ផ្ទាំងផ្សាយពាណិជ្ជកម្ម

Ford Ranger សេរ៊ីថ្មី ២០២៣ ចាប់ផ្តើមទទួលការកក់ហើយ!

(ទីផ្សាររថយន្តក្នុងស្រុក) យោងតាមគណនី Facebook របស់ទីប្រឹក្សាផ្នែកលក់ប្រចាំក្រុមហ៊ុន Ford Cambodia ដែលមានឈ្មោះ Samben RE បានធ្វើកាប្រកាសអំពីការទទួលការកក់ទុកមុននូវរថយន្តភីកអាប់ Ford Ranger សេរ៊ីថ្មីឆ្នាំ ២០២៣ ដែលជាម៉ូឌែលមួយត្រូវបានទទួលការឌីស្សាញថ្មីទៅលើផ្នែកខាងក្នុង ខាងក្រៅ និងសម្ថភាពនៃការបើកបរ។

សម្រាប់ទីផ្សារប្រទេសកម្ពុជាផ្សារ យើងពុំទាន់ដឹងព័ត៌មានច្បាស់ការណ៍នៅឡើយ ថាតើនឹងមានជម្រើសម៉ូឌែល, ជម្រើសម៉ាស៊ីន និងតម្លៃបែបណា ប៉ុន្តែបើយោងតាមប្រភពមិនច្បាស់ការ បានធ្វើការបង្ហើបឡើងនូវតម្លៃនៃរថយន្តឆ្នាំ ២០២៣នេះ ជាមួយតម្លៃប្រមាណខ្ទង់ ៥ម៉ឺនដុល្លារ(ក្រាស់)។

សូមបញ្ជាក់ផងដែរ ក្រុមហ៊ុន Ford សហរដ្ឋអាមេរិច បានធ្វើការប្រកាសចេញជាផ្លូវការនៃរថយន្ត Ford Ranger សេរ៊ីឆ្នាំ ២០២៣ កាលពីថ្ងៃទី ២៤ ខែវិច្ឆិការ ឆ្នាំ២០២១ កន្លងទៅ ជាមួយលក្ខណៈពិសេសៗជាច្រើន ដូចជា៖

  • រូបរាងនៃការរចនាផ្នែកខាងក្រៅ: រថយន្ត Ford Ranger ជំនាន់ថ្មីត្រូវបានឌីស្សាញឡើងជាមួយភាពលេចធ្លោ ជាមួយនឹងការរចនាប៉ាណាថ្មីស្រឡាង ដែលកាត់តាមភីកអាប់ខ្នាតតូច Maverick និងភីកអាប់ខ្នាតធំ F-150 បូករួមនឹងចង្កៀងមុខប្រភេទ C-Clamp ដែលត្រូវបានរចនាជារាងអក្សរ C ប្រភេទ Matrix LED ជំនាន់ចុងក្រោយ និងប្រព័ន្ធភ្លើង Zone Lighting ដែលផ្តល់នូវពន្លឺមួយជុំរថយន្ត។ ផ្នែកខាងក្រោយក៏ត្រូវបានរចនាថ្មីទាំងស្រុង ដោយមានភាពធំទូលាយជាងមុនដោយការរចនាបានយកគំរូតាម Ford F-150 ជាពិសេសនោះគឺបានឌីស្សាញមកជាមួយនឹងអក្សរផុសធំ RANGER បន្ថែមជាមួយទ្រុងក្រោយដែលភ្ជាប់មកជាមួយរន្ធសាកថ្មទំហំធំដែលងាយស្រួលក្នុងការប្រើប្រាស់ជាប្រភេទអាជីវកម្ម និងដំណើរកម្សាន្តបែបផ្សងព្រេង។ និងកាន់តែពិសេសជាមួយកាងលម្អឌីស្សាញថ្មី និងឈ្នាន់ជាន់នៅចំហៀងកាងផ្នែកខាងក្រោយ (Rear Load Box Access Step) ដែលអនុញ្ញាតឲ្យឡើងចុះរថយន្តតាមផ្នែកចំហៀងដោយមិនចាំបាច់ឡើងជាន់លើសំបកកង់ដូចមុន យីរកនឹកឃើញ សុំសរសើរម៉ង។
  • ផ្នែកខាងក្នុង: ខណៈពេលរថយន្តនេះមានប្រវែងសរុប និងប្រវែងទទឹងវែងជាងមុន ៥០មម ហេតុនេះផ្នែកខាងក្នុងត្រូវបានឌីស្សាញថ្មី ដែលមានលក្ខណៈទូលាយ ទំនើប និងផាសុកភាពជាងមុន ជាមួយការប្រើប្រាស់នូវស្បែកប្រណិត និងបំពាក់ជាមួយអេក្រង់កម្សាន្តបញ្ឈនៅចំកណ្តាលដែលមានទំហំរហូតដល់ ១២អ៊ីញ រួមជាមួយកុងទ័រឌីជីថលរចនាថ្មីទំហំ ៨អ៊ីញ, កន្លែងសាកថ្មឥតខ្សែ និងរន្ធសាកថ្ម USB នៅផ្នែកខាងក្រោយផងដែរ។

  • ប្រព័ន្ធបច្ចេកវិទ្យា:
    • ប្រព័ន្ធកាំមេរ៉ា ៣៦០ ដឺក្រេ (360 Degree Camera View) ផ្តល់នូវរូបភាពច្បាស់ល្អបង្ហាញឡើងនៅចំកណ្តាលនៃអេក្រង់កម្សាន្តបញ្ឈដែលមានទំហំរហូតដល់ ១២អ៊ីញ។
    • បច្ចេកវិទ្យា SYNC 4 ជំនាន់ចុងក្រោយបំផុត ដែលអនុញ្ញាតឲ្យម្ចាស់រថយន្តភ្ជាប់អ៊ីនធឺណេតនៅពេលធ្វើដំណើរ និងភ្ជាប់ជាមួយកម្មវិធី FordPassTM ដែលវាអនុញ្ញាតអោយអ្នកប្រើប្រាស់អាចធ្វើការបញ្ឆេះរថយន្តពីចម្ងាយ ការត្រួតពិនិត្យស្ថានភាពរថយន្ត ព្រមទាំងចាក់សោ និងដោះសោពីចម្ងាយតាមរយៈទូរស័ព្ទដៃផងដែរ។
    • ប្រព័ន្ធគ្រប់គ្រងការបើកបរគ្រប់ស្ថានភាពផ្លូវ (On and Off-Road Drive Modes) ដែលប្រព័ន្ធនេះដូចទៅនឹងរថយន្ត Ford Ranger Raptor និង Ford F-150 Raptor ដែលជាប្រព័ន្ធមួយជួយសម្រួលដល់អ្នកបើកបរអាចជ្រើស​ mode នៃការបើកបរទៅស្ថានភាពផ្លូវដូចជា៖ រអិល ខ្សាច់ ភួក និងការអូសសណ្តោងជាដើម
    • ប្រព័ន្ធហ្វ្រាំងដៃអេឡិចត្រូនិច (Electric Parking Brake) ជួយសម្រួលដល់ការដាក់ហ្រ្វាំងដៃមានភាពលឿនរហ័ស និងបត់បែន
    • ចង្កឹះលេខជំនាន់ថ្មីរូបរាងរចនាថ្មីបែបស្ព័រ បូករួមជាមួយនឹងប្រព័ន្ធប្តូរលេខអេឡិចត្រូនិច (All New E-Shifter)  ដែលមានប្រអប់លេខ ១០វគ្គអូតូ និងអាចប្រើប្រាស់លេខដៃរហូតដល់ទៅ ៦ លេខ។

  • ជម្រើសម៉ាស៊ីនៈ យោងតាមការប្រកាសពីក្រុមហ៊ុន Ford ប្រចាំប្រទេសអូស្រ្តាលី បានអោយដឹងថា
    • Ford បានផ្តល់ជូននូវជម្រើសម៉ាស៊ីនជូនអតិថិជន ចំនួន ៤ ជម្រើសដែលរួមមាន​៖
    • ម៉ាស៊ីនសាំងចំណុះ ២.៣លីត្រ EcoBoost ៤ស៊ីឡាំង ដែលវាជាលើកដំបូងដែលក្រុមហ៊ុន Ford បានបំពាក់ម៉ាស៊ីនសាំងប្រភេទ EcoBoost លើរថយន្ត Ford Ranger Pickup
    • ម៉ាស៊ីនម៉ាស៊ូតថ្មីចំណុះ ៣.០លីត្រ V6 Turbodiesel សម្រាប់អតិថិជនចង់បានជម្រើសនៃថាមពល និងកម្លាំងបង្វិលជុំបន្ថែមទៀត សម្រាប់ការអូសសណ្តោង ដឹកទំនិញធ្ងន់ៗ និងការបើកបរលើផ្លូវមានឧបសគ្គ
    • ម៉ាស៊ីនម៉ាស៊ូតប្រភេទ Turbo មួយ ដែលផ្តល់នូវថាមពលកម្លាំងបង្វិលជុំ និងសន្សំសំចៃប្រេងដែលស័ក្តិសមសម្រាប់ការប្រើប្រាស់ទូទៅ និងបែបអាជីវកម្មខ្នាតតូច និងមធ្យម។
    • ម៉ាស៊ីនម៉ាស៊ូតប្រភេទ Bi-Turbo ដែលជាប្រភេទម៉ាស៊ីនដែលបានធ្វើកំណែទម្រង់ថ្មីមានលក្ខណៈទំនើបជាងមុន សម្រាប់អតិថិជនដែលចង់បានថាមពល និងកម្លាំងខ្លាំងតែក៏ត្រូវការការសន្សំសំចៃប្រេង៕
ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡាន Toyota FJ Cruiser ឆ្នាំ២០១៤ ប្រើបាន ១០០គ.ម លក់បានតម្លៃស្មើថ្មីជិត ៣ដង

[ទីផ្សាររថយន្តបរទេស] ប្រសិនបើអ្នកមានលុយ ៨ម៉ឺនដុល្លារនៅក្នុងដៃ នោះអ្នកអាចជ្រើសរើសរថយន្តជាច្រើន ដូចជា BMW M4, Chevy Corvette Stingray, Jaguar F-Type, Mercedes-Benz E-Class ឬ Jeep Wrangler Rubicon 392 ជាដើម។ ទោះបីជាមានជម្រើសល្អៗជាច្រើនបែបនេះក្តី ប៉ុន្តែមានមនុស្សម្នាក់ស្ម័គ្រចិត្តចាយលុយចំនួន ៨១ ៥០០ដុល្លារ ដើម្បីទិញយករថយន្ត Toyota FJ Cruiser ស៊េរីឆ្នាំ២០១៤ ទៅវិញ។

យ៉ាងណាក៏ដោយ យើងដឹងរួចមកហើយថា តម្លៃនៃរថយន្តមួយទឹកបានកើនឡើងយ៉ាងខ្លាំង ក្នុងរយៈពេល ១៨ខែចុងក្រោយនេះ មិនថាតែនៅលើទីផ្សារបរទេសឡើយ ប៉ុន្តែវាជារឿងគួរឲ្យភ្ញាក់ផ្អើលមួយ ដែលមានអ្នកហ៊ានចាយលុយច្រើនបែបនេះ ដើម្បីទិញយក រថយន្ត FJ Cruiser ដែលកាលចេញលក់ដំបូងមានតម្លៃមិនដល់ ៣០ ០០០ដុល្លារផង នៅលើទីផ្សារបរទេស។

មិនតែប៉ុណ្ណោះ រថយន្ត Toyota FJ Cruiser ស៊េរីឆ្នាំ២០១៤ ខាងលើ មានម្ចាស់ចំនួន ៣នាក់រួចមកហើយ ចាប់តាំងពីចេញផុតពីរោងចក្រមក ប៉ុន្តែអ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះគឺ វាទើបតែត្រូវបានប្រើចម្ងាយ ៦៣ម៉ាយ៍ ឬ ១០១គីឡូម៉ែត្រប៉ុណ្ណោះ។

អ្នកទាំងអស់គ្នាប្រហែលជាអាចទាយដឹងហើយថា រថយន្តនោះស្ថិតនៅក្នុងសភាពថ្មី ពោលគឺស្ទើរតែដូចថ្មី ១០០% ហើយមានទឹកថ្នាំពណ៌ស Iceberg White។ វាក៏មានបំពាក់ Option “off-road package” ដែលបន្ថែម បូម trail-tuned Bilstein shocks, មុខងារ electronically controlled locking rear differential, មុខងារ active traction control, មុខងារ CRAWL Control, និង ប្រព័ន្ធកម្សាន្ត ជាមួយនឹងត្រីវិស័យ និងម៉ាស៊ីនបង្ហាញសីតុណ្ហភាពផងដែរ។
រថយន្ត Toyota FJ Cruiser ឆ្នាំ២០១៤ នោះ ប្រើប្រាស់ម៉ាស៊ីនចំណុះ ៤,០លីត្រ naturally-aspirated ទំហំ ៦ស៊ីឡាំង មានកម្លាំង ២៦០សេះ និងកម្លាំងរមួល ៣៦៧ញ៉ូតុនម៉ែត្រ ដំណើរការដោយប្រអប់លេខអូតូ ៥វគ្គ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ការងារក្នុងក្តីស្រមៃ! មកស្គាល់បុរសដែលធ្វើតេស្តគ្រប់ឡាន Bugatti មុនពេលរថយន្តត្រូវបានដឹកឲ្យអតិថិជន

[បរទេស] លោក Steve Jenny គឺជាអ្នកបើកបរសាកល្បង (Test Driver) របស់ក្រុមហ៊ុន Bugatti ហើយលោកប្រហែលជាមានការងារមួយ ដែលគ្រប់គ្នាចង់បានបំផុតនៅក្នុងឧស្សាហកម្មរថយន្ត។

លោក Jenny បានចាប់ផ្តើមនៅក្នុងឧស្សាហកម្មនេះ ដោយធ្វើការឲ្យក្រុមហ៊ុន Mahle និង BBS ហើយបានដើរតួយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍ផ្នែកផ្សេងៗសម្រាប់ motorsport ។ ក្រោយមកលោកបានដាក់ពាក្យសុំការងារដំបូងនៅក្រុមហ៊ុន Bugatti ក្នុងខែឧសភា ឆ្នាំ ២០០៤ ខណៈពេលដែលក្រុមហ៊ុនផលិតរថយន្តបារាំងខាងលើ កំពុងរៀបចំរថយន្ត Veyron សម្រាប់ការផលិត។

នៅពេលនោះ លោកក៏ទទួលបានការងារ ហើយបានទទួលភារកិច្ចមួយ ដែលនឹងធានាថា រាល់ Bugatti នីមួយៗដំណើរការបានល្អឥតខ្ចោះ មុនពេលប្រគល់ទៅឲ្យអតិថិជន។

នៅខែកញ្ញា ឆ្នាំ ២០០៥ លោក Jenny បានចាប់ផ្តើមធ្វើតេស្ត Veyron គ្រប់គ្រឿងទាំងអស់ បន្ទាប់ពីការត្រួតពិនិត្យបច្ចេកទេសចុងក្រោយរបស់ពួកវា ដើម្បីធានាថា វាដំណើរការយ៉ាងល្អឥតខ្ចោះ។

សូមបញ្ជាក់ថា រាល់រថយន្ត Bugatti ថ្មីទាំងអស់ចាប់តាំងពីពេលនោះមក រួមទាំងរថយន្ត Veyron និង Chiron ត្រូវបានបើកបរ និងសាកល្បងដោយលោក Jenny ក្នុងការធ្វើដំណើរដែលជាធម្មតាមានចម្ងាយប្រហែល ៣០០ គីឡូម៉ែត្រ និងឆ្លងកាត់គ្រប់ស្ថានភាពផ្លូវទាំងអស់។

ការបើកបរសាកល្បងនីមួយៗ ជាធម្មតាចំណាយពេលប្រហែល ៥ម៉ោង ហើយរួមបញ្ចូលទាំងការត្រួតពិនិត្យលើ driving dynamics ដោយលោក Jenny ត្រូវពិនិត្យលើទម្ងន់ឈ្នាន់ និងការឆ្លើយតប, ដៃចង្កូត និងស្តាប់សំឡេងមិនប្រក្រតីណាមួយផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ម៉ូតូ Honda Genio រក្សាសិទ្ធចុះបញ្ចីនៅវៀតណាម

[ទីផ្សារបរទេស] Honda Genio ជា​ម៉ូតូ​ស៊េរី​ចុង​ក្រោយ​របស់​ម៉ាក​យីហោ​ជប៉ុន​ដែល​ចុះ​បញ្ជី​ក្នុង​ប្រទេស​វៀតណាម។ នេះយោងតាមព័ត៌មានដែលបានចុះផ្សាយក្នុងសារាចរផ្លូវការនៃអចលនទ្រព្យឧស្សាហកម្មខែធ្នូ ឆ្នាំ ២០២១ កន្លងទៅនេះ។ ម្ចាស់កម្មសិទ្ធិនេះគឺក្រុមហ៊ុន Honda Limited Liability ទទួលខុសត្រូវលើការងារនេះ។

ម៉ូតូ Honda Genio នេះបច្ចុប្បន្នលក់តែក្នុងប្រទេសឥណ្ឌូនេស៊ី ហើយហាងលក់ម៉ូតូឯកជនមួយចំនួនក្នុងប្រទេសនេះបានចែកចាយលក់ Genio ក្នុងតម្លៃពីចាប់ ១ ៣១៧ ដល្លារ ដល់ ១ ៥៣៧ ដល្លារ អាស្រ័យលើកំណែ។ ការរចនារបស់ Genio អាចត្រូវបានគេមើលឃើញថាជាការរួមបញ្ចូលគ្នានៃរថយន្ត Scoopy និង BeAT 110 ដែលសំដៅលើអតិថិជនវ័យក្មេងដែលប្រើប្រាស់រថយន្តជារៀងរាល់ថ្ងៃនៅក្នុងតំបន់ទីក្រុង។

សម្រាប់ម៉ូតូ Honda Genio  មានប្រវែង ១ ៨៦៩ មម,  ទទឺង ៦៩២ មម, កម្ពស់ ១ ០៦១ មម និងគម្លាតពីកង់មុខ-ក្រោយ ១ ២៥៦ មម។ ជាមួយនឹងទម្ងន់ប្រហែល ៩០គីឡូក្រាម។ បន្ថែមពីនេះម៉ូតូ Honda Genio បានបំពាក់នូវកុងទ័រ LCD និងកង់ទំហំ ១៤ អ៊ីង។

Honda Genio ត្រូវបានបំពាក់ដោយម៉ាស៊ីនចំណុះ ១១០ សេសេ ប្រព័ន្ធស្អំប្រេង air-cooled ផលិតកម្លាំង ៩ សេះនិងកម្លាំងរមួល ៩,៣ ញ៉ូតុនម៉ែត្រ ដោយផ្អែកលើលក្ខណៈបច្ចេកទេសថាមពលរបស់ Genio គឺស្រដៀងទៅនឹងម៉ូឌែល Vision scooter ផងដែរ ។

យ៉ាងណាមិញនៅ​ប្រទេស​ឥណ្ឌូណេស៊ី Honda Genio ត្រូវ​បាន​លក់​ ២ Versions ជាមួយ​នឹង​តម្លៃ​ចាប់​ពី ១ ២៥៨ ដុល្លារ និងតម្លៃ ១ ២៩១ ដុល្លារ

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ទ្បានទាំង ៧ម៉ូឌែល ដែលនឹងត្រៀមលក់នៅប្រទេសវៀតណាម ក្នុងឆ្នាំ២០២២

[បរទេស] សម្រាប់ឆ្នាំ ២០២២ ត្រូវ​បាន​គេ​ព្យាករ​ថា​ជា​ឆ្នាំ​ដ៏​រីក​ចម្រើន​សម្រាប់​ទីផ្សារ​រថយន្ត​វៀតណាម​នៅ​ពេល​ដែល​មានរថយន្ត​ម៉ូឌែល​ថ្មី​ជា​ច្រើន​នឹង​ត្រូវ​បាន​ដាក់​បង្ហាញ ជាពិសេស ម៉ូឌែលដែលបានខកខានកាលបរិច្ឆេទចេញលក់នៅឆ្នាំ ២០២១ ទំនងជានឹងបង្ហាញខ្លួននៅឆ្នាំនេះ។

ថ្ងៃនេះគេហេទ័រ ខេមបូអូតូ នឹងលើកបង្ហាញនូវ ទ្បានទាំង ៧ នឹងត្រៀមលក់ ក្នុងឆ្នាំ២០២២ ប្រទេវៀតណាម រួមមាន៖

១. Mitsubishi Xpander 

រថយន្ត Mitsubishi Xpander ឆ្នាំ២០២២ ដំណើរការដោយម៉ាស៊ីនចំណុះ ១.៥លីត្រ i4 MIVEC អាចផលិតកម្លាំងបាន ១០៣សេះ និងកម្លាំងរមួល ១៤១ញ៉ូតុនម៉ែត្រ ភ្ជាប់ជាមួយប្រអប់លេខថ្មី CVT ខណៈម៉ូឌែលកន្លងប្រើប្រាស់ជាមួយប្រអប់លេខដៃ ៤វគ្គ។

២. Toyota Veloz 

រថយន្ត Toyota Veloz ឆ្នាំ ២០២២ ម៉ាស៊ីនសាំងចំណុះ ១.៥ លីត្រ ដូចគ្នាទៅនឹងជំនាន់ Avanza G ដែលផលិតកម្លាំង ១០៦ សេះ និងកម្លាំងរមួល ១៤០ ញ៉ូតុនម៉ែត្រ ភ្ជាប់ជាមួយនឹងប្រអប់លេខដៃ ៥ វគ្គ CVT ។

៣. Honda Civic

រថយន្ត Honda Civic ឆ្នាំ ២០២២ ម៉ាស៊ីនសាំងចំណុះ ១.៥ លីត្រ DOHC VTEC Turbo ៤ ស៊ីទ្បាំង ផលិតកម្លាំង ១៧៨សេះ និងកម្លាំងរមួល ២៤០ ញ៉ូតុនម៉ែត្រ ភ្ជាប់ជាមួយនឹង ប្រអប់លេខដៃ CVT។

៤. Volkswagen T-Cross

រថយន្ត Volkswagen T-Crossឆ្នាំ ២០២២ ម៉ាស៊ីនសាំងចំណុះ ១.០ លីត្រ turbocharged TSI ទំហំ ៣ស៊ីទ្បាំង ផលិតកម្លាំង ១១៣ សេះ និងកម្លាំរមួល ២០០ ញ៉ូតុនម៉ែត្រ ភ្ជាប់ជាមួយនឹងប្រអប់លេខដៃអូតូ ៧ វគ្គ។

៥. Kia Sportage

រថយន្ត Kia Sportage ឆ្នាំ ២០២២ ម៉ាស៊ីន ម៉ាស៊ីនសាំង ចំណុះ ១,៦លីត្រ មានកម្លាំង ១៤៨សេះ តែក៏មានជម្រើសម៉ាស៊ីនផ្សេងទៀត ដូចជា ចំណុះ ១,៦លីត្រ T-Gdi ប្រើសាំង មានកម្លាំង ១១៣សេះ និង ម៉ាស៊ីនម៉ាស៊ូតចំណុះ ១,៦លីត្រ CRDi មានកម្លាំង ១៤៨សេះ។ រីឯប្រអប់លេខវិញ មានទាំងជម្រើសលេខដៃ ៦វគ្គ និង លេខអូតូ ៧វគ្គ ព្រមទាំងប៉ុងមួយ និងជម្រើសប៉ុងពីរ ទៀតផង។

៦. Kia EV6

រថយន្ត Kia ​ ២០២២ ជម្រើស​ម៉ាស៊ីន​ជា​ច្រើន​ប្រភេទ First Edition បំពាក់​ដោយ​ម៉ូទ័រ​អគ្គិសនី​កម្លាំង ៣១៣ សេះ ខណៈ​ម៉ូដែល GT ទាំង​ពីរ​មាន​កម្លាំង ២១៨ សេះ (RWD) និង 576 សេះ (AWD)។ កំណែដែលដំណើរការទាបបំផុតគឺ RWD GT ដែលប្រើម៉ាស៊ីន ១៦៧ សេះ។

ក្រុមហ៊ុន Kia សន្យាថានឹងបំពាក់នូវម៉ូដែលនេះជាមួយនឹងសមត្ថភាពសាកថ្ម 800 វ៉ូល ជាមួយនឹងបច្ចេកវិទ្យាសាកថ្មលឿននេះ EV6 អាចធ្វើដំណើរបានចម្ងាយ ១១២ គីឡូម៉ែត្រក្នុងរយៈពេល ៥ នាទីនៃការសាកថ្ម សាក ១០% ដល់ ៨០% ក្នុងរយៈពេលត្រឹមតែ ១៨ នាទីប៉ុណ្ណោះ។

៧. VinFast VF e35 និង VF e36

រថយន្ត VinFast VF e35  បំពាក់នូវម៉ូទ័រអគ្គិសនី ផលិតកម្លាំង ៤០២ សេះ និងកម្លាំងរមួល ៦៤០ ញ៉ូតុនម៉ែត្រ បង្កើនល្បឿនពី ០-១០០ គីឡូម៉ែត្រក្នុងមួយម៉ោងក្នុងរយៈពេល ៥.៥ វិនាទី អាស្រ័យលើកំណែថ្ម VF e35 អាចធ្វើដំណើរបាន ៤៦០ គីឡូម៉ែត្រ ឬ ៥១០ គីឡូម៉ែត្រក្នុងមួយសាកពេញ។

ដោយទ្បែកចំពោះ  VF e36 បំពាក់នូវម៉ូទ័រអគ្គិសនី ផលិតកម្លាំង ៤០២ សេះ និងកម្លាំងរមួល ៦៤០ញ៉ូតុនម៉ែត្រ បង្កើនល្បឿនពី ០-១០០ គីឡូម៉ែត្រក្នុងមួយម៉ោងក្នុងរយៈពេល ៥.៥ វិនាទី អាស្រ័យលើកំណែថ្ម VF e3៦ អាចធ្វើដំណើរបាន ៤៨៥ គីឡូម៉ែត្រ ឬ ៦៨០ គីឡូម៉ែត្រក្នុងមួយសាកពេញ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គំរូរថយន្ត Mercedes EQXX សាកថ្មម្តងជិះបាន ១ ពាន់គីឡូម៉ែត្រ

[ទីផ្សារបរទេស] ក្រុមហ៊ុន Mercedes-Benz បានបង្ហាញរថយន្ត Vision EQXX ដែលជាគំរូរថយន្តអគ្គិសនីថ្មីជាមួយនឹងបច្ចេកវិទ្យា aerodynamics និងថាមពលអាគុយ ដែលជារថយន្តជំនាន់ក្រោយនៃផលិតកម្មរបស់ក្រុមហ៊ុន។

គំរូរថយន្តនេះត្រូវបានបង្ហាញតាមអ៊ិនធើណេត រួមជាមួយនឹងកម្មវិធី Consumer Electronics Show នៅ Las Vegas, Vision EQXX ត្រូវបានគេនិយាយថាជារថយន្ត Mercedes-Benz ដ៏មានប្រសិទ្ធភាពបំផុតដែលមិនធ្លាប់មានពីមុនមក មានតួទ្វារបួនដែលមានលក្ខណៈ ultra-aerodynamic ជាមួយនឹងផ្នែកខាងក្រោយវែង ដំបូលរលោង ផ្នែកកង់ខាងក្រោយមានទំហំតូចជាងផ្នែកខាងមុខ ៥០ មីលីម៉ែត្រ និងផ្ទៃខាងមុខតូចជាងរថយន្ត Smart micro។

រថយន្តនេះបំពាក់ជាមួយកង់ម៉ាញេស្យូម aero-optimised ទំហំ​ ២០អ៊ីញ និងសំបកកង់ប្រភេទ Bridgestone Turanza Eco , របាំងខ្យល់នៅកាងខាងមុខ , diffuser ខាងក្រោយ​ និងdynamic shutter បិទ/បើក​ ផ្តល់ភាពត្រជាក់ លំហូរខ្យល់ ប្រព័ន្ធ aerodynamics ។

យោងតាមលទ្ធផលតួរលេខនៃ drag coefficient  ០.១៧៣ ជាតួរលេខដែលប្រសិនបើ Vision EQXX ជារថយន្តផលិតកម្មផ្លូវច្បាប់ នោះនឹងធ្វើឱ្យវាក្លាយជារថយន្តដែលមានប្រសិទ្ធភាពបំផុតមិនធ្លាប់មានពីមុនមក ដែលលើសពី ០.១៩ នៃរថយន្ត aero-focused Volkswagen XL1  និង 0.២០ នៃរថយន្ត Mercedes-Benz EQS, Tesla Model S និង Lucid Air limousines អគ្គិសនី។

ការរួមចំណែកដល់រថយន្ត Vision EQXX គឺម៉ាស៊ីំនរបស់វា ដែលដឹកនាំដោយអគ្គិសនីដ៏មានប្រសិទ្ធិភាពនៃ drive unit នៅកាន់ប៉ុងខាងក្រោយដែលត្រូវបានបង្កើតឡើងដោយវិស្វកររថយន្ត Formula One របស់ក្រុមហ៊ុន Mercedes-AMG ជាមួយនឹងម៉ូទ័រអគ្គិសនី ១៥០ គីឡូវ៉ាត់ និងតួលេខប្រសិទ្ធភាពដែលបានអះអាង ភាគរយរបស់ថាមពលរបស់ថ្មដែលបញ្ចួនទៅកាន់កង់នៃ៩៥%  ដែលប្រៀបធៀបទៅនឹងរថយន្តសាំង ៣០% ទៅ ៤០%។

Mercedes-Benz អះអាងថា រថយន្ត Vision EQXX អាចបើកបរបានចម្ងាយ ១០០០ គីឡូម៉ែត្រ ក្នុងការសាកថ្មម្តង ដែលគ្រប់គ្រាន់ក្នុងការបើកបរពី​ទីក្រុង Sydney ទៅ Melbourne ដោយមិនបាច់ឈប់ នៅសល់ដែលអាចបើកបរចម្ងាយបាន ១០០ គីឡូម៉ែត្រទៀត។

EQXX មានប្រវែងពីកង់មុខ-ក្រោយ គឺខ្លីជាង EQS ដល់ទៅ ៤១០ មីលីម៉ែត្រ នៅប្រវែង ២,៨០០ មីលីម៉ែត្រ នឹងតិចជាងរថយន្តស៊េរី C-Class ឬវែងជាងរថយន្ត Honda Civic ៦៥ មីលីម៉ែត្រ។ គំរូនេះត្រូវបានគេរាយការណ៍ថាមានទម្ងន់១៧៥០ គីឡូក្រាមដែលស្មើនឹង C-Class ។

ចំណុចលេចធ្លោផ្សេងទៀតនៃមេកានិចរបស់ EQXX រួមមានស្ថាបត្យកម្មអគ្គិសនីមានកម្លាំង ៩០០ វ៉ុល ផ្តល់ការសាកថ្មលឿន ម៉ាស៊ីនបញ្ចុះកម្តៅសម្រាប់កាត់បន្ថយជួរដែលបាត់បង់ក្នុងស្ថានភាពត្រជាក់ និងដំបូលបែបសូឡា ដែលអាចបើកបរបន្ថែមបានចម្ងាយ ២៥ គីឡូម៉ែត្រ/ថ្ងៃ។

នៅខាងក្នុងមានអេក្រង់កោងទំហំ ៤៧.៥ អ៊ីញ touchscreen គុណភាពកម្រិត 8K មានភាពច្បាស់ខ្ពស់លាតសន្ធឹងលើទទឹងលើកុងទ័រ ដែលសាកសមនឹងរថយន្តអគ្គិសនីទំនើប ដែលភ្ជាប់មកជាមួយនូវសម្ភារៈដែលមាននិរន្តរភាពជាច្រើនដែលប្រើនៅទូទាំងកៅអី, កម្រាលពូក និងផ្ទៃផ្សេងទៀតផងដែរ។

ខណៈពេលដែលគំរូរថយន្ត Mercedes-Benz Vision EQXX concept ថ្មីមិនត្រូវបានគ្រោងនឹងចូលផលិតកម្មក្នុងទម្រង់បច្ចុប្បន្នរបស់វានោះទេ ការរំលេចរថយន្តបង្ហាញ រួមទាំង ១៥០គីឡូវ៉ាត់ Drive unit ដ៏មានប្រសិទ្ធភាពរបស់វា និងប្រព័ន្ធសាកថ្ម ៩០០វ៉ុល ត្រូវបានគេគ្រោងនឹងមើលគំរូរថយន្ត Mercedes-Benz នាពេលអនាគត ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Koenigsegg បញ្ចេញរូបភាព Teaser ទំនងជា Hypercar ម៉ូឌែលថ្មី

[បរទេស] ក្រុមហ៊ុន Koenigsegg បានធ្វើការបង្ហាញចេញរូបភាព Teaser សម្រាប់ការស្វាគមន៍ឆ្នាំថ្មី ដែលត្រូវបានគេរំពឹងថាជាម៉ូឌែលថ្មីដែលក្រុមហ៊ុនកំពុងធ្វើការលើ។ ដោយបច្ចុប្បន្ននេះ ក្រុមហ៊ុនផលិតរថយន្តស៊ុយអែតនេះកំពុងផលិតរថយន្ត Jesko និង Regera ហើយនឹងចាប់ផ្តើមផលិតរថយន្ត Gemera បួនកៅអីឆាប់ៗនេះ។

វាច្បាស់ណាស់ថារថយន្តដែលបង្ហាញក្នុងរូបភាព Teaser នេះមិនមែនជារថយន្តដែលបានលើកឡើងនៅខាងលើនោះឡើយ ហើយដោយសារតែរថយន្តនេះត្រូវលាក់ខ្លួន ២០ឆ្នាំ បន្ទាប់ពី Koenigsegg បានចាប់ផ្តើមចែកចាយរថយន្ត CC8S ដល់អតិថិជនជាលើកដំបូង។

សម្រាប់ Teaser នៃរថយន្តថ្មីនេះ វារូបរាងគឺស្រដៀងទៅនឹងម៉ូឌែល CC ផ្សេងៗដែលផលិតដោយ Koenigsegg ប៉ុន្មានឆ្នាំមកនេះ។ ទោះបីជាវាមើលទៅមានចង្កៀងក្រោយ LED ទំនើប ហើយវាក៏មានដំបូលស្រដៀងទៅនឹងម៉ូឌែល CC មុនៗដែរ។

បើយោងទៅតាមគម្រោងរបស់ក្រុមហ៊ុន Koenigsegg វាទំនងនឹងចែលរំលែកនូវបច្ចេកវិទ្យាជាមួយរថយន្ត Gemera ព្រមទាំងបំពាក់នូវម៉ាស៊ីនសាំងចំណុះ ២,០លីត្រ ៣ស៊ីទ្បាំង ផលិតកម្លាំង ៦០០សេះ និងកម្លាំងរមួល ៦០០ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយម៉ូទ័រអគ្គិសនីចំនួន ៣ កម្លាំង ១ ១០០ សេះ ដែលផលិតកម្លាំងសរុប ១ ៧០០ សេះ និងកម្លាំងរមួល ៣ ៥០០ញ៉ូតុនម៉ែត្រ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

អេមណាស់! Toyota ចេញ Hilux GR Sport ២០២២ សម្រាប់ទីផ្សារអឺរ៉ុប

[ទីផ្សាររថយន្តបរទេស] ក្រុមហ៊ុន Toyota Europe បានធ្វើការប្រកាសបង្ហាញចេញរថយន្ត Hilux GR Sport ដែលជារថយន្តភីកអាប់ថ្មី ដែលយកលំនាំតាម​រថយន្ត Dakar Rally ដែលបានដំឡើងប្រព័ន្ធ suspension កាន់តែប្រសើរ។ រួមជាមួយការកត់សម្គាល់ថា Hilux GR Sport របស់អឺរ៉ុប មានលក្ខណៈខុសប្លែកពីម៉ូដែលរបស់ JDM-spec ដែលមានឈ្មោះដូចគ្នា ដែលបានបង្ហាញចេញកាលពីឆ្នាំមុន(២០២១)នៅក្នុងប្រទេសថៃ។

ចាប់ផ្តើមជាមួយផ្នែកខាងក្រៅ រថយន្ត Hilux GR Sport ដោយកាងខាងមុខត្រួវបានរចនាឡើងវិញដែលមានប៉ាណាខាងមុខរាងសំបុកឃ្មុំធំជាមួយអក្សរ Toyota អមដោយអក្សរGR និងមានពណ៌ខ្មៅរលោងជុំវិញ។ បន្ថែមជាមួយរន្ធខ្យល់, អំពូលកាត់អ័ព្ទ, កាងបែប Skid និងចង្កៀង LED ពីម៉ូដែល Hilux ដែលបានបញ្ចេញនៅឆ្នាំ២០២០។

Hilux GR Sport បំពាក់ជាមួយថាសកង់ទំហំ ១៧ អ៊ីញ ប្រភេទ all-terrain ពណ៌ខ្មៅ រួមជាមួយគំរបភក់ប្រភេទជ័រប្លាស្ទិក, ស៊ុមកញ្ចក់ចំហៀងពណ៌ខ្មៅ, ផ្លាកសញ្ញា GR Sport នៅលើទ្វារជំហៀង និងផ្នែកខាងក្រោយ​ និងចង្កៀងក្រោយខាងក្រោយឌីស្សាញថ្មី។

នៅខាងក្នុង Toyota បានបន្ថែមកៅអីស្ព័រម៉ាក GR Sport មួយគូដែលគ្របដោយស្បែកខ្មៅ រួមជាមួយថ្នេរដេពណ៌ក្រហម។ ប៉ូតុង Start/Stop, ឈ្នាន់​ស្ព័រ​អាលុយមីញ៉ូម, Welcoming ក្រាហ្វិចនៅលើអេក្រង់, អក្សរ GR នៅលើកម្រាលជើង និងមានរំលេចជាមួយពណ៌ក្រហមនៅលើតាប្លូ។

រថយន្ត Hilux GR Sport ត្រូវបានអភិវឌ្ឍន៍ថ្មីលើប្រព័ន្ធ Suspension ខណៈបូម mototube ថ្មី និងរ៉ឺស័រខាងមុខត្រូវបានលាបជាមួយពណ៌ក្រហមដែលបញ្ជាក់ពីការផ្លាស់ប្តូរ។ នៅផ្នែកខាងក្រោយ Hilux GR Sport នៅតែរក្សាបូមចន្ទាស ដែលអាចផ្ទុកទម្ងន់បាន ១តោន និងអូសសន្តោងបាន ៣,៥តោន ។

ដោយប្រព័ន្ធ Suspension របស់ GR Sport ទទួលបាននូវការអភិវឌ្ឍន៍ថ្មី ក្នុងការផ្តល់លក្ខណៈគ្រប់គ្រងដៃចង្កូត ដោយរួមបញ្ជូលទៅលើការបើកបរលើផ្លូវត្រង់ រាបស្មើ និងការបត់ ក្នុងការផ្តល់នូវផាសុកភាពក្នុងការធ្វើដំណើរ។

រថយន្ត Hilux GR Sport ដំណើរកាដោយម៉ាស៊ីនម៉ាស៊ូត turbodiesel ចំណុះ ២,៨លីត្រ ទំហំ ៤ស៊ីឡាំង ផលិតកម្លាំងបាន ២១០ សេះ និងកម្លាំងរមួល ៥០០ ញូតុនម៉ែត្រ ថាមពលត្រូវបានបញ្ចូនទៅកាន់កង់ទាំង៤ តាមរយៈប្រអប់លេខអូតូ ៦វគ្គ ជាមួយ paddle shifters ដែលមានជំនួយស្តង់ដារពី automatic limited-slip differential ។

Toyota Hilux GR Sport របស់អឺរ៉ុបត្រូវបានគេរំពឹងនឹងមានវត្តមានហាងចែកចាយនៅអឺរ៉ុបក្នុងរដូវក្តៅឆ្នាំ២០២២ ដោយតម្លៃនឹងប្រកាសនៅពេលជិតចេញលក់៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មកស្គាល់ឡានស្ទុះលឿនបំផុត ទាំង ១០ ដែលមានតម្លៃក្រោម ៥០ ០០០ដុល្លារ

ស្របពេលដែលក្រុមហ៊ុនផលិតរថយន្តជាច្រើន កំពុងតែផ្តោតលើកម្រិតសន្សំសំចៃប្រេង ជាជាងដំណើរការ ក៏នៅតែមានក្រុមហ៊ុនមួយចំនួនទៀត ធ្វើផ្ទុយពីនេះដែរ។

នៅក្នុងថ្ងៃនេះ យើងនឹងណែនាំឲ្យប្រិយមិត្តទាំងអស់គ្នា បានស្គាល់នូវរថយន្តទាំង ១០ ម៉ូដែល ដែលអាចរត់ស្ទុះលឿនបំផុត ហើយមានតម្លៃក្រោម ៥០ ០០០ដុល្លារ។

១) Mercedes-AMG CLA 35 ពីកុងទ័រ ០-១០០ គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេល ៤,៨ វិនាទី ហើយមានតម្លៃចាប់ពី ៤៨ ៩៥០ ដុល្លារ (តម្លៃនៅបរទេស)

២) Toyota GR Supra 2.0ពីកុងទ័រ ០-១០០ គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេល ៤,៨ វិនាទី ហើយមានតម្លៃចាប់ពី ៤៤ ២១៥ ដុល្លារ (តម្លៃនៅបរទេស)

៣) Subaru WRX ពីកុងទ័រ ០-១០០ គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេល ៤,៧ វិនាទី ហើយមានតម្លៃចាប់ពី ២៨ ២៤០ ដុល្លារ (តម្លៃនៅបរទេស)

៤) Kia Stinger GT ពីកុងទ័រ ០-១០០ គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេល ៤,៦ វិនាទី ហើយមានតម្លៃចាប់ពី ៤៤ ៧៣៥ ដុល្លារ (តម្លៃនៅបរទេស)

៥) Audi S3 ពីកុងទ័រ ០-១០០ គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេល ៤,៥ វិនាទី ហើយមានតម្លៃចាប់ពី ៤៥ ៩៤៥ ដុល្លារ (តម្លៃនៅបរទេស)

៦) Dodge Challenger R/T Scat Pack ពីកុងទ័រ ០-១០០ គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេល ៤,៥ វិនាទី ហើយមានតម្លៃចាប់ពី ៤៣ ៨២០ ដុល្លារ (តម្លៃនៅបរទេស)

៧) Dodge Charger Scat Pack ពីកុងទ័រ ០-១០០ គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេល ៤,៣ វិនាទី ហើយមានតម្លៃចាប់ពី ៤៤ ៣៩៥ ដុល្លារ (តម្លៃនៅបរទេស)

៨) Ford Mustang GT ពីកុងទ័រ ០-១០០ គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេល ៤,២ វិនាទី ហើយមានតម្លៃចាប់ពី ៣៦ ១២០ ដុល្លារ (តម្លៃនៅបរទេស)

៩) BMW M240i xDrive ពីកុងទ័រ ០-១០០ គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេល ៤,១ វិនាទី ហើយមានតម្លៃចាប់ពី ៤៩ ៥៤៥ ដុល្លារ (តម្លៃនៅបរទេស)

១០) Chevrolet Camaro SS ពីកុងទ័រ ០-១០០ គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេល ៤,០ វិនាទី ហើយមានតម្លៃចាប់ពី ៣៨ ៦៩៥ ដុល្លារ (តម្លៃនៅបរទេស)

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Lexus នឹងឈប់បិតឡូហ្គោអក្សរ “L” នៅគូថរថយន្ត ជំនួសមកដាក់ឈ្មោះពេញវិញ

[ទីផ្សាររថយន្តបរទេស]​ Lexus បាននិយាយអំពីគម្រោងនៃការផ្លាស់ប្ដូរផ្នែកខាងក្រោយរថយន្តរបស់ខ្លួន ដោយផ្លាស់ប្ដូរពីការប្រើប្រាស់ឡូហ្គោអក្សរ “L” បិតជាប់ផ្នែកខាងក្រោយនៃរថយន្ត ជំនួសមកដាក់ឈ្មោះពេញរបស់ខ្លួនវិញម្ដង។

Brian Bolain ដែលមានតួនាទីជាប្រធានផ្នែកទីផ្សារសកលរបស់ Lexus បានប្រាប់ដល់សារព័ត៌មាន Motor Trend កាលពីថ្មីៗនេះថា និន្នការនៃការផ្លាស់ប្ដូរនេះបានបង្ហាញចេញលើកដំបូងជាមួយរថយន្ត NX ស៊េរីឆ្នាំ២០២២ ហើយវានឹងក្លាយជាជម្រើសឌីហ្សាញថ្មីមួយសម្រាប់ម៉ាក Lexus។

ប្រធានផ្នែកទីផ្សាររូបនេះបាននិយាយថារថយន្ត Lexus LX ជំនាន់ថ្មីនឹងជារថយន្តបន្ទាប់ដែលនឹងសរសេរឈ្មោះ Lexus ជំនួសឲ្យការបិតឡូហ្គោ Lexus នៅផ្នែកខាងក្រោយ។

គួរដឹងការផ្លាស់ប្ដូរទៅកាន់និន្នការសរសេរអក្សរចំៗនេះ ត្រូវបានក្រុមហ៊ុនជាច្រើនបានអនុវត្តន៍រួចមកហើយនាពេលកន្លងមក ដែលរួមមានរថយន្ត Range Rover ជំនាន់ថ្មី, រថយន្ត Jeep Grand Wagoneer, GMC Hummer និងរថយន្តដទៃទៀត។

បន្ថែមពីនេះដែរ Lexus ក៏ងាកផ្ដោតលើការដុសខាត់ប្រព័ន្ធកម្សាន្តលើរថយន្តរបស់ខ្លួនផងដែរ ដោយក្រុមហ៊ុន Lexus ជាមួយ Toyota បានបណ្ដាក់ទុនរាប់លានដុល្លារក្នុងប្រព័ន្ធកម្សាន្តបែប Touch ថ្មីដែលងាយស្រួលប្រើប្រាស់ និងងាយភ្ជាប់គ្នាជាមួយ Apple CarPlay និង Android Auto៕

 

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+