ម៉ូតូ Honda Dunk ស៊េរីឆ្នាំ២០២២ បានបង្ហាញខ្លួនជាផ្លូវការ តម្លៃ ១ ៩៦២ ដុល្លារ

[ទីផ្សារបរទេស] ម៉ូតូ Honda Dunk ស៊េរីឆ្នាំ២០២២ ប្រភេទ Scooter បានបង្ហាញខ្លួនជាផ្លូវការ ជាមួយជម្រើស ៣ ពណ៍ (Matte Jeans Blue Metallic, Pearl Deep Mud Gray និង Matte Ballistic Black Metallic) តម្លៃ ១ ៩៦២ ដុល្លារ សម្រាប់ទីផ្សារក្នុងប្រទេសជប៉ុន។

សម្រាប់ម៉ូតូ Honda Dunk មានប្រវែងសរុប ១៦៧៥ មម, ទទឹង ៧០០ មម, កម្ពស់ ១ ០៤០, គម្លាតកងមុខ-ក្រោយ ១ ១៨០ មម, កម្ពស់ពីដីមកកែបម៉ូតូ ៧៣០ មម និងទម្ងាន់ ៨១ គីឡូក្រាមប៉ុណ្ណោះ។

បន្ថែមពីនេះធុងសាំងរបស់វាអាចផ្ទុកបានដល់ចំណុះ៤.៥ លីត្រផង និងលក្ខណៈពិសេសរបស់វាដូចជាកន្លែងផ្ទុកជាមួយនឹងឆ្នាំងសាកអគ្គិសនី។

យ៉ាងណាមិញចំពោះម៉ូតូ Honda Dunk ប្រើប្រាស់ម៉ាស៊ីនទំហំ ១ ស៊ីទ្បាំង 4-stroke, SOHC cooled radiator ចំណុះ ៤៩ សេសេ ផលិតកម្លាំង ៤.៥ សេះ ៕

ប្រភព៖ greatbiker

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Ford នឹងពិន័យអ្នកចែកចាយណាដែលដំឡើងតម្លៃ F-150 Lightning ដើម្បីយកចំណេញ

[ទីផ្សារបរទេស] ក្រុមហ៊ុន Ford កំពុងបង្កើតវិធានការដើម្បីទប់ស្កាត់អ្នកចែកចាយពីការឡើងថ្លៃ F-150 Lightning និងការពារអ្នកទិញមិនអាចយកចំនេញពីរថយន្តភីកអាប់អគ្គិសនីភ្លាមៗបន្ទាប់ពីដឹកជញ្ជូន។ ក្រុមហ៊ុនបានគូសបញ្ជាក់អំពីយុទ្ធសាស្ត្រទាំងនេះនៅក្នុងអ៊ីមែលផ្ញើទៅកាន់កន្លែងតាំងបង្ហាញដែលបង្ហោះដោយ F150Gen14 Forum ។

យោងតាមឯកសារបានបើកបានបង្ហាញថា វាបានទទួលការយកចិត្តទុកដាក់របស់យើង ដែលចំនួនអ្នកចែកចាយមួយចំនួនកំពុងធ្វើអន្តរកម្មជាមួយអតិថិជនក្នុងលក្ខណៈដែលជះឥទ្ធិពលផលអវិជ្ជមានដល់ការពេញចិត្តរបស់អតិថិជន និងធ្វើឱ្យខូចម៉ាកយីហោរថយន្ត Ford Motor Company និងកេរ្តិ៍ឈ្មោះអ្នកចែកចាយផងដែរ។

ប្រសិនបើក្រុមហ៊ុន Ford កំណត់ថាអ្នកចែកចាយកំពុងតែធ្វើការអនុវត្តលើរឿងទាំងនេះ ក្រុមហ៊ុនផលិតរថយន្តរក្សាសិទ្ធិក្នុងការចែកចាួ Lightnings នៅកន្លែងដាក់តាំងបង្ហាញទៅកាន់ទីតាំងផ្សេងទៀតសម្រាប់ម៉ូដែលឆ្នាំ២០២២។ នោះ​នឹង​ជា​ការ​ពិន័យ​ធ្ងន់ធ្ងរ​សម្រាប់​ម៉ូដែល​ដែល​ត្រូវ​បាន​គេ​ព្យាករ​ថា​នឹង​មាន​ប្រជាប្រិយភាព។

ក្នុងពេលជាមួយគ្នានេះ ក្រុមហ៊ុន Ford ផ្តល់ឲ្យអ្នកចែកចាយនៅជម្រើសដើម្បីឱ្យអ្នកទិញ Lightning ចុះហត្ថលេខាលើកិច្ចសន្យាដែលការពារពួកគេមិនឲ្យលក់រថយន្តភីកអាប់រយៈពេលមួយឆ្នាំបន្ទាប់ពីការដឹកជញ្ជូន។ តាមការយល់ឃើញ យុទ្ធសាស្រ្តនេះអាចផ្តល់កន្លែងតាំងបង្ហាញនៅការលើកទឹកចិត្តមួយមិនឲ្យបន្ថែមការកែសម្រួលទីផ្សារ Lightning ទេ ពីព្រោះមិនមានការព្រួយបារម្ភអំពីម្ចាស់ភីកអាប់ថ្មីប្រើប្រាស់ដើម្បីរកប្រាក់ចំណេញបានភ្លាមៗនោះទេ។

គួរកត់សម្គាល់ថាកិច្ចសន្យានេះគឺជម្រើសសម្រាប់អ្នកចែកចាយផ្តល់ជូន មិនមែនជាកាតព្វកិច្ចទេ។ បើយោងតាមអ្នកនាំពាក្យរបស់ក្រុមហ៊ុនFord បាននិយាយថា តម្រូវការបែបនេះគឺរវាងអ្នកចែកចាយ និងអតិថិជនរបស់ពួកគេ ដោយអាស្រ័យលើអ្នកចែកចាយក្នុងការសម្រេចចិត្តប្រើប្រាស់វា និងពិគ្រោះយោបល់ជាមួយច្បាប់ក្នុងតំបន់នៅក្នុងរដ្ឋដែលពួកគេប្រតិបត្តិការ ប្រសិនបើពួកគេជ្រើសរើសធ្វើដូច្នេះ ។

ថ្មីៗ​នេះ ក្រុមហ៊ុន Ford បាន​ប្រកាស​ពី​គម្រោង​បង្កើន​ផលិតកម្ម Lightning ដោយសារ​តែ​តម្រូវការ​រថយន្ត​ភីកអាប់អគ្គិសនីនេះ ដោយមកដល់កន្លែងតាំងបង្ហាញនានិទាឃរដូវនេះ ជាមួយជម្រើសពេញលេញអាចមានតម្លៃ ៩៧,២៤៩ ដុល្លារ​ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ទ្បានអគ្គិសនី INDI One សាកថ្មម្តងជិះបានចម្ងាយ ៤៨៣ គ.ម

[ទីផ្សារបរទេស] រថយន្តអគ្គិសនី INDI One ប្រភេទ Crossover ជាមួយនឹងរូបរាងស្រដៀងនឹងទ្បាន BMW i3 និង Tesla Model Y  បង្ហាញខ្លួននៅឯ CES តម្លៃខ្ទង់ ៤៥ ០០០ ដុល្លារ។

សម្រាប់ទ្បានអគ្គិសនី INDI One មានទំហំបណ្តោយ ៤ ៨០០ មម, ទទឹង ១,៩៨១ មម, និងកម្ពស់ ១ ៧០២ ហើយទំហំរបស់វាធំជាង Ford Mustang Mach-E និងTesla Model Y បន្តិច។

សម្រាប់ការឌីហ្សាញផ្នែកខាងក្នុងនៃរថយន្តអគ្គិសនី INDI One បានបំពាក់នូវកុងឌីជីថល និងប្រព័ន្ថកម្សាន្តទំនើប Supercomputer របស់ខ្លួនដែលមិនធ្លាប់ឃើញពីមុខមក ដែលអាចដំណើរការលេងហ្គេមបានក៏ដូចជាការថត កែសម្រួល និងបង្ហោះវីដេអូដោយប្រើកាមេរ៉ាខាងក្នុង និងខាងក្រៅរបស់រថយន្តជាដើម។

បន្ថែមពីនេះព័ត៌មានលម្អិត នឹងប្រកាសចេញក្នុងពេលឆាប់ៗនេះ ប៉ុន្តែទ្បានអគ្គិសនីនេះអាចផ្ទុកឥវ៉ាន់បានចំនួន ១ ២១៨លីត្រ និងដំបូល​កញ្ចក់​បែប Panoramic ផង​ដែរ។

ទ្បានអគ្គិសនី INDI One ប្រើប្រាស់កញ្ចប់អាគុយទំហំ ៩៥ គីទ្បូវ៉ាត់ ដែលអាចផលិតកម្លាំង ៤១០សេះ ជួយអោយរថយន្តនេះបើកបរបានចម្ងាយ ៤៨៣ គីទ្បូម៉ែត្រ និងអាចបង្កើនល្បឿនពី ០-៦០ ក្នុងរយៈពេល ៥,៥វិនាទី។

យ៉ាងណាមិញចំពោះទ្បានអគ្គិសនី INDI Oneគ្រោងនឹងចាប់ផ្តើមទទួលយកការកក់ទុកក្នុងត្រីមាសទីមួយ ដោយការដឹកជញ្ជូនចាប់ផ្តើមនៅចុងឆ្នាំនេះ៕

 ប្រភព៖ Carscoops

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានអគ្គិសនី រីកទីផ្សារកាន់តែធំនៅអង់គ្លេស

[ទីផ្សារបរទេស] ទិន្នន័យថ្មីពីសហគមន៍ក្រុមហ៊ុនរថយន្តនៅអង់គ្លេសហៅកាត់ថា SMMT បានបង្ហាញថាមានរថយន្តដោតភ្លើង (រថយន្តអគ្គិសនី និងរថយន្ត PHEV)ចំនួន ៣០៥ ០០០គ្រឿងបានលក់ចេញនៅអង់គ្លេសកាលពីឆ្នាំមុន ដែលមានចំណែក ១៨,៦% នៃទីផ្សាររថយន្តសុរប។

បើសិនរាប់បញ្ចូលទាំងរថយន្ត Hybrid ធម្មតា គេឃើញថាទីផ្សាររថយន្តដែលមានប្រើថាមពលអគ្គិសនីមានសរុប ២៧,៥% ខណៈដែលកាលពីឆ្នាំ២០២០ ទីផ្សាររថយន្តប្រភេទនេះមានត្រឹម ១៨% ប៉ុណ្ណោះ។

នៅឆ្នាំ២០២១កន្លងទៅនេះដែរ រថយន្តអគ្គិសនីសុទ្ធ​មាន​ចំណែក ១១,៦% នៃទីផ្សារ ដែលស្មើនឹង ១៩០ ៧២៧គ្រឿង ដែលមានន័យថារថយន្តអគ្គិសនីដែលបានលក់ចេញនៅអង់គ្លេសឆ្នាំមុន គឺច្រើនជាងចំនួនលក់កាលពី៥ឆ្នាំមុនបូកបញ្ចូលគ្នាទៅទៀត។

យ៉ាងណាក្ដីទីផ្សាររថយន្តជារួម ហាក់មិនមានការផ្លាស់ប្ដូរខ្លាំងឡើយ ដោយមានកំណើនត្រឹម ១% ធៀបនឹងឆ្នាំ២០២០ ជាមួយចំនួនលក់សរុប ១,៦៥លានគ្រឿងនៅឆ្នាំ២០២១ ធៀបនឹងចំនួនលក់ ១,៦៣លានគ្រឿងនៅឆ្នាំ២០២០។

ខណៈដែលចំនួនលក់រថយន្តដោតភ្លើងបានកើនឡើងជាលំដាប់ រថយន្តប្រើថាមពលប្រេងសាំងនៅតែពេញនិយមជាងគេជាមួយចំណែកទីផ្សារ ៥៨,៥% ហើយរថយន្តម៉ាស៊ូតមានចំណែក ១៦% នៅពេញជាងរថយន្តអគ្គិសនីសុទ្ធនៅឡើយ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Honda Wave 125i ជាមួយការសន្សំសំចៃសាំង ចាក់ ១លីត្រ អាចជិះបានចម្ងាយ ៧១ គ.ម

[ទីផ្សារបរទេស] ម៉ូតូ Honda Wave 125i បានបង្ហាញខ្លួនជាផ្លូវការ ជាមួយភាពសន្សំសំចៃសាំងចាក់ ១លីត្រ អាចជិះបានចម្ងាយ ៧១ គីទ្បម៉ែត្រ។

សម្រាប់ម៉ូតូ Honda Wave 125i បំពាក់នូវចង្កៀងមុខ LED, កុងទ័រសម្រាប់មើលល្បឿន, ប្រព័ន្ធចាក់សោរ សុវត្ថិភាព និងប្រអប់ផ្ទុកឥវ៉ាន់នៅក្រោមកៅអីទំហំ XL ដែលមានចំណុះរហូតដល់ ១៧ លីត្រ ជាមួយនឹងធុងសាំង ៥,៤លីត្រ។

ម៉ូតូ Honda Wave 125i បានប្រើប្រាស់ម៉ាស៊ីន 4-stroke ចំណុះ ១២៥ សេសេដែលផ្តល់នូវដំណើរការល្អ និងបង្កើនល្បឿនកាន់តែលឿន។ ជាពិសេស ម៉ាស៊ីនរបស់ Wave 125i ថ្មីនេះ ស៊ីសាំងតិច ជាមួយនឹងការប្រើប្រាស់ជាមធ្យមត្រឹមតែ ៧១,៤គីឡូម៉ែត្រក្នុង ១ លីត្រ។ លើសពីនេះវា​ក៏​បាន​បំពាក់​ដោយ​ហ្រ្វាំង​ឌីស​ផង​ដែរ ដើម្បី​ជួយ​ឱ្យ​ការ​បើកបរ​កាន់​តែ​មាន​ទំនុក​ចិត្ត។

យ៉ាងណាមិញចំពោះតម្លៃម៉ូតូ Honda Wave 125i មាន ២ ជម្រើស សម្រាប់ទីផ្សារក្នុងប្រទេសថៃ ដោយរួមមាន៖

  • Honda Wave 125i cast rim version តម្លៃ ១ ៥៩៩ ដុល្លារ 
  • Honda Wave 125i  spokes version តម្លៃ ១ ៦៦៥ ដុល្លារ៕

ប្រភព៖ greatbiker

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្ត​ Jeep Wrangler ងាយស្រួលលក់ជាងរថយន្តដែលជាគូប្រជែងរបស់ខ្លួនក្នុងឆ្នាំ២០២១

[ទីផ្សារបរទេស] ខណៈពេលដែលរថយន្ត Ford Bronco ថ្មីជាគូប្រជែងស្របច្បាប់ដំបូងរបស់រថយន្ត Jeep Wrangler ក្នុងរយៈពេលជាច្រើនឆ្នាំ តួលេខនៃការលក់សម្រាប់ឆ្នាំ ២០២១ បានបង្ហាញថាវាគឺជារថយន្ត Jeep ដែលងាយស្រួលលក់ជាងរថយន្ត Ford ស៊េរីថ្មីនេះ។

តួរលេខលក់ចេញដោយក្រុមហ៊ុន Ford បង្ហាញថាពេញមួយឆ្នាំ ២០២១ ដោយលក់បានចំនួន ៣៥,០២៣ គ្រឿងនៃ រថយន្ត Bronco​។ ខែធ្នូបានបង្ហាញថាជាខែដ៏រឹងមាំជាពិសេសសម្រាប់ Bronco ជាមួយចំនួនលក់បាន ៩,១៦៨ គ្រឿង  ដោយបំបែកចំនួន ៨,២៨៧ គ្រឿង ដែលបានលក់ក្នុងខែវិច្ឆិកា និង ៣,៣៩៦ គ្រឿង បានលក់នៅក្នុងខែកញ្ញា។

សំខាន់ជាងនេះទៅទៀត ការលក់ដាក់រថយន្ត Ford Bronco ទើបតែចាប់ផ្តើមជាផ្លូវការនៅក្នុងខែមិថុនា ឆ្នាំ ២០២១ ទោះបីជារថយន្តប្រភេទ Off-Road មានតែក្នុងការកុម្ម៉ង់ទុកមុន និងកក់ទុកមុននោះក៏ដោយ។ ជាមួយនឹងការយកចិត្តទុកដាក់នេះ យើងរំពឹងថាតួលេខនៃការលក់ឆ្នាំ ២០២២ នឹងមានបរិមាណច្រើនជាងនេះ។

សម្រាប់រថយន្ត Ford Bronco Sport នៅបន្តក្នុងការលក់បានយ៉ាងងាយស្រួលសម្រាប់ Bronco ហើយត្រូវបានដាក់លក់ក្នុងរយៈពេល ១២ ខែក្នុងឆ្នាំ ២០២១។ សរុបចំនួនលក់បានដល់​ ១០៨,១៦៩ គ្រឿង ជាមួយនឹង ៦,២៧៨ គ្រឿង នៃការលក់ទាំងនោះនឹងមកដល់ក្នុងខែធ្នូ។

ជាមួយតួលេខលក់នេះធ្វើឲ្យក្រុមហ៊ុនFord មានការសប្បាយចិត្ត ប៉ុន្តែពួកគេត្រូវនាំមុខដោយក្រុមហ៊ុន Jeep Wrangler ដោយការលក់ពេញមួយឆ្នាំសម្រាប់ Wrangler មិនតិចជាង ២០៤,៦១០ គ្រឿងត្រូវបានលក់ចេញ។ ក្នុងចំណោមនៃការលក់ទាំងនេះ ដោយក្នុងត្រីមាសទី១ លក់បាន ៤៩,៦៤៦​គ្រឿង , ៦៩,០២០ គ្រឿង ក្នុងត្រីមាសទី២ ដោយក្នុងត្រីមាសទី៣ លក់បាន ៤៦,០៤៤ គ្រឿង និងលក់បានចំនួន ៣៩,៩០០ គ្រឿងនៅក្នុងត្រីមាសទី៤ ផងដែរ។

បើនិយាយអំពីក្រុមហ៊ុន Ford មានការលក់កាន់តែមានទំហំច្រើនដោយលក់បានរថយន្តសរុប ៥០៨,៤៥១ គ្រឿង នៅក្នុងត្រីមានទី៤ តាមការប្រៀបធៀបដោយ FCA US បានលក់រថយន្តចំនួន ៤១១,៥១៣ គ្រឿងក្នុងពេល៣ខែចុងក្រោយនៃឆ្នាំ​មុន៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ម៉ូតូអគ្គិសនី Kymoco Like 125 សាកថ្មត្រឹមតែ ១ ម៉ោង អាចរត់បានចម្ងាយ ១៩៩ គ.ម តម្លៃ ១ ៣៣៨ ដុល្លារ

[ទីផ្សារបរទេស] ថ្មីៗនេះក្រុមហ៊ុន Kymoco បានបញ្ចេញនូវម៉ូតូ Like 125 ប្រើប្រាសអគ្គិសនី ជាមួយនឹងការសាកថ្មត្រឹម ១ ម៉ោង​ អាចរត់បានចម្ងាយ ១៩៩ គ.ម តម្លៃ ១ ៣៣៨ ដុល្លារ។

សម្រាប់ម៉ូតូអគ្គិសនី Kymoco Like 125 ប្រើប្រាស់ម៉ូទ័រអគ្គិសនី ៣ ២០០ វ៉ាត់ ផលិតកម្លាំង ៤,៣សេះ និងកន្លែងសម្រាប់ផ្ទុកអាគុយចំនួន ៥ គ្រាប់ ។ បន្ថែមពីនេះវាប្រើប្រាស់អាគុយប្រភេទ Ionex ដោយការសាកថ្មត្រឹមតែ ១ ម៉ោង អាចរត់បានចម្ងាយ ១៩៩ គីទ្បូម៉ែត្រ។

បន្ថែមពីនេះ ម៉ូតូអគ្គិសនី Kymoco Like 125 ក៏បានបំពាក់នូវកុងទ័រឌីជីថល អាច​ភ្ជាប់​ទៅ​កាន់​ស្មា​ត​ហ្វូ​ន​តាម​រយៈ​កម្មវិធី​ដើម្បី​ទទួលបាននូវ​ព័ត៌មាន​អំពីល្បឿន និង​ស្ថានភាពអាគុយ។

យ៉ាងណាមិញចំពោះតម្លៃម៉ូតូអគ្គិសនី Kymco Like 125 ដែលលក់នៅអឺរ៉ុបគឺ វា​នឹង​មាន​តម្លៃ​ប្រហែល ១ ៣៣៨ ដុល្លារ ប៉ុណ្ណោះ។

ប្រភព៖ greatbiker

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ទាំងនេះហើយជាឡានឡូយៗ គួរឲ្យចាប់អារម្មណ៍បំផុត ទើបតែបង្ហាញខ្លួន ក្នុងឆ្នាំ២០២២

[ទីផ្សាររថយន្តបរទេស] កម្មវិធី Consumer Electronics Show បានក្លាយជាការតាំងបង្ហាញរថយន្តដ៏សំខាន់មួយ ប្រចាំឆ្នាំ ២០២២ ជាមួយនឹងការអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស និងការទទួលយកមុខងារបច្ចេកវិទ្យាថ្មីៗនៅក្នុងរថយន្តទំនើប។

តាមរយៈការប្រណាំងប្រជែងលើរថយន្តអគ្គិសនីយ៉ាងពេញទំហឹង ក្រុមហ៊ុនផលិតរថយន្តទាំងធំ និងតូច បានបញ្ចេញកាំភ្លើងធំរបស់ខ្លួនយ៉ាងសន្ធោសន្ធៅ ដោយក្នុងនោះរួមមានទាំងរថយន្តពិត, រថយន្តគំរូ និងការច្នៃប្រឌិតមួយចំនួន ផងដែរ៕

ខាងក្រោមនេះគឺជារថយន្តឡូយៗ និង គួរឲ្យចាប់អារម្មណ៍បំផុត ទើបតែបង្ហាញខ្លួន ក្នុងឆ្នាំ២០២២ នៅ CES 2022៖

BMW iX M60

Mercedes Vision EQXX Concept

Sony Vision-S SUV

Chevrolet Silverado EV

Chevy Equinox EV

Cadillac InnerSpace Concept

Chrysler Airflow

Vinfast V5, VF6 & VF7

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota ជាប់ជាម៉ាកឡានមានអ្នករុករកច្រើនជាងគេប្រចាំឆ្នាំ២០២១

[ទីផ្សារបរទេស] Toyota បានក្លាយជាម៉ាករថយន្តដែលមានអ្នកស្វែងរកច្រើនជាងគេបំផុតលើ Google ប្រចាំឆ្នាំ២០២១។ នេះបើផ្អែកតាមទិន្នន័យពី Google Trends ដែលរៀបចំឡើងដោយ Compare the Market។ Toyota ធ្លាប់ជាប់លេខ១ កាលពីឆ្នាំ២០១៨ និងឆ្នាំ២០២០។

Toyota បានក្លាយជាម៉ាករថយន្តដែលមានអ្នកស្វែងរកច្រើនជាងគេក្នុងប្រទេសសរុបចំនួន ៤៧ប្រទេស ក្នុងចំណោមប្រទេសចំនួន ១៥៤ប្រទេស និងមានចំណែកប្រមាណ ៣១% នៃការស្វែងរកទាំងអស់ដែលទាក់ទងនឹងម៉ាករថយន្តផងដែរ។ កាលពីឆ្នាំកន្លងទៅ Toyota បានសាងការចាប់អារម្មណ៍ខ្លាំងលើអ៉ីនធឺណិត តាមរយៈរថយន្ត Land Cruiser ថ្មី និងរថយន្ត Tundra ថ្មី ព្រមទាំងការបង្ហាញចេញរថយន្តអគ្គិសនីជាច្រើនផងដែរ។

BMW ឯណោះវិញ ជាប់ចំណាត់ថ្នាក់លេខ២ ខណៈដែល Mercedes-Benz ជាប់ចំណាត់ថ្នាក់លេខ៣ និងម៉ាករថយន្ត Audi ជាប់ចំណាត់ថ្នាក់លេខ៤។

ក្នុងឆ្នាំ២០២១ ស្ថាប័ន Compare the Market ក៏បានបញ្ចូល Tesla ក្នុងបញ្ជីរថយន្តរបស់ខ្លួនផងដែរ ដែលជាលទ្ធផលគឺ Tesla ជាប់លេខមួយក្នុងប្រទេស/តំបន់ចំនួន៥ប៉ុណ្ណោះ (ចិន, ហុងកុង, អ៉ីស្រាអែល, ម៉ាកាវ និងសិង្ហបុរី) ប៉ុន្តែអាចជាប់លេខ៣ក្នុងប្រទេសចំនួន២៤៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+