ផ្ទាំងផ្សាយពាណិជ្ជកម្ម

ពេញមួយឆ្នាំ២០២១ Tesla លក់ឡានបានជាង ៩០ម៉ឺនគ្រឿង កើនឡើងជិត ៩០% ធៀបនឹង២០២០

[ទីផ្សាររថយន្តបរទេស] ក្រុមហ៊ុនរថយន្ត Tesla អាចលក់ចេញរថយន្តបានសរុប ៩៣៦ ១៧២គ្រឿង នៅពេញមួយឆ្នាំ២០២១នេះ ដែលមានការកើនឡើងរហូតដល់ ៨៧% បើធៀបនឹងឆ្នាំ២០២០ ដែលពេលនោះលក់ចេញបានសរុប ៤៩៩ ៦៤៧គ្រឿង។

តួលេខចេញដោយ Tesla បានបង្ហាញថាពេញមួយឆ្នាំ២០២១ ក្រុមហ៊ុនផលិតរថយន្ត Model S និង Model X បានចំនួន ២៤ ៣៩០គ្រឿង ខណៈដែលលក់ចេញបានចំនួន ២៤ ៩៦៤គ្រឿង។ ចំណែករថយន្ត Model 3 និង Model Y អាចផលិតបានសរុប ៩០៦ ០៣២គ្រឿង ជាមួយរថយន្តចំនួន ៩១១ ២០៨គ្រឿង បានទៅដល់ដៃអតិថិជន។

ក្នុងនោះត្រីមាសទីបួននៃឆ្នាំ២០២១ បានក្លាយជាត្រីមាសដ៏ជោគជ័យមួយ ដោយ Tesla អាចផលិតរថយន្តបាន ៣០៥ ៨៤០គ្រឿង និងមានរថយន្តចំនួន ៣០៨ ៦០០គ្រឿងបានដឹកជញ្ជូនដល់អតិថិជន ដែលតួលេខនេះគឺបានយកឈ្នះកំណត់ត្រាល្អបំផុតដែល Tesla ទើបសាងបានកាលពីត្រីមាសទីបីនៃឆ្នាំ២០២១ដូចគ្នា។

នៅក្នុងឆ្នាំ២០២២នេះ គេរំពឹងថា Tesla នឹងបន្តពង្រីកការផលិតកាន់តែច្រើនថែមទៀត ក្រោយពីរោងចក្រនៅរដ្ឋតិចសាស និងរោងចក្រនៅអាល្លឺម៉ង់ចាប់ផ្ដើមការផលិតរថយន្ត Model Y។ រោងចក្រនៅតិចសាសរំពឹថានឹងចាប់ផ្ដើមការផលិតរថយន្ត Cybertruck នៅក្នុងឆ្នាំ២០២៣៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ប្តូររូបរាងថ្មីទំនងពេក ឥឡូវ Nissan ចាប់ផ្តើមដំឡើងថ្លៃភីកអាប់ Frontier ឆ្នាំ២០២២

[ទីផ្សាររថយន្តបរទេស] រថយន្តភីកអាប់ Nissan Frontier ស៊េរីឆ្នាំ២០២២ ដែលបានផ្លាស់ប្តូររូបរាងថ្មី កំពុងតែទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ហើយឥឡូវនេះវាក៏អាចតតាំងជាមួយនឹងគូប្រជែង ដូចជា Toyota Tacoma និង Ford Ranger ផងដែរ។

ទោះបីជាយ៉ាងណា ដោយសារតែការអាប់ដេតថ្មីបែបនេះ ក្រុមហ៊ុន Nissan ក៏បានដំឡើងថ្លៃរថយន្ត Frontier ស៊េរីឆ្នាំ២០២២ ដោយឥឡូវនេះ ម៉ូដែល Frontier S 4×2 King Cab ត្រូវបានដាក់លក់ក្នុងតម្លៃចាប់ពី ២៩ ៣១៥ដុល្លារ។ បើប្រៀបធៀបតម្លៃកាលពីពេលចេញលក់ដំបូងក្នុងឆ្នាំមុន គឺឡើងថ្លៃ ៣០០ដុល្លារ ស្របពេលដែលម៉ូដែល Crew Cab មានតម្លៃចាប់ពី ៣០ ៦១៥ដុល្លារ ឡើងថ្លៃ ១០០ដុល្លារ។

យ៉ាងណាមិញ ការដំឡើងថ្លៃសម្រាប់ស៊េរីឆ្នាំថ្មីនេះ មិនមែនជារឿងគួរឲ្យភ្ញាក់ផ្អើលនោះទេ ព្រោះថាក្រុមហ៊ុនផលិតរថយន្តត្រូវបង្ខំចិត្តធ្វើការផ្លាស់ប្តូរវា ដោយសារមូលហេតុមួយចំនួន ដូចជា អ្នកផ្គត់ផ្គង់ និង តម្លៃផលិតកម្មជារួម ជាដើម។

បើប្រៀបធៀបជាមួយនឹងគូប្រជែង ដូចជា Tacoma V6 SR Access Cab មានតម្លៃចាប់ពី ៣០ ១៧៥ដុល្លារ ថ្លៃជាងជិត ៩០០ដុល្លារ ប៉ុន្តែភីកអាប់ម៉ូដែលនេះបំពាក់ម៉ាស៊ីនទំហំ ៤ស៊ីឡាំងប៉ុណ្ណោះ ស្របពេលដែល Frontier មានតែជម្រើសម៉ាស៊ីនទំហំ ៦ស៊ីឡាំងតែមួយគត់៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ទាំងនេះជា SUV ថ្មី ត្រៀមចេញលក់នៅឆ្នាំ២០២២

[ទីផ្សាររថយន្តបរទេស] កាលពីចុងឆ្នាំ២០២១ ក្រុមហ៊ុនផលិតរថយន្តជាច្រើន បានដាក់បង្ហាញរថយន្ត SUV ស៊េរីថ្មីរបស់ខ្លួន ដែលជាម៉ូដែលឆ្នាំ២០២២ និងត្រៀមចេញលក់នៅឆ្នាំនេះតែម្តង។ ខាងក្រោមនេះគឺជារថយន្ត SUV ថ្មីជាច្រើនម៉ូដែល ត្រៀមចេញលក់នៅឆ្នាំ២០២២៖

Bentley Bentayga S ឆ្នាំ២០២២៖ វាប្រើម៉ាស៊ីនចំណុះ ៤,០លីត្រ twin-turbo ទំហំ ៨ស៊ីឡាំង មានកម្លាំង ៥៤២សេះ ហើយនឹងត្រូវដាក់លក់ក្នុងតម្លៃចាប់ពី ២១៩ ៨០០ដុល្លារ នៅលើទីផ្សារសហរដ្ឋអាមេរិក

Acura MDX Type S ឆ្នាំ២០២២៖ វាប្រើម៉ាស៊ីនចំណុះ ៣,០លីត្រ turbo ទំហំ ៦ស៊ីឡាំង មានកម្លាំង ៣៥៥សេះ ហើយនឹងត្រូវដាក់លក់ក្នុងតម្លៃចាប់ពី ៦៧ ៧៤៥ដុល្លារ នៅលើទីផ្សារសហរដ្ឋអាមេរិក

Lexus LX ឆ្នាំ២០២២៖ វាប្រើម៉ាស៊ីនចំណុះ ៣,៥លីត្រ twin-turbo ទំហំ ៦ស៊ីឡាំង មានកម្លាំង ៤០៩សេះ ហើយនឹងត្រូវដាក់លក់ក្នុងតម្លៃចាប់ពី ៩០ ០០០ដុល្លារ នៅលើទីផ្សារសហរដ្ឋអាមេរិក

Maserati Grecale ឆ្នាំ២០២២៖ វាប្រើម៉ាស៊ីនចំណុះ ២,០លីត្រ mild-hybrid ទំហំ ៤ស៊ីឡាំង និង ម៉ាស៊ីនចំណុះ ៣,០លីត្រទំហំ ៦ស៊ីឡាំង ហើយនឹងត្រូវដាក់លក់ក្នុងតម្លៃចាប់ពី ៩០ ០០០ដុល្លារ ខណៈតម្លៃរបស់វាមិនទាន់ត្រូវបានបង្ហាញនៅឡើយទេ

Jeep Wagoneer និង Jeep Grand Wagoneer ឆ្នាំ២០២២៖ វាប្រើម៉ាស៊ីនចំណុះ ៥,៧លីត្រ eTorque mild hybrid ទំហំ ៨ស៊ីឡាំង មានកម្លាំង ៣៩២សេះ និង ម៉ាស៊ីនចំណុះ ៦,៤លីត្រ ទំហំ ៨ស៊ីឡាំង មានកម្លាំង ៤៧១សេះ ហើយនឹងត្រូវដាក់លក់ក្នុងតម្លៃចាប់ពី ៨៦ ៩៩៥ដុល្លារ នៅលើទីផ្សារសហរដ្ឋអាមេរិក

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បន្ទាប់ពីមានបញ្ហានៅឆ្នាំ ២០២១ McLaren គ្រោងនឹងបង្ហាញរថយន្ត Supercar ដ៏ទំនើប តម្លៃខ្ទង់ កន្លះលានដុល្លារ

[ទីផ្សាររថយន្តបរទេស] ក្រុមហ៊ុនផលិតរថយន្ត Supercar ដ៏ទំនើបរបស់អង់គ្លេស McLaren ទទួលបានការគាំទ្រនៅឆ្នាំ ២០២១ នៅក្នុងប្រទេសអូស្ត្រាលី។ ការលក់របស់វាកើនឡើងជាង ៣០% ពីមួយឆ្នាំទៅមួយឆ្នាំ ជាមួយនឹងម៉ូដែលកម្រិតខ្ពស់ high-end និងប្រភេទ Limited Edition ជាច្រើនដែលផ្តល់ជូនដល់អ្នកមានបំផុតរបស់ប្រទេសអូស្ត្រាលី។

ទោះជាយ៉ាងណាក៏ដោយ ភាពជោគជ័យក្នុងស្រុកក្នុងគ្រាដ៏លំបាកបន្ថែមទៀតនៅទូទាំងពិភពលោក។ នៅខែកញ្ញា ឆ្នាំ ២០២០ ម៉ាកយីហោនេះបានចុះបញ្ជីទីស្នាក់ការកណ្តាលដែលបង្កើតឡើងក្នុងគោលបំណងសម្រាប់លក់ដើម្បីបង្កើនដើមទុន។ បន្ទាប់មកនៅខែតុលា ឆ្នាំ ២០២១ នាយកប្រតិបត្តិ McLaren លោក Mike Flewitt បានចាកចេញពីការងារដោយគ្មានហេតុផល បន្ទាប់ពីកាន់តំណែងរយៈពេល៨ឆ្នាំ។

ក្នុងឆ្នាំ២០២២ យើងរំពឺងថានឹងឃើញម៉ូដែលថ្មីមួយទៀតគឺម៉ូដែល McLaren Artuna ដែលតំណាងឲ្យម៉ូដែលកម្រិត  entry-level ថ្មី និងជំនួស 570S ផងដែរ ។ រថយន្តនេះក៏មានម៉ាស៊ីន hybrid ដែរ ដែលមានចំណុះ ៣.០ លីត្រ twin-turbo ទំហំ ៦ ស៊ីឡាំង និងផ្គួមផ្សំជាមួយម៉ូទ័រអគ្គិសនី អាចផលិតកម្លាំងបាន ៦៧០ សេះ និងកម្លាំងរមួល ៧២០ ញូតុនម៉ែត្រ ដោយអាចបើកបរបាន ៣០​ គីឡូម៉ែត្រ នៃថាមពលអគ្គិសនីទាំងអស់ហើយស៊ីសាំងត្រឹមតែ ៥.៥លីត្រ/១០០គីឡូម៉ែត្រ ប៉ុណ្ណោះ។

McLaren Artuna ស៊េរីឆ្នាំ២០២២ និងមកដល់ក្នុងប្រទេសអូស្ត្រាលីក្នុងកំឡុងត្រីមាសទី១ ឆ្នាំ២០២២ ដែលជាការពន្យាពេលពីត្រីមាស ទី៣ ឬ ទី៤ ក្នុងឆ្នាំ២០២១ ដែលបានប្រកាសលើកមុនជាមួយតម្លៃចាប់ពី ៤៤៩,០០០ ដុល្លារ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចេញហើយ! ម៉ូតូ GPX Drone ស៊េរីឆ្នាំ២០២២ បង្ហាញខ្លួនជាផ្លូវការ តម្លៃខ្ទង់ ២ ពាន់ដុល្លារ

[ទីផ្សារបរទេស] ក្រុមហ៊ុនម៉ូតូ GPX បានបញ្ចេញនូវម៉ូឌែល Drone ស៊េរីឆ្នាំ២០២២ ដែលប្រើប្រាស់ម៉ាស៊ីន 4-Valve កាន់តែស្រួលប្រើជាងមុខ ដែលមានជម្រើស ៣ ម៉ូឌែលតម្លៃចាប់ពី ២ ០៧៨ ដុល្លារ ដល់ ២ ២២៦ ដុល្លារ សម្រាប់ទីផ្សារក្នុងប្រទេសថៃ។

សម្រាប់ម៉ូតូ GPX Drone វាមានបណ្តោយ ២ ០០០ មម, ទទឺង ៧៦០ មម, កម្ពស់ ១ ១១៥  និងកម្ពស់ពីដីមកកែបម៉ូតូ ៧៨០ ម។  ហើយធុងសាំងរបស់វាអាចផ្ទុកបានដល់ចំណុះ ៧.៥ លីត្រ និងទម្ងន់ ១៤០ គីឡូក្រាមផងដែរ។ បន្ថែមពីនេះ បានបំពាក់នូវចង្កៀងមុខ LED ចំនួន ១០ គ្រាប់, ចង្កៀងក្រោយ 3D, កុងទ័រឌីជីថល LCD, ប្រអប់ផ្ទុកខាងក្រោមកៅអី, រន្ធ USB សម្រាប់សាកថ្មទូរស័ព្ទ និង Keyless keys ជាដើម។

ម៉ូតូ GPX Drone ប្រើប្រាស់ម៉ាស៊ីន ១ ស៊ីឡាំង 4 stroke, 4valves ជាមួយប្រព័ន្ធស្អំប្រេង Water Cooled  ចំណុះ ១៤៩,៦ សេសេ និងភ្ជាប់ជាមួយប្រអប់លេខអូតូ CVT ។ បន្ថែមពីនេះសម្រាប់នៃការវិវឌ្ឍន៍ម៉ាស៊ីន 4-valve នេះនឹងកើនទ្បើងដំណើរការដើម្បីចាប់ផ្តើមល្អ ២៨% និងសន្សំសំចៃប្រេង ១៦%ជាដើម។

បន្ថែមពីនេះ វាបានបំពាក់ជាមួយហ្វ្រាំងឌីសខាងមុខទំហំ ២៦០ មម និងខាងក្រោយ ២២០ មម ដែលភ្ជាប់មកជាមួយប្រព័ន្ធហ្វាំ្រ CBS យ៉ាងណាមិញចំពោះតម្លៃម៉ូតូ GPX Drone 4 Valve មាន ៣ ជម្រើស និងពណ៍ រួមមាន៖

  • STD-Normal Key តម្លៃ ២ ០៧៨ ដុល្លារ (ខ្មៅ – ក្រហម)
  • Keyless – remote key តម្លៃ ២ ១៩៦ ដុល្លារ ( ក្រហម, ទឹកក្រូច, សរ)
  • Keyless Special – Special Color តម្លៃ ២ ២២៦ ( Matte Blue )៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Tesla រំពឹងថានឹងលក់រថយន្តអគ្គិសនីរបស់ខ្លួនចំនួន ៤ លានគ្រឿងក្នុងឆ្នាំ ២០២២ នេះ

[ទីផ្សាររថយន្តបរទេស] យោងតាមទិន្នន័យ ក្រុមហ៊ុន Tesla បានចែកចាយរថយន្តរបស់ខ្លួននៅដំណាច់ឆ្នាំ ២០២១ ច្រើនជាង ២ ៣៣៥ ០០០ គ្រឿងដែលជារថយន្តប្រើអគ្គិសនីសុទ្ធ ដែលជាចំនួនច្រើនជាងក្រុមហ៊ុនផ្សេងទៀត។

ចំនួននេះបូករួមនៃចំនួនរថយន្ត Model S និង Model X ចំនួន ៥០០,០០០ គ្រឿង និងជាង ១,៨ លានគ្រឿង នៃ Model 3/Model Y តែក្រុមហ៊ុនមិនអាចបំបែកការលក់រវាងម៉ូដែលនីមួយៗបាន។ ទោះយ៉ាងណាក៏ដោយ នេះជាចំនួនដ៏ខ្ពស់សម្រាប់រថយន្តអគ្គិសនីហើយកំពុងពិចារណាលើអត្រាផលិតកម្មថ្មីៗនេះចំនួន ៣០៨ ៦០០​ គ្រឿង ក្នុងត្រីមាសទី៤ ឆ្នាំ​២០២១ យើងនឹងឃើញចំនួនសរុប ២,៥ លានគ្រឿង និង ២ លានគ្រឿង នៃ Model 3/Model Y នៅក្នុងខែកុម្ភៈ/មិនា។

នាយកប្រតិបត្តិក្រុមហ៊ុន Tesla លោក Elon Musk បាននិយាយថា វានឹងចំនាយពេល ៣០ ទៅ ៤០ឆ្នាំ មុនពេលរថយន្តទាំងអស់ក្នុងសាកលលោកត្រូវជំនួសដោយរថយន្តប្រើអគ្គិសនី ដែលមានចំនួន ២​ ពាន់លានគ្រឿង។ ទោះជាយ៉ាងណាក៏ដោយ ក្នុងរយៈពេល ១២ ខែខាងមុខ Tesla អាចនឹងឈានដល់ជិត ៤ លានគ្រឿង ព្រោះវាផលិតបានច្រើនជាង ០,១ លានគ្រឿង/ខែ ជាមធ្យមក្នុងត្រីមាសទី៤ ឆ្នាំ ២០២១ ។

ដោយអាចស្មានមុនបានថា រថយន្តថ្មី Tesla ចំនួន ១,៥ លានគ្រឿងក្នុងឆ្នាំ២០២២ និងអាចមានចំនួនសរុប ៣,៨ លានគ្រឿង ឬច្រើនជាងនេះ អាស្រ័យលើអ្វីដែលឆ្នាំបច្ចុប្បន្ននាំមក។ ការលក់ចេញបាន ៤​ លានគ្រឿង គឺជាសមិទិ្ធផលដ័អស្ចារ្យរបស់ក្រុមហ៊ុន​Tesla ផងដែរ។

យើងជឿថាទីផ្សាររថយន្តអគ្គិសនី កំពុងឈានទៅមុខនៅលើ S-curve ដោយពង្រីកយ៉ាងឆាប់រហ័សពីរាប់ពាន់ទៅរាប់លានគ្រឿង។ ហើយមិនមែនតែក្រុមហ៊ុនTesla តែមួយនោះទេ ព្រោះក្រុមហ៊ុនផលិតផ្សេងទៀតក៏សង្ឃឹមថានឹងផលិត និងលក់រថយន្តប្រើអគ្គិសនីច្រើនជាង ១ លានគ្រឿង/ឆ្នាំ មុនឆ្នាំ២០២៥ ផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

កាន់តែងាយស្រួលនាពេលអនាគត! គំរូរថយន្តអគ្គិសនី Hyundai នឹងបំពាក់ជាមួយស្គីអេឡិចត្រូនិច អាចប្រើបន្ទាប់ពីចតឡានរួច

[ទីផ្សារបរទេស] សព្វថ្ងៃនេះ​ ក្រុមហ៊ុនរថយន្តមិនមែនគ្រាន់តែជាក្រុមហ៊ុនរថយន្តទេ ពោលគឺជាក្រុមហ៊ុនចល័ត។ ជាមួយការមកដល់គ្រោងឆ្អឹងរថយន្តអគ្គិសនី យើងកំពុងឃើញស្ថាបត្យកម្មក្តារបន្ទះ (Skateboard) ដែលអាចប្រើបានគ្រប់ទាំងអស់ចាប់ពីរថយន្ត និងរថយន្តប្រភេទ SUV រហូតដល់រថយន្តប្រភេទ Van ដឹកជញ្ជូន។

ឥឡូវនេះ ក្រុមហ៊ុន Hyundai គ្រោងនឹងធ្វើជាមួយរថយន្តអគ្គសនីនាពេលអនាគត ដោយបង្កើតពិភពលោកមួយដែលអ្នកមិនចាំបាច់ដើរទៅណា និងកន្លែងដែលចល័តទាំងអស់ត្រូវបានធ្វើនៅលើកង់១ ឬមួយផ្សេងទៀត។​ ឯកសាប៉ាតង់បានចេញផ្សាយក្នុងសប្តាហ៍នេះបង្ហាញស្ថានីយដែលលាក់នៅក្នុងកាងខាងក្រោយនៃរថយន្តដែលមានឧបករណ៍អគ្គិសនីចល័តផ្ទាល់ខ្លួន ដែលជាទូទៅគេហៅថា hoverboards (ស្គីអេឡិចត្រូនិច) ត្រូវបានសាកថ្ម ខណៈពេលបើកបរហើយអាចជិះលេងបានបន្ទាប់ពីចតរថយន្តរបស់អ្នក ។

គំរូនេះគឺសាមញ្ញ នៅពេលចូលទៅកាន់តំបន់ក្រុង អ្នកចតរថយន្តរបស់អ្នកតាមបែបនៅកន្លែងចត, ទោះបីជាគំរូនេះកំពុងពិចារណាជាបច្ចេកវិទ្យាសម្រាប់អនាគតក៏ដោយ យើងនឹងស្រមៃថារថយន្តរបស់អ្នកនឹងចតដោយស្វ័យប្រវត្តិសម្រាប់អ្នក​។ ក្រោយមក ឃ្លុបខាងក្រោយនឹងបើកឡើង បន្ទះ hoverboard របស់អ្នកចេញមក ហើយអ្នកបើកក្នុងចម្ងាយចុងក្រោយ ដូច្នេះវាអាចជំនួសការដើររបស់អ្នកបាន ។

វាសមទៅនឹងចក្ខុវិស័យនៃអនាគត ដែលមជ្ឈមណ្ឌលទីក្រុងត្រូវបានរក្សាទុកដោយគ្មានរថយន្ត កាត់បន្ថយការបំពុល ក៏ដូចជាហានិភ័យនៃគ្រោះថ្នាក់នៅក្នុងកណ្តាលទីក្រុងដែលមានមនុស្សច្រើន។

គំរូនេះក៏ពណ៌នាអំពីប្រភេទផ្សេងៗនៃ scooter ចល័តដែលអាចប្រើប្រាស់បាន រួមទាំងមានដៃដែលភ្ជាប់មកជាមួយតួស្រដៀងទៅនឹង scooter Segway ឬកន្ត្រកកង់បួនផ្សេងទៀតដែលអាចផ្ទុកទំនិញ។ ឧបករណ៍ចល័តនឹងមានឧបករណ៍ GPS ផងដែរដែលអនុញ្ញាតឱ្យទ្វារបើកដោយស្វ័យប្រវត្តិនៅពេលអ្នកចូលទៅជិតរថយន្ត។ ក្នុងនោះឯកសាប៉ាតង់នេះក៏ពណ៌នាអំពីការបញ្ជាពីចម្ងាយដែលត្រូវប្រើសម្រាប់រទេះទិញទំនិញចល័តជាដើម​៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ទ្បាន Honda Elysion ស៊េរីឆ្នាំ២០២២ ប្រើប្រាស់ម៉ាស៊ីន Sport Hybrid i-MMD តម្លៃខ្ទង់ ៤ ម៉ឺនដុល្លារ

{ទីផ្សារបរទេស} ក្រុមហ៊ុន Honda បានបញ្ចេញនូវម៉ូឌែល Elysion ស៊េរីឆ្នាំ២០២២ ដែលពាក់នូវម៉ាស៊ីន Sport Hybrid i-MMD និងប្រព័ន្ធសុវត្ថិភាព Honda SENSING ។

សម្រាប់ Honda Elysion ផ្ទៃខាងក្នុងវាមានកៅអី ៣ ជួរ និងបំពាក់នូវអេក្រង់ប្រព័ន្ធកម្សាន្ត ទំហំ ១០.១ អ៊ីង ភ្ជាប់ជានឹងប្រព័ន្ធ Honda Connect 3.0  ។ លើសនេះវាក៏បានបំពាក់ប្រព័ន្ធសុវត្ថិភាព Honda SENSING ផងដែរ។

Honda Elysion ប្រើប្រាស់ម៉ាស៊ីន Sport Hybrid i-MMD ចំណុះ ២.០ លីត្រ រួមដំណើរការជាមួយម៉ាស៊ីនសាំង ផលិតកម្លាំង ១៤៥សេះ និងកម្លាំងរមួល ១៧៥ ញ៉ូតុនម៉ែត្រ និងម៉ូទ័រអគ្គិសនី ១ ផលិតកម្លាំង ១៨៣សេះ និងកម្លាំងរមួល ៣១៥ ញ៉ូតុនម៉ែត្រ ភ្ជាប់ជាមួយប្រអប់លេខអូតូ E-CVT។

យ៉ាងណាមិញចំពោះតម្លៃរថយន្ត Honda Elysion ស៊េរីឆ្នាំ២០២២ មានជម្រើស ៤ Options ចាប់ពី ៤៤ ០២២ ដុល្លារ ដល់ ៥២ ២០៣ ដុល្លារ សម្រាប់ទីផ្សារក្នុងប្រទេសចិន៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ម៉ូតូអគ្គិសនី Ovaobike CT-X ស៊េរីឆ្នាំ២០២២ សាកថ្មម្តងជិះបាន ១១៥ គ.ម បង្ហញខ្លួនជាផ្លូវការ

[បរទេស] ម៉ូតូអគ្គិសនី Ovaobike CT-X ស៊េរីឆ្នាំ២០២២ បានធ្វើការបង្ហញខ្លួនជាផ្លូវការ ក្នុងព្រឹត្តិការណ៍ EICA 2021 ។ វាត្រូវបានផលិតឡើងដោយក្រុមហ៊ុន Ottobike Group នៅតៃវ៉ាន់ ដែលត្រូវបានគេស្គាល់ថាជាអ្នករចនាម៉ូដម៉ូតូ Scooter ដែលមានម៉ាកយីហោនៅលើទីផ្សារផ្សេងទៀតដូចជា Kymco ឬ Gogoro និងចុងក្រោយបំផុតជាមួយនឹង Ovaobike CT-X 2022 នេះ។

សម្រាប់ម៉ូតូអគ្គិសនី  Ovaobike CT-X  បានបំពាក់នូវភ្លើង LED , អេក្រង់ឌីជីថល TFT, ប្រព័ន្ធបញ្ឆះម៉ូតូចម្ងាយ, ថាសកង់ស្ព័រទំហំ ១៤ អ៊ីង និង tilting rear suspension ជាដើម។ បន្ថែមពីនេះម៉ូតូ Ovaobike CT-X បានបំពាក់នូវម៉ូរទ័រអគ្គិសនីទំហំ ៣,២គីទ្បូវ៉ាត់ ដែលអាចផលិតកម្លាំងបាន ១៥ សេះ ជាមួយនឹងការសាកថ្មម្តងរយៈពេល ៣,៥ម៉ោង អាចជិះបានចម្ងាយ ១១៥ គីទ្បូម៉ែត្រ។

យ៉ាងណាមិញចំពោះតម្លៃ ម៉ូតូអគ្គិសនី  Ovaobike CT-X  ស៊េរីឆ្នាំ២០២២ មិនទាន់បង្ហាញនូវទ្បើយទេ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុនផលិតរថយន្តជប៉ុនចាប់ផ្តើមអភិវឌ្ឍ នឹងផ្តល់ជូននូវបច្ចេកវិទ្យាបើកបរដោយស្វ័យប្រវតិ្តលើរថយន្តរបស់ខ្លួន

[ទីផ្សារបរទេស] យោងទៅតាមរបាយការណ៍ពី Nikkei Asia ក្រុមហ៊ុន Mazda , Toyota​ និង Subaru នឹងចាប់ផ្តើមបញ្ចូលបច្ចេកវិទ្យាបើកបរដោយស្វ័យប្រវត្តិទៅក្នុងម៉ូដែលផ្សេងៗ ។ បច្ចុប្បន្ននេះ បច្ចេកវិទ្យាបើកបរដោយស្វ័យប្រវតិ្ត (self-driving technology) បានបែងចែកជា៥កម្រិត ដែលកម្រិតទី៥ មិនចាំបាច់បញ្ជាដោយមនុស្សទេ ដោយប្រព័ន្ធអាចគ្រប់គ្រង់រថយន្តដោយខ្លួនឯង ខណៈកម្រិតទី២ ជួយឲ្យរថយន្តគ្រប់គ្រង់ចង្កូត ការ​បង្កើន/បន្ថយល្បឿន ប៉ុន្តែនៅតែត្រូវការបញ្ជាពីអ្នកបើកបរ។

ទោះបីជាក្រុមហ៊ុនផលិតរថយន្តទាំងអស់មិនមានភាពភ្ញាក់ផ្អើលនៃបច្ចេកវិទ្យាបើកបរដោយស្វ័យប្រវត្តិក៏ដោយ ក៏ក្រុមហ៊ុន​ Waymo ដែលជាក្រុមហ៊ុនអភិវឌ្ឍបច្ចេកវិទ្យាបើកបរដោយស្វ័យប្រវត្តិនៅសហរដ្ឋអាមេរិកដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Alphabet Corporation របស់ Google មានមោទកភាពដែលទទួលបានជោគជ័យក្នុងការអភិវឌ្ឍនៃបច្ចេកវិទ្យាកម្រិតទី៤ និងកំពុងដំឡើងទៅដល់កម្រិតទី៥ផងដែរ។

ទោះជាយ៉ាងណាក៏ដោយ ការបើកបរដោយខ្លួនឯងកម្រិតទី ៤ គឺមានដែនកំនត់នៅក្នុងប្រទេសជប៉ុន ដែលធ្វើឱ្យកម្រិត ២ និង ៣ ជាការផ្តោតសំខាន់ក្នុងការអភិវឌ្ឍន៍ម៉ូដែលនៅទីនោះ។ យោងតាមវិទ្យាស្ថានស្រាវជ្រាវ Yano នៅទីក្រុងតូក្យូ នៅឆ្នាំ ២០៣០ ៦២% នៃរថយន្តដែលបើកបរដោយខ្លួនឯងនៅក្នុងប្រទេសជប៉ុននឹងសម្រេចបាននៅប្រព័ន្ធបើកបរដោយខ្លួនឯងកម្រិត ២ ។

ក្នុងឆ្នាំនេះក្រុមហ៊ុន Toyota នឹងបំពាក់ជាមួយបច្ចេកវិទ្យាបើកបរដោយស្វ័យប្រវត្តិកម្រិត២ លើម៉ូដែល Crown ដ៏ទំនើបរបស់ខ្លួន ។ ខណៈបច្ចុប្បន្ននេះ បច្ចេកវិទ្យាគឹមានប្រើតែនៅលើរថយន្តដើរដោយថាមពលអាគុយ Lexus និង Toyota Mirai Premium sedan ប៉ុណ្ណោះ ។ ក្នុងនោះក្រុមហ៊ុនក៏មានគម្រោងបន្ថែមបច្ចេកវិទ្យានេះទៅលើម៉ូដែល mid-range ដូចជា Corolla ផងដែរ ។

ក្រុមហ៊ុន Mazda កំពុងផ្តល់នៅការបើកបរដោយស្វ័យប្រវត្តិ​កម្រិត២ និង ៣ នៅក្នុងរថយន្តប្រភេទ SUV ខ្នាតកណ្តាល និង Sedan របស់ខ្លួនផងដែរក្នុងឆ្នាំនេះ ។ ស្រដៀងគ្នានេះដែរ ក្រុមហ៊ុន Subaru បានប្រកាសម៉ូដែលទាំងអស់ដែលបានលក់ក្នុងពិភពលោកនឹងមានប្រព័ន្ធបើកបរដោយស្វ័យប្រវតិ្តកម្រិត២ ជាមួយល្បឿនដល់ ៥០ គីឡូម៉ែត្រ/ម៉ោង ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+