ផ្ទាំងផ្សាយពាណិជ្ជកម្ម

Volkswagen ជាប់ជាម៉ាកឡានលក់ដាច់បំផុតនៅចក្រភពអង់គ្លេស ជាលើកដំបូងក្នុងប្រវត្តិសាស្រ្ត

[ទីផ្សាររថយន្តបរទេស] Volkswagen បាន​បញ្ចប់​ឆ្នាំ ២០២១ ជា​ម៉ាក​រថយន្ត​លក់​ដាច់​បំផុត​នៅ​ចក្រភព​អង់គ្លេស​ ជា​លើក​ដំបូង​មិន​ធ្លាប់​មាន ខណៈ Tesla Model 3 ជា​រថយន្ត​ថ្មី​ដែល​ពេញ​និយម​បំផុត​ទី២ ក្នុងប្រទេស ​បន្ទាប់​ពី Vauxhall (Opel) Corsa។

កាលពីឆ្នាំមុន ក្រុមហ៊ុនផលិតរថយន្តអាល្លឺម៉ង់ Volkswagen បានលក់រថយន្តដាច់ចំនួន ១៤៧ ៨២៦ គ្រឿងនៅទូទាំងចក្រភពអង់គ្លេស ដែលតំណាងឲ្យ ៨,៩៧ ភាគរយនៃទីផ្សាររថយន្តថ្មីសរុបរបស់អង់គ្លេស ដែលមានរថយន្តថ្មីចំនួន ១ ៦៤៧ ១៨១គ្រឿងត្រូវបានលក់។

Volkswagen ក៏​ជា​ក្រុមហ៊ុន​លក់​ដាច់​បំផុត​ដែរ ដោយ​វ៉ាដាច់ Audi ជា​ម៉ាក​លក់​ដាច់​បំផុត​ទី​២ ដែល​មាន​រថយន្ត ១១៧ ៩៥៣ គ្រឿង, BMW មាន ១១៦ ៥៧៧ គ្រឿង, Ford មាន ១១៦ ៣០៥ គ្រឿង និង Toyota មាន ១០០ ៨៩៥ គ្រឿង។

អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺ ការលក់របស់ក្រុមហ៊ុន Volkswagen បានធ្លាក់ចុះ ០,៣៦ ភាគរយពីឆ្នាំ ២០២០ នៅពេលដែលវាបានលក់រថយន្តចំនួន ១៤៨ ៣៣៨ គ្រឿង ប៉ុន្តែគូប្រជែងមួយចំនួនរបស់វា បានជួបប្រទះនឹងការធ្លាក់ចុះគួរឲ្យកត់សម្គាល់ដែរ។ ជាឧទាហរណ៍ ការលក់របស់ក្រុមហ៊ុន Ford បានធ្លាក់ចុះ ២៣,៨៧ ភាគរយ ធៀបនឹងរថយន្ត ១៥២ ៧៧៧គ្រឿង ដែលវាបានលក់នៅក្នុងឆ្នាំ ២០២០៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Bentley លក់ឡានដាច់បានច្រើនខ្លាំងមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ

កាលពីឆ្នាំ២០២១គឺជាឆ្នាំដ៏លំបាកមួយសម្រាប់ឧស្សាហកម្មយានយន្ត ដោយសារតែវីបត្តិខ្វះខាតឈីបសកល និងការបន្តរាតត្បាតនៃជំងឺកូវីដ១៩ផងដែរ។ ទោះយ៉ាងណាក្រុមហ៊ុន Bentley អាចសាងបានកំណត់ត្រាលក់ដ៏អស្ចារ្យមិនធ្លាប់មានកាលពីឆ្នាំ២០២១កន្លងទៅ។

នៅពេញមួយឆ្នាំ២០២១ ក្រុមហ៊ុនអង់គ្លេសនេះអាចលក់រថយន្តបានចំនួន ១៤ ៦៥៩គ្រឿង ដែលមានកំណើន ៣១% ធៀបនឹងចំនួនលក់ ១១ ២០៦គ្រឿង កាលពីឆ្នាំ២០២០ ដែលឆ្នាំ២០២០ក៏ជាកំណត់ត្រាលក់ដ៏អស្ចារ្យមួយផងដែរ។

ត្បិតថាក្រុមហ៊ុនមិនបានប្រកាសតួលេខលក់សម្រាប់ម៉ូដែលនីមួយៗ ប៉ុន្តែបានបង្ហាញថារថយន្ត Bentayga SUV នៅតែជារថយន្តលក់ដាច់ខ្លាំងជាងគេ ហើយលក់ដាច់បានច្រើនជាងឆ្នាំ២០២០ថែមទៀត ដោយសារការបន្ថែមជម្រើសម៉ាស៊ីន Hybrid។ បន្ថែមពីនេះរថយន្ត Bentayga SUV មានចំណែក ៤០% នៃចំនួនលក់សរុបរបស់ Bentley។

អាមេរិកគឺជាទីផ្សារធំជាងគេរបស់ Bentley ដែលមានចំនួនលក់ ៤ ២១២គ្រឿង កើនឡើង ៣៩% ធៀបនឹង២០២០។ បន្ទាប់មកគឺប្រទេសចិនដែលមានចំនួនលក់ ៤ ០៣៣គ្រឿង កើនឡើង ៤០% ធៀបនឹងឆ្នាំកន្លងទៅ ខណៈដែលអឺរ៉ុបជាទីផ្សារធំទីបីមានចំនួនលក់ ២ ៥២០គ្រឿង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានភីកអាប់អគ្គិសនីរបស់ Chevrolet មួយប្រភេទនេះ ត្រឹម១២នាទីលក់ដាច់ខ្ទេច

[ទីផ្សារបរទេស] រថយន្ត Chevrolet Silverado ប្រភេទអគ្គិសនីសុទ្ធទើបបានបង្ហាញខ្លួនក្នុងកម្មវិធី CES បានត្រឹមប៉ុន្មានថ្ងៃសោះ នាពេលនេះក្រុមហ៊ុនបានបញ្ជាក់ថា Silverado អគ្គិសនីប្រភេទ RST First Edition បានលក់ដាច់អស់គ្មានសល់។

នាយកជាន់ខ្ពស់របស់ General Motors បាននិយាយថារថយន្ត Silverado EV RST First Edition បានលក់ដាច់អស់ក្នុងពេលត្រឹម១២នាទីប៉ុណ្ណោះ។ បញ្ជាក់ថា Chevrolet គ្រាន់តែបើកទទួលការកក់ទុកសម្រាប់រថយន្ត Silverado EV ប៉ុណ្ណោះ ដែលមានន័យថាមិនទាន់មានអ្នកណាបានចាយលុយ ១០៥ ០០០ដុល្លារ ដើម្បីទិញរថយន្តនេះទៀត។ បន្ថែមពីនេះ General Motors មិនបានបញ្ជាក់ថា Silverado EV RST First Edition នឹងមានផលិតប៉ុន្មានគ្រឿងនោះឡើយ។

គួរចាប់អារម្មណ៍ថា Silverado EV RST First Edition នឹងមិនមែនជាប្រភេទដំបូងដែលនឹងចេញលក់លើទីផ្សារនោះទេ ផ្ទុយទៅវិញគឺរថយន្ត Silverado EV WT ឯណោះទេ ដែលរថយន្តប្រភេទនេះអាចផលិតកម្លាំងបាន ៥១០សេះ និងបើកបរបានចម្ងាយលើសពី ៤០០ម៉ាយ (ប្រមាណ ៦៤៤គ.ម)។

ចំណែករថយន្ត Silverado EV RST First Edition មានបំពាក់ម៉ូទ័រអគ្គិសនីមួយគូដែលអាចផលិតកម្លាំងបានសរុប ៦៦៤សេះ អាចឲ្យរថយន្តស្ទុះដល់ ១០០គ.ម/ម៉ ក្នុងពេលមិនដល់ ៤,៥វិនាទី ហើយអាចបើកបរបានចម្ងាយលើសពី ៤០០ម៉ាយ ដូចគ្នា៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Nikola ដកពាក្យ​បណ្ដឹង​លើ Tesla ក្រោយចោទថា បាន​ចម្លង​ការ​រចនា​របស់​ខ្លួន

ក្រុមហ៊ុនរថយន្តអគ្គិសនីអាមេរិក Nikola បានដកបណ្តឹងប៉ាតង់តម្លៃ ២ ពាន់លានដុល្លាររបស់ខ្លួន ចេញពីក្រុមហ៊ុន Tesla ដែលខ្លួនបានអះអាងថា បានលួចការឌីហ្សាញនៃគំរូរថយន្តអគ្គិសនីរបស់ខ្លួន ដើម្បីបង្កើតរថយន្តដឹកទំនិញអគ្គិសនី Tesla Semi។

គំរូរថយន្ត Nikola One
គំរូរថយន្ត Tesla Semi

គួរឲ្យដឹងថា Nikola បានដាក់ពាក្យបណ្តឹងនៅដើមឆ្នាំ ២០១៨ ដោយអះអាងថា កញ្ចក់រុំព័ទ្ធ, តួ aerodynamic fuselage, កាងថ្ពាល់ខាងមុខ និង ទ្វារ mid-entry door របស់ Tesla Semi គឺស្រដៀងទៅនឹងលក្ខណៈពិសេសរបស់គំរូរថយន្តអគ្គិសនី Nikola One។

ជាមួយគ្នានេះដែរ ក្រុមហ៊ុននេះអះអាងថា ភាពស្រដៀងគ្នានៃការរចនា បានបង្កើត “ការភាន់ច្រឡំ” ក្នុងចំណោមអតិថិជន។

សូមបញ្ជាក់ថា ពាក្យបណ្ដឹងខាងលើបានសរសេរថា “ការរចនារបស់ក្រុមហ៊ុន Tesla បានបង្កឲ្យមានការភ័ន្តច្រឡំក្នុងចំណោមអតិថិជន ។ ភាពច្របូកច្របល់បានបង្វែរការលក់ពី Nikola ទៅ Tesla ។ លើសពីនេះ បញ្ហាណាមួយជាមួយ Tesla Semi នឹងត្រូវបានកំណត់គុណលក្ខណៈ Nikola One ដែលបង្កគ្រោះថ្នាក់ដល់ម៉ាក Nikola៕”

ផ្ទាំងផ្សាយពាណិជ្ជកម្ម

VinFast នឹងឈប់ផលិតឡានប្រើសាំង នៅឆ្នាំ២០២២ នេះ

[ទីផ្សាររថយន្តបរទេស] ក្រុមហ៊ុនផលិតរថយន្តវៀតណាម VinFast គ្រោងនឹងឈប់ផលិតរថយន្តដែលប្រើសាំងនៅឆ្នាំ ២០២២ នេះ ហើយក្លាយជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីទាំងស្រុងតែម្តង។

នាយកប្រតិបត្តិក្រុមហ៊ុន VinFast Global លោក Le Thi Thu Thuy បាននិយាយនៅឯពិព័រណ៍ CES ឆ្នាំ 2022 នៅទីក្រុង Las Vegas សហរដ្ឋអាមេរិក កាលពីថ្ងៃពុធថា “ពីអ្នកថ្មីថ្មោងនៅក្នុងទីផ្សារជាមួយនឹងរថយន្តដែលប្រើសាំង ឥឡូវនេះ VinFast កំពុងប្រែខ្លួនទៅជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីសុទ្ធ” ។

ក្រុមហ៊ុន VinFast បានដាក់បង្ហាញរថយន្តអគ្គិសនីថ្មីចំនួន ៣ ម៉ូដែល នៅក្នុងព្រឹត្តិការណ៍ខាងលើ ហើយធ្លាប់បានប្រកាសពីតម្លៃរថយន្តរបស់ខ្លួន នៅឯពិព័រណ៍រថយន្ត Los Angeles ឆ្នាំ ២០២១ ក្នុងខែវិច្ឆិកា ផងដែរ។

នៅប្រទេសវៀតណាម រថយន្តអគ្គិសនីថោកបំផុតរបស់ VinFast គឺម៉ូដែល VF8 មានតម្លៃចាប់ពី ១,០៦ពាន់លានដុង ឬប្រហែល ៤៦ ៦០០ដុល្លារ។

សារព័ត៌មាន Bloomberg បានដកស្រង់សម្តីរបស់លោក Thuy ថា “វិស័យរថយន្តអគ្គិសនីនៅតែស្ថិតក្នុងដំណាក់កាលដំបូងនៃការអភិវឌ្ឍន៍, កម្រិតនៃការប្រកួតប្រជែងមិនខ្លាំងពេកទេ ហើយនៅតែមានឱកាសសម្រាប់ម៉ាកថ្មីៗ”៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Ford F-Series នៅតែជាឡានភីកអាប់លក់ដាច់ជាងគេ

[ទីផ្សារបរទេស] ពេញមួយឆ្នាំ២០២១កន្លងទៅនេះ Ford អាចលក់រថយន្តភីកអាប់ F-Series បានសរុប ៧២៦ ០០៤គ្រឿង នៅសហរដ្ឋអាមេរិក ដែលអាចឲ្យ F-Series បន្តគ្រោងតំណែងជារថយន្តភីកអាប់លក់ដាច់ជាងគេបំផុត។

ចំណាត់ថ្នាក់លេខពីរបានទៅលើរថយន្តភីកអាប់ Ram ដែលមានចំនួនលក់សរុប ៥៦៩ ៣៨៨គ្រឿង នៅពេញមួយឆ្នាំ២០២១ ខណៈដែលរថយន្ត Chevrolet Silverado បានធ្លាក់ទៅកាន់តំណែងលេខបីជាមួយចំនួនលក់ ៥២៩ ៦៧៥គ្រឿង ដែលធ្លាក់ចុះ ១០,៨% ធៀបនឹងឆ្នាំមុន។

Toyota ស្ថិតនៅចំណាត់ថ្នាក់លេខ៤ ជាមួយរថយន្ត Tundra ដែលចំនួនលក់មានសរុប ៨១ ៩៥៩គ្រឿង ធ្លាក់ចុះជិត ២៥% ឯណោះបើធៀបនឹងឆ្នាំ២០២០។ ចំណែក Nissan Titan អាចលក់ចេញបានសរុប ២៧ ៤០៦គ្រឿង មានកំណើនលក់ ៣,៧%៕

 

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានបោះជំរំ Mercedes ប្រើអគ្គិសនីសុទ្ធ អាចជិះបានចម្ងាយជាង ៣០០គីឡូម៉ែត្រ

[ទីផ្សារបរទេស] Mercedes-Benz បានបង្ហាញចេញរថយន្តបោះជំរំ (Camper) ប្រើប្រាស់ថាមពលអគ្គិសនីសុទ្ធដំបូងរបស់ខ្លួន ដែលជារថយន្តផលិតចេញពីរថយន្ត EQV ដែលមានដាក់លក់លើទីផ្សារអឺរ៉ុប។

ការផ្លាស់ប្ដូររថយន្ត EQV មកជារថយន្តបោះជំរំនេះបានបន្ថែមដំបូលដែលបើកចេញបាន និងអាចផ្ដល់ជាកន្លែងស្នាក់នៅ ហើយមានផ្ដល់ជម្រើសបន្ទះសូឡារ ជាមួយគ្រែគ្រងនៅផ្នែកខាងក្រោយនៃរថយន្ត បន្ថែមជាមួយចង្ក្រានខ្នាតតូចបំពាក់នៅផ្នែកខាងក្រោយបំផុត។

ចង្ក្រានបាយផ្នែកខាងក្រោយ មានគ្រប់យ៉ាងដែលអាចឲ្យអ្នកត្រៀមធ្វើម្ហូបអាហារនៅកណ្ដាលព្រៃបាន ដែលមានដូចជាស៊ីងលាង, ចង្ក្រានហ្គាស, ទូរក្លាស្សេ, ថតសម្រាប់ទុកដាក់កាំបិត, ឧបករណ៍សម្រាប់ចម្អិន និងឧបករណ៍ដទៃទៀត។

រថយន្តជំរំនេះមានជម្រើសប្រវែងចំនួនពីរ ដែលមួយមានប្រវែង ៥១៤០ម.ម និងមួយទៀតមានប្រវែង ៥៣៧០ម.ម។ ទាំងពីរប្រភេទនេះមានបំពាក់ម៉ូទ័រអគ្គិសនីមួយដែលអាចផលិតកម្លាំងបាន ២០១សេះ ហើយវាមានជម្រើសអាគុយទំហំ ៦០kWh និង ៩០kWh ដែលមួយអាចបើកបរបានចម្ងាយដល់ ២១៣ ទៅ ២៣៦គីឡូម៉ែត្រ និងមួយទៀតបើកបរបានចន្លោះពី ៣២៦ ទៅ ៣៦៣គីឡូម៉ែត្រ។

យ៉ាងណាក្ដី កាលបរិច្ឆេទនៃការលក់ និងតម្លៃលក់លើទីផ្សារអឺរ៉ុប នៅមិនទាន់មានការប្រកាសចេញនៅឡើយទេ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Suzuki Smash 110 ស៊េរីឆ្នាំ២០២២ រូបរាងរឹងមាំ និងធន់សន្សំសំចៃសាំង តម្លៃ ១ ០៦០ ដុល្លារ

[ទីផ្សារបរទេស] ក្រុមហ៊ុន Suzuki បានធ្វើការបញ្ចេញនូវម៉ូតូ Smash 110 ស៊េរីឆ្នាំ២០២២ ជាមួយនឹងរូបរាងរឹងមាំ និងធន់សន្សំសំចៃសាំង ជាមួយជម្រើស ៣ ពណ៍ (ក្រហម, ខ្មៅ និងខៀវ) សម្រាប់ទីផ្សារក្នុងប្រទេសថៃ។

សម្រាប់ម៉ូតូ Suzuki Smash 110 បានអភិវឌ្ឍន៍ថ្មីទៅលើចង្កៀងមុខ riflector ភ្លឺច្បាស់, កុងទ័រងាយស្រួលមើលជាងមុន និងប្រអប់ផ្ទុកឥវ៉ាន់ក្រោមកៅអីធំទូលាយ។

វាមានប្រវែង ១ ៩៣០ មម, ទទឹង ៦៦៥, កម្ពស់ ១ ០៤០ និងកម្ពស់ពីដីមកកែបម៉ូតូ ៧៥០ មម។ បន្ថែមពីនេះធុងសាំងរបស់វាអាចផ្ទុកបានដល់ចំណុះ ៤,៣លីត្រ និងទម្ងន់ ៩៦ គីឡូក្រាមផងដែរ។

Suzuki Smash 110 ប្រើប្រាស់ម៉ាស៊ីនទំហំ ១ស៊ីទ្បាំង 4-stroke ជាមួយនឹងប្រព័ន្ធស្អំប្រេង air-cooled ចំណុះ ១១៣ សេសេ ភ្ជាប់ជាមួយចង្កឹះលេខជើង ៤ វគ្គ។

Suzuki Smash 110 បានបំពាក់ផ្នែកបូមខាងមុខរបស់វាជាប្រភេទ Telescopic shock ខណៈដែលខាងក្រោយ Swing Arm Shock ​និងប្រភេទហ្វ្រាំងឌីសខាងមុខ និងហ្វ្រាំងតាំបួនៅខាងក្រោយ ព្រមទាំងភ្ជាប់មកជាមួយសំបកកង់ខាងមុខទំហំ ៦០/១០០-១៧M/C ៣៣P និងក្រោយទំហំ ៧០/៩០-១៧M/C ៤៣P ជាដើម។

យ៉ាងណាមិញចំពោះតម្លៃម៉ូតូ Suzuki Smash 110 ស៊េរីឆ្នាំ២០២២ មាន ៣ ជម្រើសម៉ូឌែលរួមមាន៖

  • Suzuki Smash 110 foot start drum brake តម្លៃ ១ ០៦០ ដុល្លារ
  • Suzuki Smash 110 foot start disc brake តម្លៃ ១ ១២០ ដុល្លារ
  • Suzuki Smash 110 manual start disc brake តម្លៃ ១ ១៨០ ដុល្លារ ៕

ប្រភព៖ th-bigbike

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គូរប្រជែងគីឡូធ្ងន់របស់ Ford F-150 Lightning បង្ហាញខ្លួនផ្លូវការ ជាមួយសមត្ថភាពបើកបរបានចម្ងាយ ៦៤៤គីឡូម៉ែត្រ

[REVIEW+] ក្រុមហ៊ុនផលិតរថយន្ត Chevrolet បានធ្វើការបង្ហាញចេញនូវរថយន្តភីកអាប់អគ្គសនី Chevrolet Silverado EV ឆ្នាំ២០២៤ ជាផ្លូវការ ដែលត្រូវបានផលិតឡើងជារថយន្តភីកអាប់អគ្គិសនីពេញលេញ ជាមួយការរួមបញ្ជូលគ្នារវាង សមត្ថភាព ថាមពលកម្លាំង និងភាពប៉ិនប្រសប់។

បើនិយាយរថយន្តអគ្គិសនីនេះ វាមើលទៅពិតជាខុសគ្នាទាំងស្រុងពីម៉ូឌែល Silverado ឆ្នាំ២០២២ ដោយត្រូវបានផលិតឡើងជាមួយការប្រើប្រាស់នូវគ្រោងឆ្អឹង Ultium EV platform របស់វិស្វកម្មដ៏អស្ចារ្យក្រុមហ៊ុន GM។ វាត្រូវបានក្រុមហ៊ុន Chevrolet ផ្តល់ជូននូវជម្រើសចំនួន ២ម៉ូឌែល ដោយរួមមាន RST First Edition មានតម្លៃចេញពីរោងចក្រចាប់ពី ១០៥ ០០០ដុល្លារ និងចាប់ពី ៣៩ ០០០ដុល្លារ សម្រាប់ម៉ូឌែល WT។

ក្នុងនោះផងដែរ ក្រុមហ៊ុន Chevrolet ពុំទាន់បង្ហាញចេញនូវព័ត៌មានលម្អិតនៃម៉ូឌែល WT នៅឡើយ ដោយបានបង្ហាញសម្រាប់តែម៉ូឌែល RST First Edition ដោយវាបានបំពាក់មកជាមួយថាសកង់ទំហំ ២៤អ៊ីញ, កុងទ័រឌីជីថលទំហំ ១១អ៊ីញ, អេក្រង់កម្សាន្ត Touchscreen ទំហំ ១៧អ៊ីញ, អេក្រង់បង្ហាញព័ត៌មានបាញ់លើកញ្ចក់ Head-up Display, ដំបូលប្រភេទកញ្ចក់, កៅអីស្បែក ២ពណ៌ ដែលរំលេចជាមួយថ្នេរដេរពណ៌ក្រហម និងកាន់ងាយស្រួលជាមួយ Console កណ្តាលអាចផ្ទុកបាននូវសម្ភារៈចំនួន ៣១,៨លីត្រ។

បន្ថែមពីនេះ វាបំពាក់មកជាមួយប្រព័ន្ធចង្កូតវិលកង់ទាំង៤ (Four-wheel steering), Super Cruise hand-free ក្នុងការអូសសណ្តោង, ប្រព័ន្ធប៊ូមខ្យល់ Adaptive air Suspension ដែលអាចលើក ឬទម្លាក់កម្ពស់រថយន្តបានចំនួន ២អ៊ីញ និងកាន់តែពិសេសជាមួយ Multi-Flex Midgate ដែលអនុញ្ញាតអោយម្ចាស់រថយន្តពង្រីកទ្រុងក្រោយចូលទៅខាងក្នុងកាប៊ីនដាក់ឥវ៉ាន់បានរហូតដល់ប្រវែង ២,៧៤៣ម៉ែត្រ ហើយប្រសិនបើពុំគ្រប់គ្រាន់នោះទេ Multi-Flex Tailgate អាចទម្លាក់ខ្លួនចុះ ដើម្បីផ្តល់នូវទំហំផ្ទុកនៅទ្រុងក្រោយបានរហូតដល់ ៣,៣០២ម៉ែត្រ។

ភីកអាប់ Chevrolet Silverado EV នឹងចេញជាផ្លូវការនាចន្លោះខែមីនា ឆ្នាំ២០២៣ ជាមួយម៉ូឌែលដំបូង WT ដែលវាមានកម្លាំងសរុប ៥១០សេះ និងកម្លាំងរមួល ៨៣៤ញ៉ូតុនម៉ែត្រ។ យោងតាមការប៉ាន់ស្មានរបស់ GM រថយន្តនេះអាចបើកបរបានចម្ងាយប្រហែល ៦៤៤គីឡូម៉ែត្រ រួមជាមួយសមត្ថភាពនៃការដឹកជញ្ជូនបាន ៥៩០គីឡូក្រាម និងអូសសណ្តោងបានទម្ងន់ ៣​៦២៨គីឡូក្រាម ដែលបានភ្ជាប់មកជាមួយ Mode ក្នុងការបើកបរដូចជា Tow/Haul, ប្រព័ន្ធ hitch Guidance System និង Integrated Trailer brake Controller។

ចំណែកឯម៉ូឌែល RST First Edition នឹងបង្ហាញវត្តមាននៅចន្លោះខែកញ្ញា ដោយភ្ជាប់មកជាមួយប្រព័ន្ធបើលបរប៉ុងពីរ និងម៉ូទ័រអគ្គិសនីចំនួន ២ ដែលអាចផលិតកម្លាំងសរុបបាន ៦៦៤សេះ និងកម្លាំងរមួល ១ ០៥៦ញ៉ូតុនម៉ែត្រ។ បន្ថែមពីនេះ វានឹងភ្ជាប់ជាមួយ Wide Open Watt Mode ដែលអាចអាចអនុញ្ញាតអោយរថយន្តស្ទុះពីល្បឿនកុងទ័រ ០-៩៦គ.ម/ម៉ ប្រើពេលត្រឹម ៤,៥វិនាទី និងមានរយៈចម្ងាយបើកបរបានហូតដល់ ៦៤៤គីឡូម៉ែត្រ។

សម្រាប់រថយន្តទាំង ២ម៉ូឌែលនេះ នឹងមានសមត្ថភាពក្នុងការសាកថ្មល្បឿនលឿនរហូតដល់ ៣៥០គីឡូវ៉ាត់ ដែលជួយអោយវាបើកបរបានចម្ងាយរហូតដល់ ១៦០គីឡូម៉ែត្រ នៅពេលសាកថ្មត្រឹមរយៈពេល ១០នាទី៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Sony ត្រៀមនាំយកគំរូរថយន្ត Vision-S 02 ចូលទៅកាន់ទីផ្សាររថយន្តអគ្គិសនី

[ទីផ្សារបរទេស] នៅក្នុងខែមករា ឆ្នាំ ២០២០ ក្រុមហ៊ុន Sony បានដាក់បង្ហាញគំរូរថយន្ត Vision-S 01 នៅឯពិព័រណ៍ CES ប៉ុន្តែទោះបីជាការអភិវឌ្ឍន៍រថយន្តអគ្គិសនីកំពុងដំណើរការតាំងពីខែធ្នូ ឆ្នាំ ២០២០ បន្ទាប់ពីប៉ុន្មានខែបន្ទាប់ ក្រុមហ៊ុនមិនប្រាកដអំពីគម្រោងរថយន្តអគ្គិសនីរបស់ខ្លួន។

ថ្ងៃនេះ Sony បានត្រលប់ទៅ CES ២០២២ ជាមួយនឹងគំរូថ្មី Vision-S 02 នឹងការប្រកាសដ៏ធំមួយ ការបង្កើត Sony Mobility Inc នៅនិទាឃរដូវឆ្នាំ ២០២២។ ក្រុមហ៊ុននេះនឹងបម្រើជា Vessel សម្រាប់ Sony ដើម្បី ការឈានចូលទៅក្នុងទីផ្សាររថយន្តអគ្គិសនី ជាមួយនឹងប្រភេទផលិតកម្មទាំង sedan និង SUV ។

រថយន្តអគ្គិសនីប្រភេទ SUV មានប្រវែងសរុប ៤,៨៩៥ មីលីម៉ែត្រ និងប្រវែងកន្លាតកង់មុខ-ក្រោយ ៣,០៣០ មីលីម៉ែត្រ ដែលតួរលេខនេះគឺដូចគ្នាជាមួយរថយន្តប្រភេទ sedan របស់ខ្លួនផងដែរ។ ដោយមានប្រវែងទទឹង ១,៩៣០ មីលីម៉ែត្រ និងកំពស់ ១,៦៥០ មីលីម៉ែត្រ​ និងមានបាតខ្ពស់ពីដី ១៥៧ មីលីម៉ែត្រ ។ ខណៈដែលរថយន្ត SUV នេះមានទម្ងន់ ២,៤៨០ គីឡូក្រាម និងប្រភេទ sedan មានទម្ងន់ ២,៣៥០ គីឡូក្រាម ។

ដូចដែរបានរំពឹងទុក គំរូរថយន្តរបស់ Sony​ មានការចែករំលែកការប្រើប្រាស់ដូចគ្នាក្នុងនោះរួមមាន ប្រព័ន្ធ suspension double-wishbone មុខ/ក្រោយ ជាមួយ air spring នឹង ម៉ូទ័រ២ ប្រព័ន្ធ all-wheel-drive ដែលមានម៉ូទ័រអគ្គិសនី២ ដោយនីមួយៗអាចផលិតកម្លាំងបាន ២៦៨ សេះ។

ខណៈល្បឿនលឿនបំផុតរបស់ SUV ២៤០ គីឡូម៉ែត្រ/ម៉ោង ជាតួរលេខតិចជាងរថយន្ត sedan ដែលមានល្បឿនលឿនបំផុត ២៤០ គីឡូម៉ែត្រ/ម៉ោង ដោយសារបន្ថែមការអូសសន្តោងនិងទម្ងន់ ដោយអាចបង្កើនល្បឿនពី​ ០ ដល់ ១០០គីឡូម៉ែត្រ/ម៉ោង ប្រើរយះពេល ៤.៨ វិនាទី ។

ការរចនារបស់រថយន្ត Vision-S 02 ស្រដៀងរថយន្ត Vision-S 01 ជាមួយមុខងារដោយមានរូបរាងដូចគ្នាជាមួយតួខ្ពស់​។ ខណៈដែរចង្កៀងមុខមានរាង Almond ដែលភ្ជាប់ទៅកាន់ប៉ាណាខាងមុខ និងថាសទំហំកង់ ២០អ៊ីញ ប្រភេទ aero-style ខណៈដែរផ្នែកខាងក្រោយភ្ជាប់ជាមួយអំពូល LED អូសជាខ្សែបន្ទាត់ជាដើម។ រថយន្ត SUV នេះមានដំបូលបើកមើលទៅមានលក្ខណៈប្លែក និងមានកៅអី៣ជួរអាចផ្ទុកមនុស្ស៧នាក់ផងដែរ។

បច្ចេកវិទ្យាខ្ពស់នៅលើតាប្លូបានយកលំនាំតាមរថយន្ត Vision-S 01 រួមមានអេក្រង់ធំចំនួន៣ ខណៈអេក្រង់២ សម្រាប់កញ្ចក់ digital និងអេក្រង់បញ្ឈនៅកណ្តាលកុងសូលសម្រាប់ដំណើរការមុខងាររថយន្ត។ ក្នុងនោះដែររថយន្តនេះក៏បានបន្ថែមអេក្រង touchscreen នៅកៅអីខាងក្រោយចំនួន២ និងមួយទៀតសម្រាប់ម៉ាស៊ីនត្រជាក់ ដោយមានចំនួនសរុបទាំងអស់៩នៅក្នុងកាប៊ីន។

កៅអី seat-mounted មានមុខងារឧបករណ៍បំពងសំឡេង៣៦០ Reality Audio, ខណៈពេលដែលសេវាកម្មវីដេអូ Bravia Core ការតភ្ជាប់ 5G និងសមត្ថភាពក្នុងការលេងហ្គេម PlayStation តាមរយៈការភ្ជាប់ពីចម្ងាយជាមួយកុងសូលធ្វើឱ្យការកម្សាន្តក្នុងរថយន្តទៅមួយកម្រិតទៀត។

ក្រុមហ៊ុន Sony កំពុងផ្តោតការយកចិត្តយ៉ាងខ្លាំងទៅលើប្រព័ន្ធសុវត្ថភាពដែលបំពាក់លើរថយន្តទាំង២ជាមួយ array របស់ sensor ចាប់សញ្ញាដែលមានមួយជុំរថយន្តរួមទាំងឧបករណ៍ចាប់រូបភាពកម្រិតខ្ពស់ High-resolution និង​ LiDAR ផងដែរ។

លើសពីនេះ​ ឧបករណ៍សម្រាប់ត្រួតពិនិត្យអ្នកបើកនិងអ្នកដំនើរ ឲ្យស្គាល់ពួកគេនិងការបញ្ជាដោយកាយវិការនិងសំឡេង។ ក្រុមហ៊ុនបានសាកល្បងប្រព័ន្ធ ADAS នៅអឺរ៉ុបនៃការបញ្ចេញការបើកបរដោយស្វ័យប្រវតិ្តកម្រិត 2+ នៅលើផ្លូវសាធារណៈ ខណៈដែរពីមុនក្រុមហ៊ុនបានសន្យាថានឹងនាំយកកម្រិត៤ នាពេលអនាគត ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+