ផ្ទាំងផ្សាយពាណិជ្ជកម្ម

លេចលឺដំណឹង Lexus TX ឡានកៅអីបីជួរថ្មី ផលិតប្រើគ្រោងឆ្អឹង Toyota Highlander

កាលពីថ្មីៗកន្លងទៅ Toyota និង Lexus បានរួមគ្នាបានបង្ហាញចរថយន្តអគ្គិសនីសុរបចំនួន១៥ម៉ូដែលផ្សេងៗគ្នា ដែលវាគឺជាផ្នែកមួយនៃផែនការរបស់ Toyota ក្នុងការប្រកាសចេញរថយន្តអគ្គិសនីចំនួន៣០ចាប់ពីពេលនេះ រហូតដល់អំឡុងឆ្នាំ២០៣០។ បន្ថែមពីនេះ Lexus នឹងនៅតែបន្តប្រកាសចេញរថយន្តប្រើម៉ាស៊ីនពីស្តុងថ្មី ហើយក្នុងនោះលេចលឺថាមានរថយន្តម៉ូដែល Lexus TX ជារថយន្ត SUV កៅអីបីជួរថ្មី។

តាមការចុះផ្សាយរបស់ទស្សនាវដ្ដី Mag X បានឲ្យដឹងថារថយន្ត Lexus TX នេះនឹងបង្ហាញវត្តមាននៅក្នុងឆ្នាំ២០២៣ ដែលវានឹងផលិតឡើងដោយប្រើប្រាស់គ្រោងឆ្អឹង TNGA-K ដូចដែលមានប្រើលើរថយន្ត Toyota Highlander, Harrier និង RAV4 ដែរ។

ប្រភពខាងលើបានព្យារកណ៍ថារថយន្ត SUV កៅអីបីជួរនេះនឹងមានប្រវែង ៥០៣០ម.ម មានទទឹង ១៩៣៥ម.ម និងមានកម្ពស់ ១៧២៥ម.ម។ រថយន្តនេះដែរនឹងមានចែកចេញជាពីរប្រភេទគឺ TX 350 និង TX 500h ដែលជាប្រភេទធម្មតា និងជាប្រភេទ Hybrid ផងដែរ។

នៅពេលដែលចេញមុខលើទីផ្សារ រថយន្ត Lexus TX អាចនឹងប្រកួតប្រជែងជាមួយ Infiniti QX60, Cadillac XT6 និង Lincoln Aviator ជាដើម៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មិនទាន់អីផង CEO របស់ក្រុមហ៊ុនឡានវៀតណាម ប្រកាសសុំលាលែងបាត់!

ក្រុមហ៊ុនរថយន្តវៀតណាម VinFast គ្រោងនឹងប្រកាសចេញរថយន្តអគ្គិសនីចំនួនបីម៉ូដែលនៅក្នុងកម្មវិធី CES ឆ្នាំក្រោយនេះ ដោយមិនមានវត្តមានរបស់លោក Michael Lohscheller ព្រោះថាលោកបានសម្រេចលាលែងពីតំណែងក្រោមហេតុផលផ្ទាល់ខ្លួន។

ដំណឹងនេះជាដំណឹងគួរឲ្យភ្ញាក់ផ្អើលដែរ ព្រោះថាលោក Michael Lohscheller បានចាត់តាំងជានាយកប្រតិបត្តិក្រុមហ៊ុនកាលពីខែកក្កដា ជាមួយគោលដៅផ្លាស់ប្ដូរក្រុមហ៊ុន VinFast ទៅជាក្រុមហ៊ុនរថយន្តអគ្គិសនីលំដាប់សកលលោក។

តំណែងរបស់លោក Michael Lohscheller នឹងត្រូវចូលមកជំនួសដោយអនុប្រធាន VinFast ឈ្មោះ Le Thi Thu Thuy ដែលលោកស្រីក៏នឹងបន្តកាន់កាប់តំណែងចាស់ក្នុងពេលតែមួយផងដែរ។ VinFast និយាយថាអនុប្រធានរូបនេះនឹងទទួលខុសត្រូវលើអាជីវកម្មរបស់ VinFast ដែលមានលើទីផ្សារបច្ចុប្បន្ន រួមទាំងការដាក់ចេញផែនការពង្រីកទៅកាន់ទីផ្សារដទៃផងដែរ។

គេមិនច្បាស់ថាការផ្លាស់ប្ដូរនេះ នឹងនាំឲ្យមានការផ្លាស់ប្ដូរផែនការរបស់ក្រុមហ៊ុនឬយ៉ាងណានោះទេ ប៉ុន្តែ VinFast គ្រោងប្រកាសចេញរថយន្តអគ្គិសនីប្រភេទ A, B និង C នាខែក្រោយនេះ ខណៈដែលដំណឹងខ្លះៗអំពីរថយន្តថ្មីទាំងបីនៅមិនទាន់ដឹងនៅឡើយទេ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota Hilux ម៉ូដែលឆ្នាំ ១៩៩៣ ប្រើបានចម្ងាយ ១៥១ គីឡូម៉ែត្រ ដាក់ដេញថ្លៃចាប់ពី ៦មុឺនដុល្លារ ឡើងទៅ

[ទីផ្សាររថយន្តបរទេស] រថយន្ត Toyota Hilux ម៉ូដែលឆ្នាំ ១៩៩៣ នេះ ដែលបើកបរបានត្រឹមតែ ១៥១ គីឡូម៉ែត្រ នឹងត្រូវដាក់លក់ដេញថ្លៃនៅសហរដ្ឋអាមេរិក សម្រាប់ម្ចាស់ដែលសក្តានុពល ក្នុងនោះគេ​រំពឹង​ថា​តម្លៃ​ដេញថ្លៃ​មិន​តិច​ជាង​ ៥៩,៦៣៨ ដុល្លារឡើយ ។

ទោះបីជា Toyota Hilux នេះ ត្រូវបានគេស្គាល់ថា Toyota Deluxe Pickup នៅសហរដ្ឋអាមេរិក មានអាយុ ២៨ឆ្នាំក៏ដោយ ប៉ុន្តែម្ចាស់ដើមប្រើប្រាស់ត្រឹមតែ ១៥១ គីឡូម៉ែត្រ ឬ​អាច​និយាយ​បាន​ថា​វា​ស្ទើរតែ​មិន​ដែល​យក​មក​ប្រើប្រាស់​ទាល់តែ​សោះ ធ្វើ​ឱ្យ​ផ្នែក​ខាងក្រៅ និង​ខាងក្នុង​របស់​រថយន្ត​នេះ​មើលទៅ​ដូច​ជា​ថ្មី​ដូច​ជា​វា​ទើ​បចេញពីការបកកេះអញ្ចឹង​។

ថ្មីៗនេះ ក្រុមហ៊ុនដេញថ្លៃ Mecum Auctions នឹងដាក់រថយន្តនេះសម្រាប់ការដេញថ្លៃនៅចន្លោះថ្ងៃទី ៦ ដល់ ១៦ ខែមករា ឆ្នាំ ២០២២ នៅរដ្ឋ Florida សហរដ្ឋអាមេរិក ។

Toyota Hilux ដំណើរការដោយម៉ាស៊ីនសាំងចំណុះ ២.៤ លីត្រ ទំហំ ៤ស៊ីឡាំង ភ្ជាប់ជាមួយប្រអប់លេខ ៥ វគ្គ និងប្រព័ន្ធ all-wheel drive ។ ផ្ទៃខាងក្រៅពណ៌បៃតងបែបព្រៃនៅតែរក្សាសភាពដដែលដូចទើបតែចេញពីរោងចក្រ ខណៈដែរផ្នែកខាងក្នុងនៅតែប្រើជាមួយស្បែកពណ៌ប្រផេះ, វិទ្យុ AM/FM , ប្រអប់រវៃដៃបើកកញ្ចក់ , ដៃចង្កូតអាចលៃតម្រូវតាមកម្ពស់បាន រួមទាំងសៀវភៅណែនាំ និងខិត្តប័ណ្ណដើមផងដែរ។

លើសពីនេះ ក្រុមហ៊ុនដេញថ្លៃបាននិយាយថា រថយន្តនេះបានផ្លាស់ប្តូរសំបកកង់ទាំងអស់របស់ Goodyear ទាំងបួន ហើយថ្មីៗនេះបានទទួលការថែទាំយ៉ាងទូលំទូលាយ ដើម្បីត្រៀមប្រើប្រាស់ភ្លាមៗ ។

ទោះជាយ៉ាងណាក៏ដោយ អ្នកដេញថ្លៃនឹងគិត២ដងមុននឹងទទួលយកវា ព្រោះថា Mecum Auctions បានប៉ាន់ប្រមាណថា ការដេញថ្លៃបឋមសម្រាប់រថយន្តនេះគឺ ៦០,០០០ ទៅ ៨០,០០០ ដុល្លារ​ បើប្រៀបធៀបទៅនឹង Ford F-150 បច្ចុប្បន្នចាប់ផ្តើមត្រឹមតែ ២៩,២៩០ ដុល្លារ​ប៉ុណ្ណោះ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មកមើលវីដេអូ The Rock បាន Surprise អ្នកម្តាយរបស់គាត់ជាមួយរថយន្តស៊េរីថ្មី Cadillac សម្រាប់បុណ្យណូអែល

[បរទេស] យើង​បាន​ទស្សនា​វីដេអូជាច្រើន​ដែល​មនុស្ស​ភ្ញាក់​ផ្អើល​ជាមួយ​នឹង​កាដូរ​រថយន្ត​ថ្មី​ដ៏​ផ្អែម​ល្ហែម ការ​ឃើញ​នូវ​សេចក្តី​រីករាយ​​ពី​អ្នក​ដែល​ឲ្យ​និងអ្នក​ទទួលមិនដែលជារឿងហួសសម័យឡើយ។

ក្នុងវីដេអូនេះ គ្រាន់តែពិនិត្យមើលមុខរបស់ Dwayne Johnson (The Rock) និងម្តាយរបស់គាត់នៅក្នុងវីដេអូដ៏គួរឱ្យស្រលាញ់នេះដែលបានបង្ហោះនៅលើ Instagram នៅថ្ងៃបុណ្យណូអែល ជាមួយបេះដូងពោរពេញដោយក្តីស្រលាញ់គឺច្បាស់ណាស់ដូចជាដៃរបស់គាត់ដោយផ្តល់អំណោយដល់ Ata Johnson នូវរថយន្ត Cadillac XT6 ថ្មីនេះអញ្ជឹង។

នៅក្នុងការបង្ហោះ The Rock សារភាពថាដំបូងឡើយមាន ការយំដ៏អាក្រក់ មួយចំនួនដែលអមដោយភាពរីករាយគ្រប់បែបយ៉ាងនៅពេលដែល Ata និងចៅ ៗ បានឡើងខាងក្នុង។ រូបថត​អម​ជាមួយ​វីដេអូ​ វា​ពិត​ជា​ទិដ្ឋភាព​ដ៏​រីករាយមួយ ក្នុងនោះដែរ ការបង្ហោះនោះក៏បានសរសេរថា “ខ្ញុំពិតជាមានអារម្មណ៍សប្បាយខ្លាំងណាស់ដែលខ្ញុំអាចធ្វើរឿងបែបនេះសម្រាប់ម៉ាក់របស់ខ្ញុំ ដែលមានជីវិតតែមួយ។ ខ្ញុំផ្តល់ឲ្យដោយមិនចង់ទទួលយកអ្វីនោះទេ ហើយដូចនោះ មានការយំដ៏អាក្រក់មួយចំនួននៅលើចុងបញ្ចប់នៃវិសាលគមរបស់យើង។ តើអ្នកណាខ្លះកាប់ខ្ទឹមបារាំងនៅទីនេះ?

យើងមិនដឹងថាតើ XT6 នេះកម្រិត trim-level ណានោះទេ ប៉ុន្តែជាមួយនឹងតម្លៃស្ទីគ័រចាប់ពីប្រហែល ៥០,០០០​ ដុល្លារ​ ដល់ ៧០,០០០ ដុល្លារ  ឡើងទៅ វាមិនមានបញ្ហាអ្វីនោះទេសម្រាប់តារា Hollywood superstar រូបនេះ។ វាក៏ជាម៉ូដែលមានភាពស្រស់ស្រាយផងដែរ ដែលជាអ្វីដែលមិនតែងតែឃើញនៅក្នុងពិភពតារាល្បី។ យើង​អាច​គោរព​ឲ្យតម្លៃ ជាពិសេស​ដោយសារ​វា​ជា​គំនិត​ដែល​សំខាន់​ ហើយស្នាមញញឹមនៅលើមុខរបស់ Johnsons ទាំង២ប្រាប់អ្នកនូវអ្វីដែលអ្នកត្រូវដឹងអំពីពេលវេលាដ៏ពិសេសនេះ ៕

 

ផ្ទាំងផ្សាយពាណិជ្ជកម្ម

កូនទ្បានអគ្គិសនីចិន Chery QQ Ice Cream សាកថ្មម្តងជិះបានចម្ងាយ ១៧០ គ.ម តម្លៃខ្ទង់ ៤ ពាន់ដុល្លារ ក្នុងប្រទេសចិន

{ទីផ្សារបរទេស} កូនទ្បានអគ្គិសនីចិន Chery QQ Ice Cream ស៊េរីឆ្នាំ២០២២ បានចាប់ផ្តើមដាក់លក់ក្នុងប្រទេសចិន ជាមួយនឹងការសាកថ្មម្តងរត់បានចម្ងាយ ១៧០ គីទ្បូម៉ែត្រ។

កូនទ្បានអគ្គិសនីចិន Chery QQ Ice Cream មានប្រវែងសរុប ២ ៩៨០ មម ទទឺង ១ ៤៩៦ មម កម្ពស់ ១ ៦៣៧ មម និងគម្លាតកង់មុខក្រោយ ១ ៩៦០ មម ទំហំតូច សាកសមសម្រាប់ប្រើប្រាស់ក្នុងទីក្រុងជាចម្បង។

ការរចនាផ្នែកខាងក្រៅរបស់ Chery QQ Ice Cream វាត្រូវបានឌីហ្សាញទ្បើងផ្តើលភាពស្រល់ស្អាតសម្រាប់ជំនាន់ថ្មីនេះដោយបំពាក់នូវចង្កៀងមុខ LED និង ចង្កៀងក្រោយបែបរចនាជារាងអក្សរ U ប្លែកជាមួយនឹងការរចនាតួរាងប្រអប់ ដើម្បីបង្កើនទំហំផ្ទៃខាងក្នុង។

សម្រាប់កូនទ្បានអគ្គិសនី Chery QQ Ice Cream បានបំពាក់ដោយម៉ូទ័រអគ្គិសនី ១ ផលិតកម្លាំង ២៧ សេះ និងកម្លាំងរមួល ៨៥ ញ៉ូតុនម៉ែត្រ ជាមួយនឹងជម្រើសអាគុយទំហំ ៩.៦ គីទ្បូវ៉ាត់ អាចបើកបរបានចម្ងាយ ១២០ គីទ្បូម៉ែត្រ ពេលសាកថ្មម្តង និងជម្រើសអាគុយទំហំ ១៣.៩ គីទ្បូវ៉ាត់ អាចបើកបរបានចម្ងាយ ១៧០ ផងដែរ។

យ៉ាងណាមិញចំពោះតម្លៃកូនទ្បានចិនអគ្គិសនី  Chery QQ Ice Cream មានជម្រើស ៣ ម៉ូឌែល ដូចជា៖ Pludding, Cone និង Sundae តម្លៃចាប់ពី ៤ ៦៧៩ ​ដុល្លារ ឬ ៦ ៨៥៥ ដុល្លារ ដែលត្រូវបានគេបញ្ចេញឱ្យអតិថិជនចិននៅថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ២០២១។ បន្ថែមពីនេះកូនទ្បានចិនអគ្គិសនី ក៏ជាដៃ ដៃគូប្រកួតប្រជែងផ្ទាល់របស់ Hongguang MINI EV ដែលបានក្លាយជាការពេញនិយមយ៉ាងខ្លាំងពីប្រជាជនចិននាពេលបច្ចុប្បន្ននេះ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Chevy Silverado ZR2 ២០២២ មានតម្លៃថ្លៃជាងគូប្រជែងរបស់ខ្លួន

[ទីផ្សាររថយន្តបរទេស] ក្រុមហ៊ុន Chevrolet មិនទាន់មានចម្លើយដ៏សមស្របមួយសម្រាប់រថយន្ត Ford F-150 Raptor និង​ Ram 1500 TRX មួយរយៈមកហើយ ប៉ុន្តែខ្លួនក៏បានបញ្ចេញត្រកូល Silverado ស៊េរីឆ្នាំ ២០២២​ ជាមួយម៉ូដែល ZR2 ថ្មី ដែលមានកម្លាំង ៤២០ សេះ ៨ ស៊ីឡាំង និងបានអភិវឌ្ឍន៍ទៅលើប្រព័ន្ធ suspension ផងដែរ សម្រាប់វាយបកផងដែរ។

រថយន្ត Silverado ZR2 ជារថយន្តប្រភេទ off-road ទោះបីជាវាមិនអាចជាដៃគូរនឹង Raptor ក៏ដោយ រហូតមកដល់ពេលនេះ យើងមិនទាន់ដឹងថា ZR2​ មានតម្លៃប៉ុន្មាននោះទេ ប៉ុន្តែបើយោងតាមប្រភពមិនច្បាស់មួយ​ថា​ Chevy Silverado ZR2 នឹងមានតម្លៃថ្លៃជាងរថយន្ត Ford F-150 Raptor ស៊េរីឆ្នាំ ២០២១ ។

ប្រភព Chevy អះអាងថា ZR2 នឹងចាប់ផ្តើមពី ៦៥,១០០ ដុល្លារ និង ១,៦៩៥ ដុល្លារ សម្រាប់ថ្លៃដឹកជញ្ចូន បើតាមការប្រៀបធៀប F-150 Raptor ស៊េរីឆ្នាំ ២០២១ ចាប់ផ្តើមពី ៦៤,១៤៥ ដុល្លារ​ និង ១,៦៩៥ ដុល្លារ​ សម្រាប់ថ្លៃដឹកជញ្ចូន ដែលធ្វើឲ្យ ZR2 មានតម្លៃថ្លៃជាង Raptor ១០០0 ដុល្លារ​។

នៅក្នុងការប្រៀបធៀបដំបូងរបស់យើងរវាង ZR2 និង Raptor យើងមានការចាប់អារម្មណ៍ជាមួយនឹងសម្ថតភាពរបស់ Chevy និងអភិវឌ្ឍន៍ថ្មីទៅអេក្រង់ព័ត៌មានកំសាន្តដែលបានធ្វើឱ្យប្រសើរឡើង ក្នុងនោះក៏មានស៊ីឡាំង២​ ច្រើនជាង Raptor ទោះជាយ៉ាងណាក៏ដោយ ចំនុចដែលទាក់ទាញវិជ្ជមានភាគច្រើនចំពោះ ZR2 គឺតម្លៃធូជាង Raptor។

វាទំនងជាថា F-150 Raptor ស៊េរីឆ្នាំ២០២២ នឹងទទួលបានការឡើងតម្លៃបន្តិចបន្តួច ដែលអាចធ្វើឱ្យវាមានតម្លៃថ្លៃជាង ZR2 គួរ​រំលឹក​ផង​ដែរ​ថា​តម្លៃ​ ZR2 នៅ​តែ​មិន​មាន​ការ​បញ្ជាក់​ពី​ក្រុមហ៊ុន Chevy នៅឡើយទេ។

Ram 1500 TRX គឺស្ថិតនៅប្រភេទខុសគ្នា​ ទាំងតម្លៃនិងការបើកបរ ដោយមានតម្លៃចាប់ពី ៧៣៣៨០​ ដុល្លារ ដំណើរការដោយម៉ាស៊ីន supercharged ចំណុះ ៦,២ លីត្រ V8 ផលិតកម្លាំងបាន ៧០២ សេះ​ និងកម្លាំងរមួល ៨៨៤ ញូតុនម៉ែត្រ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ទ្បានអគ្គិសនី Toyota C+Pod សាកថ្មពេញម្តងជិះបានចម្ងាយ ១៥០ គ.ម តម្លៃខ្ទង់ ១ម៉ឺនដុល្លារ

[ទីផ្សាររថយន្តបរទេស] ទ្បានអគ្គិសនី Toyota C+ Pod ដែលជា​ Concept របស់រថយន្ត Ultra-compact EV មានកៅអី ២ បាន​ប្រកាស​លក់​ជា​ផ្លូវ​ការ​ដល់​សាធារណជន​ទូទៅមាន ​២ ជម្រើស តម្លៃចាប់ពី ១ ៤៣៦០ ដុល្លារ ដល់ ១ ៤៩៣៥ ដុល្លារ សម្រាប់ទីផ្សារប្រទេសជប៉ុន។

ទ្បានអគ្គិសនី Toyota C+Pod មានប្រវែង ២ ៩៨០ មម, ទទឹង ១ ២៩០ មម, កម្ពស់ ១ ៥៥០មម និងប្រវែងគម្លាតកង់មុខក្រោយ ១៧៨០ មម ហើយមានទំងន់ត្រឹម ៦៧០គីឡូក្រាម ដោយតូខ្លួនខាងក្រៅរបស់វា គឺផលិតឡើងពីប្លាស្ទិច ក្នុងការជួយកាត់បន្ថយទំងន់។

បន្ថែមពីនេះវាក៏បានបំពាក់នូវ ចង្កៀងមុខ-ក្រោយ ប្រភេទ LED, ប្រព័ន្ធម៉ាស៊ីនត្រជាក់, អេក្រង់បង្ហាញព័ត៍មាន នៅចំកណ្តាល, កញ្ចក់សងខាងប្រភេទអេឡិចត្រូនិច និងមុខងារ Pre-collision safety, Intelligent clearance sonar​ ផងដែរ។

សម្រាប់ទ្បានអគ្គិសនី Toyota C+Pod កៅអី ២ នេះ ប្រើប្រាស់ម៉ូទ័រអគ្គិសនីមួយ ផលិតកម្លាំង ១២,៣ សេះ និងកម្លាំងរមួល ៥៦ ញ៉ូតុនម៉ែត្រ បង្កើតល្បឿនអតិបរមា ៦០គ.ម/ម៉ោង. វាទទួលថាមពលពីអាគុយលីចូម-អ៊ីយ៉ុងទំហំ ៩,០៦ គីទ្បូវ៉ាត់ ដោយសាកពេញម្តងអាចជិះបានចម្ងាយ ១៥០ គីឡូម៉ែត្រ។

ទ្បានអគ្គិសនី Toyota C+Pod បានបំពាក់នូវប្រព័ន្ធសុវត្ថិភាព និងបច្ចេកវិទ្យាការបើកបររួមមាន៖ ​ការ​កាត់​បន្ថយ​ល្បឿន​ដោយ​ស្វ័យ​ប្រវត្តិ ការពារការប៉ះទង្គិចគ្នាទៅមុខ ការគ្រប់គ្រងស្ថេរភាព ជំនួយហ្វ្រាំងដោយស្វ័យប្រវត្តិ ប្រព័ន្ធហ្វាំ្រ ABS/EBS និងពោងសុវត្ថិភាពពីរ។

យ៉ាងណាមិញចំពោះទ្បានអគ្គិសនី Toyota C+Pod មានគម្រោងក្នុងការបង្កើតវានេះឡើងដោយផ្តោតសំខាន់លើ អ្នកប្រើប្រាស់គ្រប់ស្ថានភាព មិនថាអង្គការ, រដ្ឋាភិបាល, អ្នកប្រើប្រាស់បែបសារជីកម្ម ឬប្រជាជនធម្មតានោះឡើយ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Lamborghini Sián FKP 37 មានកម្លាំង ៨២០ សេះ ជាមួយតម្លៃរហូតដល់ ៣,៥លានដុល្លារ

[ទីផ្សាររថយន្តបរទេស] Lamborghini Sián FKP 37 hardtop version (Coupe) គឺ​សម្រាប់​លក់​ដោយ​អ្នក​ចែក​ចាយ​ក្នុង​ប្រទេស​រុស្ស៊ី នេះគឺជាប្រភេទ Sián Coupe មួយក្នុងចំណោម ៦៣គ្រឿង ដែលត្រូវបានផលិត ខណៈដែលប្រភេទ Roadster កាន់តែកម្រមានត្រឹមតែ ១៩ គ្រឿងប៉ុណ្ណោះដែលត្រូវបានចែកចាយដល់អតិថិជន។

ដើម្បីក្លាយជាម្ចាស់រថយន្តនេះ អតិថិជនត្រូវចំនាយប្រាក់ដ៏ច្រើនប្រហែល ៣,៥លានដុល្លារ ខណៈពេលបច្ចុប្បន្ននេះ Lamborghini Sián FKP 37 ស្ថិតក្នុងការខ្វះខាត សូម្បីតែរថយន្តមួយចំនួនកំពុងស្ថិតក្នុងការផលិតនៅឡើយ ។

សម្រាប់ផ្នែកខាងក្រៅនៃរថយន្តសម្រាប់លក់នេះមានពណ៌ប្រផេះ ខណៈទាំងផ្នែកខាងក្នុងនិងខាងក្រៅផលិតឡើងពីកាបូន និងផ្នែកខាងក្នុងប្រើប្រាស់ជាមួយស្បែកពណ៌ខ្មៅប្រភេទ Alcantara ។

រថយន្ត Sián ត្រូវបានគេមើលឃើញថាជាស្ពានរវាង Aventador និងជំនួសកំពូលរថយន្តដ៏ទំនើបនៅពេលអនាគត។ ក្នុងនោះការរចនារបស់ Sián គឺស្របតាមកំពូលរថយន្តដ៏ទំនើបជំនាន់ថ្មីរបស់ Lamborghini ដោយចង្កៀងមុខរាងអក្សរ Y ត្រូវបានភ្ជាប់ដោយផ្ទាល់ទៅនឹងតួ, រន្ធខ្យល់កាន់តែច្រើន, អំពូលភ្លើងក្រោយ ៦ និងបំពង់ស៊ីមាំងដ៏ឲ្យចាប់អារម្មណ៍ផងដែរ ។

រថយន្តនេះផលិតឡើងដោយយកតាមគំរូ Terzo Millenio ស៊េរីឆ្នាំ ២០១៧ Sián បានទទួលការឌីស្សាញកាន់តែប្រស់ើរទៅលើប្រព័ន្ធ aerodynamics ក្នុងនោះ Sián ក៏ជារថយន្តកំពូលទំនើបដំបូងគេដែលប្រើម៉ាស៊ីន hybrid ដែលបញ្ចូលម៉ូទ័រអគ្គិសនី និងបញ្ជូនថាមពលតាមរយៈប្រអប់លេខ semi-automatic ៧​ វគ្គ ដែលអនុញ្ញាតឲ្យរថយន្តផ្លាស់ទីក្នុងល្បឿនយឺតនៅពេលម៉ាស៊ីនបញ្ឈប់។

Lamborghini Sián FKP 37 ដំណើរការដោយម៉ាស៊ីន naturally aspirated ចំណុះ ៦,៥លីត្រ ១២ ស៊ីឡាំង ដែលរួមបញ្ចូលគ្នាជាមួយប្រព័ន្ធ hybrid បង្កើតកម្លាំងបាន ៨២០ សេះ និងកម្លាំងរមួល ៧២០ ញូតុនម៉ែត្រ ដោយកំពូលរថយន្តដ៏ទំនើបរបស់អ៊ីតាលីអាចបង្កើនល្បឿនពី ០ ដល់ ១០០ គីឡូម៉ែត្រ/ម៉ោង ប្រើរយះពេលត្រឹមតែ ២,៨ វិនាទីប៉ុណ្ណោះ​និងល្បឿនលឿនបំផុត ៣៥០ គីឡូម៉ែត្រ/ម៉ោង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ម៉ូតូ Scoopy ស៊េរីឆ្នាំ២០២២ ចាក់សាំង ១ លីត្រ ជិះបាន ៥៥ គ.ម តម្លៃខ្ទង់ ១ ពាន់ដុល្លារ

ក្រុមហ៊ុនម៉ូតូ Honda បានបញ្ចេញនូវ Scoopy ស៊េរីឆ្នាំ២០២២ ជាមួយនឹងជម្រើស ៣ ម៉ូឌែល រួមមាន Urban, Prestige និង Club12 សម្រាប់ទីផ្សារក្នុងប្រទេសថៃ។

សម្រាប់ម៉ូតូ Honda Scoopy មានការរចនាស្រដៀងទៅនឹងម៉ូឌែលមុនៗដែរ ដោយមានចង្កៀងមុខ Modern Ring LED ជាមួយនឹងអំពូល LED ពេញ និងរង្វាស់ Multi-Meter ថ្មីដែលបង្ហាញទាំងអត្រាស៊ីសាំង ការតាមដានចម្ងាយផ្លូវ ការជូនដំណឹងការផ្លាស់ប្តូរប្រេង នាឡិកា និង Eco Lamp រួមជាមួយនឹងរន្ធសាក USB Type A នៅក្រោមកៅអី មានកន្លែងផ្ទុកធំ ដែលអាចទុកមួកសុវត្ថិភាពបានមួយ និង Honda Smart Key ជាដើម។

Honda Scoopy ប្រើប្រាស់ម៉ាស៊ីន eSP+ ទំហំ ១០៩.៥១ សេសេ 4 stroke និងប្រើបច្ចេកវិទ្យាជាមួយប្រព័ន្ធស្អំម៉ាស៊ីន air-cooled។ វាដំណើរការដោយប្រអប់លេខអូតូ V-Matic និងមានអត្រាស៊ីសាំង ៥៥,៦ គីឡូម៉ែត្រក្នុងមួយលីត្រ។

យ៉ាងណាមិញចំពោះតម្លៃម៉ូតូ Honda Scoopy  មាន ៣ ជម្រើសម៉ូឌែល និង ៩ ពណ៍ រួមមាន៖

  • Honda Scoopy 2022 Urban តម្លៃ ១ ៤៧៨ ពាន់ដុល្លារ ( gray-white and yellow-white)
  • Honda Scoopy 2022 Prestige តម្លៃ ១ ៤៩៣ ពាន់ដុល្លារ (white-brown, red-brown and black-brown )
  • Honda Scoopy 2022 Club12 តម្លៃ  ១ ៥៩៧ ពាន់ដុល្លារ (red-gray, black-grey, white-pink and gray-yellow) ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ណែនាំឲ្យស្គាល់ឡាន ៧កៅអី ទាំង ១០ម៉ូដែល មានតម្លៃធូរថ្លៃបំផុត ប្រចាំឆ្នាំ២០២១

រថយន្តប្រភេទ ៧ កៅអី បាននិងកំពុងក្លាយជារថយន្តដែលពេញនិយមបំផុត សម្រាប់អ្នកប្រើប្រាស់ដែលមានសមាជិកច្រើននាក់។ បច្ចុប្បន្ននេះ រថយន្តប្រភេទ ៧ កៅអីមានជម្រើសជាច្រើន ដោយមានទាំងប្រភេទ SUV, MPV និង Minivan ជាដើម។

នៅក្នុងថ្ងៃនេះ យើងនឹងណែនាំប្រិយមិត្តឲ្យបានស្គាល់នូវរថយន្ត ៧កៅអីទាំង ១០ម៉ូដែល មានតម្លៃធូរថ្លៃបំផុត ប្រចាំឆ្នាំ២០២១។

១) Dodge Durango មានតម្លៃចាប់ពី ៣៤ ៤៧០ ដុល្លារ (តម្លៃនៅបរទេស)

២) Mazda CX-9 មានតម្លៃចាប់ពី ៣៤ ១៦០ ដុល្លារ (តម្លៃនៅបរទេស)

៣) Volkswagen Atlas មានតម្លៃចាប់ពី ៣៣ ៤៧៥ ដុល្លារ (តម្លៃនៅបរទេស)

៤) Ford Explorer មានតម្លៃចាប់ពី ៣៣ ២៤៥ ដុល្លារ (តម្លៃនៅបរទេស)

៥) Honda Odyssey មានតម្លៃចាប់ពី ៣២ ២៩០ ដុល្លារ (តម្លៃនៅបរទេស)

៦) Kia Carnival មានតម្លៃចាប់ពី ៣២ ១០០ ដុល្លារ (តម្លៃនៅបរទេស)

៧) Kia Sorento មានតម្លៃចាប់ពី ២៩ ៤៩០ ដុល្លារ (តម្លៃនៅបរទេស)

៨) Ford Transit Connect មានតម្លៃចាប់ពី ២៧ ៩២០ ដុល្លារ (តម្លៃនៅបរទេស)

៩) Mitsubishi Outlander មានតម្លៃចាប់ពី ២៦ ០៩៥ ដុល្លារ (តម្លៃនៅបរទេស)

១០) Volkswagen Tiguan មានតម្លៃចាប់ពី ២៥ ៩៩៥ ដុល្លារ (តម្លៃនៅបរទេស)

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+