ផ្ទាំងផ្សាយពាណិជ្ជកម្ម

ណែនាំឲ្យស្គាល់ឡាន SUV ទាំង ១០ម៉ូដែល ល្អបំផុតសម្រាប់ការអូសសណ្តោង

មនុស្សជាច្រើនចាប់អារម្មណ៍លើរថយន្តប្រភេទ Crossover និង SUV ក៏ដោយសារតែពួកវាអាចផ្ទុកអ្នកដំណើរបានច្រើន កាប៊ីនខាងក្នុងធំទូលាយ អាចដាក់អីវ៉ាន់បានច្រើន ហើយជួនកាលអាចអូសសណ្តោងបានទៀតផង។

នៅក្នុងថ្ងៃនេះ យើងនឹងណែនាំឲ្យប្រិយមិត្តស្គាល់នូវរថយន្ត SUV ទាំង ១០ ម៉ូដែល ល្អបំផុតសម្រាប់ការអុសសណ្តោង។

១) Jeep Renegade អាចអូសសណ្តោងបានទម្ងន់ ៩០០ គីឡូក្រាម ហើយមានតម្លៃ ២២ ៨៥០ ដុល្លារ (តម្លៃនៅបរទេស)

២) Nissan Pathfinder អាចអូសសណ្តោងបានទម្ងន់ ២ ៧០០ គីឡូក្រាម ហើយមានតម្លៃ ៣៣ ៤១០ ដុល្លារ (តម្លៃនៅបរទេស)

៣) Dodge Durango អាចអូសសណ្តោងបានទម្ងន់ ៣ ៣០០ គីឡូក្រាម ហើយមានតម្លៃ ៣១ ៧៦៥ ដុល្លារ (តម្លៃនៅបរទេស)

៤) Jeep Wagoneer អាចអូសសណ្តោងបានទម្ងន់ ៤ ៥០០ គីឡូក្រាម ហើយមានតម្លៃ ៨៦ ៩៩៥ ដុល្លារ (តម្លៃនៅបរទេស)

៥) Land Rover Defender អាចអូសសណ្តោងបានទម្ងន់ ៣ ៥០០ គីឡូក្រាម ហើយមានតម្លៃ ៤៧ ៧០០ ដុល្លារ (តម្លៃនៅបរទេស)

៦) Lincoln Navigator អាចអូសសណ្តោងបានទម្ងន់ ៣ ៩០០ គីឡូក្រាម ហើយមានតម្លៃ ៧៧ ០០០ ដុល្លារ (តម្លៃនៅបរទេស)

៧) Porsche Macan អាចអូសសណ្តោងបានទម្ងន់ ២ ០០០ គីឡូក្រាម ហើយមានតម្លៃ ៥៤ ៩០០ ដុល្លារ (តម្លៃនៅបរទេស)

៨) Audi SQ7 / SQ8 / RS Q8 អាចអូសសណ្តោងបានទម្ងន់ ៣ ៥០០ គីឡូក្រាម ហើយមានតម្លៃ ៨៥ ០០០ ដុល្លារ (តម្លៃនៅបរទេស)

៩) BMW iX អាចអូសសណ្តោងបានទម្ងន់ ២ ៥០០ គីឡូក្រាម ហើយមានតម្លៃ ៨៤ ១៩៥ ដុល្លារ (តម្លៃនៅបរទេស)

១០) Rivian R1S អាចអូសសណ្តោងបានទម្ងន់ ៣ ១០០ គីឡូក្រាម ហើយមានតម្លៃ ៧៥ ៥០០ ដុល្លារ (តម្លៃនៅបរទេស)

ផ្ទាំងផ្សាយពាណិជ្ជកម្ម

XPeng លក់រថយន្តអគ្គិសនីបានជិត ១០ម៉ឺនគ្រឿង ក្នុងឆ្នាំ២០២១

XPeng គឺជាក្រុមហ៊ុនផលិតរថយន្តរបស់ប្រទេសចិន ដែលកំពុងទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំង ជាក់ស្តែងចំនួនលក់នៅក្នុងខែធ្នូនេះ ក្រុមហ៊ុននេះលក់បានរហូតទៅដល់ចំនួន ១៦ ០០០គ្រឿង (កើនឡើងចំនួន ១៨១ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ) ដែលច្រើនជាងខែវិច្ឆិកាដែលលក់បានចំនួន ១៥ ៦១៣គ្រឿង ហើយបើគិតចាប់ពីខែមករា ដល់ខែធ្នូ ឆ្នាំ២០២១នេះ XPeng លក់បានរថយន្តសរុប ៩៨ ០០០គ្រឿង។

ក្រុមហ៊ុនបាននិយាយថា លទ្ធផលបានបង្ហាញពីសន្ទុះអាជីវកម្មដ៏រឹងមាំ និងសមត្ថភាពក្នុងការចរាចរណ៍រថយន្តអគ្គិសនីទូទាំងប្រទេស និងជាសកល។ ក្នុងនោះផងដែរ ចំនួនលក់សរុបទាំង ៩៨ ០០០គ្រឿង មានការចូលរួមពី៖

  • រថយន្ត XPeng P7 ជាម៉ូឌែលមួយដែលមានការលក់ដាច់បំផុត ដោយមានចំនួន ៦០ ៥៦៩គ្រឿង កើនឡើង ៣០២ភាគរយ
  • រថយន្ត XPeng G3/G3i មានចំនួន ២៩ ៧២១ កើនឡើងចំនួន ១៤៨ភាគរយ
  • រថយន្តម៉ូឌែលថ្មី XPeng P5 មានចំនួន ៧ ៨៥៦៥គ្រឿង

ជាក់ស្តែង XPeng បានបន្តពង្រីកបណ្តាញរបស់ខ្លួនយ៉ាងឆាប់រហ័សនៅក្នុងប្រទេសចិនជាមួយនឹងស្ថានីយសាកអាគុយចំនួន ៦៦១ នៅក្នុងទីក្រុងចំនួន ២២៨ និងកន្លែងចែកចាយចំនួន ៣១១ ជាមួយនឹងទីក្រុងចំនួន ១២១ ដែលដំណើរការនៅចុងឆ្នាំ ២០២១៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Tesla ហៅឡាន Model 3 និង Model S ជិត ៥០ម៉ឺនគ្រឿង ត្រលប់ទៅវិញ

ក្រុមហ៊ុនផលិតរថយន្តរបស់សហហរដ្ឋអាមេរិច Tesla បានធ្វើការហៅរថយន្តរបស់ខ្លួនចំនួន ៤៧៥ ០០០គ្រឿង ដែលរួមមានរថយន្ត Tesla Model 3 និង Tesla Model S ត្រឡប់ទៅវិញ ដោយសារតែមានបញ្ហាទៅលើកាំមេរ៉ាមើលក្រោយ និងគម្របឃ្លុបដាក់ឥវ៉ាន់នៅផ្នែកខាងមុខ។

យោងតាមឯកសារផ្លូវការចេញពី NHTSA បានបង្ហាញថារថយន្ត Model 3 ដែលមានបញ្ហាទៅលើកាំមេរ៉ាមើលក្រោយ មានចំនួន ៣៥៦ ៣០៩គ្រឿង ដោយត្រូវបានផលិតឡើងនៅចន្លោះថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ២០១៧ ដល់ថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ២០២០។ ចំណែកឯរថយន្ត Model S មានបញ្ហាទៅលើគម្របឃ្លុបដាក់ឥវ៉ាន់នៅផ្នែកខាងមុខមានចំនួន ១១៩ ០០៩គ្រឿង ព្រមទាំងផលិតឡើងនៅចន្លោះថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ២០១៤ និងថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ២០២១។ ហើយបើតាមការប៉ាន់ស្មានសម្រាប់រថយន្តដែលអាចមានបញ្ហាកើតឡើងគឺមានចំនួន ១ភាគរយសម្រាប់ Model 3 និង ១៤ភាគរយ សម្រាប់ Model S។

ចំពោះបញ្ហាទៅលើ Tesla Model 3 បណ្តាលមកពីខ្សែ Coaxial របស់កាមេរ៉ាខាងក្រោយអាចរងផលប៉ះពាល់រាល់ពេលដែលឃ្លុបត្រូវបានបើក ឬបិទ ដែលប៉ះពាល់ដល់រូបភាពបង្ហាញនៅអេក្រង់ខាងមុខ។ ចំណែក Tesla Model S មានបញ្ហាទៅលលគម្របនៃឃ្លុបអាចបើកដោយគ្មានសញ្ញាព្រមាន ដែលអាចធ្វើអោយបិទបាំងអ្នកបើកបរពីការមើលផ្លូវ ដែលនាំអោយមានហានិភ័យកើតឡើង។

ក្រុមហ៊ុន Tesla នឹងផ្តល់នូវសេវាកម្មដោយមិនគិតថ្លៃ បន្ទាប់ពីបានជូនដំណឹងដល់ម្ចាស់យានយន្តដែលរងផលប៉ះពាល់តាមរយៈ Mail ដែលចាប់ផ្តើមពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ ២០២២៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មកស្គាល់ឡានទាំង ១០ ម៉ូដែល ឌីហ្សាញរូបរាងបែបជ្រុងៗ តែគួរឲ្យចាប់អារម្មណ៍បំផុត

Aerodynamics ឬយើងហៅថា កម្រិតមុជខ្យល់ និង រូបរាងជ្រុង គឺមិនស៊ីជាមួយគ្នានោះទេ ព្រោះថាវាពិបាកនឹងមុជខ្យល់។ ទោះបីជាយ៉ាងណាក៏ដោយ ក្រុមហ៊ុនផលិតរថយន្តជាច្រើន នៅតែបន្តឌីហ្សាញរូបរាងរថយន្តរបស់ខ្លួនបែបជ្រុងៗ។

នៅក្នុងថ្ងៃនេះ យើងនឹងណែនាំប្រិយមិត្តឲ្យបានស្គាល់នូវ រថយន្តទាំង ១០ ម៉ូដែល ឌីហ្សាញរូបរាងបែបជ្រុងៗ តែគួរឲ្យចាប់អារម្មណ៍បំផុត។

១) Mercedes-Benz G-Class មានតម្លៃចាប់ពី ១៣១ ៧៥០ ដុល្លារ (តម្លៃនៅបរទេស)

២) Jeep Wrangler មានតម្លៃចាប់ពី ២៨ ៤៧៥ ដុល្លារ (តម្លៃនៅបរទេស)

៣) Ford Bronco / Bronco Sport មានតម្លៃចាប់ពី ២៨ ៥០០ ដុល្លារ (តម្លៃនៅបរទេស)

៤) Land Rover Defender មានតម្លៃចាប់ពី ៤៧ ៧០០ ដុល្លារ (តម្លៃនៅបរទេស)

៥) Chrysler 300 មានតម្លៃចាប់ពី ៣០ ៤៤៥ ដុល្លារ (តម្លៃនៅបរទេស)

៦) GMC Yukon, Chevrolet Tahoe / Suburban មានតម្លៃចាប់ពី ៤៩ ០០០ ដុល្លារ (តម្លៃនៅបរទេស)

៧) Rivian R1S មានតម្លៃចាប់ពី ៧៥ ៥០០ ដុល្លារ (តម្លៃនៅបរទេស)

៨) Jeep Renegade មានតម្លៃចាប់ពី ២២ ៨៥០ ដុល្លារ (តម្លៃនៅបរទេស)

៩) Kia Soul មានតម្លៃចាប់ពី ១៧ ៥៩០ ដុល្លារ (តម្លៃនៅបរទេស)

១០) Toyota 4Runner មានតម្លៃចាប់ពី ៣៧ ៣០៥ ដុល្លារ (តម្លៃនៅបរទេស)

ផ្ទាំងផ្សាយពាណិជ្ជកម្ម

កូនឡានអគ្គិសនីថ្មី ត្រៀមចេញលក់លើទីផ្សារតម្លៃប្រមាណ ៥ពាន់ដុល្លារ

ដោយឃើញជោគជ័យរថយន្តអគ្គិសនីខ្នាតតូច Wuling HongGuang Mini EV ដែលជារថយន្តអគ្គិសនីលក់ដាច់ជាងគេនៅប្រទេសចិន ក្រុមហ៊ុន Dongfeng បានប្រកាសចេញរថយន្តអគ្គិសនីខ្នាតតូចមួយដែរ ដែលជាម៉ូដែល FenGuang Mini EV មានរូបរាងស្រដៀងនឹងរថយន្ត HongGuang Mini EV ដែរ។

Dongfeng FenGuang Mini EV មានប្រើប្រាស់​រចនាបថបែបជ្រុងៗ ដែលមានប្រវែងសរុប ២៩៩៥ម.ម ទទឹងសុរប ១៤៩៥ម.ម កម្ពស់ ១៦៤០ម.ម និងប្រវែងពីកង់មុខទៅកង់ក្រោយគឺ ១៩៦០ម.ម ហាក់វែងជារថយន្ត HongGuang Mini EV ដែលជាគូប្រជែង។

រថយន្តនេះដែរមានប្រើប្រាស់ម៉ូទ័រអគ្គិសនីមួយដែលអាចផលិតកម្លាំងបាន៣៤សេះ ដែលល្មមគ្រប់គ្រាន់សម្រាប់ការបើកបរក្នុងក្រុង ហើយកម្លាំងនេះដែរគឺខ្លាំងជាងរថយន្តគូប្រជែងដែលមានកម្លាំងត្រឹម ២៧សេះ។ យ៉ាងណាក្ដីទាក់ទងនឹងទំហំអាគុយ និងរយៈចម្ងាយបើកបរ នៅមិនទាន់ដឹងនៅឡើយទេ។

មួយវិញទៀត ទាក់ទងនឹងតម្លៃក៏មិនទាន់បានប្រកាសចេញដែរ ប៉ុន្តែរំពឹងថានឹងមានតម្លៃធូរថ្លៃ អាចប្រមាណខ្ទង់ ៥០០០ដុល្លារ ដើម្បីអាចប្រកួតប្រជែងនឹងរថយន្ត Wuling Hongguang Mini EV ក៏ដូចជាកូនរថយន្តអគ្គិសនីដទៃទៀត ខណៈដែលរថយន្តនេះរំពឹងថានឹងចេញលក់នៅអំឡុងឆមាសដំបូងនៃឆ្នាំ២០២២៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Hyundai គ្រោងចំនាយប្រាក់ ១,១ពាន់លានដុល្លារ ក្នុងការប្រែក្លាយកាកសំណល់ប្លាស្ទិកទៅជាអ៊ីដ្រូសែន

[បរទេស] ក្រុមហ៊ុន Hyundai កំពុងតែសម្លឹងឆ្ពោះទៅរកធម្មជាតិបៃតងដោយផលិតរថយន្តដែលគ្មានការបំភាយឧស្ម័ន។ ខណៈពេលដែលក្រុមហ៊ុនកូរ៉េផ្តល់ជម្រើសអគ្គិសនីដូចជា Ioniq 5 ថ្មី ពិតជាចង់ធ្វើឱ្យរថយន្តដើរដោយថាមពលអ៊ីដ្រូសែនមួយផ្សេងទៀត។

ថ្មីៗនេះក្រុមហ៊ុនបានប្រកាសពីការវិនិយោគទឹកប្រាក់ចំនួន ១,១ ពាន់លានដុល្លារលើអ៊ីដ្រូសែន ទៅក្នុងរោងចក្រកោសិកាឥន្ធនៈថ្មីចំនួន ២នៅក្នុងប្រទេសកូរ៉េខាងត្បូង ខណៈពេលបច្ចុប្បន្ននេះ Hyundai លក់តែរថយន្តដែលដើរដោយថាមពលអ៊ីដ្រូសែនមួយម៉ូឌែលប៉ុណ្ណោះគឺ Nexo ប៉ុន្តែវានឹងផ្លាស់ប្តូរក្នុងពេលឆាប់ៗនេះ នៅពេលដែលក្រុមហ៊ុនដាក់បង្ហាញម៉ាកយីហោ HTWOថ្មី ដែលផ្តោតទៅលើថាមពលអ៊ីដ្រូហ្សែន។

ក្នុងនោះផងដែរ ផ្នែកមួយនៃនៃគោលបំណងក្នុងការគ្រប់គ្រងទៅលើថាមពលអ៊ីដ្រូហ្សែន ក្រុមហ៊ុននឹងចំនាយប្រាក់ ៣៣៧ លានដុល្លារ ទៅក្នុងគម្រោងនៃការបំលែងកាកសំណល់ប្លាស្ចិកទៅជាអ៊ីដ្រូសែន ដោយការប្រើវិធី Pyrolysis និង gasification។

ក្នុង​ករណី​នេះ កាក​សំណល់​ប្លា​ស្ទិ​ក​បាន​បំប្លែង​ទៅជា​ឧស្ម័ន​អ៊ីដ្រូសែន ដោយផលិតផលអ៊ីដ្រូសែននឹងត្រូវបានប្រើនៅក្នុងការផលិតថាមពលរួម hydrogen-LNG​ co-firing, ការផលិតថាមពលកោសិកាឥន្ធនៈអ៊ីដ្រូសែន ហើយជាការពិតណាស់នៅក្នុងឧស្សាហកម្មរថយន្តសម្រាប់រថយន្តដើរដោយអ៊ីដ្រូសែនរបស់ក្រុមហ៊ុន។

ការវិនិយោគដ៏ធំនេះគឺគ្រាន់តែជាជំហានមួយបន្ថែមទៀតនៅក្នុងផែនការរបស់ក្រុមហ៊ុន Hyundai ដើម្បីក្លាយខ្លួនក្រុមហ៊ុនផលិតរថយន្តប្រភេទកាបូនអព្យាក្រឹតពេញលេញ ហើយក្រុមហ៊ុនគ្រោងនឹងចាប់ផ្តើមការងារលើរោងចក្រថ្មីនេះនៅឆមាសទីមួយនៃឆ្នាំ២០២២ ដោយការផលិតអ៊ីដ្រូសែននឹងចាប់ផ្តើមក្នុងឆ្នាំ ២០២៤ ។ កាបូនឌីអុកស៊ីតដែលផលិតដោយរោងចក្រនេះ ក្រុមហ៊ុន Hyundai កំពុងបង្កើតប្រព័ន្ធ Metal-CO2 ដើម្បីស្រូបយកការបំភាយឧស្ម័នដែលបង្កគ្រោះថ្នាក់ផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

BYD ប្រកាសចេញឡាន Destroyer 05 បំពាក់ដោយម៉ាស៊ីន Plug-in Hybrid

[ទីផ្សារបរទេស] បន្ទាប់ពីការតាំងពិព័រណ៍រថយន្តនៅ Guangzhou Auto Show កាលពីខែវិច្ឆិកាកន្លងទៅនេះ ក្រុមហ៊ុនរថយន្តចិន BYD បានបញ្ចេញនូវម៉ូឌែល Destroyer 05 ប្រភេទ​ Sedan ប្រើប្រាស់ម៉ាស៊ីន Plug-in Hybrid ។

សម្រាប់រថយន្ត BYD Destroyer 05 មានទំហំប្រវែង ៤ ៧៨០ មម, ទទឹង ១ ៨៣៧ មម និងកំពស់ ១៤៩៥ មម និងគម្លាតកង់មុខ-ក្រោយ ២ ៧១៨ មម ។ បន្ថែមពីនេះការ​រចនា​ផ្នែក​ខាង​ក្រៅ​គឺបំពាក់ចង្កៀង LED ស្តើង និង​ប៉ាណាដ៏​ធំ​គ្រប​ដណ្ដប់​លើ​កាង​មុខ​។

វាបានបំពាក់ដោយអេក្រង់ទំហំ ១៥,៦ អ៊ីង, កុងទ័រឌីជីថល ទំហំ ៨,៨ អ៊ីង, ប៊ូតុងចំកណ្តាលសម្រាប់បញ្ជា, ដៃចង្កូតមានទ្បូហ្គូ BYD និងកន្លែងសាក២ ។

រថយន្ត BYD Destroyer 05 បំពាក់ដោយជម្រើសម៉ាស៊ីនសាំង Plug-in Hybrid ចំណុះ ១,៥ លីត្រ ផលិតកម្លាំង ១០៩សេះ ជាមួយនឹងម៉ូទ័រមួយ និងជម្រើសម៉ូទ័រ២ ផលិតកម្លាំង ១៧៧ សេះឬ ១៩៤ សេះ។ បន្ថែមពីនេះវាបានបំពាក់អាគុយដែលប្រភេទទំហំតូចអាចបើកជិះបានចម្ងាយ ៥៥ គីឡូម៉ែត្រ ខណៈអាគុយធំអាចជិះបានចម្ងាយ ១២០ គីឡូម៉ែត្រ។

យ៉ាងណាមិញចំពោះតម្លៃរថយន្ត BYD Destroyer 05 មិនទាន់ប្រកាសនៅទ្បើយទេ ប៉ុន្តែមានរបាយការណ៍ពីប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបង្ហាញថាវានឹងមានតម្លៃចាប់ ១៩ ០០០ ដុល្លារ ដល់ ២៤ ០០០៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ដោយសារសៀវភៅកាតាឡុក​ Ford ត្រូវបាន ACCC ពិន័យទឹកប្រាក់ខ្ទង់ ៤​ មុឺនដុល្លារ

[បរទេស] គណៈកម្មការ ACCC ដែលជាអ្នកឃ្លាំមើលអ្នកប្រើប្រាស់កំពូលរបស់ប្រទេសបានផាកពិន័យក្រុមហ៊ុន Ford ក្នុងប្រទេសអូស្តា្រលីចំនួន ៣៨,៥១១ ដុល្លារ ដោយសារសៀវកាតាឡុកដែលមានព័ត៌មានមិនត្រឹមត្រូវ និងត្រូវបានចោទប្រកាន់ថាបានបំភាន់អតិថិជន ប៉ុន្តែនោះគ្រាន់តែជាការចាប់ផ្តើមប៉ុណ្ណោះ។

ACCC ចោទប្រកាន់ថា សៀវភៅកាតាឡុកបានអះអាងមិនពិតថា Mach 1 អាចប្រើបានជាមួយ sensor​ ចតរថយន្តខាងក្រោយ ចង្កៀងកាត់អ័ព្ទ LED កម្រាល Mustang Mach 1 ភ្លើងលំអខាងក្នុងរថយន្ត និង Torsen limited-slip differential និងលក្ខណៈពិសេសមួយចំនួនទៀត ដែលលក្ខណៈពិសេសទាំងនេះគឺមិនមានពិតលើរថយន្ត Mach 1 ដែលលក់នៅអូស្ត្រាលីនោះទេ ពោលគឺមានសម្រាប់តែនៅទីផ្សារអាមេរិកខាងជើងប៉ុណ្ណោះ។

បន្ថែមពីលើការពិន័យ Ford បានយល់ព្រមបង់ប្រាក់ទៅ ACCC ខ្លួននឹងចាប់ផ្តើមផ្តល់សំណងប្រសើរឡើងដល់អ្នកប្រើប្រាស់ដែលបានទិញរថយន្ត Mustang Mach 1 ។ យុទ្ធនាការនេះនឹងធ្វើឱ្យក្រុមហ៊ុនផលិតរថយន្តចំណាយប្រាក់ប្រហែល ៣.២៧ លានដុល្លារ ។

ដើម្បីជាការប៉ះប៉ូវដល់អតិថិជនដែលបានទិញរថយន្ត Mustang Mach 1 មុនថ្ងៃទី ១៧ ខែសីហា នឹងត្រូវបានផ្តល់ជូនជម្រើស១ ក្នុងចំណោមជម្រើស២ ដោយពួកគេអាចប្រគល់យានយន្តរបស់ពួកគេមកវិញជាមួយការសងប្រាក់វិញពេញលេញ ឬទទួលបានសំណងចំនួន ៥,៤០០ ដុល្លារ ក៏ដូចជាសេវាកម្មឥតគិតថ្លៃរយៈពេល ៣ឆ្នាំ និងបទពិសោធន៍មួយថ្ងៃនៅក្នុងព្រឹត្តិការណ៍ Supercars ដែលមានលក្ខណៈពិសេស ក្នុងចំណោមរបស់ផ្សេងទៀត ការចូលទស្សនាដោយឥតគិតថ្លៃក្នុងព្រឹត្តិការណ៍ និងការជិះក្នុងកម្មវិធីរថយន្តប្រណាំងរបស់Ford ជាដើម។

ខណៈដែរអតិថិជនដែលបានទិញយានយន្តរបស់ពួកគេបន្ទាប់ពីថ្ងៃទី ១៦ ខែសីហា ឆ្នាំ ២០២១ មិនអាចប្រគល់យានយន្តរបស់ពួកគេមកវិញសម្រាប់ការសងប្រាក់វិញពេញលេញទេ ប៉ុន្តែត្រូវបានផ្តល់សំណងចំនួន ៥,៤០០ ដុល្លារ ជាសំណង សេវាកម្ម និងថ្ងៃតាមដាន ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្ត Minivan ផលិតសម្រាប់ទីផ្សារប្រទេសចិន ដាក់លក់ក្នុងតម្លៃខ្ទង់ ៤ម៉ឺនដុល្លារ

កាលពីថ្ងៃទី៣០ កន្លងទៅនេះ ក្រុមហ៊ុនផលិតរថយន្ត Honda បានធ្វើការប្រកាសអំពីតម្លៃផ្លូវការនៃរថយន្ត Honda Elyson Hybrid នៅក្នុងប្រទេសចិន ជាមួយជម្រើស ៤ម៉ូឌែល ដែលមានតម្លៃចាប់ពី ៤៣ ៨៩៩ដុល្លារ ដល់ ៥២ ០៥៧ដុល្លារ។

រថយន្ត Honda Elyson Hybrid ត្រូវបានផលិតឡើងសម្រាប់ទីផ្សារប្រទេសចិន ជាមួយការផលិតឡើងដោយផ្អែកលើរថយន្ត Honda Odyssey ដោយមានប្រវែងសរុប ៤ ៩៥១មម ទទឹង ១ ៨៤២មម កម្ពស់​១ ៧១១មម និងប្រវែងគម្លាតកង់ ២ ៩០០មម។

បន្ថែមពីនេះ ផ្នែកខាងក្នុងនៃរថយន្ត វាត្រូវបានប្រើសប្រាស់ជាមួយពណ៌ខ្មៅ(black tone) បានបំពាក់មកជាមួយ Console ខាងមុខឌីស្សាញថ្មី, អេក្រង់ LCD បង្ហាញព័ត៌មានទំហំ ៧អ៊ីញ, អេក្រង់កម្សាន្តទំហំ ១០,០១អ៊ីញ ភ្ជាប់ជាមួយ Honda CONNECT 3.0, ប្រព័ន្ធបំពងសម្លេង Hi-Fi, កៅអីពណ៌ក្រហមចំនួន ៧ និងម៉ាស៊ីនត្រជាក់អូតូ។

រថយន្ត Honda Elyson ជំនាន់ទី៣ ថ្មី ដំណើរការដោយម៉ាស៊ីន Hybrid ចំណុះ ២,០លីត្រ ផ្គួបជាមួយម៉ូទ័រអគ្គិសនី ដែលអាចផលិតកម្លាំងសរុបបាន ២១៥សេះ និងកម្លាំងបង្វិល ៣១៥ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខ E-CVT។

បន្ថែមពីនេះ វាក៏បានបំពាក់មកជាមួយប្រព័ន្ធជំនួយការបើកបរដូចជា៖ Cruise control , Lane Departure Warning System, Lane Keeping Assist System, Pre-collision warning system, Anti-collision braking system, Alert and assistance systems when the vehicle leaves the RDM lane និង Traffic Sign Recognition System៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

BMW និង Mercedes ក៏ដកខ្លួនពីកម្មវិធី CES ដែរ

ក្រុមហ៊ុន BMW និង Mercedes បានក្លាយជាក្រុមហ៊ុនរថយន្តបន្ថែមទៀតដែលបានសម្រេចចិត្តដកខ្លួនចេញពីកម្មវិធីតាំងបង្ហាញផលិតផលបច្ចេកវិទ្យា CES ឆ្នាំក្រោយនេះ។

ក្នុងសេចក្ដីថ្លែងការណ៍ BMW បាននិយាយថាពួកគេនឹងផ្ទេររាល់ផែនការផ្សព្វផ្សាយទាំងអស់សម្រាប់កម្មវិធី CES ទៅកាន់កម្មវិធីផ្សាយផ្ទាល់បែបឌីជីថលសុទ្ធ ដែលនឹងផ្សាយចេញពីប្រទេសអាល្លឺម៉ង់ នៅថ្ងៃទី៥ ខែមករា។ BMW បាននិយាយថា​ការ​ផ្សាយផ្ទាល់នេះនឹងមានបង្ហាញអំពីរូបរាងរថយន្ត iX M60 រួមជាមួយការសហការ​ជាមួយសិល្បករ​ដ៏ល្បីក្នុងពិភពលោកថែមទៀតផង។

ក្រៅពី BMW ក្រុមហ៊ុន Mercedes ក៏បានរំសាយចោលការចូលរួមកម្មវិធី CES ផងដែរ ដោយ​លើកឡើងថាពួកគេ​គិតគូរជាចម្បងពីសុខភាព សុវត្ថិភាពអតិថិជន ដៃគូពាណិជ្ជកម្ម បុគ្គលិក និងភ្ញៀវដែលចូលរួម។

កន្លងមកនេះមានក្រុមហ៊ុនជាច្រើនហើយដែលបានដកខ្លួនចេញពីកម្មវិធី CES ដែលរួមមាន GM, Waymo, Amazon, AMD, Intel និង Microsoft ផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+