ផ្ទាំងផ្សាយពាណិជ្ជកម្ម

Honda សាងសងរោងចក្រទី២ នៅប្រទេសចិន ជាមួយសមត្ថភាពតម្លើងដំបូង ១២ម៉ឺនគ្រឿង

ក្រុមហ៊ុនផលិតរថយន្តជប៉ុន Honda បានធ្វើការប្រកាសអំពីផែនការនៃការសាងសង់រោងចក្រតម្លើងទី២ សម្រាប់រថយន្តអគ្គិសនីរបស់ខ្លួនទាំងអស់នៅក្នុងប្រទេសចិន រួមជាមួយដៃគូបណ្តាក់ទុនរួមគ្នាជាមួយក្រុមហ៊ុន Dongfeng Motor។

រោងចក្រថ្មីនេះនឹងត្រូវបានសាងសង់នៅកណ្តាលទីក្រុង Wuhan ខេត្ត Hubei ហើយត្រូវបានគេរំពឹងថានឹងមានសមត្ថភាពតម្លើងរថយន្តប្រចាំឆ្នាំដំបូងចំនួន ១២ម៉ឺនគ្រឿង ខណៈពេលដែលផលិតកម្មគ្រោងនឹងចាប់ផ្តើមនៅឆ្នាំ ២០២៤។

នៅក្នុងសេចក្តីថ្លែងការណ៍ដែលប្រកាសអំពីរោងចក្រថ្មីនេះ ក្រុមហ៊ុន Honda និយាយថា ខ្សែសង្វាក់ដំឡើងភាគច្រើន ចាប់ពីការផលិត កាត់ម៉ូដ និងការផ្សារ។ ជាមួយនឹងទំហំ ៦៣ម៉ឺនម៉ែត្រការ៉េ រោងចក្ររបស់ Dongfeng Honda Automobile នឹងប្រើប្រាស់ថាមពលប្រកបដោយនិរន្តរភាព ដូចជាថាមពលពន្លឺព្រះអាទិត្យ និងទឹកកែច្នៃ ដើម្បីកាត់បន្ថយការបំពុលបរិយាកាស។

ក្រុមហ៊ុន Honda បានប្រកាសនៅក្នុងខែវិច្ឆិកាថា ខ្លួនកំពុងរៀបចំសាងសង់រោងចក្រ EV ដំបូងរបស់ខ្លួនជាមួយនឹងដៃគូក្នុងស្រុក GAC Motor Co. ដែលគ្រោងនឹងចាប់ផ្តើមផលិតដំបូងនៅឆ្នាំ ២០២៤ ជាមួយនឹងសមត្ថភាពប្រចាំឆ្នាំ ១២ម៉ឺនគ្រឿង។

យីហោជប៉ុនគ្រោងនឹងចាប់ផ្តើមការលក់រថយន្តប្រភេទ Crossovers ផលិតក្នុងស្រុកចំនួនពីរគឺ P1 និង S1 ក្រោមម៉ាកយីហោរថយន្តអគ្គិសនី e:N នៅក្នុងត្រីមាសទីមួយ។ ដោយ S1 នឹង​ត្រូវ​បាន​ផលិតឡើង​នៅ​រោងចក្រ​បណ្តាក់​ទុន​រួម​គ្នា​របស់ Honda ជាមួយ Dongfeng ខណៈ P1 នឹង​ត្រូវ​បាន​ដំឡើង​នៅ​ក្នុង​ភាព​ជា​ដៃគូ​ជាមួយ GAC។

គួររំលឹកផងដែរថា ឥឡូវនេះ Honda កំពុងដំឡើងរថយន្តអគ្គិសនីចំនួន ៣ម៉ូឌែកល នៅក្នុងប្រទេសចិន គឺ X-NV និង M-NV នៅ Dongfeng-Honda និង VE-1 នៅ GAC-Honda៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

កញ្ចប់បើកបរដោយស្វ័យប្រវត្តិពេញលេញរបស់ Tesla ឡើងថ្លៃ ២ពាន់ដុល្លារ

[ទីផ្សារបរទេស] កញ្ចប់ Full Self-Driving (FSD) របស់ Tesla គឺជាជម្រើសដ៏ពេញនិយមមិនគួរឱ្យជឿក្នុងចំណោមម្ចាស់រថយន្ត ទោះបីជាមានតម្លៃដល់​ ១០,០០០ ដុល្លារក៏ដោយ។ ប៉ុន្តែឥឡូវនេះ ដូចដែលបានប្រកាសដោយនាយកប្រតិបត្តិក្រុមហ៊ុន Tesla លោក Elon Musk ផ្ទាល់ កញ្ចប់នឹងទទួលបានតម្លៃកើនឡើង ២,០០០ ដុល្លារ ដែលមានតម្លៃ ១២,០០០ ដុល្លារ។

ការប្រកាសនេះត្រូវបានធ្វើឡើងនៅក្នុង Twitter ដោយបាននិយាយអំពីការកើនឡើងតម្លៃ ២,០០០ ដុល្លារ​ ការពិតដែលថានឹងធ្វើឡើងនៅថ្ងៃទី ១៧ ខែមករា និងមានតែចំពោះអតិថិជនក្នុងអាមេរិកប៉ុណ្ណោះ។ Tesla ក៏ផ្តល់សេវាកម្មជាប្រចាំខែ ១៩៩​ ដុល្លារ សម្រាប់កញ្ចប់ FSD ដែលទំនងជានឹងឃើញការកើនឡើងតម្លៃផងដែរ។ សន្មតថានេះគឺយោងទៅតាមផែនការ ដូចដែលលោក Elon Musk បាននិយាយកាលពីមុនថាតម្លៃ FSD នឹងកើនឡើងនៅពេលដែលលក្ខណៈពិសេសថ្មីត្រូវបានបន្ថែម។

សម្រាប់អ្នកដែលមិនធ្លាប់ស្គាល់ មុខងារនេះមាន ៦កម្រិតនៃស្វ័យប្រវត្តិរបស់រថយន្តដែលបែងចែកពី ០ ដល់ ៥ ដែល ០ គឺជារថយន្តដែលមិនមានជំនួយពេញលេញ ដោយមានជំនួយអ្នកបើកបរជាមូលដ្ឋានដូចជា ABS និង traction control ហើយ ៥ គឺជារថយន្តដែលមានស្វ័យប្រវត្តិពេញលេញដោយមិនចាំបាច់មានអ្នកបើកបរ ឈ្នាន់ ឬចង្កូតជាដើម។

ទោះបីជាជារឿយៗត្រូវបានគេគិតថាជាប្រព័ន្ធបើកបរដោយខ្លួនឯងពេញលេញបំផុតមួយនៅក្នុងឧស្សាហកម្មនេះក៏ដោយ Tesla បានប្រាប់ភ្នាក់ងាររដ្ឋាភិបាលថា FSD គឺស្ថិតនៅកម្រិតស្វ័យភាពកម្រិត ២ ប៉ុណ្ណោះ។ ទន្ទឹមនឹងនេះដែរ ក្រុមហ៊ុនដូចជា Mercedes និង Honda បានឈានដល់ការអនុម័តកម្រិត ៣ រួចហើយនៅក្នុងទីផ្សារក្នុងស្រុករបស់ពួកគេ។

ដូចដែលត្រូវបាននិយាយនោះលោក​ Elon Musk បានអះអាងថា Tesla អាចឈានដល់កម្រិត៤ ការបើកបរដោយស្វ័យប្រវត្តិនៅដើមឆ្នាំ ២០២២ ប៉ុន្តែដោយសារការអះអាងផ្សេងទៀតរបស់ក្រុមហ៊ុនបានបាត់ទៅវិញ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចេញហើយ! ម៉ូតូ Kymco Xciting S400 ស៊េរីឆ្នាំ២០២២ បានបង្ហាញខ្លួនជាផ្លូវការ

[ទីផ្សារបរទេស] ក្រុមហ៊ុន Kymco បានបញ្ចេញនូវម៉ូតូ Xciting S400 ស៊េរីឆ្នាំ២០២២ ជាប្រភេទម៉ូតូ Big Scooter បានបង្ហាញនៅឯពិព័រណ៍ EICMA Show នាពេលថ្មីៗនេះ។

សម្រាប់ម៉ូតូ Kymco Xciting S400 បានបំពាក់នូវចង្កៀងមុខ LED និង អំពូលលំអរពេលថ្ងៃ DRL។ បន្ថែមពីនេះវាក៏មានកុងទ័រឌីជីថល, កន្លែងផ្ទុកឥវ៉ាន់ខាងក្រោមកៅអីអាចដាក់មួកសុវត្ថិភាព និងប្រព័ន្ធភ្ជាប់ម៉ូតូនឹងទូរស័ព្ទតាមរយៈ Bluetooth ដើម្បីបង្ហាញផែនទីរុករកជាដើម។

Kymco Xciting S400 ប្រើប្រាស់ម៉ាស៊ីន Liquid Coolded ទំហំ ១ស៊ីទ្បាំង ចំណុះ ៤០០ សេសេ ផលិតកម្លាំង ៣៦សេះ និងកម្លាំងរមួល ៣៩.១ ញ៉ូតុនម៉ែត្រ ភ្ជាប់ជាមួយប្រអប់លេខអូតូ V-belt ។

យ៉ាងណាមិញចំពោះតម្លៃម៉ូតូ Kymco Xciting S400 មិនទាន់បានប្រកាសជាផ្លូវការនៅទ្បើយទេ។ ប៉ុន្តែត្រូវបានគេរំពឹងថានឹងបង្ហាញពេលឆាប់ៗនេះ រួមទាំងផែនការទីផ្សារថាម៉ូឌែល​នេះ​នឹង​លក់​នៅ​ប្រទេស​ណា​ខ្លះ៕

ប្រភព៖ greatbiker

ផ្ទាំងផ្សាយពាណិជ្ជកម្ម

BMW បានយកឈ្នះ Mercedes-Benz ដែលលក់រថយន្តដ៏ប្រណីតដាច់បំផុតប្រចាំឆ្នាំ២០២១

[ទីផ្សារបរទេស] រថយន្តច្រើនជាង ២.២ លានគ្រឿង​​​ គឺជាចំនួននៃររថយន្តរបស់ BMW ដែលបានលក់នៅក្នុងឆ្នាំ២០២១ ដែលបានបង្ហាញដោយ​នាយកផ្នែកលក់ Pieter Nota នៅក្នុងកិច្ចសម្ភាសន៍ជាមួយ BimmerToday។ តួលេខនេះបានជួយឱ្យក្រុមហ៊ុនរថយន្ត Bavarian ងើបឡើងក្លាយជាម៉ាករថយន្តប្រណិតដែលលក់ដាច់បំផុតកាលពីឆ្នាំមុន ហើយជាលើកដំបូងចាប់តាំងពីឆ្នាំ ២០១៥ ទទួលបានការលក់ប្រសើរជាងមិត្តរួមជាតិ Mercedes-Benz ។

យោងទៅតាមការប្រកាសពី Parent group Daimler ម៉ាកសញ្ញាផ្កាយ៣ នឹងលក់រថយន្តប្រហែល ២.០៥៤ លានគ្រឿងនៅទូទាំងពិភពលោកក្នុងឆ្នាំ ២០២១ ធ្លាក់ចុះ ៥% ពីមួយឆ្នាំទៅមួយឆ្នាំ ដោយសារឥទ្ធិពលនៃវិបត្តិបន្ទះឈីប ។

ត្រលប់ទៅ BMW Group ក្នុងនោះបាននិយាយថា ខ្លួននឹងប្រកាសព័ត៌មានលម្អិតអំពីអាជីវកម្មនៅសប្តាហ៍ក្រោយ។ ទោះជាយ៉ាងណាក៏ដោយ ការលក់រថយន្តចំនួន ២.២ លានគ្រឿងដែលត្រូវបានបញ្ជាក់ដោយ Pieter Nota អាចចាត់ទុកថាជាកំណត់ត្រាលក់ថ្មីសម្រាប់ BMW ផងដែរ។ កំណត់ត្រាចាស់ដែលលើស ២,១៦៨ លានគ្រឿងត្រូវបានកំណត់ដោយ BMW ក្នុងឆ្នាំ ២០១៩ នៅពេលដែលទីផ្សារមិនត្រូវបានប៉ះពាល់ដោយជំងឺរាតត្បាត Covid-19 ក៏ដូចជាកង្វះខាតបន្ទះឈីបជាដើម។

នៅក្នុងត្រីមាសទី៣ នៃឆ្នាំ២០២១ ក្រុមហ៊ុន BMW បានប្រកាសថាខ្លួនបានលក់រថយន្តចំនួន ១.៧ លានគ្រឿង ដែលនាំមុខក្រុមហ៊ុន Mercedes-Benz ប្រហែល ១១២,០០០ គ្រឿងនៅក្នុងក្រុមរថយន្តប្រណីត និងរថយន្ត SUV ។ ក្នុងរយៈពេលប្រាំបួនខែដំបូងនៃឆ្នាំ ២០២១ BMW បានកត់ត្រាអត្រាពន្យាពេលការបញ្ជាទិញជាសកលប្រហែល ១០% ខណៈដែល Mercedes-Benz គឺ ៣០% ។

ភាពជោគជ័យរបស់ក្រុមហ៊ុន BMW Group ជាទូទៅអាចត្រូវបានសន្មតថាក្រុមហ៊ុននេះបានដោះស្រាយការខ្វះខាតបន្ទះឈីបបានល្អជាងការប្រកួតប្រជែង ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Honda ADV350 ឆ្នាំ ២០២២ បង្ហាញខ្លួនផ្លូវការ លើទីផ្សារអឺរ៉ុប

[ទីផ្សារបរទេស] ក្រុមហ៊ុន Honda បានបញ្ចេញនូវម៉ូតូ ADV350 ឆ្នាំ ២០២២ សម្រាប់ទីផ្សារអឺរ៉ុប ដែលប្រភេទម៉ូតូ ៣៣០សេសេ Adventurous Scooter ពឹងផ្អែកលើគ្រោងឆ្អឹង X-ADV ។

សម្រាប់ម៉ូតូ Honda ADV 350 មានទំហំបណ្តោយ ២ ២០០ មម, ទទឹង ៨៩៥ មម, កម្ពស់ ១ ៤៣០ មម, គម្លាតពីកង់មុខ-ក្រោយ ១ ៥២០ មម, កំពស់ពីដី ១៤៥ មម, និងកម្ពស់ពីដីមកកែបម៉ូតូ ៧៩៥ មម។ បន្ថែមពីនេះធុងសាំងរបស់វាអាចផ្ទុកបានដល់ចំណុះ ១១.៧ លីត្រ និងទម្ងន់ ១៨៦ គីឡូក្រាមផងដែរ។

បន្ថែមពីនេះបានបំពាក់នូវចង្ក់ៀងមុខអូតូ, កុងទ័រឌីជីថល LCD, ប្រព័ន្ធ Smart Key, រន្ធ USB, ប្រព័ន្ធ HSTC anti-trolling និងការតភ្ជាប់ RoadSnyc ទៅកាន់ស្មាតហ្វូនក៏ត្រូវបានរួមបញ្ចូលផងដែរ។

ម៉ូតូ Honda ADV 350 ប្រើប្រាស់ម៉ាស៊ីន Cooling Liquid ទំហំ ១ ស៊ីទ្បាំង ចំណុះ ៣៣០ សេសេ ផលិតកម្លាំង ២៩សេះ និងកម្លាំងរមួល ៣១.៥ ញ៉ូតុនម៉ែត្រ ភ្ជាប់ជាមួយនឹងប្រអប់លេខអូតូ CVT អាចបង្កើនល្បឿងបាន ១៣៧ គីទ្បូម៉ែត្រក្នុង ១ ម៉ោង ដោយកម្រិតនៃការប្រើប្រាស់សាំង ១ លីត្រ អាចបើកបរបានចម្ងាយ ២៩.៤ គីទ្បូម៉ែត្រ ។

ម៉ូតូ Honda ADV 350 បានបំពាក់នូវប្រព័ន្ធហ្វាំ្រ ABS ព្រមទាំងភ្ជាប់មកជាមួយសំបកកង់ខាងមុខទំហំ ១២០/៧០-១៥ និងក្រោយទំហំ ១៤០/៧០-១៤ ជាដើម។

យ៉ាងណាមិញចំពោះតម្លៃម៉ូតូ Honda ADV 350 ស៊េរីឆ្នាំ២០២២ មិនទាន់បង្ហាញនៅទ្បើយទេ។ បន្ថែមពីនេះ Honda ADV 35០ មានជម្រើស ៣ ពណ៍ រួមមាន៖ Spangle Silver Metallic, Mat Carbonium Gray Metallic និង Mat Carnelian Red Metalli៕

ប្រភព៖ motonewsworld

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota នឹងបន្ថែមជីវិតរថយន្តរបស់ខ្លួននៅចក្រភពអង់គ្លេស ដោយផលិតឡើងវិញដល់ទៅ ៣ដង

[ទីផ្សារបរទេស] Toyota GB ចង់​បន្ថែម​អាយុកាល​នៃ​រថយន្តរបស់​ខ្លួន​ដោយ​ការ​ផលិត​ឡើង​វិញ​បន្ទាប់​ពី​វដ្ត​នៃ​ការ​ប្រើ​ប្រាស់​ធម្មតា។ Program នេះនឹងត្រូវបានអនុវត្តជាផ្នែករបស់ក្រុមហ៊ុន Kinto mobility arm។ ថ្លែងទៅកាន់គេហទំព័រ Autocar លោក Agustín Martín ប្រធាន និងជានាយកគ្រប់គ្រងក្រុមហ៊ុន Toyota GB បាននិយាយថា ក្រុមហ៊ុនត្រូវតែពង្រីករបៀបដែលយើងមើលទៅកាន់ជីវិតសម្រាប់រថយន្ត និងអតិថិជន ។

Toyota បានកំណត់សម្គាល់ថា រថយន្តរបស់ខ្លួនជាធម្មតាត្រូវបានប្រើប្រាស់ សម្រាប់ ៣វដ្ត ដោយ ២ ទៅ ៣ឆ្នាំ ដែលស្មើនឹងរយៈពេលជាមធ្យមនៃកិច្ចសន្យាជួលនៅក្នុងចក្រភពអង់គ្លេស។ ដំណើរការផលិតឡើងវិញដែលបានស្នើឡើង ដែលនឹងត្រូវបានអនុវត្តតាមរយៈ Kinto sub-band នឹងឃើញរថយន្តត្រឡប់ទៅរោងចក្រ Burnaston បន្ទាប់ពីវដ្តជីវិតដំបូងរបស់ពួកគេត្រូវបានកែលម្អយ៉ាងទូលំទូលាយ។

ព័ត៌មានលម្អិតអំពីអ្វីដែលបង្កើតបានជាដំណើរការផលិតឡើងវិញគឺនៅមានតិចតួច ប៉ុន្តែសន្មតថា គ្រោងការណ៍នេះនឹងជំនួសដោយតម្លើងគ្រឿងបន្ថែម ក៏ដូចជាជួសជុលការខូចខាតណាមួយផងដែរ។ ទោះបីជារថយន្តអគ្គិសនី មិនត្រូវបានជ្រើសរើសចេញក៏ដោយ ជាមួយនឹងការផ្លាស់ប្តូរទៅរថយន្តអគ្គិសនីនៅលើទស្សនវិស័យ ស្លាកដែលផលិតឡើងវិញរបស់ក្រុមហ៊ុនផលិតរថយន្តអាចជួយពង្រឹងទំនុកចិត្តសម្រាប់អតិថិជនទិញរថយន្តមួយទឹក។ ទោះយ៉ាងណាក៏ដោយ គេបានគត់សម្គាល់ថាផលិតកម្មរថយន្តអគ្គិសនីដំបូងរបស់ក្រុមហ៊ុន Toyota គឺម៉ូដែល bZ4X ព្រមទាំងមានមុខងារអាគុយដែលនឹងរក្សារហូតដល់ ៩០% នៃសមត្ថភាពរបស់ខ្លួនបន្ទាប់ពីប្រើអស់រយៈពេល ១០ឆ្នាំ។

កិច្ចខិតខំប្រឹងប្រែងក្នុងការផលិតឡើងវិញខុសពីផែនការដែលក្រុមហ៊ុន Volvo បានអនុវត្តកាលពីឆ្នាំមុន ដោយជួយសន្សំសំចៃក្រុមហ៊ុនបាន ៣,០០០ តោននៃការបំភាយឧស្ម័ន CO2 ដោយការផលិតឡើងវិញនៅចំនួន ៤០,០០០ ផ្នែក។ ជំនួសឱ្យការផ្តោតលើការផលិតឡើងវិញនៅធាតុផ្សំនីមួយៗ និងការផលិតអាគុយឡើងវិញ ក្រុមហ៊ុន Toyota គ្រោងនឹងពង្រីកការប្រើប្រាស់រថយន្តរបស់ខ្លួន ក៏ដូចជាពេលវេលាទំនាក់ទំនងជាមួយអតិថិជនយ៉ាងហោចណាស់ ១០ ឆ្នាំ។

ក្រុមហ៊ុនផលិតរថយន្តរបស់ប្រទេសជប៉ុន បានរៀបចំដើម្បីកែលម្អរថយន្តពីរដង ដោយផ្តល់ឱ្យរថយន្តនៅវដ្តជីវិតចំនួនបី។ បន្ទាប់​ពី​វដ្ត​ទី​បី ដែល​នឹង​ប្រើ​បាន​ប្រហែល ១០ឆ្នាំ ក្រុមហ៊ុន​នឹង​កែច្នៃ​រថយន្ត​នោះ​ឡើង​វិញ។ Toyota មិន​បាន​បញ្ជាក់​លម្អិត​បន្ថែម​ទៀត​អំពី​ព័ត៌មាន​លម្អិត​នៃ​ដំណើរ​ការបញ្ចប់ជីវិតរបស់រថយន្តនោះទេ ប៉ុន្តែ​ការ​សង្កត់ធ្ងន់​នឹង​ផ្តោត​លើ​និរន្តរភាព និង​ការ​កាត់​បន្ថយ​ផល​ប៉ះពាល់​បរិស្ថាន៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ទ្បានអគ្គិសនី Changan Benben E-Star សាកម្តងបើកបរបានចម្ងាយ ៣០១គ.ម តម្លៃខ្ទង់ ៧ ពាន់ដុល្លារ

[ទីផ្សារបរទេស] រថយន្តអគ្គសនី Changan Benben E-Star ស៊េរីឆ្នាំ២០២២  បានធ្វើការចេញលក់ជាផ្លូវការសម្រាប់ទីផ្សារក្នុងប្រទេសចិន ជាមួយតម្លៃចាប់ពី ៧ ៧១៩ដុល្លារ។

សម្រាប់ទ្បានអគ្គិសនី Changan Benben E-Star មានទំហំបណ្តោយ ៣ ៧៧០ មម, ទទឹង ១ ៦៥០ មម និងកម្ពស់ ២ ៤១០មម។

បន្ថែមពីនេះវាបានមពាក់នូវចង្កៀងមុខ LED, ភ្លើងជួយបំភ្លឺពេលថ្ងៃ LED អូតូ, កុងទ័រឌីជីថល, ប្រព័ន្ធកម្សាន្ត Touchscreen ទំហំ ១០,២៥អ៊ីញ, រន្ធសាកថ្ម USB-C និងឧបករណ៍បំពងសំឡេង ២តំបន់ជាដើម។

ទ្បានអគ្គសនី Changan Benben E-Star ប្រើប្រាស់ម៉ូទ័រអគ្គសនី ផលិតកម្លាំង ៧៥សេះ និងកម្លាំងរមួល ១៧០ ញ៉ូតុនម៉ែត្រ ដែលទទួលបានជំនួយពីអាគុយដែលមានថាមពល ៥៥ គីទ្បូវ៉ាត់ ដែលសាកម្តងអាចសាកថ្មម្តងបើកបរបានចម្ងាយ ៣០១ គីទ្បូម៉ែត្រ។

បន្ថែមពីនេះវាអាចសាកថ្មបានពី 0 ដល់ ១០០% ក្នុងរយៈពេល ១២ ម៉ោង និងអាចសាកបានលឿន ០ ដល់ ៨០% ក្នុងរយៈពេលប្រហែល ៥០ នាទីផងដែរ។

ខណៈដែលទ្បានអគ្គសនី Changan Benben E-Star បានបំពាក់នូវប្រព័ន្ធសុវត្ថិភាពរួមមាន៖ពោងសុវត្ថិភាព, ប្រព័ន្ធហ្វាំ្រ​ ABS/EBD ប្រព័ន្ធ​ដាស់តឿន​ខ្សែក្រវ៉ាត់​កៅអី​អ្នក​បើកបរ ប្រព័ន្ធ​វាស់​សម្ពាធ​កង់​រថយន្ត កាមេរ៉ា​ក្រោយ និងប្រព័ន្ធ​ជំនួយ​ពេល​ឡើង​ចំណោត៕

 ប្រភព៖ Sanook

ផ្ទាំងផ្សាយពាណិជ្ជកម្ម

BMW សម្រេចបានការលក់រថយន្តច្រើនជាង ២,២ លានគ្រឿង កាលពីឆ្នាំមុន

ក្រុមហ៊ុនផលិតរថយន្តអាល្លឺម៉ង់ BMW បាននិយាយថា ក្រុមហ៊ុនសម្រេចបានការលក់កំណត់ត្រារថយន្តជាង ២,២ លានគ្រឿងពីម៉ាកយីហោ BMW របស់ខ្លួន ក្នុងឆ្នាំ ២០២១ ដែលលើសពីការលក់ឆ្នាំ ២០១៩ បើទោះបីជាមានការខ្វះខាតបន្ទះឈីបជាសកលក៏ដោយ។

អ្នកនាំពាក្យរបស់ក្រុមហ៊ុន BMW បាននិយាយថា “ជាលើកដំបូងដែលមិនធ្លាប់មាន រថយន្តជាង ២,២លានគ្រឿងនៃម៉ាក BMW ត្រូវបានលក់ចេញ។ BMW ស្ថិតនៅលំដាប់ទី១ ក្នុងផ្នែករថយន្តប្រណីតលំដាប់ថ្នាក់ពិភពលោក ក្នុងឆ្នាំ ២០២១”។

ប្រធានផ្នែកលក់របស់ក្រុមហ៊ុន BMW លោក Pieter Nota បានឲ្យដឹងនៅក្នុងបទសម្ភាសន៍មួយថា BMW Group រួមទាំងម៉ាក Mini និង Rolls-Royce “សម្រេចបាននូវកំណើននៃការលក់ដ៏រឹងមាំ” កាលពីឆ្នាំមុន។

ជាមួយគ្នានេះដែរ លោកបានបន្តទៀតថា “យើងរំពឹងថា នឹងមានកំណើនប្រាក់ចំណេញបន្ថែមទៀតដល់ឆ្នាំ ២០២២ នេះ”៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ត្រឹម ៦ម៉ោង! រថយន្តអគ្គិសនីរបស់ ក្រុមហ៊ុនផលិតរថយន្តវៀតណាម Vinfast ទទួលបានការកក់ជាង ១ម៉ឺនគ្រឿង

[ទីផ្សារបរទេស] Vinfast គឺជាក្រុមហ៊ុនផលិតរថយន្តវៀតណាម ដែលមានរីកចម្រើនយ៉ាងឆាប់រហ័ស ដោយពួកគេផ្តោតសំខាន់លើការផលិតរថយន្តអគ្គិសនី ជាមួយផែនការក្នុងការក្លាយជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីសុទ្ធនៅត្រឹមឆ្នាំ២០២២ នេះ។

ជាមួយគ្នានេះ ដើម្បីស្វាគមន៍ឆ្នាំថ្មី ក្រុមហ៊ុនរថយន្តរថយន្តនេះក៏បានធ្វើការបង្ហាញចេញនូវរថយន្តអគ្គិសនីថ្មីចំនួន ៣ម៉ូឌែលបន្ថែមទៀត នៅពិពណ៌ CES ឆ្នាំ២០២២ ដោយរួមមាន VF5, VF6 និង VF7 ។

ក្នុងនោះដែល ក្រុមហ៊ុនក៏បានធ្វើការប្រកាសអំពីតម្លៃផ្លូវការ និងការបើកការកក់ទុកមុននៃម៉ូឌែល VF8 និង VF9។ ដោយ VF8 និង VF9 មាន ២ជម្រើសម៉ូឌែល រួមមាន

  • VF8 Eco តម្លៃចាប់ពី ៤៦ ៥០០ដុល្លារ
  • VF8 Plus មានតម្លៃចាប់ពី ៥៤ ៤៥០ដុល្លារ
  • VF9 Eco មានតម្លៃចាប់ពី ៦៣ ៥០០ដុល្លារ
  • VF9 Plus មានតម្លៃចាប់ពី ៦៩ ១៥០ដុល្លារ

លើសពីនេះ ត្រឹមរយៈពេល ៦ម៉ោងនៃការបើកការកក់ទុកមុន ចំនួននៃការកក់ទុកមុននៃរថយន្ត VF8 និង VF9 ទទួលបានរហូតដល់ចំនួន ១១ ៦៨៥គ្រឿង ដោយ VF8 មានចំនួន ៧ ៥៩១គ្រឿង និង VF9 មានចំនួន ៤ ០៩៤គ្រឿង ដែលចំនួននេះពុំទាន់រាប់បញ្ជូលចំនួននៅលើទីផ្សារសហរដ្ឋអាមេរិច និងអឺរ៉ុប នៅឡើយ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សង្ហាណាស់! រថយន្ត Kia Mohave ឆ្នាំ២០២៣ ចេញផ្លូវការ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្តកូរ៉េខាងត្បូង Kia បានធ្វើការបង្ហាញចេញជាផ្លូវការនូវរថយន្ត Mohave ឆ្នាំ២០២៣ សម្រាប់ប្រទេសកូរ៉េខាងត្បូង ជាមួយការអភិវឌ្ឍន៍ និងបន្ថែមម៉ូឌែលថ្មី។

បើក្រឡេចមើលទៅលើផ្នែកខាងក្រៅនៃរថយន្ត អាចបានសម្គាល់បានភ្លាមតែម្តង ដោយវាត្រូវបានផលិតឡើងនៅលើតួរគ្រោងថ្មី Body-on-frame ដែលស៊ីគ្នាជាមួយឡូហ្គូ Kiaថ្មី ព្រមទាំងបន្ថែមជាមួយម៉ូឌែលថ្មី Gravity ដែលមានពណ៌តួខ្លួនផ្នែកខាងក្រៅខ្មៅ និងប្រើប្រាស់ជាមួយឈើប្រណិតផងដែរ។

រីឯផ្នែកខាងក្នុងនៃម៉ូឌែលឆ្នាំ២០២៣ Mohave បានធ្វើការអាប់ដេតថ្មីទៅលើ​ចង្កូត ក៏ដូចជាប្រើប្រាស់ជាមួយស្បែក Terracotta Brown និងTaupe Gray។ ខណៈពេលព័ត៌មានមួយចំនួននៅមានកំណត់ រថយន្តទំនងទទួលបាននូវការបំពាក់បន្ថែមមកជាមួយកញ្ចក់ ២ជាន់, ប្រព័ន្ធ Multi-collision Automatic braking System និងប្រព័ន្ធប៊ូម Shock Absorbers ក្នុងការជួយអោយការបើកបរកាន់តែមានផាសុកភាព។

រថយន្ត Kia Mohave ឆ្នាំ២០២៣ ដំណើរការដោយម៉ាស៊ីនចំណុះ ៣,០លីត្រ ផលិតកម្លាំងបាន ២៥៣សេះ និងកម្លាំងរមួល ៥៦០ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខ ៨វគ្គអូតូ និងប្រព័ន្ធបើកបរប៉ុងពីរ។

ដោយកំពុងមានវត្តមាននៅលើទីផ្សារប្រទេសកំណើត រថយន្ត Kia Mohave ឆ្នាំ២០២៣ មានតម្លៃចាប់ពី ៤១ ៣៩៧ដុល្លារ ឬអាចឡើងដល់ ៤៩ ០២០ដុល្លារ សម្រាប់ម៉ូឌែលខ្ពស់បំផុត Mohave Gravity៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+